ប៉ូវណាស់! ងាវស្រុះឆ្ងាញ់ ស្នាដៃខ្លួនឯងរៀនចំអិនក្បួននេះធានាថាមិនចោលលុយ

ងាវស្រុះអ្វីដែលឆ្ងាញ់សំខាន់លើថ្វីដៃនៃការចំអិនអោយត្រូវស្តង់ដា តាមអ្វីដែលខ្លួនចូលចិត្តញ៊ាំ ចូលចិត្តងាវស្រុះនៅជាប់ឈាមច្រើនត្រូវស្រុះកំរិតណា ហើយឆ្អិនល្មមតើគួរស្រុះកំរិតណា ដូច្នេះហើយដើម្បីស្រាយចម្ងល់ជូនបងប្អូនកុំអោយទិញងាវមកធ្វើនៅផ្ទះហើយបែរជាចោលលុយ ដោយសារតែចំអិនញ៊ាំមិនត្រូវមានតាមអ្វីដែលចង់បាន ខូចអារម្មណ៍អស់។

សម្រាប់វិធីធ្វើ និងគ្រឿងផ្សំមិនមានអ្វីច្រើនទេដូច្នេះហើយយើងសូមរៀបរាប់ជាវិធីតែម្តងហើយដំបូងអ្នកត្រូវ៖

  • ជ្រើសរើសងាវដែលនៅរស់ ស្រស់ល្អវាចាំបាច់បំផុតព្រោះបើទិញបានរបស់មិនល្អអ្វីៗ គឺចប់ហើយ
  • លាងសំអាតងាវអោយស្អាតជាមួយទឹក រួចដាក់អំបិល ២ស្លាបព្រាបាយ សម្រាប់ងាវ ២គីឡូក្រាម ហើយរក្សាទុក ៣០នាទី ដើម្បីអោយងាវចេញដីអស់
  • ដាំទឹកអោយពុះ រួចដាក់ទឹកខ្មេះ ១ស្លាបព្រាបាយ រួចដាក់ងាវចូលពេលទឹកកំពុងពុះ
  • ស្រង់ងាវតាមនាទីដើម្បីបានរសជាតិដែលខ្លួនចង់បានដូចខាងក្រោម
  1. ស្រុះ ២០វិនាទី ងាវនៅស្រស់ខ្លាំង ឈាមច្រើន
  2. ស្រុះ ៣០វិនាទី ងាវនៅស្រស់មធ្យម
  3. ស្រុះ ១នាទី ងាវឆ្អិនល្មម ត្រូវចិត្តសម្រាប់អ្នកមិនចូលចិត្តក្លិនឆ្អាប ហើយភាគច្រើនគេចូលចិត្តញ៊ាំកំរិតនេះ ព្រោះនៅរក្សារសជាតិងាវបានល្អ បាត់បង់រសជាតិដើមអស់
  4. ស្រុះ ២នាទី ងាវឆ្អិនល្អតែម្តង សម្រាប់អ្នកមិនចូលចិត្តរបស់ឆៅអាចញ៊ាំកំរិតនេះបានធានាត្រូវចិត្ត
ងាវស្រុះ
ងាវស្រុះ

ហើយខាងក្រោមនេះជាវីដេអូបង្ហាញពីរបៀបធ្វើ សុំការអាធ្យាស្រ័យផងសម្រាប់វីដេអូជាភាសាថៃ តែសង្ឃឹមថាបងប្អូនច្នៃតាមរូបមន្តខាងលើបាន ហើយវីដេអូខាងក្រោមនេះគ្រាន់ជាគំនិតបន្ថែមទៀតប៉ុណ្ណោះ។

វីដេអូ Wongnai

បើបានទៅលេងបុណ្យទន្លេបាត់ដំបង កន្លែងពីរនេះដាច់ខាតកុំរំលងឲ្យសោះ

បុណ្យទន្លេខេត្តបាត់ដំបង ម៉េចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា សល់មិនដល់ប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង និងមានប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ដែលធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០។

ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅម៉េចបាន ព្រោះថាយើងក៏អាចទៅលេងបុណ្យទន្លេផង និងអាចឆ្លៀតទៅកន្លែងស្អាតៗដែលជាតំបន់ទេសចរណ៍នៅក្នុងខេត្តនេះផងដែរ។ មិនបាច់បារម្ភថាមិនដឹងទៅណានោះទេ ចាំ Admin ណែរនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។

កន្លែងដើរមានច្រើនណាស់ដូច្នេះហើយកុំអោយពិបាករៀបរាប់ច្រើនយើងនឹងដាក់វីដេអូបង្ហាញពីកន្លែងនៅខាងក្រោម តែអ្វីដែលចង់រៀបរាប់ខ្លាំងជាងកន្លែងដើរលេងធម្មតាៗ នោះយើងមានកន្លែងមួយដែលអ្នកមិនគួររំលងដាច់ខាតនោះគឺ កំពូលភ្នំសំពៅ ដែលមានកន្លែងមួយលោកអ្នកនឹងទទួលបានអារម្មណ៍ប្លែក និងពិសេសនោះមានប្លង់ថតរូបបានស្អាតថែមទៀតផង បញ្ជាក់កំពូលភ្នំពៅមានច្រើនកន្លែងដែលឡើងទៅដល់អាចខុសពីអ្វីយើងកំពុងរៀបរាប់ដូច្នេះហើយ ដើម្បីបញ្ជាក់បានថាលោកអ្នកទៅមិនខុសកន្លែងយើងមានចំនុចសំគាល់ពីរយ៉ាង ទីមួយកំពូលនោះមានដើមបន្លារធំ១ដើម ហើយនិងមានជ្រលងភ្នំដែលអ្នកអាចស្រែកលឺសូរខ្លាំង និងឡងមកវិញដូចកំពុងស្រែកដាក់មេក្រូអញ្ចឹងដែរ។

