តារា​ស្រី​ណាខ្លះ​រចនា​ស្នាម​សាក់​លើ​ដងខ្លួន?

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​មួយ​ចំនួន​បាន​រចនា​ស្នាម​សាក់​លើ​ដងខ្លួន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ។ ចំពោះ​យុវវ័យ​មួយ​ចំនួន​ក៏​ចូល​ចិត្ត​ចាក់​សាក់​ដែរ ។ ដូច្នេះ​ហើយ​ទើប​ទីតាំង​សម្រាប់​ចាក់​សាក់​បាន​រីកសាយ​បន្ត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ។ តើ​តារា​ណាខ្លះ​ចាក់​សាក់ ? កញ្ញា​និយម​ភាព​សិច​ស៊ីពេជ្រ អា​វី​ហ្សា បាន​រំលេច​ស្នាម​សាក់​ផ្នែក​ខាងក្រោយ​នៃ​ស្មា​របស់​ខ្លួន​ដោយ​មើលទៅ​ជា​ប្រភេទ​សាក់​បែប​ខ្មែរ​។ មិនដឹង​ថា​នាង​ទ្រាំ​ការ​ឈឺចាប់​ប៉ុន​ណា​ទេ​នៅ​ពេល​រង​ម្ជុលចាក់​ដោត​រាង​កាយ​សាច់​សបែប​នេះ​។ អា​វី​ហ្សា​តាំងពី​ចាក់​សាក់​មក​រមែង​រំលេច​ឱ្យ​គេ​ឃើញ​គ្រប់​សកម្មភាព​ទៅ​ណា​មក​ណា ។ អ្នក​នាង​ទូច ស្រី​លក្ខណ៍ បង្ហាញ​ស្នាម​សាក់​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ។ កញ្ញា​សឿ​ន ផា​ន​ផា​ភួង បាន​រំលេច​ឈ្មោះ​របស់​នាង​នៅ​លើ​ស្មា​ខាងក្រោយ តាម​រយៈ​ការ​សាក់​ដែរ ។ តារា​ស្រី​ម្នាក់​នេះ​តាំងពី​ឡើង​កូដ​មក​លេងខ្លួន​គួរ​ឲ្យ​ទាក់ទាញ​ខុស​ពី ដំបូង​ៗ ។ ផា​ភួង និយាយ​ថា​នាង​សាក់​នេះ​គ្រាន់តែ​មើលទៅ​ឲ្យ​ប្លែក ណាមួយ​នេះ​ជា​ឈ្មោះ​ត្រកូល​របស់​នាង​ទើប​គិត​ថា​មិន​ខុស​អ្វី ណាមួយ​សម​ស្រប​តាម​ការ​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។ ក្រៅពី​តារា​ទាំង​បី​ដួង​នេះ​គេ​ឃើញ​តារា​ល្បី​មួយ​ចំនួន​ទៀត​ដែរ​បាន​សាក់​លើ​ដងខ្លួន​ដូច​ជា​សូ​ដា នី​តា​, ទឹម រ​ដ្ឋា​, ញឹ​ម ចាន់​ថន និង​តូ​តា ជាដើម ៕

