តារាចម្រៀង មាស អាលីស ជួបទុក្ខធ្ងន់

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃ១៩ ធ្នូ ឳពុកបង្កើតរបស់តារាចម្រៀង នាង មាស អាលីស បានទទួលមរណភាពយ៉ាងរន្ធត់វេលាម៉ោង៩ និង៣០នាទី ។ នេះជាការបាត់បង់សមាជិកដ៍សំខាន់ នៅក្នុងជីវិតរបស់តារាស្រីរូបនេះ ដោយអ្នកនាងប្រកាសថា រន្ធត់ណាស់ ក្នុងពេលឳពុកបង្កើត ស្រាប់តែត្រូវបាត់បង់ជីវិត យ៉ាងតក់ក្រហល់បែបនេះ។ តារាចម្រៀងបែបមនោសញ្ចេតនាសំឡេងពិរោះ ទើបមានគេចាប់អារម្មណ៍ មាស អាលីស បានជួបរឿងរន្ឋត់ក្នុងចិត្តរហូតស្ទើរតែទប់ចិត្តមិនបានគ្រា ដែលលោកឪពុកជាទីស្រឡាញ់ជាបង្គោលគ្រួសារម្នាក់ដែរបាន ទទួលមរណៈភាពបន្ទាប់មិនអាចតតាំងនឹងជំងឺធ្ងន់បាន។ ក្នុងពេលដែលលោកឪពុករងនូវជំងឺ គេឃើញតារាចម្រៀងស្រគត់ស្រគំ មាស អាលីស ចេញទៅណាមកណាអារម្មណ៍សែនចម្បែងមិននឹងនឡើយព្រោះនឹកបារម្មណ៍អ្នកមានគុណ។ អាលីសរមែងបន់ស្រន់សំពះទេវតាវត្ថុសាកសិទ្ឋិទាំងឡាយធ្វើយ៉ាងណា អោយអាយុជីវិតឪពុកបានបន្តរស់រានរឹងមាំមើលកូនចៅ។ ប៉ុន្តែទីបំផុតមច្ចរាជនៅតែផ្តាច់យកអ្នកមានគុណ ទៅបន្សល់នូវភាពសោកស្តាយអាឡោះអាឡ័យនិងសល់តែស្នាមអតីតកាលតែប៉ុណ្ណោះ។ អ្នកនាងនិយាយថា ឳពុករបស់នាងបានទទួលមរណភាព ដោយសារសម្ពាធឈាមឡើងខ្លាំង ហើយគាប់ជួនជាលោកក៍មាន បញ្ហាបេះដូង ធ្វើទុក្ខស្របគ្នានោះផង ទើបធ្វើឲ្យលោកត្រូវបាត់បង់ជីវិតយ៉ាងរន្ធត់ ដោយធ្វើឲ្យនាងក្ដុកក្ដួលយ៉ាងខ្លាំង។ អ្នកនាងថា ឳពុករបស់ខ្លួន គឺជាមនុស្សសំខាន់ និងជាជំហរគ្រួសារនាពេលកន្លងមក តែដោយសារតែលោកមានជំងឺប្រចាំកាយ ទើបបន្ទុកគ្រួសារត្រូវធ្លាក់លើនាង និងបងប្អូនផ្សេងទៀត។ ឳពុករបស់នាងមានឈ្មោះថា សុិន សេដា អាយុ៦៥ឆ្នាំ ដោយមុនទទួលមរណភាព ជំងឺរបស់លោក ក៍បានធ្វើទុក្ខហើយ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យប៉ុន្មានថ្ងៃដែរ ៕

