






































































២-នាងម៉ៃ ដាវីកា(Mai Davika) ទាំងភ្នែក ច្រមុះ មាត់ និងទម្រង់មុខគួរឲ្យគយគន់ មានន័យថាស្អាតផូរផង់ និងមានមន្តស្នេហ៍ ។
៣-នាងឈុមផូ អារ៉ាយ៉ា (Chompoo Ara ya) អ្នកម្ដាយកូនភ្លោះ វង់ភ័ក្រស្រស់ស្អាតគួរឲ្យគយគន់ ។
៤-នាងនុន វ័រនុត (Noon Woranuch) មានលក្ខណៈស្អាតជាជនជាតិថៃ ទោះបីជាសម្លឹងនៅផ្នែកណាមួយក៏បានបង្កប់នូវមន្តស្នេហ៍ ។
៥-នាងអាហ្វ ថាកសាអន (Aff taksaorn) ស្អាតទាំងភ្នែក ច្រមុះ និងស្នាមញញឹម មានសភាពទន់ភ្លន់ ។
៦-នាងខាវ៉ាន អ៊ូសាមូនី (Kwan Usamanee) មានទម្រង់មុខស្រស់ស្អាត និងជាបែបបទសម្រាប់ស្ត្រីទូទៅ ។
៧-នាងផ្លយ ឈ័រម៉ាល(Ploy Chermarn) ចាត់ទុកថាជានារីម្នាក់មានភាពស្រស់ស្អាតនៅលើផ្ទៃមុខ ទោះបីជាសម្លឹងត្រង់ផ្នែកណាមួយក៏មានលក្ខណៈគួរឲ្យចាប់ចិត្តដិតអារម្មណ៍ ។
៨-នាងយ៉ាយ៉ា អ៊ូរ៉ាស់យ៉ា(Yaya Urassaya) នាងធ្លាប់មានកេរ្ដិ៍ឈ្មោះជានារីម្នាក់មានមុខដ៏ស្រស់ស្អាតក្នុងឆ្នាំ២០១៧ រហូតមកដល់ពេលនេះក៏នៅបង្កប់ភាពស្រស់ស្អាតដូចមុន ។
៩-នាងប៉យ ទ្រីតឆាដា (Poyd Treechada) ចាត់ទុកថាជានារីម្នាក់មានមុខយ៉ាងស្រស់ស្អាតលើសមនុស្សទូទៅ ៕









គ្រប់គ្នាប្រហែលជាល្បីឈ្មោះ លោក ចាន់ សម័យ ជំនាន់បទ «មិនស្រលាញ់អូនមិនបាន», «មិនអាចគ្មានអូន», «ស្ដង់ដាស្រីស្អាត» និងបទ «សុំមេមាន់មួយ» ជាដើម។ ប៉ុន្តែបច្ចុប្បន្ននេះ លោកបានធ្លាក់ខ្លួនដោយជួលផ្ទះរស់នៅជាមួយប្រពន្ធ និងកូន៥នាក់ ទាំងជីវភាពលំបាកបំផុត ដោយសារមានបញ្ហាសុខភាពមិនអាចបន្តច្រៀងទៀតបាន ហើយពេលថ្មីៗនេះ គេបានឃើញលោកដើរស្ទូចត្រីដើម្បីធ្វើម្ហូបដោយខ្លួនឯងទៀតផង។
លោក ចាន់ សម័យ បានបញ្ជាក់ថា លោកបានលាឈប់ពីផលិតកម្មនានាតាំងពីឆ្នាំ ២០០៦។ ក្រោយមក លោកបានបើកហាង២ ប៉ុន្តែត្រូវបរាជ័យផ្ទួនៗ ខាតដើមឡុងចុងរហូត។ មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់បានចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកដែរ ប៉ុន្តែក្រោយត្រលប់មកវិញ ក៏ត្រូវចោរឆក់យកកាបូបទៅបាត់អស់ ធ្វើឲ្យលុយដែលលោករកបានទាំងប៉ុន្មាន រលាយបាត់ត្រឹមមួយប៉ប្រិចភ្នែក។
ចាប់តាំងពីពេលនោះមក លោកក៏ត្រូវធ្លាក់ខ្លួនដើរច្រៀងតាមហាង និងតាមកម្មវិធីនានា គ្រាន់បានប្រាក់ផ្គត់ផ្គង់គ្រួសារ ដែលមានកូន៥នាក់ក្នុងបន្ទុក ចំណែកប្រពន្ធលោកមិនអាចធ្វើអ្វីបានឡើយ ក្រៅពីមើលថែកូនក្នុងនាមជាមេផ្ទះ។ ដូចនេះហើយ លោកត្រូវរ៉ាប់រងទាំងស្រុង ទាំងថ្លៃចំណាយជួលផ្ទះ និងថ្លៃកូនរៀនទាំង៥នាក់ នេះជាអម្រែកដ៏ធំមួយសម្រាប់លោកផ្ទាល់។
