ភីហ្សាឡដុតអុស រសជាតិបែបអីុតាលីកាត់ខ្មែរ ល្បីឆ្ងាញ់នៅម្តុំទួលទំពូង

0
ភីហ្សា សព្វថ្ងៃប្រជាជនខ្មែរយើងមានការពេញនិយមខ្លាំង មិនចាញ់ប្រជាជនអ៊ីតាលីប៉ុន្មានទេ! យើងសង្កេតឃើញថាហាង លក់ភីហ្សា ជាច្រើន មានទាំងហាង ធំៗ និងហាងតាមចិញ្ចើមក៏មានដែរ។ ថ្ងៃនេះក្រុមការងារសូមប្រាប់ទីតាំងលក់ ភីហ្សាឆ្ងាញ់មួយកន្លែង រសជាតិអ៊ីតាលីកាត់ខ្មែរ ភីហ្សាដុតឡអុស ដែលលក់ក្បែរបងផ្ទះគេ ស្ថិតនៅម្តុំទួលទំពូង ឈ្មោះថា Mr King Pizza ។
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
Mr King Pizza លក់ភីហ្សារសជាតិអីុតាលីកាត់ខ្មែរ ដែលធ្វើដោយស្នាដៃកូនខ្មែរមួយរូបដែលមានបទពិសោធន៍ច្រើនឆ្នាំខាងផ្នែកចុងភៅ សម្រេចចិត្តមកបើកកន្លែងលក់ភីហ្សាតាមរទេះនៅក្បែរផ្សារទួលទំពូង បានបញ្ចេញថ្វីដៃរបស់ខ្លួន ហើយក៏មានការទទួលស្គាល់ពីភ្ញៀវបរទេស និងបងប្អូនខ្មែរដែលទិញទៅពិសារ ថាមានរសជាតិឆ្ងាញ់មិនចាញ់ហាង ធំៗ ប៉ុន្មានទេ!។ នំ ភីហ្សា របស់គាត់ គឺកែច្នៃគុណភាពនំ ប្រើរូបមន្តកូនកាត់រសជាតិអ៊ីតាលីកាត់ខ្មែរ ហើយយកទៅចំអិនដោយ ដុតឡអុស ដែលធ្វើអោយសំបកភីហ្សា ស្រួយស្តើង រសជាតិឆ្ងាញ់។
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ភីហ្សាឡដុតអុស Mr King Pizza ក៏មានលក់ភីហ្សាច្រើនរសជាតិផ្សេងទៀតផងដែរ មានទាំងតូច មានទាំងធំ ដែលផ្តល់ជាជម្រើសដល់អ្នកពិសារ ហើយគាត់ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ ហើយល្ងាចនេះ បើចង់ញាុំភីហ្សាឡដុតអុស កន្លែងគាត់ចាប់បើកពីម៉ោង ២ ដល់ម៉ោង ១០ យប់ ។
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង​ Mr King Pizza
ហាង Mr King Pizza ទូរស័ព្ទ៖ 096 836 27 28 / 012 33 25 86 ទីតាំង៖ ផ្លូវ 155 កែងផ្លូវ 454 ទល់មុខ​ ZANDO ទួលទំពូង វីដេអូ  