កន្លែងទីពីរ ដែលចោលមិនបាននោះគឺ អាងទឹកកំពីងពួយ កន្លែងដើរឈរស្នេហ៍ ដែលអ្នកទេសចរណ៍ត្រូវជិះទូកកាត់បឹងឈូក ហើយនឹងទៅដល់កន្លែងនោះ ហើយម៉ោងដែលគួរទៅគឺពេលថ្ងៃលិច ដែលអ្នកបានថតរូបស្អាតៗ ជាក់ជាមិនខាន។

វីដេអូទេសចរណ៍ពីខេត្តបាត់ដំបង

Eps24 Phnom Sampov

ទាយមើលថានៅណា? តិចថាអត់ស្គាល់ចុះ? មិនមែននៅស្រុកក្រៅទេណា គឺផ្ទះអើយ ផ្ទះអូនក្បែរភ្នំសំពៅយើងហ្នឹង។

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ ព្រហស្បតិ៍ 26 មេសា 2018

ទៅបុណ្យទន្លេមិនដឹងទៅលេងកន្លែងណាផ្សេងមែនទេ សូមសាកល្បងដំណើរកម្សាន្តបែប Solo Trip ម្តងមើល។គោលដៅទេសចរណ៍ជាច្រើនក្នុងខេត្តបាត់ដំបង កំពុងរង់ចាំភ្ញៀវទេសចរទស្សនា ថតរូបកម្សាន្ត និងចែករំលែកអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជុំវិញ។តោះទៅលេងបុណ្យទន្លេនៅខេត្តបាត់ដំបងទាំងអស់គ្នា ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០។

បាន​បង្ហោះ​ដោយ នាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ នៅ សុក្រ 6 មីនា 2020
Re-post Battambang

ឃើញអញ្ចឹងហើយមិនទៅលេងទៀតអី អ្នកដែលមិនទាន់បានស្គាល់ទឹកដី ខេត្តបាត់ដំបង ហៅគ្នាអោយអស់មកទៅដើរលេង តែចង់ប្រាប់ថាបើចង់ឃើញកន្លែងស្អាតកុំភ្លេចសួរអ្នកនៅទីនោះ មិនចឹងទេស្តាយក្រោយមិនខាន ព្រោះកន្លែងដើរលេងនៅខេត្តនេះ ឆ្ងាយៗពីគ្នាតិច តែអោយរំលងកន្លែងសំខាន់ៗក្នុងវីដេអូនេះណា #ទឹកដីខ្ញុំ #MyLand

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ សុក្រ 5 មករា 2018
Eps23​ Kamping Puoy

អាង​កំពីងពួយ ទីកម្សាន្តដ៏រីករាយមួយនៅខេត្តបាត់ដំបង

បាន​បង្ហោះ​ដោយ My Land – ទឹកដីខ្ញុំ នៅ សៅរ៍ 13 មេសា 2019

ថែមមួយចំនុចទៀតអោយកុំអោយពិបាករកកន្លែងញ៊ាំអីឆ្ងាញ់ក្រោយមកពីដើរលេងហត់អីចឹងណាខាងក្រោមនេះអាចសាកបាន ស្គាល់រសជាតិម្ហូបអ្នកបាត់ដំបង។

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក អាហារដ្ឋាន R1 បាយ

ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក

ណែមជ្រៃកោង

និយាយដល់ណែមជ្រៃកោង សម្រាប់អ្នកដែលធ្លាប់បានញ៉ាំច្បាស់ជានឹកឃើញដល់រសជាតិដ៏ឆ្ងាញ់ ដែលជាស្នាដៃដ៏ប៉ិនប្រសព្វរបស់អ្នកបាត់ដំបងនេះហើយ។

ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។

ខួរចំហ៊ុយ

ចេះ១របៀបនេះ ចង់សំអាតខ្យងស្អាត អស់ដី អស់ភក់ ប្រើពេលតែ១ម៉ោងបានញ៊ាំហើយ !

