និយាយទៅថាអួត ៣កន្លែងនេះអ្នកបាត់ដំបងណាក៏ស្គាល់ដែរ!

0
ដំណើរកំសាន្តជាលក្ខណះគ្រួសារ ជានិច្ចជាកាលគ្រប់ក្រុមគ្រួសារតែងតែមានគម្រោងទៅដើរលេងតាមបណ្តាខេត្តនានា ដើម្បីលំហែរអារម្មណ៍ កាត់បន្ថយភាពស្មុកស្មាញ​ បង្កើនភាពស្និតស្នាល និងបង្កើតអនុស្សាវរីយ៍ផងដែរ ក្នុងនោះយើងតែងតែចង់សាករសជាតិម្ហូបដែលពេញនិយមខ្លាំង និងល្បីប្រចាំខេត្តនោះហើយមែនអត់? ដូចនេះប្រសិនបើលោកអ្នកជ្រើសរើសខេត្តបាត់ដំបងនោះ ចឹងបើបានទៅកុំភ្លេចស្វែងរកហាង ៣កន្លែងនេះ ល្បីឆ្ងាញ់ខ្លាំង។ លោកអ្នកដឹងរួចមកហើយ ថាខេត្តបាត់ដំបង ជាខេត្ត ដែលមានកន្លែងដំណើរកំសាន្តក៏ច្រើន ហើយសំបូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ  តោះតាមដានវីដេអូ និងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស ​របស់ម្ចាស់ហាងគឺផ្តោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក ទូរស័ព្ទ៖ 092 6666 15, 096 6666 15 ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក។

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី

ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។
ខួរចំហ៊ុយ
ខួរចំហ៊ុយ
ពងមាន់អាំងប៊ឺរ
ពងមាន់អាំងប៊ឺរ
ខួរចំហ៊ុយ
ខួរចំហ៊ុយ
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ទូរស័ព្ទ៖ 089 899 399 / 096 555 2055 ចាប់លក់ពីម៉ោង៖ ៣រសៀល តម្លៃ៖ ខួរ១ចាន ៦០០០រៀល ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក

បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាយ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក ទូរស័ព្ទ៖ 011 24 85 85 / 012 66 56 24 ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង វីដេអូ    

ទប់ចិត្តម៉េចបាន បើអាហារសម្រន់សម្បូរបែបយ៉ាងនេះ!

0
ហាងអាហារសម្រន់មួយកន្លែង ដែលមានលក់អាហារសម្រន់យ៉ាងសម្បូរបែបច្រើនមុខ សុទ្ធសឹងជាប្រភេទចំណីអាហារដែលកំពុងពេញនិយមខ្លាំង​ សម្រាប់​យុវវ័យក្នុងការ​អង្គុយ​ញ៉ាំ​ជជែកគ្នាលេង បន្ទាប់ពីការសិក្សា ហើយក៏មិនឆ្ងាយប៉ុន្មានទេ ពីសាកលាប៊ែលធី ផ្លូវ ៣៦០ មានឈ្មោះថា The Snack Cambodia។
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia ហាង The Snack Cambodia មានបំរើជូនលោកអ្នកនូវអាហារសម្រន់ច្រើនមុខដូចជា៖ បុកល្ហុងខ្យង បុកល្ហុងពោះគោ ពោះគោបំពងទឹកប្រហុក កង្កែបបំពងម្សៅ កង្កែបអាំងម្ទេស ខ្យងឆាម្រះព្រៅ សាច់ជ្រូកអាំង ស្លាបមាន់អាំង កោះមាន់អាំង សាច់គោអាំង មីបុក កង្កែបបំពងម្សៅ ញាំបង្គា និងអាហារច្រើនមុខផ្សេងទៀត និយាយគ្រាន់តែដើរចូលមុខហាង គឺលោក​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ថា​មាន​ក្លិនឈ្ងុយ ដែលចេញពីកន្លែងអាំងសាច់ខាងមុខហាង ធ្វើអោយទប់ទប់ទឹកមាត់មិនបានទេ​។
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ម៉្យាងទៀត​ហាង The Snack Cambodia ម្ចាស់ហាងក៏មានលក់ទឹកកកឈូសត្រជាក់ចិត្ត និងបង្អែមជាច្រើនរសជាតិឆ្ងាញ់ ហើយសម្រាប់ភ្ញៀវដែលមិនបានមកញ៉ាំផ្ទាល់ក៏អាចកម្មង់ទិញបាន ហាងមានសេវាដឹកជញ្ជូនដល់ទីកន្លែង។
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia
ហាង The Snack Cambodia ទូរស័ព្ទ៖ ​Tel: (010-011) 838 010 ទីតាំង៖ ផ្ទះលេខ​ 93CEo, ផ្លូវលេខ​ 360, ចំការមន, ភ្នំពេញ សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង បើកលក់៖ 10:30នាទីព្រឹក ដល់ម៉ោង 8:30 នាទី យប់ វីដេអូ

