ជា​ការ​ពិត​ឬ​បែប​ណា​ដែល​គេ​ថា ​នាង​លាភ​ប្រ​ព​ន្ឋ​នាយ​ក្រឹម​មានកូន​ស្រី​មុន​ជួប​នាយ​ក្រឹម

រាជធានីភ្នំពេញ ៖ មានការ​ផ្អើល​ទៀត​ហើយ ដោយ​សារ​តែ​មានការ​ធ្លាយ​ព័ត៌មាន​មក​ថា ​នាង​លាភ​ដែល​ស្រឡាញ់​នាយ​ក្រឹម​ រហូត​មានកូន​ភ្លោះ​នោះ​ ការណ៍​ពិត​ធ្លាប់​មាន​ប្តី​មុន​ស្គាល់​នាយ​ក្រឹម​។ ​ច​ម្ង​ល់​នេះ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ​ក្រោយ​ធ្លាយ​រូបថត​កុមារី​ម្នាក់​ថត​កៀក​នាង​លាភ​ហើយ​គេ​និយាយ​ថា​ជា​កូនស្រី​នាង​។ មើល​ទម្រង់​មុខ​ក្នុង​រូបថត​ក្មេង​ស្រី​ដ៍​ស្រស់​ស្អាត ​ធៀប​ជាមួយ​ទម្រង់​មុ​ខ​នាង​គង់ ច័ន្ទ​សុី​ណា​ ហៅ​នាង​លាភ​គឺ ​ប្រហែល​ឬ​ស្រ​ដៀង​គ្នា​ដោយ​ខ្លះ​ថា ​ជា​កូន​ចង់​១០០%​ខ្លះ​ថា​ប្អូនស្រី​។ ​ទោះបីជា​យ៉ាងណា​នាង​លាភ​ធ្លាយ​រូប​នេះ​គេ​ថា ​ជា​កូនបង្កើត​របស់​នាង​ច្រើន​ជាង​។ ​បើសិនជា​ដូចនេះ​មែន​ តើ​លោកពូ​ក្រឹម​ដឹង​ឬ​យ៉ាងណា​ឬ​មួយ​លោកពូ​គាត់​ជ្រាប​បញ្ហា​នេះ​ហើយ ​បាន​ពិភាក្សា​គ្នា​លើកលែង​បញ្ចប់​ការ​ខ្វែង​គំ​នុ​ត​គ្នា​បានជា​អាច​ចុះសម្រុង​នៅ​ជាមួយ​គ្នា ​រហូត​បានកូន​ដល់​ទៅ​ភ្លោះ​ទៀត​។ អ្នក​នាង​លាភ​ធ្លាប់​និយាយ​ថា ​នាង​មិន​ចង់បាន​អ្វី​ក្រៅពី​ការ​ក្តោប​កូនភ្លោះ​ទាំង​២​របស់​នាង​អោយ​ល្អ​ ចិញ្ចឹម​អោយ​អស់ពី​បេះដូង​។ ​ប៉ុន្តែ​អ្នក​នាង​មិន​លើកយក​មក​និយាយ​រឿង​ធ្លាប់​មានកូន​អោយ​គេ​ដឹង​មុន​ស្គាល់​នាយ​ក្រឹម​ឡើយ​។ ​ពេល​នេះ​បើជា​ការ​ពិតមែន​មាន​តែ​អោយ​កាន់តែ​ស្រឡាញ់​គ្នា​កូន​មុន​កូន​ក្រោយ​ទ្វេរ​ឡើង​។ អ្នក​នាង​លាភ​បាន​រឹង​ដៃជើង​ពេញលេញ​ហើយ ដោយ​វិល​មក​សម្តែង​វិញ​ក្រោយ​សម្រាលកូន​។​ នាង​បាន​ថត​ភាពយន្ត​ភាគ​ និង​ដើរ​សម្តែង​តាម​ខេត្ត​ក្រុង​ដោយ​កូនភ្លោះ​របស់​នាង​ទុក​អោយ​មេដោះ​ជា​អ្នក​មើលថែរ​៕

ជូន​កាដូ​បទ​ចម្រៀង​២​បទ​ពី​អតីត​តារាចម្រៀង​ទូច ស៊ុន​និ​ច ​និង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា

រាជធានីភ្នំពេញ ៖ ដើម្បី​ចូលរួម​រក្សា​តម្លៃ​វប្បធម៌​ខ្មែរ ​និង​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ យើង​សូម​បង្ហាញ​ជូន​នៅ​បទ​ចម្រៀង​ទម្រង់​របស់​ខ្មែរ​យើង​ដែល​ច្រៀង​ និង​សម្តែង​ដោយ​តារាចម្រៀង​ល្បី​ទូច ស៊ុន​និ​ច​ និង​ពេ​ជ្ជ​តា​។​ ជា​ពិសេស​ក៍​ដើម្បី​រំលឹក​កេ​រ្តី​ឈ្មោះ​តារាចម្រៀង ​ទូច ស៊ុន​និ​ច​ធ្លាប់​សាង​ស្នាដៃ​ក្នុង​សិល្បៈ​កន្លង​មក​។ នៅ​តែ​ពីរោះ នៅ​តែ​មាន​តម្លៃ ចង់​ឃើញ​អ្នកនិពន្ធ​សម័យ​ថ្មី អាច​និពន្ធ​បទ​មិន​ស្លាប់​ចោល​ម្ចាស់​ដូច​រាល់ថ្ងៃ​។​ តោះ​ស្តាប់​កម្សាន្ត​ទាំងអស់​គ្នា​៖