សាលទំនើប២ថ្មីនៅរោងភាពយន្តលេជេនសាខាមានជ័យចាប់ផ្តើមបើកដំណើរការហើយ

ដំណឹងល្អសម្រាប់ប្រិយមិត្តរបស់រោងភាពយន្តលេជេន! ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រិយមិត្តរបស់រោងភាពយន្តលេជេន ដែលមានសន្ទុះកើនឡើងខ្លាំង រោងភាពយន្តលេជេនសាខាមានជ័យ បានបើកដំណើរការសាលទំនើបថ្មីចំនួន២បន្ថែមទៀត។ សាលទាំង២នេះមានឈ្មោះថា សាលទី ៤ និង សាលទី ៥ ផ្លឺស៍ (Hall 4 and Hall 5 Plus)។ សម្រាប់សាលទី៤ គឺមានបំពាក់ដោយកៅអីមានផាសុខភាពស្រួលអង្គុយ មានទីធ្លាដើរធំ និងសម្លេងលឺកាន់តែច្បាស់ល្អ។ សម្រាប់សាលទី៥ ផ្លឺស៍ មិនត្រឹមតែមានគុណសម្បត្តិដូចសាលទី៤ខាងលើទេ ថែមទាំងមានប៊ូតុងទំនើបនៅនឹងកៅអីដែលយើងអាចចុចដើម្បីធ្វើការបត់បែនទៅខាងក្រោយបានតាមតម្រូវការ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចសាកថ្មទូរស័ព្ទក្នុងអំឡុងពេលទស្សនាភាពយន្តបានផងដែរ។
Legend MeanChey
Legend MeanChey
កុំទាន់អាល នៅមិនទាន់អស់ទេ! នៅមានកម្មវិធីពិសេសៗផ្សេងៗទៀត សម្រាប់លោកអ្នកដែលមកទស្សនានៅសាលថ្មីទាំង២នេះចាប់ពីថ្ងៃទី១៨ រហូតដល់ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨ និងទទួលបាន Promotion ពិសេសៗគឺ
Legend MeanChey
Legend MeanChey
ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨: រាល់ការទិញសំបុត្រចំនួនពីរសន្លឹកនឹងទទួលបាន កូកាកូឡាខ្នាតតូច ចំនួន១ដោយឥតគិតថ្លៃ ជាមួយនឹង គូប៉ុងជិះរថយន្តទំនើបពី Uber ចំនួន១ ដែលមានតម្លៃ ៤ និង ៥ ដុល្លារ។
Legend MeanChey
Legend MeanChey
ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៨: រាល់ការទិញសំបុត្រចំនួនពីរសន្លឹកនឹងទទួលបានពោតលីងខ្នាតតូចចំនួន១ដោយអត់គិតថ្លៃ ជាមួយនឹង គូប៉ុងជិះរថយន្តទំនើបពី Uber ចំនួន១ ដែលមានតម្លៃ ៤ និង ៥ ដុល្លារ។
Legend MeanChey
Legend MeanChey
ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៨: រាល់ការទិញសំបុត្រចំនួនពីរសន្លឹក អ្នកអាចទទួលបានការ Upsize ទៅលើកូកាកូឡា រឺក៏ ពោតលីង ជាមួយនឹង គូប៉ុងជិះរថយន្តទំនើបពី Uber ចំនួន១ ដែលមានតម្លៃ ៤ និង ៥ ដុល្លារ។
Legend MeanChey
Legend MeanChey
Legend MeanChey
Legend MeanChey
កុំភ្លេចណា៎! មកទទួលយកបទពិសោធន៍ថ្មីនេះទាំងអស់គ្នា! អ្នកណាៗក៏ទៅលេជេនដែរ! #Hall4 #Hall5Plus #LetsGoLegend #OnlyAtLegendMeanChey Click here to our official website: www.legend.com.kh

