ការបោះឆ្នោតស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ នៅរោងភាពយន្តលេជេន

រោងភាពយន្តលេជេនកំពុងមានកម្មវិធី ជ្រើសរើសខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧ ដែលសម្រេចដោយការបោះឆ្នោតរបស់ប្រិយមិត្តអ្នកគាំទ្រ។​ សូមចុចតំណរនេះដើម្បីធ្វើការបោះឆ្នោត:​ bit.ly/bestkhmer2017 ដោយប្រិយមិត្តអាចបោះឆ្នោតរឿងខ្មែរដែលលោកអ្នកពេញចិត្តជាងគេចំនួន ៣ ដោយគ្រាន់តែបំពេញ ឈ្មោះ អ៊ីម៉ែល និងលេខទូរស័ព្ទ។​ បន្ថែមពីនេះប្រិយមិត្តដែលបានបោះឆ្នោត នឹងមានឱកាសឈ្នះសំបុត្រអញ្ជើញចូលរួមទស្សនា កម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៧ ខាងមុខនេះនៅរោងភាពយន្តលេជេន ទួលគោក នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧។ ការបោះឆ្នោតចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២យប់អាធ្រាត។ តោះចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីគាំទ្រ និងលើកកំពស់វិស័យភាពយន្តខ្មែរអោយមានភាពរីកចម្រើនទៅមុខ ដើម្បីប្រកួតប្រជែងជាមួយខ្សែភាពយន្តអន្តរជាតិផ្សេងៗទៀត។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេន។
Legend Cinemas
Legend Cinemas

នាងនួនកាហ្វេប្រេនខ្មែរ រសជាតិមិនចាញ់ប្រេនក្រៅស្រុកប៉ុន្មានទេ!

0
កាហ្វេប្រេនល្បីៗមកពីក្រៅប្រទេសច្រើនកំពុងមានវត្តមាននៅប្រទេសកម្ពុជាយើងគួរកត់សំគាល់ តែក្នុងនោះដែរយើងក៏ឃើញ កាហ្វេកូនខ្មែរយើងបង្កើតប្រេនថ្មីដោយខ្លួនឯង ហាក់ទទួលបានការពេញនិយមខ្លាំងសំរាប់អ្នកពិសាទាំងអតិថិជនខ្មែរ ទាំងបរទេសផងដែរ។
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ ក៏ស្ថិតក្នុងចំណោមហាងកាហ្វេមួយចំនួនទៀត ដែលបង្កើតដោយស្នាដៃកូនខ្មែរ ហើយដាក់យីហ៊ោឈ្មោះជាភាសាខ្មែរយើង ។ សម្រាប់នាងនួនកាហ្វេ សំភារៈឆុងកាហ្វេក៏ទំនើប និងបច្ចេកទេសឆុងកាហ្វេជំនាញ ហើយផ្ដោត​សំខាន់​ទៅលើរសជាតិកាហ្វេ​យ៉ាងឈ្ងុយឆ្ងាញ់​​ មិនចាញ់ប្រេនក្រៅស្រុកប៉ុន្មានទេ ហើយមានតំលៃសមរម្យទៀតផង ។
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
សម្រាប់បរិយាកាស​របស់ ហាងនាងនួនកាហ្វេវិញ ក៏ល្អស្ងប់ស្ងាត់ងាយស្រួលផ្លាស់​ប្តូរយោបល់គ្នារួមទាំងអាចពិសារអាហារជាច្រើនមុខនិងមានភេសជ្ជះ ច្រើនប្រភេទអោយអ្នកជ្រើសរើសបានតាមចំណង់ចំណង់ចិត្ត។ ជាចុងក្រោយយើងសង្ឃឹមថា បងប្អូនខ្មែរយើងរួមគ្នាគាំទ្រស្នាដៃ ផលិតផល អាជីវកម្ម អ្វីដែលជារបស់ខ្មែរអោយបានច្រើន ដើម្បីអោយកូនខ្មែរយើងផ្សេងៗទៀតមានកំលាំងចិត្តក្នុងការបង្កើតអ្វីដែលថ្មីបន្តទៀត។
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ផែនទី
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ
ហាង នាងនួនកាហ្វេ Tel:015 506 606 ទីតាំង៖ ផ្ទះ1229A , ផ្លូវ 371 , សង្កាត់ស្ទឹងមានជ័យ , ខណ្ឌមានជ័យ , ភ្នំពេញ ( ចុះពីផ្លូវម៉ៃដា 500ម៉ែត្រ) វីដេអូ

ហួសហេតុ​ពេក​ទេ​ដឹង​! ថោ​ន​ចេញ​បទ​ថ្មី​មួយ​បទ ដៀល​គ្រូបង្រៀន?

