ហាង១០កន្លែង ដែលមានអ្នកទស្សនាច្រើនជាងគេ សម្រាប់ឆ្នាំ២០១៧

0
ធ្មិចបើកៗ ជិតដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហើយ គិតទៅលឿនមែនកើនអាយុ១ឆ្នាំទៀតហើយគ្នាយើង និយាយលេងទេ សូមនិយាយពីកម្មវិធី Facetaste យើងវិញម្តង ក្នុងរយៈ១ឆ្នាំ គិតត្រឹមឆ្នាំ២០១៧នេះ ចំនួនហាងដែលក្រុមការងាយើងយកមកបង្ហាញចែកជូនលោកអ្នកជាង៣០០ហាង។ សម្រាប់ហាងទាំងអស់មិនថាតែហាងតាមចិញ្ចើមផ្លូវ ឬក៏ហាងដែលប្រេនៗនោះទេ គឺសុទ្ធតែមានការគាំទ្រច្រើនពីសំណាក់អតិថិនជន រហូតអ្នកខ្លះក្លាយជាម៉ូយប្រចាំហាងក៏មានដែរ  ដូចច្នេះថ្ងៃនេះយើងសូមលើកយកកំពូលហាង១០កន្លែងដែលមានការនិយមគាំទ្រ និងមានអ្នកទស្សនាវីដេអូច្រើនជាងគេក្នុងឆ្នាំ២០១៧នេះ តោះចឹងចង់ដឹងថាតើអ្នកណាជាfanប្រចាំហាងទាំង១០នោះ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ហាង កាហ្វេដី

ហាង​ កាហ្វេដី គឺជាហាងដែលរក្សាភាពល្បីល្បាញ ​ដោយ​មេចុងភៅ​ចំណានបានបង្កើតនូវមុខម្ហូបប្លែកៗ ជាពិសេសគឺមានរសជាតិឆ្ងាញ់តែម្តង។ ក្នុង​ចំណោម​អាហារ​ក្នុងបញ្ជី​មុខម្ហូប​ទាំងអស់ ហាង កាហ្វេដី មានការ​ពេញ​និយម​ខ្លាំង​ពីភ្ញៀវ ដោយសារ​តែមាន​គន្លឹះ​ពិសេស​ៗទៅតាមមុខម្ហូបនីមួយៗដែលកន្លងមកមានដូចជា​ ត្រីដុតបំពង់ឬស្សី  សាច់គោបំពងឬស្សី មាន់លាក់ខ្លួន គុយទាវកូនកាត់បាយមាន់ស្រែចំហុយឡាំងសឹង ជាដើម​។​
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ហាង កាហ្វេដី  ទូរស័ព្ទ៖  016​​ 267 626 / 095 267 626 ទីតាំង២៖ ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ

ហាង បង្អែម​ ម៉ាក់អាកាំង

ហាងមួយដែលមានឈ្មោះថា​ ហាងបង្អែម​ ម៉ាក់អាកាំង បើនិយាយឈ្មោះចឹងមានមនុស្សជាច្រើនបានស្គាល់ព្រោះអី ហាងនេះលក់ដាច់ណាស់ទៅលើ បង្អែម និងពងទាកូនដ៏ឆ្ងាញ់ ប្រចាំហាងដោយ១ ថ្ងៃៗ អាចលក់ពងទាអស់លើសពី ១០០០គ្រាប់ សំរាប់សាខានីមួយៗ។
បង្អែមម៉ាក់អាកាំងសាខាទី​៤
បង្អែមម៉ាក់អាកាំង
ពងទាកូន
ពងទាកូន
ម៉ាក់អាកាំងសាខាទី​២
ម៉ាក់អាកាំង
ហាង ម៉ាក់អាកាំងសាខាទី​៤ Call: 011 78 30 55 | 016 95 88 19 ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា

ហាង ជំនោរត្រជាក់

ភោជនីយដ្ឋាន ដែលល្បីមួយនៅទីរួមខេត្តមណ្ឌលគិរីជាងមួយទស្សវត្សមកហើយ ពេលនេះហាង បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំទួលស្វាយព្រៃ ដែលមានឈ្មោះថា​ ជំនោរត្រជាក់ ។ហាងនេះផ្តោត ជាពិសេសនូវសាច់គោអាំង, ពោះគោទឹកប្រហុក និងស្រាពាង រួមជាមួយនឹងម្ហូបពិសេសៗ ផ្សេងទៀតដូចជា៖ ១០០ស្រទាប់កោះកុង, គ្រលៀនចំហុយពិសេស, កំភួនស្រួយ, ប្រហិតត្រីឆ្លាត និងគ្រឿងក្លែមជាច្រើនមុខទៀត។
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ជំនោរត្រជាក់
ហាង ជំនោរត្រជាក់ ទូរស័ព្ទ៖ 092 373 363 / 010 37 33 63 ទីតាំង៖ ផ្ទះលេខ 17 ផ្លូវ374 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន ភ្នំពេញ

ហាង ស៊ុបចង្កាក់ Volcano

មិនថាអ្នកមានមាឌតូច ឬក៏មាឌធំទេ (BIG “ឌឺមែនហ្នឹង Admin”) និយាយលែងទេ មែនហើយដូចដែលអ្នកបានឃើញចឹង មិនថាអតិថិជនថ្មីចាស់ លោក BIG ទេអោយតែ មានអ្នកបបួលទៅញ៉ាំស៊ុបចង្កាក់​ Volcano ដឹងតែទៅហើយ អ្នកណាមិនល្បីរសជាតិឆ្ងាញ់នោះ បើកហាងថ្ងៃណាភ្ញៀវមកញ៉ាំពេញថ្ងៃនោះ។
ហាង ស៊ុបចង្កាក់ Volcano
ហាង ស៊ុបចង្កាក់ Volcano
ស៊ុបចង្កាក
ស៊ុបចង្កាក
សាច់អាំង - ហាងស៊ុបចង្កាក់
សាច់អាំង – ហាងស៊ុបចង្កាក់
ហាងស៊ុបចង្កាក់ Volcano សាខាទួលទំពូង Tel:010 2222 26 | 090 2222 26 ទីតាំង៖ St 163 កែងនឹង St 478 សង្កាត់​ ទួលទំពួង​ ខណ្ឌ ចំការមន រាជធានីភ្នំពេញ