អ្នកសិល្បៈ​ចាស់​ៗ​ធ្លាក់ខ្លួន​ឈឺ និង​បាត់បង់​សមត្ថភាព​សម្តែង

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​អ្នកសិល្បៈ ល្បី​ៗ​មួយ​ចំនួន​បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ជរា ហើយ​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ។ ពួក​គាត់​ទាំងនោះ​ធ្លាប់​បាន​ធ្វើ​ទស្សនិកជន​សប្បាយ​រីករាយ ។ ដ្បិត​មិន​អាច​ឈរជើង​សម្តែង​បាន​ក៏​ពិតមែន ប៉ុន្តែ​អ្នក​សិល្បៈ​ទាំង​អស់នោះ​ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​សមាគម​សិល្បៈ​នានា​ផង​ដែរ ។ ជាតា​រា​កំប្លែង​ដែល​សម្តែង​ក្នុង​វិស័យ​សិល្បៈ​មិន​តិច​ឆ្នាំ​នោះ​តា​ប៉ិ​គក់​បាន និង​កំពុង​ញាំញី​ដោយ​ជំងឺ ផ្សេង​ៗ​ជាមួយនឹង​ភាព​ចាស់ជរា ហើយ​គាត់​បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង​ជិត​១០​ឆ្នាំ​មក​ហើយ ។ លោក​ស៊ុ​យ ចាន់ ហៅ​តា​ប៉ិក​គក់ មាន​អាយុ​ជាង​៧០​ឆ្នាំ និង​ធ្លាក់ខ្លួន​ឈឺ​ដុះ​សាច់​ក្នុង​តម្រងនោម និង​ឆ្អឹងខ្នង ជំងឺ​ទាំងនេះ​បាន​រុញច្រាន​តារា​កំ​ប្លែក​រូប​នេះ​ឲ្យ​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ ។ លោកតា​ប៉ិ​គួ​ក​ចូល​បម្រើ​វិស័យ​សិល្បៈ​តាំងពី​ទស​វត្ស​ឆ្នាំ​៦០ និង​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​ដែរ បើ​ប្រៀបធៀប​នឹង​តារា​កំប្លែង​ជើង​ចាស់​ដទៃ​ទៀត ហើយ​បច្ចុប្បន្ន​តារា​កំប្លែង​រូប​នេះ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ខណៈ​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ត្រូវការ​ប្រាក់​សម្រាប់​ព្យាបាល ។ តារា​កំប្លែង​នាយ​វី​មីន​សេ បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ​ដំបៅ​ក្រពះ ដុះ​សាច់​ក្នុង​ថ្លើម បន្ថែម​ពីលើ​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម​ដែល​កើត​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​នោះ។ ដោយសារ​តែ​ជំងឺ​កាន់តែ​វិ​វ​ឌ្ឍ​កាន់តែ​ធ្ងន់​បាន​ធ្វើ​ឲ្យ​តារា​កំប្លែង​ដែល​តែងតែ​ធ្វើ​ឲ្យ​គេ​ផ្ទុះសំណើច​រូប​នេះ​បាន​ចាកចេញ​ស្ទើរ​ទាំងស្រុង​ពី​ការ​សម្តែង ដោយ​តម្រូវ​ឲ្យ​ស្នាក់​នៅ​ព្យាបាល​ជំងឺ​ក្នុង​រយៈពេល​យូរ ។ យ៉ាងណា​ក៏​ដោយ​តារា​កំប្លែង​នាយ​វីតាមីន​សេ ទំនង​ជា​នឹង​មិន​អាច​វិល​មក​ការ​សម្តែង​វិញ​ឡើយ បើ​ទោះបីជា​លោក​អាច​ស្បើយ​ពី​ជំងឺ​វិញ​​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​សុខភាព និង​រាង​កាយ​របស់​គាត់​កាន់តែ​ទ្រុឌ​ទ្រោម។ តារា​កំប្លែង និង​អ្នកចម្រៀង​អា​យ៉ៃ​សង់​ស៊ី​សបាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​តែ​ជំងឺ​លើស​ឈាម​ជាមួយ​វ័យ​កាន់តែ​ជរា​នាំ​ឲ្យ​គាត់​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​ទាំងស្រុង​។ នាយ​សង់​ស៊ី​ស បាន​កើត​ជំងឺលើសឈាម​នាំ​ឲ្យ​លោក​មិន​អាច​និយាយ​អ្វី​បាន​ច្បាស់​ដូច​មុន​ឡើយ ហើយ​គាត់​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ ក្រោម​ការ​មើលថែ​ពី​ក្រុម​គ្រួសារ ។ បច្ចុប្បន្ន លោក​ម៉ា​រី សុ​ន ហៅ​នាយ​សង់​ស៊ី​ស បាន​ឈាន​ដល់​អាយុ​៧២​ឆ្នាំ​ហើយ ហើយ​គាត់​គឺជា​តារា​កំប្លែង មិន​រើស​ក្រុម ដោយ​ក្រុម​ណា​អញ្ជើញ​ទៅ​ចូលរួម​សម្តែង​ក៏​បាន​ដែរ។ នាយ​សង់​ស៊ី​ស ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​កុមារភាព​មក​ដល់​ពេល​នេះ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ដោយ​មានការ​គាំទ្រ​ពី​មហាជន​ទូទៅ និង​នៅ​ក្រៅប្រទេស​ផង​ដែរ ។ អ្នកចម្រៀង​អា​យ៉ៃ​លោកតា​ផ្លុ​ង មឿ​ក បាន​បាត់បង​សមត្ថភាព​សម្តែង​ទាំងស្រុង បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ជា​ច្រើន​មុខ ដែល​បណ្តាល​ឲ្យ​គាត់​មានការ​វង្វេង ម្តង​ៗ ។ តារា​រូប​នេះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ញឹកញាប់ ប៉ុន្តែ​ដោយសារ​ក្រុម​​គ្រួសារ​របស់​គាត់​មាន​ភាព​ខ្វះខាត ទើប​នៅ​បន្ត​ការ​ព្យាបាល​នៅផ្ទះ​ដោយ​ការ​លេប​ថ្នាំ ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​ជ្រោមជ្រែង​ពី​សមាគម​សិល្បករ​ខ្មែរ ក្រុម​គ្រួសារ​របស់​គាត់​អាច​នាំ​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត ជាមួយ​ការ​រ៉ាប់រង​ព្យាបាល​ទាំងស្រុង​ពី​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ។ លោកតា​ផ្លុ​ង មឿ​ក មាន​វ័យ​៨៣​ឆ្នាំ​ជា​អ្នក​អា​យ៉ៃ​ជើង​ចាស់ ហើយ​អ្វី​ដែល​ត្រូវ​បាន​ទស្ស​និក​ជន​កាន់តែ​ស្គាល់​នោះ គឺ​ការ​ចូលរួម​សម្តែង​រឿង​កំប្លែង «​តា​ភោគ​» ។ លោកតា​ក៏​ជា​អតីត​អ្នក​បង្ហាត់បង្រៀន​សិល្បៈ​អា​យ៉ៃ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់​ផង​ដែរ ។ អតីត​តារា​កំប្លែង​ជើង​ចាស់ និង​ជា​ប្រធាន​អង្គការ N.A.C.A លោក​ស៊ូ សា​វ៉ាង ហៅ​តា ហ្វ៊ុ​យ​ហ្សូ បាន និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺមហារីក ជាមួយ​ភាព​ជរា ហើយ​បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ។ បើ​ទោះបីជា​មិន​អាច​សម្តែង​បាន​បន្ត​ទៀត​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​បាន​បើក​សមាគម​សិល្បៈ​ផ្ទាល់ខ្លួន​មួយ ដើម្បី​បណ្តុះបណ្តាល​ផ្នែក​សិល្បៈ​ដល់​ក្មេង​ជំនាន់​ក្រោយ ។ ក្នុង​វ័យ​៧៥​ឆ្នាំ​លោកតា​ហ៊្វុយ​ហ៊្សូ បាន​ខិតខំ​ទ្រទ្រង់​អង្គការ​N.A.C.A តាំងពី​អំឡុង​ឆ្នាំ​២០០០ ដោយ​ទទួលយក​តែ​កុមារ​កំព្រា ឬ​កុមារ​ដែល​ក្រីក្រ​គ្មាន​លទ្ធភាព​ទៅ​សាលារៀន ក្នុង​ចន្លោះ​ពី​អាយុ​៦​ឆ្នាំ រហូត​ដល់​ទៅ​១៨​ឆ្នាំ ។ អង្គការ​មួយ​នេះ​មាន​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ សម្ដែង​ខារ៉ាអូខេ ពិធីករ បង្រៀន​ភាសា​អង់គ្លេស និង ចំណេះដឹង​ទូទៅ​ជា​ដើម ។ ជាតា​រា​កំប្លែង អ្នក​អា​យ៉ៃ និង​តួឯក​យីកេ​ប្រចាំ​វិទ្យុជាតិ​ដ៏​ល្បី​អ្នកស្រី​ណ​យ សំណាង បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ភាព​ចាស់ជរា ខណៈ​ពេល​អាជីព​សិល្បៈ​របស់​គាត់​បច្ចុប្បន្ន​ថមថយ​ច្រើន ។ គាត់​អាច​ចេញ​សម្តែង​វិញ​បាន​ម្តងម្កាល​ប៉ុណ្ណោះ​អាស្រ័យ​លើ​សុខភាព ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជីព​សិល្បៈ​របស់​គាត់​ទំនងជា​មិន​អាច​ទៅ​មុខ​ទៀត​ឡើយ ដោយ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ទៅ​ហើយ ។ ក្នុង​រូប​កាយ​ចាស់ជរា​ញាំញី​ដោយ​ជំងឺ​គ្មាន​ស្រាកស្រាន្ដ អតីត​តារា​កំប្លែង​វ័យ​៧៥​ឆ្នាំ លោកយាយ​ណ​យ សំណាង កំពុង​តែ​រស់នៅ​ជាមួយនឹង​ចៅ​ៗ​ទាំង​៦​នាក់ និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​វ​ណ្ណា ស័​ក្ត ជា​តារាចំរៀង​ផលិតកម្ម M ។ ចំណែក​កូនប្រុស​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ តារាចម្រៀង​មាន​ដើម​កំណើត​ពី​ខេត្តស្វាយរៀង​លោក​សួ​ស សង​វាចា បាន​បាត់បង់​អាជីព​ចម្រៀង​ទាំងស្រុង បន្ទាប់​ពី​តារា​រូប​នេះ​បាន​ពើបប្រទះ​ជំងឺលើសឈាម រហូត​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​នា​ពេល​កន្លង​មក ។ បើ​ទោះបីជា​ពេល​នេះ​ជំងឺ​របស់​លោក​បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ​បាន​នៅឡើយ​ទេ ក្នុង​ពេល​ដែល​រាង​កាយ​របស់​លោក​ក៏​នៅ​មិន​ទាន់​អាច​កម្រើក​បាន​ល្អ​ដូច​ធម្មតា​នោះ​ទេ ។ លោក​សួ​ស សង​វាចា ក្រៅពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល លោក​ក៏​មាន​ជំងឺ​ទឹក​នោមផ្អែម​កម្រិត​ធ្ងន់​មួយ​មុខ​ទៀត ដែល​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជា​ប្រចាំ​ផង​ដែរ ហើយ​លោក​ត្រូវ​ចំណាយ​ការ​ព្យាបាល​ច្រើន​ជាមួយ​ជំងឺ​មួយ​នេះ ៕