ស៊ុបចង្កាក់ ទៅដល់ក្រុងតាខ្មៅជាមួយការបញ្ចុះតម្លៃ២០% ទៀតហើយ!

មិនថាអ្នកមានមាឌតូច ឬក៏មាឌធំទេ (BIG “ឌឺមែនហ្នឹង Admin”) និយាយលែងទេ មែនហើយដូចដែលអ្នកបានឃើញចឹង មិនថាអតិថិជនថ្មីចាស់ លោក BIG ទេអោយតែ មានអ្នកបបួលទៅញ៉ាំស៊ុបចង្កាក់​ Volcano ដឹងតែទៅហើយ អ្នកណាមិនល្បីរសជាតិឆ្ងាញ់នោះ បើកហាងថ្ងៃណាភ្ញៀវមកញ៉ាំពេញថ្ងៃនោះ។
ស៊ុបចង្កាក
ស៊ុបចង្កាក
ស៊ុបចង្កាក
ស៊ុបចង្កាក
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
សាខាថ្មីលើកនេះក៏ដូចសាខាថ្មីលើកមុន សម្រាប់សាខាក្រុងតាខ្មៅតែមួយប៉ុណ្ណោះ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃនេះ រហូតដល់ 11 ខែមករា លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០%។ ហើយតម្លៃវិញត្រឹម១៥០០០៛ ប៉ុណ្ណោះក្នុង១ឆ្នាំងសម្រាប់ស៊ុបចង្កាក់, បន្លែ សាច់ ប្រហិត គ្រប់ប្រភេទ ១ចង្កាក់១៥០០៛ អាចថែមបាន និងជាពិសេសទៀតនោះ ឈុតស៊ុបមឹក3D, ឈុតស៊ុបឡាំងស៊ឹង និងឈុតសាច់អាំង មានតម្លៃ៤ម៉ឺនៗ ប៉ុណ្ណោះ។
ស៊ុបចង្កាក
ស៊ុបចង្កាក
ស៊ុបចង្កាក
ស៊ុបចង្កាក
សាច់អាំង - ហាងស៊ុបចង្កាក់
សាច់អាំង – ហាងស៊ុបចង្កាក់
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយនរណាៗ ក៏​ទ្រាំមិនទៅញ៉ាំស៊ុបចង្កាក់មិនបានដែរ ទោះអ្នកធ្លាប់ទៅ ឬមិនធ្លាប់ទៅអោយតែជិះកាត់ហាងពេលណា ទ្រាំមិនចង់សាកបានមិនបានទេ ព្រោះតែក្លិន​ឈ្ងុយ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុប ហើយឃើញគេញ៉ាំពេញៗហាងទៀតរឹតតែចង់សាក។
ស៊ុបចង្កាក
ស៊ុបចង្កាក
ស៊ុបចង្កាក
ស៊ុបចង្កាក
ហាងស៊ុបចង្កាក់ Volcano សាខាតាខ្មៅ Tel:010 2222 26 | 090 2222 26 ទីតាំង៖ ផ្លូវលេខ110ទល់មុខមីហិរ បើមកពីរង្វង់មូលតាខ្មៅ បត់មកផ្លូវជាតិ21 ហួស Pizza Company ដល់ស្តុបការ៉ាស់សាំងតេលាបត់ឆ្វេងប្រហែល២០០ម៉ែត្រ វីដេអូ