ហាង ម្ជូរវត្តភ្នំ១៦៨

ម្ជូរវត្តភ្នំ១៦៨ ដែលអ្នកភ្នំពេញស្ទើរតែគ្រប់គ្នាទៅបានស្គាល់ បានដឹង បានភ្លក្សរសជាតិម្ជូរស្នារបស់អ៊ីម្ជូរវត្តភ្នំជាក់ជាមិនខាន។ ហេតុអ្វី បានហ៊ានថាចឹង? គឺថា មិនថាយើង ថាគេទេ អោយតែឃើញការដាក់លក់មើលទៅសម្បើម ហើយមានមនុស្សម្នាចូលទិញច្រើន របស់នោះទំនងញ៉ាំច្បាស់ថា គិតទុកជាមុនហើយស្រេចថាប្រាកដណាស់ ឆ្ងាញ់បានគេគាំទ្រច្រើនដូច្នេះ។
ម្ជូរវត្តភ្នំ១៦៨
ម្ជូរវត្តភ្នំ១៦៨
ម្ជូរវត្តភ្នំ១៦៨
 
ម្ជូរវត្តភ្នំ១៦៨
ម្ជូរវត្តភ្នំ១៦៨
ហាង ម្ជូរវត្តភ្នំ១៦៨ ទីតាំងថ្មី ទូរស័ព្ទ៖ 015 50 50 56 | 071 77 74 777 ទីតាំង៖ ម្តុំរង្វង់មូលវត្តភ្នំ មិនឆ្ងាយពីទីតាំងចាស់នោះទេ ត្រឹមតែ១០ម៉ែត្រប៉ុណ្ណោះ រាជធានីភ្នំពេញ

ហាង ប៉ាវខ្ជូត

អ្នកណាលាន់មាត់ អ្នកណាមិននិយាយថា Cute Cute គួរអោយស្រលាញ់បើ នំប៉ាវមួយឡាំងស៊ឹង បើកមកសុទ្ធតែមានរូបរាង រូបសត្វពណ៌ប្លែកៗ ចំរុះគ្នាចឹងអីនោះ។ ទាំង Admin ទាំងអ្នកទាំងអស់គ្នា ប្រាកដជាទិញផ្ញើមនុស្សជាទីស្រលាញ់មុខគេមិនខាន ហើយជាពិសេសនោះគឺ ថតរូប Selfie បង្ហោះក្នុងបណ្តាញសង្គម Facebook ជាក់ជាមិនខានឡើយ។
ប៉ាវ Cute
ប៉ាវ Cute
ប៉ាវ Cute
ប៉ាវ Cute
ប៉ាវ Cute
ប៉ាវ Cute
ហាង ប៉ាវខ្ជូត ទីតាំង៖ ផ្លូវទៅអង់តែនទួលគោក ទីតាំងហាងនៅទល់មុខ កងរាជអាវុធហត្ថទួលគោក។

ប៊្រេនប៊្រេនមីខគោប្រហិតយក្ស

មីខគោ​ ស្តាប់ទៅសាមញ្ញហើយអ្នកណាៗក៏ធ្លាប់បានស្គាល់បានញ៉ាំហើយថា​មានរសជាតិម៉្យាងឆ្ងាញ់ប្លែក​ ប្រសិនបើចុងភៅ​ មានការច្នៃប្រឌិតបន្ថែមទៀតនោះរសជាតិម្ហូបនេះប្រាកដជាឆ្ងាញ់មួយកំរិតទៀតមិនខាន​ ចឹងថ្ងៃនេះ​ អ្នកដែលចូលចិត្តញ៉ាំខគោ​ យើងសូមណែនាំកន្លែងលក់មីខគោ​ មួយកន្លែងដែលមានការលក់មីខគោ​ ប្លែក​ ហើយអ្វីដែលប្លែកនោះគឺ​ មីមួយចានដាក់ប្រហិតតែមួយគ្រាប់ទេ​ តែមួយគ្រាប់ពេញចានបាត់ហើយ​។
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ប៊្រេនប៊្រេនមីខគោប្រហិតយក្ស
ហាង ប៊្រេនប៊្រេនមីខគោប្រហិតយក្ស និងប្រហិតបំពង៤រសជាតិ ទូរស័ព្ទ៖ 015 701 331 | 078 212 789 ទីតាំង៖ ផ្លូវ១៨៧ ជាប់ភូមិសាច់អាំង ១៦៨ ក្រោយសាលាវ៉ាន់ដា

ហាង MotoCafe

បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។
MotoCafe
MotoCafe
MotoCafe
MotoCafe
MotoCafe ហាង MotoCafe Call: 098 80 97 89 | 010 93 22 38 ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង បាយអូនអ៊ូក

ការកែច្នៃបាយស្រូបសាច់ជ្រូក ឆ្អឹងជំនីជ្រូក ពងទាចៀន ពងទាខ អោយទៅក្លាយជាបាយមួយចានខ្ជូតៗ គួរអោយស្រលាញ់ និងចង់ញ៉ាំ គឺថាយុវវ័យភាគច្រើន ពិសេសសិស្សសាកលប៊ែលធី និងអ្នកនៅម្តុំផ្លូវ ៣៦០ (ផ្លូវឡានទឹក) ប្រាកដណាស់ថាបានស្គាល់ និងដឹងថា ជាជំនាញរបស់ហាង បាយអូនអ៊ូក ហើយ។
បាយអូនអ៊ូក
បាយអូនអ៊ូក
បាយអូនអ៊ូក
បាយអូនអ៊ូក
បាយអូនអ៊ូក
បាយអូនអ៊ូក
ហាង បាយអូនអ៊ូក ទូរស័ព្ទ៖ 010 27 85 95 | 095 27 85 95 ទីតាំង៖ ផ្លូវ ៣៦០ (ផ្លូវឡានទឹក) ផ្ទះ៨១C បឹងកេងកង៣ ខណ្ឌចំការមន សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង

