មួយក្ឌាំងនេះ ទប់ចិត្តម៉េចបាន! ខ្យងឈីសកូនកាត់កូរ៉េ

រសជាតិចំណីអាហារប្លែកៗជាច្រើន​ នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា ហើយតែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឱ្យទប់អារម្មណ៍មិនបានជាមួយភាពទាក់ទាញនៃអាហារ។
ហាង ទឹកសៀង
ហាង ទឹកសៀង
ក្នុងចំណោមនោះ ហាង ទឹកសៀង ដែលប្រហែលជា មានមនុស្សមួយចំនួនធំ បានស្គាល់រួចមកហើយដោយសារតែម្ចាស់ហាងតែងតែរិះរកនូវមុខម្ហូបដែលប្លែក មិនថាបែបខ្មែរ ឬកូរ៉េទេ គឺតែងតែថ្មីជានិច្ចមិនដែលដាច់ឡើយ ហើយថ្មីៗគាត់បានបន្ថែមមុខម្ហូបថ្មីមានដូចជា៖ ខ្យង Topokki ឈីស, ខ្យង Curry, មីឆាបន្ទះដែកបង្កង Alfredo, មីឆាបន្ទះដែកបង្កង Topokki គ្រប់ម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ៗ ។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ខ្យងពិតថាវាសាមញ្ញតែនៅពេលដែលម្ចាស់ហាងគាត់យកមកច្នៃឱ្យទៅជាមុខម្ហូបមួយប្លែក ចំអិនផ្សំគ្រឿងយ៉ាងពិសេសដាក់ជាមួយឈីសបែបកូរ៉េធ្វើឱ្យរសជាតិមួយនេះឆ្ងាញ់ទប់ចិត្តម៉េចបានតែម្តង និយាយទៅសម្រាប់លោកអ្នកដែលចូលចិត្តពិសារអាហាររសជាតិបែបកូរ៉េវិញ គឺពីហាងទឹកសៀងពិតជាជំ​នាញខ្លាំងណាស់ ម្ហូបជាច្រើនមុខម្ចាស់ហាងប៉ិនប្រសព្វក្នុងការចំអិនតែម្តង។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
មិនត្រឹមតែប៉ុណ្ណោះនៅហាងទឹកសៀង គឺសូមធានាថា ទាំងអនាម័យ សេវាកម្មល្អ​ ហើយសម្រាប់មុខម្ហូបដែលមានលក់នៅក្នុងហាងផ្ទាល់ មើលទៅទំនងណាស់ ហើយក៏មានរសជាតិឆ្ងាញ់ៗដែរ ហើយភ្ញៀវភាគច្រើនចូលសាកញ៉ាំហើយ តែងតែទាក់ចិត្តក្លាយជាម៉ូយប្រចាំហាងតែម្តង។ ដោយសារតែម្ហូបនៅទីនោះមានច្រើន ប្រភេទ ច្រើនរសជាតិ ​មិនថាជាប្រភេទស៊ុប មុខម្ហូបបាយ ឬភេសជ្ជៈ នោះទេគឺថា ប្លែកខុសគេតែម្តង។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក) វីដេអូ

ទៅលេងកំពង់សោម ​កុំភ្លេច​ចូលភ្លក្សមាន់អាំងចង្កាក់វាលរេញដ៏ល្បីនេះណា

0
ភាពមមាញឹកសំរាប់មនុស្សភាគច្រើនតែងតែកាត់បន្ថយតាមរយះការដើរកំសាន្ត​នៅពេលទំនេរឬក៏ចុងសប្តាហ៍ជាមួយក្រុមគ្រួសារឬក៏មិត្តភក្តិ។ ដូច្នេះ​ទីកន្លែងដែលមានម្ហូបអាហារប្លែក ឆ្ងាញ៉ៗ ក្រុមការងារយើងក៏បានបង្ហាញជាញឹកញាាប់រួចមកហើយ ដោយឡែកលើកនេះដើម្បីបង្វែរអារម្មណ៍អ្នកពិសារវិញម្តងគឺសូមបង្ហាញទីតាំងពិសាអាហារមួយកន្លែងនៅពេលដែលអ្នករាល់គ្នាបានធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។​
ហាង ខៀង ថុង
ហាង ខៀង ថុង
ហាង ខៀង ថុង
ហាង ខៀង ថុង
នៅពេលលោកអ្នកធ្វើដំណើរដល់ វាលរេញ​ គួរគប្បីកំុខកខាននៅកន្លែងពិសារអាហារមួយកន្លែងដែលហាងនេះមានឈ្មោះថា ខៀង ​ថុង ជារៀងរាល់ថ្ងៃគាត់លក់មាន់អាំងចង្កាក់នេះបានរហូតដល់៥០០ ចង្កាក់ មានលក់ នំបញ្ចុក មាន់អាំង និងភេសជ្ជះឡគ្រប់មុខ យ៉ាងមានភាពសំបូរបែប។ នៅទីនោះយើងសូមណែនាំម្ហូបដែលទទួលបានការពេញនិយមជាងគេនោះគឺមាន់អាំងចង្កាក់ដែលមានផ្សំគ្រឿងយ៉ាងពិសេស​បន្ថែមជាមួយនឹងទឹកជ្រលក់ដែលមានរសជាតិឆ្ងាញ់។
ហាង ខៀង ថុង
ហាង ខៀង ថុង
សំរាប់តំលៃក៏មានភាពសមរម្យដែលលោកអ្នកអាចស្វែងរកបានណៅម្តូំ​ភុមិវាលមាស​ ឃុំវាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះស៊ីហនុ។ ហាង ខៀង ថុង ទូរស័ព្ទលេខ៖ ០១២​ ៧៥៧២៦៩/០១៦ ៣២ ៧១ ៧៩ ទីតាំង៖ លើផ្លូវជាតិលេខ៤ ជិះពីភ្នំពេញទៅជិតដល់ផ្លូវបំបែកជាតិលេខ៣ និងជិតដល់ផ្សារវាលរេញ ផែនទី៖ https://goo.gl/maps/VHWNAT37TLr វីដេអូ