ម្តងនេះ! លេងឆាការីបង្កងយក្សហ្មង! មីទាញតុងយាុំ

0
ប្លែករហូត សម្រាប់ហាង មីទាញតុងយ៉ាំ ចេញម្តងនេះកាន់តែប្លែកជាងមុនទៅទៀត លេងសុទ្ធតែឆាការីបង្កងយក្សហ្មង! និយាយទៅក្រុមការងារសូមសរសើរហើយចំពោះហាងនេះ អាចថាជាហាងពិភពគ្រឿងសមុទ្រហើយអីក៏មានដែរ ហើយច្នៃចេញជាម្ហូបប្លែកៗ រហូតមិនចេះអស់ ។
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ដូចដែលក្រុមការងារយើងធ្លាប់បង្ហាញជូនលោកអ្នកជាច្រើនដងមកហើយ ហាង មីទាញតុងយ៉ាំ ល្បីខាងច្នៃមុខម្ហូប ហើយសម្បូរទៅគ្រឿងសមុទ្រស្រស់ៗច្រើនមុខ បង្កងយក្សធំៗអស់លេខក៏មានដែរ ចង់អាំង ចង់ចំហុយ ឬធ្វើម្ហូបក៏បាន ហើយអីឡូវនេះថែមមុខម្ហូបថ្មីទៀត គឺមាន់អាំងពួក លៀសសមុទ្រចំហុយក្នុងឡាំងសឺុង និងឆាការីបង្កងយក្ស ដែលលោកអ្នកកម្មង់ភ្លាមធ្វើភ្លាមឆាភ្លាមៗហ្មង ឆាក្លិនការីឈ្ងុយឡើងពេញហាង ហិតតែក្លិនទ្រំាអត់ចង់បានផង ចុះទម្រាំបានញុាំវិញមិនដឹងថាឆ្ងាញ់យ៉ាងណា តែក្រុមការងារបានសាករួចហើយ គឺឆ្ងាញ់បស់គេមែន។
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
បើនិយាយទៅដោយសារតែមានការគាំទ្រពីសំណាក់ភ្លៀវដែលចូលចិត្តញាុំអាហារគ្រឿងសមុទ្រនោះ ធ្វើអោយ ហាងមីទាញ​តុងយាុំ ដាក់បន្ថែមនៅគ្រឿងសមុទ្រធំៗ ស្រស់ៗជាច្រើនមុខផ្សេងទៀត និងបន្ថែមមុខម្ហូបថ្មីៗផ្តល់ជាជម្រើសដល់អ្នកពិសាមិនអោយខកចិត្តទេ ហើយអ្វីដែលមិនសរសើរមិនបាននោះគឺទឹកជ្រលក់២ រសជាតិ ២ពណ៌ប្រចាំហាង មីទាញតុងយ៉ាំនេះតែម្តង ប្លែកខុសពីហាងដទៃ ពិបាកនឹងនិយាយ តែវាពិតជាឆ្ងាញ់ពេលជ្រក់ជាមួយគ្រឿងសមុទ្រចំហ៊ុយភ្លាម ឆ្ងាញ់ណាស់។
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ចឹងប្រសិនបើអ្នកចង់សាក គ្រឿងសមុទ្រប្លែកៗ ជាពិសេសគឺក្តាមចំហ៊ុយ ឡាំងស៊ឹង មឹកយក្សផាកឡូវអាំង និងមានគ្រឿងសមុទ្រច្រើនមុខទៀតធានាថាលោកអ្នកទៅពិតជាមិនខកបំណងឡើយល្ងាចនេះ។
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
 ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ Tel: 061 31 66 83 / 098 809 789 ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម វីដេអូ

ស្រួយៗ ឈ្ងុយៗ ឆ្ងាញ់ជាប់មាត់ ដំឡូងបំពង​ក្រឡុក ៣រសជាតិ

0
សម្រាប់លោកអ្នកដែលចូលចិត្តអាហារសម្រន់លក្ខណៈបំពងស្រួយៗនោះ ពិតជាមិនពិបាករកនោះទេព្រោះអី ហាងនោះលោកអ្នកក៏ធ្លាប់ស្គាល់ដែរ គឺហាង Dim Sum Steam Food​ ទើបនាំមុខម្ហូបថ្មី ប្លែកៗ ស្រួយស្រឹបៗ អាចនិយាយបានថាពិតជាពូកែខាងឆ្នៃម្ហូបបំពងច្រើនប្រភេទ ច្រើនរសជាតិមែន ហើយងាយស្រួលកាន់ញាុំទៀតផង អង្គុយញាុំក៏បាន ទិញកម្មង់ញាុំក៏បានអត់បញ្ហាទេ ។​
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Steam Food លោកអ្នកបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាលគាត់តែងតែរិះរកនូវ អាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា​ ជាលក្ខណៈប្រភេទបំពង ដូចជា៖ សាច់ជ្រូកបំពង គ្រឿងសមុទ្របំពង ផ្សេងៗ ហើយថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះនៅតែបន្តឆ្នៃម្ហូបថ្មីបន្ថែមទៀត គឺដំឡូងបំពង សាច់មាន់បំពង ប្រហិតបំពង ដែលក្រឡុកផ្សំគ្រឿងយ៉ាងពិសេសឈ្ងុយប្លែកជាមួយទឹកជ្រលក់៣រសជាតិញាុំជាប់មាត់តែម្តង។
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
កាន់តែពិសេសទៅទៀតនោះ ក្នុងឲកាសគំរប់ខួប ២ឆ្នាំ របស់ហាង Dim Sum Steam Food ក៏មានការលក់បញ្ចុះតំលៃពិសេសទៅលើអាហារ ឌឹម សាំ ចំនួន ៤ ឡាំងស៊ឹង តំលៃត្រឹមតែ ១០០០០៛ ប៉ុណ្ណោះ ដែលមានរយៈពេល ៦ ថ្ងៃ គីចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២១ មករា ឆ្នាំ២០១៨ ។ ក្រៅពីនោះក៏មានមុខម្ហូបថ្មីៗ ជាច្រើនទៀតដែលទើបតែចាប់ចេញលក់ ហើយមុខម្ហូបទាំងនោះសុទ្ធតែកំពុងពេញនិយមខ្លាំង នេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វាផងដែរ។
ហាង Dim Sum Steam Food
ហាង Dim Sum Steam Food
Dim Sum Steam Food
Dim Sum Steam Food
Dim Sum Steam Food
Dim Sum Steam Food
ហាង Dim Sum Steam Food Tel៖ 012 44 77 10 | 070 24 83 44 ទីតាំង៖ ផ្ទះលេខ 140C, ផ្លូវលេខ ២៥៣, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ មករកសាលាវិទ្យាល័យសន្ធរម៉ុក ហាងជាប់នឹងសាលាខ្មែរជំនាន់ថ្មី) វីដេអូ