ហាង ម្ជូរនិងក្តាមក្រឡុក

ក្រុមការងារថតម្ហូប យើងដែលដើរថតម្ហូបជាង២ឆ្នាំមកហើយ បាននិយាយប្រាប់ថា គាត់ហ៊ាននិយាយថា ហាងនេះ របស់ញ៉ាំឆ្ងាញ់គ្រប់មុខ ហើយគាត់ហ៊ាននិយាយទៀតថា “ធានាហ្មង ថាឆ្ងាញ់បស់គេមែន ឆ្ងាញ់ហូរទឹកភ្នែកហ្មង ក្តាមក្រឡុក និងម្ជូរក្រឡុកនៅទីនោះ”។
ម្ជូរនិងក្តាមក្រឡុក
ម្ជូរនិងក្តាមក្រឡុក
ម្ជូរនិងក្តាមក្រឡុក
ម្ជូរនិងក្តាមក្រឡុក
ម្ជូរនិងក្តាមក្រឡុក
ម្ជូរនិងក្តាមក្រឡុក
ហាង ម្ជូរនិងក្តាមក្រឡុក ទូរស័ព្ទ៖ 096 735 66 76 ទីតាំង៖ ផ្លូវ ១៨៤, ផ្ទះលេខ៣៦ (ផ្លូវមុខសាលាស៊ីសុវត្ថិ ឆ្ពោះទៅផ្លូវក្រោយវាំង) វីដេអូTop 10  
 

អ្នកស្នេហាការញាុំប្រហិត កុំភ្លេច ពិភពប្រហិត០០៧ 

0
និយាយដល់ស្នេហានេះ កុំច្រឡំថាអីផ្សេងណា គឺស្នេហាការញុាុំប្រហិតទៅវិញទេ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិដ៏ឆ្ងាញ់របស់ ហាងពិភពប្រហិត០០៧ ដែលល្បីខ្លាំងជាង២០ឆ្នាំហើយនៅវិទ្យាល័យព្រះស៊ី សុវត្ថិ ឥឡុវនេះមកទាក់ចិត្តដល់អ្នកស្នេហាការញុាំប្រហិត នៅម្តុំសាលាបាក់ទូកទៀត។
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ប្រហិតដែលមានរសជាតិឆ្ងាញ់ មិនថាទៅដល់ទីណានោះទេ គឺនៅតែលក់ដាច់ និងមានការនិយមចូលចិត្តញុាំដដែល ដូចជាហាងពិភពប្រហិត០០៧នេះជាដើម ដែលល្បីជាង២០ឆ្នាំហើយ នៅក្រោយវិទ្យាល័យព្រះស៊ី សុវត្ថិ រហូតដល់បច្ចុប្បន្នបានផ្លាស់ប្តូរមកដល់ម្តុំបាក់ទូកក៏ពិតមែនតែ និយាយពីភាពល្បីល្បាញរសជាតិឆ្ងាញ់របស់ហាងមួយនេះនៅតែមានអតិថិជនគាំទ្រខ្លាំង ហើយលក់ដាច់១ថ្ងៃអស់ចាប់ពី៦០ ទៅ៧០គីឡូគ្មានសល់ទេ។
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧ បានប្រាប់មកកាន់ក្រុមការងាយើងថា ប្រហិតរបស់គាត់គឺប្រហែលជាប្លែកពីហាងដទៃបន្តិច ព្រោះតែប្រហិតរបស់គាត់ច្នៃរសជាតិបញ្ចូលគ្នាច្រើនមុខ​ ធ្វើឲ្យប្រហិតរបស់គាត់មានរសជាតិប្លែកជាងគេ ហើយទឹកជ្រលក់ពិសេសផងនោះ អ្នកដែលបានញ៉ាំហើយចង់ញ៉ាំទៀត។ ក្រៅពីប្រហិតដ៏ច្រើនរសជាតិ ច្រើនមុខហើយនោះ ហាងរបស់គាត់ក៏មានលក់ស៊ុបប្រហិតយក្ស គុយទាវប្រហិតយក្សផងដែរ រួមទាំងភេសជ្ជៈជាច្រើនប្រភេទផងដែរ ហើយប្រសិនបើលោកអ្នកមិនចង់ទៅញុាំនៅកន្លែងដោយផ្ទាល់ទេនោះ លោកអ្នកអាចតេកម្មង់ទិញ ពីហាងគឺមានសេវាដឹងជូនដល់ទីកន្លែង។
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧ ទូរស័ព្ទ៖ 012 859 952 / 098 999 838 ទទួលដឹកជញ្ជូនដល់ផ្ទះ ទីតាំង៖ ផ្ទះលេខ 92-93E0 ផ្លូវ 164 សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ភ្នំពេញ
វីដេអូ

អស់តែ5.5$ ម៉ាអ៊ែមត្រជាក់ៗចឹង សម្រាប់ស៊ុប៤ជម្រើសនេះ!

0
សូមសម្របតាមអាកាសធាតុបន្តិចហើយណា ដោយសារមេឃម្តងក្តៅម្តងត្រជាក់ ចឹងថ្ងៃនេះយើងសូមលើកយកអាហារដើម្បីកំដៅក្រពះ ក្តៅៗ ហ៊ុយៗ តើដឹងអត់ថាជាអ្វី? ពិតមែនហើយគ្មានអ្វីក្រៅពីស៊ុបទេ ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហ៊ុយក្តៅៗ ហើយអាចរក្សាកំដៅក្នុងខ្លួនយើងបានទៀតផង។
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
ហាង V2 Restaurant ត្រៀមខ្លួនរង់ចាំបង្កើនកំដៅក្នុងក្រពះជូនលោកអ្នក រួចជាស្រេចហើយ ជាមួយស៊ុប៤ជម្រើស តម្លៃតែ5.5$ប៉ុណ្ណោះ ជ្រើសរើសរសជាតិមួយណាក៏បានតាមការចូលចិត្ត ។ ប៉ុន្តែអ្នកអញ្ជើញមកញ៉ាំជាលក្ខណៈក្រុមគ្រួសារវិញនោះ ខាងហាងក៏មានជាឈុតធំ តម្លៃតែ9$ មាន៤រសជាតិដូចគ្នាសម្រាប់អោយលោកអ្នកជ្រើសរើសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចហៅប្រភេទសាច់ ឬបន្លែថែមបាន ហើយតម្លៃចាប់ពី៣០០០៛ ទៅ ៨០០០៛ ហើយក៏មានកម្មវិធីពិសេស រាល់ការទិញស្រាបៀរកម្ពុជាដប ៣ឈុត ថែម ១ឈុត និងទិញស្រាបៀរអាន់ឆ័រដប ១កេស ថែម កន្លះកេស។
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
ក្រៅពីស៊ុប ពីហាង V2 Restaurantក៏មានមុខម្ហូបផ្សេងៗ  រួមទាំងភេសជ្ជៈជាច្រើនរង់ចាំទទួលលោកអ្នក ។ អូ!ភ្លេចប្រាប់ទឹកស៊ុប៤ជម្រើសនោះសុទ្ធសឹងតែជាប្រភេទស៊ុបប៉ូវកំលាំង ចឹងកុំអោយចាញ់អាកាសធាតុទាន់រកស៊ុបកំដៅក្រពះអោយហើយទៅ៕
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
V2 Restaurant
ហាង V2 Hotpot V2  (ជាសាខា របស់សាច់អាំង១៦៨ ,ស៊ុបសាច់អាំង១៦៨, ភូមិសាច់អាំង១៦៨ ) ទូរស័ព្ទ៖ 086 780 168 / 098 225 463 ទីតាំង៖ ផ្ទះលេខ៤៤៨, ផ្លូវ៣១០, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន, ភ្នំពេញ វីដេអូ  