ទូច ស្រី​លក្ខណ៍ថា មិន​ចេញបទ​ញាក់​ទទ្រាក់​ទទ្រើក​ទេ​ពេល​ចូល​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ទូច ស្រី​លក្ខណ៍​បាន​ចេញ​ចម្រៀង​មួយ​បទ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​តាម​ហ្វេ​ស​ប៊ុ​ក​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ អ្នក​នាង​​ទូច ស្រី​លក្ខណ៍ បាន​ប្រាប់​ទស្សនិកជន​ថា ​នាង​មិន​មាន​បទ​ញាក់ញ័រ​អ្វី​ក្រៅពី​បែប​ប្រពៃណី​ខ្មែរ​ទេ ។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ លើក​ឡើង​ថា «​នាង​ខ្ញុំ​សូម​ជម្រាបសួរ​បងប្អូន​ទាំងអស់​គ្នា នេះ​ជា​​ពេលវេលា​ដែរ​បងប្អូន​ទន្ទឹម​រង់ចាំ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​របស់​យើង​ខាង​មុខ​នេះ នាង​ខ្ញុំ​បាន​ធ្វើចម្រៀង​មួយ​បទ​ដែរ ជា​ស្នាដៃ​កូន​ខ្មែរ​របស់​យើ​ង​បាន​ដល់​​ហើយ ចង្វាក់​ប្រណី​របស់​ខ្មែរ​យើ​ង ​គឺ​រាំ​ស្អាត​ណាស់ ចំណង​ជើង «​ចូល​ឆ្នាំ​រាំ​លេង​ជុំ​ញាតិ​» និពន្ធ​ទំនុក និង​ melody​ ថ្មី​ ដោយ​វិ​រៈ ពន្លក​អ្នកនិពន្ធ​ខ្មែរ សម្រួល​តន្ត្រី​ដោយ​ផល វ​ន្ឍៈ ។ ទោះបី​យុវវ័យ​ពេញ​និយម​ចង្វាក់​ញាក់​បែប​ស្លុយ តែ​នាង​សុំ​អភ័យទោស​ផង​ដែរ ​មិន​បាន​លើក​យក​មក​ទេ ​ព្រោះ​ចង់​ចូលរួម​ថែរក្សា​ប្រពៃណី​ជាតិ ។ ប្រសិនបើ​ងាក​ផលិត​រាំ​ញាក់​ច្រើន​នាំ​ឲ្យ​ប៉ះពាល់​ដល់​បទ​ខ្មែរ​ដែល​មាន​កម្សាន្ត​យ៉ាងច្រើន​ពេល​រដូវ​ចូល​ឆ្នាំ ណាមួយ​ចូលរួម​ថែរក្សា​វប្បធម៌​ដូនតា​យើង​ក្នុង​នាម​ជាតា​រា​សិល្បៈ​ម្នាក់​» ៕

កញ្ញា ទឹម វ​ត្តី ​មិន​ដែល​ពាក់អាវ​វៀលទេ ព្រោះអ្វី?

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូត និង​សម្តែង​នាង ទឹម វ​ត្តី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​ពី​មហាជន បន្ទាប់​ពី​នាង​បាន​បង្ហាញ​ស្នាម​ស្នៅ​យ៉ាង​ធំ​នៅ​ពីក្រោយ​របស់​ខ្នង ដែល​កន្លង​មក​រឿង​នេះ​មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង​។ ស្នាម​ស្នៅ​ពី​កំណើត​ដ៏​ធំ​ត្រូវ​បាន​តារា​រូប​នេះ​ ថត​បង្ហាញ​ជា​សា​ធារ​ណៈ​តាម​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ការ​បង្ហាញ​នូវ​សារ​សោកសៅ​មួយ ខ​ណៈ​ពេល​ដែល​រឿង​មួយ​នេះ​បាន​នាំ​ឲ្យ​នាង​គ្មាន​ឱកាស​នឹង​ពាក់អាវ​វៀល​បង្ហាញ​សាច់ ដូច​ជា​បងស្រី​របស់​នាង ទឹម រ​ដ្ឋា នោះ​ឡើយ​។ ជាមួយនឹង​រូបភាព​​មួយ​នេះ ទឹម វ​ត្តី ​បញ្ជាក់​ថា ​មនុស្ស​មិន​តិច​ទេ​ ​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​ចំពោះ​រឿង​ស្នាម​ដៅ​មួយ​នេះ​។ គេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ពិតជា​មានសំណាង​ណាស់ ខ្ញុំ​ឡូយ​ណាស់ ខ្ញុំ​ប្លែក​ណាស់​មាន​ស្នាម​មួយ​នេះ​ដែល​អ្នក​ទាំងអស់​គ្នា​មិន​អាច​ដូច​ខ្ញុំ ព្រោះ​ខ្លះ​គ្នា​សំណាងអាក្រក់​ណាស់ ព្រោះតែ​ដៅ​នេះ​​កើត​ចំ​លើ​មុខ​មួយ​ចំហៀង ឯ​អ្នកខ្លះ​ទៀត​ក៏​ពេញ​​ផ្ទៃ​មុខតែ​ម្ដង​ក៏​មាន​។ តែ​ខ្ញុំ​ក៏​បាន​និយាយ​តប​ទៅ​ពួក​គេ​វិញ​ថា បើសិនជា​អាច​ខ្ញុំ​សុំ​មិន​​មាន​វា​ចុះ តែ​ខ្ញុំ​ដឹង​ថា​ វា​មិន​អាច ហើយ​ពេល​ខ្លះ​ខ្ញុំ​សឹងតែ​ភ្លេច​ទៅ​ហើយ​ថា ​នៅ​លើ​ខ្នង​​របស់ខ្ញុំ​មាន​វា ព្រោះតែ​ពាក់អាវ​ជិត​ៗ​រហូត​ ប៉ុន្តែ​ទោះបី​មានការ​លើកទឹកចិត្ត​ពី​ពួក​គាត់​មក​លើ​រូប​ខ្ញុំ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​ភាព​ក្លា​ហាន​​​បញ្ចេញ​វា​នៅ​ខាង​ក្រៅ​ជា​សា​ធារ​ណៈដែរ សរុប​ទៅ​គឺ​ខ្ញុំ​នៅ​តែ​មិន​អាច​យកឈ្នះ​វា​បាន ព្រោះតែ​ស្នាម​ដៅ​មួយ​នេះ​ជា​ចំណុចខ្សោយ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​ តែ​នេះ​ក៏​ជា​លើក​ទី​១ហើយ​ដែល​ខ្ញុំ​អាច​បញ្ចេញ​វា​នៅ​លើ​​ហ្វ៊​ស​ប៊ុ​ក​បែប​នេះ ហើយ​ក៏​ជា​ជំហាន​ការ​យកឈ្នះ​វា​លើក​ទី​១​របស់ខ្ញុំ​ដែរ​។ ​តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា ​ខ្ញុំ​គិត​យូរ​ប៉ុណ្ណា​ទើប​ហ៊ាន​សំរេចចិត្ត​ថា​នឹង​ផុស​រូប​មួយ​នេះ គឺ​ជិត​មួយ​ឆ្នាំ​ឯណោះ ផុស​ហើយ​លុប ផុស​ហើយ​លុប​រហូត តើ​អ្នក​ទាំង​អស់​គ្នា​មាន​យោបល​យ៉ាងម៉េច​ដែរ? យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី ទឹម វ​ត្តី បាន​បង្ហោះ​រូបភាព​មួយ​នេះ​មក ក៏​មាន​អ្នក​សិ​ល្បៈ និង​មិត្តភក្តិ​របស់​នាង​មួយ​ចំនួន​បាន​នាំ​គ្នា​លើកទឹកចិត្ត​ដល់​រូប​នាង​កុំ​ឲ្យ​មានការ​ពិបាកចិត្ត​ ព្រោះ​វា​ជា​ធម្មជាតិ ហើយ​វា​ក៏​ជា​ការ​នាំ​សំណាង​ដល់​រូប​នាង​ផង​ដែរ​៕

