ហ៊ានអត់ធាត់ជាមួយគ្នាម៉ោះ! ក្តាមសេះ បង្គារដុតទឹកអំពិលទុំទំនងញ៊ាំណាស់

ចិត្តល្អ​អស់​ត្រឹម​ Admin​ ហ្នឹងហើយ​! ទោះ​នៅ​កន្លៀត​ណា​ក៏​លាក់​អត់​ជិត​ដែរ​ មោះ​ថ្ងៃនេះ​ណាត់​មិត្តភក្តិ​ គូសង្សារ​មកធាត់ជុំគ្នាម្តង ​ញ៉ាំ​ ក្តាមសេះ​ បង្គា​ លៀស​ដុត​ទឹក​អំពិល​ទុំ​ នៅ​ក្រោយ​សា​លា​វា៉ន់​ដា​ និយាយ​ពី​ថា​ទំនង​នោះ​ទំនង​ ហើយ​បើ​ម្លឹង​ៗហើយ​សួរ​ថា​គេង​នៅផ្ទះ​ម៉េច​បាន​ ជា​ពិ​សេ​សស្រីៗ​ផ្គាប់ចិត្ត​មិន​ស្ទើរ​ទេ​។

MOOL

ក្រោយ​សា​លា​វ៉ាន់​ដា​ អាច​កន្លែង​ដែល​ប្រមូល​ផ្តុំ​របស់​ញុាំ​ឆ្ងាញ់​ៗ ប្លែក​ៗ ហើយ​សម្រាប់​ហាង​ MOOL​ វិញ​មាន​ម៉ូយ​ប្រចាំ​មិន​តិច​គ្នា​ទេ​ ក៏​ព្រោះតែ​មុខ​ម្ហូប​ប្លែក​ៗប្រចាំ​ហាង​ហ្នឹង​តែម្តង​ ចេញ​ម្ហូប​ថ្មី​ពេលណា​ ផ្អើល​ពេល​ហ្នឹង​ ហើយ​បើ​មុខម្ហូប​ថ្មី​ មី​នុយ​ថ្មីនេះ​វិញ​ កប់​សារី​ហើយ​ ដុត​សុទ្ធតែ​ក្តាម​ បង្គា​ មាន​ទាំង​​ លៀស​ ខ្យង​ មាន​គ្រប់មុខ​អស់ហើយ​ធានា​ថា​អត់​ខ្វះ​ចឹង​ហ្មង​ សំខាន់​ទឹកជ្រលក់​ប្រចាំ​ហាង​ បែប​ហិរៗ​ រសជាតិ​ឆ្ងាញ់​ខ្លាំង​ហ្មង​ សម្រាប់​អ្នកមាន​គូរ​ ឬអត់​គូរ​ក៏​អាច​ទៅ​ញុាំ​បាន​ដែរ​ សំខាន់​មាន​ស្រី​ស្អាត​ប្រុស​ស្អាត​ច្រើនណាស់​។

ហាង MOOL
ហាង MOOL

តោះ​និយាយទៅ​និយាយ​មក​នាំ​តែ​ខាតពេល​ទេ​ ត្រៀម​តែមាត់​ទៅ​យើង​ របស់​ឆ្ងាញ់​មកដល់​ហើយ​ចាំ​កាល​ ណាត់​មិត្តភក្តិ​កុំ​អោយ​សល់​មួយ​ណា​អោយ​សោះ​ ក្រែងគេថា​យើង​លាក់​គេ​ មិន​អោយ​ដឹង​ ចឹង​ប្រមូល​អោយ​ខ្ទេច​តែម្តង​ទៅ​! មកដល់​ហាង​ MOOL​ អត់​ខ្វះ​ទេ​ ខ្យង​ ក្តាមសេះ​ លៀស​ ហូល​ ងាវ​ មាន​ទាំងអស់​ មិន​ត្រឹមតែ​ប៉ុណ្ណោះទេ​ ពង​ទា​កូន​ ប្រហិត​គ្រប់មុខ​ ក៏​មាន​មិន​ខ្វះ​ដែរ​។

ហាង MOOL
ហាង MOOL
ហាង MOOL
ហាង MOOL

ហាង MOOL
លេខទូរស័ព្ទ៖ 096 86 86 368
ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេ
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62