ដេនី ក្វាន់ថានេះ Idol គាត់ស្លៀក តែបើឲ្យគាត់ស្លៀកវិញច្បាស់ជាត្រូវទៀតមិនខាន

រាជធានីភ្នំពេញ ៖ កញ្ញាដេនី ក្វាន់បានបង្ហោះសារមួយ ក្រោយពីតារាចម្រៀង កញ្ញា មាស សុខសោភាត្រូវបាន គេឃើញស្លៀកខ្លីនៅក្នុងវីដេអូ ដែលនោះជាសកម្មភាពថតវីដេអូចម្រៀងថ្មីគឺបទ “My Only Me” ។ ក្នុងវីដេអូដែលកញ្ញា មាស សុខសោភា បានបង្ហោះនោះឃើញថា កញ្ញា មាស សុខសោភា ស្លៀកឈុតបីគីនី បង្ហាញពីភាពសុិចសុីដែលធ្វើឲ្យ មហាជនភ្ញាក់ផ្អើលពីភាពសុិចសុីរបស់កញ្ញា ។ ហើយសារដែលកញ្ញាដេនី ក្វាន់បានសរសេរចូលក្នុងបណ្តាញសង្គមនោះថា ៖ «Idol របស់ខ្ញុំគាត់ស្លៀកប៉ុណ្ណឹង គឺវាមិនចំលែកនោះទេ ព្រោះគាត់ស្លៀកថតនៅសមុទ្រ ហើយក៏ជាសិល្បះក្នុងការសម្តែង យ៉ាងណាក៏ខ្ញុំនៅតែស្រលាញ់ ចូលចិត្ដគាត់ដដែល ព្រោះមិនអាចវាយតម្លៃមនុស្សត្រឹមតែការស្លៀកពាក់នោះទេ… តែបើសិនជាឈុតដែលគាត់ស្លៀក មកខ្ញុំជាអ្នកស្លៀកវិញ ច្បាស់ណាស់ប្រាកដជាត្រូវក្រសួងផ្អាកយ៉ាងតិចក៏មួយឆ្នាំទៀតដែរ!» ។ គួររម្លឹកផងដែរថា ដេនី ក្វាន់តារាសុិចសុី ដែលធ្លាប់ត្រូវបានក្រសួងវប្បធម៍​ និងវិចិត្រសិល្បៈ បានចេញវិធានការ៣ចំនុច លើនាងដោយទី​១-​គឺ​ហាម​មិន​ឱ្យ​​តារា​រូប​នេះ ​​​ដាច់ខាត​ក្នុង​ការ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិ​ល្បៈ​រយៈពេល​១​ឆ្នាំ​។ ទី​២-​ក្នុង​ករណី​​ដែល​តារា​រូប​នេះ ​នៅ​មិនរាង​ចាល​ ក្រសួង​នឹង​​ស្នើ​សុំ​ទៅ​ដល់​ម្ចាស់​ផលិតកម្ម​នានា​ មិន​ឱ្យ​​ហៅ​តារា​រូប​នេះ ​យក​ទៅ​សម្តែង​បន្ត​ទៀត​ឡើយ ។ ទី​៣​-ហាម​ដាច់ខាត​ មិន​ឲ្យ​មានការ​ចាក់​ផ្សាយ​រាល់​ស្នាដៃ​របស់​នាង​ដេ​នី​ក្វា​ន់​ឡើយ​ ក្នុង​ពេល​ដែល​តារា​រូប​នេះ​កំពុង​​តែ​ជាប់​ក្នុង​ពិន័យ។ ក្រោយការពិន័យ តារាសុិចសុីរូបនេះបានអាជីវកម្មដែលជារបស់ខ្លួនឯង​ ហើយក៏ធ្លាប់ឃើញនាងបានយកពេលវេលាទំនេរ ទៅចូលរួមជាការងារសង្គមវិញ៕

នី​ឡា​ថា «​អត់​ទុកចិត្ត​គ្នា​ទៅ​មុខ​នាំ​ពិបាក» ឯ​គូ​ដណ្តឹង​ថា «​លទ្ធផល​បាន​ត្រឹម​កកឈាម»

