កំពូលហាងម្ហូបលក់ដាច់ទាំង ៣ កន្លែង​ ណែនាំដោយប៉ូលីសថៃ

0
បើនិយាយពីអាហារនៅប្រទេសថៃ​ លោកអ្នកប្រហែលជានឹកទៅដល់អាហារតាមដងផ្លូវ ជាងការរកញាំុអាហារនៅតាមហាងធំៗ ព្រោះអាហារនៅតាមដងផ្លូវនៅប្រទេសថៃ ពិតជាមានច្រើន​សម្បូរ​បែប ឥត​ខ្វះ​ទេ ជាពិសេសអាហារដែលប្លែកៗ ឃើញ​ហើយ​ទ្រាំ​មិន​បាន រីឯរសជាតិវិញមិនចាញ់អាហារនៅតាមហាងឡើយ បើឃើញអាហារច្រើនមុខ ទំនងៗបែបនេះហើយ រឿងធាត់ទុកមួយឡែកសិន​ សំខាន់ញាំុម៉ាឆ្អែតម្ដងមើល៍។ ថ្ងៃនេះក្រុមការងារ​ KSPG.TV នឺងបង្ហាញជូននូវហាងអាហារល្បី ៣ កន្លែងនៅម្ដុំ China Town ដែលបានណែនាំដោយប៉ូលីសថៃផ្ទាល់តែម្ដង។
Top Thai Street Food
Top Thai Street Food
Top Thai Street Food
Top Thai Street Food
  • Kanom Pang Jao Aroi Ded Yaowarat មិន​មែន​ធម្មតា​ទេកន្លែងលក់​នំប៉័ង​អាំង​ក្តៅ​ៗមួយកន្លែងប្រចាំប្លុក ChinaTown  ពោលពេញទៅដោយមនុស្សឈរចាំតម្រង់ជួរទិញ។ នៅទីនេះមាននំប័ុងអាំង រសជាតិ​ជាច្រើន​ដូច​ជា​ស្នូល​​ទឹក​ដោះ​គោ​ស្អិត​ពិសេស ស្នូល​ពង​មាន់​ សូកូឡា​ និង​ដំណាប់​ផ្លែ​ឈើ​ផ្សេង​ៗ​ជា​ច្រើន​មុខ​ទៀត​។
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
  • Jumbo Lobster ហាងលក់គ្រឿងសមុទ្រជាច្រើនមុខ ជាពិសេសបង្កងអាំងដ៏ឈ្ងុយឈ្ងុប​ មុខម្ហូបចំអិនក្ដៅៗប្រចាំប្លុក Yaowarat មួយកន្លែងនេះល្បីល្បាញ លក់ដាច់មិនធម្មតាទេ សូម្បីតែតារាថៃក៏មកញាំុដែរ។
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
  • Kway Chap Auan Pochana ហាងលក់​ Kway Chap មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ Yaowarat គឺជាហាងញាំុអាហារដ៏ល្បីមួយកន្លែងប្រចាំប្លុកនេះ ជាពិសេសប្រជាជនថៃតែងតែមកញាំុនៅទីនេះពេញៗហាងតែម្ដង។
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    Top Thai Street Food
    បើ​បាន​ទៅ​លេង​ថៃ​លើក​ក្រោយ​អ្នក​មិន​ទាន់​បាន​សាក​អាច​ទៅ​ភ្លក់​ម្តង​ទៅ​ ទោះ​ការ​រង់ចាំ​របស់ហាងទាំងនេះរៀង​យូរ​បន្តិច​មែន​ប៉ុន្តែ​រសជាតិ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មិន​ខក​បំណង​នោះ​ទេ​។
    Top Thai Street Food
    Top Thai Street Food
    វីដេអូ៖
 