រោងភាពយន្តលេជេននឹងមានការចាក់បញ្ចាំងមុនថ្ងៃ រឿង Insidious: The Last Key

សួស្តីហ្វេនៗទាំងអស់គ្នា!!! រឿងដ៏រន្ធត់សម្រាប់ដើមឆ្នាំថ្មីនេះបានមកដល់ហើយ! សម្រាប់ហ្វេនៗដែលចង់មើល រឿងសុបិន្តហូតព្រលឹង: កូនសោចុងក្រោយ (Insidious: The Last Key) មុនគេ រោងភាពយន្តលេជេនបានបំពេញចិត្តហ្វេនៗទាំងអស់គ្នា ដោយមានការចាក់បញ្ចាំងជាពិសេសសម្រាប់ រឿងសុបិន្តហូតព្រលឹង: កូនសោចុងក្រោយ (Insidious: The Last Key) ចាប់ពីថ្ងៃនេះ​ រហូតដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨​ មុនថ្ងៃចាក់បញ្ចាំងជាផ្លូវការចំនួន៣ថ្ងៃ។​ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក៏មានកញ្ចប់ពិសេសសម្រាប់អតិថិជនទាំងអស់របស់លេជេន។ ក្នុងកញ្ចប់នោះមាន សំបុត្រកុនរឿងInsidious ចំនួន២សន្លឹក និងឈុត Combo ធំ១ ហើយយើងនឹងថែមជូនពោតលីង តូចមួយពេលប្រិយមិត្តទិញកញ្ចប់នេះ (ជៀសវាងភ្ញាក់និង ជះចោលពេលកំពុងមើល) ។ កញ្ចប់នេះ មានតម្លៃត្រឹមតែ ១២ដុល្លារ សម្រាប់សាខា ស៊ីធីម៉ល និងទួលគោក ចំណែកឯសាខាមានជ័យគឺតម្លៃតែត្រឹមតែ ១១ដុល្លារប៉ុណ្ណោះ! អ្វីដែលរំភើបមួយទៀតគឺ លោកអ្នកអាចប្រើប្រាស់កម្មវិធី ផាយ ផេ រឺ កាតសមាជិកដើម្បីបញ្ចុះតម្លៃលើកញ្ចប់នេះផងដែរ។ នៅចាំអីទៀត? ហៅដៃគូ រឺមិត្តអ្នកមកទស្សនារឿងដ៏រន្ធត់នៅដើមឆ្នាំ២០១៨នេះ។
Insidious: The Last Key
Insidious: The Last Key