រាជធានី​ភ្នំពេញ ៖ ចំណង​ស្នេហ៍​រវាង​តារា​កំប្លែង​វ័យក្មេង​កញ្ញា​នី​ឡា និង​គូ​ដណ្តឹង​ជា​កូនប្រុស​ថៅកែ​ល្ខោន​ភី សុ​គ​ន្ធី បង្ហាញ​កាន់តែ​ច្បាស់​ឡើង​ថា​ដល់​ផ្លូវបំបែក​ហើយ បន្ទាប់​ពី​កន្លង​មក​ស្ថិត​ក្នុង​មន្ទិល​បែក ឬ​មិន​បែក​នោះ ។ មិនមែន​ជា​រឿង​ថ្មី​ឡើយ​ជុំវិញ​ព័ត៌មាន​នៃ​ការ​បាក់បែក​ចំណង​ស្នេហ៍​រវាង​វ៉ា​ន់ នី​ឡា និង​គូ​ដណ្តឹង ដោយ​កន្លង​មក​នាង​ត្រូវ​គេ​សង្ស័យ​ថា សម្ព័ន្ធ​ស្នេហា​របស់​នាង​បាន​កាត់​ផ្តាច់​ជា​យូរ​មក​ហើយ គ្រាន់តែ​ចាស់ទុំ​ទាំង​សងខាង​ព្យាយាម​លាក់បាំង​ប៉ុណ្ណោះ ។ នៅ​ទីបំផុត​នី​ឡា ចេញ​មុខ​អះអាង​ជា​សាធារណៈ​ពី​ការ​បែកបាក់​ពី​គូ​ដណ្តឹង​បន្ទាប់​ពី​បាន​ភ្ជាប់ពាក្យ​ជា​ឱ​ឡា​រឹក​នា​ពេល​កន្លង​មក ។ មន្ទិល​នៃ​ការ​បាក់បែក​នេះ​ត្រូវ​នី​ឡា លាត​ត្រដាង​​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដោយ​នាង​បាន​បង្ហោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឮ​ថា នាង​កំពុង​តែ​មាន​ភាព​ល្អូកល្អិន​ជាមួយនឹង​គូស្នេហ៍​ថ្មី ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នោះ​នី​ឡា ហាក់​មិន​បាន​សង្កត់​ធ្ង​ន ់និង​សារភាព ត្រង់​ៗ​ពី​ការ​បែកបាក់​គូ​ដណ្តឹង​ទេ ប៉ុន្តែ​នាង​បាន​និយាយ​ដោយ​ប្រយោល​ថា «​មនុស្ស​ធ្លាប់​ស្រលាញ់​គ្នា ពេល​បែក​គ្នា​អ្នក​ណា​ក៏​ពិបាកចិត្ត​ដែរ តែ​គ្រាន់តែ​ថា​ជីវិត​គូ​យើង​មិន​អាច​កំណត់​បាន យើង​ស្រលាញ់​គ្នា បើ​យើង​អត់​ទុកចិត្ត​គ្នា វា​ពិបាក​នឹង​បន្ត​ទៅ​មុខ កុំ​ឲ្យ​កាន់តែ​ទៅ​មុខ​កាន់តែ​ពិបាក​» ។ នី​ឡា​ឱ្យ​ដឹង​ថា កន្លង​មក​គូ​ដណ្ដឹង​នាង មិនសូវ​ផ្ដល់​ភាព​កក់ក្ដៅ និង​យកចិត្តទុកដាក់​លើ​នាង​ប៉ុន្មាន​ទេ ដែល​រឿងរ៉ាវ​មួយ​នេះ​ទំនងជា​ហេតុផល​មួយ​ដែល​នាង និង​គូ​ដណ្តឹង​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា ។ នី​ឡា បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ថា​នាង​ហាក់​មិនសូវ​មាន​អារម្មណ៍​ពិបាកចិត្ត​ប៉ុន្មាន​ទេ​ចំពោះ​រឿង​នេះ ផ្ទុយ​ទៅ​វិញ​នាង​បញ្ចេញ​អាកប្បកិរិយា​ធម្មតា ប៉ុន្តែ​នាង​សារភាព​ថា​ហាក់​មាន​អារម្មណ៍​ច្របូកច្របល់​បន្តិច​នា​អំឡុង​ពេល​នេះ​។ ស្រប​ពេល​គ្នា​នោះ​ដែរ​នី​ឡា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​លេចលឺ​ថា នាង​មាន​គូស្នេហ៍​ថ្មី និង​កំពុង​តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង ។ នាង​បញ្ជាក់​ថា​នាង និង​បុរស​នោះ​មិន​លើស​ពី​មិត្តភក្តិ​ទេ ។ ចំពោះ​ហ្វេ​ស​ប៊ុ​ក​គូ​ដណ្តឹង​របស់​នី​ឡា គឺ​លោករ​ង្ស៊ី វិញ​បាន​បង្ហោះ​សារ​ជា​ប្រយោល​ដែរ​ថា «​ធ្វើ អ្វី​ៗ​គ្រប់យ៉ាង​មិន​ដែល​ត្អូញត្អែរ​ថា​លំបាក គឺ​ដើម្បី​…​។ លទ្ធផល​បាន​ត្រឹម​កក​ឈាម​។ ហត់នឿយ​ពេក​ហើយ ល្មម​ដល់​ពេល​ត្រូវ​តបស្នង​ចំពោះ​ខ្លួនឯង​វិញ​ម្តង ។ ខូចចិត្ត​បាន​អី​មក​វិញ​» ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ឪពុក​របស់​នី​ឡា លោក​សុវណ្ណ​រិ​ទ្ធី មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​អះអាង​ថា ភាព​រកាំរកូស​របស់​កូនស្រី​លោក និង​គូ​ដណ្តឹង​គឺ​កើតឡើង​ដោយសារ​តែ​ភាព​ប្រច័ណ្ឌ​ប៉ុណ្ណោះ ។ លោក​ថា​ហាក់​មិនសូវ​បានដឹង​ច្រើន ប៉ុន្តែ​លោក​ទទួលស្គាល់​ពី​ភាព​រកាំរកូស​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក តែ​រឿង​នេះ​អ្នក​ទាំង​ពីរ​ជា​ម្ចាស់ខ្លួន​អាច​ដោះស្រាយ​គ្នា ចំណែក ចាស់​ៗ​មិន​លូកលាន់​ទេ ។ តារា​កំប្លែង​នាង​វ៉ា​ន់ នី​ឡា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ផ​ន រង្សី វ័យ​២៤​ឆ្នាំ​ដែល​ជា​កូន​ប្រុស​ថៅកែ​ចាងហ្វាង​ផលិតកម្ម និង​ល្ខោនបាសាក់​ភី សុ​គ​ន្ធី កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៦ ។ ក្រោយ​ពី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​រួច ចាស់​ៗ​ទាំង​សងខាង​គ្រោង​នឹង​រៀបចំ​មង្គលការ​នៅ​រយៈពេល​៣​ឆ្នាំ​បន្ទាប់ ៕

ខ្យងឆ្ងាញ់៣កន្លែងនេះ ឃើញហើយដឹងតែទប់ទឹកមាត់មិនបានទេ!