តារា​មួយ​ចំនួន​ដែល​មានប្រតិកម្ម​ញឹកញាប់​តាម​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជា​ពិសេស​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​កំពុង​តែ​ពេញ​និយម​នោះ មាន​តារា​ជា​ច្រើន​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​សម្រាប់​បញ្ចេញ​រឿងរ៉ាវ ផ្សេង​ៗ ។ មាន​តារា​ខ្លះ​បាន​យក​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​កំហឹង​ដាក់​គ្នា​ជាមួយនឹង​អ្នកសិល្បៈ​ដូច​គ្នា និង​មហាជន​ផង​ដែរ ។ ខុស​ប្លែក​កាលពី​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក តារា​ភាគច្រើន​តែងតែ​យក​វិ​ទិ​កា ផ្សេង​ៗ​តាម​រយៈ​ស្ថានីយទូរទស្សន៍ ដើម្បី​បកស្រាយ ឬ​តប​តទៅ​កាន់​មហាជន ជុំវិញ​ព័ត៌មាន​ដែល​បាន​កើតឡើង​ចំពោះ​ខ្លួន ។ ប៉ុន្តែ​មក​ដល់​សម័យនេះ​តារា​ភាគច្រើន​បាន​ប្រើប្រាស់​បណ្តាញ​​សង្គម​ដ៏​ទាន់​សម័យមួយ​នេះ​ជា​ការ​ឆ្លើយ​តប ឬ​បកស្រាយ​បញ្ហា​នានា​ដែល​បាន​កើតឡើង រហូត​ដល់​ពេល​ខ្លះ​ពួក​គេ​បាន​យក​វេទិកា​នេះ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ តារាចម្រៀង​ដ៏​ល្បី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មួយ​រយៈ​នេះ​ត្រូវ​គេ​មើលឃើញ​ថា បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​វាយបក​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ចោទប្រកាន់​មួយ​ចំនួន​ដែល​បាន​កើត​ចំពោះ​អ្នក​នាង ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ពេ​ជ្ជ​តា​បាន​វាយប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​កាន់​នារី​អាណិកជន​ខ្មែរ​មួយ​រូប​ដែល​បាន​ប្រមាថមើលងាយ​មក​លើ​នាង​ជុំវិញ​ការ​គាំទ្រ​គណបក្ស​នយោបាយ ក្នុង​ពេល​ដែល​នាង​ក៏​បាន​វាយប្រហារ​ទៅ​កាន់​បុរស​អាណិក​ជន​ខ្មែរ​មួយ​រូប​ផង​ដែរ ជុំវិញ​ការ​ប្រឌិត​រឿង​ចោទប្រកាន់​មក​លើ​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រតិកម្ម​ទៅ​លើ​អ្នក​សិល្បៈ​ដូច​គ្នា​ផង​ដែរ​កាលពី​ពេល​កន្លង​ទៅ បន្ទាប់​ពី​មានការ​ចោទប្រកាន់ និង​ការ​ប៉ះ​សំដី​គ្នា ។ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​កមក​ប្រើប្រាស់​ច្រើន​សម្រាប់​ការ​បក​ស្រាយ​ទៅ​លើ​បញ្ហា ផ្សេង​ៗ ក្នុង​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​នាង​ហាក់​មិនសូវ​ជា​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ណាមួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ទេ ។ តារា​សម្តែង​ជើង​ចាស់ និង​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ឆ្លើយ​តប និង​វាយបក​ទៅ​កាន់​មនុស្ស​មួយ​ចំនួន​ដែល​បាន​ជេរ​ប្រមាថ និង​រិះគន់​លើ​រូប​នាង​ផង​ដែរ ។ ជា​រឿយ​ៗ​ប្រធាន​សមាគម​សិល្បករ​រូប​នេះ​តែងតែ​បង្ហោះ​សារ និង​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​ឆ្លើយ​​តប​វិញ ភ្លាម​ៗ​ទៅ​កាន់​បុគ្គល​ណាមួយ​ដែល​បាន​វាយប្រហារ​មក​លើ​រូប​នាង​តាម​រូបភាព ផ្សេង​ៗ ។ អ្នក​នាង​ល​ក្ខិ​ណា បាន​ធ្លាប់​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅ​លើ​បុរស​ខ្មែរ​អាណិក​ជន​មួយ​រូប​ដែល​បាន​ចោទប្រកាន់​រូប​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ពាក់ព័ន្ធ​ទៅ​នឹង​ចំណង​ស្នេហ៍​ជាមួយ​លោក​ហេង ឡុ​ង និង​ការ​ទាក់ទង​ជាមួយ​មន្ត្រី​ថ្នាក់​ធំ ។ ការ​វាយបក​តាម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​រូប​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់ មិន​ថា​បុគ្គល​ដែល​រស់នៅ​ក្រៅប្រទេស ឬ​ក៏​ជា​អ្នកសិល្បៈ​ដូច​គ្នា​នោះ​ឡើយ ប្រសិនបើ​ករណី​នោះ​ត្រូវ​បាន​អ្នក​នាង​យល់​ថា មិន​មាន​ភាព​ត្រឹមត្រូវ និង​អយុត្តិធម៌​ចំពោះ​រូប​នាង ។ តារា​សម្តែង​នាង​ដេ​ន​នី ក្វា​ន់ ក៏​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​វាយបក ភ្លាម​ៗ​​ទៅ​កាន់​បុគ្គល​ណាមួយ ដែល​តែងតែ​រិះគន់​ចំពោះ​ប​ញ្ហ​សិច​ស៊ី​របស់​នាង ។ ដេ​ន​នី ក្វា​ន់ តែងតែ​បង្ហោះ​សារ និង​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប​ជា​បន្តបន្ទាប់​វាយប្រហារ​ដោយ​ពាក្យ​សម្តី​មិន​សំចៃមាត់ ចំពោះ​ការ​រិះគន់​នានា​ពី​ទស្សនិកជន ដែល​តែងតែ​រិះគន់​រូប​នាង​ចំពោះ​ការ​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី ។ ដេ​ន​នី ក្វា​ន់ ហាក់​មិន​ខ្លាចរអា​ណាមួយ ចំពោះ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​យ៉ាង​អសុរោះ​វាយប្រហារ​ចំពោះ​បុគ្គល​ណាមួយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ឡើយ ក្នុង​ពេល​ដែល​នាង​គឺជា​តារា​មួយ​រូប​ដែល​មិនសូវ​មាន​ទីផ្សារ​ក្នុង​សិល្បៈ​ច្រើន​ជាង​ការ​ធ្វើ​មុខ​ជំនួញ​នោះ​ឡើយ ។ តារាចម្រៀង​ដែល​ត្រូវ​បាន​គេ​ផ្តល់​រហស្សនាម​ថា តារា​ពូកែ​ទើស​លោក​ម៉ៃ សុគន្ធ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រិះគន់ វាយប្រហារ ដោយ​មិន​រើសមុខ ដោយ​មិន​ថា អ្នក​នោះ​ជាតា​រា ឬ​ក៏​ជា​ទស្សនិកជន​ឡើយ ។ ភាគច្រើន​នៃ​ការ​រិះគន់​របស់​លោក​ម៉ៃ សុគន្ធ គឺ​ស​ម្តៅ​តែ​ទៅ​លើ​តារា​ដូច​គ្នា ក្នុង​ពេល​ដែល​តារា​ទាំងនោះ​បាន​ធ្វើ​រឿង ផ្សេង​ៗ ដែល​លោក​គិត​ថា មិន​សក្តិ​សម​គឺ​លោក​នឹង​បញ្ចេញ​សារ ឬ​ជា​វី​ដេ​អូ​ឃ្លី​ប​រិះគន់​ភ្លាម ។ លោក​ម៉ៃ សុគន្ធ បាន​វាយប្រហារ​មិន​ត្រឹមតែ​តារា ថ្មី​ៗ​នោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​វាយ​ប្រហារ​តារា ល្បី​ៗ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា​លោក​ខេមរៈ សិរីមន្ត ដែល​លោក​បាន​វាយប្រហារ​ថា​បាន​យក​ស្ទីល​តាម​តារា​បរទេស​។ លោក​ម៉ៃ សុគន្ធ តែងតែ​បន្ត​ការ​រិះគន់​ជា​បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ពេល​ដែល​មាន​តារាចម្រៀង​ណាមួយ​បាន​យក​បទ​ចម្រៀង​ពី​បរទេស​មក​ច្រៀង ហើយ​អះអាង​ថា ជា​បទ​និពន្ធ​ដោយ​ស្នាដៃ​ខ្លួនឯង ។ អាចារ្យ​ធំ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាតា​រា​មួយ​រូប​ដែល​ចូល​ចិត្ត​យក​វេទិកា​នៃ​បណ្តាញ​ហ្វេ​ស​ប៊ុ​កមក​វាយប្រហារ និង​រិះគន់​ទៅ​កាន់​បុគ្គល​មួយ​ចំនួន និង​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ​។ អាចារ្យ​ធំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​រិះគន់​ដោយ​គ្មាន​ញញើត ដោយ​លោក​តែងតែ​ចេញ​មុខ​រិះគន់ ចំ​ៗ​តែ​ម្តង ក្នុង​ករណី​ណា​ដែល​បាន​កើតឡើង ដែល​លោក​យល់​ថា ជា​រឿង​មិន​សក្តិ​សម ។ តារា​រូប​នេះ​បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​ចេញ​ជា​វី​ដេ​អូ​ឃ្លី​ប ឬ​បង្ហោះ​សារ ផ្សេង​ៗ​រិះគន់ និង​បកស្រាយ​ពី​បញ្ហា​សង្គម​នានា ដោយ​មិនសូវ​ជា​ខ្លាច​ញញើត​ចំពោះ​បុគ្គល​នោះ​ថា ជា​អ្នក​ណា​ឡើយ ។ ជា រឿយ​ៗ​លោក​តែងតែ​សហការ​គ្នា​ជាមួយ​លោក​តាន់ គឹ​ម​សួរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ពូកែ​ខាង​រិះគន់​ម្នាក់​ដែរ​នោះ រិះគន់​មិន​សំចៃមាត់​ទៅ​កាន់​បុគ្គល​នានា​ដែល​បាន​ចោទប្រកាន់​មក​លើ​រូប​លោក ហើយ​ក្នុង​នោះ​ក៏​មាន​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។ អាចារ្យ​ធំ​ភាគច្រើន​តែងតែ​រិះគន់​បញ្ហា​នានា​នៅ​ក្នុង​សង្គម​ដែល​អសកម្ម ក្នុង​ន័យ​ចូលរួម​ដោះស្រាយ និង​ស្ថាបនា ជា​ជាង​ការ​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល និង​បុគ្គល​។ តារា​ដែល​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​វេទិកា​ឆ្លើយឆ្លង​គ្នា​មិនមែន​តែ​ប៉ុន្មាន​នាក់​នោះ​ទេ ពោល​ក៏​មាន​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​គ្រាន់តែ​តារា​ខ្លះ​មិន​សូវ​មានរឿង​អ្វី​លេចធ្លោ​ប៉ុណ្ណោះ ៕  