គោអាំងទឹកប្រហុក ជំនោរត្រជាក់ ក្បែរមាត់ទន្លេត្រើយម្ខាង ត្រឡប់មកវិញជាមួយប្រូម៉ូសិន ២០%

0
ស្ថិតនៅតំបន់ត្រើយម្ខាង ជាទីតាំងមួយដែលមានមនុស្សជាច្រើនជួបជុំគ្នាដើលេងកំសាន្ត ញុាំអាហារជជែកគ្នាលេង ដើម្បីបន្ធូរអារម្មណ៍ជាមួយបរិយាកាសល្អៗ ចឹងហើយបើបានទៅគួរកុំរំលងកន្លែងមួយ ព្រោះអីមកតាំងពីមណ្ឌលគិរីល្បីខ្លាំងណាស់ ពោះគោ សាច់អាំងស្រាពាងឆ្ងាញ់ គឺហាង ជំនោរត្រជាក់សាខាទី៣ ត្រើយម្ខាង ដែលទើបតែកែសម្រួលប្រព័ន្ធគ្រប់គ្រងថ្មី​ និងពន្លឿនសេវាកាន់តែល្អប្រសើជាងមុន ព្រមជាមួយបរិយាកាសស្រស់ស្រាយ រួមជាមួយ ម្ហូបឆ្ងាញ់ សេវាកម្មល្អ​ រហ័សទាន់ចិត្ត ព្រមជាមួយប្រូម៉ូសិន​ ២០%ទៀតផង។ បញ្ចាក់៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ២០% ចាប់ពីថ្ងៃទី​ ១៤ ខែ កញ្ញា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ សម្រាប់សាខាទី៣ តែប៉ុណ្ណោះ
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់

ហាងជំនោរត្រជាក់ ជាហាងមួយកន្លែង ដែលល្បីនៅទីរួមខេត្តមណ្ឌលគិរី ហើយថ្មីៗនេះ គឺបានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញ​ ហើយនេះជាសាខាទី៣របស់ហាងជំនោរត្រជាក់ ដែលមានវត្តមាននៅម្តុំត្រើយម្ខាង ដែលជាកន្លែងសម្រាប់អ្នកចូលចិត្តបរិយាកាសល្អ ហើយពិសេសលោកអ្នកអាចញាុំរសជាតិសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង ដែលជាម្ហូបឆ្ងាញ់ប្រចាំហាង នឹងទទួលបានការសរសើរថាឆ្ងាញ់ពីសំណាក់ភ្ញៀវដែលចូលទៅពិសារ ទាំងរសជាតិ និងអនាម័យ ពិសេសមួយទៀតនោះគឺតម្លៃសមរម្យតែម្តង។

ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ក្រៅពីនោះមុខម្ហូបជាច្រើនមុខផ្សេងទៀតដែលមាននូវក្នុងហាង ជំនោរត្រជាក់៣នេះ គឺមានអាហារគ្រឿងក្លែមឆ្ងាញ់ៗ រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត, បាយឆាគ្រឿងសមុទ្រ បាយឆាយ៉ាងចូវ ខួរចំហុយ និងគ្រឿងក្លែមជាច្រើនមុខទៀត។
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
តោះល្ងាចនេះ បន្ធូរអារម្មណ៍ បង្កើនបរិយាកាសរីករាយ ជាមួយគ្រួសារ​ ឬមិត្តភ័ក្រ ញាុំអាហារឆ្ងាញ់ៗ ជាច្រើនជម្រើស នៅជំនោរត្រជាក់៣សាខាត្រើយម្ខាង ចាំកាលបបួលគ្នាអោយហើយទៅ!
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
ហាង ជំនោរត្រជាក់
បញ្ចាក់៖ ប្រូម៉ូសិនបញ្ចុះតម្លៃ ២០% ចាប់ពីថ្ងៃទី​ ១៤ ខែ កញ្ញា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ ហាង ជំនោរត្រជាក់៣ សាខាត្រើយម្ខាង ទូរស័ព្ទ៖ 093 886 886 | 089 999 056 ទីតាំង៖ ផ្លូវទន្លេសាប , ក្រុម២ , ភូមិ២, សង្កាត់ជ្រោយចង្វា (ត្រើយម្ខាង)​ សាខាទួលស្វាយព្រៃ ទួរស័ព្ទ៖ 092​​ 373 363​ | 010 373 363 ទីតាំង៖ ទួលស្វាយព្រៃ១ ផ្លូវ ៣៧៤ ក្រោយម្លប់ស្វាយ៩៩ វីដេអូ  

ត្រឹមតែ6$ញាុំបុហ្វេជាង80មុខ ពីហាង ពិភពសាច់អាំង១៦៨(សាខាទួលទំពូង)

0
អាកាសធាតុប៉ុន្មានថ្ងៃចេញខ្យល់ត្រជាក់ហើយ ចឹងទៅរកអាហារណាដែលក្តៅៗ ដើម្បីរក្សាកំដៅក្នុងខ្លួនយើងបាន ហើយនិយាយពីអាហារក្តៅៗ យើងតែងនឹកឃើញដល់ស៊ុប និងសាច់អាំងមុនគេហើយ ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ដែលកំពុងពេញនិយមខ្លាំង ពីបងប្អូនគ្រប់ស្រទាប់វណ្ណះនៅទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន ចឹងសូមណែនាំជម្រើសយ៉ាងសម្បូរបែបជូនលោកអ្នក បុហ្វេស៊ុគីស៊ុប និងសាច់អាំង ត្រឹមតែ ២៤០០០៛ប៉ុណ្ណោះ ពីហាង ពិភពសាច់អាំង១៦៨(សាខាទួលទំពូង)។
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង មានលក់បុហ្វេស៊ុគីស៊ុប និងសាច់អាំងញាុំមិនកំណត់ពេលវេលា តំលៃក្នុង១នាក់ត្រឹមតែ២៤០០០៛ប៉ុណ្ណោះ បុហ្វេជាង៨០មុខកំពុងរងលោកអ្នក មានបង្កងរស់ៗស្រស់ៗ មឹក បង្គា ក្តាម ត្រីដូរី ព្រុយត្រីសាម៉ុន អយស្ទើ ងាវ សាច់គោអូស្រ្តាលីបីជាន់ សាច់ជ្រូកកូរ៉េ សាច់ប្រលាក់គ្រឿងប្រចាំហាងគ្រប់មុខ បន្លែស្រស់ៗគ្រប់មុខ ប្រហិតគ្រប់មុខ គាវបង្គា ការ៉េម បង្អែម ផ្លែឈើ និងម្ហូបបែបខ្មែរ ចិន ថៃជាច្រើនមុខទៀត រួមទាំងទឹកជ្រលក់ពិសេសប្រចាំហាងទៀតផង។
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូងហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ម្តងនេះអស់បារម្ភហើយ សម្រាប់អ្នកចូលចិត្តញាុំស៊ុបបុហ្វេ និងសាច់អាំងដ៏ច្រើនមុខច្រើនជម្រើស ស៊ុបក្តៅហុយៗ ញាុំដោយសេរីមិនកំណត់ពេលវេលា ១នាក់ 24000៛ ប៉ុណ្ណោះ ជាមួយនឹងមុខម្ហូបជាង80មុខ រីករាយជាមួយក្រុមគ្រួសារ ប្តូរបរិយាកាសញាុំអាហារយ៉ាងសម្បូរបែប កំុភ្លេចទៅញាុំទាំងអស់គា្នណានៅពិភពសាច់អាំង១៦៨(សាខាទួលទំពូង)
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូងហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨ សាខាទួលទំពូង
ហាង ពិភពសាច់អាំង១៦៨(សាខាទួលទំពូង) ទូរស័ព្ទ៖ 086 800060 / 097 8000 600/ 097 276 7265 ទីតាំង៖ ផ្លូវ ១៦៣ កែង ផ្លូវ ៤៥៦ ខាងកើតផ្សារទួលទំពូង ចំងាយ៥០ម៉ែត សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក្រុងភ្នំពេញ វីដេអូ