បង្កើតភាពស្និតស្នាល និងទទួលទានអាហារបុហ្វេលើអាកាសពីជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ

0
យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ហាងបុហ្វេពិតជាមានច្រើនណាស់នៅក្នុងភ្នំពេញសព្វថ្ងៃ ថ្វីត្បិតតែឈ្មោះបុហ្វេដូចគ្នាក៏ពិតមែន ប៉ុន្តែវានៅតែមានភាពខុសគ្នា បើយើងគិតលើបរិយាកាស សេវាកម្ម និងតម្លៃនោះ យើងសូមបង្ហាញលោកអ្នកនៅអាហារបុហ្វេមួយកន្លែង ជឿជាក់ថាលោកអ្នកនិងទទួលបានអារម្មណ៏កក់ក្តៅ ប្លែកមាត់ ប្លែកទាំងភ្នែក ក្នុងបរិយាកាសដ៏ល្អមួយនៃការញាុំបុហ្វេបណ្តើរ ហើយអាចគយគន់់ទេសភាពដ៏ស្រស់បំព្រងនៃទីក្រុងភ្នំពេញពីលើដំបូលអាគារដ៏ខ្ពស់។
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
លោកអ្នកប្រាដកជាធ្លាប់ស្គាល់ហើយ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ​ ដែលយើងដឹងហើយថាជាលំដាប់សណ្ឋាគារមួយស្ថិតនៅក្នុងភ្នំពេញ ហើយអ្វីដែលលោកអ្នកមិនធ្លាប់ដឹងពីមុនមកនោះ គឺអាហារបុហ្វេដែលស្ថិតនៅលើដំបូលអាគារ ជាន់ទី២០ ទាំងរសជាតិម្ហូប សេវាកម្ម បរិយាកាស  រួមទាំងទេសភាពដ៏ស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធដែលមាននៅលើដំបូលនៃសណ្ឋាគារសុខានេះផ្ទាល់តែម្តង គឺភោជនីយដ្ឋានទន្លេសាប ជាន់ទី២០ ។​ ស្ថិតក្នុងបរិយាកាសមួយដ៏ល្អជួបជុំគ្រួសារ បង្កើតភាពស្និតស្នាល និងទទួលទានអាហារបុហ្វេលើអាកាសដ៏សំបូរបែបជាច្រើនមុខ ក្រេបរសជាតិភេសជ្ជៈ ជាច្រើនជម្រើស អាចថតផ្តិតរូបភាពអនុស្សាវរីយ៍​យ៉ាងសប្បាយរីករាយជាមួយនិងការតុបតែងយ៉ាងស្រស់ស្អាត នៃរដូវកាលបុណ្យណូអែល ក៏ដូចជាអាចគយគន់ទេសភាពដ៏ល្អប្រណិតនៃទីក្រុងភ្នំពេញមួយនេះផងដែរ ។
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
ចាប់ផ្តើមបង្កើតភាពស្និតស្នាលជាមួយគ្រួសារ សាករសជាតិអាហារបុហ្វេដ៏សំបូរបែប ទទួលយកបរិយាកាសស្រស់ស្រាយ សេវាកម្មល្អហើយមានអនាម័យ ជឿជាក់ថាលោកអ្នកនឹងមិនខកបំណងនោះទេ ។ ជ្រើសរើសការទទួលទានអាហារបុហ្វេប៊ីប៊ីគ្យូពេលល្ងាចជាមួយក្រុមគ្រួសារ ឬជាមួយមនុស្សជាទីស្រលាញ់របស់លោកអ្នកក្នុងឱកាសអរសាទរថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ សូមទំនាក់ទំនងឥឡូវនេះ 023 6858888 ដើម្បីទទួលបានតម្លៃពិសេស!
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
Sokha Phnom Penh Hotel & Residence
ភោជនីយដ្ឋានទន្លេសាប ជាន់ទី២០ ទូរស័ព្ទ​លេខ៖ 023 68 58 888 ទីតាំង៖ ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ វីដេអូ

បោះឆ្នោតដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧នៅរោងភាពយន្តលេជេន

រោងភាពយន្តលេជេនមានកម្មវិធីបោះឆ្នោតថ្មីមួយទៀត ដែលខុសពីលើកមុន គឺ ការបោះឆ្នោតដំណាក់កាលទី២ ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ក្នុងនោះមានរឿងជាតិ និងអន្តរជាតិទាំង១០រឿង ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេ នៅរោងភាពយន្តលេជេនក្នុងឆ្នាំ២០១៧នេះ។ សូមចុចតំណរនេះ ដើម្បីធ្វើការបោះឆ្នោត និងស្វែងរកព័ត៌មានលម្អិត: bit.ly/bestmovieaward2017 ការបោះឆ្នោតនេះ ចាប់ផ្តើមពីថ្ងៃទី២១ រហូតដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១២យប់។ អ្វីដែលពិសេសនោះគឺ សម្រាប់អ្នកបោះឆ្នោតចំនួន៥រូប នឹងមានសំណាងឈ្នះសំបុត្រអញ្ជើញចូលរួមកម្មវិធីនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ នៅរោងភាពយន្តលេជេន ទួលគោកផងដែរ។ កុំភ្លេចណា៎ ចូលរួមបោះឆ្នោតរឿងដែលលោកអ្នកពេញចិត្ត ដើម្បីលើកស្ទួយវិស័យភាពយន្ត និងលើកទឹកចិត្តដល់ផលិតករ ក៏ដូចជាក្រុមហ៊ុននាំចូលភាពយន្តផងដែរ។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេន។
Legend - Announcement
Legend – Announcement