ម៉ោះៗ មកភ្លក្សរសជាតិបាញ់ឆែវឆ្ងាញ់ ប្រចាំម្ដុំសែនសុខ

0
និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជានៅទីណា ទៅ​ដល់ទីកន្លែងណា តាមរកទាល់តែឃើញមែនអត់?​ ល្ងាចនេះគិតនាំគា្នទៅសាកបាញ់ឆែវនៅម្ដុំសែនសុខវិញម្ដងមើល៍មិនពិបាករកទេ ស្ថិតនៅលើផ្លូវ ឧកញ្ញ៉ា ម៉ុង រិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារម៉ាក្រូនេះតើស៍ ល្បីថាឆ្ងាញ់ ជាពិសេសស្នាដៃនៃការចាក់បាញ់ឆែវរបស់អ៊ុំស្រីមកពីខេត្តសៀមរាប មានរយៈពេល២៥ ឆ្នាំមកហើយ។
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
សម្រាប់លោកអ្នកដែលចូលចិត្តញាំុបាញ់ឆែវ ប្រហែលជាពិបាករកកន្លែងណាដែលមានលក់បាញ់ឆែវឆ្ងាញ់ហើយមែនទេ? ដូច្នេះល្ងាចនេះសាកមកភ្លក្សរសជាតិបាញ់ឆែវពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យងវិញម្ដងមើល៍ ព្រោះអីនៅទីនេះមានលក់នូវបាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃ​អ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ។ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ ព្រមជាមួយទឹកត្រី និងបន្លែស្រស់ៗជាច្រើនមុខទៀត គ្រាន់តែឃើញ ចាប់ផ្ដើមឃ្លានហ្មង។
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
មិនត្រឹមតែមានបាញ់ឆែវត្រូវមាត់ ពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់នំគ្រួកខ្យង ក៏មានជាសាច់អាំង មួយចង្កាក់ត្រឹមតែ ២០០០៛​ រសជាតិប្លែកជាមួយទឹកជ្រលក់ ៣ រសជាតិ រួមជាមួយ អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាចដូចជា នំគ្រួក បុកល្ហុង សាច់គោអាំង និងអាហារជាច្រើនមុខ ច្រើនជម្រើសផ្សេងទៀតតាមការចូលចិត្ត។ ល្ងាចនេះ កុំភ្លេចនាំ មិត្តភក្តិ ក្រុមគ្រួសារ ទៅសាកភ្លក្សបាញ់ឆែវទាំងអស់គ្នាណា!!
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង លេខទូរស័ព្ទ៖ 092​ 735 197 | 010 62 62 06 ទីតាំង៖ ផ្លូវម៉ុងរិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារ ម៉ាក្រូ វីដេអូ៖