ទិញខ្យងមកពីផ្សាររាល់ដងត្រាំប៉ុន្មានម៉ោង? មោះចេះ១ក្បាច់នេះអត់ចំណាយពេលយូរដល់ថ្នាក់ត្រាំទុករាប់ម៉ោង បើមានពេលខ្លះវិញត្រាំទុកមួយយប់ក៏មានដែរ ងាយៗប្រើពេលតែ១ម៉ោង ស្អាតអស់ដី ហើយសល់ពេលធ្វើទឹកជ្រលក់បានទៀត អង្គុយយ៉ាងរំភើយតែម្តង។

3ជំនាញ
3ជំនាញ
  • ជាដំបូងប្រសិនបើលោកអ្នកទិញខ្យងមកពីផ្សារ ឬទិញពីកន្លែងណាផ្សេង កុំភ្លេចទិញដូងកោសរួច១០០០៛ ឬ ១៥០០៛មកផង ជំហានដំបូងគឺ

វិធី​ធ្វើ៖
១. យកខ្យងមកដាក់ត្រាំក្នុងចានដែកធំមួយ រួចយកច្រាស មកធ្វើការរុះសំអាតពីខាងក្រៅអោយស្អាតសិន

២. យកខ្យងដែលសំអាតផ្នែកខាងក្រៅរួចហើយនោះមកធ្វើការដាក់ត្រាំក្នុងទឹកស្អាត

៣. យកដូងដែលកោសហើយយកមកចាក់ចូលក្នុងចានដែកដែលយើងត្រាំខ្យង រួចកូរវាបន្តិច ទុករយៈ ​ពេល១ម៉ោង អ្នកនិងឃើញស្លែ ឬ ដីដែលខ្យងខ្ជាក់ចេញមកក្រៅ

៤. យកខ្យងទៅធ្វើការសំអាតឡើងវិញ ១ទឹក ឬ២ទឹក ចេញដើម្បីធានាស្អាត១០០%

ហាង ស៊ុបខ្យង Diamond Island
ខ្យងស្រែ Online
ខ្យងស្រែ Online
ខ្យងដុតខ្ទះដូង

បញ្ជាក់៖ ខ្យង ៤០ ទៅ ៥០គ្រាប់ ប្រើដូងប្រហែល១០០០៛ បើលើសនិងអាចសារ៉េតាមហ្នឹងទៅ

រូប​មន្ត​ធ្វើ​ក្តាម​ជ្រក់​ហឹរ​ញ៊ាំ​ខ្លួន​ឯង រស​ជាតិ​ឆ្ងាញ់​ជាប់​មាត់​ មិន​ចាញ់​ហាង​ធំ​ៗ​ទេ

0

ក្តាម​ជ្រក់​ហឹរ​ជា​ម្ហូប​កំពុង​ពេញ​និយម​ខ្លាំង​ មាន​លក់​ស្ទើរ​គ្រប់​ហាង​។​ តែ​បើ​ចង់​ញ៊ាំ​ទាល់​តែ​អស់​លុយ​ច្រើន​តិច​​ ចុះ​ម៉េច​មិន​រៀន​ធ្វើ​ញ៊ាំ​ខ្លួន​ឯង​វិញ​ទៅ​ មិន​ពិបាក​ទេ​ ធ្វើ​ខ្លួន​ឯង​អ៊ីចឹង​ញ៊ាំបាន​ច្រើន​ទៀត​ មិន​សូវ​ចុះ​លុយ​។​ សៅរ៍​អាទិត្យ​ទំនេរ​ស្រាប់​ សាក​​រៀន​ធ្វើ​ញ៉ាំ​មើល​ នេះ​រូប​មន្ត​ធ្វើ​ និង​គ្រឿង​ផ្សំ​៖​

ហាង Best Food
ហាង Best Food

គ្រឿង​ផ្សំ​ទី​១៖

  • ក្តាម​ថ្ម​ ឬ​ក្តាម​សេះ​ ១ គីឡូ (រើស​យក​ក្តាម​មាន​ខួរ​ច្រើន)
  • ទឹក​សូ​ដា​ ១ ដប
ហាង Best Food

គ្រឿង​ផ្សំ​ទី​២៖

  • ទឹក​ត្រី​ ២ កូន​ចាន​ចង្កឹះ
  • ស្ករត្នោត​ ១ កូន​ចាន​ចង្កឹះ
  • ទឹក​ស្អាត​ ២៥០ មីលីលីត្រ

គ្រឿង​ផ្សំ​ទី​៣៖

  • ម្ទេស ១០ ឬ ២០​គ្រាប់​
  • ខ្ទឹម​ស​ ១០ កំពឹស
  • ទឹក​ត្រី​ ២ ស្លាប​ព្រា​បាយ​
  • ស្ករ​ត្នោត​ ២ ស្លាប​ព្រា​បាយ
  • ក្រូច​ឆ្មារ​ ៣ ឬ ៤​ គ្រាប់
ហាង Best Food

វិធី​ធ្វើ​៖

១. យក​ក្តាម​លាង​ទឹក​ និង​បក​ឲ្យបាន​ស្អាត​ រួច​ចាក់​ទឹក​សូដា​ចូល​ ហើយ​ដាក់​ត្រាំ​ចោល​មួយ​ឡែក

២. លាយ​គ្រឿង​ផ្សំ​ទី​២ ចូល​គ្នា​ក្នុង​ឆ្នាំង​មួយ​ រួច​យក​ទៅ​កូរ​នៅ​លើ​ចង្ក្រាន​ រហូត​ដល់​ពុះ​ សឹម​លើក​ចុះ​ដាក់​មួយ​ឡែក​សិន

៣. យក​ត្បាល់​ដាក់​គ្រឿង​ផ្សំ​ទី​៣ ចូល​មាន​ ខ្ទឹម​ស​ ម្ទេស​ ស្ករ​ត្នោត​ ទឹក​ត្រី​ និង​ក្រូច​ឆ្មារ​ រួច​ច្របល់​ចូល​គ្នា​ ហើយ​ដួស​ដាក់​​ចាន​

