នាយ​ចេក​ ៖​ កុំ​ចេះ​តែ​ស្មានថា​ខ្ញុំ​មាន… រក​ហូប​ស្ទើរ​ពុំ​គ្រប់​ផង

រាជធានី​ភ្នំពេញ ៖​ តារា​កំប្លែង​នាយ ចេក បាន​សម្តែង​ការ​ហួសចិត្ត​នៅ​ពេល​មាន​ទស្ស​និកជន​មួយ​ចំនួន​យល់​ច្រឡំ​ថា នាយ​កំពុង​តែ​រស់នៅ​ក្នុង​ភាព​ហ៊ឺហា ដោយសារ​មានផ្ទះ​ធំ​​នៅ និង​មាន​ឡាន​ទំនើប​ជិះ ក្នុង​ពេល​ដែល​នាយ​ស្ទើរតែ​រក​អ្វី​ហូប​មិន​គ្រប់ ។ នាយ​ចេក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ចាត់​ទុក​ការ​លើក​ឡើង​ពី​បណ្តា​ទស្ស​និក​មួយ​ចំនួន​​មក​លើ​រូប​នាយ​នា​ពេល​នេះ​ថា​ គឺ​ដោយសារ​ការ​ភាន់ច្រឡំ បើ​ទោះបីជា​ពេល​នេះ​នាយ​មានផ្ទះ​រស់នៅ​សមរម្យ​ក៏​ដោយ ប៉ុន្តែ​មិនមែន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​នោះ​ទេ ។ តារា​កំប្លែង​នាយ ចេក បាន​លើក​ឡើង​ថា «​មាន​បងប្អូន​ជា​ច្រើន​ចេះ​តែ​សួរ​ ​ដោយ​គេ​និយាយ​ថា ​ពូ​ជា​អ្នកមាន​ឡាន​ទំនើប មានផ្ទះ​ក្បឿង​ធំ ចុះ​ម៉េច​ក៏​មក​លក់ដូរ​តាម​ផ្លូវ​អ៊ីចឹង។ ហើយ​ខ្លះ​ក៏​និ​យា​ថា បើ​គាត់​មាន​មែន​មិន​លក់​អ៊ីចឹង​ទេ ។ ខ្លះទៀត​​ក៏​ថា បើ​ពូ​មិន​មាន ក៏​គេ​មិន​និយាយ​ដែរ ។ ខ្ញុំ​អគុណ​បងប្អូន​ដែល​បាន​ជួយ​ទិញ​ទឹក​ភេសជ្ជៈ​រាល់ថ្ងៃ សូម​កុំ​យល់​ច្រឡំ​តទៅ​ទៀត​អី​ ការណ៍​ពិត​ការ​រស់នៅ​ខ្ញុំ​សព្វថ្ងៃ​មាន​ជីវភាព​សមរម្យ និង​មាន​ផ្ទះ​៥​ម៉ែត្រ​ បណ្តោយ​៧​ម៉ែត្រ ប្រក់​ស័ង្ក​សី ហើយ​ក៏​គ្មាន​ឡាន​ទំនើប​អី​ដែរ មាន​តែ​ដី​សង់ផ្ទះ​ប៉ុណ្ណោះ ។ សូមកុំ​យល់​ច្រឡំ​តទៅ​ទៀត ហើយ​បើ​ចង់​ដឹង​ពី​ស្ថានភាព​ពិត​របស់ខ្ញុំ ​អាច​មក​មើល​បាន កុំ​ឲ្យ​ថា ​ខ្ញុំ​ចេះ​តែ​ថា អរគុណ​បងប្អូន​ដែល​ឲ្យ​ពរ​ថា​ ជា​អ្នកមាន​ៗ »​។ ហើយ​តារា​កំប្លែង​លោក​ ឈុំ ប៊ុ​ន​ឈឿ​ន ហៅ​នាយ​ចេក មាន​វ័យ​៦៣​ឆ្នាំ បាន​ចាប់​អាជីព​កំប្លែង​ក្នុង​ក្រុម​នាយ​កុយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​ក្រៅពី​កំប្លែង​តាម​ឆាក​តន្ត្រី នាយ​ចេកក៏​ទទួល​កាត់សក់​ក្នុង​ពិធី​មង្គលការ ដើម្បី​បាន​កម្រៃ​ខ្លះ​​មក​ផ្គត់ផ្គង់​គ្រួសារ ប៉ុន្តែ​រដូវ​វស្សា​ចូល​ដល់​ធ្វើ​ឲ្យ​ចំណូល​ពី​ការ​កាត់សក់​តាម​រោងការ​ត្រូវ​ខ្សត់ខ្សោយ ដូច្នេះ​នាយ​ចេក និង​ប្រពន្ធ​ក៏​សម្រេចចិត្ត​អូស​រទេះ ដាក់​លក់​ភេសជ្ជៈ​បន្តិចបន្តួច គ្រាន់​ដោះស្រាយ មួយ​គ្រា​ៗ​ ​នៅ​ម្តុំ​ផ្លូវជាតិ​លេខ​២ ពី​រង្វង់​មូល​កួរស្រូវ ប្រមាណ​១០០​ម៉ែត្រ ។ កន្លង​មក​ការ​ខ្វះខាត និង​ទុក្ខ​លំបាក​របស់​នាយ​ចេក គេ​សង្កេត​ឃើញ​មាន​សិល្បករ​មួយ​ចំនួន​បាន​ជួយ​ជា​ប្រាក់ និង​របស់របរ​ប្រើប្រាស់​ ចំណែក​កាកបាទក្រហមកម្ពុជា ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​តារា​កំប្លែង​នេះ​ផង​ដែរ ។ ទោះជា​យ៉ាងណា​ក្តី ជីវភាព​របស់​នាយ​​ចេក​នៅ​​តែ​លំបាក​ដដែល គឺ​ត្រូវ​ខិតខំ​លក់ដូរ​នៅផ្ទះ ដើម្បី​ចិញ្ចឹ​ម​កូន​ៗ​ចំនួន​៨​នាក់ ៕

ឮថា កញ្ញា​លី ឈី​ ធ្លាយ​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយ​អ្នកដឹកនាំ

