តារា​ណាខ្លះ​មាន​ស្វាមី និង​សង្សារ​បរទេស

រាជធានី​ភ្នំពេញ ៖ តារា​មួយ​ចំនួន​មាន​និស្ស័យ​ស្នេហ៍​ក្លាយជា​ភរិយា​ពេញ​ច្បាប់ និង​ជា​សង្សារ​ជាមួយ​បុរស​បរទេស ។ តារា​ស្រី​ទាំងនោះ​មួយ​ចំនួន​បាន និង​កំពុង​សាង​សុភមង្គល​ជាមួយ​ស្វាមី​ដែល​ជា​ជន​បរទេស ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​ទៀត​កំពុង​តែ​សាង​ស្នេហ៍​ក្នុង​នាម​ជា​គូសង្សារ​ជាមួយ​បុរស​បរទេស ។ តារា​សម្តែង​អ្នក​នាង​កែវ ស្រី​នាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​អ្នកជំនួញ​ជន​ជាតិ​​អង់គ្លេស​លោក Briyan កាលពី​ចុងឆ្នាំ​២០០៣ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​មាន​កូន​ស្រី​ម្នាក់ ។ កែវ ស្រី​នាង ត្រូវ​គេ​ចាត់​ថា​ជាតា​រា​ស្រី​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់ ក្រោយ​ពី​រៀប​ការ​ជាមួយ​ស្វាមី​ជា​អ្នកជំនួញ​ជនជាតិ​អង់គ្លេស​រួច​មក ដោយសារ​ស្វាមី​មានទ្រព្យ និង​មុខ​​ជំនួញ​ជា​ច្រើន ។ ស្រី​នាង​ត្រូវ​បាន​គេ​ដឹង​ថា​រស់នៅ​សៀមរាប មាន​ជំនួញ​បោះ​ដុំ​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​តាម​សណ្ឋាគារ ហាង​សាឡ​ន និង​មានផ្ទះ​ផ្ទាល់ខ្លួន​នៅ​ទីនោះ យ៉ាង​ប្រណីត​រចនា​បែប​ខ្មែរ​ដូច​ផ្ទះ​សេដ្ឋី​បុរាណ ។ បើ​ងាក​មើល​ជីវិត​ឯកជន​របស់​កែវ ស្រី​នាង គឺ​ឃើញ​ថា​នាង​មាន​សុភមង្គល​ជាមួយ​ស្វាមី​ដែល​ជា​ជនជាតិ​បរទេស និង​កូនស្រី​ធំ​ពេញរូបពេញរាង​ម្នាក់ ។ ដោយសារ​តែ​ចិត្ត​នៅ​តែ​ស្រឡាញ់​លើ​សិល្បៈ​កែវ ស្រី​នាង បាន​វិល​ចូល​ពិភព​សម្តែង​ជា​ថ្មី ដោយ​ក្នុង​នោះ​នាង​ទទួល​បានការ​ថត​ខ្សែ​ភាពយ​ន្ត និង​ចម្រៀង​កាយវិការ​ជា​បន្តបន្ទាប់ ។ ពិធី​ការិនី​អ្នក​នាង​ខៀវ សាន​សា​ណា បាន​រៀប​ការ​ជាមួយ​ស្វាមី​ឈ្មោះ Seraj Sutton សញ្ជាតិ​អា​មេ​រិ​ក ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Herbalife Cambodia កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ចែកផ្លូវ​ជាមួយ​ស្វាមី​ទី​១​ជា​ជនជាតិ​កា​ណា​ដា ។ បើ​ទោះជា​ចំណង​ស្នេហ៍​ស្វាមី​ទី​មួយ​របស់​នាង​បាន​បន្សល់​ទុក​កូន​ពីរ​ក៏​ដោយ ប៉ុន្តែ​ពិធី​ការិនី​រូប​នេះ​នៅ​តែ​ថែរក្សា​រូប​សម្រស​ស្រស់​ស្អាត និង​យក​ស្វាមី​ជា​ជនបរទេស​ដដែល ។ បើ​ទោះបីជា​មាន​ស្វាមី​មានទ្រព្យ​ក៏​ដោយ​អ្នក​នាង​ខៀវ សាន​សា​ណា នៅ​តែ​មិន​ឃ្លា​តទៅ​ណា​ឆ្ងាយ​ពី​អាជីព​របស់​ខ្លួន​ឡើយ ដោយ​នាង​នៅ​តែ​បង្ហាញ​វត្តមាន​ធ្វើ​ពិធី​ការិនី​នៅ​ទូរទស្សន៍​CTN និង​តាម​មង្គលការ ធំ​ៗ​ដដែល ។ អតីត​ពិធី​ការិនី និង​តារា​សម្តែង​អ្នក​នាង ផូ មុន្នី​ពៅ បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១១ ជាមួយ​លោក​អេ​រិច ជនជាតិ​បា​រាំងជា​មន្ត្រី​នៅ​ស្ថានទូត​បារាំង ។ ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជនជាតិ​បារាំង ធ្វើ​ឱ្យ​អ្នក​នាង​ផូ មុន្នី​ពៅ បាន និង​កំពុង​តែ​សោយសុខ និង​មាន​សុភមង្គល​យ៉ាង​ខ្លាំង ហើយ​បច្ចុប្បន្ន​នាង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​រួច​ហើយ​នៅ​លើ​ទឹកដី​ប្រទេស​បារាំង ក្រោយ​ពី​ចាកចេញ​ទៅ​រស់នៅ​ទីនោះ​បាន​ជាង​១​ឆ្នាំ ។ តារា​សម្តែង និង​ជា​តារាចម្រៀង​អ្នក​នាង ទូច ស្រី​ល័ក្ខណ៍ ត្រូវ​បាន​គេ​ដឹង​ថា មាន​ស្វាមី​សញ្ជាតិ​ហុ​ល្លង់ ដើម​កំណើត​អង់គ្លេស​ឈ្មោះ​លោក​ម័​រ​ថេ​ន ក្វា​មេន បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០១១ បច្ចុប្បន្ន​មានកូន​ប្រុស​ម្នាក់​អាយុ​ជិត​៣​ឆ្នាំ ។ កន្លង​មក​តារា​រូប​នេះ​ធ្លាប់​ទទួល​រង​នូវ​ព័ត៌មាន​ពី​ការ​បែកបាក់​ស្វាមី​ជា​ជនបរទេស​នេះ ប៉ុន្តែ​ព័ត៌មាន​នោះ​បាន​សាប​រលាប​ទៅ​វិញ ក្រោយ​ពេល​ដែល​នាង​បាន​បង្ហោះ​រូបភាព​ដ៏​មាន​សុភមង្គល​ជាមួយ​ស្វាមី និង​កូន​តាម​ហ្វេ​ស​ប៊ុ​ក​ជា​បន្តបន្ទាប់ ។ អតីត​តារា​សម្តែង និង​ជា​ពិធី​ការិនី​ប៉ុស្តិ៍​លេខ​៥ អ្នក​នាង​អឿ​ន ដា​លី​ស បាន​សាង​សុភមង្គល យ៉ាង​ផ្អែម​ត្រជាក់​ជាមួយ​បុរស​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ឈ្មោះ Nathan Blacker សញ្ជាតិ​អូស្ត្រាលី មាន​វ័យ​ទើបតែ​២៨​ឆ្នាំ ។ ដា​លី​ស ក៏​បាន​ដឹក​ដៃ​គ្នា​ជាមួយនឹង​គូស្នេហ៍​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៣ តាម​បែប​គ្រឹ​ស្ត​សាសនា ដោយ​មានការ​ចូលរួម​ពី​ឪពុក​ម្តាយ​ទាំង​សងខាង​ទទួល​ដឹង​ឮ និង​ឱ្យ​ពរ​ជ័យ​សិរី​មង្គល ។ មង្គលការ​របស់​ពួក​គេ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង Cabramatta រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី ហើយ​រៀបចំ​ម្តងទៀត​នៅ​ស្រុក​ខ្មែរ​ផង​ដែរ ។ បច្ចុប្បន្ន​អ្នក​នាង​អឿ​ន ដា​លី​ស និង​ស្វាមី​មានកូន​ស្រី​ម្នាក់​ខណៈ​ពេល​ដែល​អតីត​តារា​រូប​នេះ​បាន​រសាត់​ខ្លួន​កាន់តែ​ឆ្ងាយ​ពី​វិស័យ​សិល្បៈ ដើម្បី​សាង​សុភមង្គល​នៅ​ឯនាយ​សមុទ្រ ។ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដដែល​ចូល​ចិត្ត​សម្ញែងខ្លួន​បែប​សិច​ស៊ី នាង​ទឹម រ​ដ្ឋា ដែល​ជា​តា​រា​ល្បី​មាន​និស្ស័យ​ជាមួយ​បុរស​បរទេស​បាន និង​កំពុង​ភាព​ផ្អែមល្ហែម​ជា​សង្សារ​ជា​មួយ​លោក Jovany Antonio ដែល​ជនជាតិ​អា​មេ​រិ​ក បន្ទាប់​ពី​នាង​បាន​ប្រកាស​បែក​មិត្ត​ប្រុស Zarckie ជនជាតិ​ប៉ា​គី​ស្ថាន​ក្រោយ​ស្គាល់គ្នា​បាន​ប្រមាណ​៥​ឆ្នាំ ។ បច្ចុប្បន្ន​បើ​ទោះ​បីជា ទឹម រ​ដ្ឋា កំពុង​ទាក់ទង​ជាមួយ​លោក Jovany Antonio ជនជាតិ​អា​មេ​រិ​ក ថែម​ទាំង​ត្រូវ​បាន​សាច់ញាតិ​ទាំង​សងខាង​ដឹង​ឮ​ក៏​ដោយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មិន​ទាន់​លេចលឺ​ពី​ដំណឹង​ចូល​រោងការ​ទេ ៕