ពិសេស! ជាមួយតម្លៃសំបុត្រសម្រាប់ការបើកដំណើរការសាកល្បងនៅសាខាថ្មី លេជេនអេដិន (Legend Eden)

សម្រាប់ថ្មីៗនេះរោងភាពយន្តលេជេនបានធ្វើការបើកដំណើរការសាកល្បងសម្រាប់សាខាទី5 គឺលេជេនអេដិន (Legend Eden) ។ តើលោកអ្នកបានអញ្ជើញទៅទស្សនាព្រមទាំងទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងលេជេនអេដិន រួចរាល់ហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានអញ្ជើញទៅទស្សនាទេនោះសូមកុំភ្លេចទៅអោយសោះណា៎ធានាថា ប្រាកដជាថ្មីនិងប្លែកខុសពីសាខាផ្សេងៗ។ សម្រាប់តម្លៃវិញគឺពិសេសតែម្តងសម្រាប់នៅក្នុងរយះពេលនៃការបើកដំណើរសាកល្បងនេះ។ ដូចនេះយើងសូមជម្រាបជូននូវតម្លៃក្នុងការបើកដំណើរការសាកល្បងនៅ សាខាអេដិនដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ ចំពោះសំបុត្រកុន 2D គឺ តម្លៃត្រឹមតែ 2.50 ដុល្លារ រីឯ សំបុត្រប្រភេទ 3D គឺតម្លៃ 3.50 ដុល្លារ ដែលតម្លៃនេះ គឺសម្រាប់តែកំឡុងពេលការបើកសាកល្បងតែប៉ុណ្ណោះ។ ដូចនេះ Mention ហៅមិត្តអ្នកឥលូវនេះ ដើម្បីមកទស្សនានៅសាខារោងភាពយន្តលេជេនអេដិន! អ្នកណាៗក៏ទៅលេជេនដែរ!! #LetsGoLegend Click here to visit our official website: https://www.legend.com.kh/

ខាត់ សុឃីម ប្រកាសសុំចិត្ត​មហាជន​ជួយក្មេង​ប្រុសកម្សត់​ម្តងទៀតដែល​ឡានបើកកិន

គេចាំបានថាកុមារាម្នាក់រងរបួសសម្រាកនៅមន្ទីរពេទ្យដោយករណីគ្រោះថ្នាក់ចរាចរណ៍ហើយដងខ្លួនរងរបួសរហូតកាត់ជើងនិងកាត់ប្រដាប់ភេទ។ នៅពេលនេះឃើញសភាពកាន់តែលំបាកអ្នកនាងខាត់ សុឃីមបានប្រកាសសារជាថ្មីសុំអោយមហាជនជួយឧបត្ថម្ភថវិកាមួយចំនួនម្តងទៀតស្របពេលស្ថានភាពចំណាយខើចឡើងវិញហើយការព្យាបាលនៅតែប្រឈមនៅឡើយ។ កុមារាអភ័ព្ទរូបនេះនៅតែបន្តព្យាបាលជាប្រចាំដោយមួយរយៈមុនប្អូនបានត្រូវសប្បុរសជនមួយចំនួនមានក្តីអាណិតអាសូរក្រៃលែងរហូតជួយជាថវិកាបានបង់ថ្លៃព្យាបានមួយរយៈ។ ប៉ុន្តែដោយស្ថានការនៅមិនទាន់អាចប្រសើរកុមាររូបនេះនៅសម្រាកយូរទៀត។ អុីចឹងហើយទើបការខ្វល់ចិត្តធ្វើអោយអ្នកនាងខាត់ សុឃីមដឹងរឿងសុំចិត្តអ្នកលេងក្នុងបណ្តាញសង្គមមេត្តាបន្តជួយយកបុណ្យទាំងអស់គ្នា។ ក្មេងកំសត់អាយុ ៨ ឆ្នាំ ដែលត្រូវបានឡានធន់ធ្ងន់បើកកិនពីលើជើង បណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសំរេចកាត់ជើងរបស់ប្អូនចោល ហើយពេលនេះប្អូនកំពុងតែសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសវៀតណាម។ ដោយសារតែក្រុមគ្រួសាររបស់ប្អូនមានជីវភាពខ្វះខាត មិនមានថវិការគ្រប់គ្រាន់ក្នុងការព្យាបាលរបួសដ៏ធ្ងន់ធ្ងររបស់ប្អូន បានធ្វើឲ្យមហាជនជាច្រើនមិនអាចមើលនិងភ្នែកបានទេ ក៏បាននាំគ្នាជួយរកការឧបត្ថម ពីសប្បុរសនានា ជាបន្តបន្ទាប់។ ទោះបីជាយ៉ាងណា មកដល់ពេលនេះ ក្មេងប្រុសកម្សត់ឈ្មោះ លី ហេង អាយុ ៨ឆ្នាំ មិនទាន់បានធូស្រាលនៅឡើយទេ គឺកាន់តែមានអការៈគួរឲ្យបារម្ភ ដោយសារតែពេលនេះប្អូនមិនត្រឹមតែត្រូវបាត់បងជើងមួយជំហៀងទេ តែត្រូវកាត់ប្រដាប់ភេទរបស់ប្អូនប្រុសចោលទៀត ព្រមទាំងត្រៀមវះកាត់តំរងនោមម្តងទៀតផងដែរ។ សភាពរបស់ក្មួយប្រុស លី ហេង ធ្ងន់ធ្ងរខ្លាំងដោយក្មួយប្រុសឈឺគ្រប់នៅស្នាមរបួសគួរអោយសង្វេគនិងអាណិតក្មួយប្រុសណាស់ ហើយប្រដាប់ភេទរបស់ក្មួយក៏ត្រូវបានកាត់ចោលអស់ហើយមិនមានទៀតទេ និងថ្ងៃខាងមុខនេះក្មួយប្រុសនឹងអាចត្រូវវះកាត់នៅផ្នែកតំរោងនោមម្តងទៀត។ សូមបងប្អូនសប្បុរសជនមេត្តាជួយដល់ក្មួយប្រុសដ៏គួរអោយអាណិតម្នាក់នេះតាមលទ្ធផងចុះព្រោះឥឡូវនេះក្មួយប្រុសនិងក្រុមគ្រួសារពិតជាត្រូវការជំនួយពីបងប្អូនសប្បុរសជនទាំងអស់ខ្លាំងណាស់។