រាជធានី​ភ្នំពេញ ៖ មានការ​ទម្លាយ​ឱ្យ​ដឹង​ថា ​តារា​សម្តែង​ស្រស់​សោភា​កញ្ញា ​លី ឈី​ ដែល​ភាគ​ច្រើន​លេចមុខ​ខ្លាំង​ក្នុង​បណ្តា​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​ផលិតកម្ម​ថោ​ន​។ ​លី ឈី​ ត្រូវ​បាន​អ្នកដឹកនាំ​សម្តែង​លោក ​ប៊ុ​ន រតនា ​ទំនាក់ទំនង​ឱ្យមក​សម្តែង​បានជា​បន្តបន្ទាប់​។​ ក្រោយ​ការ​រាប់អាន​​ស្រាប់តែ​ធ្លាយដំណឹង​​ថា ​ពួក​គេ​មាន​ភាព​ស្និត​ស្នាល​ក្រៅ​ឆាក​ធ្វើ​ឱ្យ​អ្នក​តាមដាន​ងឿងឆ្ងល់​តែ​ម្តង​។ ការ​សាយភាយ​រឿង​មួយ​នេះ​ បន្ទាប់​ពី​បាន​រួមការ​ងារ​ជាមួយ​គ្នា​បាន​មួយរ​យៈក៏​ក្លាយជា​ទំនាក់​ទំនង​ស្និត​ស្នាល ​ដោយ​រវាង​កូនចៅ​ និង​មេ​កើយ​មួយគូ​នេះ​កំពុង​តែ​ឆេះឆួល​ឡើង​ជា​​បន្តបន្ទាប់​។ ប៉ុន្តែ​​គេ​នៅ​មិន​ទាន់​ដឹង​ថា ​រវាង​ស្រី​ស្អាត ​លី ឈី ​និង​លោក​ប៊ុត រតនា​ដែល​​ជា​អ្នកធ្វើការ​នៅ​ថោ​ន​តំណែង​ធំ​មួយ​ដែរ ​គិត​គ្នា​បែប​ណា​ទៀតនោះ​​ទេ​ ស្រប​ពេល​ដែល​​ភាព​ផ្អែមល្ហែម​កាន់តែ​ពុះ​ឡើង​។ ​សូ​ម្បី​តែ​នៅ​លើ​បណ្តាញ​សង្គម​ក៏ម្នាក់​ៗ​បង្ហោះ​ជុំ​គ្នា​បង្ហាញ​ស្នាមញញឹម​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ​។ ​ដោយឡែក​កញ្ញា ​លី ឈី ​វិញ​ យើង​នៅ​មិន​ទាន់​បាន​ធ្វើការ​បញ្ជាក់​ឱ្យ​លម្អិត​នៅឡើយ​ថា​ តើ​នាង​ក្នុង​ចិត្ត​គិតដល់​លោក​រតនា​ក្នុង​ផ្លូវ​បែប​ណាឡើយ ​ក្រោយ​ពេល​​ប​ង្ហា​ញ​នូវ​ស្នាម​រូបភាព​ដ៏ស្រស់​សោភា​តែ​២​នាក់​បែប​នេះ​។

នៅ​ចាំ​គាត់​ទេ លោក​យូ​ឌី​ស្កូ​បង្ហាញមុខ​ឡើង​វិញ ក្រោយ​សម្ងំ​ព្យាបាល

រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជាង​២​ខែ​មក​ហើយ ​ដែល​តារា​សម្តែង​យូ​ឌី​ស្កូ បាន​​ចាក​ចេញ​ពី​ស្រុក​កំណើត​ឆ្ពោះទៅ​ព្យាបាល​អាកា​រៈ​ជំងឺ​ដែល​ទំ​នៅ​នឹង​ជា​ក្តី​រំពឹង​ចុង​ក្រោយ​សម្រាប់​ការ​​មាន​សង្ឃឹម​។ ​ការ​ចាកចេញ​ទៅ​ព្យាបាល​យ៉ាង​ស្ងៀមស្ងាត់​ ម្នាក់​ៗ​បាត់​ដំណឹង​តែ​ម្តង​ គ្មាន​លេច​ដាន​ព័ត៌មាន​ណាមួយ​គ្រា​នៅ​ឥណ្ឌា​ឡើយ ធ្វើ​ឱ្យ​ក្តី​បារម្ភ​កាន់តែ​កើត​មាន​ចំពោះ​​មិត្តភក្តិ​ និង​ទស្សនិកជន​។ យោង​តាម​បណ្តា​ញសង្គម​របស់​អ្នក​នាង ​ទូច ស្រី​លក្ខណ៍​ បាន​បង្ហោះ​សារ​ដ៏​មាន​សារៈ​សំខាន់​ និង​រំភើប​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​កាលពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​អ្នក​នាង​​បាន​ចេញ​ទៅ​ទទួល​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​យូ​ឌី​ស្កូ ​ក្រោយ​ការ​ព្រួយ​បារម្ភ​​ពី​សុខទុក្ខ​បំផុត​។ នៅ​ក្នុង​វី​ដេ​អូ​បាន​បង្ហោះ​អ្នក​ទាំង​២​នាក់​​ស្ទុះ​ទៅ​ឱប​គ្នាយ៉ាង​​ណែន​ពេញអង្គ​ប្រាណ​ជា​មួយ​ភាព​រំជើបរំជួល​រលីងរលោង​ទឹកភ្នែក​បំផុត ​និង​មិន​នឹក​ស្មានថា​ មិត្តភក្តិ​ដ៏​ជាទី​ស្រឡាញ់​​របស់ ​ទូច ស្រី​លក្ខណ៍​ មាន​ក្តី​សង្ឃឹម​ត្រឡប់​មក​វិញ​ជាមួយ​សភាព​ស្រស់ថ្លា​។ នា​គ្រានោះ​បើ​មើលទៅ​លើ​ស្ថានភាព​កាយវិការ​របស់​លោក​យូ​ឌី​ស្កូ​ ដ្បិត​បិទ​ម៉ាស់​មិន​ឃើញ​មុខ​ពេញ​ក៏ដោយ តែ​លោក​ហាក់​មាន​ភាព​រហ័សរហួន​មាំទាំ​ កាយវិការ​រឹង​ពឹង​មិន​បាក់កម្លាំង​ដូច​ពេល​ចេញ​ទៅ​ព្យាបាលនោះ​ទេ​។ ​នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​សិល្បៈ​​ទាំងឡាយ​ ក៏​ដូច​ជា​មហាជន​ក្នុង​ និង​ក្រៅប្រទេស​ដែល​រំភើប​ក្រោយ​ដឹង​ថា​លោក​យូ​ឌី​ស្កូ ​វិល​រក​សភាព​ដើម​ជិត​១០០%​។ គួរ​បញ្ជាក់​ថា ​លោក​យូ​ឌី​ស្កូ​ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ដោយសារ​មាន​ជំងឺ​ទឹកនោមប្រៃ​និង​ក្រលៀន​ខ្សោយ​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ជា​ប្រចាំ​ដើម្បី​ផ្លាស់​ប្តូរ​ឈាម​ញឹក​ញាប់​។ ​ជំងឺ​លោក​ចូល​ដល់​ដំណាក់កាល​ហៅ​ថា​ ជំងឺ​អ្នកមាន ​បើសិនជា​ខ្វះ​ថវិកា​ទេ​ ពិតជា​ប្រឈម​ខ្លាំង​ណាស់​។​ ម្ល៉ោះហើយ​ទើប​អ្នក​ណា​ៗ​ក៏យល់​ថា ​លោក​ពិតជា​មាន​អាយុ​​ថ្លៃ​បំផុត​។​ ហើយ​នៅ​មុន​ពេល​ចាកចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ​ជាមួយ​ទឹក​ប្រាក់​រាប់​សិប​ពាន់​ដុល្លារ ដែល​​សាធារណជន​ជា​ច្រើន​សុ​ទ្ធតែ​ដឹង​ថា ​គាត់​ទទួល​បាន​ការ​អាណិតអាសូរ​ពី​សប្បុរសជន​គ្រប់​គ្នា​បាន​ចូលរួម​លើកទឹកចិត្ត​ និង​ជួយ​ជា​ថវិកា​បន្ត​បន្ទាប់​រហូត​ធ្វើ​ឱ្យ​ផ្លូវចិត្ត​អ្នកជំងឺ​មាន​សភាព​ប្រសើរ​ឡើង ​ហើយ​ព្យាយាម​បន្ត​ស្មារតី​សមាធិ​​រឹង​ពឹង​ដើម្បី​យកឈ្នះ​ជំងឺ​។ តាម​ការ​លើក​ឡើង​របស់​អ្នក​នាង ​ទូច ស្រី​លក្ខណ៍​ ធ្លាប់​បាន​និយាយ​ថា​ អ្នក​នាង​ទ្រាំ​ទទួល​​ពាក្យ​ផ្តាំ​របស់​លោក​យូ​ឌី​ស្កូ​ថា ​មិន​ទម្លាយ​ជុំវិញ​រឿង​លោក​មាន​សភាព​បែប​ណា​ឡើយ ​ក្នុង​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។​ មាន​សំណួរ​ និង​ច​ម្ង​ល់​ទាំង​អ្នក​សិល្បៈ ​និង​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន​សួរនាំ​អ្នក​នាងដែរ ​តែ​អ្នក​​នាង​សុំ​ត្រឹមតែ​បដិ​សេធ​ប៉ុណ្ណោះ​។ ​អ្នក​នាង​ស្រី​លក្ខណ៍បន្ត​​ថា ​ហេតុផល​គឺ​លោក​យូ​ឌី​ស្កូ​ គាត់​សុំ​ចិត្ត​លាក់​គ្រប់​រឿង ​ដើម្បី​កុំ​ឱ្យ​​អ្នក​ម្តាយ​របស់​គាត់​ដឹង ​ព្រោះ​ម្តា​យក៏​មិនសូវ​ជានា​ច្រើន ​ហើយ​កាលណា​ខ្ចរខ្ចាយ​ព័ត៌​មាន​​ឭ​ទៅ​ខ្លាច​អ្នក​មានគុណ​ទៅ​ជា​គិត​ច្រើន​ ហើយ​ឈឺ​មួយទៀត​រិឹត​តែ​ពិបាក​។ ​អ៊ីចឹ​ង​ហើយ ​ទើប​គ្រា​ព្យាបាល​នៅ​ក្រៅ​ស្រុក​ពិតជា​បារម្ភ​ព្រួយចិត្ត ​ហើយ​តែងតែ​អុជ​ធូប​សំពះ​បួងសួង​សុំ​ពរ​ពី​វត្ថុ​​ស័ក្ដិសិទ្ធិជួយ​ឃុំគ្រង​ឆាប់​បានជា​សះស្បើយ​។ យ៉ាងណា​ម៉ិញ ទស្សនិកជន​រំពឹង​ថា​ ឆាប់​ៗ​ខាង​មុខ​នេះ​ យូ​ឌី​ស្កូ​នឹង​បង្ហាញមុខ​បក​ស្រាយ​​ឱ្យ​លម្អិត​ជុំវិញ​ការ​ចេញ​ទៅ​សម្រាក​ព្យាបាល​នៅ​ឥ​ណ្ឌា ដើម្បី​និយាយ​ពី​អារម្មណ៍​ពិត​ឱ្យ​អ្នកគាំទ្រ​បាន​ជ្រាប​៕