៤. ស្រង់​ក្តាម​ចេញ​ពី​ទឹក​សូដា​ ដាក់​ក្នុង​ប្រអប់​មួយ​ រួច​យក​ទឹក​គ្រឿង​ផ្សំ​ទី​២​ ស្រោច​ពី​លើ​ ហើយ​គ្រប់​គម្រប​ ទុក​ចោល​ក្នុង​ទូរ​ទឹកកក ១ ទៅ ២ ម៉ោង​

៥. ក្តាម​អាច​ញ៉ាំ​បាន​ហើយ​ ពេល​ញ៉ាំ​សឹម​យក​ទឹក​ត្រី​ដែល​បុក​រួច​មក​ស្រោច​ពី​លើ​ ជា​ការ​ស្រេច​។

៨ច្បាប់ក្នុងជីវិត ធ្វើអោយអ្នករស់នៅមានន័យ និងសុខភាពល្អ

មនុស្សយើងម្នាក់ៗ ពេលខ្លះតែងមានការគិតរវើរវាយ ផ្តេសផ្តាស មិននឹងនរ គិតអ្វីដែលមិនគួរគិត ធ្វើអារម្មណ៍របស់អ្នកមិនល្អ ហើយពេលខ្លះក៏អស់សង្ឃឹមក្នុងជីវិតទៀតក៏មាន ដោយសារតែអ្នកមិនដឹងពីក្បួនច្បាប់មួយចំនួនដែលអាចអោយអ្នកគ្រប់គ្រងអារម្មណ៍ក្នុងខ្លួនបាន បូករួមទាំងការគិតផងដែរ ហើយបើអ្នកអាចអនុវត្តន៍បាន អ្នកអាចនឹងក្លាយជាមនុស្សថ្មី មានស្នាមញញឹមជាងមុន ស្រស់ស្រាយជាងមុន ហើយថែមទាំងក្លាយខ្លួនជាមនុស្សវិជ្ជមាន មានអ្នកចូលចិត្តច្រើនក៏ថាបាន។ ហើយច្បាប់ទាំងនោះមាន ៨ ដូចជា៖

  1. រឿងអតីតកាល អ្នកត្រូវអោយរាល់រឿងអតីតកាលរបស់ខ្លួនក្លាយជា រឿងសន្តិភាពចំពោះអ្នកដើម្បី កុំអោយវាមកប៉ះពាល់ ដល់អនាគតកាលរបស់អ្នក
  2. អ្នកដទៃ រាល់អ្វីទាំងឡាយដែលអ្នកដទៃ គិត ថាអោយអ្នក។ អ្នកត្រូវគិតថាវាមិនមែនជារឿងរបស់អ្នក មិនមែនជាអ្វីដែលអ្នកខ្វល់ ហើយក៏មិនរបររកស៊ីរបស់អ្នក មិនមានអីចំនេញទេ គិតនាំខាត គ្មានចំនេញអីផង
  3. សុភមង្គល អ្នកដែលអាចបង្កើតសុភមង្គលសម្រាប់អ្នកបានមានតែអ្នកប៉ុណ្ណោះ ហើយត្រូវចាំថានិយមន័យនៃពាក្យ សុភមង្គល គឺការដែលយើងស្រលាញ់នូវអ្វីដែលខ្លួនមាន។
  4. ការប្រៀបធៀប អ្នកត្រូវចាំថាធ្វើជាមនុស្សសូមកុំប្រៀបធៀបជីវិតអ្នកទៅនឹងអ្នកដទៃ ព្រោះវាដូចជាចោរចឹងបើអ្នកគិតដល់វា វានឹងលួចយកការសប្បាយរបស់អ្នកភ្លាម
  5. ពេលវេលា រឿងខ្លះធំដល់ថ្នាក់ដោះមិនចេញ ធ្វើអីក៏មិនកើត ដូច្នេះហើយពេលខ្លះរឿងខ្លះ ទុកអោយពេលវេលាអ្នកសម្រេចខ្លះទៅ តែក៏កុំអោយរឿងតូច ក្លាយជារឿងធំដែរ
  6. គិត កុំគិតច្រើនពេក មិនមែនអ្នកត្រូវដឹង ត្រូវចេះ ត្រូវដោះស្រាយ ត្រូវឆ្លើយគ្រប់រឿងនោះទេ
  7. ញញឹម អ្នកមិនមែនជាម្ចាស់នៃបញ្ហាទាំងអស់លើលោកនេះទេ ដូច្នេះហើយញញឹមខ្លះទៅ ញញឹមរហូតក៏បាន ព្រោះអ្នកជាម្ចាស់
  8. អាហារ ញ៊ាំចុះញ៊ាំតាមការចូលចិត្ត តាមការចង់របស់អ្នក ព្រោះម្នាក់ៗកើតមកដើម្បីញ៊ាំ តែក៏ត្រូវញ៊ាំដោយសុវត្ថិភាព និងអាហារដែលធ្វើអោយសុខភាពល្អដែរ។