ចូលឆ្នាំថ្មីភ្លាម មានមុខម្ហូបថ្មីភ្លាមហ្មង! ផ្ទះបាងកក

0
ដើមឆ្នាំថ្មីនេះ សម្រាប់ហាង ផ្ទះបាងកក បាននាំចំណីមាត់ថ្មី មុខម្ហូបប្លែកៗ ញាុំឆ្ងាញ់ហូរញើស ហាមាត់ ដើម្បីផ្គាប់អតិថិជនដែលនិយមពិសារនៅក្នុងហាងរបស់ខ្លួនឱ្យ ទទួលបាននៅអារម្មណ៍ថ្មី នៃស្នាដៃច្នៃមុខម្ហូប ហើយត្រូវម៉ាច់ហ្មង សម្រាប់អ្នកដែលចូលចិត្តម្ទេសហិលៗហ្នឹង ដឹងតែស្រក់ទឹកមាត់ច្រោកហើយ។
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក សម្រាប់យុវវ័យ​ភាគច្រើន​ ប្រាកដជាបានស្គាល់ពីស្នាដៃរសជាតិធ្វើម្ហូបថ្មី  ហើយមានការសើរតតគ្នាពីរសជាតិឆ្ងាញ់! ហើយសម្រាប់ឆ្នាំថ្មីចូលមកដល់នេះ ពីហាង ផ្ទះបាងកក បាននាំមកនូវមុខម្ហូបថ្មីៗ ហើយពេញនិយមសម្រាប់អ្នកពិសារបែបហិល មានដូចជា៖ ភ្លាក្តាមឆៅ,ញុំពពាយ, បុកល្ហុងមឹក, មឹកបាងកក, ស៊ុបប្រហិតត្រី, ស៊ុបខួរជ្រូក៛ , មាន់អប់ ,នំបញ្ចុកបាងកក គឺសុទ្ធសឹងតែជាអាហារឆ្ងាញ់ហូរញីស ឃើញទ្រាំមិនបានតែម្តង ដោយសារតែរូបរាង មើលទៅទំនងណាស់! និយាយថាស្រក់ទឹកមាត់ច្រោកហ្មង!
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ក្នុង​ចំណោម​អាហារ​ទាំង​នោះ ផ្ទះ​បាងកក ក៏មានម្ហូបថ្មីជាច្រើនមុខផ្សេងទៀត សុទ្ធតែប្លែកៗ ហើយបើសម្រាប់យុវវ័យ​ភាគច្រើន​ដែលចូល​ចិត្ត​ជួប​ជុំគ្នា​ញាុំអាហារសម្រន់ គួរតែទៅភ្លក្សរសជាតិថ្មីទាំងអស់គ្នាណា ហើយសូមបញ្ជាក់ថាមិនមែនមានតែម្ហូបហិលទេ អត់ហិលក៏មានដែរ ច្រើនមុខណាស់ រួមទាំងភេសជ្ជះគ្រប់មុខផងដែរ។
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក
ហាង ផ្ទះបាងកក អាស័យដ្ឋាន ៖ នៅលើផ្លូវសុធារស ទល់មុខសកលវិទ្យាល័យបៀលប្រាយ ទូរស័ព្ទទំនាក់ទំនង ៖  096 245 62 82 វីដេអូ  

ចង់ញាុំប្រហិតស្ងោរដែរអត់? នៅក្បែរសាលាសន្ធរមុខមានលក់ហើយ!

0
ប្រហិតស្ងោរ គឺជាអាហារសម្រន់មួយប្រភេទដែលមានការពេញនិយម និងល្បីខ្លាំង លោកអ្នកចំនួនបានស្គាល់រួចមកហើយ ដែលស្ថិតនៅម្តុំ ទួលសង្កែ គ្រប់ពេលដែលចង់ញាុំ គឺតែងតែនឹកឃើញដល់ទៅនោះមុនគេ ដូចនេះដើម្បីកាន់តែស្រួលនោះ យើងសូមបង្ហាញទីតាំងថ្មីមួយកន្លែងទៀត គឺសាខារបស់ប្រហិតស្ងោរទួលសង្កែ បានមកដល់ម្តុំសាលាសន្ធរមុខយើងនេះហើយ!​
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
យើងដឹងហើយថា ប្រហិតស្ងោរ គឺមានការពេញនិយមខ្លាំង ដោយសារតែមានតម្លៃធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់ ហើយការបើកសាខាប្រហិតស្ងោរសាលាសន្ធរមុខក៏មិនខុសពីសាខាប្រហិតស្ងោរទួលសង្កែដែរ គឺមានប្រហិតគ្រប់ប្រភេទ​ មានអាំង មានស្ងោរ ជើងមាន់​ ស្លាបមាន់ និងមានប្រហិតផ្សេងៗជាច្រើនមុខទៀត ហើយលោកអ្នកអាចរើសបានតាមចិត្ត រួមទាំងរូបមន្តទឹកជ្រលក់ពិសេសមកផងដែរ ញុាំចាប់មាត់ហ្មង!។
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ប្រហិតស្ងោរ
ហាង ទូរស័ព្ទ៖ 016669918 / 011669918 / 090669918 / 093669918 ទីតាំង៖ ផ្ទះលេខ1D ផ្លូវ253, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ ទល់មុខនឹងសាលាខ្មែរជំនាន់ថ្មី) វីដេអូ

មួយកំប្លេហើយ! ស៊ុបហុយហុយ ៣ថ្នាក់ ៣មឺុន ចុះតម្លៃ៣ថ្ងៃ!