ត្រៀម​ពោះ​ទុក​​ញាំុ​ប៊ុហ្វេ ស៊ុប​​សាច់អាំង ត្រឹមតែ ២៥០០០៛ ​ញាំុ​ម៉ា​ឆ្អែត

0
ចង់ញុាំបុហ្វេអត់? តោះចឹងត្រៀមពោះញុាំឱ្យណាណីម្តង រឿងគីឡូទុកមួយឡែកសិន មានទាំងស៊ុប ទាំងសាច់អាំង​ ញុាំម៉ាឆ្ងាញ់អស់ត្រឹមតែ ២៥០០០៛ នៅចាំអង្កាលទៀត ណាត់គ្នាអោយហើយមក ញាំុម៉ាឆ្អែត ម៉ាសប្បាយ បែបនេះហើយមិនទៅញាំុម៉េចបាន?
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
សម្រាប់លោកអ្នកដែលនិយមពិសារនៅប្រភេទបុហ្វេ ដែលមានជម្រើសទាំងសាច់អាំងគ្រប់មុខ ព្រមទាំងស៊ុប បន្លែស្រស់ៗ ការ៉េម បង្អែមនិងភេសជ្ចៈច្រើនមុខ កុំភ្លេចត្រៀមពោះញុាំបុហ្វេយ៉ាងច្រើនសម្បូរបែបនេះនៅ​ ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨​​ ។​ ហើយមួយវិញទៀតសម្រាប់គ្រឿងសមុទ្រ ក្តាម បង្កង គឺម្ចាស់ហាងគាត់ដាក់អោយនៅពេលមានភ្ញៀវច្រើន ដើម្បីសម្រួលដល់ការញាុំ ចឹងអ្នកនិយមញុាំអីប្រញាប់ទៅតិចណា។
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង​ ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨ មានផ្ដល់ជូនជា​​ ៣ ជម្រើសចំពោះលោកអ្នកក្នុងការមកអញ្ចើញមកពិសារដូចជា៖ ជម្រើស ញាំុម៉ាឆ្អែត ក្នុងតម្លៃ​ 6.25$។ ជម្រើសញាំុម៉ាឆ្អែត រួមបញ្ចូលភេសជ្ចៈ ព្រមជាមួយស្រាថូកម្ពុជា ក្នុងតម្លៃ​ 8.75$ និង ជម្រើស ញាំុម៉ាឆ្អែត រួមបញ្ចូលភេសជ្ចៈ ព្រមជាមួយស្រាបៀរកម្ពុជាដប ក្នុងតម្លៃ 11.25$ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ១០យប់។
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ពី​ ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨ មានទីតាំងធំទូលាយ ងាយស្រួលក្នុងការជួបជុំ រៀបចំពិធីជប់លៀង ខួបកំណើត និងកម្មពិធីផ្សេងៗទៀត។ តោះល្ងាចនេះណាត់គ្នាទៅញាំុបុហ្វេ ម៉ាឆ្អែតម្ដងមើល នៅសាខាមួយណាក៏បានរបស់ហាង​ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨ ។
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨
ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨ លេខទូរស័ព្ទ៖ 010 23 03 64 ទីតាំង៖ សាខាទី១ សាខាទួលគោក (ជិតវិទ្យាស្ថានវេស្ទើនចាស់) Tel: 077 333 880 សាខាទី២ សាខាឫស្សីកែវ ផ្លូវជាតិលេខ៥ នៅជាប់មន្ទីរពេទ្យបង្អែកសម្ដេចឪ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ Tel: 010 23 03 64 សាខាទី៣ សាខាឧទ្យានសុបិនចំការព្រីង ផ្លូវ២០១១ Tel: 070 3333 35 សាខាទី៤​ សាខាវ៉ាន់ដា​​ (ខាងក្រោយវីទ្យាស្ថានវ៉ាន់ដាគណនេយ្យ ផ្លូវម៉ៅសេទុង) Tel: 070 813 330 វីដេអូ៖

បាយចំហុយឡាំងសឹុង ប្លែកទាំងរសជាតិ និងការចំអិន​ ឆ្លៀតបញ្ចុះតម្លៃ២០%ទៀត!