ប្តូរបរិយាកាសមក ឆ្នេរលំហែរកាយ​ ចង់ដឹងមានរបស់អីញាុំខ្លះអត់?

ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ ជាវិសាលភាពមួយដ៏ធំធេងក្នុងការស្រូបយកភ្ញៀវទេសចរ ក្នុងស្រុក និងក្រៅស្រុកអោយមកកំសាន្តលំហែរកាយបានទេសភាពនៃតំបន់ឆ្នេរស្រស់ស្អាត ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុដ៏មានសក្ដានុពលផ្នែកទេសចរណ៍ផងដែរ។
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ដូចនេះហើយទាំងភ្ញៀវជាតិ ទាំងអរន្តជាតិ តែងតែទៅកំសាន្តនៅទីនោះដើម្បីកាត់ភាពស្មុកស្មាញ អង្គុយស្តាប់សំលេងទឹករលកបន្ធូរអារម្មណ៍ បន្ទាប់ពីមមាញឹកជាមួយការងារទាំងឡាយ ក្នុងនោះផងដែរ យើងក៏អាចញុាំរបស់ប្លែកៗ ដែលបងប្អូនខ្មែរយើង ឆ្លៀតបង្កើតរបរបន្ថែមដោយអ្នកខ្លះរែក អ្នកខ្លះជិះកង់មកលក់ដល់ទីកន្លែងកំសាន្តផ្ទាល់តែម្តង ចឹងចង់ដឹងថាតើមានរបស់ញុាំអ្វីខ្លះទៅ តោះទស្សនាទាំងអស់គ្នា បើបានទស្សនាហើយ ជួយដាក់ឈ្មោះអោយផង ។
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ឆ្នេរលំហែរកាយ
ទីតាំង៖ ឆ្នេរលំហែរកាយ វីដេអូ