សុទ្ធតែឆ្ងាញ់ៗហ្មង! នំប័ុងប្រជាប្រិយ

បើនិយាយទាក់ទងនឹងនំប័ុងគឺជាអាហារសម្រន់មួយដែលមានការនិយមខ្លាំង ក៏ព្រោះតែវាងាយស្រួលញុាំ លឿនមិនបាច់ប្រើពេលយូរ ហើយសម្បូរកន្លែងលក់ណាស់នៅទីក្រុងភ្នំពេញយើងសព្វថ្ងៃ ដោយឡែកហាងនំប័ុងមួយកន្លែងដែលស្ថិតនៅផ្សារតាប៉ាង យីហោរនំប័ុងប្រជាប្រិយ ដែលល្បីយូរឆ្នាំណាស់មកហើយ តាំងពីឆ្នាំ1996 រហូតមកដល់បច្ចុប្បន្ននេះ​ គឺនៅតែទទួលបានអតិថិជនគាំទ្រពេញៗហាង។
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
មិនមែនជារឿងងាយទេដែល ហាងរបស់គាត់នៅតែមានភាពល្បីល្បាញខ្លាំងមកដល់ពេលនេះ ទាំងនេះក៏ព្រោះតែរសជាតិដែលមិនអាចបំភ្លេច ធ្វើអោយអតិថិជនរបស់ខ្លួនចូលញុាំពេញៗហាង អ្នកខ្លះឈរចាំកម្មង់ទិញយកទៅផ្ទះ មិនត្រឹមតែនំប័ុងដែលមានរសជាតិឆ្ងាញ់មូយមុខនោះទេ មានបង្អែមជាច្រើនមុខឈ្ងុយឆ្ងាញ់ រូមទាំងទឹកក្រឡុកពិសេស៤មុខផ្អែមញុាំត្រជាក់ចិត្តតែម្តង ហើយមួយវិញទៀត ម្ចាស់ហាងបានបន្ថែមនៅរសជាតិថ្មីមួយទៀតគឺ រសជាតិត្រីខពងទាឆាផ្សំគ្រឿងពិសេស ធ្វើអោយរសជាតិកាន់តែឆ្ងាញ់ជាងមុន។
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហើយបើចង់ទៅញុាំនោះសូមរកមើលស្លាកយីហោរហាងផង ដោយសារនៅទៅនោះមានហាងលក់ជាប់ៗគ្នាច្រើនណាស់ចឹងទាល់តែសម្លឹងមើលឈ្មោះអោយហើយ គឺ នំប័ុងប្រជាប្រិយ 1996 គឺមានតែមួយគត់នៅផ្សារតាប៉ាង ។ ជ្រើសរើសការញុាំអាហារសម្រន់យ៉ាងច្រើនមុខ ពេលល្ងាចឡើងចាំកាលទៀត!
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996
ហាង នំប័ុងប្រជាប្រិយ 1996 លេខទូរស័ព្ទ: 012 847 662 / 092 352 227 / 096 30 8888 6 ទីតាំង : ផ្ទះលេខ24E0 ផ្លូវ136 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ភ្នំពេញ ចាប់បើកពីម៉ោង៦:៣០ ព្រឹក ដល់ម៉ោង ១០យប់ វីដេអូ:

ប៉ែន ចំ​រ៉ុ​ង ចង់​ជួប​កូន តែលោក​អ៊ិន សុ​ភិន ឌឺដង​វាយប្រហារ

រាជធានី​ភ្នំពេញ ៖ ឪពុក​របស់​អ្នក​នាង​ភិន សុ​ដា​លី​ស គឺ​លោក​អ៊ិន សុ​ភិន បាន​លាត​ត្រដាង​​អំពើអាក្រក់​របស់​លោក​ប៉ែន ចំ​រ៉ុ​ង ហាក់ដូចជា​ឆ្លើយ​តប​ទៅ​លោក​ប៉ែន ចំ​រ៉ុ​ង ដែល​​បាន​បង្ហាញ​បំណង​ចង់​ជួប​មុខ​កូនស្រី​របស់​ខ្លួន​ជាមួយ​ភិន សុ​ដា​លី​ស ។ លោក​ប៉ែន ចំ​រ៉ុ​ង ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការ​នឹករលឹក និង​ចង់​ឃើញ​មុខ​កូនស្រី​របស់​ខ្លួន ជាមួយ​អ្នក​នាង​ភិន សុ​ដា​លី​ស ។
បើ​ទោះបីជា​ប៉ែន ចំ​រ៉ុ​ង មិន​មាន​ចេតនា​ណាមួយ​វិល​ទៅ​រស់នៅ​ជាមួយ​ភិន សុ​ដា​លី​ស ជា​ថ្មី​ក៏​ដោយ ប៉ុន្តែ​លោក​បាន​ថ្លែង​ពី​ការ​នឹករលឹក និង​ចង់​ជួប​មុខ​កូនស្រី​ដោយ​ផ្ទាល់​ម្តង ដ្បិត​​ជា​តំណក់ឈាម​របស់​លោក​ដែរ ។ ទោះជា​យ៉ាងណា​ក្តី​គោលបំណង​មួយ​នេះ​របស់​ប៉ែន ចំ​រ៉ុ​ង ទំនងជា​មិន​អាច​ទៅ​រួច​ឡើយ ខណៈ​ពេល​ដែល​លោក​អ៊ិ​ន សុ​ភិន បាន​បកអាក្រាត​រឿង​អាក្រក់​របស់​លោក ពេល​លឺ​សម្តី​ចេញពី​មាត់​របស់​លោក​ប៉ែន ចំ​រ៉ុ​ង បែប​នោះ ។ លោក​អ៊ិ​ន សុ​ភិន បាន​បង្ហោះ​សារ​រៀបរាប់​ថា «​ចៅស្រី​សំណព្វចិត្ត​របស់​តា ពេល​នេះ​ចៅ​មាន​អាយុ​១​ឆ្នាំ​៥​ខែ​ហើយ ចៅ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​​អាច​ព្យាបាល​ជំងឺ​មួយ​រយ​មុខរប​ស់តា​ឱ្យ​ជា និង​ធ្វើ​ឱ្យ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅ​ក្នុង​ពោះ​ម្ដាយ​ចៅ​រហូត​ដល់​ពេល​នេះ ។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេល​ដែល​ចៅ​ដឹង​ថា​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់​សម្លាប់​កូន​ខ្លួនឯង ដោយ​ឱ្យ​ម្ដាយ​ចៅ​ទម្លាក់​​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ តើ​ចៅ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ឪពុក​​ម្នាក់​នេះ ? ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់​ចោល​ទាំង​ចៅ​នៅ​ក្នុង​ពោះ​៣​ខែ តើ​ម្ដាយ​ចៅ​លំបាក​ប៉ុនណា ? ឪពុក​ចៅ​ដើរ​និយាយ​ប្រាប់​គេ​ថា​ពេល​ដែល​ចៅ​កើតមក​នឹង​មិន​មាន​រូប​កាយ​គ្រប់លក្ខណៈ​ទេ​ដោយ​ម្ដាយ​ចៅ​ជា​មនុស្ស​មិន​គ្រប់ទឹក ឆ្កួត​មិនដឹង​អី ។ ឪពុក​ចៅ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ និង​មិន​ទទួលស្គាល់​ចៅ​នៅ​មុខ​តុលា​ការ។ ពេល​ចៅ​អាយុ​៤​ខែ​ក្នុង​ពោះ ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេល​នោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេល​នោះ​មក ម្ដាយ​ចៅ​ខំ​កាត់​កេរ្តិ៍ កាត់​ខ្មាស​លះបង់ អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឪពុក​ចៅ តែ​ទីបំផុត​ម្ដាយ​ចៅ​បាន​ត្រឹមតែ​ទទួល​ភាព​អាម៉ាស់ និង​ថោកទាប​បំផុត​នៅ​នឹង​មុខ​តុលាការ និង​មុខ​មហាជន​រាប់​លាន​នាក់​។ ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត មក​ទល់​ពេល​នេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​បក្សពួក​របស់​ឪពុក​ចៅ​ដើរ​និយាយ​បរិហារកេរ្តិ៍​ខុស​ពី​ការណ៍​ពិត តើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុនណា ? មានរឿង​ជា​ច្រើន​ទៀត​ដែល​ឪពុក​ចៅ​បាន​ធ្វើ​មក​លើ​ម្ដាយ​ចៅ និង​រូប​ចៅ​ផ្ទាល់​។ ពេល​ដែល​ចៅ​បានដឹង​អំពើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ តើ​ចៅ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ ? ពេល​នេះ​ឪពុក​ចៅ​និយាយ​ថា​គេ​ស្រលាញ់​ចៅ កូន​សំណព្វចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន តើ​ចៅ​យល់​ឃើញ​នឹង​មាន​អារម្មណ៍​យ៉ាងណា? តើ​អាច​ទទួលស្គាល់​ឪពុក​នេះ​បាន​ទេ ? តា​ម្នាក់​នេះ​នឹង​ខំ​មើល​ចៅ​ឱ្យ​បាន​ល្អ​បំផុត »​។ លោក​ប៉ែន ចំ​រ៉ុ​ង បាន​ដាក់​ពាក្យសុំ​លែងលះ​ជាមួយ​ភរិយា​អត់​ទាន់​រៀប​ការ​របស់​លោក​អ្នក​នាង ភិន សុ​ដា​លី​ស កាលពី​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០១៦ ។ នៅ​ក្នុង​បណ្ដឹង​លែងលះ​នោះ គឺ​លោក​លើក​ហេតុផល​ថា មិន​អាច​រស់នៅ​ចុះសម្រុង​នឹង​គ្នា ខណៈ​ពេល​ភាគី​ខាង​ស្រី​វិញ ត្រូវ​បាន​ឪពុក គឺ​លោក​អ៊ិន សុ​ភិន អះអាង​ថា កូនស្រី​លោក​ក៏​អស់ចិត្ត​នឹង​ប៉ែន ចំ​រ៉ុ​ង ដែរ ហើយ​ទីបំផុត​អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​ជា​ស្ថាពរ​តាម​ផ្លូវ​តុលាការ ៕

