ប្រឡូក​សិ​ល្បះ​ជាង​៣០​ឆ្នាំ​លោក នូ ស៊ឹ​ប គ្មាន​សល់​អ្វី​ក្រៅពី​ផ្ញើ​ជីវិត​នៅផ្ទះ​ជួល

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ជើង​ចាស់​មាន​ទឹកដម​សម្លេង​ស្រទន់​លោក នូ ស៊ឹ​ប បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ប្រមាណ​ជា​ជាង​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​កម្រិតជីវភាព​វិញ​តារាចម្រៀង​រូប​នេះ​ហាក់​មិន​មាន​អ្វី​សេសសល់​ច្រើន​ឡើយ ក្រៅ​តែ​អំពី​ការ​នៅផ្ទះ​ជួល ក្នុង​ជីវភាព​ដ៏​ខ្វះខាត​។ ក្នុង​វ័យ​៧១​ឆ្នាំ​លោក នូ ស៊ឹ​ប កំពុង​តែ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​នៅ​មុខ​ពេទ្យរ​ស្ស៊ី​ជាមួយនឹង​ក្មួយ និង​ចៅ​២​នាក់ ដែល​ការ​ស្នាក់​នៅ​របស់​លោក​គឺ​មាន​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​លោក​បាត់បង់​ស្ទើ​តែ​ទាំងស្រុង​នូវ​ការ​សម្តែង​។ ម្ចាស់​បទ «​អនិច្ចា​រ្យ​អ្នកស្រែ​» លោក នូ ស៊ឹ​ប បាន​រៀបរាប់​ថា ក្នុង​ពេល​បច្ចុប្បន្ន​លោក​បាន​បាត់បង់​ឱកាស​ក្នុង​ការ​ច្រៀង​ជា​ច្រើន​ឆ្នាំ​ហើយ ដោយសារ​តែ​គ្មាន​អ្នក​ហៅ បូក​រួម​ជាមួយ​ជំងឺ​ប្រចាំ​កាយ​និង​ភាព​ចាស់ជរា​ផង​នោះ​។ លោក នូ ស៊ឹ​ប ថ្លែង​ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​បើ​ទោះបីជា​រូប​ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​ស្ទើ​ពេញ​មួយ​ជីវិត​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​មាន​អ្វី​ច្រើន​សល់​ជាប់​នៅ​ក្នុង​ខ្លួន​ឡើយ​។ តែ​ខ្ញុំ​កំពុង​តែ​ផ្ញើ​វាសនា​និង​បន្តជីវិត​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នេះ​នៅ​ក្នុងផ្ទះ​ជួល ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ដែល​បាន​ស្គាល់​និង​អាណិតអាសូរ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណោះ​»​។ បើ​តាម​លោក នូ ស៊ឹ​ប លោក​បាន​មក​នៅផ្ទះ​ជួល​នេះ​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​៥០​ដុល្លារ​សម្រាប់​ថ្លៃ​ជួល ជាមួយនឹង​ការ​បូក​រួម​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​នោះ​គឺ​ជិត​១០០​ដុល្លារ​ក្នុង​មួយ​ខែ​។ លោក​បន្ត​ទាំង​អួល​ដើម​.​ក ថា​សព្វថ្ងៃ​លោក​មិន​អាច​ដើរ​ច្រៀង​បាន​ដូច​មុន​ទៀត​ឡើយ​ហើយ​រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃនេះ​គឺ​លោក​បាន​មក​ពី​ជួយ​ពី​សប្បុរសជន​នានា និង​ប្រាក់ខែរ​ត្រែ​ត (​ប្រាក់​ចូល​និវត្តន៍​)​ជា​ទាហាន​ប៉ុណ្ណោះ​។ លោក នូ ស៊ឹ​ប បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​ចម្រៀង​នេះ​តាំងពី​ជំនាន់​បែក​ខ្មែរក្រហម​មក​ម្លេះ ដោយពេល​នោះ​លោក​មានការ​គាំទ្រ​ខ្លាំង​ដោយសារ​តែ​លោក​ច្រៀង​តែ​បទ​បដិវត្តន៍​។ លុះ​មក​ដល់​សម័យ​ឆ្នាំ​៨០​លោក​បាន​ចូល​បម្រើ​ការងារ​ជា​នាយទាហាន ដែល​បាន ចូល​និវត្តន៍​តាំងពី​ឆ្នាំ​២០០៥ នៅ​ពេល​លោក​ទទួល​បាន​ត្រឹម​សក្តិ​២​ប៉ុណ្ណោះ និង​ទទួល​បាន​ប្រាក់ខែ​៤០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​៕