១ថ្ងៃលក់អស់៥០០គ្រាប់ហើយ មិនប្រាប់ក៏ដឹងថាឆ្ងាញ់ដែរ

0
ស្ថិត​នៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
អស់រយៈពេលជាង៣០ឆ្នាំហើយ ដែលរបរលក់ពងទាកូននៅមុខផ្ទះបាក់បែកនេះចាប់ផ្តើមលក់តាំងពីម្តាយតដល់់កូន រហូតមកដល់សព្វថ្ងៃ ហើយអតិថិជនចាស់ ថ្មី ជាច្រើន គ្រប់ស្រទាប់វណ្ណៈ ដែលចូលមកពិសារពងទាកូននៅកន្លែងរបស់គាត់ ទាំង​ភ្ញៀវ​ថ្មើរជើង ជិះ​ម៉ូតូ សូម្បីភ្ញៀវជិះឡានក៏មានដែរ ហើយភ្ញៀវដែលចូលពិសារ គឺសរសើរថាពងទាកូនកន្លែងគាត់ឆ្ងាញ់ ពងទាកូនក្តៅៗ ហើយជាពិសេស​​ អំបិលម្រេច ​ទឹកត្រី​ផ្អែម​នឹងតែម្តង​ ខុសពីកន្លែងដទៃដែលពួកគាត់ធ្លាប់ហូប ។
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
ពងទាកូនផ្សារ​តាប៉ាង​
តូប ពងទាកូនផ្សារ​តាប៉ាង​ ទូរស័ព្ទ៖ 010 977 017 ទីតាំង៖ ម្តុំផ្សារ​តាប៉ាង​មុខផ្ទះបាក់បែក វីដេអូ

រំសាយ Sad ត្រឹម២ដុល្លារ មិនទៅចាញ់ Cocktails ២០ដុល្លារម៉ាន ម៉ាអ៊ែមដែរហ្នឹង!