«​ស្រី​អន​»​ក្នុង​វ័យ​ចំណាស់​នៅ​តែ​ស្រស់​ស្អាត

រាជធានី​ភ្នំពេញ ៖ នាង​អន ក្នុង​ខ្សែភាពយន្ត​រឿង​ «​អន​អើយ​ស្រី​អន​» មាន​រូប​សម្រស់​ផូរផង់​ក្នុង​យុវវ័យ​របស់​ខ្លួន បច្ចុប្បន្ន​ក្នុង​វ័យ​ចំណាស់ តើ​មានមុខមាត់​បែប​ណា ? អតីត​តារាភាពយន្ត​ដ៏​ល្បីល្បាញ​តួអង្គ​នាង​អន គឺ​អ្នកស្រី​វី​រៈ តារា នឹង​ចាក​ចេញពី​ប្រទេស​បារាំងជា​កន្លែង​ដែល​អ្នកស្រី​រស់នៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ មក​កាន់​មាតុភូមិ​តាម​គម្រោង​ផ្ទាល់ខ្លួន​របស់​អ្នកស្រី ។ អ្នក​ស្រលាញ់ គាំទ្រ ឬ​អ្នក​ដែល​ចង់​លើកទឹកចិត្ត​អ្នកស្រី​ក្នុង​នាម​ជា​តារាភាពយន្ត​ជើង​ចាស់​បាន​រួមចំណែក​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត អាច​មានឱកាស​ជួប​អ្នកស្រី​ផ្ទាល់​នៅ​អាកាសយានដ្ឋាន ។ បើ​តាម​ការ​ប្រកាស​របស់​ក្រុមព្រះ​សូ​រិ​យា ឱ្យ​ដឹង​ថា តារា​ឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង​«អន​អើយ​ស្រី​អន​» អ្នកស្រី​វី​រៈ តារា នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨ នេះ ហើយ​តាម​ការ​គ្រោងទុក​អ្នកស្រី​នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​អំឡុង​ម៉ោង​១១​ព្រឹក ។ ការ​មក​ប្រទេស​កម្ពុជា​របស់​កំពូល​តារាភាពយន្ត​អ្នកស្រី​វី​រៈ តារា បន្ទាប់​ពី​អ្នក​នាង​អម្ពរ ទេវី ទើបតែ​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ ក្រោយ​ពី​បញ្ចប់​បេស​កម្ម​ថត​ខ្សែភាពយន្ត​អស់​រយៈពេល​២​ខែ​មកនេះ​នៅ​ទឹកដី​កំណើត ។ វត្តមាន​របស់​អ្នកស្រី​វី​រៈ តារា នៅ​កម្ពុជា នា​ពេល​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល គឺ​អ្នកស្រី​បាន​មក​ប្រទេស​កំណើត​ជា​ច្រើន​ដង​មក​ហើយ តែ​អ្នកស្រី​មិន​ដែល​ចេញ​មុខជា​សាធារណៈ ។ បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមព្រះ​សូ​រិ​យា​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា អ្នកស្រី​វី​រៈ តារា គ្រោង​មក​ប្រទេស​កម្ពុជា​រយៈពេល​មួយ​ខែ​ក្នុង​ដំណើរ​កម្សាន្ត និង​ចូលរួម​ក្នុង​កម្មវិធី ផ្សេង​ៗ​មួយ​​ចំនួន​ទៀត ។ កម្មវិធី​ដែល​អ្នកស្រី​វី​រៈ តារា នឹង​ចូលរួម​នោះ​គឺ​មិន​ទាន់​អាច​និយាយ​បាន​នៅឡើយ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​វត្តមាន​របស់​អ្នកស្រី​មក​ដល់​មាតុភូមិ​ដោយ​សុវត្ថិភាព​សិន ទើប​មានការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​វិធី​ណាមួយ ។ ក្រុមព្រះ​សូ​រិ​យា​បាន​អំពាវនាវ​ចំពោះ​អ្នក​ស្រឡាញ់ និង​គាំទ្រ​សិល្បៈ​ខ្មែរ សូម​ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ​ជាមួយ​ក្រុមព្រះ​សុរិយា ដើម្បី​ទទួល​ការ​មក​ដល់​របស់​អ្នកស្រី​នៅ​អាកាសយានដ្ឋាន ។ អ្នកស្រី​វី​រៈ តារា គឺជា​តារា​មួយ​ដួង​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត​ដែល​មាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ។ រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​អ្នកស្រី​វី​រៈ តារា ក៏​ទទួល​បានការ​សរសើរ​ផង​ដែរ​ពី​មហាជន ។ ខ្សែភាពយន្ត​ដែល​ល្បីល្បាញ និង​ធ្វើ​ឱ្យ​គេ​ស្គាល់​អ្នកស្រី​វី​រៈ តារា ច្បាស់​មាន​ដូច​ជា​រឿង «​អន​អើយ​ស្រី​អន​» «​ប្ញ​ទ្ធិ​សែន​នាង​ក​ង្រី​» «​សព្វ​សិទ្ធិ​» និង​រឿង​ជា​ច្រើន​ទៀត​ក្រោម​ការ​ដឹក​នាំ​ដោយ​អតីត​ស្វាមី​របស់​អ្នកស្រី​គឺ​លោក​លី ប៊ុ​ន​យី​ម ។ អ្នកស្រី​វី​រៈ តារា បាន​រៀប​ការ​ជាមួយនឹង​ផលិតករ​ភាពយន្ត​ដ៏​ល្បីល្បាញ​គឺ​លោក​លី ប៊ុ​ន​យី​ម និង​មានកូន​ចំនួន​៥​នាក់ តែ​ពួក​គាត់​បាន​លែងលះ​គ្នា​ក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ៕