វីដេអូ៖

ក្តាមស្រែ ក្តាមសេះ បង្គា លៀសលេខ១ ក្រឡុកដុតទឹកអំពិលទុំ

ទំនងម្លឹងៗហើយមិនបានមកញ៉ាំ ពិតជាគេងមិនលក់ទេ ថាអត់ឆ្ងាញ់មួយម៉ាត់ទៅ ក្តាមស្រែ ក្តាមសេះ បង្គា លៀសលេខ១ ក្រឡុកដុតទឹកអំពិលទុំ ទំនងចឹងៗអី…អានអត្ថបទបន្ត៖ https://kohsantepheap.tv/article/35855ហាង MOOLលេខទូរស័ព្ទ៖ 096 86 86 368ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ម៉ៅសេទុង ជិតហាងម៉ូតូកាហ្វេផែនទី៖ https://goo.gl/maps/RgdXSEZk1w62

បាន​បង្ហោះ​ដោយ Facetaste នៅ សុក្រ 17 មករា 2020

ចេញក្រៅក្រុងញឹកមានអីមិនល្អ បានស្រស់ស្រាយជាមួយធម្មជាតិយ៉ាងរំភើយ រំសាយអស់ទុក្ខកង្វល់

ដើរលេងតែក្នុងក្រុងពេលខ្លះ ក៏មានអារម្មណ៍ថាបរិយាកាសដដែល មិនសូវរីករាយដែលមែនអត់? មិនថាតែអ្នកទាំងអស់គ្នាទេ Admin ក៏ដូចគ្នាតែមានពេលទំនេរ បបួលគ្នារត់ចេញពីក្រុងញឹកដែរហ្នឹង។ សម្រាប់អ្នកទាំងអស់គ្នាស្គាល់ប៉ុន្មានកន្លែងហើយ បរិយាកាសយ៉ាងមិចដែរ បើមានកន្លែងល្អចែកគ្នាស្គាល់ផង បានទៅលំហែរអារម្មណ៍បន្ធូរភាពតានតឹងទាំងអស់គ្នា។ សម្រាប់ថ្ងៃនេះ Admin ក៏ចង់អោយអ្នកទាំងអស់គ្នាស្គាល់ទីតាំងមួយកន្លែងដែលនៅជាប់មាត់ទឹកដងទន្លេតែម្ដង។

Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ

ចង់ស្គាល់អត់ កន្លែងល្អណាស់ណា៎ គឺថានៅភោជនីយដ្ឋាន Old Friend – មិត្តចាស់ព្រែកលាភ យើងហ្នឹងឯង នៅមិនឆ្ងាយពីក្រុងហើយបរិយាកាសបែបធម្មជាតិម៉ាអ៊ែម ខ្យល់ទន្លេបក់មករំភើយៗ អង្គុយញ៉ាំម្ហូបឆ្ងាញ់ៗទៀតសាកស្រមៃមើល៎ ជីវិតមានក្ដីសុខតិចអី។

Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ

ម៉ោះ បើបានមក Old Friend – មិត្តចាស់ព្រែកលាភ ហើយកុំភ្លេចហៅ មិត្តចាស់មកជាមួយផងណា ព្រោះថាមិត្តចាស់នៅតែសំខាន់មែនអត់ បែបនេះគួរតែមានពេលវេលារីករាយជាមួយគ្នាញឹកតិចហើយណ៎។ វឺតៗទៅ ណាត់គ្នាដាក់ថ្ងៃអោយច្បាស់លាស់ទៅមិចម៉ា Admin សុំចូលរួមម្នាក់ផង៕

Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ
Old Friend - មិត្តចាស់ព្រែកលាភ

ភោជនីយដ្ឋាន Old Friend – មិត្តចាស់ព្រែកលាភ
លេខទូរសព្ទ៖ 010 956 553
ទីតាំង៖ ជិះតាមផ្លូវ6A បត់ស្តាំចូលតាមវត្តព្រែកលាប រួចបត់ឆ្វេងប្រហែល 100មែត្រ រឺ ផែនទី ចុចទីនេះ

តែ​កន្លះ​ម៉ោង​​ពី​ភ្នំ​ពេញ​ទេ!​ ទៅ​អង្គុយ​ញ៉ាំ​បាយ​លើ​ទឹក​ មើល​ទេស​ភាព​ស្អាត​បែប​ធម្មជាតិ​ រំសាយ​អារម្មណ៍​ថ្ងៃ​សម្រាក​