ចំណីថ្មី កំពុងទាក់ចិត្តយុវវ័យខ្លាំងនៅក្រោយសាលាយុគន្ធរ

ចំណីមាត់ថ្មី! ដែលកំពុងតែទាក់ចិត្តមិត្តៗយុវវ័យយើងខ្លាំង បានជាយើងហ៊ានថាចឹងព្រោះតែរូបរាង នៃការ៉េម TJ រាងCuteៗ និងបាយក្តាំងប្រហិតបំពងដ៏ឈ្ងុយផាយក្លិនចេញពីក្រោយសាលាយុគន្ធរ​នេះ មើលទៅទំនងដល់ហើយទ្រាំមិនសាកមិនបានទេ ។
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
បើសិនជិះក្រោយសាលាយុគន្ធរ​ កុំភ្លេចមើលតូបរទេសមួយឈ្មោះថា TJ The Cart ចូលទៅមិនខុសទេ ដឹងតែចូលចិត្តហើយ ព្រោះថាការ៉េម TJ នេះគឺមានរាងCuteៗណាស់ សុទ្ធតែត្រូវចិត្តយុវវ័យ តម្លៃក៏មិនថ្លៃដែរ ៥០០០រៀលនិង បើចង់ញាុំច្រើនមុខក៏បានប្រាប់ម្ចាស់ហាងទៅ ប៉ុន្តែត្រូវថែមលុយតាមនិងហើយ តែយ៉ាងណាក៏មិនអីដែរព្រោះយើងអាចញាុំបានច្រើនរសជាតិនោះអី!
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
បើងាកមកមើលប្រហិតបំពង បាយក្តាំងបំពងនេះវិញក៏មិនអន់អីណា! ឡើងស្រួយស្រឹបមានច្រើនពណ៌ស្រស់ៗ ស្រោចជាមួយទឹកជ្រលក់ហិរៗ ដាក់ក្នុងត្រឡោកដូងក្លិនឡើងឈ្ងុយ ហើយងាយស្រួលកាន់ញាុំ ថែមទាំងច្រើនរសជាតិទៀតផងនោះ ដឹងហើយថាអ្នកច្បាស់ជាចង់សាក ចង់ភ្លក្សហើយ ចឹងកុំអោយខាតពេលយូរមើលវីដេអូសិន ចឹងល្ងាចនេះអាចទៅសាកបានណា ។
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
ហាង TJ The Cart
Tel:010 728 299 ទីតាំង៖ ផ្លូវ 105 ក្រោយសាលាយុគន្ធរ វីដេអូ