0
ចង់ញាំស៊ុបច្រើនរសជាតិ ច្រើនមុខឆ្ងាញ់ៗដែរអត់? មួយកំប្លេតែម្តងហើយ ពីហាងស៊ុបហុយហុយឥឡូវនេះ មានឈុតប្រូម៉ូសិនថ្មី ផ្តល់ជូនដល់លោកអ្នកសម្រាប់ដើមឆ្នាំ២០១៨នេះ ចេញលក់ថ្ងៃទី១មករា ស្អែកនេះហើយ គ្រប់សាខាទំាងអស់របស់ស៊ុបហុយហុយ បញ្ចុះតម្លៃ៣ថ្ងៃ សម្រាប់ឈុតថ្មី៣ថ្នាក់។
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ហាង ស៊ុបហុយហុយ បាននាំមកនូវឈុតឆ្នាំងថ្មីសម្រាប់លោកអ្នក ឈ្មោះថាឈុតស៊ុប៣ថ្មាក់ ដែលអ្វីពិសេស សម្រាប់ឈុតនេះ គឺមានទាំងថ្នាក់អាំងសាច់ ថ្នាក់ចំហុយសាច់ ហើយមានទឹកស៊ុបដល់តែ ២រសជាតិ គឺនៅក្នុងឆ្នាំតែមួយញាុំមួយណាក៏បានតាមការចូលចិត្តរបស់លោកអ្នក ហើយអ្វីដែលពិសេសទៀតនោះ សម្រាប់ឈុតថ្មីនេះ គឺបញ្ចុះតម្លៃសល់ត្រឹម៣មឺុនរៀល រយៈពេល៣ថ្ងៃតែម្តង បើកលក់ចាប់ពីថ្ងៃទី១មករា ដើមឆ្នាំ២០១៨នេះហើយ!​
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
មិនត្រឹមតែប៉ុណ្ណោះសម្រាប់ហាង ស៊ុបហុយហុយ និយាយពីអនាម័យ សាច់​ បន្លែស្រស់ៗ ថ្មីៗ មានការវេចខ្ចប់ត្រឹមត្រូវ​ តម្លៃក៏សមរម្យ​ អាចរើសបានតាមចិត្ត សាច់១ចង្កាក់១៥០០៛ បន្លែ១ចាន១៥០០៛ តែទឹកស៊ុបឥតគិតថ្លៃទេ ចាប់បើកបំរើសេវាកម្ម ពីម៉ោង៤ រសៀលដល់ម៉ោង ១០ យប់​។ ចាប់ផ្តើមឆ្នាំថ្មី ហុតហុយហុយក្តៅក្តៅ ឈុត៣ថ្នាក់ឆ្នាំងថ្មី  ត្រឹម៣មឺុនរៀល ចំនួន៣ថ្ងៃចាំកាលទៀត អូ!ភ្លេចប្រាប់ការបញ្ចុះតម្លៃនេះគឺគ្រប់សាខាស៊ុបហុយហុយ ចាប់ពីថ្ងៃទី១មករា ដល់ថ្ងៃទី៣មករា ឆ្នាំ២០១៨!​ សម្រាប់តែឈុត៣ថ្នាក់ប៉ុណ្ណោះ!​
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ស៊ុបហុយហុយ
ហាង ស៊ុប ហុយ ហុយ  ទូរស័ព្ទ៖ 081 355 555 / 086 646 666 ទីតាំង៖ ផ្លុវ 310 ជិត Urban Beer House 310 វីដេអូ

ទីបំផុតកម្មវិធីភាពយន្តប្រចាំឆ្នាំរបស់រោងភាពយន្តលេជេនបានរកឃើញភាពយន្តដែលលេចធ្លោរបំផុតប្រចាំឆ្នាំ២០១៧ហើយ កាលពីយប់មិញ