រូបសំណាក​កវីគ​ង្គ ប៊ុ​ន​ឈឿ​ន ​លេច​ចេញ​ជា​រូបរាង​ហើយ គឺនៅ…

រាជធានី​ភ្នំពេញ ៖ រូបសំណាក និង​ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កវី​ម្ចាស់​ស្ទឹង​សង្កែ​ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​លេច​ចេញ​ជា​រូបរាង​ហើយ បន្ទាប់​ចំណាយ​ពេលវេលា និង​ប្រាក់​សម្រាប់​ការ​សាង​សង់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេ​រិ​ក ដែល​ជា​ប្រាក់​ផ្ទាល់​របស់​ក្រុម​គ្រួសារ សាច់ញា​តិ​របស់​លោក ។ ប្រាង្គ សួនច្បារ និង​រូបសំណាក​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ធ្វើ​ឡើង​ស្ថិត​នៅ​​ក្នុង​បរិវេណ​វត្ត​កណ្តាល ជាប់មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខណៈ​ពេល​កម្មវិធី​ឆ្លង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ និង​៨ ខែមេសា ឆ្នាំ​២០១៨ ។ រូបសំណាក និង​ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​រំលេច​ជា​រូបរាង​នេះ​ឡើង​បន្ទាប់​ពី​ដើម​ដូង​ទី​១០ ដែល​មាន​ប្រវត្តិ​រឿងរ៉ាវ​តែង​និពន្ធ​បទ​ចម្រៀង​របស់​កវី​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដាំ​ឡើង​វិញ​កាលពី​អំឡុង​ឆ្នាំ​២០១៦ ។ ប្រធាន​ក្រុមព្រះ​សុរិយាលោក យាង វ​ណ្ឌី ដែល​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​កសាង​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​ក​ន្ល​មក​ថា រូបសំណាក និង​ប្រាង្គ​ដាក់​អដ្ឋិធាតុ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ចំណាយ​ប្រាក់​សាងសង់​អស់​ប្រមាណ​១៥.០០០​ដុល្លារ​អា​មេ​រិ​ក ជា​ប្រាក់​កូន ចៅ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ផ្ទាល់ ។ បើ​តាម​លោក​យាង វ​ណ្ឌី ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កសាង​ឡើង​តាម​រចនាបថ​ខ្មែរ ទំហំ​៦​ម៉ែត្រ​គុណ​៦​ម៉ែត្រ ហើយ​នៅ​មុខ​ប្រាង្គ​មាន​សួនច្បារ និង​មាន​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿន ។ ការ​ជួយ​រៀបចំ​កម្ម​សិ​ទិ្ធ​បញ្ញា និង​ការ​ចូលរួម​ជួយ​កសាង​រូបសំណាក​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន ពី​ក្រុម​របស់​លោក​នា​ពេល​នេះ​គឺ​ដោយសារ​ក្រុម​របស់​លោក​បាន​មើលឃើញ​ពី​គុណ​តម្លៃ​របស់​កវី​ឆ្នើម​រូប​នេះ ដែល​មហាជន​ខ្មែរ​ត្រូវ​តបស្នង​នូវ​អ្វី​ដែល​លោក​បាន​បូជា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​។ ទីតាំង និង​រូបសំណាក​នោះ​កសាង​ឡើង ក្នុង​គោលបំណង​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​កវី​រូប​នេះ​ជា​បន្ត​ទៀត ជាមួយនឹង​ការ​រំលឹក​នូវ​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​លោក​ផង​ដែរ ។ ចំណែក​លោក​មុត ថា​រី ដែល​ជា​កូនប្រសា​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​អះអាង​ថា «យើង​​មានការ​សប្បាយចិត្ត​ដោយសារ​តែ​យើង​បាន​បំពេញ​បំណង​ដែល​ឪពុក​របស់ខ្ញុំ​ចង់​បាន​មុន​ពេល​ទទួលមរណភាព ។ បើ​ទោះបីជា​រូបសំណាក​លោក​គ​ង្គ ប៊ុ​ឈឿ​ន ហាក់​នៅ​មិន​ទាន់​ដូច​រូប​ដើម​មួយ​រយ​ភាគរយ​ក្តី ប៉ុន្តែ​យើង​នៅ​តែ​ទទួលយក​ដោយសារ​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ក្រុម​យុវជន​ស្ម័គ្រ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ »​។ បើ​តាម​លោក​មុត ថា​រី នា​ពេល​ខាង​មុខ​ក្រុម​គ្រួសារ​របស់​លោក​គ្រោង​នឹង​សាងសង់​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មួយទៀត​ដែល​អាច​មាន​លក្ខណៈ​ដូច​ទៅ​នឹង​រូប​ដើម​របស់​លោក​តែ​ម្តង ។ នៅ​ថ្ងៃ​ឆ្លង​នៃ​ពិធីបុណ្យ​នោះ​មានការ​ប្រគំ​តន្ត្រី ដែល​ចូលរួម​ដោយ​តារាចម្រៀង​ជា​ច្រើន​នាក់​ពី​រាជធានី​ភ្នំពេញ និង​ប្រិ​យ​មិត្ត​ពី​ទី​ជិត​ឆ្ងាយ ដែល​និយម​គាំទ្រ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ក្នុង​នោះ​លោក​អ៊ា​ម វ​ន្នី ដែល​ជា​តារាចម្រៀង​ក៏​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផង​ដែរ ។ កវី​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​នៃ​ប្រទេស​ន័​រ​វ៉េ​ស ដោយសារ​ជំងឺមហារីក ក្នុង​វ័យ​៧៧​ឆ្នាំ​៕