ដឹង​ទេ ករុណា ពេជ្រ និយាយ​អ្វី​ខ្លះ​ក្រោយ​​បទ ​«​គ្រូបង្រៀន​ស្រវឹងស្រា​» ​ជាប់​បម្រាម

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​វាយប្រហារ​ដាក់​បុគ្គល​មួយ​ចំនួន​ដែល​ជាដើម​ហេតុ​នាំ​ឲ្យ​ក្រសួង​ព័ត៌មាន​ចេញ​បម្រាម​ចំពោះ​បទ​ចម្រៀង​ «​គ្រូ​បង្រៀន​​ស្រវឹងស្រា​» ។ ប្រតិកម្ម​ពី​ករុណា ពេជ្រ នា​ពេល​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​សម្រេច​បិទ​បទ​ចម្រៀង​«​គ្រូបង្រៀន​ស្រវឹងស្រា​» មិន​ឲ្យ​ចាក់​ផ្សាយ​តាម​បណ្តា​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​។ តារាចម្រៀង​រូប​នេះ​ចាត់​ទុក​បុគ្គល​មួយ​ចំនួន​នោះ​គឺជា​អ្នក​នាំ​ភ្លើង កើត​ចេញពី​ការ​ចង់​ឈ្នះ​ចាញ់ បន្ទាប់​ពី​ការ​កើត​ជម្លោះ​ជាមួយ​អ្នកនិពន្ធ បង្កើត​ជា​កំហឹង​ដល់​មហាជន ។ លោក​ករុណា ពេជ្រ បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​បញ្ហា​នេះ​ថា ជម្លោះ​បុគ្គល ការ​អន់​ចិត្ត​រវាង​បុគ្គល និង​បុគ្គល និយាយ​ឲ្យ​ចំ គឺ​ការ​អន់ចិត្ត ជម្លោះ​រវាង អ្នក​សារព័ត៌មាន​ម្នាក់ និង​អ្នកនិពន្ធ​ម្នាក់​សោះ​យក​រឿង​ឈ្នះ​ចាញ់​ទៅ​បុករុក​ដល់​ថ្នាក់លើ​…​ហើយ​បើ​បាន​ទៅ​ចាក់រុក​ដល់ ពូ​ៗ​ទៅ​ហើយ ម៉េច​មិន​គិត​ប្រាប់​គាត់​ឲ្យ​ច្បាស់​ថា សូម​ចេញ​ជា​លិខិត​ហាម​មិន​ឲ្យ​ចេញ​លក់​បទ​នេះ​បាន​ត្រូវ ព្រោះ​បទ​នេះ​មិន​ទាន់​ចេញ​លក់​ឯណា​…​រួច​ទៅ​ប្រាប ់ពូ​ៗ ដែល​គាត់​រវល់​ការងារ ធំ​ៗ​ច្រើន​ណាស់ ហើយ​ប្រាប់​មិន​ច្បាស់​ទៀត ចេញ​ហាម​មិន​ឲ្យ​ចាក់​បទ​នេះ​តាម​វិទ្យុ​…​។ សួរ​តើ​បាន​បទ​នេះ​ពី​ណាយ​កមក​ចាក់​បាន បើ​អត់​ទាន់​ចេញ​លក់​ផង​ហ្នឹង ទាន​ម្ចាស់​…! នៅ​សល់​ប៉ុន្មាន​នាក់​ទៀត អា​ម៉ាក​ហ្នឹង​លោក​…​ទីបំផុត​មក​នាំ​រវល់​ដល់​អ្នក​អត់​ដឹងខ្លួន​ម៉ា​គំនរ ថែម​ទាំង​បាន​អ្នក តែ​ៗ​ស្ករ​ៗ មក​ជាមួយ​ផង​ដែរ ។ < អាសូរ​បទ​ថ្មី​លោក នេះ​ចេញ promotion ជិត​៤​ខែ ហើយ​មិន​ទាន់​បាន​ចេញ​លក់​ផង​… ឆ្ងល់​អា​ពេល​ត្រូវ​គ្នា ហើយ​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា មិន​មាន​បញ្ហា ដល់​ពេល​ឈ្លោះ​គ្នា បែកក្រុម ស្រាប់តែ​ចេញ​មក​អ៊ីចឹង​…​ដូច្នឹង​ផង ។ តែ​សូម​ផ្តាំ​អ្នកនិពន្ធ​ថា ធ្វើ​អី​មិន​ឈ្នះ​គេ​អ្នក​សារព័ត៌មាន​ទេ​…​តែ​អ្នក​សារព័ត៌មាន​គេ​ល្អ​ច្រើន​ណាស់ តែ​ប៉ុន្មាន​អ្នក​ហ្នឹង​ទេ ចាក់រុក​ឆ្កឹះឆ្កៀល​នូវ​អ្វី​ដែល​មិន​ចូល​ក្រុម​សម្ព​ន្ធ័​របស់​ខ្លួន​បន្ថែម​ពីលើ​នេះ​ទៀត ។ កាល​បទ​«​ពុក​ខ្ញុំ​ជា​ប៉ូ​លី​ស​»​ចរាចរ​ចេញ​ដំបូង​សុទ្ធតែ​ដៀល​គេ​កាន់ជើង​ប៉ូលិស កាន់ជើង​ខាង​នេះ ខាង​នោះ ដល់​បទ​ហ្នឹង​មានការ​ទទួលស្គាល់​ខ្លាំង ក៏​បាត់​អស់​ពួក​មាត់ចាប មាត់​ព្រាប »​។ img src="https://kspg.tv/wp-content/uploads/2017/12/73f7634ab3f381fb40995f93740b3f8a-2.jpg" alt="" width="880" height="513" class="alignnone size-full wp-image-22873" /> ពាក់ព័ន្ធ​បញ្ហា​នោះ​ដែរ​តារាចម្រៀង​ជើង​ចាស់​លោក​សុះ ម៉ាច អះអាង​ថា បើ​ទោះបីជា​លោក​នៅ​មិន​ទាន់​បាន​ស្តាប់​អត្ថន័យ​ពេញ​នៃ​បទ​ចម្រៀង គ្រូបង្រៀន​ស្រវឹងស្រា ប៉ុន្តែ​តាម​រយៈ​ចំណងជើង​បទ​ចម្រៀង​នេះ​គឺ​ហាក់​ផ្ទុយ​ស្រឡះ​ទៅ​ហើយ ។ ចំណងជើង​បទ​ចម្រៀង​នោះ​គឺ​ប្រាសចាក​ពី​ការណ៍​ពិត​នៃ​ពាក្យ​គ្រូបង្រៀន​ដែល​ជា​អ្នក​ផ្តល់​ឱវាទ និង​ដំបូន្មាន ល្អ​ៗ​សម្រាប់​សិស្ស ។ ក្នុង​នាម​ជា​តារាចម្រៀង​ម្នាក់​លោក​សុះ ម៉ាច អំពាវនាវ​ដល់​អ្នកនិពន្ធ​បទ​ចម្រៀង​ទាំង​ឡាយ​​គួរ​និពន្ធ​នូវ​អ្វី​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​ជាតិ បង្កប់ន័យ​អប់រំ​ឲ្យ​បាន​ច្រើន ចៀសវាង​នូវ​អ្វី​ដែល​ប្រាសចាក​ពី​ការណ៍​ពិត​ខុស​ក្រមសីលធម៌​អ្នកនិពន្ធ ។ បើ​តាម​លោក​សុះ ម៉ាច អ្នកនិពន្ធ​សម័យនេះ​គួរ​យក​គំរូ​ពី​កវីនិពន្ធ​ជំនាន់​ដើម ដែល​បទ​ចម្រៀង​របស់​ពួក​គាត់ នីមួយ​ៗ​គឺ​បាន​រៀបរាប់​ពី​ធម្មជាតិ ហើយ​បើ​ន័យ​ស្នេហា​ឈឺចាប់​គឺ​បង្កប់ន័យ​មិន​មានការ​គុំកួន​អ្វី​ឡើយ ។ លោក​សុះ ម៉ាច បាន​កោត​ស​សើរ​ដល់​អ្នកនិពន្ធ​សម័យនេះ​មួយ​ចំនួន​មាន​ទឹកដៃ​ល្អ ហើយ​​អត្ថន័យ​នៃ​បទ​ចម្រៀង​របស់​ពួក​គេ​មាន​ន័យ​អប់រំ និង​ការ​បង្ហាញ​សេចក្តី​ស្នេហា​ដ៏​ផ្អែមល្ហែម​ចាក់​ដោត​ដល់​បេះដូង​អ្នក​ស្តាប់ ៕