ខ្យងថ្វីត្បិត តែជាអាហារសាមញ្ញៗ តែវាអាចក្លាយជាអាហារដ៏ឆ្ងាញ់ហើយមិនអាចភ្លេចបាន ប្រសិនបើយើងមានជំនាញក្នុងការច្នៃប្រឌិត អោយវាមានរសជាតិឆ្ងាញ់នោះ ខ្យងដែលឆ្ងាញ់ផ្តោតសំខាន់បំផុតគឺគ្រឿងផ្សំ និងទឹកជ្រលក់ពិសេស ទើបធ្វើអោយអាហានេះជាមានរសជាតិឆ្ងាញ់ ឃើញហើយដឹងតែទប់ទឹកមាត់មិនបាន ដូចនេះដើម្បីបានញាុំខ្យងដែលមានរសជាតិឆ្ងាញ់ដល់ហាទឹកមាត់នោះ យើងសូមណែនាំហាងទាំង៣ន្លែងនេះ ជឿជាក់ថាញាុំហើយ មិនខកចិត្តទេ  តោះចឹង! តាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ហាង 3ជំនាញ

ថ្ងៃនេះ​សូមណែនាំទីតាំងមួយដែលមានមនុស្សមួយចំនួនបានស្គាល់រួចមកហើយដែលស្ថិតនៅក្រោយសាលា​​ វ៉ាន់ដា ដែលអ្នកដឹងស្រាប់ហើយថា នៅទីនោះគឺពោរពេញទៅអាហារជាច្រើនមុខ ។ ហាងមួយក្នុងចំណោមនោះគឺសុទ្ធសឹងជាម្ហូបអាហារអាំង មានច្រើនណាស់ ទាំងប្រហិត មាន់អាំង ជើងមាន់អាំង​ ស្លាបមាន់អាំង និងមានច្រើនទៀត ហើយអ្នកអាចរើសបានតាមចិត្ត មានអី! ល្ងាចនេះសាកប្តូរអារម្មណ៍ម្តងមើល៍ ជុំពួកម៉ាកនៅក្រោយវ៉ាន់ដាម្តងមើល៎
៣ជំនាញ
៣ជំនាញ
3ជំនាញ
3ជំនាញ
3ជំនាញ
3ជំនាញ
3ជំនាញ
3ជំនាញ
ហាង ៣ជំនាញ ទូរស័ព្ទ៖ 081 777 868 ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ឆ្ពោះទៅរកស្ថានទូតចិន ទល់មុខហាង Beer Connection វីដេអូ

ហាង ខ្ចៅស្ទាវ ទួលទំពួង

គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។
ខ្យងស្ងោរ
ខ្យងស្ងោរ
ខ្ចៅស្ទាវស្ងោរ
ខ្ចៅស្ទាវស្ងោរ
ខ្យងស្ងោរ
ខ្យងស្ងោរ
ក្តាមស្ងោរ
ក្តាមស្ងោរ
ហាងខ្ចៅស្ទាវ ទួលទំពួង ទូរស័ព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141 ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ វីដេអូ

ហាង ២ខាំបុកល្ហុង

សម្រាប់ ហាង ២ខាំបុកល្ហុង គឺ ក្រុមការងារ KSPG.TV បានធ្លាប់បង្ហាញលោកអ្នកម្តងមកហើយ ដែលនិយាយអំពីការធ្វើបុកល្ហុង ដោយគាត់បានកែច្នៃបុកល្ហុងធម្មតា អោយប្លែកបន្តិចត្រង់ថា បុកល្ហុងគាត់មុននឹងបុកត្រូវថ្លឹងអោយគ្រប់២ខាំសិន ដែលវាធ្វើអោយរសជាតិពី១ចានទៅ១ចាន នៅតែរក្សាបានដូចៗគ្នាគ្រប់ចាន រីឯថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះ បានបន្ថែមមុខម្ហូបថ្មីៗទៀតគឺ ភ្លាកូនកាត់គ្រឿងសមុទ្របួនមុខ បុកល្ហុងងាវ បុកល្ហុងខ្យង និងខ្យងអាំងពិសេស  អាចនិយាយបានថារសជាតិប្លែក ហើយបើអ្នកចូលចិត្តហឹិរបន្តិចផងនោះគឺ គ្រាន់​តែ​ឃើញ​រូប​ហើយ ​ស្រក់​ទឹក​មាត់​ចង់​ទៅ​ទិញ​ញ៉ាំ​ភ្លាម​ៗ​តែម្តង ។
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
២ខាំបុកល្ហុង
ហាង ២ខាំបុកល្ហុង ទូរស័ព្ទ៖ 078 66 77 17 | 081 77 78 18 ទីតាំង៖ ផ្លូវ 156 , ផ្ទះលេខ180, សង្កាត់ទឹកល្អក់2 ខណ្ឌទួលគោក , ភ្នំពេញ វីដេអូ  