ហូត​ ១០០$ ​ទៅ​ដេក​​កោះ​ ២ ​យប់​ មុជ​ទឹក​សមុទ្រ​​មើល​ផ្កា​ថ្ម​ ញ៊ាំ​​បូ​ហ្វេ​យ៉ាង​រំភើយ

ជិត​ដល់​ថ្ងៃ​ឈប់​ល្មម​ រក​កន្លែង​រំលាយ​ស្ត្រេស​ឃើញ​នៅ​?​ ទៅ​លេង​កោះ​ហ្អី?​​ គ្រាន់​តែ​ឮ​ថា​សមុទ្រ​អារម្មណ៍​ហោះ​ទៅ​ដល់​មុន​បាត់​។​ តែ​ទៅ​លេង​នៅ​ណា​សប្បាយ​ ហើយ​ចាយ​លុយ​អស់​តិច​?​ ​ចាំ​ Admin ណែ​នាំ​កន្លែង​គេង​ និង​ញ៉ាំ​ ឆ្ងាញ់​ៗ ថោក​ ហើយ​ស្អាត​ នៅ​កោះ​ឲ្យ​បាន​ស្គាល់​។​

បើ​តាម​បទ​ពិសោធ​ ចង់​ទៅ​លេង​កោះ​ មុជ​ទឹក​សមុទ្រ​មើល​ផ្កា​ថ្ម ហើយ​ចំណាយ​អស់​តិច​ គ្នា​យើង​អាច​ទៅ​លេង​នៅ​តំបន់​ ភូមិ​ ២៣​ ដែល​ស្ថិត​នៅ​លើ​កោះ​រុង​សន្លឹម​។​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​ ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​ និង​មាន​កោះ​តូច​ធំ​នៅ​ក្បែរ​ៗ​នោះ​ដែរ​ ក្រៅ​ពី​នេះ​ នៅ​ទី​នោះ​សម្បូរ​ បារ ភោជនីយ​ដ្ឋាន​ ផ្ទះ​សំណាក់​ ស្អាតៗ​ ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​ទៀត​។​ ចំពោះ​សុវត្ថិភាព​វិញ​ មិន​បាច់​បារម្ភ​ទេ​ ព្រោះ​ភាគ​ច្រើន​មាន​តែ​ខ្មែរ​យើង​ និង​អឺរ៉ុប​ប៉ុណ្ណោះ​ដែល​ទៅ​កំសាន្ត​ និង​រក​ស៊ី​នៅ​លើ​កោះ​មួយ​នេះ​។​

ឥឡូវ​មក​ដឹង​ពី​ក្បួន​ចាយ​លុយ​អស់​តិច​វិញ​ម្តង​៖​

  • ថ្លៃ​ឡាន​ (VIP)៖ ភ្នំពេញ – ព្រះសីហនុ តម្លៃ ១៤$ (សំបុត្រ​ទៅ​ និង​មក) គួរ​ជិះ​ក្រុម​ហ៊ុន​ Cambodia post ព្រោះ​មាន​តម្លៃ​សមរម្យ​ជាង​គេ​ សេវា​កម្ម​ក៏​ល្អ (អាច​កក់​សំបុត្រ​តាម​ App Bookmebus ព្រោះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម)​។​
  • ទូក ៖​ កំពង់​សោម​ – កោះ​រុង​សន្លឺម​ តម្លៃ​ ២២$ (សំបុត្រ​ទៅ​ និង​មក) គួរ​ជិះ​ក្រុម​ហ៊ុន​ Buva Sea ព្រោះ​មាន​តម្លៃ​សមរម្យ​ ម៉្យាង​ទៀត​មាន​ម៉ោង​ចេញ​ច្រើន​ជើង​ (អាច​កក់​សំបុត្រ​តាម​ App Bookmebus ព្រោះ​អាច​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម)​។
  • កន្លែង​គេង​៖​​ ២ យប់​ ១៦$ មាន​ផ្តល់​ជូន​​អាហារ​ពេល​ព្រឹក​ហ្រ្វី (កន្លែង​គេង​លក្ខណៈ​ជា​ដម​ មាន​គ្រែ​ ១​ ) យក​ល្អ​គួរ​គេង​នៅ​ The Cliff Hostel & Restaurant ព្រោះ​មិន​ត្រឹម​តែ​ធូរ​ថ្លៃ​ទេ​ តែ​បើ​បាន​ឃើញ​ទេស​ភាព​វិញ​ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ហ្មង​ មាន​ទាំង​កន្លែង​មើល​ថ្ងៃ​លិច​ មុជ​ទឹក​មើល​ផ្កា​ថ្ម ដើរ​ទៅ​លេង​ទឹក​ធ្លាក់​ទៀត​ណា​។ អាច​កក់​តាម Booking.com បាន។​

The Cliff Hostel ដើម្បីកក់ ចុចទីនេះ
Easy Tiger Bungalows ដើម្បីកក់ ចុចទីនេះ
Lost and Found ដើម្បីកក់ ចុចទីនេះ
Yellow Moon M23 ដើម្បីកក់ ចុចទីនេះ
On the Rocks ដើម្បីកក់ ចុចទីនេះ