ឆ្ងាញ់ជាប់ចិត្តជាប់មាត់ មីគោក គុយទាវសាច់ចិញ្ច្រាំពិសេស

ដកចិត្តម្តេចបានបើឆ្ងាញ់ជាប់មាត់ចឹងហ្នឹង! ប្លែកមាត់ទៀតហើយ ហាងនំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់នោះ ពេលនេះបានថែមមុខម្ហូបថ្មី គុយទាវសាច់ចិញ្ច្រាំពិសេស និង មីគោកសាច់ចិញ្ច្រាំ។
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ ថ្មីៗនេះបានបន្ថែមមុខម្ហូបថ្មី តម្រូវចិត្តអតិថិជនរបស់ខ្លួនដែលតែងតែនិយមគាំទ្រពីស្នាដៃ ដើម្បីអ្នកពិសារមិនជិនណាយនឹងរសជាតិ អ្វីដែលកាន់តែងាយស្រួលសម្រាប់អ្នកទទួលទានអាហារពេលព្រឹក ដូច្នេះហើយទើបម្ចាស់ហាងបន្ថែមចំណីមាត់ថ្មី គឺគុយទាវសាច់ចិញ្ច្រាំពិសេស និង មីគោកសាច់ចិញ្ច្រាំ គឺពិតជាត្រូវចិត្តអតិថិជនខ្លាំងណាស់ រសជាតិឆ្ងាញ់ ហើយតម្លៃសមរម្យថែមទៀតផង ហើយអ្នកពិសារមិនអាចភ្លេចបានពេលទទួលទាននោះគឺ ម្ចេសជ្រក់ ម្រេចខ្ចីជ្រក់  ខ្ទឹមជ្រក់ ដែលធ្វើអោយកាន់មានរសជាតិឆ្ងាញ់ជាប់ចិត្តជាប់មាត់។
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
អាហារជាច្រើនមុខដែលមាននៅក្នុងហាង នំបញ្ចុកសាច់ចិញ្ច្រាំ ដែលមានទីតាំង ផ្ទះលេខ 17Eo ផ្លូវលេខ 282 សង្កាត់បឹងកេងកង 1 ខាងលើនេះ គឺក្រៅពីនំបញ្ចុក  ក៏មានជា មីសួរ មីកញ្ចប់ និងលត់ ដើម្បីបំពេញចិត្តរាល់អតិថិជនផ្សេងទៀតផងដែរ មិនអោយខកចិត្តទេ ពេលចូលហាងគាត់ ហើយអ្វីដែលកាន់តែដកចិត្តមិនរួចទៀតនោះគឺ ទឹកភេសជ្ជៈត្រជាក់ៗ ជាប់ចិត្ត ញ៉ាំហើយចង់ញ៉ាំទៀតហ្មង
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ លេខទូរស័ព្ទ៖ 017 447 333 | 010 542 222 ទីតាំង៖ នៅ ផ្ទះលេខ 17Eo ផ្លូវលេខ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១២ ថ្ងៃត្រង់ ( គុយទាវ) បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៨ យប់ ( នំបញ្ចុក ) វីដេអូ

ម៉េ​ង ប៊ុ​ន​ឡូ ធ្វើ​អ្វីពេល​ស្ងាត់​ពី​ពិភព​សិល្បៈ

រាជធានី​ភ្នំពេញ ៖ លោក​ម៉េ​ង ប៊ុ​ន​ឡូ បាន​សម្រិតសម្រាំង​ជាមួយ​ក្រុមការងារ ហើយ​រិះរក​ចំណុច ថ្មី​ៗ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ជីវិត​សិល្បៈ​របស់​លោក​អាច​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត ។ ក្នុង​ពេល​កន្លង​មក​បទ​ចម្រៀង​ល្បី​ជា​ច្រើន​បទ​របស់​លោក​ម៉េ​ង ប៊ុ​ន​ឡូ ហើយ​ពេល​នេះ​បទ​«​ចិត្ត​មារ​»​ដែល​កែ​សាច់ភ្លេង​កំពុង​តែ​ពេញ​និយម​ឡើង​វិញ​តាម​យូ​ធូប ។ តារា​សម្តែង និង​ជា​ពិធីករ​លោក​ម៉េ​ង ប៊ុ​ន​ឡូ ហាក់​ស្ងប់ស្ងាត់​ពី​ពិភព​សិល្បៈ​មួយ​រយៈ​កន្លង​មក ប៉ុន្តែ​លោក​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ឡើយ គ្រាន់តែ​មិន​លេចធ្លោ​ដូច​មុន​ប៉ុណ្ណោះ ។ ព្យាយាម​តាំងពី​ដើម​មក​ទល់​ពេល​នេះ​ម៉េ​ង ប៊ុ​ន​ឡូ ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​គាប់ប្រសើរ​ទាំង​របៀប​សម្តែង ការ​និយាយ​បែប​ពិធីករ គឺ​រលូន ហើយ​ថែម​ទាំង​ក្លាយជា​អ្នកដឹកនាំ​ការ​សម្តែង​គួរ​ឱ្យ​កត់សម្គាល់ ។ លោក​ម៉េ​ង ប៊ុ​ន​ឡូ បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មួយ​រយៈ​នេះ​លោក​មមាញឹក​ជាមួយ​ការ​សម្តែង​ភាពយន្ត​ភាគ​រឿង​«​ពស់​កេងកង​» នៅ​ទូរទស្សន៍​ហង្ស​មាស ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ហ្វៃ សំអាង ។ ខ្សែ​រឿង​ដែល​ផលិត​នេះ​មានការ​ចូលរួម​សុ​ទ្ឋ​តែ​តារា ល្បី​ៗ​បូក​ទាំង​អ្នក​កំប្លែង​ផង ដូច្នេះ​ហើយ​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិក ជន។ ក្រៅពី​សម្តែង​លោក​ម៉េ​ង ប៊ុ​ន​ឡូ កំពុង​តែ​ផលិត និង​កែសម្រួល​ឡើង​វិញ​បទ​ចម្រៀង​ល្បី​របស់​លោក​ពី​មុន​ដើម្បី​ផ្សាយ​តាម​យូ​ធូប ដូច​ជា​បទ​«​ចិត្ត​មារ​» គឺ​ធ្លាប់​មាន​គេ​ស្តាប់​ច្រើន ហើយ​ពេល​នេះ​យក​កែសម្រួល​ថ្មី​រំពឹង​ថា​មហាជន​ពេញចិត្ត និង​ប្លែក​ត្រចៀក​។ លោក​និយាយ​ថា «​ខ្ញុំ​បាន​ត្រៀម​ចំនួន​បី​បទ​ទៀត គឺ​បទ​ស្ពាន​ឫស្សី ដែល​មាន​អត្ថន័យ​ទាក់ទង​ទឹកដី​ខេត្តកំពង់ចាម ។ បទ​ទី​២ «​ព្រាន​ដុល្លារ​» និង​បទ​ទី​៣ «​ពិការ​ចិត្ត​ពិការ​ជើង​» ។ បទ​ដែល​​ខ្ញុំ​ស្រឡាញ់​ហើយ​និង​ថត​សម្រិតសម្រាំង​ខ្លាំង​នោះ គឺ​បទ «​ស្ពាន​ឫស្សី​»​។ សមិទ្ធផល​ទាំង​អស់នេះ​សូម​ផ្ញើ​ជូន​ទ​ស្សិ​ក​ជន​ក្នុង និង​ក្រៅប្រទេស​ដែល​ចូល​ចិត្ត​ចម្រៀង ​និង​ភាពយន្ត​បាន​បន្ធូរ​អារម្មណ៍ ស្រប​ពេល​នេះ​ខ្ញុំ​នៅ​តែ​នឹកនា​មិត្ត​អ្នកគាំទ្រ​មិន​អាច​ចោល​បាន​ដែល​ជួយ​គាំទ្រ​រូប​ខ្ញុំ​រហូតមក​» ៕