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ

មិនមែនជារឿងងាយស្រួលនោះទេ​ ដែលហាងល្បី២០ឆ្នាំជាងហើយនៅតែអាចថែរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ អ្វីដែលសំខាន់នោះ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺសរសើរថាឆ្ងាញ់ ហើយរឹតតែច្បាស់នោះគឺអ្នកនៅប្លុកបាក់ទូកនឹងតែម្តង អ្នកណាក៏ស្គាល់ដែរ ហាង សុខមុំមីខគោនោះ។
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
ចឹងថ្ងៃនេះយើងសូមណែនាំ ហើយក៏មិនខ្លាចនឹងប្រាប់អ្នកទាំងអស់គ្នាដែរថាហាងនេះ ឆ្ងាញ់ ហើយការលក់របស់គាត់ពិតជាដាច់ណាស់ មានអ្នកគាំទ្រទិញជាប្រចាំមិនដាច់ទេភ្ញៀវពេញៗហាងតែម្តង មិនថាព្រឹករសៀល ទល់យប់ គឺណែនៗហាងសឹងរកកន្លែងអង្គុយគ្មាន តែមិនជាថ្វីទេព្រោះ ហាងនេះរាក់ទាក់យើងណាស់ តាំងពីកន្លែងចតម៉ូតូចូលដល់ក្នុងហាង អង្គុយតែប៉ុន្មាននាទីបានអីញ៉ាំភ្លាម។
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
សុខមុំមីខគោ
ហើយបើសួរថាអ្វីដែលប្រចាំត្រកូលនៅហាង សុខមុំ នោះគឺមីខគោ, ស៊ុបតុងយ៉ាំ និងទឹកជ្រលក់អំបិលមី រូបមន្តដ៏ពិសេស ចឹងពេលទៅសាកល្ងាចនេះកុំភ្លេចណា សួររបៀបញ៉ាំខ្លះ ញ៉ាំជាមួយទឹកជ្រលក់អំបិលមី ដើម្បីបានរសជាតិដែលឆ្ងាញ់ និងកុំអោយខកចិត្ត ជួបគ្នាល្ងាចនេះ។
សុខមុំមីខគោ
សុខមុំមីខគោ
ហាង សុខមុំមីខគោ ទូរស័ព្ទ៖ 012 908 392 ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១ វីដេអូ

បទចម្រៀង«គ្រូបង្រៀនស្រវឹងស្រា»ត្រូវក្រសួងព័ត៌មានប្រកាសហាមចាក់ផ្សាយ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នេះ​តាម​ប្រភព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ដែល​បាន​ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ស្តី​ពី​បម្រាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​«​គ្រូបង្រៀន​ស្រវឹងស្រា​» របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន ដែល​មាន​ចែងសេចក្តីលម្អិត​ដូច​ខាងក្រោម ៖ នៅទីបំផុតបទចម្រៀង “គ្រូបង្រៀនស្រវឹងស្រា” របស់ផលិតកម្មថោន ច្រៀងដោយអ្នកនាង ចេន សែចៃ និងនិពន្ឋដោយលោក យឹម តាស្រង់ ត្រូវបានក្រសួងព័ត៌មានចេញលិខិតប្រកាស ឈប់អោយចាក់ផ្សាយជាសាធារណៈបន្ទាប់ពីមានការរិះគន់ពីប្រិយមិត្តអ្នកស្តាប់ ពិសេសស្ថាប័នគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។ បើទោះនោះជាការចង់អោយគ្រូមានការផ្ចិតផ្ចង់ស្មារតីបង្រៀនសិស្សជៀសវាងការសេពគ្រឿងស្រវឹង ក៍ចំនុចតូចនេះមិនត្រូវយកមកផ្សាយចំអកឡកលើយឡើយ។ នោះត្រូវបានគេសន្និដ្ឋានថាអោយសិស្សនិស្សិតមានគំនិតស្អប់គ្រូ។ ដូចនេះហើយគ្រូជាមាតាបិតាទី២ហើយសព្វថ្ងៃវិស័យអប់រំកំពុងតែកែទម្រង់ទាំងសិស្ស និងគ្រូនាំគ្នាសហការបង្រៀនស្រាវជ្រាវផ្ទេរចំនេះដឹង។ ម្យ៉ាងសម្រាំងយកគុណភាពអ្នកចេះគឺជាប់ រួមទាំងបាក់ឌុបប៉ុន្មានឆ្នាំនេះសិស្សប្រឡងជាប់សុទ្ឋតែប្រឹងពីចំនេះពិតដែលចេះចាំពីគ្រូផ្តល់ជូននិងការខិតខំរៀនបន្ថែមខ្លួនឯង ៕