គួរ​ឱ្យ​សោក​ស្តាយ​ណាស់​ចំពោះ​ព្រឹទ្ធាចារ្យ​ល្ខោនខោលដ៏​ល្បី​ល្បាញ ស៊ិ​ន សា​ម៉ា​ដឹក​ឆូ

រាជធានី​ភ្នំពេញ ៖ លោកយាយ​ព្រឹទ្ធាចារ្យ​និង​អតីត​សិល្ប​ការិនី​ល្ខោនខោល​ដ៏​ល្បីល្បាញ ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​ម៉ោង​១១ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វ័យ​៧៧​ឆ្នាំ ដោយ​ជរាពាធ ។ លោកយាយ​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត​រស់នៅ​ជាមួយ​សិល្បៈ​ផ្នែក​បុរាណ និង​បាន​ចូលរួម​បណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ​បានជា​ច្រើន​នាក់ ។ មរណភាព​របស់​លោកយាយ​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ធ្វើ​ឲ្យ​កូនសិស្ស​ល្ខោន​ខោល​​របស់​លោកយាយ​ក្តុកក្តួល និង​សម្តែង​ក្តី​អាឡោះអាល័យ​យ៉ាង​ខ្លាំង ។ ពួក​គេ​បាន​ចាត់​ទុក​មរណភាព​របស់​លោកយាយ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​យ៉ាង​សំខាន់ ក្នុង​ផ្នែក​ល្ខោនខោល ។ ជា​គ្រូ និង​អ្នក​សម្តែង​ល្ខោនខោល​ម្នាក់​លោក​ហង់ ភូមិ​រ៉ា បាន​សម្តែង​ការ​សោកស្តាយ​នៅ​ពេល​ដែល​លោក​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ នា​ពេល​នេះ ។ បើ​តាម​លោក​ហង់ ភូមិ​រ៉ា ថា​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ ជា​សិល្ប​ការិនី​ល្ខោន​ព្រះរាជ​ទ្រព្យ តាំងពី​រជ្ជកាល​ហ្លួង​ស៊ី​សុវត្ថិ មុនី​វង្ស ដោយ​បាន​សិក្សា​ពី​ឃុន ចាស់​ៗ​ក្នុង​វាំង និង​ជា​គ្រូបង្ហាត់​ល្ខោនខោល​ឯកទេស​ស្វា នាង នាយ​រោង យក្ស ហើយ​លោកយាយ​បាន​ជួយ​បណ្តុះបណ្តាល​សិល្បៈ​បុរាណ​មួយ​នេះ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​រាប់​ពាន់​នាក់ ។ អំឡុង​ពេល​មាន​ជំងឺ​ក្រោក​ពី​កន្ទេល​មិន​រួច និង​ជួប​ការ​ខ្វះខាត​នោះ ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ​វ័យ​៧៧​ឆ្នាំ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ មិន​ហ៊ាន​សុំ​ជំនួយ​ពី​ផ្នែក​ណាមួយ​ឡើយ ព្រោះ​យល់​ថា​លោកយាយ​មិន​មាន​ស្គាល់​នរណា​ទាំងអស់ ។ លោកយាយ​ធ្លាប់​ឲ្យ​ដឹង​ថា​គាត់​ធ្លាប់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​តិចតួច​ពី​អតីត​កូនសិស្ស និង​សប្បុរសជន​មួយ​ចំនួន ។ ដោយឡែក​ប្រាក់​ចូល​និ​វត្ស​របស់​គាត់​ត្រឹមតែ​៥០​ដុល្លារ មិន​អាច​ទ្រទ្រង់​ការ​ចំណាយ​បាន​ទេ ។ ស្ថានភាព​ជំងឺ​ពុក​ឆ្អឹង និង​ឈឺសន្លាក់​របស់​លោកយាយ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ​មាន​សភាព​ធ្ងន់ មិន​អាច​ក្រោក​ពី​កន្ទេល​បាន ហើយ​គាត់​ព្យាបាល​ដោយ​ថ្នាំ​នៅ​គេហដ្ឋាន​របស់​គាត់ ក្នុង​ដង្ហើម​ជីវិត​ចុង​ក្រោយ ។ ព្រឹទ្ធាចារ្យ​សិល្បៈ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ចាប់ផ្ដើម​បង្រៀន​សិស្ស​នៅ​សាលា​វិចិត្រសិល្បៈ​តាំងពី​មាន​វ័យ​៣៤ ឆ្នាំ លើ​ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ តួ​នាង ស្វា នាយ​រោង យក្ស និង ចម្រៀង​​បុរាណ ជាដើម ។ ក្រោយមក​គាត់​បាន​ផ្លាស់​ប្ដូរ​បង្ហាត់​ល្ខោនខោល​វិញ ដោយ​គាត់​អះអាង​ថា មិនសូវ​មាន​អ្នក​យល់​ពី​គន្លឹះ​បង្ហាត់​ទេ ធ្វើ​ឱ្យ​សិស្ស​ចេះ​មិន​អស់ ។ កាលពី​នៅ​រស់​លោកយាយ​ធ្លាប់​បាន​ពោល​ពាក្យ​សោកស្ដាយ ដ្បិត​មនុស្ស​ជំនាន់​ក្រោយ​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​ទម្រង់​សិល្បៈ​ទាំងនេះ ៕