រាជធានី​ភ្នំពេញ​ ៖ គ្រូ​ត្រូវ​បាន​ចាត់​ទុ​កជា មាតា​-​បី​តា ទី​២​ ដែល​បង្រៀន​កូន​ៗ​ឱ្យ​មាន​ចំណេះ​​ដឹង និង​ឥរិយា​បទ​ល្អ​ក្នុង​សង្គម​ជាតិ​។ គ្រូបង្រៀន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិ​វឌ្ឍន៍​ធនធានមនុស្ស ហើយ​លោក​តែងតែមាន​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ៗ​ជា​ពន់​ពេក ។ ពិតមែន​! បើ​ទោះបីជា​មាន​គ្រូបង្រៀន​មួយ​ចំនួន​តូច ពេល​ខ្លះ​មាន​កំហុសឆ្គង​បន្តិចបន្តួច ក៏​​មិន​ដល់​ថ្នាក់​ត្រូវ បាន​យក​មក​ជា​ចងក្រង​ជា​បទ​ចម្រៀង ចំអកឡកឡឺយ​បែប​នោះ​ទេ​។ សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ ដែល​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» កំពុង​ទទួល​​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ព្រោះ​អត្ថន័យ​ហាក់ដូចជា​ជ្រុល​ហួសហេតុ​ពេក ។ មតិ​រិះគន់​បាន​និយាយ​ថា វា​ហាក់ដូចជា​គាត់ (​អ្នកនិពន្ធ​) មិន​ធ្លាប់​បាន​សិក្សា​រៀនសូត្រ ឬ​គ្មាន​​គ្រូបង្រៀន​គាត់​សោះឡើយ​តាំងពី​តូច​មក​។ បទ «​គ្រូបង្រៀន​ស្រវឹងស្រា​» ឡើង​កំ​ដៅ​រិះគន់​ក្នុង​មជ្ឈដ្ឋាន​សិស្ស និស្សិត មិនដឹង​ថា​ផលិតកម្ម​ថោ​ន​មាន​ចេតនា​ឱ្យ​បទ​ចម្រៀង​មួយ​នេះ​ផ្ទុះ ក្រោយ​ដឹង​ថា​ មួយ​រយៈ​នេះ​ចម្រៀង​របស់​ខ្លួន​ស្ងាត់​ឬ​យ៉ាងណា​ទេ ឬក៏​ចង់​បង្ហាញ​ជ្រុង​មួយ​របស់​គ្រូ​ៗ​ខ្លះ បាន​ក្រុម​ហ៊ុន​និពន្ធ​បទ​ចម្រៀង វាយប្រហារ​គ្រូ​ៗ​យ៉ាង​ចាស់ដៃ ទាំង​ដឹង​ថា គ្រូ​បង្រៀន​មួយ​ថ្ងៃ គឺ​ស្មើ​គ្រូ​មួយ​ជីវិត​។ ចម្រៀង​នេះ​គ្រាន់តែ​ចំណងជើង គឺ​ញាក់សាច់ ព្រោះ​មិនមែន​រួមចំណែក​ជួយ​សង្គម​ទេ តែ​ជា​គំនិត​បំផុស​ឱ្យ​សិស្ស​ៗ​ភ្លេច​គុណគ្រូ​ទៅ​វិញ​ទេ ។ ការ​និពន្ធ​បទ​បែប​នេះ​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ទឹកចិត្ត​គ្រូបង្រៀន​ទូទៅ​ដែល​ពួក​គាត់​ខំប្រឹង​ប្រែង​បង្រៀន​សិស្ស​អស់​ទាំង​​ចិត្ត និង​កាយ​។ ចង់​សួរ​មួយ​លោក​អ្នកនិពន្ធ តើ​លោក​អាច​រាប់​ឈ្មោះ​គ្រូ​របស់​លោក ដែល​បាន​បង្ហាត់​បង្រៀន​ឱ្យ​លោក​ចេះ​និពន្ធ​មក​ដល់​ថ្ងៃ​នឹង​អស់​ទេ? មិន​បាន​សងគុណ​ពួក​គាត់ សូមកុំ​រក​នឹក​​ចំណុច​អាក្រក់​១​លើ​១​លាន​មក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​គ្រូបង្រៀន​ទូ​ទាំង​ប្រទេស។ បើ​លោក​មិន​គោរព មិនដឹង​គុណគ្រូ​របស់​លោក​កុំ​ប​ង្វ​ក់កូន​ខ្មែរ ឱ្យ​មិន​ស្គាល់​ពី​តម្លៃ​របស់​គ្រូបង្រៀន​តាម​រយៈ​បទ​ចម្រៀង​។ បទ​ចម្រៀង​ថ្មី​ដែល​លេច​ចេញ​ការ​រិះគន់​នេះ ត្រូវ​បាន​ផលិតកម្ម​ថោ​ន​បញ្ចេញ​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ​នៅ​លើ​គេ​ហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​។ ក្រោយ​ការ​បញ្ចេញ​គេ​ឃើញ​មាន​ការ​​រិះគន់​ជា​ច្រើន​ថា បទ​ចម្រៀង​នេះ​មាន​អត្ថន័យ​បន្ទាប​តម្លៃ​គ្រូបង្រៀន​ទៅ​វិញ បើ​ទោះ​បីជា​បទ​ចម្រៀង​នេះ​ចង់​ឲ្យ​គ្រូបង្រៀន​គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្តី​។ អ្នកនិពន្ធ​សម័យ​ថ្មី​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណងជើង​ថា «​គ្រូបង្រៀន​ស្រវឹងស្រា​» ដែល​ក្នុង​ខ្លឹមសារ​នោះ​បញ្ជាក់​ថា «​ឲ្យ​តែ​ស្រវឹង គ្រូ​កាច​ចម្លែក បង្រៀន​ប្លែក​ៗ​​ខឹង​ស្រែក ខឹង​វាយ​» ដែល​ក្នុង​ន័យ​នេះ គឺ​ហាក់ដូចជា​មើល​ស្រាល​ចំពោះ​គ្រូបង្រៀន​បន្តិច​ហើយ​។ តើ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​, ក្រសួង​ព័ត៌មាន និង​ក្រសួង​វិចិត្រសិល្បៈ ជាដើម​អាច​នឹង​​ពិ​និត្យ​មើលថា តើ​បទ​ចម្រៀង «​គ្រូបង្រៀន​ស្រវឹងស្រា​» គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​ឬ​យ៉ាងណា? តើ​វា​ប៉ះពាល់​ដល់​អារម្មណ៍​គ្រូបង្រៀន​ទូ​ទាំង​ប្រទេស​ដែរ​ឬ​ទេ?