0
កាន់តែអ៊ែម ហើយសម្រាប់លោកអ្នកដែលកំពុងស្វែងរកកន្លែងលំហែខួរក្បាល បន្ធូរអារម្មណ៍ កាត់ភាពស្មុកស្មាញ បន្ទាប់ពីមមាញឹកជាមួយការងារ ឬជីវិតរស់នៅប្រចាំថ្ងៃហើយមែនអត់? ដូច្នេះសូមណែនាំ Cocktails មួយកន្លែងដែលស្ថិននៅទីប្រជុំជនមួយដែលសំបូរទៅដោយមនុស្សម្នាជាច្រើន លោកអ្នកក៏ស្គាល់ហើយដែរនោះ គឺសួនវត្តបុទុម។
MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail
ទីតាំងស្រាក្រឡុកនេះ គឺចាប់បើកដំណើរការ លក់ប្រភេទCocktailsមុនគេនៅសួនវត្តបុទុម ឈ្មោះថា MOB Night Street’s Cocktail ដែលលោកអ្នកមានត្រឹមតែ2$ក៏អាចញាុំប្រភេទស្រាក្រឡុកនេះបានដែរ ហើយរសជាតិ និងថ្វីដៃនៃការក្រឡុកមិនចាញ់នៅតាមហាងធំៗដែលមានតម្លៃថ្លៃប៉ុន្មានទេ! ព្រោះតែម្ចាស់ហាងរូបសង្ហាទាំងនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងការក្រឡុកស្រា បើប្រៀបធៀបជាមួយហាងCocktailsផ្សេងៗ មានតម្លៃធូរថ្លៃជាងឆ្ងាយណាស់ ហើយគឺកាត់Sadបានដូចគ្នាហ្នឹង!
MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail
កាន់តែអ៊ែម មួយកំរិតទៀតនោះគឺ ហាងនេះមានជា ប្រភេទស្រាក្រឡុក គឺមានស្រាក្រឡុកជាច្រើនប្រភេទ ច្រើនរសជាតិ និងមានរសជាតិឆ្ងាញ់ ថែមទាំងមានមុខម្ហូបដូចជា៖ ចាខ្វៃ សៀវម៉ៃគោក សៀវម៉ៃទឹក ជើងមាន់ខផងដែរ។ អូ!ភ្លេចប្រាប់បើមានគម្រោងទៅញាុំនៅទីនោះ សូមមើលយីហោផងណា MOB Night Street’s Cocktail ចាប់បើកលក់៦ល្ងាច ដល់ម៉ោង១យប់ គឺនៅជាប់សួនកុមារបុទុមវត្តីផ្ទាល់តែម្តង! ហើយសូមពិសារដោយការទទួលខុសត្រូវផង។
MOB Night Street's Cocktail
MOB Night Street’s Cocktail
MOB Night Street's Cocktail
MOB Night Street’s Cocktail
ហាង MOB Night Street’s Cocktail ទូរស័ព្ទ៖​ 098 48 48 03 / 086 24 20 84 ទីតាំង៖ សួនច្បារវត្តបុទុម វីដេអូ

ផ្ទះផាក់ឡូវលក់៤ទសវត្សរ៍ហើយ រសជាតិឆ្ងាញ់គ្រប់មុខហ្មង!

0
ហាងមួយកន្លែងឈ្មោះថា ផ្ទះផាក់ឡូវ បានបើកដំណើរការលក់អស់រយៈពេល៣៨ឆ្នាំមកហើយ គ្រាន់តែឃើញឈ្មោះហាង លោកអ្នកមួយចំនួនប្រាដកជាបានស្គាល់ ហើយបានសាករសជាតិឆ្ងាញ់ប្រចាំហាងនេះហើយមែនអត់? ដូចនេះសម្រាប់អ្នកដែលមិនទាន់បានសាកទេ ចាំក្រុមការងារយើងលើកមកបង្ហាញប្រាប់លោកអ្នក។
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាងផ្ទះផាក់ឡូវ ជាហាងមួយដែលមានភាពល្បីល្បាញច្រើនឆ្នាំណាស់មកហើយ បន្តតកូនតចៅលក់ រហូតដល់សព្វថ្ងៃនេះ ប៉ុន្តែអ្វីដែលនៅតែមិនផ្លាស់ប្តូរនោះ គឺរសជាតិឆ្ងាញ់ឈ្ងុយជាប់មាត់ចេញពីសាច់ផាក់ឡូវ ដែលប្រើរូបមន្តពិសេសប្រចាំត្រកូលផ្ទាល់ ហើយក៏មានអតិថិជនសរសើរ ពីហាងរបស់គាត់អំពីការច្នៃមុខម្ហូបផ្សេងៗដែលធ្វើពីសាច់ផាក់ឡូវ អ្នកដែលចូលទៅពិសារហើយ គឺនឹកចង់មកម្តងទៀតមិនខាន។
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាង ផ្ទះផាក់ឡូវ
ហាងផ្ទះផាក់ឡូវ ក៏មានលក់មុខម្ហូបឆ្ងាញ់ៗផ្សេងៗទៀតដែលមានដូចជា៖ បាយសាច់ផាក់ឡូវ បាយឆាសាច់ផាក់ឡូវ មីឆាសាច់ផាក់ឡូវ នំប័ុងសាច់ផាក់ឡូវ ខួរជ្រូកចំហុយ ស៊ុបមាន់ខ្មៅ ជើងមាន់ជ្រក់ហិល ជើងមាន់ខឆ្នាំងដី និងនៅមានមុខម្ហូបជាច្រើនមុខផ្សេងទៀតផងដែរ។ ហើយអ្វីដែលអាចបំពេញចិត្តអ្នកអោយចូលចិត្តហាងនេះទៀតនោះគឺ តម្លៃសមរម្យអាចទទួលយកបាន សមនឹងម្ហូប ញ៉ាំហើយមិនស្តាយលុយ ក្នុងចំណាយនោះទេ ។ នំប័ុងផាក់ឡូវ
បាយឆាផាក់ឡូវ
បាយឆាផាក់ឡូវ 10000៛
ផាក់ឡូវសាច់ចំរុះ
ផាក់ឡូវសាច់ចំរុះ 12000៛
ហាង ផ្ទះផាក់ឡូវ ឆ្នាំ១៩៨០ ទូរស័ព្ទ៖ 010 718 198 / 061 999 961/ 081 575 779 ទីតាំង៖ ផ្ទះលេខ 73 ផ្លូវ 105 សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ វីដេអូ