រីករាយជាថ្មី ជាមួយនឹងការជាវសំបុត្រកុនដោយប្រើប្រាស់កាតសមាជិកតាមគេហទំព័ររបស់រោងភាពយន្តលេជេន

ពត៌មានដ៏ពិសេសសម្រាប់លោកអ្នកដែលជាហេ្វនរបស់រោងភាពយន្តលេជេនដែលនឹងកំពុងប្រើប្រាស់នូវកាតសមាជិកលេជេន។ ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយ ដោយសារមានការកែប្រែនៃគេហទំព័រយើងខ្ញុំដើម្បីអោយមានការប្រសើរជាងមុន ការជាវសំបុត្រអនឡាញ តាមរយៈកាតសមាជិកបានផ្អាកជាច្រើនខែ ប៉ុន្តែឥលូវនេះ យើងខ្ញុំចង់ប្រាប់ដំណឹងល្អថា យើងបានកែតម្រូវរួចរាល់អស់ហើយ! គឺពិសេសជាងមុន​ និង​មានភាពងាយស្រួលក្នុងការមើល ក៏ដូចជាការជាវសំបុត្រ ដោយលោកអ្នកពុំបាច់មកជាវផ្ទាល់រឺ តម្រង់ជួរទៀតនោះទេ!​ អាចធ្វើការជ្រើសរើសនូវជួរ ជាមួយនឹងកៅអីទៅតាមចំណង់ចំណូលចិត្តដែលចង់បាន។ សូមអភ័យទោសសម្រាប់ការពន្យារពេលអស់ជាច្រើនខែមកនេះ យើងសង្ឃឹមថាប្រិយមិត្តនឹងអធ្យាស្រ័យនិងពេញចិត្តសម្រាប់គេហទំព័ររបស់លេជេនដែលបានធ្វើការកែប្រែថ្មីនេះ។ សម្រាប់កម្មវិធីទូរស័ព្ទដៃ យើងខ្ញុំនឹងខិតខំប្រឹងប្រែង កែតម្រូវអោយដាក់ប្រើប្រាស់នៅពេលខាងមុខនេះ!
Legend Cinemas
Legend Cinemas
ដោយក្ដីគោរព ពី ក្រុមការងាររោងភាពយន្តលេជេន! អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website: https://www.legend.com.kh

ម៉ាអ៊ែម! បាយមួយពេល ៨០០០៛ ញ៉ាំបាន៧មុខនៅកាហ្វេដី

តែងតែថ្មីជានិច្ច សម្រាប់ហាងកាហ្វេដី​​ សឹងតែគ្រប់មុខម្ហូបហើយប្លែករហូតតែម្តង លើកនេះវិញដើម្បីសម្រួលដល់អតិថិជនដែលនិយមទទួលទានអាហារពេលព្រឹក ពីហាងកាហ្វេដី ទើបចេញម្ហូបថ្មីប្លែកៗជាច្រើនមុខ សុទ្ធតែឆ្ងាញ់ៗ បើនិយាយពីតម្លៃវិញសឹងតែមិនជឿ ព្រោះថាត្រឹម៨០០០៛ សម្រាប់បាយមួយពេលលោកអ្នកអាចញ៉ាំបាន៧មុខ។
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី
ហាង កាហ្វេដី
សម្រាប់អតិថិជនទាំងចាស់ ថ្មី កាន់តែស្រួលជាងមុខហើយថ្មីៗនេះ ចុងភៅមុខស្រស់ជំនាញខាងច្នៃមុខម្ហូបប្លែក ហើយថ្វីដៃល្បីមានរសជាតិឆ្ងាញ់ប្រចាំ ហាង កាហ្វេដី បានបន្ថែមមុខម្ហូបថ្មីទៅលើអាហារពេលព្រឹក ជាច្រើនមុខហើយមានតម្លៃសមរម្យសុទ្ធតែឆ្ងាញ់ៗថែមទៀតផង ទាំងនោះមានដូចជា៖ បាយភ្លៅមាន់អាំងប្រហុកអង្រ្កង បាយមាន់អាំងប្រហុកអង្រ្កង គុយទាវឆ្ងាញ់កាហ្វេដី និយាយទៅគ្រាន់តែលឺឈ្មោះឃ្លានបាត់ហើយ នៅសល់មួយមុខនេះវិញរឹតតែប្លែក គឺបាយស្រូប៧រសជាតិ តម្លៃតែ៨ពាន់រៀលទេ មានគ្រប់មុខតែម្តងហើយ ញាុំបាន៧មុខ អ៊ែមហ្មង។
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី 
ហាង កាហ្វេដី
ក្រៅពីមុខម្ហូបទាំងនេះហើយ ពីហាងកាហ្វេដីនៅមានមុខម្ហួបជាច្រើនមុខផ្សេងទៀត មានទាំងអាហារពេលព្រឹក អាហារថ្ងៃត្រង់ ពេលរសៀល អត់ខ្វះទេច្រើនណាស់ ចង់ញុាំអីក៏មានដែរ ជ្រើសរើសយកការទទួលទានអាហារឆ្ងាញ់មានច្រើនជម្រើស ហើយមិនតែប៉ុណ្ណោះមានកន្លែងចតឡានធំទូលាយថែមទៀតផង។ ចឹងព្រឹកស្អែកត្រៀមមាត់សាករសជាតិ បាយស្រូប៧រសជាតិ របស់ហាងកាហ្វេដី ម្តងមើលយ៉ាងម៉េចវិញ!
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016​​ 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា​ សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។
ហាង កាហ្វេដី 
ហាង កាហ្វេដី
ហាង កាហ្វេដី 
ហាង កាហ្វេដី
វីដេអូ