រំលឹក​តារា​ធ្លាប់​ទៅ​រស់នៅ​បរទេស ហើយ​ត្រឡប់​មក​ស្រុក​វិញ

រាជធានី​ភ្នំពេញ​ ៖​ តារា​ខ្មែរ​មួយ​ចំនួន​ធ្លាប់​បាន​ចាកចេញ​ទៅ​រស់នៅ​បរទេស ដោយ​ពី​ដំបូង​ហាក់ដូចជា​ចង់​រស់នៅ​ជា​អចិន្ត្រៃយ៍ តែ​គោលបំណង​នេះ​ខ្លះ​បាន​សម្រេច ខ្លះ​មិន​វិល​រស់នៅ​ស្រុក​វិញ​ដោយសារ​មូលហេតុ ផ្សេង​ៗ ។ បើ​តាម​ការ​រំលឹក​ពី​តារា​ជើង​ចាស់​ម្នាក់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា តារា​មួយ​ចំនួន​ដែល​ធ្លាប់​ចេញ​ទៅ​រស់នៅ​បរទេស​មួយ​រយៈ ហើយ​ត្រឡប់​មក​ស្រុក​វិញ​នោះ​មាន​ដូច​ជា អ្នក​នាង​អឿ​ន ស្រី​មុំ អ្នក​នាង​ព្រំ រ​ដ្ឋា តារា​កំប្លែង​នាយ​ក្រឹម លោក​សុវណ្ណ មក​រា លោក​សាន ផានិត លោក​ពេជ្រ ពន្លឺ និង​អតីត​ពិធីករ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​លោក​លាន អា​ព្រី​ល​គី​នី​ន ជាដើម ។ បើ​និយាយ​ពី​តារាចម្រៀង​ដែល​មាន​ដើម​កំណើត​ពី​ខេត្តសៀមរាប អ្នក​នាង​អឿ​ន ស្រី​មុំ បាន​លែងលះ​ជា​ស្វាមី​ដោយ​ស្របច្បាប់ និង​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​។ គោលបំណង​លើក​ទី​មួយ​នៃ​ការ​ចង់​រស់នៅ​ប្រទេស​ដ៏​ទាន់​សម័យមួយ​នេះ​របស់​នាង​មិន​បាន​សម្រេច​ឡើយ ប៉ុន្តែ​គោលបំណង​ចង់​រស់នៅ​ក្រៅប្រទេស​ពី​តារា​រូប​នេះ​នៅ​ទាន់​បាន​​បញ្ចប់​ឡើយ ។ នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ជា​អាណិកជន​ខ្មែរ​នៅ​បារាំង ជា​អ្នក​បើក​តាក់ស៊ី ហើយ​បាន​រស់នៅ​ប្រទេស​នោះ​បាន​មួយ​រយៈ ក៏​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដោយសារ​រស់នៅ​មិន​ស្របច្បាប់ ។ អឿ​ន ស្រី​មុំ ចុង​ក្រោយ​បាន​វិល​មក​រស់នៅ​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​បាន​បែកបាក់​ស្វាមី​នៅ​ក្នុង​ប្រទេស​បារាំង ក្រោម​ហេតុផល​រស់នៅ​មិន​ចុះសម្រុង​គ្នា ។ អ​តី​តារា​សម្តែង និង​ពិធី​ការិនី​សំឡេង​ស្រទន់​អ្នក​នាង​ព្រំ រ​ដ្ឋា ធ្លាប់​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​រយៈពេល​៦​ឆ្នាំ បន្ទាប់​ពី​រៀប​ការ​កាលពី​ឆ្នាំ​២០០៣ និង​មានកូន​ស្រី​ម្នាក់ ។ ក្រោយមក​បាន​ត្រឡប់​មក​ស្រុក​វិញ​បន្ទាប់​ពី​បែកបាក់​គ្នា​ដោយសារ​ការ​រស់នៅ​មិន​ចុះសម្រង់ ។ បច្ចុប្បន្ន​អ្នក​នាង​ព្រំ រ​ដ្ឋា មិន​បាន​រស់នៅ​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ទេ ពោល​នាង​ជា​ថៅកែ​ផលិតកម្ម​ដែល​បាន​ផលិត​រឿង​ភាគ​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​នានា ។ កំពូល​តារា​កំប្លែង​ជើង​ចាស់​លោក​អ៊ូ ប៊ុ​ណ្ណា​រ៉ាត់ ហៅ​នាយ​ក្រឹម ធ្លាប់​ទៅ​រស់នៅ​អា​មេ​រិ​ក ពេល​ដែល​លោក​បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​នោះ​តាំងពី​ឆ្នាំ​១៩៩២ និង​២០០៤​។​តារា​កំប្លែង​រូប​នេះ​បាន​វិល​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ក្នុង​អំឡុង​ឆ្នាំ​២០០៨ ដោយ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សា​ជា​ថ្មី ។ មូលហេតុ​នាំ​ឲ្យ​តារា​កំប្លែង​រូប​នេះ​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​ដំបូង​នាយ​ក្រឹម​បាន​ត្រឡប់​មក​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ចំណែក​ប្រពន្ធ​កូន​របស់​នាយ​បន្ត​រស់នៅ​អា​មេ​រិក ។ អតីត​តារា​សម្តែង​លោក​សុវណ្ណ មក​រា ធ្លាប់​រស់នៅ​ជាមួយ​ភរិយា​របស់​លោក​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​។ លោក​សុវណ្ណ មក​រា បាន​វិល​កាន់​ប្រទេស​កម្ពុជា​វិញ និង​បាន​ចូលរួម​ថត​ខ្សែភាពយន្ត​ថ្មី​មួយ​គឺ​រឿង​«​ភ្លើង​ព្យាបាទ​»​បន្ទាប់​ពី​លោក​បាន​សម្តែង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​​កង​យោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​រឿង​«​កំលោះ​ឡឺ​កឺ​» កាលពី​ចុងឆ្នាំ​២០១០ រួច​ត្រឡប់​ទៅ​នៅ​ជាមួយ​ភរិយា​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​វិញ ។ ប៉ុន្តែ​ក្រោយមក​តារា​រូប​នេះ​ក៏​បាន​វិល​ត្រឡប់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ក្រោម​ពាក្យ​លេចលឺ​ថា ដោយសារ​តែ​លោក​បាន​កាត់​ផ្តាច់ចំណង​ស្នេហា​ជាមួយ​ភរិយា​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ ។ ចំណែក​អតីត​តារាចម្រៀង​លោក​លាន អា​ព្រី​ល​គី​នី​ន វិញ ត្រូវ​ប្រភព​អះអាង​ថា លោក​ក៏​ធ្លាប់​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​កបាន​មួយ​រយៈ​ដែរ ហើយ​ក៏​បាន​វិល​ត្រឡប់​មក​វិញ ប៉ុន្តែ​មិន​ត្រូវ​បាន​នរណា​ម្នាក់​ទម្លាយ​ពី​ហេតុផល​នៃ​ការ​វិល​ត្រឡប់​ពី​អា​មេ​រិ​ក​ពី​តារា​រូប​នេះ​ឡើយ។ បច្ចុប្បន្ន​លោក​លាន អា​ព្រី​ល​គី​នី​ន មាន​ជំនួញ​ផ្ទាល់ខ្លួន ក្រៅពី​អាជីព​សិល្បៈ​៕