ទៅណាឆ្ងាយទៀត! សំណព្វចិត្ត បុកល្ហុងថៃ​ រសជាតិមិនណយទេ!

0
សព្វថ្ងៃ អ្នកនិយមពិសារ ចូលចិត្តបរិភោគម្ហូប អាហាររសជាតិថៃគឺមានច្រើន ហើយក៏មានភោជនីយដ្ឋាន និងបណ្តាហាងនានានៅភ្នំពេញភាគច្រើនដែលមានលក់មុខម្ហូបបែបថៃដែរ ក្នុងនោះបុកល្ហុងបែបថៃ គឺជាអាហារមួយមុខ ដែលពេញនិយមខ្លាំងសម្រាប់អ្នកពិសារ ដូចនេះយើងសូមលើកយកហាងមួយកន្លែងដែល មានលក់នៅបុកល្ហុងបែបថៃ ហើយនៅមិនឆ្ងាយទេ ក្រោយសាលាបាក់ទូក រសជាតិវិញមិនចាញ់រសជាតិដើមប៉ុន្មានទេ! គឺហាង សំណព្វចិត្ត បុកល្ហុងថៃ ។
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
លឺតែឈ្មោះ ហាង សំណព្វចិត្ត បុកល្ហុងថៃ ក៏ដឹងថាល្បីឆ្ងាញ់ដែរ គឺបុកល្ហុងត្រូវចិត្តអ្នកញាុំ ហើយបានជាយើងហ៊ានថា ហាងនេះល្បី ព្រោតែយើងឃើញមានភ្ញៀវចូលញាុំពេញៗហាង សឹងតែរកកន្លែងអង្គុយមិនបានផង លក់ដាច់ណាស់ហើយមិន​ត្រឹមតែ​ល្បីខាង បុកល្ហុង​ប៉ុណ្ណោះទេ មុខម្ហូបផ្សេងទៀតក៏មិនណយដែរ យើងសូមរាប់ឈ្មោះម្ហូបខ្លះៗ​ ជូនលោកអ្នកមានដូចជា៖ ស្លាបមាន់ សាច់ជ្រូកអាំង ប្រហិតគោ បុកពោត បុកមីខ្យង បុកក្តាមសេះ បុកមីប៉ាតេ បុកមីពងទាប្រៃ នៅមានច្រើនមុខទៀតរួមទាំងភេសជ្ជៈផងដែរ  ។
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
​បើសិន ជាអ្នកនិយម ចូលចិត្តបរិភោគម្ហូប ទាំងនេះ អាចនិយាយថាមិនខកបំណងឡើយ ហើយចំនុចសំខាន់នោះ​ គឺតំលៃមែនអត់ សំរាប់អ្នកពិសារទាំងអស់ និយាយរួមទៅទាំងគេទាំងខ្ញុំគឺចង់បានតំលៃសមរម្យ ពិតណាស់ គឺហាងមួួយនេះមានតំលៃសមរម្យតែម្តង ។
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ហាង សំណព្វចិត្ត បុកល្ហុងថៃ ទូរស័ព្ទ៖ 010 735 657 ទីតាំង៖ ខាងក្រោយសាលាបាក់ទូក st. 149 (ផ្លូវទៅសាលាជ័យថាវី ឬ Pink House ) វីដេអូ