0

ស្មុគ​នឹង​ឡាន​ម៉ូតូ​ស្ទះ​ក្នុង​ក្រុង​ណាស់​មែន​អត់?​ ចង់​ទៅ​បន្ធូរ​អារម្មណ៍​កន្លះ​ថ្ងៃ​អី​អត់​?​ បើ​ចង់​ មិន​ចាំ​បាច់​ទៅ​ណា​​ឆ្ងាយ​ទេ​ ទៅ​តែ​ក្បែរ​ៗ​ភ្នំ​ពេញ​យើង​ហ្នឹង​យក​មិន​អស់​។​ នៅ​ព្រែក​ឯក​​ហ្នឹង​ ទៅ​ជា​លក្ខណៈ​គ្រួសារ​ដឹង​តែ​អេម​ហ្មង​ មាន​ម្ហូប​គ្រប់​មុខ​ រស​ជាតិ​វិញ​អ្នក​ទៅ​ហើយ​សរសើរ​គ្រប់​គ្នា​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​បែប​ធម្មជាតិ​ហ្មង​ម៉ោះ​ កុំ​ឲ្យ​ថា​ចេះ​តែ​សរសេរ​ មើល​រូប​ភាព​សិន​បាន​ដឹង​។​

រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត

ម៉េច​ដែរ​ទំនង​ហើយ​ស្អាត​អត់​?​ ចង់​ដឹង​​កន្លែង​ហ្នឹង​ឈ្មោះ​អី​អត់​?​ អត់​ចង់​ប្រាប់​ ហើយ​ទុក​ឲ្យ​ឆ្ងល់​ដែរ​​ តែ​ជ្រុល​ជា​ឃើញ​រូប​ហើយ​ប្រាប់​ហ្មង​ទៅ។​ ភោជនីយដ្ឋាន​ ចូល​ចិត្ត​ នៅ​ព្រែក​ឯង​ ច្បារ​អំពៅ​យើង​សោះ​ បើ​ស្គាល់​ហើយ​សាក​បបួល​គ្រួសារ​ក៏បាន​ មិត្តភក្ដិ​ក៏បាន​ ទៅ​លេង​ផង។

រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត
រូបភាព ពីភោជនីយដ្ឋានចូលចិត្ត

ភោជនីយដ្ឋាន​ ចូល​ចិត្ត​
លេខ​ទូរសព្ទ៖​ 010 221 678/ 077 887 739
ទី​តាំង​៖ បត់​ពី​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​​ ១​គីឡូ​ ចូល​មក​លើ​ផ្លូវ​ថៃ​ហ្គឺ​ ជិត​ទូរទស្សន៍​ហង្សមាស ​ផែនទី ចុចទីនេះ

អត់​ដឹង​ធ្វើ​អី​ញ៉ាំ​បាយ​ នេះ​មឹក​បំពង​ញាត់​សាច់​ជ្រូក​ គ្រាន់​តែ​ឃើញ​ក៏​ស្រក់​ទឹក​មាត់​ដែរ​

0

មួយ​ថ្ងៃ​ៗ​អង្គុយ​រក​នឹក​តែ​មុខ​ម្ហូប​ឲ្យ​តែ​ដល់​ពេល​បាយ​ ព្រោះ​មិន​ដឹង​ធ្វើ​អី​ញ៉ាំ​។​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​សាក​មក​ធ្វើ​មឹក​បំពង​ញាត់​សាច់​ជ្រូក​ញ៉ាំ​ឲ្យ​ប្លែក​មាត់​ម្តង​មើល​។​ ធ្វើ​ញ៉ាំ​បាយ​ថ្ងៃ​ក៏​បាន​ ល្ងាច​ក៏​បាន​ ឃើញ​ម្ហូប​មួយ​មុខ​នេះ​ដឹង​តែ​អ្នក​ផ្ទះ​ញញឹម​ស្ងួត​ជើង​ធ្មេញ​ហើយ​។​ ចាំ​ Admin ប្រាប់​ពី​គ្រឿង​ផ្សំ​ និង​វិធី​ធ្វើ​៖​

គ្រឿង​ផ្សំ​៖

  • មឹក​ស្រស់
  • សាច់​ជ្រូក​
  • គល់​ជីរវ៉ាន់ស៊ុយ
  • ស្លឹក​ខ្ទឹម
  • ខ្ទឹមស
  • ទឹក​ស៊ីអ៊ីវ
  • ប្រេង​ខ្យង
  • ស្ករ​ស
  • ម្រេច
  • ម្សៅ​ស៊ុប
  • ប្រេង​ឆា

វិធី​ធ្វើ​៖

១. យក​មឹក​លាង​ និង​យក​អាចម៍​ចេញ​ឲ្យ​ស្អាត​ ដាក់​ក្នុង​កញ្ច្រែង​ ទុកឲ្យ​ស្រក់​ទឹក​

២. យក​សាច់​ជ្រូក​លាង​ឲ្យ​ស្អាត​ រួច​​ចិញ្ច្រាំ​ បុក​គល់​ជីរវ៉ាន់ស៊ុយ​ឲ្យ​ម៉ដ្ឋ កាត់​ស្លឹក​ខ្ទឹម​ខ្លីៗ​ និង​ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ

៣. យក​សាច់​ជ្រូក​ចិញ្ច្រាំ​ គល់​ជីរវ៉ាន់ស៊ុយ​ ខ្ទឹម​ស​ ស្លឹក​ខ្ទឹម ទឹក​ស៊ី​អ៊ីវ​ ស្ករស ប្រេង​ខ្យង​ ម្សៅ​ស៊ុប និង​ម្រេច​ លាយ​ចូល​គ្នា ច្របល់​ឲ្យ​សព្វ​ល្អ​

៤. ពេល​លាយ​ចូល​គ្នា​ហើយ សឹម​យក​ទៅ​ញាត់​ក្នុង​មឹក​ឲ្យ​ណែន​ល្មម​ រួច​យក​ឈើ​ចាក់​ធ្មេញ​ខ្ទាស់​មុខ​វា​ ដើម្បី​កុំ​ស្នូល​ធ្លាយ​ចេញ​ក្រៅ

៤. យក​ខ្ទះ​ដាក់​ប្រេង​ឆា​ ទុក​លើ​ចង្ក្រាន​ឲ្យ​ក្តៅ​បន្តិច​ រួច​យក​ខ្ទឹម​ស​​ បំពង​ឲ្យ​ឈ្ងុយ​ និង​ក្រហម​ល្អ​ ដួស​ដាក់​ចាន់​ទុក​មួយ​ឡែក​

៥. យក​មឹក​ដាក់​បំពង​ក្នុង​ប្រេង​ដែល​ក្តៅ​ស្រាប់​ ទុក​ឲ្យ​ឆ្អិន​ល្អ​ សឹម​យក​ដាក់​ចាន​ ហើយ​ហាន់​ជា​ចំណិត​ៗ​ រួច​រោយ​ខ្ទឹម​បំពង​ពី​លើ​ជា​ការ​ស្រេច​។

រឿងធាត់ទុកមួយឡែក សំខាន់អោយតែបានឆ្ងាញ់ប្លែកមាត់ជាមួយមាន់បំពង និងប៊ឺហ្គឺ នៅហាងទាំង៥នេះ

ចូលឆ្នាំ២០២០ គេលែងខ្វល់រឿងធាត់ មិនធាត់ហើយ សំខាន់អោយតែបានឆ្ងាញ់មាត់ទៅ គឺជីវិតមានក្ដីសុខហើយ។ ជាពិសេសបើសំណព្វចិត្តយើងគេស្រលាញ់យើងពិត គេមិនគិតរឿងយើងធាត់ស្គមទេជឿ Admin ទៅ ហើយគេនិងព្រមទៅញ៉ាំរបស់ឆ្ងាញ់ៗ ព្រមធាត់ជាមួយយើងដែរហើយ។ ម៉ោះ កុំខ្លាចធាត់មកមើលហាងទាំង ៥ខាងក្រោមពេញចិត្តមួយណា ទៅមួយហ្នឹងតាមចំណូលចិត្តបានណា។

ហាង​ Louisiana​ FRIED​ CHICKEN​

ពិតជា​ពិសេស​ណាស់​ ហាង​ Louisiana​ FRIED​ CHICKEN​ ដែល​ជា​ហាង​មាន់​បំពង​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ល្បី​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ពេលនេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​ស្រុកខ្មែរ​ហើយ​ គឺ​នៅ​ ជីប​ម៉ុង​ នរោ​ ម៉ល​ជាន់ទី៣​។ ម៉ោះៗ​តែ​ប៉ុណ្ណេះ​ ដឹង​តែ​ឆ្ងាញ់មាត់​ទៀតហើយ​ ចឹង​គួរតែ​សា​រេ​បបួល​អ្នកចូលចិត្ត​ញ៉ាំ​មាន់​បំពង​មកកាន់​ទីនេះ​មក​ដឹង​តែ​ពេញចិត្ត​ហ្មង​។

ហាង Louisiana FRIED CHICKEN
ហាង Louisiana FRIED CHICKEN

ហាង Louisiana FRIED CHICKEN
លេខទូរសព្ទ៖ 096 6 897 897
ទីតាំង៖ ស្ថិតនៅ ជីបម៉ុង នរោ ម៉ល ជាន់ទី៣ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ ៣៦០ និង ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