0
អ៉េមតើស! ស្អែកព្រឹកងើបពីព្រលឹមបន្តិច មុននិងទៅដល់កន្លែងធ្វើការកុំភ្លេចឆ្លៀតចូលសាករសជាតិបាយមាន់ស្រែចំហុយឡាំងសឹុង របស់ភោជនីយដ្ឋាន កាហ្វេដី សាខាទួលគោក ល្បីថាចុងភៅមុខស្រស់ប្រចាំហាង បានបន្ថែមរសជាតិប្លែក ចំអិនក៏ប្លែក ហើយឆ្លៀតបញ្ចុះតម្លៃរហូតដល់២០%ទៀត ចឹងហើយចំនេញណាស់ មិនសូវចំនាយច្រើនបានសាករសជាតិថ្មីទៀត។
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ដួចដែលលោកអ្នកធ្លាប់ស្គាល់ភោជនីយដ្ឋាន កាហ្វេដី រួចមកហើយ ប្រាកដជាបានដឹងអំពីរសជាតិ​គ្រប់មុខម្ហូប គឺសុទ្ធតែមានការគ្រាំទ្រខ្លាំងពីសំណាក់ភ្ញៀវទាំងទីជិតទីឆ្ងាយដែលធ្លាប់មកពិសារ តែងតែសរសើរថាឆ្ងាញ់ ហើយពូកែច្នៃប្រឌិតតែម្តង ដូចនេះដែរដើម្បីឆ្លើយតបទៅកាន់តម្រូវការភ្ញៀវ ពីភោជនីយដ្ឋាន កាហ្វេដី បានច្នៃរសជាតិថ្មី របស់បាយចំហុយឡាំងសឹុង អោយកាន់តែមានរសជាតិប្លែកជាងមុន ហើយមានការបញ្ចុះតម្លៃ២០% រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ខែ សីហា ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៨ ។
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
សម្រាប់មុខម្ហូបជាច្រើនរបស់ភោជនីយដ្ឋាន កាហ្វេដី ទាំងអាហារពេលព្រឹកក្រៅពីបាយចំហុយឡាំងសឹុង ហើយនោះ នៅមានគុយទាវ បាយឆា មីឆា និងអាហារជាច្រើនមុខទៀត ធានាថាមិនតិចមុខនោះទេ ហើយសម្រាប់អាហារពេលថ្ងៃត្រង់ និងពេលល្ងាចវិញ ក៏មានច្រើនមុខសម្រាប់ភ្ញៀវជម្រើសរើសតាមចំនង់ចំនូលចិត្តផងដែរ ជឿជាក់ថាលោកអ្នកពិតជាប្លែកមាត់គ្រប់មុខតែម្តង។
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
បញ្ចាក់ៈ ការបញ្ចុះតម្លៃ២០% គឺមានតែសាខាភោជនីយដ្ឋាន កាហ្វេដី ប៉ុណ្ណោះ និងសម្រាប់តែមុខម្ហូបបាយចំហុយឡាំងសឹុង កុំភ្លេចណា មានត្រឹមតែរយៈពេល ៥ថ្ងៃ ចឹងរួសរាន់ឡើង សាករសជាតិថ្មីរបស់បាយមាន់ស្រែចំហុយឡាំងសឹុងម្តងមើល!
ភោជនីយដ្ឋាន កាហ្វេដី
ភោជនីយដ្ឋាន កាហ្វេដី
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016​​ 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា​ សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ វីដេអូ  

កាន់តែពិសេស! ជាវឈុតហតដក1ឈុតទទួលបានកូកាកាហ្វេដោយឥតគិតថ្លៃពីរោងភាពយន្តលេជេន

លោកអ្នកបានស្គាល់រួចមកហើយជាមួយនឹងកូកាកូឡារសជាតិថ្មីគឺ កូកាកាហ្វេដែលជាភេសជ្ជៈថ្មីដែលទើបនឹងចេញ ឥលូវនេះបានមកដល់រោងភាពយន្តលេជេនហើយ ជាមួយនឹងការទទួលបានកូកាកាហ្វេនេះដោយឥតគិតថ្លៃដោយគ្រាន់តែលោកអ្នកធ្វើការជាវនូវឈុតហតដក តម្លៃ៤.២៥ដុល្លារ រួមមាននំប៉័ងហតដកមួយនិង ភេសជ្ជៈកូកាកែវធំមួយ។ សម្រាប់កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់អស់ពីស្តុក នៅគ្រប់សាខាទាំងអស់របស់រោងភាពយន្តលេជេនបូករួមទាំងសាខាលេជេនអេដិន ( Legend Eden )ផងដែរ។ ចំណែកលោកអ្នកដែលប្រើប្រាស់កាតសមាជិកលេជេន, កម្មវិធីផាយ ផេ និងកាតវីសា ក៏អាចចូលរួមកម្មវិធីនេះផងដែរ។   ជួបគ្នានៅរោងភាពយន្តលេជេន ហើយកុំភ្លេចចូលរួមកម្មវិធីពិសេសនេះទាំងអស់គ្នា! #អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website: https://www.legend.com.kh/

ដឹង​ទេ តារា​ភាព​យន្ត​ល្បីឈ្មោះ​​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ប្រវត្តិ​បែប​ណា