ឡើងផ្ទះថ្មីមន្ត្រីផ្កាយ២ បង្ហាញវីដេអូពីប្រពៃណី ផ្អើលពេញបណ្តាញសង្គម

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញវីដេអូឡើងផ្ទះថ្មីរបស់លោកឧត្តមសេនីយទោរ ហូ ចំរើន និងអ្នកស្រី គារ សុខគាង ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែ១១ កន្លងទៅនរណាៗក៏ភ្ញាក់ផ្អើលដែរ ។ នៅក្នុងកម្មវិធីឡើងគេហដ្ឋាននេះគ្រាន់តែនៅខាងមុខផ្ទះមានតាំងសុទ្ធតែរថយន្តស៊េរីទំនើបថ្លៃៗតម្លៃរាប់សែនដុល្លារច្រើនគ្រឿង ដោយសូម្បីតែការចាត់ចែងទាំងក្នុងនិងក្រៅឆាក ក៏អាចនិយាយបានថាមិនមានពិធីណាមង្គលណាមួយដែលអាចប្រដូចបានដែរ ។ យោងតាមវីដេអូដែលបានបង្ហាញនោះ ពិធីឡើងផ្ទះវីឡាយ៉ាងធំស្កឹមស្កៃមួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងកងអង្គរក្សឧត្តមសេនីយទោរផ្កាយ២ ហូ ចំរើន និងលោកស្រី គារ សុខគាង កំពុងមានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៊ុក។ ក្រៅពីរៀបចំយ៉ាងឥតខ្ចោះក៏មានតារាល្បីៗមួយចំនួនចូលរួមសម្ដែងច្រៀងផងដែរ ខណៈដែលត្រូវបានគេដឹងថាពិធីនោះចំណាយខ្ទង់១០ម៉ឺនដុល្លារឯណោះ។ វីដេអូដ៏អស្ចារ្យជុំវិញពិធីនេះជាផ្លូវការទើបបង្ហោះនាពេលថ្មីៗដែលមានតារាល្បីៗជាច្រើនរួមមាន លោកព្រាប សុវត្ថិ អ្នកនាងខាត់ សុឃីម និងកញ្ញាមាស សុខសោភា ជាដើម សុទ្ធតែបានបង្ហាញខ្លួន ដោយក្នុងពិធីនោះ ដោយក្រៅពីរៀបចំយ៉ាងឥតខ្ចោះលើផ្នែកពិធីករ និងដេគ័រ ក៏មានរៀបចំកងទាហានជាជួរ អោយឈររាំរែកយ៉ាងរស់រវើក ធ្វើអោយពិធីទាំងមូលពោរពេញដោយសិល្បៈឡើងផ្អើលផងដែរ៕

ហាងស៊ុប៥កន្លែងនេះ សាកសមសម្រាប់អាកាសធាតុត្រជាក់ៗចឹង

អាកាសធាតុត្រជាក់ខ្លាំង ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ និយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ ថ្ងៃនេះយើងសូមណែនាំ ហាងស៊ុប៥កន្លែង សាកសមសម្រាប់អាកាសធាតុត្រជាក់ៗចឹងបាន ។ តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ហាង ម្ហូបផ្ទះអ្នកបាត់ដំបង

ហាង មួយដែលមានច្រើនសាខារួចមកហើយ មានឈ្មោះថា ផ្ទះអ្នកបាត់ដំបង គាត់បានបង្កើត សាខាជាច្រើនបន្តបន្ទាប់ដោយសារមានការគាំទ្រខ្លាំងពីអ្នកពិសា ឥលូវមានទីតាំងកាន់តែងងាយស្រួលបន្ថែមទៀតនៅម្តុំ ទួលគោក ហើយមានជម្រើស ម្ហូបអាហាជាច្រើនដូចជាស៊ុប និងសាច់អាំង ពិសេស។
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ម្ហូបផ្ទះអ្នកបាត់ដំបង
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក Tel: 096 499 58 98 | 012 542 562 ទីតាំង៖ ផ្លូវលេខ ៥៤៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (ម្តុំផ្លូវខាងក្រោយសាលាបឋមសិក្សាទួលគោក) វីដេអូ