អ៊ីន សុ​ភិន​ រំលឹក​សារ​ឈឺចាប់​ឆ្អែត​នឹង ​ប៉ែន ចំ​រ៉ុ​ង ​ថា​ចង់​ប្រល័យ​ជី​វិ​ត​ចៅ​គាត់

រាជធានី​ភ្នំពេញ ៖ មិនដឹង​ជា​មានការ​ដក់ចិត្ត​ឈឺ​បែប​ណា​ទេ​បានជា​លោក​ អ៊ីន សុ​ភិន ​បាន​បង្ហោះ​សា​សែន​ឈឺចិត្ត​ក្រោយ​ឃើញ​ចៅស្រី​ធំធាត់​ចម្រើន​វ័យ​បែរជា​លោក​នឹក​រឿង​អតីតកាល​បង្កើត​បានជា​កំ​ដៅ​ឆេះ​ចេញពី​ចិត្ត​ម្តងទៀត​។ ការ​លើក​ឡើង​របស់​លោក អ៊ុ​ន សុ​ភិន នៅ​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៤ ខែមីនា បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើលជា​ថ្មីនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លោក អ៊ុ​ន សុ​ភិន បាន​លើក​ឡើង​ថា «ចៅស្រី​សំណ​ប់​ចិត្ត​របស់​តា ពេល​នេះ​ចៅ​មាន​អាយុ ០១​ឆ្នាំ​០៥​ខែ​ហើយ ចៅ​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​មួយ​រយ​មុខរប​ស់តា​អោយ​ជា នឹង​ធ្វើ​អោយ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅ​ក្នុង​ពោះ​ម្ដាយ​ចៅ​រហូត​ដល់​ពេល​នេះ​។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេល​ដែល​ចៅ​ដឹង​ថា​: -​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់​សំលាប់​កូន​ខ្លួនឯង ដោយ​អោយ​ម្ដាយ​ចៅ​ទំលាក់​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​ម្នាក់​នេះ? -​ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់​ចោល​ទាំង​ចៅ​នៅ​ក្នុង​ពោះ​៣​ខែ​តើ​ម្ដាយ​ចៅ​លំបាក​ប៉ុណ្ណា? -​ឪពុក​ចៅ​ដើរ​និយាយ​ប្រាប់​គេ​ថា​ពេល​ដែល​ចៅ​កើតមក​នឹង​មិន​មាន​រូប​កាយ​គ្រប់​លក្ខ​ណះ​ទេ​ដោយ​ម្ដាយ​ចៅ​ជា​មនុស្ស​មិន​គ្រប់ទឹក ឆ្កួត​មិនដឹង​អី​។ -​ឪពុក​ចៅ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ​នឹង​មិន​ទទួលស្គាល់​ចៅ​នៅ​មុខ​តុលាការ​ពេល​ចៅ​អាយុ​០៤​ខែ​ក្នុង​ពោះ ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេល​នោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេល​នោះ​មក​៕ ម្ដាយ​ចៅ​ខំ​កាត់​កេ​រ៏​កាត់​ខ្មាស់​លះបង់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ឪពុក​ចៅ​តែ​ទីបំផុត​ម្ដាយ​ចៅ​បាន​ត្រឹមតែ​ទទួល​ភាព​អាម៉ាស់​នឹង​ថោកទាប​បំផុត​នៅ​នឹង​មុខ​តុលាការ​នឹង​មុខ​មហាជន​រាប់​លាន​នាក់​។ ​ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ត​មក​ទល់​ពេល​នេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​ប​ក្យ​ពួក​របស់​ឪ​ពុ​ចៅ​ដើ​រនិយាយ​បរិហារ​កេ​រ្ត៏​ខុស​ពី​ការ​ពិត​តើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុណ្ណា? មានរឿង​ជា​ច្រើន​ទៀត​ដែល​ឪពុក​ចៅ​បាន​ធ្វើ​មក​លើ​ម្ដាយ​ចៅ​និង​រូប​ចៅ​ផ្ទាល់​។ ពេល​ដែល​ចៅ​បានដឹង​ទ​ង្វើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ? ពេល​នេះ​ឪពុក​ចៅ​និយាយ​ថា​គេ​ស្រលាញ់​ចៅ កូន​សំណ​ប់​ចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន តើ​ចៅ​យល់​ឃើញ​នឹង​មាន​អារ​ម្ម​ណ៏​យ៉ាងណា? ​តើ​អាច​ទទួលស្គាល់​ឪពុក​នេះ​បាន​ទេ? ​តា​ម្នាក់​នេះ​និង​ខំ​មើល​ចៅ​អោយ​បាន​ល្អ​បំផុត​៕​ » រឿងរ៉ាវ​មួយ​នេះ​បាន​ផ្ទុះ​ឡើង​កាលពី​អំឡុង ​ដា​លី​ស ព​ពោះ​ហើយ​ស្រាប់តែ​កើតរឿង​ប្រេះឆា​គ្នា​ទៅ​វិញ​បន្ទាប់​ពី​ ដា​លី​ស​ នឹក​ស្តាយក្រោយ​ស្រឡាញ់​គ្នា​ចិត្ត​ឯង​ហើយ​ជ្រុល​អស់​។

អ្នកណាខ្លះធ្លាប់មានអនុស្សាវរីយ៏ទិញរបស់ញាុំល្បីៗនៅក្នុងខេត្តបាត់ដំបង?