នាយ​វីតាមីន​សេ ចង់​នៅ​មានជីវិត​ដើម្បី​ ​កំដរ​ចៅ​ៗ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១ រសៀល ថ្ងៃ​ទី​១២ ធ្នូ ២០១៧ តារា​កំប្លែង​នាយ​វីតាមីន​សេ ត្រូវ​បាន​បញ្ជូន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ជា​ថ្មី​ទៀត​ហើយ ។ ការ​ចាកចេញ​លើក​នេះ​មិនមែន​ទៅ​ពិនិត្យ និង​តាមដាន​សុខភាព​ដូច​មុន​ទៀត​ទេ តែ​ជា​ការ​ចេញ​ទៅ​ចាក់​ថ្នាំ​រំលាយ​ដុំ​សាច់​ក្នុង​ថ្លើម ដែល​ការ​ចាក់​ថ្នាំ​នេះ​ធ្វើ​ឲ្យ​មានការ​ភ័យ​បារម្ភ​ខណៈ​ដែល​សុខភាព​របស់​គាត់​កាន់តែ​ខ្សោយ ។ ការ​ចាក់​ថ្នាំ​រំលាយ​ដុំ​សាច់​នឹង​អាច​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​របស់​នាយ​វីតា​មីន​សេ ប៉ុន្តែ​ទាំង​ក្រុម​គ្រូពេទ្យ និង​គ្រួសារ​ផ្ទាល់​អះអាង​ថា មិន​មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​នេះ​ឡើយ ។ អ្នក​នាង​មឿ​ន និមល ហៅ​ប៉េងប៉ោង​អះអាង​ថា​ជំងឺ​នាយ​វីតាមីន​សេ​នឹង​ដល់​ពេល​ណាត់ជួប​តាម​ការ​ចង់បាន​របស់​ក្រុម​គ្រូពេទ្យ ។ ដូចនេះ​ហើយ​ទើប​កាលពី​ព្រឹក​ថ្ងៃ​១២ ធ្នូ ឆ្នាំ​២០១៨​ជា​ថ្ងៃ​ចេញ​ទៅ​ប្រទេស​ថៃ​ម្តងទៀត ។ ក្នុង​ទឹកមុខ​ស្រពោន​អ្នក​នាង​ប៉េង ប៉ោង​និយាយ​ថា «​ម្តងនេះ​អត់​ពិនិត្យ​មើល​ដូច​មុន​ឡើយ ។ ជំងឺ​ដុំ​សាច់​ក្នុង​ថ្លើម ពេទ្យ​ថា​អាច​ព្យាបាល​បាន​៧០​ភាគរយ​ទើប​ខ្ញុំ​រួសរាន់​អត់​ទុក​យូរ​ទៀត​បាន ។ ថ្ងៃ​១៨​ធ្នូ​នឹង​ចូល​ពេទ្យ​ធ្វើការ​ហើយ ដោយ​ម្តងនេះ​សម្រាក​មួយ​អាទិត្យ​​ជាង​ចំណាយ​៦​ពាន់​ដុល្លារ​ជាង ។ បើ​ទោះជា​បែប​ណា​ពេល​នេះ​លោកប៉ា​នាង​ខ្ញុំ​ខ្សោយ​ហត់ សម្រាន្ត​មិន​ស្រួល​ទេ ។ តាំងពី​ទៅ​ថៃ​លើក​ទី​១​មក​អត់​បាន​លេបថ្នាំ​១​គ្រាប់​ឡើយ ។ បើ​ទោះជា​ស្ថានភាព​យូរ​ទៀត​មាន​តែ​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន​ហើយ​សា​ហ៊ុយ​ធ្វើ​ដំណើរ​គឺជា​ការ​ខ្នះខ្នែង​ពី​សប្បុរសជន​ដែល​អាណិត​ប៉ា​របស់​នាង​ខ្ញុំ ។ ពេទ្យ​ថា​អាច​ព្យាបាល​បាន​៧០% គឺជា​ក្តី​សង្ឃឹម​ច្រើន​ណាស់​សម្រាប់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​នាង​ខ្ញុំ​ចង់ឱ្យ​គាត់​រស់​មើល​ស្រុក​ទេស និង​កូនចៅ​យូរ​ជាង​នេះ ។ ប៉ា​នាង​ខ្ញុំ​ច្រើន​និយាយ​អ៊ីចឹង​រហូត​ទើប​នឹក​អាណិត​គាត់​» ។ ក្នុង​សភាព​ស្លេកស្លាំង ភ័យ​ៗ​នាយ​វីតាមីន​សេ រៀបរាប់​ក្នុង​សំឡេង ខ្សាវ​ៗ​ថា​«​ខ្ញុំ​សម្រាន្ត​មិន​លក់​ទេ និយាយ​វិញ​ហត់ ឈឺ​ក្នុង​សាច់​នៃ​ខ្លួន​នេះ​ណាស់ ។ ខ្ញុំ​ចង់​ជា​ឱ្យ​ស្រាល​ខ្លួន ប្រាប់​តាម​ត្រង់​ខ្ញុំ​ចង់​នៅ​ជិត​ចៅ ចង់​នៅ​រស់​៤​ទៅ​១០​ឆ្នាំ​ទៀត មើល​ប្រទេស​ជាតិ​យើង​ដែល​រីក​ចម្រើន​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ខ្ញុំ​គ្រប់​រូបភាព សូម​ប្រកប​ដោយ​​ភាព​សុខ​សប្បាយ អាយុ​វែង សុខភាព​ល្អ​» ៕