ហាង បឺហ្គឺរឆ្ងាញ់

ជាធម្មតាប្រសិនបើគ្មានពេលសម្រាប់ចម្អិនអាហារដោយខ្លួនឯង ហើយពេលខ្លះមិនចង់ញ៉ាំបាយ នឹកចង់ញ៉ាំ បឺហ្គឺរ មកទីនេះបាន ហាង បឺហ្គឺរឆ្ងាញ់ មានឈុតច្រើនសម្រាប់ជ្រើសរើស ហើយបើស្ថិតក្នុងបរិយាកាសជុំគ្រួសារទៀតកាន់តែពិសេស ដូចនេះយើងសូមណែនាំមីនុយខ្លះសម្រាប់ការជ្រើសរើស៖ បឺហ្គឺរធ្យូង និងធម្មតា បឺហ្គឺរពិសេស (សាច់គោ, ប៊ែកខន, ឈីស) បឺហ្គឺរសាច់មាន់(ចៀន និងបំពង) មានបឺហ្គឺរសាច់ជ្រូក ដំឡូងបំពង សាច់មាន់បំពង (ដុំ និងប្រហិត) សម្រាប់រសជាតិគឺឆ្ងាញ់ប្លែកតែម្តង។

ហាង បឺហ្គឺរឆ្ងាញ់
ហាង បឺហ្គឺរឆ្ងាញ់

ហាង បឺហ្គឺរឆ្ងាញ់
លេខទូរសព្ទ៖ 096 9999 031
ទីតាំង៖ ផ្ទះលេខ 347 ផ្លូវ 245 សង្កាត់ផ្សារដេប៉ូ2 នៅជាប់ហាង coffee today ស្តុបទេពផង ។

ហាង មាន់ស្រួយ – Angel Food

តើមានអ្នកណាខ្លះមិនទាន់បានទៅទិញសាកខ្លះ? អត់សាកតិចថាស្តាយក្រោយណា ចំណីមាត់ថ្មីផង សម្រាប់ទីតាំងស្រួលរកណាស់ ជិះកាត់មុខហាង Circle K ជិតបាក់ទូក ក្រឡេកតិចឃើញហើយ នៅមានទីតាំងមួយទៀតគឺ នៅជិតសាលាទួនហ្វា ផ្លូវ ៣១០ កែងផ្លូវ៦១ ។ ហើយសម្រាប់រសជាតិវិញ មើលតែមាត់កញ្ញា មាន សូនីតាទៅដឹងថាឆ្ងាញ់ប្លែកហើយ ។ សម្រាប់មាន់ស្រួយបំពង ជាផលិតផលរបស់ Angel Food មានដល់តែ៣ រសជាតិ ៣ពណ៌ មានដូចជា៖ មាន់ក្រហមបំពងរសជាតិហិរ មាន់មាសបំពងរសជាតិខ្ទឹម​ ស មាន់បំពងធ្យូងឬស្សី សុទ្ធតែប្លែក ហើយឆ្ងាញ់គ្រប់រសជាតិតែម្តង។

ហាង មាន់ស្រួយ – Angel Food
ហាង មាន់ស្រួយ – Angel Food

ហាង មាន់ស្រួយ – Angel Food
លេខទូរសព្ទ៖ 093541412 / 012751502
ទីតាំងទី១ ៖ ខាងមុខហាង Circle K ជិតបាក់ទូក ស្ថិតនៅលើផ្លូវ 217 សាលឌឺហ្គោល កែងនឹងផ្លូវ 161
ទីតាំងទី២ ៖ នៅជិតសាលាទួនហ្វា ផ្លូវ ៣១០ កែងផ្លូវ៦១

ហាង Stack Burger

ហាង Stack Burger មានទីតាំងស្ថិតនៅចាក់អង្រែក្រោម ក្នុងបរិវេណ WB ARENA PLAZA ដែលបណ្តុំទៅដោយស្តង់ម្ហូប និងហាងអាហារជាច្រើនជាប់មាត់ទន្លេផ្ទាល់តែម្តង ក្នុងនោះដែរ ​ហាង Stack Burger បើកបំរើជូននៅមុខម្ហូប ដូចជា៖ Avocado Bacon , Double Cheese , Big hot dog , Avocado Tukey Club , ភ្លៅមាន់បំពង , ស្លាបមាន់បំពងពិសេស រួមជាមួយនិងបង្អែម ភេសជ្ជៈប្រចាំហាងផ្ទាល់តែម្តងសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែក។

ហាង Stack Burger
ហាង Stack Burger
ហាង Stack Burger
ហាង Stack Burger

ហាង Stack Burger
ទីតាំង៖ WB ARENA PLAZA ផ្ទះលេខ 644B ,អាគារ9C , ជាប់មាត់ទន្លេ ចាក់អង្រែក្រោម ផ្លូវជាតិលេខ២
លេខទូរសព្ទ៖ 099 876 886 / 086 876 886