លោកនិយាយទៀតថា ការណ៍ពិតលោកបានចេញទៅច្រៀងប្រទេសក្រៅជាច្រើនដងដែរ ប៉ុន្តែឱកាសបានទៅសម្តែងលើទឹកដីបារាំងលើកនេះ ដូចជាជួយពង្រីកស្នាដៃសិល្បៈ និងជួយកិច្ចការក្នុងគ្រួសារ។ ឱកាសទៅប្រទេសបារាំងមានរយៈពេលចាប់ពី៦ខែទៅ៩ខែ តែជាក់ស្តែងមិនដឹងថា អាចតស៊ូសម្តែងឱ្យអស់ពេលឬយ៉ាងណាទេ។
លោកបន្តថា ជើងដែលដើរបានពេលនេះ គឺបានសប្បុរជនឱ្យថ្នាំ ខ្លះចេះតែប្រាប់ឱ្យរកថ្នាំនេះ ថ្នាំនោះ ញ៉ាំតាមទើបអាចដើរបាន។ ហើយបំណងរបស់លោកខំរកលុយបន្តទៀតព្រោះបានដីគេជួយហើយ និងថវិកាសប្បុរជន និងសម្តេចតេជោជួយដែរ ធ្វើផ្ទះតូចល្មមឱ្យកូន និងប្រពន្ធនៅ។
ម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» បានបន្តទៀតថា កូនទាំង៥នាក់របស់លោក កើត ៣ដងប៉ុណ្ណោះ។ កូនបងគឺភ្លោះប្រុសទាំង២នាក់ អាយុ១៧ឆ្នាំ ឯកូនស្រីកណ្ដាលអាយុ១៥ឆ្នាំ និងកូនស្រីភ្លោះ២នាក់ទៀត អាយុ៧ឆ្នាំ។ សព្វថ្ងៃពួកគេកំពុងរៀនទាំងអស់ ហើយលោកក៏មិនឲ្យពួកគេបោះបង់ការសិក្សាឡើយ ទោះបីត្រូវពិបាកប៉ុណ្ណាក៏ដោយ។
ស្ថានភាពគ្រួសារកាន់តែយ៉ាប់យឺនខ្លាំងទៅៗ នៅពេលដែលលោក ចាន់ សម័យ ធ្លាក់ខ្លួនឈឺ ពោលគឺមានខ្លាញ់រុំបេះដូង និងរបេងឆ្អឹង ដែលមិនអាចឲ្យលោកហ៊ានហារមាត់ទទួលយកផលិតកម្មណាមួយ ដើម្បីជ្រកធ្វើជាទ្រនំបន្តអាជីពបានទេ។ ជើងម្ខាងរបស់លោកឈឺជាមិនទៀត ដើរក៏មិនត្រង់ ពេលខ្លះឈឺងើបពីគ្រែរួច។ ហើយចំណូលសព្វថ្ងៃ បានមកពីការច្រៀងតាមកម្មវិធីតិចតួច សម្រាប់ការច្រៀងតាមហាង គឺលោកលែងធ្វើទៀតហើយ ដោយសារពិបាកប្រកែកនឹងភ្ញៀវឲ្យផឹក ហើយត្រូវបើកបរយប់ព្រលប់
លោក ចាន់ សម័យ បានជួលផ្ទះគេរស់នៅអស់រយៈពេល៧ឆ្នាំមកហើយ។ ក្នុងវ័យ៤០ឆ្នាំ ស្ថានភាពសុខភាពលោក ចាន់ សម័យ កាន់តែដុនដាបចំពោះជំងឺរបេងឆ្អឹងរ៉ាំរ៉ៃ។ លោកបន្តចុងក្រោយថា ការនិយមស្ទួចត្រីអាចថា ជាការរកត្រីជួយគ្រួសារផង និងបំបាត់ស្ត្រេសផង ព្រោះលោកពិបាកចិត្តរមែងទៅស្ទួចត្រីគ្រាន់ស្ងប់ចិត្ត ស្ងប់អារម្មណ៍ ហើយវាអាចជួយរកអាហារប្រចាំថ្ងៃផងដែរ។