ជុំ លី​ណូ ឈឺចាប់​ហួស​ថ្លែង ដែល​ជនល្មើស​ម្នាក់​មាន​តួនាទី​ជាទី​ប្រឹក្សា​សម្ដេច ហេង សំរិ​ន មិន​ត្រូវ​បាន​ចាប់ខ្លួន

0
រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សាលក្រម​ជា​ស្ថាពរ​​លើ​សំណុំរឿង​លោក​ ភុំ មុនី​រ័​ត្ន អតីត​ព្រះ​ស​ង្ឈ​ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ស​ម្ដេ​ច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ដែល​ជា​ប្អូនជីដូនមួយ​របស់​លោក ​ជុំ លី​ណូ ដែល​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ និង​ត្រូវ​សងជំងឺចិត្ត​ជា​ទឹក​ប្រាក់​១២​លាន​រៀល​នោះ តែ​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ជនល្មើស​នៅ​តែ​រួច​ខ្លួន ​និង​ពុំ​បាន​ផ្ដល់​សំណង​អ្វី​ទាល់តែ​សោះ ខណៈ​ដែល​ក្រុម​គ្រួសារ​តារាចម្រៀង​លោក​ជុំ លី​ណូ នៅ​តែ​ទទូច​ឲ្យ​តុលាការ​អនុវត្ត​សាលក្រម ​ទើប​ក្រុម​គ្រួសារ​របស់​លោក​ទទួល​បាន​យុត្តិធម៌​។ បន្ទាប់​ពី​រ៉ាំរ៉ៃ​ក្នុង​ករណី​ប្ដឹងផ្ដល់​នៅ​តុលាការ​អស់​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ទទួល​បាន​យុត្តិ​ធម៌​មក​ទល់​ពេល​នេះ គ្រួសារ​តារាចម្រៀង លោក ជុំ លី​ណូ ដែល​រួម​មាន​ឪពុកមា និង​រូប​លោក​ផ្ទាល់ បាន​ចេញ​មុខ​ថ្កោលទោស​ដល់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​តែ​ម្ដង ដោយ​មាន​ភាព​​លម្អៀង​ទៅ​លើ​ជនល្មើស​ដែល​បាន​បង្ក​ការ​ឈឺចាប់​ដល់​គ្រួសារ​របស់​ខ្លួន ​ព្រោះតែ​ឲ្យ​យុត្តិធម៌​ត្រឹមតែ​លើ​ក្រដាស ហើយ​ការ​អនុវត្តក្រៅពី​មិន​មាន គឺ​ផ្ដល់​ឱកាស​ឲ្យ​ពិរុទ្ធជន​រស់នៅ​ខាងក្រៅ​មាន​សេរីភាព​យ៉ាង​ព្រងើយ​។ គ្រួសារ​តារាចម្រៀង​រូប​នេះ បន្ត​ទៀត​ថា ក្រៅពី​មិន​មាន​ដំណោះស្រាយ​ឲ្យ​ស្រប​នឹង​ការ​ប្រកាស​របស់​សាលក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ពេល​កន្លង​ទៅ គឺ​លោក​ ភុំ មុនី​រ័​ត្ន អតីត​ព្រះ​ស​ង្ឈ​មាន​ឥទ្ធិពល បច្ចុប្បន្ន​ជាទី​ប្រឹក្សា​ប្រធានរដ្ឋសភា ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ឲ្យ​ជាប់គុក​២​ឆ្នាំ និង​ផ្ដល់​សំណង​១២​លាន​រៀល​ឲ្យ​ខ្លួន ពី​បទ​ប្រើប្រាស់​អំពើ​ហិ​ង្សា​លើ​កូនចុង​របស់​ខ្លួន​នោះ ក៏​នៅ​តែ​មាន​សេរីភាព និង​ឥទ្ធិពល​មិន​ដូច​ជា​ ជន​ល្មើស​​ដែល​ត្រូវ​បាន​តុលាការ​ប្រកាស​ឡើង​នោះ​ផង​។ លោក​ មាស ឡេ​ង ជា​ឪពុកមារ​បង្កើត​របស់​តារាចម្រៀង​លោក ជុំ លី​ណូ បាន​ថ្លែងប្រាប់​មុន​នេះ​ថា ​ករណី​ប្ដឹងប្តដល់​របស់​លោក​មិន​មាន​ពន្លឺ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ ស្របគ្នា​ដែល​ជនល្មើស​ក្រៅពី​មិន​ព្រម​ផ្ដល់​សំណង​១២​លាន​រៀល និង​មិន​ត្រូវ​បាន​ចាប់​ដាក់គុក​តាំង​ពី​តុលាការ​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៧ ។ ហើយ​ក៏​បាន​ទាំង​​ដាក់​បណ្ដឹង​ទៅ​កាន់​សាលា​ឧទ្ទ​រណ៍ ​ដើម្បី​ជំទាស់​ការ​កាត់ក្ដី​កន្លង​មក ដែល​សាលា​ឧទ្ធរណ៍​​គ្រោង​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។ លោក​បន្តថា ​ជា​រឿង​អយុត្តិធម៌​ណាស់ ដែល​ករណី​ហិង្សា​លើ​កូនស្រី​របស់​លោក​ត្រូវ​បាន​​ផ្ទុះ​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៥ ហើយ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៧ ទើប​មាន​ការ​ប្រកាស​សាលក្រម​ឲ្យ​លោក ភុំ មុនី​រ័​ត្ន ជាប់គុក​២​ឆ្នាំ និង​បង់​ជំងឺ​ចិត្ត​១២​លាន​រៀល ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គឺ​មិន​មានការ​អនុវត្ត​សាលក្រម ហើយ​ថែម​ទាំង​ឃើញ​បុគ្គល​​ឈ្មោះ ភុំ មុន្នី​រ័​ត្ន ឡើង​ប្ដឹង​ឧទ្ធ​រណ៍​ក្រោយ​ពី​ផុតកំណត់​រយ​:​ពេល​តវ៉ា​។