តារា​កំប្លែង​មាឌ​ធាត់​ធំ​មួយ​ចំនួន​កំពុង​កាក់កប

រាជធានី​ភ្នំពេញ​ ៖​ ទន្ទឹម​នឹង​មាន​ទេព​កោសល្យ​នៃ​ការ​សម្តែង​កំប្លុកកំប្លែង​នោះ តារា​កំប្លែង​​មួយ​ចំនួន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​ផង​ដែរ​តាម​រយៈ​រូបរាង​ធំធាត់​របស់​ពួក​គេ ។ សម្រាប់​អ្នក​កំប្លែង រូបរាង​ខុស​ប្រក្រតី​ពី​ធម្មជាតិ​ក៏​ជា​ការ​ទាក់ទាញ​មួយ​ផ្នែក​ផង​ដែរ ។ ​តារា​កំប្លែង​ដែល​មាន​មាឌធំ​ធាត់​ជាងគេ​នៅ​កម្ពុជា​ក៏​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការ​រក​ចំណូល​ពី​អាជីព​សម្តែង​របស់​ពួក​គេ ។ តារា​កំប្លែង​ខ្លះ​មានឱកាស​ចូល​សម្តែង​ដោយសារ​តែ​មាន​មាឌធំ​នេះ​ផង​ដែរ ។ តារា​កំប្លែង​ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​ពិធីករ និង​ចម្រៀង​លោក​ប៊ី​អាយ​ជី បាន​ក្លាយជា​តារា​កំប្លែង​ដ៏​ទាក់ទាញ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​តារា​រូប​នេះ​បាន​ចូលខ្លួន​រួម​កំប្លែង​ជាមួយនឹង​ក្រុម​នាយ​ពែ​ក​មី ។ ប៊ី​អាយ​ជី កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​សិល្បៈ​ទាំង​ការ​សម្តែង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ ខណៈ​ពេល​ដែល​តារា​រូប​នេះ​ក៏​ជាតា​រា​កំប្លែង​មួយ​ដួង​ផ្តាច់មុខ​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN ។ តារា​កំប្លែង​ស្រី​ដែល​មាន​ឈាមជ័រ​ឪពុក​ជាតា​រា​កំប្លែង​ដូច​គ្នា​អ្នក​នាង​ប៉េងប៉ោង គឺជា​តារា​កំប្លែង​ស្រី​ដែល​មាន​មាឌធំ និង​មាន​ទាក់ទាញ​ផង​ដែរ ទៅ​លើ​មាឌ​របស់​នាង​ជាមួយ​ទេព​កោសល្យ​សម្តែង ។ ប៉េងប៉ោង ជា​កូនស្រី​បង្កើត​របស់​នាយ​វីតាមីន​សេ ដែល​ទើបតែ​បាន​ទទួលមរណភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ នាង​ក៏​ជាតា​រា​កំប្លែង​មួយ​រូប​ស្ថិត​នៅ​ក្នុង​ក្រុម​ឪពុក​របស់​នាង​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ឪពុក​របស់​នាង​បាន​ទទួល​មរណ​ភាព​នោះ គេ​មិន​ទាន់​ដឹង​ថា ប៉េងប៉ោង​នឹង​ចូលរួម​សម្តែង​នៅ​ក្នុង​ក្រុម​មួយ​ណា​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ទំនងជា​នាង​អាច​សម្តែង​ចល័ត ។ ក្រៅ​អំពី​អាជីព​សម្តែង​កំប្លែង ប៉េងប៉ោង ក៏​មាន​ទីផ្សារ​ខ្ពស់​ផង​ដែរ​ក្នុង​ការ​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​រឿង​ភាគ​ទូរទស្សន៍ ហើយ​នាង​ក៏​ជា​តារាចម្រៀង​ប្រចាំ​កង​អង្គរក្ស​សម្តេច​តេ​ជោ​ផង​ដែរ ។ តារា​មាឌធំ​ភេទ​ទី​បី​នាង​យេ​យេ ក៏​ជាតា​រា​កំប្លែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ផង​ដែរ​នា​ពេល​បច្ចុប្បន្ន ក្នុង​ពេល​ដែល​តារា​រូប​នេះ​បាន​លេច​វត្តមាន​ស្ទើរ​មិន​ដាច់​សូរ​តាម​កញ្ចក់​ទូរទស្សន៍ ។ យេ​យេ បាន​បង្កើត​ក្រុម​កំប្លែង​ភេទ​ទី​បី​របស់​ខ្លួន ដែល​បាន​សម្តែង​ជា​ប្រចាំ​ឲ្យ​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ក្នុង​នោះ​នាង​ក៏​ជា​ពិធីករ​មួយ​រូប​ក្នុង​កម្មវិធី​ភ្លក់​មុខម្ហូប​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ផង​ដែរ​។ តារា​កំប្លែង​ដែល​កំពុង​តែ​លេចធ្លោ​ម្នាក់​ផង​ដែរ​នាយ​ធុង បាន​បង្ហាញខ្លួន​ចូលរួម​សម្តែង​ជាមួយ​ក្រុម​កំប្លែង​នាយ​ក្រឹម ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។ តារា​កំប្លែង​រូប​នេះ​ក៏​បាន​បង្ហាញ​វត្តមាន​សម្តែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​ផង​ដែរ ជា​ពិសេស​នាយ​ក៏​បាន​ចូលរួម​ក្នុង​វង្ស​តន្ត្រី​សប្បុរសធម៌​ស្វែងរក​ប្រាក់​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្មេង​កំព្រា និង​ចាស់ជរា​ផង​ដែរ ។ បច្ចុប្បន្ន​នាយ​ធុង ជាតា​រា​កំប្លែង​មួយ​រូប​នៅ​ក្នុង​ក្រុម​កំប្លែង​លោក​ខាត់ ចំរើន ហៅ​នាយ​កន្តេះឡង់ និង​នាយ​ស្វិត ៕