ជីវិត​អ្នកចម្រៀង​ពិការរក​កម្រៃ​នៅ​តាម​ដងផ្លូវ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជីវិត​ធ្លាក់ខ្លួន​ជា​ជន​ពិកា​ភ្នែក​គ្មាន​អ្វី​ទីពឹង​នោះ ជន​ពិការ​ពីរ​នាក់​បងប្អូន​បាន​សម្រេច​យកមុខ​របរ​លក់​សំឡេង​តាម​ចិញ្ចើម​ផ្លូវ​សុំ​ការ​សន្តោស​ប្រណី​ពី​អ្នកដំណើរ​នានា ដើម្បី​បន្តជីវិត​រស់នៅ​ទាំង​ត្រដាបត្រដួស ។ ច្រៀង​នៅ​តាម​ផ្លូវ​៣៧១​ជិត​ក្រុមហ៊ុន​សុ​ិ​ន​ទ្រី​លោក​ឈួ​ន សា​អា រៀបរាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ថា លោក​បាន​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​អាយុ​​១៨​ឆ្នាំ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​លោក​មាន​អាយុ​២៩​ឆ្នាំ​ហើយ ។ លោក​មានស្រុក​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​មុន​ពេល​ច្រៀង​នៅ​ភ្នំពេញ លោក​គឺជា​បុគ្គលិក​ម៉ាស្សា​នៅ​ហាង​មួយ​ក្នុង​ខេត្តកំពង់ចាម ។ បើ​តាម​លោក​ឈួ​ន សា​អា មូលហេតុ​ដែល​លោក​មក​ច្រៀង​នៅ​តាម​ចិ​ញ្ចើ​ញ​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ គឺ​ដោយសារ​នៅ​ហាង​ម៉ាស្សា​នោះ​លោក​ពិបាក​រក​ប្រាក់ ហើយ​ថៅកែ​ហាង​ម៉ាស្សា​តែងតែ​កិបកេង​លុយ​ធីប​របស់​លោក និង​បុគ្គលិក​ជា​រៀង​រាល់ពេល ធ្វើ​ឲ្យ​បុគ្គលិក​ដែល​ជា​ជន​ពិកា​ដូច​គ្នា​ខឹង​ខ្លាំង ។ ចំពោះ​លោក​សម្រេចចិត្ត​ឈប់​ពី​ការងារ​នេះ ដោយ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តែ​ម្តង ។ ពេល​មក​ដល់​ភ្នំពេញ​ដំបូង​លោក​ឈួ​ន សា​អា ដើរ​ផ្លុំ​ខ្លុយ​សុំ​លុយ​គេ បន្ទាប់​មក​ដេញចាប៉ី​ដង​វែង និង​លេងភ្លេង​ឲ្យ​គេ ប៉ុន្តែ​វិធី​នេះ​ហាក់​ពិបាក​រក​ប្រាក់ ទើប​លោក​សម្រេច​ប្រមូល​ផ្តុំ​ជន​ពិកា ផ្សេង​ៗ​ទៀត​បាន​ចំនួន​៥​ទៅ​៦​នាក់​រៃ​លុយ​គ្នា​ទិញ​ឧបករណ៍ ដើម្បី​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នា​ពេល​នេះ ។ លោក​បាន​ចាប់ផ្តើម​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នេះ​តាំងពី​ឆ្នាំ​២០១៥ ។ ជា​ធម្មតា​ការ​ច្រៀង​ដើម្បី​សុំ​លុយ​ពី​អ្នកដំណើរ​នេះ ក្នុង​មួយ​ថ្ងៃ​ក្រុម​លោក​អាច​ចែក​លុយ​គ្នា​បាន​ម្នាក់​ចាប់ពី​២​ទៅ​៣​ម៉ឺន​រៀល ។ ឈួ​ន សា​អា ថា​មូលហេតុ​ដែល​លោក​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​ដោយសារ​វា​ឯករាជ្យ និង​មិន​មានការ​កិបកេង​ណាមួយ​ពី​អ្នក​ណា​ឡើយ ខុស​ប្លែក​ពី​ការ​ដែល​លោក​ធ្លាប់​ធ្វើការ​នៅ​ហាង​ម៉ាស្សា ។ នៅ​ហាង​ម៉ាស្សា​លោក​ត្រូវ​ធ្វើការ​យ៉ាងតិច​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់ខែ​តែ​៦០​ដុល្លារ​ប៉ុណ្ណោះ ចំណែក​លុយ​ធីប ផ្សេង​ៗ​គឺ​មានការ​កិប​កេង​ពី​ថៅកែ​ថែម​ទៀត ។ ការ​ប្រកប​មុខរបរ​ច្រៀង​តាម​ផ្លូវ​ក្រុម​របស់​លោក​ឈួ​ន សា​អា បាន​ជួប​បញ្ហា​ខ្លាំង​ណាស់​ដែរ​កន្លង​មក ដោយសារ​ត្រូវ​ក្រុម​សណ្តាប់ធ្នាប់​ចាប់​យក​ឧបករណ៍​ច្រៀង​ទៅ​អស់ ធ្វើ​ឲ្យ​ពួក​លោក​ដាច់​បាយ​ប្រហែល​មួ​យស​ប្តា​ហ៍ ។ ជាង​នេះ​ទៅ​ទៀត​ពួក​លោក​ក៏​រង​ការ​រើស​អើង​ខ្លះ​ដែរ​ពី​មហាជន ប៉ុន្តែ​ពួក​លោក​នៅ​តែ​តស៊ូ​អំណត់​ព្យាយាម​លក់​សំឡេង​តាម​ដងផ្លូវ ក្នុង​ន័យ​សុំ​ការ​សន្តោស​ប្រណី​ពី​សាធារណជន​ប៉ុណ្ណោះ ។ ដោយឡែក​ជន​ពិកា​ភ្នែក​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​លោក​ឈួ​ន សា​អា គឺ​លោក​ជុំ ធឿ​ន បាន​ធ្លាក់ខ្លួន​ពិកា​ភ្នែក​តាំងពី​កំណើត​មក