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​តារាភាពយន្ត​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​សូ​ដា​នី មាន​រូប​សម្រស់​ស្រស់​សោភា ចរិត​ទន់ភ្លន់ សុភាព​រាបសា ស្រគត់ស្រគំ និង​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង​ល្អ ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មានឈ្មោះ​ដើម​សោម វណ្ណ​ស៊ុ​ក ប្រភព​កំណើត​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ឪពុក​ឈ្មោះ​សោម ផ​ន ជា​ទាហាន​ហ្លួង ម្តាយ​ឈ្មោះ​ព្រាប មុត ជា​មេផ្ទះ ។ ម្ដាយ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​បងប្អូន​ជីដូនមួយ​នឹង​អ្នក​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ម៉ុង​តា​ណា ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​៤​នាក់​គឺ​៖ ១-​សោម ស៊ី​ថា​ន់ ២-​សោម វណ្ណ​ស៊ុ​ក (​សោម វណ្ណ​សូ​ដា​នី​) ៣-​សោម វណ្ណ​ធិ​ន ៤-​សោម វណ្ណ​សាយ។ ក្នុង​​ចំណោម​បងប្អូន​បង្កើត​ទាំង​៤​នាក់​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី សព្វ​ថ្ងៃនេះ​នៅ​រស់​តែ​ម្នាក់​គត់ គឺ​លោក​សោម វណ្ណ​សាយ ជា​ប្អូនប្រុស​ពៅ​រស់នៅ​ប្រទេស​កា​ណា​ដា ។ មុន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត អ្នកស្រី​សូ​ដា​នី​ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន ។ ប្រវត្តិ​ចាប់​អាជីព​ជា​តារាភាពយន្ត និង​ស្នាដៃ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ចូល​ប្រឡូក​សិល្បៈ​ភាពយន្ត​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ទី​៦០ ហើយ​បាន​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ដ របស់​លោក​អី​ុ វ៉ុ​ង​ហែម​,​ផលិតកម្ម​ឥន្ទ្រ​ទេវី​ភាពយ​ន្ត​របស់​លោក​ប៊ី​វ ឆៃ​លាង​, ផលិតកម្ម​ហេមពាន្ត​ភាពយន្ត របស់​លោក​លី យូ​ស្រ៊ា​ង​, ផលិតកម្ម​ប្រាសាទ​មាស​ភាពយន្ត របស់​លោក​សា​រ៉ា​វុ​ធ​, ផលិតកម្ម​កងចក្រ​ភាពយន្ត របស់​លោក​អ៊ួ​ង កន្ធ​ន់​, ផលិតកម្ម​ពិស្ណុការ​ភាពយន្ត របស់​លោក​វណ្ណ វណ្ណៈ​, ផលិតកម្ម​អប្សរា​ភាពយន្ត​របស់​លោក​លី សុង​ហេង ជាដើម ។ តួឯក​ប្រុស​ដែល​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ធ្លាប់​សម្ដែង​ជាមួយ​មាន​លោក​គង់ សំ​អឿ​ន និង​លោក​ជា យុទ្ធ​ថន ជាដើម ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីព​រហូត​ដល់​បញ្ចប់​នៅ​ពេល​របប​ប្រល័យពូជសាសន៍ ចូល​មក​ដល់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ។ ក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំងនោះ ខ្សែភាពយន្ត​ដ៏​ល្បី​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ដូច​ជា​រឿង «​អា​ប៊ុល​កា​សេ​ម​» , រឿង​«​សុវណ្ណ​ហង្ស​», រឿង​«​អុ​ី​ណា​វ​បុស្បា​», និង​រឿង​«​ថាវ​រី​មាសបង​»​ជាដើម​។ ទស្សនិកជន​តែងតែ​កោតសរសើរ​ចំពោះ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​របស់​អ្នកស្រី​សូ ដា​នី ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី គឺជា​តារា​ស្រី​មាន​ប្រជាប្រិយភាព​មួយ​រូប ក្នុង​ចំណោម​តារា​ជា​ច្រើន​រូប​ទៀត ក្នុង​ជំនាន់​ជាមួយ​គ្នា​ដូច​ជា​អ្នកស្រី​គី​ម ណូ​វ៉ា​, អ្នកស្រី​ទិ​ត្យ វិ​ជ្ជ​រ៉ា​ដា​នី​ជាដើម ។ ភស្តុ​តាង​ទេព​កោសល្យ​របស់​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី គេ​អាច​មើលឃើញ​តាម​រយៈ​ខ្សែភាពយន្ត​របស់​អ្នកស្រី​ដែល​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​ដូច​ជា​រឿង «​អា​ប៊ុល​កា​សេ​ម​», «​សុវណ្ណ​ហង្ស​» , និង​រឿង «​ថាវ​រី​មាសបង​» ជាដើម ។ គិត​ពី​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៧៥ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី សម្តែង​ភាពយន្ត​បាន​ប្រមាណ​៤៨​រឿង ។ ខ្សែភាពយន្ត​ដែល​អ្នកស្រី​សូ​ដា​នី​បាន​ចូលរួម​សម្ដែង​ទាំងនោះ​រួម​មាន ៖ ១-​រឿង​«​ចិត្ត​ម្ដាយ​» ឆ្នាំ​១៩៦៣ ។ ២-​រឿង​«​សូ​ផាត​» ឆ្នាំ​១៩៦៣ ។ ៣-​រឿង​«​ជាតិ​ស្ត្រី​» ឆ្នាំ​១៩៦៤ ។ ៤-​រឿង​«​ភព​ខ្មៅ​ងងឹត​» ឆ្នាំ​១៩៦៤ ។ ៥-​រឿង​«​កាលណា​ផ្កា​រីក​» ឆ្នាំ​១៩៦៥ ។ ៦-​រឿង​«​នឹក​ឃើញ​​ជា​និច្ច​» ឆ្នាំ​១៩៦៥ ។ ៧-​រឿង​«​កំហុស​អ្នក​ណា​» ១៩៦៥ ។ ៨-​រឿង​«​ម្ដាយ​ខ្ញុំ​» ១៩៦៥ ។ ៩-​រឿង​«​សុបិន​ធីតា​» ឆ្នាំ​១៩៦៥ ។ ១០-​រឿង​«​នាង​សក់​ក្រអូប​» ឆ្នាំ​១៩៦៦ ។ ១១-​រឿង​«​នាង​កែវ​ណា​ម៉ា​» ឆ្នាំ​១៩៦៧ ។ ១២-​រឿង​«​សុវណ្ណ​ហង្ស​» ឆ្នាំ​១៩៦៧ ។ ១៣-​រឿង​«​ជ័យ​សូរ​វង្ស​» ឆ្នាំ​១៩៦៧ ។ ១៤-​រឿង​«​ក្នុង​លោក​នេះ​បើ​គ្មាន​បង​»​ឆ្នាំ​១៩៦៧​។ ១៥-​រឿង​«​ព្រះ​ច័ន្ទ​គោរព​» ឆ្នាំ​១៩៦៧ ។ ១៦-​រឿង​«​ស្នេហា​ស្រុកស្រែ​» ឆ្នាំ​១៩៦៧ ។ ១៧-​រឿង​«​អី​ុ​ណា​វ​បុស្បា​» ១៩៦៨ ។ ១៨-​រឿង​«​នាង​ពិម្ពា​សរជាតិ​»​ឆ្នាំ​១៩៦៨ ។ ១៩-​រឿង​«​អា​ប៊ុល​កា​សេ​ម​» ឆ្នាំ​១៩៦៩ ។ ២០-​រឿង​«​ច័ន្ទ​គ្រឿ​ហ្វា​» ឆ្នាំ​១៩៦៩ ។ ២១-​រឿង​«​ថាវ​រី​មាសបង​» ឆ្នាំ​១៩៦៩ ។ ២២-​រឿង​«​ភោគ​កុ​ល​កុមារ​» ឆ្នាំ​១៩៦៩ ។ ២៣-​រឿង​«​រតនា​វង្ស​» ឆ្នាំ​១៩៧០។ ២៤-​រឿង​«​ភិន​សុវណ្ណ​» ឆ្នាំ​១៩៧០ ។ ២៥-​រឿង​«​ព្រះ​មហោសថ​» ឆ្នាំ​១៩៧០ ។ ២៦-​រឿង​«​ផ្កា​អង្គា​បុស្ស​» ឆ្នាំ​១៩៧០។ ២៧-​រឿង​«​ព្រះកំចាយ​ទេព​» ឆ្នាំ​១៩៧១ ។ ២៨-​រឿង​«​អ្នក​កាត់សក់​ដៃឯក​»​ឆ្នាំ​១៩៧១​។ ២៩-​រឿង​«​នាង​ព្រាយ​កន្ទោងខៀវ​» ១៩៧១ ។ ៣០-​រឿង​«​សុរិយាល្ងាចថ្ងៃ​» ឆ្នាំ​១៩៧១ ។ ៣១-​រឿង​«​ដំរីចុះប្រេង​» ឆ្នាំ​១៩៧១ ។ ៣២-​រឿង​«​លា​អូន​ទៅ​ច្បាំង​» ឆ្នាំ​១៩៧២​។ ៣៣-​រឿង​«​អណ្ដើក​ស៊ី​ត្រកួន​»​ឆ្នាំ​១៩៧២ ។ ៣៤-​រឿង​«​នាង​ផាត់ជាយ​» ឆ្នាំ​១៩៧២ ៣៥-​រឿង​«​បិសាច​ស្រមោល​ខ្មៅ​» ឆ្នាំ​១៩៧៣ ។ ៣៦-​រឿង​«​ជីវិត​ក្នុង​ភ្លើងសង្គ្រាម​» ឆ្នាំ​១៩៧៣ ។ ៣៧-​រឿង​«​ឆ្អែតចិត្ត​» ឆ្នាំ​១៩៧៣ ។ ៣៨-​រឿង​«​ខ្លែង​ស​ខ្លែង​ខ្មៅ​» ឆ្នាំ​១៩៧៣ ។ ៣៩-​រឿង​«​ចន្ទន៍​ក្រស្នា​» ឆ្នាំ​១៩៧៣ ។ ៤០-​រឿង​«​ផ្គរលាន់​ដើមឆ្នាំ​» ឆ្នាំ​១៩៧៣ ។ ៤១-​រឿង​«​សំនៀង​ស្នេហ៍​កម្ម​»​ឆ្នាំ​១៩៧៣ ។ ៤២-​រឿង​«​ស្នាម​ស្នេហ៍​ព្រៃ​គប់​» ឆ្នាំ ១៩៧៣ ។ ៤៣-​រឿង​«​ស្នេហ៍​មកពីណា​» ឆ្នាំ​១៩៧៣ ។ ៤៤-​រឿង​«​ឆ្នាំ​អូន​១៦» ឆ្នាំ​១៩៧៤ ។ ៤៥-​រឿង​«​អង្គុលីមា​ល​» ឆ្នាំ​១៩៧៤ ។​ ៤៦-​រឿង​«​ឈាម​ឥន្ទ្រី​ខ្មៅ​» ឆ្នាំ​១៩៧៤ ។ ៤៧-​រឿង​«​ក្រមុំ​ចូល​ម្លប់​» ឆ្នាំ​១៩៧៤ ។ ៤៨-​រឿង​«​អ្នក​ប្រដាល់​១៣​ស្រុក​» ។ ស្នេហា​ ៖ តារាភាពយន្ត​លោក​ជា យុទ្ធ​ថន មាន​ភរិយា​ដំបូង​គឺ​អ្នកស្រី​វណ្ណ ភូមី ។ ក្រោយ​មក​​លោក​ជា យុទ្ធ​ថន បាន​ក្លាយជា​គូ​ស្វាមី​-​ភរិយា​នឹង​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ដែល​ជា​តារាភាពយន្ត​ដូច គ្នា ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជានា​រី​មាន​ចរិត​សុភាព​រាបសា​សក្តិ​សម​នឹង​សម្រស់​ស្រស់​ស្រទន់​របស់​អ្នកស្រី ។ មុន​ពេល​ក្លាយជា​តារាភាពយន្ត​អ្នក​ស្រី​សោម វណ្ណ​សូ​ដា​នី ជា​គ្រូបង្រៀន​នៅ​ខេត្តកំពង់ស្ពឺ ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី ។ អ្នក​ស្នង​ត្រកូល ៖ គូ​ស្វាមី​-​ភរិយា​លោក​ជា យុទ្ធ​ថន និង​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី នៅ​សល់​កូនប្រុស​ម្នាក់​នា​ពេល​បច្ចុប្បន្ន​គឺ​លោក​ថន ថា​រិ​ទ្ធ ហៅ​សៅ ភី​។ លោក​ថន ថា​រិ​ទ្ធ មាន​ប្រវត្តិ​ជីវិត​កម្សត់​ណាស់ តែ​លោក​បាន​កសាង​ជីវិត​ក្លាយជា​សាស្ត្រាចារ្យ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ថន ថា​រិ​ទ្ធ ជា​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ គឺ​លោក​បាន​ក្លាយជា​តារា​សម្តែង​ភាពយន្ត​ម្នាក់​ដែរ ស្នង​មរតក​សិល្បៈ​ភាពយន្ត​ពី​ឪពុក​និង​ម្តាយ​របស់​លោក។ ស្នាដៃ​ភាពយន្ត​ដែល​លោក​ថន ថា​រិ​ទ្ធ បាន​សម្តែង​ជា​តួឯក គឺ​រឿង​«​ឈាម​អនាថា​» និង​រឿង​«​កែវភ្នែក​សំណព្វចិត្ត​» ។ ក្នុង​នាម​ជា​កូនកំព្រា លោក​ថន ថា​រិ​ទ្ធ បាន​ប្រមូល​ក្មេង​កំព្រា​ជា​ច្រើន​នាក់​មក​ចិញ្ចឹម និង​គ្រប់គ្រង ។ មរណភាព ៖ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​បាន​បំផ្លិចបំផ្លាញ​សង្គម​កម្ពុជា​ទាំងមូល ហើយ​សូ​ម្បី​តែ​សិល្បករ​ក៏​បង់ជីវិត​ក្នុង​របប​នោះ​ច្រើន​នាក់​ដែរ​។ ចំពោះ​តារាភាពយន្ត​លោក​ជា យុទ្ធ​ថន បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៦ នៅ​ខេត្តបាត់ដំបង ។ ចំណែក​ភរិយា​របស់​លោក​ជា យុទ្ធ​ថន គឺ​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ដែរ ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្តកំពត ៕