ឆ្លងឆ្លើយជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមក តារាកំប្លែងនាយត្រដក់បានរៀបរាប់ពីស្ថានភាពជីវិតសិល្បៈនិងជីវិតឯកជនឲ្យមហាជនដឹងថា សព្វថ្ងៃនេះនាយមានវ័យជាង៦០ឆ្នាំ ចំណែកឯភរិយាជុំ រស្មីហៅស្រីទូចមានអាយុ៥១ឆ្នាំ។ ការបាត់មុខពីពិភពសិល្បៈកន្លងទៅច្រើនឆ្នាំដោយសារការបើកជំនួញរកសុីរវលពេក ហើយចេះតែអាក់ខានរហូតដល់ពេលបិទជំនួញក៏នៅឆ្ងាយពីសិល្បៈ ។ ក្នុងអំឡុងពេលនោះនៅមើលថែទាំគ្រួសារ កូនចៅ ។
មកទល់ពេលនេះអ្នកស្រីជុំ រស្មី ហៅស្រីទូច សម្រេចចិត្តចាកចេញពីពិភពសិល្បៈទាំងស្រុង តែម្តងដោយសារតែឈឺច្រើន ពិសេសបេះដូង។ ណាមួយនៅមើលថែផ្ទះ និងចៅ។ ក្រុមគ្រួសារនាយត្រដក់ មានកូនស្រី៣នាក់ក្នុងនោះក្នុងប្រុស១ ។ ពួកគេរៀបការរួចបីនាក់ នៅតែកូនប្រុសម្នាក់ប៉ុណ្ណោះ ។ នាយត្រដក់មានចៅ២នាក់ ។
ទាក់ទិនការវិលចូលអាជីពសិល្បៈវិញនាយត្រដក់ និយាយថា«ដោយសារតែនាយក្រឹមហៅណាមួយចិត្តខ្ញុំមិនដាច់អាល័យ ព្រោះនៅមិនសុខ ចេះតែកន្ត្រាក់ចង់តែសម្តែង ទើបសម្រេចចិត្តថាវិលមកទីតាំងសិល្បៈវិញទាន់នៅមានកម្លាំង ។ក្នុងចិត្តមិនចង់ប្រជែងជាមួយអ្នកណា ចង់ល្បីជាមួយអ្នកណាទេ គឺកើតពីការស្រឡាញ់តែប៉ុណ្ណោះ ។
ខ្ញុំទទួលសម្តែងទាំងអស់មិនថាកំប្លែង និងថតភាពយន្តទេឲ្យតែមានអ្នកហៅ ខ្លាចតែគេមិនហៅ ហើយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់តែងតែស្រឡាញ់គាំទ្រខ្ញុំ និងភរិយាពិតជាមិនអាចបំភ្លេចបាន »។
ក្នុងប្រវត្តិជីវិតសិល្បៈនាយត្រដក់ធ្លាប់ទៅសម្តែងនៅអាមេរិក បារាំង និងអូស្ត្រាលី ។
បច្ចុប្បន្ននាយត្រដក់ ចូលរួមសម្តែងជាមួយនាយក្រឹម ៕
អ្វីដែលរឹតតែសប្បាយចិត្ត ខ្ញុំត្រូវខាង គ្លីនិកពីប្រទេសកូរ៉េTHE M PLASTIC SURGERY ហើយនឹង Dermo Clinic ជ្រើសរើសខ្ញុំធ្វើជា presenter ពីរឆ្នាំបន្តទៀត »។
ឆ្លើយតបការរិះគន់ និងការចុះផ្សាយពីបណ្តាសារព័ត៌មាននានា ស្រីម៉ុច បានបញ្ជាក់វិញថា«អាហ្នឹងពួក Hollywood គេចូលចិត្តនិយាយ តែខ្ញុំមិនមែន Hollywood ឬក៏ជាតារាល្បីអីទៀតទេ គ្រាន់តែជាអតីតជីដូនកាកី ដែលលិចកប់យូរបាត់ហើយ ។ ខ្ញុំអត់ចង់ល្បីទេ តែខ្ញុំនៅតែជាខ្ញុំដដែល … »។
ស្រីម៉ុច បានធ្វើឲ្យមហាជនសម្តែងការចាប់អារម្មណ៍ខ្លាំង នៅពេលដែលនាងបានបង្ហាញការស្លៀកពាក់សិចស៊ីស្ទើរចេញកន្លែងសំខាន់ រាំអមជាមួយតារាចម្រៀងថៃ ក្នុងកម្មវិធីផ្សព្វផ្សាយហាងកែសម្រស់មួយកាលពីពេល ថ្មីៗកន្លងមក ។ ការបញ្ចេញនូវភាពសិចស៊ីនេះនាងបានរងការរិះគន់យ៉ាងខ្លាំង ពីមហាជនគ្រប់មជ្ឈដ្ឋាន ។
ឆ្លើយតបការរិះគន់ស្រីម៉ុច បែរជាថ្លែងអំណរគុណ ដូច្នេះហើយមតិមួយចំនួនថា តើវាជាការថ្លែងអំណរគុណចេញពីទឹកចិត្តពិត ឬជាការចំអក ៕