សា​វី​ន ហ្វី​លី​ព និង​អ៊ីន សុ​ភិន ទស្សនៈ​មិន​ស្របគ្នាចំពោះ​ខ្សែភាពយន្ត​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​សា​វី​ន ហ្វី​លី​ព និង​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អ៊ិន សុ​ភិន បាន​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ដាក់​បញ្ចូល​ខ្សែភាពយន្ត​ខ្មែរ​ដែល​ដឹកនាំ​ដោយ​បរទេស​ដើម្បី​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៧ ។ ការ​ខ្វែងគំនិត​គ្នា​នេះ​កើតឡើង​បន្ទាប់​ពី​ខ្សែភាពយន្ត​ចំនួន​៣​រឿង​ដែល​ជា​ស្នាដៃ​ដឹកនាំ​ថត​ដោយ​ផលិតករ​បរទេស ហើយ​កំពុង​តែ​ទទួល​បាន​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា ខណៈ​ពេល​ដែល​ក្នុង​ចំណោម​ភាពយន្ត​ទាំង​បី​នេះ​ទំនង​ក្លាយជា​ម្ចាស់​ពាន ។ ខ្សែភាពយន្ត​ទាំង​បី​នោះ គឺ​រឿង «​ការពារ​ឧក្រិដ្ឋជន​» «​មុន​ពេល​ដួល​រលំ​» និង​រឿង​«​តម្លៃ​ស្នេហ៍​» ដែល​រឿង​ទាំងនោះ​ដឹកនាំ​ដោយ​ផលិត ករ​បរទេស បើ​ទោះបីជា​មាន​ចូលរួម​ដោយ​តារាភាពយន្ត​ខ្មែរ​ក៏​ដោយ ។ ផលិតករ​មួយ​ចំនួន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ក្រសួង​ដែល​អនុញ្ញាត​ឲ្យ​ភាពយន្ត​ទាំងនោះ​ចូលរួម​ប្រ​កូត​ប្រជែង ក្នុង​ពេល​ខ្សែភាពយន្ត​ខ្មែរ​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ​នៅ​មាន​កម្រិត​នៅឡើយ ។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​នេះ ថ្មី​ៗ​កន្លង​មក​តារា​សម្តែង​លោក​សា​វី​ន ហ្វី​លី​ព លើក​ឡើង​ថា «​អ្នក​រិះគន់​ភាគច្រើន​ប្រហែល​មិន​បាន​អាន​លក្ខខណ្ឌ​ថ្មី​នានា​របស់​នាយកដ្ឋាន​ភាព​យន្ត​ថា​តើ​ភាពយន្ត​ដែល​ផលិត​ដោយ​ផលិតករ​បរទេស​នៅ​ស្រុក​ខ្មែរ​បែប​ណា​ដែល​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ជាមួយ​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​ជាតិ​ឆ្នាំ​នេះ​បាន ? តាម​យោបល់​ខ្ញុំ បើ​គេ​ធ្វើ​បាន​ល្អ​ជាង​អបអរ​គេ​ទៅ​កុំ​ច្រណែន​គេ​អី កុំ​លាប​ពណ៌​គេ​អី យ៉ាង​ហោច​ណាស់​តួ​សម្ដែង និង​ក្រុម​ផលិត​៩៩%​សុទ្ធតែ​ជា​ខ្មែរ ។ ខ្ញុំ​និយាយ​នេះ​មិនមែន​ដោយសារ​រឿង​« Jail Break​ការពារ​ឧ​ក្រិ​ដ្ធ​ជន​» និង​រឿង «​តម្លៃ​ស្នេហ៍ » សុទ្ធតែ​មាន​ខ្ញុំ​សម្ដែង​ទេ »​។ ចំណែក​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​លោក​អុ​ិ​ន សុ​ភិន យល់​ឃើញ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​សា​វី​ន ហ្វី​លី​ព ដោយ​លោក​លើក​ឡើង​ថា «​ពាក្យ​ថា​មហោស្រព​ភាព​យន្ត​ជាតិ គឺ​អ្វី​ៗ​កូន​ខ្មែរ​ជា​អ្នក​ផលិត​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​កូន​ខ្មែរ និង​អត្តសញ្ញាណ​ជាតិ​ខ្មែរ ។ ផលិតករ​ខ្មែរ​ទាំងអស់​ខំប្រឹង​ណាស់​រហូត​ដល់​មានការ​រីក​ចម្រើន​វិស័យ​ភាពយន្ត​គួរ​ឲ្យ​កត់សម្គាល់ ផលិតករ​ខ្លះ​រហូត​ដល់​ខ្ចី​លុយ​គេ​ទៀត​មក​ផលិតភាព​យន្ត​ព្រោះតែ​ចង់​លើក​ស្ទួយ​វិស័យ​មួយ​នេះ ។ ការ​ប្រកួតប្រជែង​ចាញ់ ឬ​ឈ្នះ​ជា​រឿង​ធម្មតា ប៉ុន្តែ​ត្រូវ​សុក្រឹត និង​យុត្តិធម៌ ។ ផលិតករ​ខ្មែរ​មិន​មានគំនិត​ថោកទាប​ទៅ​ច្រណែន​នឹង​រឿង​បរទេស​ជា​អ្នក​ផលិត ចូលរួម​ប្រកួតប្រជែង ដូច​ជន​អគតិ​មួយ​ចំនួន​គិត​នោះ​ទេ គ្រាន់តែ​ចង់​ចែក​ឱ្យ​ច្បាស់​រវាង​ពាក្យ​ជាតិ និង​អន្តរជាតិ ។ បើសិន​មិន​ការ​វែកញែក​ច្បាស់លាស់​នៅ​មហោស្រព​លើក​ក្រោយ​ផលិតករ​ខ្មែរ​នឹង​មានការ​ថយ​ចុះ​ក្នុង​ការ​យក​រឿង​ទៅ​ប្រកួតប្រជែង ពេល​នោះ​មហោស្រព​ជាតិ​មាន​តែ​រឿង​ផលិត​ដោយ​ផលិតករ​បរទេស​ចូលរួម​ប្រកួតប្រជែង តើ​ឯណា​ទៅ​ពាក្យ​ថា​ជាតិខ្មែរ​ចង់​លើក​ស្ទួយ​ស្នាដៃ​ខ្មែរ​ជា​អ្នក​ផលិត ។ ផលិតករ​ខ្មែរ​នឹង​បាក់ទឹកចិត្ត​វិស័យ​ភាពយន្ត​និង​ធ្លាក់​ចុះ​វិញ​ជា​មិន​ខាន កូន​ខ្មែរ​មួយ​ចំនួន​​នឹង​អត់​ការងារ​ធ្វើ ព្រោះ​ផលិតករ​ដែល​មាន​លុយ​ច្រើន​នឹងរ​ត់ទៅ​ជួល​បរទេស​មក​ផលិត​រឿង​ដើម្បី​ដាក់​ប្រកួតប្រជែង យកឈ្មោះ ពេល​នោះ​ហើយ​កូន​ខ្មែរ​នឹង​អស់​ឱកាស​ក្នុង​ការ​បញ្ច​ញ​ស្នាដៃ​ក្នុង​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ » ។ ប្រធាន​ស្តីទី​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក​ប៉ុក បូ​រក្ស អះអាង​ថា​«​ការ​ប្រកួតប្រជែង​នេះ​ធ្វើ​ទៅ​តាម​គោលការណ៍ គឺ​ភាពយន្ត​ណា​ផលិត​នៅ​កម្ពុជា​ដែល​មាន​ទិដ្ឋាការ​ផលិត​ពី​ក្រសួង និង​មានការ​ចូលរួម​សម្តែង​ដោយ​ជនជាតិ​ខ្មែរ​មិន​ថា​ផលិត​ដោយ​ជនបរទេស​នោះ​ទេ សុទ្ធតែ​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​មហោស្រព​ភាព​ភាពយន្ត​ជាតិ​​លើក​ទី​៥ ។ មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​ខុស​ពី​ពេល​កន្លង​ទៅ ដោយ​បាន​បើក​ទូលាយ​រាល់​ភាពយន្ត​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ចូលរួម​ប្រកួត ដើម្បី​ឱ្យ​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាង​មុន​» ៕