ហាង MOJI tea-Steak & Spicy chicken

ចាំដល់កាលណាក្រោយសាលាសន្ធរមុខយើងហ្នឹង ហាង MOJI tea-Steak & Spicy chicken ប៊ឺហ្គឺរ ភ្លៅមាន់បំពង ស្លាបមាន់បំពងក៏បានមានគ្រប់មុខ ឆ្ងាញ់ៗម៉ាអ៊ែម។

ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken
ហាង MOJI tea-Steak & Spicy chicken

ហាង MOJI tea-Steak & Spicy chicken
ទីតាំង៖ ក្រោយសាលាសន្ធរមុខផ្ទាល់ផ្លូវ 138
លេខទូរសព្ទ៖ 099 92 22 90

ឆ្ងាញ់អីតែលៀស ខ្ចៅ ខ្យងឆា ឈុតនេះរសជាតិក៏ឆ្ងាញ់អស់ស្ទះដែរ

និយាយរឿងលៀស ខ្ចៅ ខ្យងឆាអំបិលម្ទេស នឹកដល់ហាង Two Sister ខ្លាំងប៉ុណ្ណាទៅ ព្រោះថាប៉ុន្មានមុខនេះរសជាតិឆ្ងាញ់មិនធម្មតាប្រចាំហាងទៅហើយ ក្រៅពីប៉ុន្មានមុខនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតដែរណា។ និយាយថាមានម្ហួបឆ្ងាញ់ទៀត ច្បាស់ជាចង់ដឹងហើយមែនអត់ ចុះបើអត់ប្រាប់ទុកអោយឆ្ងល់ព្រមអត់?

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ថាទុកអោយឆ្ងល់ចឹងតិចខឹងអីទៅ មានរបស់ឆ្ងាញ់ Admin ឯណាទៅដាច់ចិត្តលាក់នោះ ម៉ោះមកស្គាល់ម្ហូបថ្មីមានរសជាតិឆ្ងាញ់ ដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយ មិនគួររំលងនោះគឺមានដូចជា៖ KHឈុតធំមាន ៩មុខ និងគ្រឿងសមុទ្រឈុតធំមាន ៨មុខ។ សម្រាប់ម្ហូបថ្មីឈុតធំទាំង០២នេះ​ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ គឺម្ហូបច្រើនៗដែលអាចញ៉ាំបានរហូតទៅដល់៤ ទៅ ៥នាក់ឯណោះ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ដឹងថាមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយ នៅចាំអីទៀតបបួលមហាមិត្ត និងសំណព្វចិត្តកំពូលញ៉ាំរបស់អ្នកមក ញ៉ាំជុំគ្នាម្ដងមើលអស់ប៉ុន្មានលុយទៅ បើមួយឈុតៗញ៉ាំបានគ្នាច្រើនបែបនេះនោះ។ វឺតៗមកណា មកញ៉ាំជុំគ្នាល្ងាចនេះហ្មងទៅ កុំទុកយូរនាំគេងមិនលក់នឹកឃ្លានធ្វើបាបខ្លួនឯងណា៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

វីដេអូ៖

ទិវា​នារី​អន្តរជាតិ!​ ប្រុស​ៗ​ បើ​ចង់​តឹង​ពោះ​ធូរ​លុយ​ កុំ​ភ្លេច​នាំ​​ទៅ​កន្លែង​​ទាំង​ ៣ នេះ​ដែលស្រី​ៗ ប្រាថ្នា​

0

៨ មីនា​ ទិវា​នារី​អន្តរជាតិ​ណា​ ប្រុស​ៗ​កុំ​ភ្លេច​គោរព​សិទ្ធ​នារី​ៗ​ផង​។ មិន​បាច់​គោរព​ពេក​ក៏​បាន​ គ្រាន់​តែ​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​ប្រាថ្នា​ក៏​បាន​ដែរ​។​ កន្លែង​ណា​ទៅ​ជា​កន្លែង​ដែល​ស្រី​ៗ​ប្រាថ្នា​?​ ទៅ​ដើរ​លេង​កន្លែង​ស្អាត​ៗ?​ ទៅ​ក្រៅ​ប្រទេស​?​ អត់​ទេ​ COVID-19 កំពុង​ធ្វើ​ស៊ី​ខ្លាំង​ណាស់​។​ ឈប់​ឆ្ងល់​ កន្លែង​ស្រី​ៗ​ចូល​ចិត្ត​ជាង​គេ​ គឺ​កន្លែង​ញ៉ាំ​ហ្នឹង​ហើយ​ ជា​ពិសេស​កន្លែង​ញ៉ាំ​បាន​គ្រប់​មុខ​ ហើយ​ច្រើន​ តែ​អស់​លុយ​តិច​។​ ម៉េច​ដែរ​ប្រុស​ៗ​នឹក​​ឃើញ​កន្លែង​នាំ​គេ​ទៅ​នៅ​?​ បើ​នៅ​ចាំ​ Admin ប្រាប់​ ម៉ោះ​បូហ្វេ​ ៣ កន្លែង​នេះ​ធូរ​ថ្លៃ​ទេ​ នាំ​គេ​ទៅ​ញ៉ាំ​ទៅ​ដឹង​តែ​ត្រូវ​ចិត្ត​ហើយ​៖​