លោកតា​ផ្លុ​ង មឿ​ក អ្នកសិល្បៈ​បុរាណ ជីវិត​ចុង​ក្រោយ​ក្នុង​ភាព​តោកយ៉ាក

បើ​ទោះបីជា​ចូល​បម្រើ​សិល្បៈ​ស្ទើរ​មួយ​ជីវិត​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​វ័យ​ជរា​នេះ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោកតា ផ្លុ​ង មឿ​ក មិន​បាន​បន្សល់​ទុកទ្រព្យ​សម្បត្តិ​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។ ពេល​ឈាន​ចូល​វ័យ​ចាស់ជរា​មាន​ជំងឺ​ជាមួយនឹង​ការ​បាត់បង់​សមត្ថភាព​សម្តែង​ផង​នោះ ក្រុម​គ្រួសារ​របស់​លោកតា ផ្លុ​ង មឿ​ក បាន​ជួប​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង រហូត​លក់​ផ្ទះ​ដើម្បី​យក​ប្រាក់​ទូទាត់​សង​ធនាគារ ហើយ​ត្រូវ​នាំ​គ្នា​មក​រស់នៅ​បន្ទប់​ជួល​វិញ ។ បច្ចុប្បន្ន​លោកតា ផ្លុ​ង មឿ​ក អាយុ​៨៣​ឆ្នាំ រស់​ក្នុង​ស្ថានភាព​ជីវិត​ចុង​ក្រោយ ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​សង្វេគ​មិន​ខុស​ពី​គ្រួសារ​អស់សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ជីវភាព​ទីទ័ល ហើយ​ជម្ងឺ​ធ្ងន់​ច្រើន​មុខ​ជាមួយនឹង​ការ​រស់នៅ​ក្នុងផ្ទះ​ជួល​មួយ​នៅ​ជិត​វត្ត​ស្វាយ​ពពែ ។ កូនស្រី​លោកតា ផ្លុ​ង មឿ​ក អ្នក​នាង​ផ្លុ​ង រចនា និយាយ​ថា ក្រុម​គ្រួសារ​តែងតែ​និមន្ត​ព្រះ​សង្ឃ​សូត្រធម៌​ជូន​គាត់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ព្រោះ​គាត់​ពិសា​មិនសូវ​បាន សម្រាន្ត​មិនសូវ​លក់ ។ ពួក​នាង​គ្មាន​លទ្ធភាព​មើល​គាត់ ហើយ​គាត់​ហូប​មិនសូវ​បាន ក៏​និមន្ត​ព្រះសង្ឃ​សូត្រធម៌​ជូន​គាត់ ប្រាប់​គាត់​ឲ្យ​តាំងចិត្ត​ស្ដាប់​ព្រះធម៌​រហូត​គាត់​អាច​ហូប​បាយ​បាន​ខ្លះ ។ លោកតា ផ្លុ​ង មឿ​ក កើត​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​១៩៤១ នៅ​ភូមិ​កោះ​ស្លា ឃុំ​ស្នោ ស្រុក​ភ្នំពេញ បច្ចុប្បន្ន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ គាត់​គឺជា​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ប្រុស​២​ស្រី​២ ។ ឪពុក​របស់​គាត់​ឈ្មោះ គឹ​ម ផ្លុ​ង អតីត​ជា​ជំទប់​(​ស្លាប់​) ឯ​ម្ដាយ​ឈ្មោះ យី​ម សេក ជា​មេផ្ទះ ​(​ស្លាប់​) ។ លោកតា​ផ្លុ​ង មឿ​ក ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ចំនួន​២​លើក ។ លើក​ទី​១ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី នុ​ត ណាត់ ក្នុង​ឆ្នាំ​១៩៦០ ។ ភរិយា​របស់​គាត់​អ្នកស្រី នុ​ត ណាត់ ជា​កសិករ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ព​ន្សាំ​ង ស្រុក​អង្គស្នួល ខេត្តកណ្ដាល តែ​គាត់​(​ប្រពន្ធ​)​បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុ​ល​ពត ។ លោកតា​ផ្លុ​ង មឿ​ក មានកូន​ចំនួន​៤​នាក់ ស្រី​ទាំងអស់ ។ សិល្បករ​បុរាណ​រូប​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​លើក​ទី​២​ជាមួយ​អ្នកស្រី ពិ រ៉ា ជា​អ្នក​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​១៩៨០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អាយុ​៦២​ឆ្នាំ ។ ពួក​គាត់​បង្កើត​បានកូន​៥​នាក់​ទៀត​គឺ​ប្រុស​៣ ស្រី​៣​នាក់ ។ ក្នុង​ចំណោម​កូន​ទាំងអស់​របស់​លោកតា​ផ្លុ​ង មឿ​ក បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយទៅជា​អ្នកសិល្បៈ​ម្នាក់ គឺ​កូន​ប្រពន្ធ​មុន បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក ។ នៅ​អាយុ​១២​ឆ្នាំ ជីដូន​របស់​បាន​បញ្ជូន​លោកតា​ផ្លុ​ង មឿ​ក ទៅ​រៀន​ក្បួនច្បាប់​ធម៌​វិន័យ​នៅ​ក្នុង​«​វត្ត​ស្រះស្រង់​»​ស្ថិត​ក្នុង​ឃុំ​កំ​បូល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដើម្បី​បួស​ជា​ព្រះសង្ឃ ។ គាត់​បាន​ធ្វើ​ជា​កូនសិស្ស​ព្រះសង្ឃ​ប្រតិបត្តិ​ក្បួនច្បាប់​ធម៌​វិន័យ​បាន​ប្រហែល​​​២​ឆ្នាំ ទើប​បួស​ជា​សាមណេរ​នៅ​ក្នុង​វត្ត​ស្រះស្រង់ តែ​ម្ដង ដោយ​បួស​បាន​ចំនួន​៥​ព្រះ​វស្សា​ក៏​បាន​សឹក​វិញ ។ កាល​នៅ​ជា​ព្រះសង្ឃ​គាត់​រៀន​ចេះ​ធម៌អាថ៌​ច្រើន​គួរសម ជា​ពិសេស​ការ​ស្មូត្រ ដែល​កាលនោះ​មាន​ពុទ្ធបរិស័ទ​និមន្ត​គាត់​ទៅ​ស្មូត្រ​ច្រើន​ណាស់ ។ បន្ទាប់​​ពី​សឹក​រួច​មក ម្ដាយមីង​របស់​លោកតា​ផ្លុ​ង មឿ​ក ដែល​ជា​អ្នកលក់​មាស​នៅ​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​គាត់​ទៅ​រៀន​ធ្វើ​ជាងមាស នៅ​ក្នុងភូមិ​សា​ឡូង ឃុំ​កំ​បូល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ បន្ទាប់​ពី​រៀន​ចេះ​ធ្វើ​ជាងមាស គាត់​បាន​ទៅ​ធ្វើ​ជា​ជាង​ធ្វើ​មាស និង​ឆ្លាក់​ព្រះ​ពុទ្ធរូប​ជាមួយ​ម្ដាយមីង​របស់​គាត់​នោះ ។ កាល​ណោះ​លោកតា​ផ្លុ​ង មឿ​ក មាន​អាយុ​ប្រហែល​១៨​ឆ្នាំ ដោយសារ​តែ​គាត់​គឺជា​មនុស្ស​​មាន​និស្ស័យ​ផ្នែក​សិល្បៈ ក៏​បាន​រៀន​ច្រៀង​ភ្លេង​ការ និង​អា​យ៉ៃ​ជាមួយ​ស្មៀន​ឈិ​ន ដែល​ជា​ឪពុក​របស់​អ្នកចម្រៀង​អា​យ៉ៃ​ឈិ​ន ឈៀង ។ កាល​ណោះ​គាត់​ធ្វើ​ជាងមាស​ផង ពេលទំនេរ​ដើរ​ច្រៀង​អា​យ៉ៃ​តាម ស្មៀន​ឈិ​ន ផង ។ បន្ទាប់​ពី​ចេះ​ច្រៀង​អា​យ៉ៃ និង​ភ្លេង​ការ​ហើយ គាត់​ក៏​បាន​បន្ត​ដើរ​ច្រៀង​ជាមួយ​ស្មៀន​ឈិ​ន និង​អ្នកសិល្បៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ។ បន្ទាប់​ពី​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហ​នុ មក លោកតា​ផ្លុ​ង មឿ​ក បាន​ចូល​ធ្វើ​ជា​ទាហាន​ក្នុង​របប​លន់ ន​ល់ ផ្នែក​សិល្បៈ ក្នុង​តួនាទី​ជា​ប្រធាន​ក្រុម​ផ្នែក​សិល្បៈ ។ កាល​ពី​ដំបូង​មាន​អ្នកសិល្បៈ​ចូលរួម​មាន​តែ​១៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​គាត់​ក៏​បាន​ប្រមែប្រមូល​បាន​រហូត​ដល់​ទៅ​៤៥​នាក់ ។ ក្រោយមក​ក្រុម​សិល្បៈ​របស់​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ហាត់​សម្ដែង​ជាមួយ​ក្រុម​សិល្បៈ​អ៊ិ​ស្លា​ម​របស់​លោក​សុះ ម៉ាត់ នៅ​ព្រែក​តា​ទែន ខាងជើង​ព្រែក​ព្នៅ និង​បាន​សម្ដែង​ជាមួយ​ក្រុម​លោក​សុះ ម៉ាត់ រហូត​ដល់​របប​ខ្មែរ​ក្រហម​​ចូល​មក​គ្រប់គ្រង​ប្រទេស ។ នៅ​ក្នុង​របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ខ្មែរក្រហម​បាន​ជម្លៀស​លោកតា​ផ្លុ​ង មឿ​ក ទៅ​នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដោយ​កាល​ណោះ​គាត់​ត្រូវ​រស់នៅ​ព្រាត់ប្រាស​ម្ដាយ​ឪពុក បងប្អូន និង​ប្រពន្ធ​កូន ព្រោះ​សាច់ញាតិ​ទាំងនេះ របស់​គាត់​ត្រូវ​បាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។ ចាត់​ទុក​ថា​សំណាង​ជាងគេ លោកតា ផ្លុ​ង មឿ​ក ដោយសារ​មាន​ជំនាញ​កាត់សក ់និង​សិល្បៈ គាត់​មិន​ត្រូវ​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​ទេ ពោល​គឺ​កាល​ណោះ​គាត់​ត្រូវ​បាន​ខ្មែរក្រហម​បញ្ជា​​ឲ្យ​ធ្វើ​ជាងកាត់សក់ និង​កូតទ្រ​ច្រៀង​ឲ្យ​កងចល័ត​ជីក​ប្រឡាយ​ស្ដាប់ ។ ចំពោះ​ការ​ហូប​ចុក​វិញ​គាត់​មិន​ខ្វះខាត​ទេ ព្រោះ​នៅ​ពេល​ពួក​ខ្មែរក្រហម​មក​ឲ្យ​គាត់​កាត់សក់​ឲ្យ ម្ដង​ៗ គេ​តែងតែ​យក​ដំឡូង ខ្នុរ ដូង ជាដើម​មក​ឲ្យ​គាត់ ។ ក្នុង​របប​ខ្មៅ​ងងឹត​នោះ ពួក​ខ្មែរក្រហម​បាន​សម្លាប់​ប្រពន្ធ ឪពុក និង​កូន​ម្នាក់​របស់​គាត់ ។ បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ លោកតា​ផ្លុ​ង មឿ​ក បាន​វិល​មក​ភ្នំពេញ​វិញ ដោយ​រស់​នៅ​ម្ដុំ​ផ្សារ​ថ្មី ។ គាត់​បាន​ប្រមែប្រមូល​អ្នកសិល្បៈ​ដែល​សេសសល់​ពី​ការ​កាប់សម្លាប់​ក្នុង​របប​ខ្មែ​ក្រហម ចងក្រង​ជា​ក្រុម​សិល្បៈ​មួយ​ឡើង ដែល​ក្រោយ​ប្រមូល​គឺ​មាន​ដូច​ជា យាយ​​ម៉ែ​ម៉ឺន យាយ​ផា​ន់ យាយ​មុត សា​អឿ​ន លោក​ឡេ​ង សំបូ អ្នកស្រី​ព្រំ ផល្លា អ្នកស្រី​ព្រំ ផ​ល្លី នាយ​ព្រួញ​មាស នាយ​ជ្រញ់ យាយ​យ៉​យ យាយ​ណា​ង តា​សាឡា​ត់ តា​ស៊ី​ត្រូ តា​ប៉ិក​គក់ ជាដើម ។ ក្រុម​សិល្បៈ​របស់​គាត់​ត្រូវ​បាន​ឯកឧត្ដម តាំង សា​រឹម ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម បញ្ជូន​ទៅ​ធ្វើការ និង​សម្ដែង​នៅ​ក្នុង​ការដ្ឋាន​ស្រែអំបិល ខេត្តកំពត ។ ក្រោយមក​ឯកឧត្ដម​តាំង សា​រឹម បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​បាន​បង្កើត​«​ក្រុម​សិល្បៈ​ស្រែអំបិល​»​ឡើង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម ជិត​វត្ត​កោះ ។ ក្រោយមក​ទៀត លោកតា​ផ្លុ​ង មឿ​ក ក៏​ដូច​ជា​អ្នកសិល្បៈ​ផ្សេង​ទៀត បាន​ចាប់​ដៃគូ​ចេញ​សម្ដែង​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ ទាំង​នៅ​ភ្នំពេញ ក៏​ដូច​ជា​ទៅ​សម្ដែង​នៅ​តាម​បណ្ដា​ខេត្ត​នានា ។ ក្រោយមក​សមាជិក​ទាំងអស់​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ផ្សេង​ៗ​រៀងខ្លួន ដែល​មាន​អ្នកខ្លះ​ចូល​បម្រើ​ការងារ​វិទ្យុ និង​ទូរទស្សន៍​ជាតិ អ្នក​ខ្លះ​ចូល​កង​អង្គរក្ស អ្នកខ្លះ​ចូល​ក្រសួងមហាផ្ទៃ អ្នកខ្លះ​ចូល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ជាដើម ។ ចំណែក​លោកតា​ផ្លុ​ង មឿ​ក បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ផ្នែក​សិល្បៈ ដោយ​ទទួល​បាន​ឋានន្តរស័ក្ដិ​ថ្នាក់​វរសេនីយ៍ឯក​«​ស័ក្តិ​៥» ។ លោកតា​ផ្លុ​ង មឿ​ក ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​របស់​គាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​តាំង​តែ​ពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ព្រោះ​នៅ​សម័យ​នោះ​ប្រទេស​កម្ពុជា​មាន​ទូរទស្សន៍​ដែរ តែ​ជា​ទូរទស្សន៍​ស​ខ្មៅ ។ ទស្សនិកជន​ស្គាល់​គាត់​នៅ​ពេល​នោះ គឺ​តាម​រយៈ​ការ​សម្ដែង​អា​យ៉ៃ​រឿង ជាមួយ​គ្រូបង្ហាត់​របស់​គាត់ គឺ​ស្មៀន​ឈិ​ន ឪពុក​របស់​លោក​ឈិ​ន ឈៀង ។ ក្រោយមក​ទៀត បន្ទាប់​ពី​ទូរទស្សន៍​ជាតិ​ចាប់ផ្ដើម​បង្កើត​ឡើង​វិញ គាត់​ក៏​ដូច​ជា​អ្នក​សិល្បៈ​ជើង​ចាស់​ផ្សេង​ទៀត ចាប់ផ្ដើម​មានមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ជា​បន្ត​បន្ទាប់ ។ លុះដល់​ពេល​មាន​ផលិតកម្ម និង​ទូរទស្សន៍​ក្នុងស្រុក​បង្កើត​កាន់តែ​ច្រើន ពួក​គាត់​ចាប់ផ្ដើម​មានការ​ងារ​កាន់តែ​ច្រើន​ទៅ​តាម​នោះ​ដែរ ។ លោកតា​ផ្លុ​ង មឿ​ក ធ្លាប់​ថត​អា​យ៉ៃ​រឿង​កំប្លែង រឿង​មនោសញ្ចេតនា ស្ប៉ត​ពាណិជ្ជកម្ម និង​ស្ប៉ត​អប់​រំជា​ច្រើន​មាន​ដូច​ជា រឿង​«​ស្រមោល​ស្នេហ៍​» រឿង​«​ចាស់​ព្រើល​មិន​មើល​ប្រាណ​» រឿង​«​ទុំ​ទាវ​» «​តា​ភោគ​» «​អា​ខ្វាក់​អា​ខ្វិន​» រឿង​«​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​» និង​រឿង​ជា​ច្រើន​ទៀត ដែល​គាត់​មិន​ចាំ​ចំណងជើង​អស់ ។ ចំពោះ​ប័ណ្ណសរសើរ មេដាយ ព្រមទាំង​គ្រឿង​ឥស្សរិយយស​វិញ លោកតា​ផ្លុ​ង មឿ​ក ធ្លាប់​ទទួល​បាន​ច្រើន ប៉ុន្តែ​ប័ណ្ណសរសើរ និង​គ្រឿង​ឥស្សរិយយស​មួយ​ចំនួន​បាត់​ដោយសារ​គាត់​រើ​ផ្ទះ​ច្រើន​លើក ។ បច្ចុប្បន្ន​នៅ​សល់​តែ​៤​ទៅ​៥​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ប័ណ្ណសរសើរ​ចេញ​ដោយ​នាយក​រដ្ឋមន្ត្រី​ចំនួន​៣ ។ ក្នុងអំឡុងពេល​ចុង​ក្រោយ​នៃ​ជីវិត​លោកតា​ផ្លុ​ង មឿ​ក មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​ក្រុម​គ្រួសារ​ប្រឈម​នឹង​ការ​លំបាក​គ្មាន​ប្រាក់​ព្យាបាល ។ អ្វី​ដែល​សេសសល់​សម្រាប់​ជីវិត​ជា​អ្នក​សិល្បៈ​បុរាណ​របស់​គាត់ គឺ​ជំងឺ និង​រស់នៅ​ផ្ទះ​ជួល​យ៉ាង​លំបាក ៕