សម្រកគីឡូម៉េចបាន! បើមីទាញតុងយុាំ លេងចឹងៗអី

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
លេងចឹងៗអីឱ្យសម្រកគីឡូម៉េចកើត! ប៉ុនហ្នឹងហើយអត់ឃ្លានទៀតអី គ្រឿងសមុទ្រចំហ៊ុយស្រស់ មាន់់អាំងពួក ទឹកជ្រលក់ឆ្ងាញ់ បើសុទ្ធតែរបស់ចូលចិត្តទាំងអស់ចឹងឱ្យសម្រកម៉េចទ្រាំមិនបានទេ មានតែចាំសម្រកពេលក្រោយហើយ ។
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយុាំ ដែលលោកអ្នកមួយចំនួនធំបានធ្លាប់ស្គាល់រួចមកហើយនោះ ល្បីខាងម្ហូបប្លែកៗថ្មីៗជានិច្ចមិនចេះដាច់សោះ ថ្មីៗដើម្បីបំពេញចិត្តអតិថិជន ម្ចាស់ហាងបាននាំយកនៅគ្រឿងសមុទ្រស្រស់ៗបន្ថែមទៀត ដាក់ចំហ៊ុយស្រស់ៗភ្លាមក្នុងឡាំងស៊ឹង មានគ្រប់មុខ រួមទាំងមាន់ពួកដែលល្បីខ្លាំងនៅខេត្តសៀមរាប​នោះ ក៏មានលក់ក្នុងហាងមីទាញតុងយុាំដែរ អ្វីដែលពិសេសទៀតនោះរាល់មុខម្ហូបទាំងអស់សុទ្ទតែមិនអាចអត់បាន នៅទឹកជ្រលក់ពិសេសប្រចាំហាង គឺឆ្ងាញ់ខ្លាំងតែម្តង។
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
និយាយមិនអួតទេ ពិតជាឈ្ងុយឆ្ងាញ់មែនណា ដោយសារតែក្រុមការងារយើងខ្ញុំបានភ្លក់រួចហើយ មិនត្រឹមតែប៉ណ្ណោះ ហាងគាត់មាន មុខម្ហូបច្រើនផ្សេងទៀតសុទ្ធតែឆ្ងាញ់ៗ អត់ខ្វះអីញាុំទេ មានច្រើនណាស់ ចឹងហើយទ្រាំសម្រកគីឡូមិនបានទេ​ មានតែញុាំសិនហើយ! បើនឹកឃើញចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ច្រើនមុខ កុំភ្លេចណា នឹកឃើញដល់ហាងមីទាញតុងយុាំ។
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
មីទាញតុងយុាំ
មីទាញតុងយុាំ
ហាង មីទាញតុងយុាំ Tel: 061 31 66 83 / 098 809 789 ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម វីដេអូ