ពេជ្រ អា​វី​ហ្សា ចង់ឱ្យ​ផលិតករ​ផ្ដល់​ឱ​កាស

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពេជ្រ អា​វី​ហ្សា ជាតា​រា​លេចធ្លោ​ម្នាក់​ក្នុង​ចំណោម​តារា​ស្រី​រីក​សាយ​​កេរ្តិ៍ឈ្មោះ​ដទៃ​ទៀត ។ ទោះជា​យ៉ាងណា​ក្តី​អា​វី​ហ្សា មួយ​រយៈ​នេះ​ការ​សម្តែង​ភាពយន្ត​ហាក់​នៅ​ទ្រឹង​មិន​ច្រើន​ដូច​ពេល​មុន ។ កញ្ញា​ពេជ្រ អា​វី​ហ្សា ទើបតែ​សម្តែង​ចប់​ពីរ​រឿង​ដោយ​រង់ចាំ​ការ​សម្ពោធ​នា​ពេល​ខាង​មុខ។ វា​មិន​រីករាយ​ទេ​ដែល​បាន​សម្តែង​ត្រឹមតែ​ពីរ​បី​រឿង គឺ​វី​ហ្សា​ចង់​ក្រសោប​ការ​សម្តែង​ភាពយន្ត​ឱ្យ​បាន​ច្រើន​បន្ត​ទៀត ។ «​នាង​ខ្ញុំ​ចង់ឱ្យ​ផលិតករ​គាត់​ផ្តល់​ការ​សម្តែង​ជូន​ច្រើន​ជាង​នេះ មិន​ចង់បាន​១​ឆ្នាំ​២​ទៅ​៣​រឿង​ប៉ុណ្ណោះ​ទេ ។ នាង​ខ្ញុំ​ច្បាម​បាន​ច្រើន​ផ្នែក​ការ​សម្តែង​​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ច្រើន​បទ​ណាស់ សុទ្ធតែ​ជា​តួអង្គ សំខាន់​ៗ​ដូច​ជា​សម្តែង​​នៅ​ផលិតកម្ម​ហង្ស​មាស ,​ថោ​ន និង​សាន់​ដេ ។ អ៊ី​ចឹ​ង​ហើយ​ទើប​គិត​ថា ​ចង់​ទទួល​ជម្រើស​ងាក​មក​បង្ហាញ​សមត្ថភាព​លើ​ទីផ្សារ​ភាពយន្ត​ឲ្យ​ច្រើន​ដូច​ចម្រៀង​ខារ៉ាអូខេ​តែ​ម្តង ។ ការ​ស្ងាត់​សម្តែង​រឿង​ប្រហែល​មក​ពី​មុន​នាង​ខ្ញុំ​មមាញឹក ហើយ​មិនសូវ​បាន​ចេញ​ថត​ទើប​ផលិតករ​គាត់​យល់​ថា​ប្រហែលជា​ផ្អាក តាម​ការណ៍​ពិត​មិន​បាន​ផ្អាក​អ្វី​ទេ​នៅ​តែ​សម្តែង​។ ជីវិត​នាង​ខ្ញុំ​មាន​តែ​សិល្បៈ​ហ្នឹងហើយ​ជួយ​បំពេញ​កម្រិតជីវភាព​គ្រា​ដើមទុន​មិន​គ្រប់​គ្រាន់​​ក្នុង​ការ​បើក​របរ​ផ្សេង ហើយ​នាង​ខ្ញុំ​មាន​អាជីព​ក្រៅ​សិល្បៈ​ក៏​មិន​ចោល​ដែរ ។ ដូចនេះ​ក៏​រំពឹង​ថា​បងប្អូន​ផលិតករ​នឹង​ផ្តល់​ទីផ្សារ​ជា​បន្ត​ទៀត​សម្រាប់​រូប​នាង​ខ្ញុំ ហើយ​ក៏​អរគុណ​ដែល​កន្លង​មក​រមែង​ជូន​ការងារ​នាង​ខ្ញុំ​បង្ហាញ​ស្នាដៃ » ។ កញ្ញា​ពេជ្រ អា​វី​ហ្សា បញ្ជាក់​ថា បច្ចុប្បន្ន​នាង​កំពុង​ថត​MV​ខារ៉ាអូខេ ថត​ស្ប៉ត ព្រមទាំង​ទទួល​ថតកុន​រឿង «​មិន​សាក​មិនដឹង​» សម្តែង​ជាមួយ​តួ​ស្រី​ម្នាក់​ទៀត​គឺ​កញ្ញា ដួង ម៉ា​និ​ច និង​តួ​ប្រុស​ដែល​ពូកែ​ខាង​ក្បាច់គុន និង​ជា​អ្នកលេង​សាច់ដុំ ៕