លោក​ញ៉ែ​ម សុគន្ធ របួស​ធ្ងន់ក្រោយ​ជួបគ្រោះ​ថ្នាក់

រាជធានី​ភ្នំពេញ ​៖ ​តារា​សម្ដែង និង​ពិធីករ​លោក​ញ៉ែ​ម សុគន្ធ បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​បើករថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​លើ​មហាវិថី​ម៉ៅ​សេ​ទុង ។ របាំង​ថ្ម​បាក់ និង​ខ្ទាតរ​បាត់​រប៉ាយ​ពេញ​ផ្លូវ ខណៈ​រថយន្ត​ខូចខាត​យ៉ាងដំណំ ។ គ្រោះថ្នាក់​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​លើ​មហាវិថី​ម៉ៅ​សេ​ទុង កែង​ផ្លូវ​១៩៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ សាក្សី​នៅ​កន្លែង​កើតហេតុ​ថា លោក​​ញ៉ែ​ម សុគន្ធ បាន​បើករថយន្ត​ម៉ាក Highlander ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ក្នុង​ល្បឿន​លឿន ហើយ​មិនដឹង​ហេតុ​អ្វី ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រះ​ក្បាល​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​។ លោក​ញ៉ែ​ម សុគន្ធ រង​របួសធ្ងន់ ដោយ​បោក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ខណៈ​ពោង​សុវត្ថិភាព​ផ្ទុះ​ទាំងអស់ និង​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ។ របាំង​ថ្ម​ជា​ច្រើន​កង់​បាន​បាក់​ខ្ទេច និង​ខ្ទាត​ចេញពី​ជួរ​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ។ សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា​អ្នកបើកបរ​ដែល​រង​របួស​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។ ប៉ូលិស​ចរាចរណ៍​ក្រុង​បាន​ទៅ​វាស់វែង និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ។ បើ​តាម​អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ឈប់​ចត​នៅ​ចំណុច​នោះ​ឱ្យ​ដឹង​ថា ក្រោយ​ពេល​បុក​រួច លោក​ញ៉ែ​ម សុគន្ធ បាន​បើកទ្វារ​រថយន្ត​ចេញ​ក្រៅ ហើយ​ហៅ​រថយន្ត​មួយ​គ្រឿង​មក​ទទួល​លោក​ចេញ​ទៅ​បាត់ បន្សល់​ទុក​តែ​រថយន្ត​របស់​លោក​ដែល​ខូចខាត​នៅ​នឹង​កន្លែង​កើតហេតុ ។ មិន​ទាន់​មានការ​បំភ្លឺ​ពី​លោក​ញ៉ែ​ម សុគន្ធ ទាក់ទិន​គ្រោះថ្នាក់​នោះ​ទេ ។ ទន្ទឹម​នេះ​ក៏​មិន​មាន​ប្រភព​បញ្ជាក់​ពី​អាការ​របួស​របស់​លោក​ញ៉ែ​ម សុគន្ធ ដែរ ។ កាលពី​ប៉ុន្មាន​ខែ​មុន​លោក​ញ៉ែ​ម សុគន្ធ រង​ការ​វាយប្រហារ​ពី​យុវជន​ម្នាក់​ថា​លោក​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​រូបគេ​ជា​គូស្នេហ៍​ដែល​លោក​ក្បត់ចិត្ត ។ ទោះជា​យ៉ាងណា​ក្តី មិន​បាន​ប៉ុន្មាន​ផង​លោក​សុគន្ធ បាន​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់ ៕