មរណ​ភាពលោក វីតាមីន​សេ ធ្វើ​ឱ្យ​មហាជន​សោកស្តាយ​ពន់​ពេក​

រាជធានី​ភ្នំពេញ ៖ ដំណឹង​នៃ​ការ​ទទួលមរណភាព​របស់​តារា​កំប្លែង​លោក វីតាមីន​សេ ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្រោយ​មួយ​ថ្ងៃ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​លាចាក​លោក​មិន​ត្រឡប់​ក្រោយ​កាលពី​រាត្រី​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែមីនា ក្នុង​ជន្មា​ន​យុ​៦៩​ឆ្នាំ​។ ប្រធាន​សមាគម​សិល្បករ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ថា «​នាង​ខ្ញុំ​សូម​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​អ្នក​បង ប៉េង ប៉ោង និង​ក្រុម​គ្រួសារ ដែល​បាន​បាត់បង់​លោកឪពុក​ជាទី​ស្រលាញ់ និង​ជីតា​ជាទី​គោរព​លោកពូ​វីតាមីន​សេ​ដែល​ទទួលមរណភាព​កាលពី​ម៉ោង​១២​និង​១៥​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣០ មីនា ដោយ​រោគាពាធ ។ នាង​ខ្ញុំ​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោកពូ​ទៅ​ប្រតិស្ឋាន​នៅ​ទីកន្លែង​ដ៏​ខ្ពង់ខ្ពស់ ផុត​ចាក​សេចក្តី​ទុក្ខ​ទាំងឡាយ​ទាំងពួង កុំបី​ឃ្លាត​ក្លាយទៅជា​បការៈ​ដទៃ​ឡើយ​នេះ​ជា​ការ​បាត់បង់ វិ​រៈ​សិល្បករ​ដ៏​មាន​តម្លៃ​បំផុត ន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​»​។ រីឯ​អ្នក​កំប្លែង​រួម​ជំនាន់​លោក សាន ម៉ៅ ក៏​សម្តែង​ការ​ត្កុ​ក​ក្តួល​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​មរណភាព​របស់​លោក វីតាមីន​សេ នា​ពេល​នេះ​។ បើ​ទោះបីជា​លោក​ហាក់​នៅ​មិន​ទាន់​បាន​ស្បើយ​ពី​ជំងឺ​ប្រចាំ​កាយ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​នៅ​តែ​ឆ្លៀត​ដើម្បី​បាន​ចូលរួម​បុណ្យសព​លោក វីតាមីន​សេ ព្រោះ​ពួក​លោក​មាន​ប្រវត្តិ​ច្រើន​រាប់​មិន​អស់​ជាមួយ​គ្នា​តាំង​ឆ្នាំ​៧៩​មក​។ រីឯ​តារា​កំប្លែង​ភ្នែក​តូច​លោក ជួង ជី ហៅ​កុយ ក៏​សម្តែង​ការ​ត្កុ​ក​ក្តួល​ផង​ដែរ ក្នុង​ពេល​ដែល​លោក​បាន​បាត់បង់​ដៃគូ​សម្តែង​ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​។ ក្រៅពី​សារ​របស់​តារា​ខាងលើ​នេះ ក៏​មាន​សារ​រំលែក​ទុក្ខ​ជា​ច្រើន​ទៀត​ពី​សំណាក់​សិល្បករ​ផ្សេង​ៗ​ដែល​បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ភាព​សោកស្តាយ​ចំពោះ​មរណភាព​របស់​លោក វីតាមីន​សេ នា​ពេល​នេះ​។ គួរ​រំលឹក​ថា លោក មៅ សា​មឿ​ន ហៅ​វីតាមីន​សេ បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​​១២ និង​១៥​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣០ មីនា ដោយ​រោគាពាធ ។ ខណៈ​ពេល​នេះ​សព​របស់​លោក​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ស្ថិត​នៅ​ផ្លូវ​២៧១ ម្ដុំ​ត្រឡោក​បែក ដោយ​កំណត់​ដង្ហែ​ទៅ​វត្ត​មកុដ​បុរី ហៅ​វត្ត​តាំងក្រសាំង ខាងក្រោយ​វត្ត​ទឹកថ្លា នៅ​ថ្ងៃអាទិត្យ ទី​១ មេ​សា ដើម្បី​បូជា​នៅ​វេលា​ម៉ោង​៨​យប់ ៕

បទ «​រាំ​ស្កុប​» របស់​នាង​យូ​រី ត្រូវ​ហា​មចាក់​ផ្សាយ​ដោយសារ​រឿង​មួយ​!