បើត្រូវប៉ាវមិត្តភ័ក្រអី! ហាងនេះជួយបានគ្រឿងសមុទ្រអាំងតម្លៃ ១ម៉ឺនៗគិតទៅអស់លុយតិចមែនទែន

មានគេ មានយើង យូរៗម្តងម្នាក់ទេរឿងប៉ាវមិត្តភ័ក្រ្តដើម្បី សប្បាយជុំគ្នាញ៉ាំអីនៅខាងក្រៅផ្ទះ ចឹងហើយបើដល់វេនអ្នកហើយ កុំបារម្ភកក់ហាងនេះទុកចុះ អស់លុយតិចម្ហូបមានច្រើនមុខសម្រាប់ជ្រើសរើស ជាពិសេសឥឡូវនេះ មុខម្ហូបគ្រឿងសមុទ្រ១ចាន តែ១ម៉ឺនៗរៀលប៉ុណ្ណោះ ហើយបើនិយាយពីគ្រឿងទឹកវិញមានគ្រប់ប្រភេទ ជ្រើសតាមចំនូលចិត្តអ្នកពិសា​រ។
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
ក្រៅពីគ្រឿងសមុទ្រអាំង ហាង Seafood Zone នេះក៏បានបង្កើតមុខម្ហូបថ្មីៗមួយចំនួនទៀត ជាមួយតម្លៃពិសេសៗដូចជា៖ តុងយាុំបង្កង ៣០០០០៛, បុកល្ហុងបំពង ១២០០០៛, ឈូក បុកល្ហុង ម្នាស់ ២៤០០០៛, អយស្ទ័រ អប់ទឹកកក​ ២៨០០០៛, បង្កងអាំងទឹកជ្រលក់ ៣រជាតិ ២៤០០០៛ ដើម្បីស្វាគមន៍អ្នកល្ងាចនេះ។ ចឹងល្ងាចនេះជួបគ្នាណានៅ Seafood Zone…
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
Seafood Zone
ហាង Seafood Zone ទូរស័ព្ទ៖ 081​​​​ 668 080 អាស័យដ្ឋាន៖ ទល់មុខអតីត The Summer ផ្ទះលេខ 25B ផ្លូវលេខ 294 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ វីដេអូ