ផ្អើលទៀតហើយ!​ ទឹកកកឈូសផ្លែខ្លុង ពីហាង MotoCafe

អាកាសធាតុក្តៅចឹងបេីបានរបស់ត្រជាក់ៗដឹងមិចទេន៎ ចំណីមាត់ថ្មី! ក្នុងរដូវក្តៅនេះបានមកដល់ហើយ ទឹកកកឈូសផ្លែខ្លុង ពីហាង MotoCafe ។
ហាង MotoCafe
ហាង MotoCafe
ទឹកកកឈូសផ្លែខ្លុង បានមកអង្រួនចិត្តមិត្តៗអ្នកញុាំមិនស្ទើរទេ! ព្រោះតែភាពទាក់ទាញនៃការច្នៃប្រឌិតប្លែកៗ ពីឈ្មោះថាទឹកកកឈូសធម្មតាឱ្យទៅជាទឹកកកឈូសផ្លែខ្លុងប្រ៊េនៗ ហើយទទួលបានការចាប់អារម្មណ៍ខ្លាំង នៅចាំអីទៀតអាកាសធាតុក្តៅខ្លាំងចឹងគួរតែរកទឹកកកឈូសត្រជាក់ៗហើយទើបបាន​។
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាងស្លាកយីហ៊ោប្រ៊េន​​​​ MotoCafe ដែលបង្កើតដោយស្នាដៃកូនខ្មែរនេះ ទទួលបានការគាំទ្រខ្លាំង មិនចាញ់ហាងប្រ៊េនដែលទិញមកពីបរទេសប៉ុន្មានទេ គឺមានការរៀបចំឡើងយ៉ាងប្លែកភ្នែកតែម្តង ហើយដើម្បីឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួនក្នុងរដូវក្តៅនេះ សម្រាប់ហាងផ្ទាល់ បាននាំចំណីមាត់ថ្មី គឺទឹកកកឈូសផ្លែខ្លុង ធានាថាត្រូវចិត្តខ្លាំង ទាំងភាពទាក់ទាញ និងរសជាតិឈ្ងុយឆ្ងាញ់របស់ទឹកស្ក ត្នោតរបស់ខ្មែរយើងឆ្ងាញ់ម៉ាកប់​ រួមទាំងផ្លែឈើស្រស់ៗ ធ្វើឱ្យរសជាតិឆ្ងាញ់ត្រូវមាត់ ត្រជាក់ដល់បេះដូង ។
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ក្រៅពីទឹកកកឈូសឆ្ងាញ់ហើយនោះ ដូចដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម រួមទាំងការហ្វេដ៏ឈ្ងុយឆ្ងាញ់របស់ស្នាដៃកូនខ្មែរមិនចាញ់ប្រ៊េនស្រុកគេឡើយ ហើយបើនិយាយពីបរិយាកាសទាំងក្នុងហាង និងក្រៅហាងគីមានភាពទាក់ទាញខ្លាំងតែម្តង ដើមឈើធំៗ មានម្លប់ត្រជាក់ ក្នុងហាងរៀបចំប្លែកៗមានភាពទាក់ទាញ កន្លែងអង្គុយស្រួល មានចំណតរថយន្តធំទូលាយ ។
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe Call: 071 892 0508 / 098 892 0508 / 099 920 508 ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ វីដេអូ

ជាវសំបុត្រកុនរឿង Pacific Rim មុនថ្ងៃចាក់បញ្ចាំងពីរោងភាពយន្តលេជេន និងការបញ្ចុះតម្លៃដ៏អស្ចារ្យពីផាយផេ

ព័ត៌មានពិសេសសម្រាប់ហ្វេនទាំងអស់ដែលចូលចិត្តទស្សនាខ្សែភាពយន្តរឿង Pacific Rim ឬបដិវត្តក្រលាប់ចាក់តាំងពីវគ្គមួយកន្លងមក ឥលូវនេះខ្សែភាពយន្តនេះក៏មានចេញជាផ្លូវការនូវវគ្គពីរដែលកាន់តែល្អមើលនិងជក់ចិត្តដិតអារម្មណ៍ដែលនឹងត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី22 មីនា 2018 នេះ ប៉ុន្តែសម្រាប់គ្រប់សាខារបស់រោងភាពយន្តលេជេនក៏បានធ្វើការដាក់លក់សំបុត្រកុននេះមុនថ្ងៃចាក់បញ្ចាំងដើម្បីជាភាពងាយស្រួលសម្រាប់ហេ្វនៗដែលមិនអាចរង់ចាំយូរ កាន់តែវិសេសវិសាលជាងនេះគឺមានការបញ្ចុះតម្លៃដ៏អស្ចារ្យ 50% សម្រាប់អតិថិជនដែលបានប្រើប្រាស់នូវកម្មវិធីផាយផេ ប៉ុន្តែសម្រាប់កៅអីក៏មានចំនួនកំណត់ផងដែរ។
Pacific Rim
Pacific Rim
លោកអ្នកអាចរកជាវសំបុត្របាននៅតាមម៉ោងបញ្ចាំងខាងលើនេះ នៅគ្រប់សាខារបស់រោងភាពយន្តលេជេន ពិសេសលោកអ្នកក៏អាចមកសាកល្បងទស្សនារឿងដ៏អស្ចារ្យនេះនៅសាខាថ្មីរបស់លេជេនគឺលេជេន ព្រីមៀម ​(ស្ថិតនៅក្នុងអគារ​ Exchange Square mall ជាន់ទី2)ដែលមានប្រព័ន្ធសម្លេងថ្មី គឺ Dolby Atmos ដែលស្ថិតនៅសាលទីមួយ និងសម្រាប់សាលទីពីរគឺមានកៅអីទំនើបមានផាសុកភាពអាចបត់បែនទៅក្រោយបាន។ នៅចាំអីទៀត? លឿនឡើងមកទិញសំបុត្រអោយបានមុនទាំងអស់គ្នាណា៎! អ្នកណាៗក៏ទៅលេជេនដែរ!!! #LetsGoLegend