ការនិយាយតតគ្នាមកយូរហើយពីខេត្តបាត់ដំបង ល្បីខ្លាំងខាងសំបូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ ច្រើន ហើយថែមទាំងមានកន្លែងដំណើរកំសាន្តក៏ច្រើន មិនចាញ់ខេត្តផ្សេងៗប៉ុន្មាននោះទេ ហើយថ្ងៃនេះក្រុមការងារសូមរំលឹកអនុស្សាវរីយ៏ខ្លះៗ សម្រាប់អ្នកខេត្តបាត់ដំបងផ្ទាល់ធ្លាប់ទៅញុាំជួបជុំមិត្តភ័ក្រ ឬក្រុមគ្រួសារ ក៏ដូចជាលោកអ្នកដែលតែងតែធ្វើដំណើរកាត់តាមខេត្តបាត់ដំបងម្តងៗ ធ្លាប់ចូលញាុំ ឬទិញផ្ញើរក្រុមគ្រួសារ នៅតាមកន្លែងទាំង១០នេះ! ចឹងតោះ!តាមដានវីដេអូ និងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

នំបញ្ចុកទឹកអំព្រឹក

១. នំបញ្ចុកទឹកអំព្រឹក ដែលល្បីឈ្មោះជាយូរឆ្នាំមកហើយ នៅឃុំអន្លង់វិល តាមដងផ្លូវជាតិលេខ៥ មានភ្ញៀវជាច្រើនដែលតែងតែឈប់យាន្តជំនិះរបស់ខ្លួនពេលជិះកាត់ ដើម្បីញ៉ាំនំបញ្ចុកដ៏ឆ្ងាញ់ ហើយបើបានទៅសាកកុំភ្លេចភ្លក្សរសជាតិទឹកអំព្រឹកផងព្រោះអី វាឆ្ងាញ់ជាប់ចិត្តតែម្តង កាន់តែអ៊ែមទៀតបើដាក់ម្ទេសហ៊ុយ ពីលើបន្តិចទៀតនោះ។
នំបញ្ចុកទឹកអំព្រឹក អន្លង់វិល
នំបញ្ចុកទឹកអំព្រឹក អន្លង់វិល

ប្រហិតសាច់គោ

២. ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅម្តុំសាលាចិន Pub Street
ប្រហិតចែមីុសាលាចិន
ប្រហិតចែមីុសាលាចិន

ក្រូចពោធិ៍សាត់ ស្រុកបាណន់

៣. ក្រូចពោធិ៍សាត់ ស្រុកបាណន់៖ ស្រុកនេះជាស្រុកមួយដែលដំណាំក្រូចពោធិ៍សាត់ មានរសជាតិឆ្ងាញ់ ប្រចាំខេត្តបាត់ដំបងបើបានទៅបាត់ដំបង ហើយចង់ញ៉ាំក្រូចដែលមានរសជាតិ ផ្អែមឆ្ងាញ់កុំភ្លេច ទៅតាមផ្លូវស្រុកបាណន់ ជិតដល់ចំការទំពាំងបាយជូ នោះអ្នកនឹងឃើញមានអ្នកក្រូច តាមផ្ទះ លក់ដង្ហែតាមដងផ្លូវ។
ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់

ចំការទំពាំងបាយជូ ស្រុកបាណន់

៤. ចំការទំពាំងបាយជូ ស្រុកបាណន់ ចំការទំពាំងបាយជូនេះ មានកន្លែងសំរាប់ថតរូបស្អាត ហើយមានដើមទំពាំងបាយជូ យ៉ាងច្រើន ហើយ ម្ចាស់ចំការក៏បានច្នៃផ្លែទំពាំងបាយជូ អោយទៅជាភេសជ្ជៈ និងស្រាបានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ
ចំការទំពាំងបាយជូ

ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង

៥. ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង ពងមាន់អាំងនៅជួរមាត់ស្ទឹងនេះ ឆ្ងាញ់ព្រោះអីអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ ហើយល្បីខ្លាំង នៅបាត់ដំបង។
ពងមាន់អាំង ដើមអំពិល
ពងមាន់អាំង ដើមអំពិល

ទាដុតអំបិលម្ទេសទួលតាឯក

៦. ទាដុតអំបិលម្ទេសទួលតាឯក ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស ​របស់ម្ចាស់ហាងគឺផ្តោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក ទូរស័ព្ទ៖ 092 6666 15, 096 6666 15 ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក។

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី

៧. ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។
ខួរចំហ៊ុយ
ខួរចំហ៊ុយ
ពងមាន់អាំងប៊ឺរ
ពងមាន់អាំងប៊ឺរ
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ទូរស័ព្ទ៖ 089 899 399 / 096 555 2055 ចាប់លក់ពីម៉ោង៖ ៣រសៀល តម្លៃ៖ ខួរ១ចាន ៦០០០រៀល ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក

៨. អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាយ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក ទូរស័ព្ទ៖ 011 24 85 85 / 012 66 56 24 ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង

ក្រឡានតាកុក ជិតវត្តសំរោងក្នុង 

៩. ក្រឡានតាកុក ជិតវត្តសំរោងក្នុង 
ក្រឡានតាកុក
ក្រឡានតាកុក

ណែមជ្រៃកោង

១០. ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
ណែមជ្រៃកោង
វីដេអូ

មិនងាយរកអីបរិយាកាសប្លែកចឹង! គោដុត ដំបូកខ្ពស់ យើងហ្នឹង!