កុន​ខ្លួន​ហើយ​ម៉ៃ សុគន្ធ ពូកែទើស​គេ​ពេក ខេមរៈ សិរីមន្ត គំរាម​ប្តឹង

រាជធានី​ភ្នំពេញ​ ៖​ តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ត្រៀម​មេធាវី​ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ ដោយសារ​តែ​រិះគន់​រូប​លោក​ជា​បន្តបន្ទាប់​កន្លង​មក ។ លោក​ខេមរៈ សិរីមន្ត ចាត់​ទុក​ការ​រិះគន់​ទាំងឡាយ​លើ​រូប​លោក​ពី​ម៉ៃ សុគន្ធ ធ្វើ​ឲ្យ​ប៉​ពាល់​កិត្តិយស សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល ហើយ​កន្លង​មក​លោក​មិន​ដែល​បាន​តបត​វិញ​ទេ ។ លោក​ខេ​មរ សិរីមន្ត បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៨ ថា លោក​បាន​ត្រៀម​មេធាវី​រួច​ហើយ​ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ ព្រោះ​នៅ​តែ​គឃ្លើន​រិះគន់​មិន​សំចៃមាត់​មក​លើ​រូប​លោក ។ ការ​ព្រមាន​ប្តឹង​ពី​ខេមរៈ​សិរីមន្ត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​រិះគន់​ជា​ថ្មី ក្នុង​ពេល​ដែល​លោក​សិរីមន្ត​បាន​ជិះ​ឧ​ទ្ធ​ម្ភា​ចក្រ​ទៅ​ចូលរួម​សម្ពោធ​ការ​បើក​លក់​ដី​ឡូ​តិ៍​ដែល​មាន​ភាគហ៊ុន​លោក​ផង​ដែរ ។ តារាចម្រៀង​ដែល​ពូកែ​ទើស​គេ​គ្រប់​រឿង​លោក ម៉ៃ សុគន្ធ បាន​ចាត់​ទុក​សកម្មភាព​របស់​លោក ខេមរៈ សិរីមន្ត នា​ពេល​នោះ​ថា ជា​អ្នកមាន​ជាន់​ថ្មី​ដែល​មាន​ចរិត​ដូច​ក្ងោក​ដែល​គិត​ថា​ផ្លូវ​ស្រុក​ខ្មែរ​ជិះឡាន​លែង​កើត ។ លោក​ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​រិះគន់​ថា «​ត្រឹមតែ​ទៅ​លក់​ដី​នៅ​ម្តុំ​វាលស្រែ​មួយ​រយ​សោះ ជិះ​សុទ្ធតែ​អេ​លី​កូក​ទែ​រ​(​ឧ​ទ្ធ​ម្ភា​ចក្រ​) មើល​តែ​ទៅ​លក់​ពេជ្រ​នៅ​ឌូ​បៃ ។ ថ្មី​ជា​និច្ច​អ្នកមាន​ជាន់​ថ្មី​ជាន់​ដី​រលាក់​ហើយ ឃើញ​ថា​ឧកញ៉ា ល្បី​ៗ​មួយ​ចំនួន​ធំ ដែល​មាន​របរ​បើក​លក់​ដី ឬ​បុរី គាត់​នៅ​តែ​រក្សា​ជំហរ​ដដែល មិន​សម្បើម​ដូច​អ៊ីចឹង​សោះ ចម្លែក​អី​តែ​អ្នក​ចម្រៀង​យើង​បាន​អ៊ីចឹង​គេ​ប្រៀបធៀប​ទៅ​នឹង​ក្ងោក​មិន​ខុស​មែន »​។ ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​រិះគន់​ពី​លោក​ម៉ៃ សុគន្ធ បែប​នោះ​លោក​ខេមរៈ សិរីមន្ត បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​«​មេធាវី​របស់ខ្ញុំ​បាន​រៀបចំ​សំណុំ​បែបបទ​រួច​អស់ហើយ​បទល្មើស និង​ភស្តុ​តាង​មាន​គ្រប់គ្រាន់​អស់ហើយ ពី​បទ​ចោទ​ញុះញង់​មាន​ជា​អាទិ៍ និង​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល ។ ខ្ញុំ​មិន​ដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះ​ឡើយ តែ​គាត់​ចង់បាន​បែប​នេះ ដូច្នេះ​ទទួលយក​អ្វី​ដែល​ខ្លួន​បាន​សាង​បទល្មើស​នេះ​ចុះ​»​។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ត្រៀម​ប្តឹង​ពី​លោក​ខេមរៈ សិរីមន្ត នេះ​កោះសន្តិភាព​មិន​ទាន់​អាច​ស្វែ​ករក​ការ​បញ្ជាក់​ណាមួយ​ពី​តារាចម្រៀង​រូប​នេះ​បាន​នៅឡើយ​ទេ ខណៈ​ពេល​បងប្រុស​របស់​លោក គឺ​លោក​ខេមរៈ ភា​រុណ បាន​អះអាង​ដោយ​ខ្លី​ថា «​សូម​ចាំ​មើល​ទាំងអស់​គ្នា»។ ចំណែក​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ ក៏​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ដែរ​នៅ​ពេល​មានការ​សាកសួរ​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ក៏​ប៉ុន្តែ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បញ្ជាក់​ដោយ​ខ្លី​ថា «​ដោយ​ក្តី​រីករាយ​ស្គាល់​ពាក្យ​ប្រយោល​ទេ ចា​ស្ទីន​កូ​ពី​(​ស​ម្តៅ​លើ​លោក ខេមរៈ សិរីមន្ត​) »​។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ម៉ៃ សុគន្ធ បាន​រិះគន់​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ។ កន្លង​មក​លោក​ក៏​ធ្លាប់​រិះគន់​ដែរ​ចំពោះ​ការ​តុបតែង​ខ្លួន​របស់​ខេមរៈ សិរី​មន្ត ថា​បាន​ចម្លង​ពី​តារាចម្រៀង​ចា​ស្ទី​ន របស់​អា​មេ​រិ​ក និង​ការ​ចេញ​បទ​«​រាំក្បាច់​ក្ងោក​» ក្នុង​ពេល​ដែល​ប្រទេស​ឡាវ​បាន​ដាក់​បញ្ចូល​ក្បាច់​រាំវង់​ជា​បេ​តិ​ភណ្ឌ​ពិភពលោក៕