 ហាង KU-CHI-NA-SHI

ការពិសារស៊ុបលក្ខណៈបុហ្វេ ពិតណាស់តម្រូវអោយលោកអ្នក ទៅជ្រើសរើសនូវបន្លែ សាច់​ ផ្សេងៗជាដើមទៅតាមចំណង់ចំណូលចិត្តអ្នកពិសា ហើយហាង KU-CHI-NA-SHI មិនមែនមានតែស៊ុបនោះទេ គឺថែមទាំងមានជាលក្ខណៈសាច់អាំងថែមទៀតផង កាន់តែមិនខ្វះបានគឺទឹកជ្រលក់ ប្រចាំហាងដែលមានរសជាតិកាន់តែពិសេស​។
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
KU-CHI-NA-SHI Japanese Buffet
ហាង KU-CHI-NA-SHI Japanese Buffet  អាស័យដ្ឋាន ៖​ ហាងស្ថិតនៅលើបណ្តោយផ្លូវលេខ 57​ ក្បែរកែងផ្លូវ ៣០៦ លេខទូរស័ព្ទទំនាក់ទំនង៖ 023 966 971 ឬ 015 300 154 វីដេអូ

ហាង ឃីងផត | King Pot

ចង់ញាំស៊ុបរសជាតិច្រើនមុខឆ្ងាញ់ៗដែរអត់? សម្រាប់ថ្ងៃនេះដែរ ក្រុមការងារ kspg.tv សូមនាំ ហាងឃីញផត | King Pot មានលក់ស៊ុបមានរសជាតិឆ្ងាញ់ជាមួយ នឹងបន្លែសាច់ toppingថ្មី និងបាយឆាប័របង្កង បាយឆាតៃវ៉ាន់ ចៃយរឈីសប្រហិតក្តាម និងអាហារសម្រន់ថ្មីច្រើនមុខទៀត។ កុំភ្លេចណាញាុំជុំគ្នាម្នាក់អស់មិនដល់20,000រៀលទេ បានទាំងរសជាតិ សេវាកម្ម អនាម័យល្អ រីឯរសសៃមីកូរ៉េធ្វើផ្ទាល់នៅហាងរាល់ថ្ងៃតែម្តង ។
King Pot
King Pot
King Pot
King Pot
Kingpot
Kingpot
ហាង ឃីងផត | King Pot Facebook: KingPotCambodia Call: 069 227 055 ទីតាំង៖ ផ្ទះលេខ 4A, ផ្លូវលេខ257, ខណ្ឌ ទួលគោក (ជិតសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងសាលា ជា ស៊ីមសន្ធរម៉ុក) វីដេអូ

ហាង ស៊ុបគីឡូ

សង្កេតឃើញថាអាកាសធាតុសព្វថ្ងៃនេះត្រជាក់ត្រជុំល្អណាស់ សាកសមនឹងញ៉ាំស៊ុប តែរកកន្លែងដែលមានតំលៃសមរម្យ ហើយមានរសជាតិឆ្ងាញ់ តម្លៃទទួលយកបានទៀតនោះគឺមិនងាយទេ។ ចង់ញ៉ាំស៊ុបម្តងម្កាល ប៉ុន្តែស៊ុបក៏មាន ច្រើនបែបច្រើនយ៉ាងនាសព្វថ្ងៃនេះ ពេលខ្លះក៏ពិបាក ជ្រើសរើសណាស់ដែរ។
ស៊ុបគីឡូ
ស៊ុបគីឡូ
ស៊ុបគីឡូ
ស៊ុបគីឡូ
ស៊ុបគីឡូ
ស៊ុបគីឡូ
ស៊ុបគីឡូ
ស៊ុបគីឡូ
ហាង ស៊ុបគីឡូ ទូរស័ព្ទ៖ 081 666 464 / 010 626206 / 092 735 197 / 093 325 789 ទីតាំង៖ #190, St. 150, សន្ធរម៉ុក, ភ្នំពេញ, កម្ពុជា វីដេអូ

ហាង ទឹកសៀង

ហាងទឹកសៀង គឺមានលក់ស៊ុបឈុតសេរីភាព ឆ្នាំងភ្លោះ ដែលមានទឹកស៊ុបដល់ទៅ៤រសជាតិអោយជ្រើសរើសក្នុងនោះដែរលោកអ្នកអាំចជ្រើសរើសចំនួន២រសជាតិដោយឥតគិតថ្លៃ ក្រៅពីនោះលោកអ្នកអាចហៅជាប្រភេទសាច់ បន្លែ បន្ថែមទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ មួយរសជាតិដែលមិនអាចបំភ្លេចបាន ក្នុងបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត ។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក) វីដេអូ  

សម្រួលស្ថានការណ៍ហិរញ្ញវត្តុខែការ ទៅហាង១ម៉ឺន នេះអស់លុយតិច!