សឹងតែគ្រប់គ្នាហើយឱ្យតែពេលចេញទៅញាុំអីនៅខាងក្រៅផ្ទះម្តងៗ មិនថាខ្ញុំមិនថាតែលោកអ្នកនោះទេ ចូលចិត្តកន្លែងដែលមានបរិយាកាសល្អ ចូលដល់ភ្លាមមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការរៀបចំតុបតែងមើលទៅស្រឡះភ្នែក ទាំងម្ហូបញុាំឆ្ងាញ់ប្លែកទៀតអ្នកណាក៏ចូលចិត្តដែរ ចឹងក្រុមការងារសូមបង្ហាញហាងមួយកន្លែងដែលនៅម្តុំវត្តដំបូកខ្ពស់ ឈ្មោះថា គោដុត ដំបូកខ្ពស់។
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
សម្រាប់អ្នករស់នៅម្តុំវត្តដំបូកខ្ពស់ ប្រាកដជាធ្លាប់បានលឺ ឬបានស្គាល់ខ្លះហើយ ព្រោះអីនៅក្នុងហាង គោដុត ដំបូកខ្ពស់ មានភាពសាមញ្ញុ ប៉ុន្តែបរិយាកាសមើលទៅធ្វើឱ្យយើងមានភាពទាក់ចិត្តតែម្តង ដោយសារការតុបតែង រួមទាំងទីតាំងនៅទីនោះផ្ទាល់មើលទៅគួរឱ្យចង់ចូលញាុំតែម្តង ហើយម្ហូបអាហារផ្សេងៗក៏មានរសជាតិឆ្ងាញ់ប្លែកទៀត តួយ៉ាងដូចដែលម្ហូបប្រចាំហាងនោះគឺ គោដុត ដែលដាក់ដុតនៅចំពីមុខហាងឃើញហើយទំនងញុាំណាស់ អាំងស្រក់ខ្លាញ់ឆេវៗ​ ញាុំជាមួយទឹកប្រហុកហិលៗថាមិនប្លែកមាត់ម៉េចកើត។
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហើយក្រៅពីគោដុត ក៏នៅមានមុខម្ហូបជាច្រើនផ្សេងទៀត មានទាំងអាហារពេលព្រឹក ហើយពេលល្ងាចក៏មានជាស៊ុបផងដែរ សម្រាប់ឱ្យលោកអ្នកជ្រើសរើសក្នុងការពិសារ និយាយទៅ​សាកសមសំរាប់ការជួបជុំមិត្តភ័ក្រ ក្រុមគ្រួសាររបស់អស់លោកអ្នកតែម្តង! ចឹងហើយបើបបួលគ្នាឱ្យហើយទៅល្ងាចនេះជុំគ្នាញុាំអាហារ ប្តូរបរិយាកាសប្លែកភ្នែក បន្ធូរអារម្មណ៍ស្រស់ស្រាយ ជជែកគ្នាលែងបណ្តើរ ពិសារអាហារបណ្តើររឿងអីថាមិនសាកនោះ។
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់
ហាង គោដុត ដំបូកខ្ពស់ លេខទូរស័ព្ទ៖ 087 71 76 78 / 016 71 76 78 ទីតាំង៖ ខ្លោងទ្វារវត្តដំបូកខ្ពស់ (តាមផ្លូវ271 ចុះប្រហែល200ម៉ែត្រ) បើកលក់ចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង11ថ្ងៃត្រង់ (ពេលព្រឹក) បើកលក់ចាប់ពីម៉ោង 3ល្ងាច ដល់ម៉ោង11យប់ (ពេលល្ងាច) វីដេអូ  

បុហ្វេម៉ាកប់ហើយហ្នឹង! ភោជនីយដ្ឋាន តាយស៊ីង

សម្រាប់លោកអ្នកដែលតែងតែនិយមការពិសាអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកទីតាំង និងបរិយាកាសល្អ កន្លែងអង្គុយមានផាសុកភាព មានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? ដូច្នេះ សម្រាប់ ភោជនីយដ្ឋាន តាយស៊ីង បុហ្វេ ពិតជាសាកសមរម្យ ទាំងតម្លៃ សេវាកម្ម ទីតាំងគឹម៉ាអ៊ែមតែម្តង! ហើយតម្លៃវិញគឺសមរម្យខ្លាំងណាស់!

ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
លោកអ្នកដែលមិនធ្លាប់បានសាកច្បាស់ណាស់ថាគិតថាមានតម្លៃថ្លៃខ្លាំង តែបើយើងងាកមកមើលទីតាំង បរិយាកាសខាងក្នុង ពិតជាមានផាសុកភាពណាស់ រួមទាំងបុហ្វេ យ៉ាងសម្បូរបែបគ្រប់មុខ មានទាំងស៊ុប សាច់អាំង ហើយគ្រឿងសមុទ្រស្រស់ៗ សាច់គ្រប់ប្រភេទ ម្ហូបខ្មែរ ស៊ូស៊ីជប៉ុន ​ត្រី​សាល់ម៉ុន បង្អែមគ្រប់មុខ ជាពិសេសនោះ គឺមានបង្កងស្រស់ៗ ក្តាម បង្គា មឹក គឺសុទ្ធតែស្រស់ៗតែម្តង ដាក់អោយជ្រើសរើសញាុំដោយសេរី តាមការចូលចិត្តរបស់លោកអ្នក សម្រាប់បន្លែស្រស់ៗវិញមិនបាច់លោកអ្នកហត់ងើបទៅយកនោះទេ ព្រោះមានរថភ្លើងបើកកាត់មកដល់ក្បែរដៃតែម្តងចង់បានមួយណាក៏បាន សូមធានាថាម៉ាកប់ហើយ ។
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ងាកមកនិយាយពីតម្លៃការញុាំបុហ្វេ ពីភោជនីយដ្ឋាន តាយស៊ីង ក្នុងម្នាក់តម្លៃ $14.99 ចន័្ទដល់សុក្រ ហើយសម្រាប់សៅរ៏ ដល់អាទឹត្យ ឬថ្ងៃបុណ្យ គឺតម្លៃ $15.99 ប៉ុណ្ណោះ ។
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ជឿងជាក់ថាលោកអ្នកពិតជារីករាយជាមួយបូហ្វេស៊ុប សាច់អាំង ព្រមទាំងជម្រើសជាច្រើននៃបន្លែ សាច់ គ្រឿងសមុទ្រ ស៊ូស៊ី និងអាហារជាច្រើនទៀត!ក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារ បានទាំងញុំាអាហារឆ្ងាញ់ហើយទទួលបានកាបញ្ចុះតម្លៃពិសេស ញ៉ាំបានច្រើនជម្រើសផងនោះ! តោះ! នៅចាំអីទៀត?
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយសឹុង
ភោជនីយដ្ឋាន តាយស៊ីង ទីតាំង៖ ផ្លូវ 1986 កែង 1019 (ទល់មុខផ្លូវសែនសុខ) ស្ថិតនៅផ្លូវហាណូយ ជាប់ភ្លើងស្តុបផ្សារដីហុយ ទូរស័ព្ទ៖ 078 86 89 89 វីដេអូ  

ទំនងចឹងតើ បានដាច់យ៉ាងហ្នឹង!

ម៉ោង៥មិនទាន់ទេ អតិថិជនពេញៗហាង បុគ្គលិករត់តុមិនចង់ទាន់ ហាងលក់គ្រឿងសមុទ្រមួយកន្លែង ជាប់នឹងផ្សារទួលទំពូង ពិតជាមានរសជាតិឆ្ងាញ់មែន ហើយល្បីខ្លាំងនៅម្តុំទួលទំពូង គ្រាន់តែជិះកាត់ភាយក្លិនឈ្ងុយចេញពីកន្លែងអាំងគ្រឿងសមុទ្រ ដែលបុគ្គលិកអាំងរើដៃមិនទាន់ទេ។
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ដោយសារតែភាពល្បីល្បាញខ្លាំងនេះហើយទើបមានអតិថិនជនជាហូរហែរចាំតម្រង់ឈរចាំទិញ ខ្លះអង្គុយញាុំមាត់យ៉ាងឆ្ងាញ់តែម្តងហើយ គ្រាន់តែឃើញមាត់គេញាុំក៏ដឹងថាឆ្ងាញ់ហើយ​ និយាយទៅសម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រអាំងអាចទៅរកបានគឺអត់ខ្វះទេ ហាងទួលទំពូងគ្រឿងសមុទ្រអាំង មានដូចជា៖មឹកអាំងអំបិលម្ទេស ក្តាមឆាការី ក្តាមអាំងអំបិលម្ចេស ងាវអាំង បង្គាអាំងអំបិលម្ចេស ហើយនៅមានច្រើនមុខផ្សេងទៀត ហើយថែមទាំងមានតម្លៃសមរម្យអាចទទួលយកបាន។
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
សម្រាប់ពេលល្ងាចនេះប្រសិនបើចង់ញាុំគ្រឿងសមុទ្រដ៏សម្បូរបែបនោះទៅណាឆ្ងាយទេ មកត្រឹម ហាងទួលទំពូងគ្រឿងសមុទ្រអាំងនេះគឺម៉ាអ៊ែមហើយណា!
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាងទួលទំពូងគ្រឿងសមុទ្រអាំង
ហាង ទួលទំពូងគ្រឿងសមុទ្រអាំង Tel: 017 99 87 57 / 093 38 2008 / 077 32 31 35 ទីតាំង៖ ក្បែរផ្សារទួលទំពូង វីដេអូ