នៅ​ចាំ​បាន​ទេ អ្នក​នាង អ៊ុំ សុវណ្ណ​នី អតីត​តារា​ភាព​យន្ត​ខ្មែរ

រាជធានី​ភ្នំពេញ​ ៖​ ផលិតករ​ភាពយន្ត​នៃ​ប្រទេស​ឆេ​ក គ្រោង​នឹង​អញ្ជើញ​អតីត​តារា​ភាព​យ​ន្ត​ខ្មែរ​អ្នក​នាង ​អ៊ុំ សុវណ្ណ​នី មក​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​ឡើង​វិញ​ពី​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​រឿង​«​នរក​៩​ជាន់​» ដែល​បាន​ថត​កាលពី​ឆ្នាំ​១៩៨៥ ។ ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ប៉ុក រក្ស បាន​អះអាង​ថា បន្ទាប់​ពី​បាន​ចូល​ជួប​សម្តែង​ការ​គួ​សមជា​មួយ​លោក​ជំទាវ​រដ្ឋមន្ត្រី​ភឿ​ង ស​កុ​ណា កាល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ ផលិតករ​ភាពយន្ត​របស់​ប្រទេស​ឆេ​ក គ្រោង​នឹង​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែល​មានឈ្មោះ​ថា «​ដានជើង​ដែល​គេ​ភ្លេច​»​។ ភាពយន្ត​ឯកសារ​នេះ​គ្រោង​ផលិត​នៅ​កម្ពុជា ជាមួយនឹង​ការ​បង្ហាញ​នូវ​ទីតាំង​មួយ​ចំនួន​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ឆេ​ក​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​នៃ​ចំណង​ការទូត​រវាង​ប្រទេស​​ទាំង​ពីរ ។ បើ​តាម​លោក ប៉ុក បូ​រក្ស ភាពយន្ត​ឯកសារ​នេះ​ក៏​នឹង​បង្ហាញ​ពី​ដំណើរការ​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​រឿង​«​នរក​៩​ជាន់​» កាលពី​អំឡុង​ឆ្នាំ​១៩៨៥ ដែល​មានការ​ចូលរួម​សម្តែង​ពី​អតីត​តារាភាពយន្ត​ខ្មែរ​អ្នក​នាង​អ៊ុំ សុវណ្ណ​នី ផង​ដែរ ។ ផលិតករ​នៃ​ប្រទេស​ឆេ​ក បាន​ដាក់​សំណើ​ទៅ​កាន់​អ្នក​នាង​អ៊ុំ សុវណ្ណ​នី រួច ហើយ​ៗ​នាង​បាន​ទទួលយក​សំណើរ​នេះ ។ តាម​គម្រោង​ផលិតករ​ឆេ​ក​គ្រោង​នឹង​អញ្ជើញ​អ្នក​នាង​អ៊ុំ សុវណ្ណ​នី និង​តួឯក​ប្រុស​ដែល​ជា​ជនជាតិ​ឆេ​ក​នៅ​ក្នុង​រឿង​«​នរក​៩​ជាន់​» ដើម្បី​មក​សម្ភាសន៍​ស្តី​ពី​អនុស្សាវរីយ៍​នៃ​ការ​ផលិត​ខ្សែភាពយន្ត​នេះ​។ លោក ប៉ុក បូ​រក្ស បាន​ឲ្យ​ដឹង​បន្ថែម​ថា ភាពយន្ត​ឯកសារ​នេះ​នឹង​បង្ហាញ​កា​រវិ​វ​ឌ្ឍ​របស់​ប្រទេស​កម្ពុជា តាំងពី​អំឡុង​ឆ្នាំ​១៩៨៥ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដោយនៅ​ក្នុង​នោះ​ក៏​បង្ហាញ​ពី​កា​រវិ​វ​ឌ្ឍ​នៃ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ផង​ដែរ ។ កាលពី​អំឡុង​ពេល​នោះ​ខ្សែភាពយន្ត​រឿង​«​នរក​៩​ជាន់​» ផលិត​ឡើង​បង្ហាញ​ពី​សោកនាដ​កម្ម​ពី​របប​ប៉ុ​ល​ពត ហើយ​ខ្សែ​វី​ដេ​អូ​ឯកសារ​នេះ​នឹង​បង្ហាញ​កា​រវិ​វ​ឌ្ឍ​ថ្មី ក្រោយ​ពី​របប​ដ៏​ខ្មៅ​ងងឹត​នោះ ។ នៅ​ពេល​ដែល​វី​ដេ​អូ​ឯកសារ​បាន​ផលិត​ចប់ វី​ដេ​អូ​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ឆេ​ក ដែល​ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អឺ​រុ​៉​ប ហើយ​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​នឹង​បានដឹង​ព័ត៌មាន​កាន់តែ​ច្បាស់​ពី​ភាព​រីក​ចម្រើន​នៃ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុ​ប្បន្ន ក្នុង​ពេល​ដែល​កន្លង​មក​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទ្វីបអឺរ៉ុប​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូលំទូលាយ​នោះ​ឡើយ ។ ការ​ផ្សព្វផ្សាយ​នូវ​ភាពយន្ត​ឯកសារ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ឥទ្ធិពល​ជាមួយនឹង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ទ្វីប​អ៊ឺ​រ៉ុ​ប និង​នៅ​ក្នុង​ពិភព​លោក​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​វប្បធម៌ បាន​ស្នើ​សុំ​ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ទៅ​លើ​ផ្នែក​នានា ដើម្បី​ឲ្យ​ផលិតករ​នៃ​ប្រទេស​ឆេ​កមក​ថត​ខ្សែភាពយន្ត ថ្មី​ៗ​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា ។ តារា​ឯក​ស្រី​ក្នុង​រឿង​«​នរក​៩​ជាន់​»​អ្នក​នាង អ៊ុំ សុវណ្ណ​នី បច្ចុប្បន្ន​កំពុង​តែ​រស់នៅ​ក្នុង​ទី​ក្រុង​ឡុ​ង​ប៊ិ​ច សហរដ្ឋអាមេរិក ជាមួយនឹង​កូនប្រុស​ស្រី​របស់​អ្នក​នាង​ចំនួន​៣​នាក់ និង​ម្តាយ​ចាស់ជរា​ផង​ដែរ ។ បើ​ទោះបីជា​បាន​ចាក​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា និង​ឃ្លាតឆ្ងាយ​ពី​ការ​សម្តែង​ភាពយន្ត​ក៏​ដោយ ប៉ុន្តែ​នៅ​លើ​ទឹកដី​ថ្មី​ដែល​អ្នក​នាង​សុវណ្ណ​នី​កំពុង​តែ​ផ្ញើ​វាស​នានា​ពេល​បច្ចុប្បន្ន អ្នក​នាង​ហាក់​ទៅ​ណា​មិន​ឆ្ងាយ​ពី​សិល្បៈ​ទេ ពោល​គេ​តែងតែ​ឃើញ​វត្តមាន​នៃ​ការ​រាំច្រៀង​របស់​អ្នក​នាង​ជាមួយ​អតីត​តារាភាពយន្ត​លោក​យស បូ​វណ្ណៈ ជា រឿយ​ៗ ៕

ផ្អែមមាត់ទៀតហើយ! ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម ទើបបើកថ្មីបញ្ចុះតម្លៃ២០%

អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់ Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមសាខាថ្មីមួយទៀតគឺ ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។
ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម
ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម
ហាង​ ស៊ុបចង្កាក់Volcano
ស៊ុបចង្កាក
ស៊ុបចង្កាក
សាខាថ្មីលើកនេះក៏ដូចសាខាថ្មីលើកមុន សម្រាប់សាខាបាត់ដំបង តែមួយប៉ុណ្ណោះ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃ ១៤ ខែសីហា ២០១៨ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០%។ ហើយតម្លៃវិញត្រឹម១៥០០០៛ ប៉ុណ្ណោះក្នុង១ឆ្នាំងសម្រាប់ស៊ុបចង្កាក់, បន្លែ សាច់ ប្រហិត គ្រប់ប្រភេទ ១ចង្កាក់១៥០០៛ អាចថែមបាន និងជាពិសេសទៀតនោះ ឈុតស៊ុបមឹក3D, ឈុតស៊ុបឡាំងស៊ឹង និងឈុតសាច់អាំង មានតម្លៃ៤ម៉ឺនៗ ប៉ុណ្ណោះ។
ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម
ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម
ស៊ុបចង្កាក
ស៊ុបចង្កាក
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយនរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់មិនបានដែរ ទោះអ្នកធ្លាប់ទៅ ឬមិនធ្លាប់ទៅអោយតែជិះកាត់ហាងពេលណា ទ្រាំមិនចង់សាកបានមិនបានទេ ព្រោះតែក្លិន​ឈ្ងុយ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុប ហើយឃើញគេញ៉ាំពេញៗហាងទៀតរឹតតែចង់សាក។
ស៊ុបចង្កាក
ស៊ុបចង្កាក 
ហាង​ ស៊ុបចង្កាក់Volcano ហាង​ ស៊ុបចង្កាក់Volcano ដូចដែលលោកអ្នកធ្លាប់បានស្គាល់ហើយ មិនថាបើកដំណើរពេលណានោះទេ ភ្ញៀវចូលពេញៗតែម្តង ហើយអ្វីដែល នរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់បាន ព្រោះតែក្លិន​ឈ្ងុយសាច់អាំង និងក្លិនតាមផ្សែងរបស់ទឹកស៊ុបសាច់ចង្កាក់ បើរសជាតិ​សាច់ចង្កាក់វិញ ញាុំជាមួយទឹកជ្រលក់គឺថារសជាតិឆ្ងាញ់ប្លែកមាត់ចឹងហ្មង។
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ស៊ុប​ចង្កាក់​មួយឆ្នាំតែ ១៥០០០រៀល​តែ​ប៉ុណ្ណោះ សាច់​ក្ដៅៗ​ហុយៗ ជ្រលក់​ជា​មួយ​ទឹក​សៀង​ហឹរៗ​ឆ្ងាញ់​ជាប់​មាត់​ភ្លេច​មិន​បាន​ទេ។ បញ្ជាក់ៈ ការបញ្ចុះតម្លៃ២០% ពេញ១សប្តាហ៍នេះ ចាប់ពីថ្ងៃទី08 ដល់ថ្ងៃទី 14ខែសីហា ឆ្នាំ2018
ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម
ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម
ហាងស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម Tel: 090 222 226 | 010 222 226 ទីតាំង៖ វិថីព្រះត្រសក់ផ្អែម (៦៣) ចំងាយពីស្តុប Smile Mini Mart ប្រហែល២០ម៉ែត្រ វីដេអូ