រហូត​មក​ទល់​នា​ពេល​នេះ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ ។ មុន​ពេល​ច្រៀង​ជា​ក្រុម​នៅ​តាម​ដងផ្លូវ​នេះ​លោក​ជុំ ធឿ​ន ធ្លាប់​ចូល​រៀនអក្សរ​នៅ​អង្គការ​គ្រួសារ​ថ្មី ។ ក្រោយមក​លោក​បាន​ចេញពី​អង្គការ ហើយ​បាន​ប្រកប​របរ​ធ្វើ​ចម្ការ​បន្តិចបន្តួច​ដើម្បី​ជីវិត មុន​ពេល​ដែល​លោក​បាន​សុំ​កន្លែង​ស្នាក់​នៅ​ក្នុង​សមា​គម​ជន​ពិកា​មួយ ។ នៅ​ក្នុង​សមាគម​នោះ​គេ​តម្រូវ​ឲ្យ​លោក​ជួយ​ថ្លៃ​ទឹក​ភ្លើង​ក្នុង​មួយ​ខែ​ចំនួន​មួយ​ម៉ឺន​ទៅ​មួយ​ម៉ឺន​បី​ពាន់​រៀល តែ​លោក​គ្មាន​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់ ទើប​សម្រេច​ចាកចេញ ហើយ​មក​ច្រៀង​នៅ​តាម​ដងផ្លូវ​នា​ពេល​នេះ ។ បើ​តាម​លោក​ជុំ ធឿ​ន បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​ស្នាក់​នៅផ្ទះ​ជួល​មួយ ដោយ​មាន​ជន​ពិការ​ស្នាក់​នៅ​៥​នាក់ និង​ម្នាក់​ទៀត​សម្រាប់​ធ្វើ​បាយ​ម្ហូប ។ ក្រុម​របស់​លោក​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ខាង​ណាមួយ​ឡើយ ។ ការ​ច្រៀង​នៅ​តាម​ដងផ្លូវ​នេះ​លោក​ជុំ ធឿ​ន និង​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​ក៏​ទទួល​បានការ​រើសអើង ខ្លះ​ៗ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មាន​តិចតួច​ប៉ុណ្ណោះ ចំណែក​ការ​គាំទ្រ​គឺ​មាន​ច្រើន ក្នុង​នោះ​ក្រុម​របស់​លោក​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ខ្លះ​ពី​អាជ្ញាធរ ។ បើ​ទោះបីជា​ខ្លួន​ជា​ជន​ពិកា​ក៏​ពិតមែន​លោក​ជុំ ធឿ​ន មិន​មាន​បំណង​ច្រៀង​សុំ​ប្រាក់​គេ​រហូត​ទេ ពោល​គឺ​លោក​ចង់​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ ផ្សេង​ៗ ហើយ​បើ​អាច​លោក​ស្នើ​ដល់​ស្ថាប័នរដ្ឋ និង​ឯកជន​គួរ​មានការ​សន្តោស​ប្រណី​អនុញ្ញាត​ឲ្យ​ជន​ពិការ​មាន​លទ្ធភាព​បាន​ទទួល​ការងារ​មួយ​សមរម្យ ដូច​មនុស្ស​ទូទៅ​ផង ដើម្បី​ឲ្យ​ជន​ពិការ​បាន​ចិញ្ចឹមជីវិត​តទៅ​មុខ​ទៀត ។ មាន​ក្រុម​តន្ត្រី​ជន​ពិការ ផ្សេង​ៗ​បាន​ប្រគំ​នៅ​ក្បែរ​ស្តុ​ប និង​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ជា​ការ​បង្ហាញ​ពី​ជីវិត​ក្រលំបាក​របស់​ខ្លួន ហើយ​ប្រាថ្នា​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន ។ មុន​នឹង​ចេញដំណើរ​តទៅ​ទៀត សប្បុរសជន​តែងតែ​ឆ្លៀត​ជូន​ប្រាក់​តាម​សទ្ធា​របស់​​ខ្លួន​ទៅ​ក្រុម​តន្ត្រី​ជន​ពិការ ។ ហេតុ​ដែល​នាំ​ឲ្យ​ជន​ពិការ​សម្រេចចិត្ត​ជ្រើសរើស​យក​ចិញ្ចើម​ផ្លូវ​ក្បែរ​ស្តុ​ប និង​ក្បែរ​ផ្សារ​មួយ​ចំនួន​ច្រៀង​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ស្តាប់ គឺ​ដើម្បី​ទាក់ទាញ​អារម្មណ៍ និង​ទឹក​ចិត្ត​របស់​សាធារណជន​ទាំងនោះ​ឲ្យ​អាណិតអាសូរ​និង​ជួយ​ផ្តល់​ប្រាក់​ដល់​ពួក​គេ​បាន​យក​ទៅ​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ក្រុម​តន្ត្រី​របស់​ខ្លួន ។ ក្រុម​ជន​ពិការ​ដែល​ច្រៀង​ដើម្បី​រក​ប្រាក់​នេះ​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ថា​ពួក​គេ​សុខ​ចិត្ត​ប្រើ​សមត្ថភាព​របស់​ខ្លួន​បន្តិចបន្តួច ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ជា​ជាង​ដើរ​សុំ​ទាន​គេ ។ ក្រៅពី​ច្រៀង​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​ភាព​ជា​ជន​ពិការ​នោះ ពួក​គេ​ច្រៀង​បទ ផ្សេង​ៗ​តាម​ការ​ចេះ​ចាំ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ៕