ទ្រាំឃ្លានតិចអីបើទំនងយ៉ាងហ្នឹង! ខ្ចៅស្រីភ្លោះទួលទំពូង

បើទំនងម្លឹងហើយថាអត់ឃ្លានមួយម៉ាត់ទៅ! និយាយថារបស់ញាុំអោយតែមានខ្យងមានខ្ចៅដឹងតែមានអ្នកឃើញរូបហើយគឺថាទ្រាំស្រក់ទឹកមាត់មិនបានចឹងហ្មង! ដូចច្នេះសម្រាប់ថ្ងៃនេះសូមអធ្យាស្រ័យទុកជាមុនហើយណាប្រហែលជាឃ្លានខ្លាំងហើយ  ខ្ចៅស្រីភ្លោះទួលទំពូងល្បី២០ឆ្នាំអ្នកណាមិនស្គាល់នោះ។
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង យុវវ័យភាគច្រើនប្រហែលជាស្គាល់ច្បាស់ណាស់ ហើយជាអតិថិជនប្រចាំហាងទៀត ព្រោះនៅទីនោះផ្ទាល់ល្បី២០ឆ្នាំហើយ ថែមទាំងមានមុខម្ហូបច្រើនណាស់សុទ្ធតែរបស់ចូលចិត្តញុាំទាំងអស់ ចឹងសូមរៀបរាប់ខ្លះៗអោយលោកអ្នកដែលមិនដែលបានដឹងស្គាល់ខ្លះពីមុខម្ហូបដែលមាននៅក្នុងហាង មានខ្យង ខ្ចៅចំហុយ ក្តាមចំហុយ លៀសឆាអំពិលទុំ​ ប្រហិតចៀន ប្រហិតឆឹង ពងទាកូន រួមទាំងអាហារអាំងច្រើនប្រភេទផងដែរ ឃើញរបស់ចឹងៗអីទ្រាំមិនបានទេណា ។
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
មិនតិចអីណាច្រើនណាស់ ចង់ញាុំមួយមុខណាដែរ បើទំនងគ្រប់មុខចឹងនោះ មានតែសាកទាំងអស់ហើយទើបបាន តែបើចឹងបបួលគ្នាយើងអោយច្រើនទៅ ណាមួយមិនសូវចំនាយលុយច្រើន ចេញលុយម្នាក់តិចៗទៅបានសាកគ្រប់មុខតែម្តង ថ្ងៃនេះចុងសប្តាហ៍ផង ចាំកាលទៀតរបស់ទំនងឆ្ងាញ់មកដល់ហើយ! នៅលេបទឹកមាត់ដល់ណាទៀត!
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង
ហាង ខ្ចៅស្រីភ្លោះទួលទំពូង Tel:010 237 970 ទីតាំង៖ ផ្ទះលេខ២៧B ផ្លូវលេខ១៣៥ សង្តាត់ទួលទំពូង១ វីដេអូ

ម៉ាអ៊ែមហ្មង Feeling Coffee មានគ្រប់យ៉ាងតែម្តង!

ទៅរកណាទៀតបើមានគ្រប់យ៉ាងហើយហ្នឹង! ទាំងបរិយាកាសស្រស់ស្រាយអាចជ្រើសរើសអាហារច្រើនយ៉ាង ញាុំបណ្តើរទស្សនាបាល់ទាត់ ស្តាប់តន្រ្តីកំដរអារម្មណ៍ ដូច្នេះហើយទីតាំងល្អដែលសមស្របសំរាប់លោកអ្នកនោះគឺ Feeling Coffee ម៉ាអ៊ែមហ្មង។
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
 
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលាន័រតុនជ្រោយចង្វារ តំបន់ត្រើយម្ខាងទីតាំងល្អស្រស់ស្រាយ ព្រោះតែបរិយាកាសនៅទីនោះផ្ទាល់ គឺធ្វើអោយអ្នកពេញចិត្តការញាុំអាហារគ្រប់មុខ គ្រឿងសមុទ្រស្រស់អាំង សាច់អាំងគ្រប់មុខ បុកល្ហុងបែបថៃ មាន់អាំង៣រសជាតិ រសជាតិឈីស ហើយភេជ្ជៈមានដូចជា៖ Feeling Coffee, cheese flavor , Green tea TOFU ឆ្ងាញ់ៗ មិនតែប៉ុណ្ណោះលោកអ្នកបានទស្សនាការលេងបាល់ទាត់ផង​ និងរីករាយជាមួយតន្រ្តីកំដរអារម្មណ៍ ដើម្បីធ្វើអោយបរិយាកាសកាន់តែសប្បាយរីករាយថែមទៀតផង។
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
លោកអ្នកអាចរីករាយជាមួយក្រុមគ្រួសារ មិត្តភក្រ ឬជាមួយមនុស្សជាទីស្រលាញ់ទទួលបាននៅអារម្មណ៍ប្លែកសម្រាប់ការជួបជុំគ្នាលោកអ្នកកុំភ្លេចជ្រើសរើសយក ហាង Feeling Coffee ពិតជាមិនខកបំណងទេមានគ្រប់យ៉ាងតែម្តង មិនងាយទេណាដែលហាងមានទីតាំងល្អបែបនេះ ហើយបើនៅជាន់លើវិញគឺរឹតតែអ៊ែមតែម្តង លោកអ្នកញាុំអាហារបណ្តើរគយគន់ថ្ងៃលិចបណ្តើរចាំកាលទៀត!
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee
ហាង Feeling Coffee ទូរស័ព្ទ​លេខ៖ ​ 011 599 916 /015 599 916 អាសយដ្ឋាន​៖ នៅជិតសាលាន័រតុនជ្រោយចង្វារ( ផ្លូវកែវពេជ្រចិត្តា)  ទល់មុខទន្លេមេគង្គ វីដេអូ