ហាង​ K Man Buffet BBQ & Soup

ហាង​ K Man Buffet BBQ & Soup ញ៉ាំ​បូហ្វេ​ម្នាក់​ម៉ា​ឆ្អែត​ ដោយ​មិន​កំណត់​ម៉ោង​តម្លៃ​ម្នាក់​ត្រឹម​តែ ​7.5$ ​តែ​ប៉ុណ្ណោះ​។​

ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup
ហាង K Man Buffet BBQ & Soup

ហាង K Man Buffet BBQ & Soup
លេខ​ទូរសព្ទ​៖ 010 296 568 | 096 533 7976
ទីតាំង​៖ ផ្ទះ​លេខ​ 94 ផ្លូវ​ 265 កែង 160 សង្កាត់​ទឹក​ល្អក់​2 ខណ្ឌទួលគោក

ហាង ហ្វឹស ថាម First Time Buffet BBQ & Soup

ហាង​ First Time Buffet BBQ & Soup ញ៉ាំ​បូហ្វេ​ម្នាក់​ម៉ា​ឆ្អែត​ ដោយ​មិន​កំណត់​ម៉ោង​តម្លៃ​ម្នាក់​ត្រឹម​តែ ​7.80$ ​តែ​ប៉ុណ្ណោះ​។​

ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម
ហាង ហ្វឹស ថាម

ហាង ហ្វឹស ថាម First Time Buffet BBQ & Soup

លេខ​ទូរសព្ទ​៖ 010 331 538 / 012 23 23 15
ទីតាំង​៖ ផ្លូវ​ 456 សង្កាត់​ទូល​ទំពូង1 ខណ្ឌ​ចំការ​មន

ហាង ប៊ូហ្វេ ភីណូឈឺអូ

ហាង​ ប៊ូ​ហ្វេ ភី​ណូ​ឈឺ​អូ មាន​កម្ម​វិធី​ពិសេស​បញ្ចុះ​តម្លៃ​ជា​ទី​គាប់​ចិត្ត​ជូន​អតិថិជន​ដោយ​ថ្ងៃ​ចន្ទ​ អង្គារ​ ពុធ​ តម្លៃ​ត្រឹម​តែ​ 9.9$ ​និង​ថ្ងៃព្រ.ហ សុក្រ សៅរ៍ អាទិត្យ តម្លៃ​ត្រឹម 10.8$ តែ​ប៉ុណ្ណោះ។

ហាង ភីណូឈឺអូ
ហាង ភីណូឈឺអូ
ហាង ភី​ណូ​ឈី​អូ​ ប៊ូ​ហ្វេ​ស៊ុប​ និង​សាច់​អាំង​
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ
ហាង បុហ្វេ ភីណូឈីអូ

ហាង ​ប៊ូហ្វេ​ ភីណូឈីអូ (Pinocchio Buffet)
លេខ​ទូរសព្ទ ៖ 016 999 386 , 061 363629
ទី​តាំង៖ ផ្លូវ​ 287 សង្កាត់​ បឹង​កក់1 ខណ្ឌ​ទួល​គោក ទល់​មុខ​ពន្ធ​ដា​ខណ្ឌ​ទួល​គោក

ត្រៀមមាត់ទុកអោយហើយថ្ងៃស្អែកនេះ ៨មីនា ហាងប៉ុន្មានកន្លែងនេះបញ្ចុះតម្លៃ ល្មមញ៊ាំ

ទៅណាមកណីទេស្អែកនេះ ចំថ្ងៃអាទិត្យទៀត ហើយក៏ជាថ្ងៃនៃទិវាសិទ្ធនារីអន្តរជាតិផងដែរ តាមហាងនីយមួយៗបញ្ចុះតម្លៃបែកផ្សែង ថ្ងៃនេះAdmin រកបានហាងប្រូម៉ូសិនខ្លះដែរ ល្មមដកលុយទៅញ៊ាំបាន កុំអោយគេថាដល់ថ្ងៃសិទ្ធយើងហើយមិនបានដើរលេងញ៊ាំអី ទុកការងារខ្លះៗអោយខាងប្រុសធ្វើម្តងយើងសុំសិទ្ធហើយ ចឹងដើម្បីកុំអោយទៅចំកន្លែងអត់បញ្ចុះតម្លៃ មកមើលអត្ថបទខាងក្រោមនេះ។