ល្បីតាំងពីបាត់ដំបងមកដល់ភ្នំពេញ ទាំងខ្យូតទាំងឆ្ងាញ់!

មកតាំងពីបាត់ដំបង នាំទាំងខ្យូតទាំងឆ្ងាញ់មកអង្រួនចិត្តដល់អ្នកភ្នំពេញម្តងមើល៎ ជឿជាក់ថាអ្នកទីរួមខេត្តបាត់ដំបងច្បាស់ណាស់ថានិងស្គាល់ហើយ ហាងនំ TheCake ល្បីមានរសជាតិឆ្ងាញ់កប់​ ។ ហាងនំខេក TheCake បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំផ្លូវកម្ពុជាក្រោម ខាងលិចស្តុបណានជីង ។
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
និយាយដល់ហាងនំ TheCake សម្រាប់អ្នកធ្លាប់សាកពិតជាមិនភ្លេចរសជាតិមួយគឺ រសជាតិសង្យាដូងស្លឹកតយ​ ញុាំឈ្ងុយជាប់មាត់តែម្តងអ្នកណាក៏សរសើរដែរ ហើយគ្រប់រសជាតិដែលលក់នៅហាង TheCake ញាុំយ៉ាងណាក៏មិនទ្រលាន់ មានអតិថិជនច្រើនដែលចូលមកកម្មង់ មិនមែនគាត់មានកម្មវិធីអីទេ គឺយកទៅញាុំតែម្តង ព្រោះតែរសជាតិឆ្ងាញ់ ពេលដាក់ចូលមាត់វិញមានអារម្មណ៍ថាឈ្ងុយប្លែកជាប់មាត់ហ្មង ។
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake ក៏មានទទួលកម្មង់នំអាពាហ៍ពិពាហ៍ នំខួបកំណើត នំសំរាប់ប្រារព្ធកម្មវិធីផ្សេងៗ ឬក៏ដើម្បីបង្កើតភាពភ្ញាក់ផ្អើល អោយមនុស្សជាទីស្រលាញ់ផងដែរ មានច្រើនម៉ូតសម្រាប់លោកអ្នកជ្រើសរើស សុទ្ធតែខ្យូតៗស្អាតទាក់ភ្នែក ធានាថានិងពេញចិត្តតែម្តង ។
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake
ហាង TheCake លេខទូរស័ព្ទ៖ 086 94 80 80 / 078 86 22 99 ទីតាំង៖ ផ្ទះលេខ 229 ផ្លូវ 128 កម្ពុជាក្រោម ខាងលិចស្តុបណានជីង។ វីដេអូ

ដល់ម្លឹង! ឆៃ លីដាឡែន វិវត្តន៍ខ្លួននឹកស្មានមិនដល់

រាជធានីភ្នំពេញ៖ តារាចម្រៀងដែលនិយមស្លៀកពាក់សិចស៊ី អ្នកនាង ឆៃ លីដាឡែន ថ្មីៗនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកល់គណនីហ្វេសប៊ុករបស់អ្នកនាង ដែលធ្វើឱ្យមហាជន មិនសរសើមិនបានចំពោះសម្រស់របស់នាងដែលនៅតែក្មេង វ័យ វាពិសេសឈុតរោមពណ៌ទឹកក្រូចបញ្ចេញជើងម្ខាងរបស់នាងពីចុងជើងដល់គល់ភ្លៅយ៉ាងស្រឡូន ឃើញហើយសឹងតែឈាមច្រមុះ។ អ្វីដែលគួរឱកត់សម្គាល់មួយទៀត គឺអ្នកនាងឆៃ លីដាឡែន បានវិវត្តន៍ខ្លួនពីសិល្បះការិនីមួយរូបទៅជាអ្នកលក់ឥវ៉ាន់អនឡាញ ដែលជារឿយៗគឺអ្នកនាងតែងតែ Live video ក្នុងហ្វេសប៊ុករបស់អ្នកនាងដែលប្រើឈ្មោះជាអក្សរឡាតាំង Meoun Malen ឃោសនាលក់ទឹកអប់ កាបូបដៃ និងរបស់ប្រើប្រាស់ផ្សេងៗទៀតផង។ ការវិវត្តន៍ខ្លួនជាអ្នករកស៊ីតាមអនឡាញរបស់អ្នកនាងឆៃ លីដាឡែន ឬហៅថា មឿន ម៉ាឡែន គឺជារឿងដ៏ល្អសម្រាប់អ្នកសិល្បះក្នុងការរកចំណូលបន្ថែមពីអាជីពសិល្បះ ជាពិសេសគឺជារឿងល្អក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរកលុយ ។ ខណៈមានអ្នកសិល្បះមួយចំនួនតូចបានប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់ជាន់ពន្លិចអ្នកសិល្បះផ្សេងៗទៀត៕ ចង់ដឹងថាអ្នកនាងស្រស់ស្អាត និងសិចស៊ីទាក់ភ្នែកយ៉ាងណា តោះចុចមើលរូបថតរបស់តារាចម្រៀងរូបនេះទាំងអស់គ្នា!