ភ្នំពេញ៖ កម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរដែលជាកម្មវិធី រៀបចំឡើង ដោយរោងភាពយន្ត លេជេន (Legend Cinema) បានបញ្ចប់ ដោយជោគជ័យ ដោយស្វែងរកឃើញ ភាពយន្តលេចធ្លោរ បំផុតប្រចាំឆ្នាំ២០១៧នេះ។ ភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ឬ First They Killed My Father» ត្រូវបានផលិត ដោយកំពូលតារាសម្ដែងលំដាប់ ពិភពលោក អ្នកនាង Angelina Jolie និងបានប្រកាស ចាក់បញ្ចាំងកាលពី អំឡុងខែកញ្ញាកន្លងទៅ។ មុនទទួលបានជ័យលាភី ខាងលើរឿង «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» បានជ្រើសរើស ខ្សែភាពយន្តមួយ ក្នុងចំណោមភាពយន្ត ចំនួន១០រឿង ទាំងរឿងជាតិ និងអន្តរជាតិ ដែលរកប្រាក់ចំណូល បានច្រើនជាងគេ ប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្ត លេជេន មកដាក់ប្រកួតប្រជែងគ្នា។ ការបោះឆ្នោត មាន២ដំណាក់កាល ធំៗដែលដំណាក់កាល ទី១ ពានរង្វាន់ខ្សែភាពយន្តខ្មែរ ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៥ រហូតដល់់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។ រីឯដំណាក់កាលទី២ ពានរង្វាន់ខ្សែភាពយន្ត ប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២១ រហូតដល់់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
លោក ឈាង ឆដាភ័ក្រ ប្រធានការិយាល័យ ពិនិត្យខ្លឹមសាររូបភាព និងចំណាត់ថ្នាក់ភាពយន្ត បានថ្លែងកោតសរសើរ ចំពោះកម្មវិធីភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) លើកទីពីរ ដែលឆ្លុះបញ្ចាំង ពីការយកចិត្ត ទុកដាក់និងលើកកម្ពស់ វិស័យភាពយន្ត នៅក្នុងស្រុក។ សម្រាប់ការសុំទិដ្ឋាការ ក្នុងការផលិតភាពយន្ត ក្នុងឆ្នាំនេះ មានចំនួនច្រើន ជាងឆ្នាំមុន ទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគ ក្នុងនោះក៏មានភាពយន្ត ដែលផលិតដោយឧហ្សាហកម្ម ភាពយន្តបរទេស ជាច្រើនផងដែរ។ លោករំពឹងដែរថា ព្រឹត្តិការណ៍នេះ នឹងកើតមានជារៀងរាល់ឆ្នាំ ដើម្បីចូលរួមចំណែក លើកកម្ពស់វិស័យ ភាពយន្តខ្មែរ ឲ្យកាន់តែមានគុណភាព ប្រកបដោយភាព ប្រកួតប្រជែង។
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
តំណាងរោងភាពយន្ត លេជេន អ្នកស្រី គីវ ឆវ៉េត បានថ្លែងថា នេះគឺជាលើកទី២ហើយ ដែលរោងភាពយន្ត លេជេន រៀបចំព្រឹត្តិការណ៍បែបនេះឡើង គឺក្នុងគោលបំណង ចូលរួមលើកស្ទួយ វិស័យភាពយន្ត នៅកម្ពុជា ហើយវាក៏នឹងក្លាយ ជាព្រឹត្តិការជួបជុំ សិល្បករ ផលិតករ និងអ្នកពាក់ព័ន្ធ វិស័យភាពយន្ត ផងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ គុណភាពនៃការផលិត ភាពយន្តខ្មែរ កាន់តែមានការវិវឌ្ឍន៍ ឈានឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍ពិសេសបែបនេះ នឹងបន្តរៀបចំ ឲ្យមាននៅចុងឆ្នាំក្រោយ បន្តទៀតដែលនឹងមានអ្វី កាន់តែពិសេស ជាងឆ្នាំនេះទៀត។
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
រោងភាពយន្ត លេជេន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ឧបត្ថម្ភកម្មវិធី ដូចជាក្រុមហ៊ុននាំចូល និងចែកចាយភាពយន្ត WML , ផលិតកម្ម Kongchak Pictures, អេអាយអេ (ខេមបូឌៀ) ឡាយហ៍ អ៊ិនសូរេន (AIA), Uber, និងអ្នកសហការឧបត្ថម្ភដោយ KOI Cafe´, Joma Cafe´Bakery Cambodia, Rotiman Cafe, Jaikon TV, myBurgerLap និងបណ្ដាអ្នកឧបត្ថម្ភផ្សេងៗទៀត៕
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017
Movie of The Year 2017