  • បាយ​ថ្ងៃ​ត្រង់​ និង​ ពេល​ល្ងាច​៖​ ២ ថ្ងៃ​នៅ​​លើ​កោះ​ បាយ​ថ្ងៃ​ និង​ល្ងាច​ឡើង​អស់​យ៉ាង​ច្រើន​ ៤០$ ទេ​។ បាយ​ថ្ងៃ​យើង​អាច​ញ៉ាំ​នៅ​កន្លែង​យើង​គេង​បាន ព្រោះ​តម្លៃ​សម​រម្យ​ ញ៉ាំ​ម៉ា​ឆ្ងាញ់​ម្នាក់​ឯង​អស់​ប្រហែល​ ១០$ ចំណែក​ល្ងាច​ឡើង​អាច​ទៅ​ញ៉ាំ​បូ​ហ្វេ​នៅ​ហាង​ឈ្មោះ​ The Fish Hook ម្នាក់​តែ​ ៨$ ទេ​ រសជាតិ​ក៏​មិន​អន់​ដែរ មាន​ទាំង​គ្រឿង​សមុទ្រ​ និង​អាហារ​ជា​ច្រើន​ទៀត​។​

See You Cambodia បន្ថែមសមាជិកថ្មី មកកាន់តែកៀកៗហើយនែក៎ ភេសជ្ជៈរសជាតិដើមពីប្រទេសតៃវ៉ាន់

មកកាន់តែកៀកៗខ្លួនតែម្តងហើយនែក៎ See You Cambodia លោកអ្នកប្រាកដជាបានស្គាល់រួចមកហើយភេសជ្ជៈដែលមានរសជាតិជាតិដើមមកពីតៃវ៉ាន់ឆ្ងាញ់ប្លែក ដែលមានអតិថិជនគាំទ្រយ៉ាងច្រើន ថ្មីៗនេះ See You Cambodia ទើបតែបន្ថែមសមាជិកថ្មី១ទៀតហើយដែលជាសាខាទី៣ របស់ខ្លួននៅជិតផ្សារបឹងត្របែក ផ្លូវលេខ១០៥ កែងផ្លូវ៤៥៤ តែប៉ុណ្ណេះងាយស្រួលមិនបាច់ជិះទៅណាឆ្ងាយទៀត ក្បែរខ្លួនជិតផ្ទះកៀកបង្កើយ សម្រាប់អ្នកម្លុកបឹងត្របែក។

ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia

អ្វីដែលជាការចាប់អារម្មណ៍ហើយទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ស្រទាប់វ័យនោះ គឺរសជាតិភេសជ្ជៈប្រចាំហាងដែលមានរសជាតិប្រណិតដូចជា៖ Brown Sugar Bubble Milk, Fresh Strawberry និង Blue Orange Lemon សុទ្ធតែភេសជ្ជៈលក់ដាច់ខ្លាំងជាប្រចាំ ក្រៅពីនោះក៏មានភេសជ្ជៈជាច្រើនមុខផ្សេងទៀតកំពុងតែមានការពេញនិយមសម្រាប់សិស្ស និសិ្សត ផងដែរ។

ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia

ក្រៅពីនេះ សម្រាប់សិស្ស និសិ្សត បើទៅហើយកុំអោយខាត គួរតែស្វែងរកកន្លែងស្អាតៗ ថតរូបលេងទុកជាការកំសាន្ត ដោយសារតែក្នុងហាងផ្ទាល់ គឺមានការតុបតែងលម្អយ៉ាងស្រស់ស្អាត សក្តិសមសម្រាប់មិត្តៗយុវវ័យ។ តោះចឹង! ត្រៀមខ្លួនទទួលយករសជាតិថ្មីនៃភេសជ្ជៈដ៏ប្រណិតបែបតៃវ៉ាន់ ទាំង៣សាខា ដែលនៅក្បែរលោកអ្នកណា។

ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia
ហាង See You Cambodia

ហាង See You Cambodia
លេខទូរសព្ទ៖ 088 32 33 000
ទីតាំង៖
ផ្លូវលេខ១០៥ កែងផ្លូវ៤៥៤ ជិតផ្សារបឹងត្របែក

វីដេអូ៖

អត់ដឹងថាបាយថ្ងៃទៅញ៊ាំនៅណា? ស្គាល់ Meal Caption ហើយ ចង់ម្ហូបខ្មែរ -ថៃ ស្រួលអស់ពីចិត្ត!

កុំឆ្ងល់ចាំ Admin ប្រាប់អោយដឹង រឿងបាយថ្ងៃត្រង់ មិនបាច់សួរគ្នាថាទៅញ៊ាំនៅណាទៀតទេ ស្គាល់ Meal Caption រួចហើយ ដល់ម៉ោងបាយមកអង្គុយចាំមុនក៏បាន ម្ហូបបែបខ្មែរ -ថៃ មានមួយកំប្លេរ ម្ហូបអ្វីក៏មានដែរ រសជាតិក៏ឆ្ងាញ់ពិសារថែមទៀតផង។

ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption

ដឹងតែអ៊េមហើយស្គាល់ Meal Caption លែងជាបញ្ហាសម្រាប់អាហារថ្ងៃត្រង់របស់លោកអ្នក ផ្តល់ជម្រើសជូនយ៉ាងពេញចិត្តតែម្តង ម្ហូបបែបខ្មែរក៏មាន បែបថៃក៏មាន គឺចម្អិនដោយចុងភៅដែលមានបទពិសោធន៍ជាង១០ឆ្នាំ ហើយសម្រាប់រសជាតិវិញទទួលបានការសរសើរពីអតិថិជនជាច្រើន​ថាឆ្ងាញ់ៗតែម្តង និយាយពីមុខម្ហូបក្នុងហាងវិញមានសុទ្ធតែម្ហូបដែលគ្រប់គ្នាចូលចិត្ត មានដូចជា៖ ត្រីរ៉ស់អាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក ត្រីអណ្ដែងអាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក សម្លរម្ជូរខ្ទិះ សម្លរម្ជូរគ្រឿងសាច់គោ បុកអំព្រឹកអ្នកបាត់ដំបង សម្លរការី អាម៉ុក រួមជាមួយម្ហូបកម្មង់ជាច្រើនមុខផ្សេងទៀត អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត ។

ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption

ហើយមិនតែប៉ុណ្ណោះ សម្រាប់លោកអ្នកដែលមានការរវល់ជាមួយការងារ មិនអាចមកពិសារនៅកន្លែងបាន ដើម្បីជាភាពងាយស្រូល លោកអ្នកក៏អាចធ្វើការកម្មង់ម្ហូប ពីហាងផ្ទាល់ក៏មានការដឹកជញ្ជូនដល់ទីកន្លែងរបស់លោកអ្នកផងដែរ ក្រៅពីមុខម្ហូបជាច្រើនមុខនោះ ហាង Meal Caption ក៏មាននៅភេសជ្ជៈ ដែលធ្វើចេញពីផ្លែឈើស្រស់ៗ ផ្តល់នូវរសជាតិឆ្ងាញ់បែបធម្មជាតិពិតៗ ។ ហើយចាប់ពីម៉ោង​​២ដល់ម៉ោង៦ល្ងាចទៅក៏មានលក់ស្លាបមាន់អាំង បុកល្ហុង រួមជាមួយមុខម្ហូបផ្សេងទៀតផងដែរ។

ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption
ហាង Meal Caption

ហាង Meal Caption
លេខទូរសព្ទ៖ 069 677 053 / 012 677 053
ទីតាំង៖ នៅផ្លូវ95 កែងផ្លូវ ៣៧៦ ផ្ទះលេខ 56AEO ក្រោយស្តុបបូកគោ ខាងត្បូងចរណៃលក់គ្រឿងសមុទ្រ ប្រហែល ១០០ ម៉ែត្រ ផែនទី ចុចទីនេះ

វីដេអូ៖

រៀន​ធ្វើ​ពង​ទា​ប្រៃ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ ជា​មួយ​រូប​មន្ត​ពិសេស​ ងាយ​ធ្វើ​ដូច​បក​ចេក​

0

នៅ​តាម​ផ្ទះ​មួយ​ៗ​ ភាគ​ច្រើន​ដឹង​តែ​មាន​ស្រ​កួរ​ពង​ទា​ប្រៃ​ទុក​នៅ​ផ្ទះ​មិន​ដាច់​ទេ​។​ ​វា​ងាយ​ស្រួល​ញ៉ាំ​ ជា​ពិសេស​ព្រឹក​ឡើង​ បើ​ញ៉ាំ​ជា​មួយ​បបរ​ក្តៅ​ៗ​ចាប់​ជាតិ​គ្នា​ហ្មង​ ហើយ​សល់​លុយ​បាយ​ព្រឹក​ទៀត​។​ បើ​អ៊ីចឹង​កុំ​ពិបាក​ទៅ​ទិញ​គេ​ច្រើន​ដង​ រៀន​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​ទៅ​ ស្រួល​ធ្វើ​ទេ​ ហើយ​របស់​ធ្វើ​ខ្លួន​ឯង​មាន​អនាម័យ​ជាង​ទិញ​គេ​ទៀត​។​ ថា​មិន​ត្រូវ​ចេះ​ធ្វើ​ហើយ​ លក់​ក៏​បាន​ដែរ​ រក​លុយ​បាន​ទៀត​ឃើញ​អត់​!

របស់​ត្រូវ​មាន​៖

  • ពង​ទា​ឆៅ ១០ គ្រាប់
  • អំបិល ២ ខាំ​កន្លះ
  • ទឹក​ស្អាត​ ១ លីត្រ
  • កែវ​ជ័រ​សម្រាប់​ដាក់​ពង​ទា​ត្រាំ

វិធី​ធ្វើ៖

១. លាង​ពង​ទា​ឲ្យ​បាន​ស្អាត​ បន្ទាប់​មក​ជូត​សំបក​ឲ្យ​ស្ងួត​ រួច​យក​ទៅ​ដាក់​ក្នុង​កែវ​ជ័រ

២. យក​ឆ្នាំ​ដាក់​ទឹក​ និង​ អំបិល​លាយ​ចូល​គ្នា​ ដាំ​ឲ្យ​ពុះ​ រួច​លើក​ចុះ ហើយ​ទុក​ឲ្យ​ទឹក​ត្រជាក់

៣. យក​ទឹក​អំបិល​ដែល​ដាំ​ហើយ​ ចាក់​ចូល​ក្នុង​កែវ​ជ័រ​មាន​ពង​ទា រួច​បិទ​គម្រប​ឲ្យ​ជិត​