ឪពុកអ្នកនាង ប៉េង ប៉ោង ពោលពាក្យប៉ុន្មានម៉ាត់ឮហើយក្តុកក្តួល

រាជធានីភ្នំពេញ ៖ តាមការអោយដឹងពីអ្នកនាង មឿន និមល ហៅប៉េងប៉ោងអះអាងថា ជំងឺរបស់លោកប៉ានាងនឹងដល់ ពេលណាត់ជួបតាមការចង់បានរបស់ក្រុមគ្រូពេទ្យ ។ ដូចនេះហើយទើបកាលពីព្រឹកថ្ងៃ ១២ ធ្នូ ឆ្នាំ២០១៧ ជាថ្ងៃហោះទៅប្រទេសថៃម្តងទៀត ។ ក្នុងទឹកមុខស្រពោន អ្នកនាង ប៉េង ប៉ោង និយាយថា ម្តងនេះត្រូវធ្វើបានតែម្តងនេះអត់ពិនិត្យមើលដូចមុនឡើយ ។ ជំងឺដុំសាច់ក្នុងថ្លើមពេទ្យថា អាចព្យាបាលបាន៧០ភាគរយ ទើបអ្នកនាងរួសរាន់អត់ទុកយូរទៀតបាន ។ អ្នកនាងថាថ្ងៃ១៨ ធ្នូ នឹងចូលពេទ្យធ្វើការហើយ ដោយម្តងនេះសម្រាកមួយអាទិត្យជាងចំណាយ ៦ពាន់ដុល្លារជាង ។ បើទោះជាបែបណា ពេលនេះលោកប៉ានាងខ្សោយហត់សម្រាន្តមិនស្រួលទេតាំងពីទៅថៃលើកទី១ មកអត់បានលេបថ្នាំ១គ្រាប់ឡើយ ។ បើទោះជាស្ថានភាពយូរទៀតមានតែដើរមួយជំហ៊ាន គិតមួយជំហ៊ានហើយសាហ៊ុយធ្វើដំណើរបានគឺជាការខ្នះខ្នែងពី សម្បុរជនដែលអាណិតប៉ារបស់នាង ។ ប៉េង ប៉ោង ក្នុងខ្លួនមិនស្រួលដែរនោះបានបន្ថែមថាបើទោះជាខ្លួនឯងឈឺដែរ តែនៅរឹងមាំបានដើម្បីលោកប៉ាដោយឭពេទ្យថា អាចព្យាបាល៧០%គឺជា ក្តីសង្ឃឹមច្រើនណាស់សម្រាប់ក្រុមគ្រួសារនាងដោយនាងចង់អោយគាត់រស់មើលស្រុកទេសកូនចៅយូរជាងនេះ ដែលប៉ានាងច្រើននិយាយចឹងរហូតទើបនឹកអាណិតគាត់ ។ ក្នុងសភាពស្លេកស្លាំងភ័យៗ លោក វីតាមីនសេ បានរៀបរាប់ក្នុងសំឡេងខ្សាវៗថា គាត់សម្រាន្តមិនលក់ទេនិយាយវិញហត់ឈឺក្នុងសាច់នៃខ្លួននេះណាស់ ។ លោកចង់ជាអោយស្រាលខ្លួនប្រាប់តាមត្រង់លោកចង់នៅជិតចៅចង់នៅរស់៤ទៅ១០ឆ្នាំទៀត មើលប្រទេសជាតិយើងដែលរីកចម្រើននេះអ្វីដែលប្រាថ្នា ។ លោកតាក៍សម្តែង ការអរគុណសម្បុរសជនទាំងអស់បានជួយលោកគ្រប់រូបភាព សូមប្រកបដោយភាពសុខសប្បាយអាយុវែងសុខភាពល្អ៕

អ្នកសិល្បៈ​ជើង​ចាស់​2​នាក់​មាន​ឋានៈ​ខ្ពស់

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង តន្ត្រីករ និង​អតីត​តារា​សម្តែង​ជើ​ស​ចាស់​ចំនួន​ពីរ​នាក់​ត្រូវ​មជ្ឈដ្ឋាន​ជា​ច្រើន​ចាប់អារម្មណ៍​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គាត់​មានបុណ្យ​សក្តិ​ខ្ពស់ និង​កាន់​តំណែង​ធំដុំ​ក្នុង​ជួរ​មន្ត្រីរាជការ បន្ទាប់​ពី​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​វិស័យ​សិល្បៈ ។ អ្នកសិល្បៈ​ទាំង​ពីរ​នាក់​នោះ គឺ​អតីត​តារា​សម្តែង​លោក​សម តារា និង​តារាចម្រៀង និង​តន្ត្រីករ​លោក​មិ​ញ សុធី​វណ្ណ ហៅ​តូ ដែល​ពួក​គាត់​ទាំង​ពីរ​មាន​ឋានន្តរសក្តិ​ស្នើ​គ្នា​គឺ​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​បី​) ។ អតីត​តារាភាពយន្ត​គឺ​លោក សម តារា ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន​កំពុង​តែ​កាន់​តួនាទី​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ ។ លោក​សម តារា បាន​ដកខ្លួន​ចេញពី​ពិភព​សិល្បៈ​ប្រមាណ​ជា​ជាង​២០​ឆ្នាំ​មក​ហើយ ។ ដោយសារ​តែ​ការ​ដកខ្លួន​រយៈពេល​យូរ​ដូច្នេះ ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​យល់​ថា រូប​លោក​ទំនងជា​ចេញ​ទៅ​រស់នៅ​បរទេស ប៉ុន្តែ​លោក​មិន​បាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ទឹកដី​កំណើត​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បាន​ក្លាយជា​ឧត្តមសេនីយ៍ឯក ។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មួយ​ស្រី​របស់​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន ហើយ​បន្ទាប់​ពី​នោះ​មក​លោក​បាន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​សិល្បៈ​។ លោក​សម តារា បាន​ប្រែប្រួល​រូបរាង​ខុស​ពី​មុន​ឆ្ងាយ ដែល​ទស្ស​និក​ភាគច្រើន​អាច​មើល​លោក​មិន​ស្គាល់​ថា​ជា​អតីត​តួ​ប្រុស​ក្នុង​រឿង «​បិសាច​ក្រមុំ​» ទេ ។ បើ​ទោះបីជា​លោក​សម តារា បាន​ផ្តាច់​ចេញ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​ជា រឿយ​ៗ​គេ​តែងតែ​លេច​លឺ​ថា អតីត​តារាភាពយន្ត​ដ៏​ល្បី​រូប​នេះ​នៅ​តែ​មានការ​នឹកនា​ដល់​អ្នកសិល្បៈ​រួម​ជំនាន់ ហើយ​ជា​ធម្មតា​លោក​តែងតែ​មានការ​ជួយ​ទំនុកបម្រុង ខ្លះ​ៗ​ដល់​អ្នកសិល្បៈ​ដែល​មាន​ការ​ខ្វះខាត​ផង​ដែរ​។ ចំណែក​តន្ត្រីករ និង​តារាចម្រៀង​លោក មិ​ញ សុធី​វណ្ណ បច្ចុប្បន្ន​មាន​ឋានៈ​ឧត្តម​សេនីយ៍​ឯក ហើយ​មាន​តួនាទី​ជា​ប្រធាន​សេនាធិការ​ទទួល​បន្ទុក​អភិវឌ្ឍន៍​សិល្បៈ និង​កីឡា​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។ មនុស្ស​ភាគច្រើន​ច្បាស់​ជា​ស្គាល់​លោក​មិ​ញ សុធី​វណ្ណ ដែល​ជា​តន្ត្រីករ​ដ៏​ល្បីឈ្មោះ​មួយ​រូប​តាំងពី​ទសវត្សរ៍​ទី​៨០​មក តាម​រយៈ​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​លោក​ដូច​ជា បទ​« Welcome to Cambodia» «​លក់​ស្រែ​ចូល​បារ​» និង​បទ​«​តា​រៀន​អង់គ្លេស​»​ជាដើម ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ខ្មែរ​នា​សម័យ​កាលនោះ ។ បច្ចុប្បន្ន​បទ​ចម្រៀង​របស់​លោក​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ ក៏​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មនុស្ស​គ្រប់​វ័យ ។ លោក​មិ​ញ សុធី​វណ្ណ ធ្លាប់​បាន​ឡើង​តំណែង​ជា​ច្រើន​លើក​នៅ​ក្នុង​ការងារ​រាជការ​តាំងពី​ឆ្នាំ​១៩៧៩​មក ដោយនៅ​ឆ្នាំ​២០១០​លោក​បាន​តំណែង​ជា​អនុប្រធាន​នាយកដ្ឋាន​រដ្ឋ​បាល​​ទូទៅ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​តន្ត្រីសម័យ និង​ជា​ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ កាលពី​ឆ្នាំ​២០០៧ សមាគម​សិល្បករ​ខ្មែរ​បាន​ជ្រើសរើស​រូប​លោក​ចូល​ក្នុង​ក្រុមប្រឹក្សាភិបាល​ថ្មី ដែល​មាន​ចំនួន​១០​រូប និង​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ។ ក្នុង​វ័យ​កាន់តែ​ចាស់​បន្តិច ជាមួយនឹង​តំណែង​ធំ​ក្នុង​ជួរ​មន្ត្រីរាជការ​ថែម​ទៀត​នោះ​លោក​មិ​ញ​សុធី​វណ្ណ ហាក់​រយាល​បន្តិច​ក្នុង​ការ​ចូលរួម​ច្រៀង​តាម​ឆាក​តន្ត្រី​នានា ប៉ុន្តែ​លោក​មិន​ទៅ​ណា​ឆ្ងាយ​ពី​សិល្បៈ​ទេ ៕