រដូវការមកដល់ហើយចឹងទាល់តែសន្សំសំចៃខ្លះហើយទើបបាន តែក្រៅពីនោះការជួបជុំមិត្តភ័ក្រជានិច្ចជាកាលតែងតែមាន ចឹងទាល់តែរកន្លែងណាដែលចំនាយលុយតិចទើបអាចទប់ទល់បាន កុំ​បារម្ភ​Admin ស្គាល់ហាង១កន្លែងបើកដំណើរការលក់២៤ម៉ោង ជ្រើសរើសហាងនេះទៅអត់ខុសទេ ចំនាយលុយតិច ១ចាន១មឺុនរៀលគ្រប់មុខ។
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
សម្រាប់ហាងដែលបើកដំណើរការលក់២៤ម៉ោងនេះ ឈ្មោះថា ហាងមួយមុឺនរៀល បើមានកម្មវិ់ធីជួបជុំមិត្តភ័ក្រ ឬក្រុមការងារអី លែង​បារម្ភ​រឿងចំនាយច្រើនទៀតហើយ ១ចានមឺុនទេរសជាតិក៏ឆ្ងាញ់ដែរ មានទាំងសម្លខ្មែរ មានទាំងប្រភេទសាច់អាំង គ្រឿងក្លែមក៏មានដែរ ចង់ម្ហូបទឹក ម្ហូបគោកមានទាំងអស់ មានភេសជ្ជៈគ្រប់មុខទៀតផង ហើយបើមានកម្មវិធីខួបកំណើតអីកាន់តែស្រួល អត់ខ្វល់ថាដល់ម៉ោងហាងបិទទ្វាទេ សប្បាយម៉ាកប់ហ្មង! ហើយកាន់តែស្រួល បើឃ្លានអាហារពេលយប់ ឬចៃដន្យដើរជ្រុលម៉ោងអី អាចតេកម្មង់ទៅផ្ទះក៏បានដែរ ។
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល
ហាង មួយមុឺនរៀល Tel៖  070678388 ទីតាំង៖  ផ្លូវលេខ 240 សង្កាត់ចតុមុខ ខណ្ឌដូចពេញ ទល់មុខ ហាង សៀវម៉ៃរាត្រី វីដេអូ    

សុំធានាមួយម៉ាត់ថា “​ហាងនេះអ៊ែមមួយចប់ហើយ”

គ្រាន់ឈានជើងចូលហាងនេះភ្លាមអ្វីដែលទាក់ភ្នែកដំបូងគឺ ការរៀបចំហាងទៅតាមរដូវកាល ហើយសម្រាប់ខែធ្នូនេះ ហាងក៏មានការរៀបចំយ៉ាងពិសេសចាំទទួល ស្វាគមន៍ថ្ងៃបុណ្យណូអែលខាងមុខនេះមកដល់ ដូច្នេះហើយមិនថាអតិថិជនថ្មីចាស់ របស់ខ្លួនទេគឺតែងតែមានអារម្មណ៍ស្រស់ថ្លាពេលមកញ៉ាំអាហារនៅទីនេះ រួមផ្សំជាមួយបរិយាកាស សេវាកម្មដ៏កក់ក្តៅទៀតនោះ ងាកចិត្តទៅណាមិនរួចទេ។
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ចំណែកឯរូបរាង Menu ក៏មិនណយដែរប្តូររូបរាង បន្ថែមមុខម្ហូបថ្មីៗជាប្រចាំចង់អោយយើងសាក ស្វែងយល់ពីរសជាតិអាហារថ្មីៗប្លែកៗ តែក្រុមការងារសុំនិយាយមួយម៉ាត់ថា “អ៊ែមណាស់ ហាងនេះអ៊ែមមួយចប់” គឺថាពួកគាត់បានសាកភ្លក្សអស់ហើយម្ហូបថ្មីៗ ដូចដែលបានឃើញចឹង ទំនងៗហើយរសជាតិវិញធានាមិនខកចិត្តទេ និយាយពីតម្លៃក៏ពិសេសសមរម្យបំផុត សម្រាប់មុខម្ហូបថ្មីមានដូចជា៖ Tom Yum UFO ៤០០០០៛ , Beef Clay Pot ១៨០០០៛ ,  Chicken Curry Sizzle ១១០០០៛ , Singapore Style Frog’s Porridge ១៩៦០០៛,  Thai Milk Tea cold ៦០០០៛ ។
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
ហាង Street Kitchen
អ្វីីដែលកាន់តែពិសេសទៅទៀតនោះ រាល់ការកក់សម្រាប់កម្មវិធីខួបកំណើត ពីហាង Street Kitchen និងមានការបញ្ចុះតម្លៃ 15% ហើយរាល់ការទិញស្រាបៀរ១ដបថែមជូម១ដប។ ហាង Street Kitchen Cambodia លេខទំនាក់ទំនង៖ 023​ 966​ 969 ទីតាំង ៖ #19, ផ្លូវ 57, សង្កាត់បឹងកេងកង​១​ ភ្នំពេញ វីដេអូ