តោះល្ងាចនេះ! ទៅហុតស៊ុបពពែក្តៅៗម្តងមើល៍

សម្រាប់ស៊ុបពពែវិញអាចនិយាយបានថារសជាតិគឺមិនដូចទៅនឹងស៊ុបផ្សេងៗនោះទេ ហើយក៏មិនសូវសម្បូរហាងលក់ប៉ុន្មានដែរ ដូចនេះក្រុមការងារឃើញហាងមួយកន្លែងនៅម្តុំក្បែរសាលាស៊ីសុវត្ថិ មានលក់ស៊ុបពពែក្តៅៗចឹងល្ងាចនេះហុតអោយហូរញើសម្តង។
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ហាងស៊ុបពពែម្លប់ដើមអំពិលស្ថិតនៅម្តុំសាលាស៊ីសុវត្ថិ មានលក់ស៊ុបពពែក្តៅៗ ស៊ុបពពែពិសេស សាច់ពពែក្រឡុក ក្បាលអប់គ្រឿង រួមទាំងសាច់ពពែអាំងជាច្រើនថែមទៀតផង ចឹងថ្ងៃនេះផ្លាស់ប្តូរអារម្មណ៍ប្តូររសជាតិសាកស៊ុបពពែក្តៅៗហុតហូរញើស។ក្រៅពីនោះហាង ក៏មានមុខម្ហូបផ្សេងទៀតដូចជា៖ បាយសាច់ជ្រូក គុយទាវ ខគោនំប័ុង មីខគោ មីខពពែ តោះចាំកាលថ្ងៃនេះ បើមិនមានគម្រោងទៅណាទេ សាករសជាតិប្លែក ញុាំជជែកគ្នាលេងក្រោមដើមម្លប់ដើមអំពិលម្យ៉ាងដែរតាស៎។
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ស៊ុបពពែ
ហាងស៊ុបពពែម្លប់ដើមអំពិល ទូរស័ព្ទ៖ 016534293 ទីតាំង៖ ផ្លូវ172 ខណ្ឌដូនពេញ វីដេអូ

មានរាល់ថ្ងៃតែម្តង! តម្លៃពិសេសពីThe Pizza Company តែ $3.99ប៉ុណ្ណោះ!

តើអ្នកចូលចិត្តសំបកភីហ្សាក្រាស់ហើយទន់? ត្រៀមមាត់ត្រៀមពោះទុកឱ្យហើយទៅ!មកដល់ហើយតម្លៃពិសេសពីThe Pizza Company ត្រឹមតែ $3.99ប៉ុណ្ណោះ មានរាល់ថ្ងៃតែម្តង! នៅគ្រប់សាខា ដឹ ភីហ្សា ខមផេនី ទូទាំងប្រទេស។
The Pizza Company
The Pizza Company
មិនងាយណា ភីហ្សាសំបកក្រាស់ទន់ ខ្នាតកណ្តាល ដែលមានលក់នៅក្នុង​ The Pizza Company ដុតឡើងឈ្ងុយតែម្តង​ឈីសឡើងច្រើន ទាញឡើងវែងដាក់ចូលទៅក្នុងមាត់ទទួលបានរសជាតិឆ្ងាញ់ប្លែក! ហើយអ្វីដែលពិសេសនោះចាប់ពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះតទៅ មានរាល់ថ្ងៃតែម្តង សម្រាប់ភីហ្សាសំបកក្រាស់ទន់ ខ្នាតកណ្តាលនេះផ្តល់ជូនពិសេសក្នុងតម្លៃតែ $3.99 ប៉ុណ្ណោះ​!គ្រប់សាខាទាំងអស់របស់The Pizza Company ទៅណាទៀតអស់លុយតិចហើយ អាចញាុំភីហ្សាឈ្ងុយឆ្ងាញ់ ញាុំបណ្តើរជជែកគ្នាលេងបណ្តើរ កន្លែងអង្គុយញាុំមានផាសុកភាព អនាម័យ មិនទៅសាកម៉េចបាន។
The Pizza Company
The Pizza Company
The Pizza Company
The Pizza Company
សម្រាប់ The Pizza Company តែងតែផ្តល់នូវរសជាតិថ្មីប្លែក ហើយតម្លៃពិសេស មិនថាជាលក្ខណៈគ្រួសារ ឬមនុស្សពិសេសនោះទេ មានច្រើនជម្រើសជូនអតិថិជនរបស់ខ្លួនជានិច្ច។ ហើយលោកអ្នកក៏អាចធ្វើការខលកម្មង់តាមរយៈ 023 880 880 រឺក៏កម្មវិធីទូរស័ព្ទ ” The Pizza Company KH ក៏បាន ភីហ្សាក្តៅៗ ដឹកជូនដល់ដៃរបស់អស់លោកអ្នកភ្លាមៗតែម្តង តោះទាញយក ហើយសាកកម្មង់ទាំងអស់គ្នាណា! YouTube Link: https://goo.gl/W3YNEC
The Pizza Company
The Pizza Company
The Pizza Company
The Pizza Company
The Pizza Company
The Pizza Company
ហាង The Pizza Company លេខទូរស័ព្ទខលកម្មង់ ៖ 023 880 880 ទីតាំង៖ គ្រប់សាខារបស់ The Pizza Company វីដេអូ