Bar B Q Plaza Cambodia

?ព័ត៌មានលម្អិតចុចទីនេះ

ហាង Davyna Steakhouse

?ព័ត៌មានលម្អិតចុចទីនេះ

ហាង MOOL

?ព័ត៌មានលម្អិតចុចទីនេះ

ហាង Busan Korean BBQ

?ព័ត៌មានលម្អិតចុចទីនេះ

ហាង Kintan Buffet

?ព័ត៌មានលម្អិតចុចទីនេះ

ហាង GrillHouse BBQ & Beer

?ព័ត៌មានលម្អិតចុចទីនេះ

ចាំអ៊ុតមើលទាំងអស់គ្នា តើថ្ងៃ៨មីនា​នេះ ហាងភេសជ្ជៈណាមានការបញ្ចុះតម្លៃពិសេសខ្លះ?

បានដៃហើយពេលនេះ ចំណូលចិត្តពិសាភេសជ្ជៈរសជាតិមួយណា ហាងដែលអ្នកនិយមទៅជាងគេ​ ស្អែកថ្ងៃ៨មីនាហើយ នារីៗចាំតែផឹកទៅយើង ហាងភេសជ្ជៈបញ្ចុះតម្លៃពិសេសមានច្រើនណាស់មើលបណ្តើរទៅ ហើយជឿ Admin ទៅបើគេស្រលាញ់យើងមែនគេទិញអោយយើងហើយ។ បើសិនជាបុរសអត់លិឍវិញអានហើយកុំអស់សង្ឃឹម នៅមានបងស្រី ឬម៉ាក់ៗ យើងក៏អាចទិញបញ្ជាក់ពីទឹកចិត្តរបស់យើងបានដែរ មិនថាចឹងហ្អី! ទាន់គេមានការបញ្ចុះតម្លៃ កុំបង្អង់យូរថ្ងៃស្អែក។

ហាង SONGTEA丧茶-Cambodia

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

ហាង Who’s Tea Cambodia

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

ហាង Tiger Sugar Cambodia

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

ហាង​ Peach Tea Cambodia

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

ហាង KING TEA

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

ហាង​ Teabrary Cambodia

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

ហាង ទឹកសៀង Teuk Sieng

សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ

បញ្ចុះ៣០% ១ខែពេញ! សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង ១កំប្លេរហើយចាំអង្កាលទៀត

មិនងាយរកទេ គ្រាន់តែមើលវីដេអូក៏ដឹងថាហាង GrillHouse BBQ & Beer ជាជម្រើសដល់ល្អសម្រាប់ការជួបជុំ ញ៊ាំសាច់អាំងជុំគ្នាដ៏ល្អមួយដែរ ហើយមកថែមជូនការបញ្ចុះតម្លៃ ៣០% រយៈពេល១ខែពេញទៀតនោះកាន់តែអ៊ែមហើយ។

សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជ្រើសរើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹង ហើយចំនុចពិសេសមួយទៀតនោះសុំលាក់ទុកសិន ហាសហា។

មិនហ៊ានលាក់ទេខ្លាចម្ចាស់ហាងខឹង ចំនុចពិសេសនោះគឺ បរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ ដូចបានរៀបរាប់ខាងលើអញ្ចឹង ដូច្នេះហើយសម្រាប់ទីតាំងនេះមួយ Admin សុំធានាថាល្អសម្រាប់ការជួបជុំបែបគ្រួសារ មិត្តភ័ក្តិ ក្រុមការងារ ពិសេសទៀតនោះគឺថា បើបានដាក់ស្រាក្រហមទៀតនោះកាន់តែជាតិហើយ ដូចគេថាគ្រប់១០នោះអី ដូច្នេះហើយបើទៅនោះកុំបារម្ភរឿងសុរា មានមួយចប់ហ្មង។

ហាង GrillHouse BBQ & Beer
ទូរស័ព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូខាងក្រោម

សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង

បញ្ចុះ៣០% ១ខែពេញ! សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង ១កំប្លេរហើយចាំអង្កាលទៀត អានបន្ត៖ https://kohsantepheap.tv/article/37238ហាង GrillHouse BBQ & Beerទូរស័ព្ទ៖ 077 868 768 / 086 868 768ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

បាន​បង្ហោះ​ដោយ Facetaste នៅ សៅរ៍ 7 មីនា 2020