ធ្លាប់ញ៉ាំ​ហ្អេ៎! ដូងគាស់ក្រវិលកំប៉ុងប្រេនៗ និងមីគាវពងក្រួច

0
មិនមែនជារឿងងាយទេណា ចង់ញាុំដូងម្តងៗមិនដែលបានញាុំសាច់វាទេ បានត្រឹមតែទឹកប៉ុណ្ណោះ ព្រោះមិនងាយគេបំបែកអោយយើងទេ តែឥឡូវកាន់តែទំនើបហើយ ដូងក៏មានប្រេនដែរ មានទាំងអនាម័យទៀត ស្រួលទាំងញាុំ គាស់ឆាច់ ញាុំបានទាំងទឹកទាំងសាច់ ដូចនេះបើចង់ញុាុំដូងប្រេនៗទៅ ហាងមីប្រហិតយក្ស NAGA  ហើយកុំភ្លេចសួរក មីគាវពងក្រួចផងល្បីឆ្ងាញ់ណាស់នៅហ្នឹង។
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
សម្រាប់ហាង ​មីប្រហិតយក្ស NAGA ដូចដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយ ពីរសជាតិ របស់មីប្រហិតយក្ស ហើយឃើញថាមានការគាំទ្រច្រើនពីសំណាក់អតិថិជនជាច្រើនផងដែរ ហើយសម្រាប់ហាងក៏បានបន្ថែមមុខម្ហូបថ្មីៗ មួយទៀតហើយគឺ មីគាវពងក្រួច រសជាតិមិនណយទេ គាវគឺធ្វើពីសាច់ជាច្រើនចិញ្រ្ចាំ​ចូលគ្នា បង្កើតបានជារសជាតិមួយឆ្ងាញ់ សរសៃមីក៏ទន់ រួមមានពងក្រួចផងនោះ ធានាថាមី១ចាននេះញាុំមិនខកចិត្តទេ។
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
ហាង មីប្រហិតយក្ស NAGA
បន្ថែមពីមីដែលមានរសជាតិឆ្ងាញ់ប្លែកហើយ ​មីប្រហិតយក្ស NAGA ក៏មានដូងប្រេនៗត្រជាក់ចិត្ត លោកអ្នកមិនចាំបាច់ហត់នឿយកាប់ទៀតទេ គ្រាន់តែគាស់ក្រវិលឆាច់ញាុំបានភ្លាមតែម្តង។ តោះជួបជុំមិត្តភ័ក្រល្ងាចនេះ សាកមីមីគាវពងក្រួច និងដូងប្រេនៗត្រជាក់ចិត្តNAGA ម្តងមើល។ ហាង មីប្រហិតយក្ស NAGA ទូរស័ព្ទ៖ 097 88 999 29 បើកលក់ពីម៉ោង៖ 11ព្រឹក-9យប់ ទីតាំង៖ ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាងLisa វីដេអូ

ភ្ញាក់ផ្អើលគ្រប់គ្នាអតិត​ពលករ លោកឡេង ណាវ៉ាត់ត្រា តារាចម្រៀងមានងារជាឧកញ៉ា

រាជធានីភ្នំពេញ ៖ នេះជាការឆ្លុះបញ្ចាំង ដល់សង្គមដែលចង់បង្ហាញថា ជីវិតនៅលើលោកនេះ មានតែការតស៊ូព្យាយាមអំណត់នោះទេដែលអាចឆ្លងដល់ត្រើយសុខសុភមង្គល។ តួយ៉ាងលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម និងជាតារាសម្តែងមួយដួងដែរនោះបានក្លាយជាឧកញ៉ាបន្ទាប់ពីលោកបានធ្វើកិច្ចការជាច្រើន ដើម្បីជួយដល់សង្គមកម្ពុជា។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះ ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដោយគោរមងារនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។ តារាសិល្បៈច្រើននាក់បានបង្ហាញពីការភ្ញាក់ផ្អើល ជាពិសេសក្នុងពេលដែលលោកគឺជា តារាសិល្បៈតែម្នាក់នៅក្នុងពិភពចម្រៀង ដែលទទួលបានតំណែងយ៉ាងកាលីបមួយនេះ។ យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញាតិ EPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ និងថាលោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកជំនួន និងក្លាយជាឧកញ៉ាតាមរយៈការរួមចំណែកជួយដល់សង្គមផងនោះ។ ការប្រកាសរបស់លោកហ៊ុន ម៉ាណែត បានធ្វើអោយម្នាក់ៗភ្ញាក់ព្រឺតយ៉ាងខ្លាំង ក្នុងពេលដែលពេលកន្លងមក គេដឹងត្រឹមតែលោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែមានសំណង់បុរីផ្ទះល្វែង និងវីឡាកូនកាត់ អមដោយមុខជំនួញពុះដីឡូតិ៍លក់ និងមានការរួមចំណែកជួយដល់សង្គមជាច្រើន តែមិនបានដឹងថាលោកបានងារជាឧកញ៉ា ដែលនឹងប្រកាសឡើងដោយព្រះមហាក្សត្រនោះឡើយ។ ប្រភពផ្លូវការបានអះអាងថាគោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការក្នុងពេលឆាប់ៗ អ៊ីចឹងហើយទើបអ្នកមុខអ្នកការដែលបានដឹងពីគម្រោងនៃការប្រកាសនោះបានហៅលោកថា លោកឧកញ៉ារួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោក ហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែង នាយឃ្លោក ដែលមានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះផងដែរ។ លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា លោកពិតជាត្រូវបានស្នើអោយឡើងជាឧកញ៉ាប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថានឹងធ្លាក់លិខិតប្រកាសនោះក្នុងពេលណានោះទេ។ យ៉ាងណាមិញ លោកថាសម្រាប់ថ្នាក់ៗដែលបានមើលឃើញពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែកជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជាជាដើម៕