មកដល់ហើយតើ! មីថៃបួនពណ៌ល្បីខ្លាំងនៅខេត្តព្រះសីហនុយើងហ្នឹង!

តើលោកអ្នកមានគម្រោងដំណើរកំសាន្តទៅក្រុងព្រះសីហនុអត់? ជាការពិតណាស់ ខេត្តព្រះសីហនុ ជាខេត្តមួយដ៏ស្រស់ស្អាតហើយក៏ជាខេត្តដែលសំបូរទៅដោយ ភ្ញៀវទេសចរណ៍មកទស្សនា មិនថាតែតាមបណ្តាប្រទេសដទៃនោះទេ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ឬអ្នកទីក្រុងភ្នំពេញយើង ក៏ ចង់ទៅលេងខេត្តដ៏អស្ចារ្យមួយនេះផងដែរ ។
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ឆ្លៀតពេលនេះដែរក្រុមការងារយើងសូមបង្ហាញមុខម្ហូបថ្មីដែលល្បីនៅខ្លាំងនៅប្រទេសថៃ ហើយបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងព្រះសីហនុយើងផ្ទាល់ ហើយក៏កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជនគ្រប់ស្រទាប់វណ្ណៈនោះគឺហាង គុយទាវថៃ Im Aroi & Hippo Cafe ។
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
អ្វីដែលជាចំនុចពិសេសសម្រាប់គុយទាវនេះវិញ រសជាតិទឹកស៊ុបបែបថៃ ចំអិនដោយចុងភៅមកពីប្រទេសថៃ យករសជាតិដើមពីខេត្តពេជ្របូរី ហើយសរសៃមីមានពណ៌ប្លែកៗជាច្រើន គឺប្រើវត្ថុធាតុដើម ពីធម្មជាតិដើម្បីបង្កើតជាពណ៌ដ៏ស្រស់ស្អាតគួរឱ្យចង់ទទួលទាន រួមទាំងទឹកជ្រលក់ពិសេសប្រចាំហាងផ្ទាល់ដែលធ្វើឱ្យរសជាតិគុយទាវថៃនេះកាន់តែឆ្ងាញ់ប្លែក ខុសពីគុយទាវដែលោកអ្នកធ្លាប់ពិសារកន្លងមក ។ ក្រៅពី គុយទាវថៃ ព្រមជាមួយគ្នានេះដែរ សំរាប់កាហ្វេដែលមាននៅ
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ក្នុងហាង គុយទាវថៃ Im Aroi & Hippo Cafe គឺមានលក្ខណៈពិសេសត្រង់ថា៖ គ្រប់គ្រាប់កាហ្វេ គឺត្រូវបាននាំចូលពីខេត្ត ឈៀងម៉ៃ ដែលជ្រើសរើសយ៉ាងលំអិត លើគ្រាប់កាហ្វេនីមួយៗ ដើម្បីចំរេញបានជារសជាតិកាហ្វេសុទ្ទមកពីប្រទេសថៃ ដែលធ្វើឱ្យអ្នកពិសារទទួលបាននៅរសជាតិប្លែកមាត់។ សម្រាប់លោកអ្នកដែលមានគម្រោងទៅខេត្តកំពង់សោម ឬអ្នកដែលរស់នៅក្នុងទីរួមខេត្តផ្ទាល់ ចាំដល់ណាទៀតចំណីមាត់ថ្មីមកដល់ហើយតើ គុយទាវច្រើនពណ៌ ច្រើនរសជាតិ ភេសជ្ជៈច្រើនជម្រើសឆ្ងាញ់មិនសាកម៉េចបាន!
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe
ហាង គុយទាវថៃ Im Aroi & Hippo Cafe លេខទូរស័ព្ទ៖ 016 999 808 ទីតាំង៖ ផ្លូវ ឯករាជ្យ សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជិតPizza Company ) វីដេអូ