រាជធានី​ភ្នំពេញ​ ៖ បទ​​ចម្រៀង​ថ្មី​មួយ​បទ​របស់​ផលិតកម្ម​សាន់​ដេ ដែល​មាន​ចំណងជើង​ថា «​រាំ​ស្កុប​» ដែល​ច្រៀង​ដោយ​តារា​ស្រី​សិច​ស៊ី នាង​យូ​រី ត្រូវ​បាន​ក្រសួង​ព័ត៌មាន​សរសេរ​លិខិត​ជូន​ទៅ​ម្ចាស់​ស្ថានីយទូរទស្សន៍ ​និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ «​បញ្ឈប់​ការ​ចាក់​ផ្សាយ​» ដោយសារ​តែ​វី​ដេ​អូ​បទ​ចម្រៀង​នេះ​ បាន​ប្រើ​ស្លាក​​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​គ្មាន​ការ​អនុញ្ញាតិ ។ នេះ​បើ​យោង​តាម​​លិ​ខិ​ច​មួយ​ច្បាប់​របស់​ក្រសួង​ព័ត៌មាន​ចុះ​នៅ​ថ្ងៃ​ទី ៣០ ខែមីនា ​ឆ្នាំ​២០១៨ និង​ចុះ​ហត្ថ​លេខា​ដោយ​រដ្ឋមន្ត្រី​ខៀវ កា​ញា​រី​ទ្ធ ។ ក្នុង​លិខិត​បាន​បញ្ជាក់​ថា ផលិតកម្ម​សាន់​ដេ​បាន​ផលិត​វី​ដេ​អូ​ចម្រៀង​នេះ​ដែល​នៅ​ក្នុង «ឈុត​សម្តែង បទ​ចម្រៀង​នោះ​បាន​ប្រើប្រាស់​ឯកសណ្ឋាន​ដែល​មាន​ស្លាក​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត​ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​មន្ទីរពេទ្យ​កាល់​ម៉ែត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុង​ការ​បំពេញការងារ​វិជ្ជា​ជីវៈ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ទាំងមូល​»​។ លិខិត​របស់​ក្រសួង​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា សូម​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ជូន​ដំ​ណឹង​នេះ​តទៅ ៕

ចង់ញ៉ាំម្ហូបថៃមានអ្វីត្រូវពិបាកទៀត! ទៅភោជនីយដ្ឋាន Blossom ម៉ាឆ្ងាញ់ហើយ

ចង់ញាុំម្ហូបថៃមានអីត្រូវពិបាកទៀត! កាន់តែងាយស្រួលជាងមុនហើយ សម្រាប់លោកអ្នកដែលនិយមពិសារអាហាររសជាតិបែបថៃនោះ មិនបាច់ទៅដល់ឆ្ងាយនោះទេ នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះថា Blossom ដែលមានទីតាំងនៅផ្លូវ184 ត្រង់ចំនុចមុខសាលារៀន អាលីយ៉ង់ គឺប្រជុំអាហារបែបថៃសុទ្ធ ម្ហូបល្បីៗមានការពេញនិយមខ្លាំងក្នុងទីក្រុងបាងកកផ្ទាល់។
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
នៅភោជនីយដ្ឋាន Blossom ជាភោជនីយដ្ឋានបំរើជូននៅប្រភេទអាហារថៃយ៉ាងសម្បូរបែបដែលល្បីខ្លាំងក្នុងទីក្រុងបាងកក សុទ្ទតែទំនងញុាំ ហើយមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗនោះទេ ថែមទាំងមានភេសជ្ជៈច្រើនរសជាតិ ច្រើនជម្រើស ច្រើនពណ៌គួរអោយចង់ញុាំខ្លាំងណាស់ ងាកមកនិយាយពីបង្អែមវិញ គឺថាគ្រាន់តែឃើញភ្លាមឃ្លានញាុំតែម្តងហើយ ព្រោះអីវាទំនងញុាំពេកនោះអី ក្រៅពីអាហារបែបថៃឆ្ងាញ់ហើយនោះ បរិយាកាសក្នុងហាងក៏មានផាសុកភាព កន្លែងធំទូលាយ សាកសមសម្រាប់ការជជែកគ្នាពិភាក្សាកាងារ ឬការសិក្សារ ។
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
មានអីត្រូវគិតទៀតទេ ច្រើនមុខយ៉ាងហ្នឹងហើយចង់ញុាំមួយមុខណាចំណាំទុកទៅ ល្ងាចនេះចាំញុាំអោយបាត់ឃ្លានម្តង មិនបាច់ទៅណាឆ្ងាយក្រៅប្រទេសនាំហត់ បើនៅភោជនីយដ្ឋាន Blossom មានគ្រប់អស់ហើយម៉ាឆ្ងាញ់ ចឹងមានតែត្រៀមលុយត្រៀមពោះទៅសាកម្ហូបបែបថៃល្បីនៅបាងកកម្តងមើល៍។
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom
ភោជនីយដ្ឋាន Blossom Restaurant លេខទូរស័ព្ទ៖ 093 893 416 / 085 714 570 ទីតាំង៖ កែវ ជា លេខ ១៨៤ ក្បែរសាលារៀន អាលីយ៉ង់ ឬសាលាពុទ្ធិសាស្រ្ត វីដេអូ