ក្រោយ​មាន​ពាក្យ «​កូន​ក្មេង​មាន​អំនួត​» នាយ​ចឺម​និយាយ​ថា

រាជធានី​ភ្នំពេញ ៖ សំឡេង​នៃ​ការ​រិះគន់​បាន​ស្រោច​លើ​តារា​កំប្លែង​ដែល​វិ​វ​ឌ្ឍ​ក្លាយជា​តារាចម្រៀង​គឺ​នាយ​ចឺម ក្រោយ​ពី​បាន​បង្ហាញ​ជំហរ​ឈរ​តំណែង​កំពូល​តារាចម្រៀង​ជំនួស​លោក​ខេមរៈ សិរីមន្ត ត្រឹមតែ​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ខាង​មុខ ។ តារាចម្រៀង​នាយ​ចឺម ត្រូវ​គេ​មើលឃើញ​ថា មាន​សន្ទុះ​ខ្លាំង​ក្នុង​អាជីព​ចម្រៀង​របស់​លោក​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត ចាក​ចេញពី​សាន់​ដេ​ទៅ​ផលិតកម្ម​ហង្ស​មាស ។ ជាមួយ​ទឹកដម​សំឡេង និង​បទ​ចម្រៀង​ចាក់​ដោត​ចំ​បេះដូង​យុវវ័យ​ផង​នោះ​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យក្មេង​នាយ​ចឺម​មាន​សន្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ចម្រៀង ។ សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​​ហើយ ទើប​នាយ​ចឹ​ម បាន​សម្រេច​ដើរ​ចេញពី​ក្រុម​កំប្លែង​នាយ​ពែ​ក​មី ងាក​ទៅ​ចាប់​អាជីព​ចម្រៀង​ឲ្យ​ពេញដៃ និង​លេចលឺ​ថា នាយ អាច​នឹង​ឈរ​ជំនួស​តំណែង​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ត្រឹមតែ​រយៈពេល​១ ឬ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ។ ការ​លេចលឺ​ពី​ការ​ប្រកាស​ជំហរ​របស់​នាយ​ចឺម បែប​នេះ​ហើយ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន រិះគន់​នាយ ដោយ​ចាត់​ទុក​ថា​«​ជា​អំនួត​របស់​កូន​ក្មេង​ម្នាក់​» ។ មហាជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទើបតែ​ចាប់​អាជីព​ចម្រៀង​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ តែ​មាន​សម្តី​អួតអាង​ចង់វាយ​បំពាក់​តារាចម្រៀង​ជើង​ចាស់​ដែល​បាន​ប្រឡូក​ក្នុង​អាជីព​នេះ​ជា​ច្រើន​ឆ្នាំ និង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ពេញ​ផ្ទៃ​ប្រទេស ។ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ទស្សនិកជន​មួយ​ចំនួន​ទៀត​ក៏​បាន​រិះគន់ ចំ​ៗ​លើ​នាយ​ចឺម​ថា ជាតា​រា​ម្នាក់​ដែល​ភ្លេច​កំ​ណើ​រ​ដើម ក្នុង​ពេល​ដែល​ខ្លួន​ចាប់កំណើត​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​នោះ តែ​បែរជា​លើកតម្កើង​ខ្លួន​ខ្លាំង​ពេល​ក្លាយជា​តារាចម្រៀង​ដែល​មានឈ្មោះ​បោះ​សំឡេង​បាន​បន្តិច។ ជុំវិញ​ការ​រិះគន់​នោះ​នាយ​ចឺម បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង​អ្វី​ដែល​បាន​លើក​ឡើង​នោះ ហើយ​នាយ​ចាត់​ទុក​ការ​យល់​ឃើញ​របស់​ទស្សនិកជន​នេះ​គឺជា​ការ​ភាន់​ច្រឡំ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាយ​ចឺម បាន​បញ្ជាក់​ថា «​ចាប់តាំងពី​ខ្ញុំ​បាន​ងាក​មក​ចាប់​អាជីព​ចម្រៀង​នេះ ខ្ញុំ​មិន​ដែល​បាន​និយាយ​ពី​ការ​ចង់​ឈរ​តំណែង​ពី​រៀមច្បង ចាស់​ៗ​នោះ​ដែរ ។ ខ្ញុំ​មិន​ដែល​មានចិត្ត​ចង់​ប្រកួតប្រជែង ឬ​ប្រឡងប្រណាំង​តារា​ដែល​ជា​សិស្ស​ច្បង​របស់ខ្ញុំ​ឡើយ ព្រោះ​សម្រាប់​ខ្ញុំ​ដែល​ជាតា​រា​វ័យក្មេង​មួយ​រូប​បើ​សមត្ថភាព និង​ភាព​ល្បីល្បាញ​បាន​ប៉ុនណា គឺ​យក​ប៉ុ​ណ្នឹ​ង ហើយ​ក៏​គ្មាន​បំណង​ចង់​ឈរ​តំណែង​តារាចម្រៀង​ដែល​ធ្លាប់​ជា​Idol របស់ខ្ញុំ​ដែរ​» ។ នាយ​ចឺម បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​កុំ​ភាន់ច្រឡំ​ចំពោះ​រឿង ខណៈ​ពេល​ដែល​នាយ​ត្រឹមតែ​ជា​តារាចម្រៀង​ក្មេងខ្ចី​មួយ​រូប​ប៉ុណ្ណោះ ៕