មិនដឹងទៅរកឯណាទៀតទេ! គុយទាវត្រីឆ្លាម៥០០០រៀលម៉ាចាន

និយាយពីគុយទាវត្រីឆ្លាម លោកអ្នកប្រហែលជាប្លែកបន្តិចព្រោះអី យើងធ្លាប់តែលឺ ហាងគុយទាវផ្សេងៗគេប្រើសាច់ជ្រូក ប្រហិតសាច់គោ សាច់ចិញ្ច្រាំ តែហាងគុយទាវនេះខុសពីហាងដទៃទៀត ដោយគាត់ប្រើសាច់ត្រីឆ្លាមមកជំនួសវិញ។​ ចុះរសជាតិខុសពីគុយទាវផ្សេងៗយ៉ាងម៉េចទៅវិញទៅណ៎?
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
តាមពិតទៅរបៀបនៃការធ្វើគឺ សាមញ្ញទេ អី្វដែលធ្វើអោយវាមានរសជាតិប្លែកនោះត្រង់សាច់ត្រីឆ្លាម និងរូបមន្តទឹកស៊ុបពិសេសប្រចាំហាង ហើយអ្វីដែលកាន់តែសាមញ្ញនោះ គឺសម្រាប់ ​ហាង កាហ្វេដី ដែលលោកអ្នកធ្លាប់បានស្គាល់ហើយពីភាពល្បីល្បាញពីការច្នៃមុខម្ហូបប្លែកៗ មិនចេះអស់ ដែលជានិច្ចជាកាលចុងភៅស្រស់ រូបនេះតែងតែមានអ្វីៗថ្មី សម្រាប់ផ្គាប់ចិត្តអតិថិជនរបស់គាត់មិនអោយទាស់ចិត្តទេ។
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
ហើយលើកនេះ មិនមែននាំយកតែមុខម្ហូបថ្មីប្លែកតែម៉្យាងនោះទេ អ្វីដែលកាន់តែអស្ចារ្យ​សម្រាប់គុយទាវ១ចាននេះលក់ក្នុងតម្លៃដ៏ពិសេសរហូតដល់បំណាច់ឆ្នាំនេះតែម្តង ដោយក្នុង១ចានតម្លៃ​ បញ្ចុះរួចសល់ត្រឹមតែ៥០០០រៀលប៉ុណ្ណោះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០១៧។ ចឹងហើយនៅចាំអីទៀត សាកអ្វីដែលថ្មីប្លែកមាត់ម្តងមើល រសជាតិម៉េចៗប្រាប់ តៗគ្នាផងណា ទាន់គេនៅបញ្ចុះតម្លៃ…
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
គុយទាវត្រីឆ្លាម - កាហ្វេដី
គុយទាវត្រីឆ្លាម – កាហ្វេដី
ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64​ ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016​​ 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា​ សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ វីដេអូ

ដល់ម្លឹង! នាយចឺម​ដាក់កំហិត​ខ្លួនឯងដាច់​ខាត១ឆ្នាំ​ទៀតត្រូវល្បីកប់ដូច​សិរីមន្ត

រាជធានីភ្នំពេញ ៖ តារាកំប្លែងទើបលាឈប់ពីក្រុមកំប្លែងសុីធីអិន ដើម្បីពង្រឹងទីផ្សារចម្រៀងនាយចឺម ហាក់ប្រែប្រួលកេរ្តីឈ្មោះបន្ទាប់ពីវិវត្តន៍ខ្លួនមកធ្វើជាអ្នកចម្រៀងវិញ ។ មានការទម្លាយថានាយចឺមបានផ្តល់ភាពជឿជាក់លើខ្លួនឯងថា លោកនឹងល្បីមិនចាញ់រៀមច្បង សិរីមន្តមិនអោយផុតឆ្នាំក្រោយឡើយ ។ អាចទៅរួចបានប៉ុណ្ណាជាមួយសិរីមន្តដែលជាតារាចម្រៀង មានទឹកដមសំឡេងខ្ពស់ពិបាករកគូប្រៀប ប្រសិនបើនាយចឺម ជើងថ្មីសុទ្ឋតែចេញកាលបរិច្ឆេទល្បីអោយដូចសិរីមន្តមិនអោយផុតឆ្នាំក្រោយ ។ ទស្សនិកជនភាគច្រើនបានគិតថានេះជាការប្រៀបធៀបជ្រុល ប្រសិនបើនោះជាសំដីចេញពីនាយចឺមមែន ដោយសារតែទីផ្សារសិល្បៈរមែងមិនទៀងទាត់ឡើយអាចងើបអាចឡើងមើលមិនឃើញ ។ ដូចនេះអ្វីៗមានតែពឹងលើសមត្ថភាព ការព្យាយាមរំលេចអ្វីថ្មីៗ ហើយនឹងប្រជាប្រិយភាពត្រូវរក្សាដោយចរិកលក្ខណៈនៅខាងក្រៅផងដែរ។ គួរបញ្ជាក់ផងដែរនាយចឺមតាំងពីខេមរៈ សិរីមន្តលាឈប់ជាតារាសាន់ដេមកខាងក្រុមហ៊ុននេះបានចេញចម្រៀងលំដាប់យុវវ័យជាច្រើនអោយតារាកំប្លែងរលកក្រោយនាយចឺមច្រៀងជាប្រចាំរហូតមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកស្តាប់ទើបសម្រេចរក្សានាយចឺមទុកធ្វើជាគ្រាប់ពេជ្រនៅសាន់ដេរ៕