ម៉ោះៗ បញ្ចុះតម្លៃពិសេស 20% ស៊ុបឆ្លាមចង្អេរ ពីហាងស៊ុបចង្កាក់Volcano

អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមមុខម្ហូបថ្មីមួយទៀតគឺ ស៊ុបឆ្លាមចង្អេរ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano ដូចដែលលោកអ្នកធ្លាប់បានស្គាល់ហើយ មិនថាបើកដំណើរពេលណានោះទេ ភ្ញៀវចូលពេញៗតែម្តង ហើយអ្វីដែល នរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់បាន ព្រោះតែក្លិន​ឈ្ងុយសាច់អាំង និងក្លិនតាមផ្សែងរបស់ទឹកស៊ុបសាច់ចង្កាក់ បើរសជាតិ​សាច់ចង្កាក់វិញ ញាុំជាមួយទឹកជ្រលក់គឺថារសជាតិឆ្ងាញ់ប្លែកមាត់ចឹងហ្មង។ ដូចនេះហើយដោយសង្កេតឃើញថាមានការគាំទ្រច្រើនខ្លាំងពីសំណាក់ភ្ញៀវ ម្ចាស់ហាងក៏បាននាំមកនូវម្ហូបថ្មី គឺស៊ុបឆ្លាមចង្អេរ រសជាតិឆ្ងាញ់ ហើយបញ្ចុះតម្លៃពិសេសទៀត។
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ស៊ុប​ចង្កាក់​មួយឆ្នាំតែ ១៥០០០រៀល​តែ​ប៉ុណ្ណោះ សាច់​ក្ដៅៗ​ហុយៗ ជ្រលក់​ជា​មួយ​ទឹក​សៀង​ហឹរៗ​ឆ្ងាញ់​ជាប់​មាត់​ភ្លេច​មិន​បាន​ទេ ហើយសម្រាប់ ស៊ុបឆ្លាមចង្អេរនេះតម្លៃត្រឹមតែ ៤០០០០៛​​ ប៉ុណ្ណោះ ជាមួយគ្នានេះដែរ សំរាប់គ្រប់សាខារបស់ ហាងស៊ុប​ចង្កាក់Volcano​ ក៏មានជាការផ្តល់ជូនពិសេសជូនអតិថិជនរបស់ខ្លួន ទៅលើស៊ុបឆ្លាមចង្អេរ ដោយចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី ០4ខែមេសា ឆ្នាំ2018 ភ្ញៀវទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ២០%​ ចំពោះតែការកម្មង់ទិញស៊ុបឆ្លាមចង្អេរប៉ុណ្ណោះ។
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
ហាង​ ស៊ុបចង្កាក់Volcano
បញ្ជាក់ៈ ការបញ្ចុះតម្លៃ២០% ពេញ១សប្តាហ៍នេះ មានតែសម្រាប់ស៊ុបចង្អេរតែប៉ុណ្ណោះ​ ចាប់ពីថ្ងៃទី29 ដល់ថ្ងៃទី ០4ខែមេសា ឆ្នាំ2018 គ្រប់សាខាទាំងអស់របស់ហាង ស៊ុបចង្កាក់ Volcano ហាង ស៊ុបចង្កាក់ Volcano សាខាសែនសុខ ទូរស័ព្ទ៖ 099 999 640 ទីតាំង៖ St.1986 ទល់មុខ មន្ទីរពេទ្យ​សាកលវិទ្យាល័យអន្តរជាតិ​សែនសុខ ជាប់កាហ្វេ នស២រ វីដេអូ

សាច់គោអាំង ៣កន្លែង សុទ្ធតែល្បីច្រើនឆ្នាំ ហើយលក់ដាច់មិនណយទេ!

ថាមិនឃ្លានក៏មិនកើតដែរ ព្រោះតែជាទម្លាប់អោយតែជិតដល់ម៉ោងចេញពីធ្វើការដឹងតែក្រពះរើរកចំណីរញុាំហើយ ចឹងពេលនេះក៏ជាពេលដែលក្រុមកាងារយើងដល់ម៉ោងបង្ហាញកន្លែងញាុំឆ្ងាញ់ៗជូនដល់លោកអ្នកផងដែរ លើកនេះមានដល់តែ៣កន្លែងថែមទៀតផង ដឹងអត់ថាជាអាហាសម្រន់អ្វី? គឺសាច់គោអាំងឆ្ងាញ់ៗ សុទ្ទតែល្បីរាប់ឆ្នាំមកហើយ លក់ដាច់មិនណយទេណា ដូចនេះចង់ដឹងថាមាននៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ហាង សាច់អាំង យាយសក់ ស

ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស ទូរស័ព្ទ៖​ 016 353 030 / 011 353 030 / 012 568 623 ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ វីដេអូ

ហាង នំប័ុងសាច់អាំងភូមិចំរើនផល

ពេលវេលាថ្មើរនេះអាចនិយាយបានថាជាពេលមួយដែលក្រពះលោកអ្នកកំពុងឃ្លានអាហារសម្រន់អាំងឈ្ងុយៗ មានកោះ ថ្លើម ស្លាបមាន់ សាច់គោអាំង ញាុំជាមួយនំប័ុងអាំងដាក់ប័រក្តៅៗស្រួយ ជ្រក់ហិរៗ អូ!ឃ្លានហា៎ ហើយចាំឱ្យតែដល់ម៉ោងសំរាកគឺថា បបួលគ្នាទៅញុាំឱ្យណាណីម្តង ចឹងតោះ! ហាងសាច់គោអាំងភូមិចំរើនផលនេះមិនខកបំណងឡើយ គឹតម្លៃធូរថ្លៃណាស់ ១ចង្កាក់១០០០៛ ទៅ១៥០០៛ទេ ។
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល
ហាង នំប័ុងសាច់អាំងភូមិចំរើនផល ទូរស័ព្ទ៖ 012 34 78 26 ទីតាំង៖ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ចុះតាមស្ពានទី១ នៅក្បែរហ្គារាសសាំង TELA វីដេអូ

ហាង សាច់គោអាំងម៉ាក់អាយ៉ា

សាច់គោអាំង ដែលមានទីតាំងក្រោយរោងកុនលុច្សដែលបើកដំណើរប្រហែល ៣០ ឆ្នាំកន្លងទៅហើយ។ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺតែងសរសើរថាឆ្ងាញ់ ហើយតែងតែគាំទ្ររហូតដល់សព្វថ្ងៃ។ វាប្រាកដជាមិនមានភាពងាយស្រួលនោះទេ​ដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះ រហូតដល់សព្វថ្ងៃនេះ កត្តាដែលសំខាន់ប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ តែម្តង សំរាប់សាច់គោអាំងចង្កាក់ បូករួមជាមួយនំប័ុងប័តទៀតនោះ អូហូ កូរពោះហើយ។ ហើយអ្វីដែលធ្វើអោយអ្នកញ៉ាំបាយនៅទីនោះភ្លេចមិនបាននោះគឺ ហាងនេះមានភេសជ្ជះ មួយទៀតនោះ​ ទឹកសណ្តែកខៀវ ដែលអោយតែទៅញ៉ាំដឹងតែមិនភ្លេចទេ ដើម្បីអោយរសជាតិបាយកាន់តែអ៊ែម ឆ្ងាញ់មែនណា បើបានទៅលេងកុំភ្លេចទៅសាកណា… ហាង សាច់គោអាំងម៉ាក់អាយ៉ា ទូរស័ព្ទ៖​ 012 765 143 ទីតាំង៖ ផ្ទះលេខ 94 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខាងជើងវត្តសារាវ័ន្ត) វីដេអូ

តើប្លុកទួលទំពូង មានអីញ៉ាំខ្លះ?

ត្រៀមមាត់ភ្លក់ហើយឬនៅ? តោះ! ថ្ងៃនេះសូមនាំអារម្មណ៍លោកអ្នកមកស្គាល់របស់ញុាំឆ្ងាញ់ៗ​ នៅប្លុកទួលទូង សុទ្ទតែជាកន្លែងដែលល្បីខ្លាំងមានអតិថិជនគាំទ្រច្រើន ហើយកន្លែងទាំងនោះលោកអ្នកមួយចំនួនក៏ប្រហែលជាធ្លាប់ស្គាល់ច្បាស់ផងដែរ តើមានកន្លែងណាមួយដែលលោកអ្នកជាម៉ូយប្រចាំហើយឬនៅ ចឹងបើបានស្គាល់ហើយកុំភ្លេចបបួលមិត្តភក្រឱ្យបានស្គាល់ផងណា! តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

១ .មីប្រហិតទួលទំពូង

មីប្រហិតទួលទំពូងនិយាយរួមទៅ គឺមានអ្នកអង្គុយចាំ​ ឈរចាំ រហូត ! ហើយលឺមាត់ថា មីដុំ មីកញ្ចប់ ប្រហិតឌុប ឈាមឌុប បន្តគ្នាតែម្តងហើយ។
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង
មីប្រហិតទួលទំពូង ទូរស័ព្ទ៖ 088 772 9138 អាស័យដ្ឋាន៖ នៅក្នុងវត្តទួលទំពូង (ខាងសាលាបឋមសិក្សាទួលទំពូង)