៤. រក្សា​ទុក​នៅ​កន្លែង​មាន​សីតុណ្ហភាព​ល្មម​ ចំនួន​ ២១​ ថ្ងៃ​សឹម​​យក​ទៅ​ស្ងោរ​ញ៉ាំ​ តែ​បើ​មិន​ចូល​ចិត្ត​រស​ជាតិ​ប្រៃ​ខ្លាំង​ អាច​ត្រាំ​ត្រឹម ១៤ ទៅ ១៥ ថ្ងៃ​បាន​ហើយ​។​

ឆ្លងកាត់ខេត្តក្រចេះ កុំភ្លេចញ៉ាំរបស់ឆ្ងាញ់ប្រចាំខេត្តទាំង ៣មុខនេះអោយសោះ

និយាយដល់ខេត្តក្រចេះ អ្នកណាខ្លះធ្លាប់បានទៅលេង និងបានញ៉ាំរបស់ឆ្ងាញ់ៗប្រចាំខេត្ត នៅភូមិភាគឦសាននេះខ្លះ។ អ្នកធ្លាប់បានទៅច្បាស់ជាបានដឹងបានស្គាល់កន្លែងដើរលេង និងរបស់ឆ្ងាញ់ៗខ្លះហើយ ម៉ោះសម្រាប់អ្នកមិនទាន់បានទៅដល់ទឹកដីខេត្តនេះ​ ហើយមានគម្រោងថាទៅលេង Admin នាំអោយស្គាល់របស់ឆ្ងាញ់ប្រចាំខេត្តទាំង ៣មុខ ធានាថាបានញ៉ាំហើយដឹងតែលាន់មាត់សរសើរតែម្ដង។

ក្រឡានថ្មគ្រែ

ក្រឡានថ្មគ្រែ គឺជាអ្វីដែលអ្នកមិនគួររំលងជាដាច់ខាត ព្រោះថាមិនថារសជាតិនៃក្រឡាននេះ គឺឆ្ងាញ់ប្លែកពីក្រឡានស្រុកដ៏ទៃ។ សាច់ក្រឡានទន់ និងមានក្លិនឈ្ងុយ ដែលមានរហូតដល់ទៅ ៣ប្រភេទជាតិដូចជា៖ ក្រឡានធម្មតា ក្រឡានខ្នុរ និងក្រឡានខ្ទិះ។ ទាំង៣ប្រភេទនេះ ញ៉ាំមួយណាក៏បានដែរ រើសបានតាមចំណូលចិត្តព្រោះថារសជាតិឆ្ងាញ់ៗដូចគ្នា។

ក្រឡានថ្មគ្រែ
ក្រឡានថ្មគ្រែ
ក្រឡានថ្មគ្រែ

ណែម

ណែមក្រចេះ បច្ចុប្បន្នក៏ល្បីមិនចាញ់ណែមបាត់ដំបងប៉ុន្មានដែរ ព្រោះតែរសជាតិដ៏ឆ្ងាញ់ដែលគេបានយកត្រីធម្មជាតិនេសាទបានពីទន្លេ យកមកធ្វើបូករួមជាមួយគ្រឿងផ្សំដ៏ប៉ិនប្រសប់របស់អ្នកខេត្តក្រចេះធ្វើអោយសាច់ណែមមានរសជាតិឆ្ងាញ់ពិសេសតែម្ដង។ សម្រាប់ណែមនេះគឺមានប្រភេទណែមសាច់ត្រី និង ណែមស្បែកជ្រូកពិសេស​។

ណែមក្រចេះ
ណែមក្រចេះ
ណែមក្រចេះ
ណែមក្រចេះ

ក្រូចថ្លុងកោះទ្រង់

ក្រូចថ្លុង ដែលដាំលើទឹកដីកោះទ្រុងទល់មុខក្រុងក្រចេះ នរណាមិនសរសើរអំពីររសជាតិដ៏ឆ្ងាញ់នៃក្រូចនេះ ព្រោះថាសាច់ក្រូចមានទឹកល្អមិនស្កក មានរសជាតិផ្អែម និងសាច់ក្រូចហាប់ណែនល្អ។ បើអ្នកទាំងអស់គ្នាបានទៅដល់ទីរួមខេត្តហើយនោះ បើអាចឆ្លៀតឆ្លងសាឡាងឡើងទៅកោះទ្រង់មើលចំការក្រូចរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ គឺដាំពីមុខផ្ទះដល់ក្រោយផ្ទះតែម្ដងមិនទុកដីអោយទំនេរបន្តិចសោះឡើយ។ ហើយបើបានទៅដល់ផ្ទាល់បែបនេះហើយ ទិញពីពួកគាត់ផ្ទាល់តែម្ដងកាន់តែល្អ ព្រោះបានបេះពីដើមភ្លាមៗ មិនបារម្ភថាជាក្រូចយកមកពីណាផ្ដេសផ្ដាស។

ក្រូចថ្លុងកោះទ្រង់
ក្រូចថ្លុងកោះទ្រង់
ក្រូចថ្លុងកោះទ្រង់
ក្រូចថ្លុងកោះទ្រង់