ទំនងយ៉ាងៗហ្នឹងហើយ!​​ មិនសាកម៉េចបាន មីខួរបង្កង​ និងមីខួរក្តាម ពីហាងមីស៊ុប

0
ផ្តើមសាករសជាតិថ្មី នៃការច្នៃប្រឌិតរសជាតិប្លែកមាត់ របស់ហាងមីស៊ុប នោះគឺ មីខួរក្តាម​ មីខួរបង្កង មីកូនកាត់​ មីបីសាសន៍ មានគ្រប់ជម្រើសជូន និយាយពីថាទំនងញុាំណាស់គ្រាន់តែឃើញឃ្លានតែម្តង​ មួយណាក៏រសជាតិឆ្ងាញ់ប្លែកមាត់ដែរ។
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ទឹកស៊ុប
ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
យុទ្ធនាការថ្មី​ ពីហាងទឹកស៊ុប​ សម្រាប់អ្នកដែលនិយមចូលចិត្តញាំុមីស៊ុបបើបានដឹងហើយ ប្រាកដជាពេញចិត្ត។ ពីហាង ទឹកស៊ុប​ នឹង​ លក់ជូននូវមីខួរក្តាម​ មីខួរបង្កង​ មីកូនកាត់​ មីបីសាសន៍រសជាតិដ៏ឈ្ងុយឆ្ងាញ់ចម្រាញ់ចេញពីទឹកស៊ុប ព្រមទាំងខួរក្ដាមក្នុងចានតែមួយ បើបានសាកហើយច្បាស់ជាជាប់ចិត្ត។​​
ទឹកស៊ុប
ទឹកស៊ុប
ទឹកស៊ុប
ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ពីហាងទឹកស៊ុបដែលចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ក៏មានលក់នូវ មីកញ្ចក់ នំប័ុងផាក់ឡូវហិរ ព្រមទាំងភេសជ្ចៈជាច្រើនមុខ និង ទឹកកកឈូសផងដែរ។ តោះចាំអង្កាលទៀតគ្នាយើង ទៅសាកមីនៅហាង​ ទឹកស៊ុប ទាំងអស់គ្នា ជម្រើសរសជាតិណាមួយក៏បាន សុទ្ធតែឆ្ងាញ់ៗ រសជាតិថ្មីប្លែក មិនសាកប្រាកដជាមិនដឹងទេ។
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប
ហាង ទឹកស៊ុប  លេខទូរស័ព្ទ៖ 093 789 581 ទីតាំង៖ ផ្ទះលេខ122A ផ្លូវ122(ផ្លូវមុខផ្សាសាមគ្គី) សង្កាត់ទឹកល្អក់2 ខ័ណ្ឌទួលគោក​ ភ្នំពេញ​ ក្បែរសាលាសន្ធរមុខ វីដេអូ៖

ល្ងាច​​នេះ​​ជុំ​​គ្នា មក​​ញាំុ​​ស៊ុប​ សាច់​​អាំង ​​ពី The Panda វិញ​​ម្ដង​​មើល៍​ មាន​ប្រូម៉ូ​សិន​បញ្ចុះ​តម្លៃ ១០%​​ទៀត​ផង

0
គិតថាត្រូវទៅញាំុអី នៅឯណាល្ងាចនេះ? សាកមកញាំុស៊ុប សាច់អាំង និងគ្រឿងសមុទ្រ ពីហាង ឌឹផេនដា វិញម្ដងមើល៍ មានទៅពិបាករកអី​ នៅខាងក្រោយពេទ្យរុស្ស៊ី យើងនេះហ្នឹង ណាត់គ្នា​អោយហើយមក ល្ងាចនេះជុំគ្នា​ មានសុទ្ធតែម្ហូបឆ្ងាញ់ៗ ព្រមជាមួយគ្រឿងក្លែមជាច្រើនមុខទៀត រួមទាំងមានប្រូម៉ូសិនពិសេសទៀត នៅចាំអី? ទៅសាកល្ងាចនេះម្ដងមើល៍!
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ ឌឹផេនដា ស្ថិតនៅខាងក្រោយ ពេទ្យរុស្ស៊ី ពិតជាសាកសមក្នុងការជួបជុំក្រុមគ្រួសារ​ មិត្តភក្តិ មានលក់ស៊ុប សាច់អាំង អយស្ទ័រ សាច់គោអាំងទឹកប្រហុក គ្រឿងសមុទ្រស្រស់ៗ ព្រមជាមួយគ្រឿងក្លែម​គ្រប់មុខ និង​ អាហារជាច្រើនមុខទៀត។​ ក្លិនឈ្ងុយសាយភាយចេញពីឆ្នាំងស៊ុប និង សាច់អាំង កំពុងតែធ្វើអោយពោះកូរហើយ ទាំ្រម៉េចបាន? កាន់តែពិសេសពីហាង​ ឌឹផេនដា មានប្រូម៉ូសិន បញ្ចុះតម្លៃ ១០% ពេញមួយខែ សម្រាប់ការ Check-in ចាប់ពីថ្ងៃទី ៦ ខែសីហា ដល់ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ។
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហើយក្រៅពីស៊ុប ហាង​ ឌឹផេនដា ក៏មានអាហារជាច្រើនទៀត ឱ្យលោកអ្នកជ្រើសរើសក្នុងការពិសារ និយាយទៅ​សាកសមសំរាប់ការជួបជុំមិត្តភ័ក្រ ក្រុមគ្រួសាររបស់អស់លោកអ្នកតែម្តង! ចឹងហើយបើបបួលគ្នាឱ្យហើយទៅល្ងាចនេះជុំគ្នាញុាំអាហារ ប្តូរបរិយាកាសប្លែកភ្នែក បន្ធូរអារម្មណ៍ស្រស់ស្រាយ ជជែកគ្នាលែងបណ្តើរ ពិសារអាហារបណ្តើររឿងអីថាមិនចង់សាកនោះ។ បញ្ចាក់៖ ប្រូម៉ូសិន បញ្ចុះតម្លៃ ១០% ពេញមួយខែ សម្រាប់ការ Check-in ចាប់ពីថ្ងៃទី ៦ ខែសីហា ដល់ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ។
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda 
ហាង​ The Panda
ហាង​ The Panda  លេខទូរស័ព្ទ៖ 096​ 96 39 079 / 097 22 00 917 ទីតាំង៖ ផ្ទះលេខ ១៤២ ផ្លូវ ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន (ក្រោយពេទ្យរុស្ស៊ី) វីដេអូ៖