២ .ហាងទួលទំពូងគ្រឿងសមុទ្រអាំង

ម៉ោង៥មិនទាន់ទេ អតិថិជនពេញៗហាង បុគ្គលិករត់តុមិនចង់ទាន់ ហាងលក់គ្រឿងសមុទ្រមួយកន្លែង ជាប់នឹងផ្សារទួលទំពូង ពិតជាមានរសជាតិឆ្ងាញ់មែន ហើយល្បីខ្លាំងនៅម្តុំទួលទំពូង គ្រាន់តែជិះកាត់ភាយក្លិនឈ្ងុយចេញពីកន្លែងអាំងគ្រឿងសមុទ្រ ដែលបុគ្គលិកអាំងរើដៃមិនទាន់ទេ។
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាង ទួលទំពូងគ្រឿងសមុទ្រអាំង Tel: 017 99 87 57 / 093 38 2008 / 077 32 31 35 ទីតាំង៖ ក្បែរផ្សារទួលទំពូង

៣ .ហាង ខ្ចៅស្រីភ្លោះទួលទំពូង

បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញាុំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ  ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង Tel:010 237 970 ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១

៤​ .ហាង Indy House

អីយ៉ា នៅនេះសោះ! អាហារឆ្ងាញ់ចឹងមែន មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់​ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House នៅទួលទំពូងយើងហ្នឹង!
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House ទូរស័ព្ទ៖ 061 494 411 ទីតាំង៖ ផ្លូវ 135 ខាងកើតផ្សារទួលទំពូង (ទល់មុខនឹងកន្លែងលក់ខ្ចៅទួលទំពូង)

៥ .ហាង​ នំប័ុងសីុវម៉ៃអាំង168

បើយើងធ្វើដំណើរកាត់តាមផ្លូវ155កែងផ្លូវ464 ពីផ្សារទួលទំពូងមកហួសមួយផ្លូវមើលខាស្ដាំដៃ លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានឈ្ងុយ ក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីកន្លែងអាំងសាច់មួយកន្លែង នៅគឺតូបឈ្មោះថា នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់។
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង​ នំប័ុងសីុវម៉ៃអាំង168
ហាង: នំប័ុងសីុវម៉ៃអាំង168 ទូរស័ព្ទ៖ 070348161 / 012933586 ទីតាំង៖ ស្ថិតនៅខាងត្បូងផ្សារទួលទំពូង​ ផ្លូវ155 កែង464 វីដេអូ

ឲ្យតម្លៃសុខភាពរបស់អ្នក កុំភ្លេចញាុំមីក្រហមណា៎!

ការទទួលអាហារដើម្បីសុខភាព មានរសជាតិឆ្ងាញ់ មានអនាម័យ តម្លៃសមរម្យ និងប្លែក ទាំងនេះជាអ្វីដែលអ្នកពិសារគ្រប់រូបតែងតែចង់បាន ដូចនេះ ហាង​ មីក្រហម​​ លោកអ្នកមួយចំនួនធំធ្លាប់បានស្គាល់រួចមកហើយ គឺបានផ្តោតនិងយកចិត្តទុកដាក់ទៅលើសុខភាពជាចម្បង ហើយមានអនាម័យខ្ពស់ ជាពិសេសផលិតដោយការច្នៃប្រឌិតផ្ទាល់របស់កូនខ្មែរយើងពិតៗ។
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម សម្រាប់ជាជម្រើសដល់អ្នកនិយមគាំទ្រពិសារអាហារសុខភាព ពីហាងក៏បានបន្ថែមនៅរសជាតិថ្មីៗ ដូចជា៖ មីក្រហមស៊ុបសរសៃកែង ស៊ុបក្រចកជើងគោពិសេស មីក្រហមស៊ុបកន្ទុយគោ គឺរសជាតិឆ្ងាញ់ ចំពោះសាច់​ផុយ​​ល្មម ត្រូវ​នឹង​ទឹក​ស៊ុប​​មិន​ប្រៃ មិន​សាប មិន​ផ្អែម ​ឯ​ដុំ​ប្រហិត​វិញ​​​ធំមែន ហេីយអ្វីដែលពិសេសទៀតនោះ​ គឺមានបង្កប់នៅស្នូល បន្លែ, ផ្លែឈេី នឹង ម្រេចខ្ចី បង្ហេីរក្លិនយ៉ាងប្រហេីរ គ្រប់រសជាតិអាហារបស់ហាង មីក្រហម គឺគ្រឿង​ផ្សំ​​ត្រូវបាន ជ្រើស​រើស​​យ៉ាងពិសេស ផលិតនឹងសំរឹទ្ធិសម្រាំង​​ឲ្យ​លេច​ឡើង​នូវ​រសជាតិ​​ពិសេស​ប្លែក​ពីគេ​ ម្បូរ​​​ដោយសារធាតុ​​​​​សរីរាង្គដែល ​ជំនួយ​​ដល់​សុខភាព​ ហេីយមិនត្រឹមប៉ុណ្ណោះ​​​ក៏​ផ្ដោត​សំខាន់​ទៅលើ​សុខភាព​​អ្នក​ញាុំ ជា​អាទិភាព​​​ផងដែរ។
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហើយកាន់តែពិសេសចំពោះជាការលើកទឹកចិត្តដល់អ្នកមកពិសារនៅហាង មីក្រហម មានកម្មវិធីពិសេសមួយ សម្រាប់អ្នកដើរមកញាុំ, ជិះកង់ ឬ ក៏ជិះ PassApp, Uber គឺត្រូវបានបញ្ចុះតម្លៃ10% ភ្លាមៗ ទាំង២សាខាតែម្តង សាខាបឹងកេងកង សាខាកម្ពុជាក្រោម ហើយកម្មវិធីនេះគឺ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែ មិនា ឆ្នាំ 2018 ប៉ុណ្ណោះ។ តោះនាំមិត្តភក្តិមកមីក្រហមភ្លក់រសជាតិថ្មី មួយគ្នា ណា៎
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម
ហាង មីក្រហម ទូរស័ព្ទ៖ 098 2011 70 ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។ និងទីតាំងសាខាបឹងកេងកងស្ថិតនៅ :  ផ្លូវ ៣១០ ខាងក្រោយ Burger King វីដេអូ