មិនសាកមិនដឹង រសជាតិមិនអាចបំភ្លេចបាន ល្បីជាង៣០ឆ្នាំហើយ

0
ហាងមួយបើកដំណើរការលក់ជាង៣០ឆ្នាំហើយ ថាមិនល្បីម៉េចបាន ជាពិសេសនោះអ្នកនៅម្តុំផ្សារតាប៉ាង គឺស្គាល់​​ច្បាស់ណាស់សាច់អាំង យាយសក់ ស ល្បីឆ្ងាញ់យូរឆ្នាំហើយ រហូតដល់មានអ្នកបើកតៗគ្នាព្រោងព្រាត មិនមែនលំៗដែរណា ដែលហាងគាត់នៅតែមានភ្ញៀវច្រើនពេញៗហាងនោះ ។
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
គិតៗទៅ វាប្រាកដជាមិនមានភាពងាយស្រួលនោះទេ​ដែលហាង អាចថែរក្សាកេរ្តិ៍ឈ្មោះថាឆ្ងាញ់ បានជាង៣០ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ នៅតែមានការគាំទ្រច្រើន មានភ្ញៀវពេញហាង មានអ្នកឈរចាំកម្មង់ទិញទៀតផង អ្វីដែលពិសេសគឺប្រាកដជារសជាតិសាច់គោអាំងហើយ តែអ្វីដែលមិនខ្វះបាននោះគឺ ជាជ្រក់ បូករួមជាមួយនំបុ័ង​តែម្តង អ្វីដែលម្ចាស់ហាងបានប្រាប់មកក្រុមការងារយើងថា ក្នុង១ថ្ងៃគាត់លក់ជាង២០០០ចង្កាក់អស់គ្មានសល់នោះទេ ។
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
អូរភ្លេចប្រាប់បើលោកអ្នកទៅញាុំកុំភ្លេចមើលយីហោផងណា សាច់គោអាំងឆ្ងាញ់ យាយសក់ ស ហើយបើទៅឃើញមនុស្សច្រើនពេញហើយ ពិបាកចូលញាុំកុំបារម្ភអី ហាងគាត់មានសាខាទី២ ហើយក៏នៅមិនឆ្ងាយគ្នាទេ ផ្លូវ ១៤៤ ទល់មុខពេទ្យបេះដូង។
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់អាំង យាយសក់ ស
ហាង សាច់គោអាំងឆ្ងាញ់ យាយសក់ ស ទូរស័ព្ទ៖​ 016 353 030 / 011 353 030 / 012 568 623 ទីតាំង៖ ផ្ទះលេខ ៣៥ ផ្លូវ ៥១ (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ វីដេអូ

កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្ត​លេជេនទួលគោក

(ភ្នំពេញ)៖ រោងភាពយន្ត​លេជេន (Legend Cinema) ដែលជារោងភាពយន្តទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍​ដ៏ធំមួយ គឺព្រឹត្តិការណ៍​ភាពយន្តប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) ជាលើកទីពីរ ក្នុងគោលបំណងបន្តការចូលរួមលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជា។​ ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ​២០១៧ (Movie of The Year 2017) នេះ នឹងត្រូវប្រារព្ធឡើង នៅរោងភាពយន្តលេជេន ទួលគោក ក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង​៤៖០០នាទីរសៀល​តទៅ។ កម្មវិធីនេះ នឹងមានអ្នកចូលរួម ពីសំណាក់សិល្បករ  ផលិតករ ប្រមាណជាង៣០០នាក់។ ​ក្រៅពីការបង្កើតបរិយាកាស ក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ ការផ្សព្វផ្សាយវិស័យខ្សែភាពយន្ត នៅកម្ពុជាផងដែរ។​
Event Announcement
Event Announcement
អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះគឺ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ ពីផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ និងក្រុមរាំ 4Nix សម័យទំនើបល្បីៗផ្សេងៗទៀត ​ដើម្បីអោយកម្មវិធីកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ​។​ លោក ព្រំ បញ្ញាវ័ន្ត តំណាងផ្នែកទីផ្សារ របស់រោងភាពយន្តលេជេន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន និងផលិតកម្មធំៗចំនួន ៣ នឹងត្រូវបានអញ្ជើញឲ្យចូលរួម ក្រោយពីខ្សែភាពយន្តរបស់ពួកគេ បានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយមប្រចាំឆ្នាំ និង​រកប្រាក់ចំណូលបានខ្ពស់ច្រើនជាងគេ ដូចជា ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត​ WML, ផលិតកម្ម LD Picture និងផលិតកម្ម Kongchak Pictures ជាដើម។ ​ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញពីគម្រោងក្នុងការផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនេះ​។
Best Khmer Vote
Best Khmer Vote
លោក​ ព្រំ បញ្ញាវ័ន្ត បានថ្លែងបន្តឲ្យដឹងទៀតថា នៅក្នុងនោះយើងបានជ្រើសរើសខ្សែភាពយន្តចំនួន១០រឿង ទាំងរឿងជាតិ និងអន្តរជាតិ ដែលរកប្រាក់ចំណូលបានច្រើនជាងគេប្រចាំឆ្នាំ២០១៧នៅរោងភាពយន្តលេជេន មកដាក់ប្រកួតប្រជែងគ្នា ដើម្បីស្វែងរករឿងដែលល្អជាងគេ តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំព័ររបស់រោងភាពយន្តលេជេន។ ការបោះឆ្នោតមាន២ដំណាក់កាលធំៗ:
  • ដំណាក់កាលទី១: ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១៥ រហូតដល់់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។
  • ដំណាក់កាលទី២:​ ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២១ រហូតដល់់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។
លទ្ធផលបន្ទាប់ពីការបោះឆ្នោតនេះ នឹងត្រូវបានយកមកប្រកាសនៅអំឡុងនៃកម្មវិធី ខ្សែភាពយន្តប្រចាំឆ្នាំ ២០១៧ ជាមួយនឹងពានរង្វាន់ និងលិខិតសរសើរ ពីរោងភាពយន្តលេជេនដោយផ្ទាល់​ហើយសម្រាប់ផលិតករដ៏ទៃៗទៀតដែលមិនបានទទួលជ័យលាភីនៅយប់នោះក៏ទទួលបាននៅលិខិតសរសើរផងដែរ សម្រាប់ខ្សែភាពយន្តដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ២០១៧ ក្នុងចំណោមខ្សែភាពយន្តជាច្រើនរឿងដែលបានចាក់បញ្ចាំងនៅរោងភាពយន្តលេជេន ចាប់ពីដើមខែមករា រហូតដល់ ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧។ ដើម្បីបន្តការលើកតម្កើងបន្ថែមទៀតនៅខ្សែភាពយន្តខ្មែរ សម្រាប់រឿងខ្មែរដែលឈ្នះពានរង្វាន់ខ្សែភាពយន្តខ្មែរឆ្នើម នៅអំឡុងនៃកម្មវិធីនឹងត្រូវបានយកមកបញ្ចាំងឡើងវិញសម្រាប់ភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួមក្នុងរាត្រីនៃកម្មវិធីផងដែរ។
Movie of the year Vote
Movie of the year Vote
ជាចុងក្រោយ រោងភាពយន្តមានសេចក្តីថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់ឧបត្ថម្ភធំពី ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត​​ WML ផលិតកម្ម Kongchak Pictures អេអាយអេ (ខេមបូឌៀ) ឡាយហ៏​ អ៊ិនសូរេន (​AIA)​, Uber, សហការឧបត្ថម្ភដោយ KOI Café​, Joma Café Bakery Cambodia និងបណ្តាឧបត្ថម្ភផ្សេងៗទៀត។