គយគន់​រូបថត​ផ្អែមល្ហែម​រវាង ​គង់ សុ​ជាតិ ​និង​ជា ​វិបុល ​ពិតជា​មាន​សុភមង្គល​នឹង​គ្នា

រាជធានីភ្នំពេញ ៖ មក​ទល់​ពេល​នេះ​ ចំណងស្នេហា​រវាង​ អ្នក​នាង ​គង់ សុ​ជាតិ​ និង​លោក​ជា វិបុល ​បាន​ស្តែង​អោយ​ឃើញ​កាន់តែ​ច្បាស់​ថា ​អ្នក​ទាំង​២​ពិតជា​មាន​សេចក្តីសុខ ​និង​សុភមង្គល​នៃ​ជីវិត​ប្តី​ប្រ​ព​ន្ឋ​។ ​ជា​ពិសេស​ទៅ​ទៀត​តាំងពី​មាន កូន​ជា​ចំណងដៃ​មក​លោក​ជា​ វិបុល​ក៍​កាន់តែ​ស្រឡាញ់​ភរិយា​ទ្វេរ​ឡើង​។ ពិធីករ​មួយគូ​នេះ​ បាន​មូលចិត្ត​គ្នា​បំពេញការងារ​ ដោយ​ទាន់​ចាប់​ឱកាស​មាន​ទីផ្សារ​។ ​ក្រៅពី​ជាប់​ការងារ​នៅ​ស្ថាប័ន​សោត​ទស្សន៍​ផ្សេង​គ្នា​លោក​ជា វិបុល​ និង​អ្នក​នាង​គង់ សុ​ជាតិ ​ក៍​ជា​ដៃគូ​ពិធីករ​កាត់​នំ​ដ៍​ពេញ​និយម​ជូន​ កូនប្រុស​កូនស្រី​នៃ​ពិធី​មង្គលការ​ផង​ដែរ​។ ​ក្នុង​បើ​និយាយ​ពី ​តម្លៃ​ជួល​កាត់​នំ​ ឬ​កាត់​ផ្លៃ​ឈើ​វិញ ​ក៍​មាន​សភាព​ខ្ពស់​ ប៉ុន្តែ​សាមីខ្លួន​តែងតែ​និយាយ​ថា​ អាច​ច​ចារ​បាន​។​ ស្នេហា​ទី​២​នេះ ​បាន​ធ្វើ​អោយ​អ្នក​នាង ​គង់ សុ​ជាតិ​ មាន​ភាព​ពេញចិត្ត​តែ​ម្តង​ដ្បិត​លោក​ជា វិបុល​ ជា​មនុស្ស​ដែល​អត់ធន់​ទោះ​លំបាក​នៅ​តែ​ស៊ូទ្រាំ​ស្រឡាញ់​ការងារ​អោយ​តម្លៃ​អ្នក​ផ្ទះ​ទោះ​រវល់ ​ឬ​សេសសល់​ពេល​លោក​ជា វិបុល​ រមែង​នៅ​ជិត​ភរិយា​ ឬ​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។ ចំណែក​អ្នក​នាង ​សុ​ជាតិ​ធ្លាប់​គិត​ថា ​ចង់​ពពោះ​បន្ថែម​ទៀត​ប្រសិនបើ​ពេលវេលា​អំណោយផល​ ដើម្បី​អោយ​រង្វង់​គ្រួសារ​កាន់តែ​ផ្អែមល្ហែម​ជា​បន្ត​ទោះជា​ការ​ពពោះ ​យក​កូន​បន្ត​ខាត​ពេលវេលា​ជាមួយ​មុខរបរ​សិល្បៈក៍​សុខចិត្ត​៕