ស្ទើរមិននឹកស្មាន ម៉ាយ៉ាវីន ព្រឺសម្បុរព្រោះព្រលឹង សាន ស្រីឡៃ មកលេង!

រាជធានីភ្នំពេញ ៖ តារាចម្រៀង ដែលបាត់មុខជាច្រើនខែ អ្នកនាង ម៉ាយ៉ាវីន នៅតែប្រកបវិថីសិល្បៈ មិនទាន់ដកថយឡើយ ។ ក្នុងពេលថ្មីៗនេះ ម៉ាយ៉ាវីន បានទម្លាយរឿងមួយធ្វើអោយ នាងព្រឺសម្បុរតែម្តងក្រោយយល់សុបិន្ត ។ បើទោះពេលវេលារំលងទៅអស់ជាច្រើនថ្ងៃក្នុងព្រឹត្តិការណ៍ សាន ស្រីឡៃ រងការបាញ់ប្រហារពីស្វាមីបាត់កាយទាំងពីរ ក៍មួយរឿងនេះស្ថិតនៅការចងចាំក្នុងអារម្មណ៍ទស្សនិកជនខ្លះនៅឡើយ ។ អ្នកនាងម៉ាយ៉ាវី ដែលមិនធ្លាប់មានទំនាក់ទំនងណាមួយជិតដិតជាមួយតារាចម្រៀងអភ័ព្ទ សាន ស្រីឡៃ បែរជាយល់សុបិន្តឃើញស្រីឡៃរត់មកឱបនាងញញឹមទឹកមុខស្រពោន ។ ម៉ាយ៉ាវីនបានអះអាងថា នាងមិនធ្លាប់ជួបអ្នកនាងសាន ស្រីឡៃនៅខាងក្រៅទេ ។ប៉ុន្តែភាពអាណិតតក់ស្លុតក្រោយ នាងត្រូវស្វាមីបាញ់សម្លាប់នាងបានទៅចូលបុណ្យ៧ថ្ងៃ នាវត្តទួលទំពូង។ លុះក្រោយមកស្រាប់តែប៉ុន្មានថ្ងៃមកយល់សុបិន្តដល់ទៅបីបួនថ្ងៃជាប់គ្នា ឃើញស្រីឡៃចេះតែមកឱបញញឹមហាក់ដូចជា មកអរគុណដែលមកចូលរួមបុណ្យរបស់នាង ។ យ៉ាវីនថានាងមិនតក់ស្លុតពេកឡើយ ដោយគ្រាន់តែឆ្ងល់ហេតុអ្វីនាងចេះតែមកយល់សុបិន្តចឹង បើយើងទាំង២មិនដែលស្គាល់គ្នាឬជួបនៅខាងក្រៅម្តងឡើយ ។ យ៉ាងណាមិញ នាងគ្មានអ្វីក្រៅពីឧទ្ទិសកុសលជូនវិញ្ញាក្ខន្ឋស្រីឡៃទៅកាន់សុគតិភពឡើយ ។ គួរបញ្ជាក់ដែរថា៖ ម៉ាយ៉ាវីន បានបាត់មុខយូរខែដោយនាងក៍ជាតារាចម្រៀងលេចធ្លោមួយដូងដែរ ។ យ៉ាវីននឹងវិលមកកាន់សិល្បៈវិញ នៅដើមឆ្នាំ២០១៨ ខាងមុខក្រោយអះអាងថា ជីវិតនាងមានតែសិល្បៈជាមុខរបរ៕

មានអាថ៌កំបាំងអ្វី? តារាកំប្លែងស្រីអុីត បញ្ចេញសារទុក្ខព្រួយ!

រាជធានីភ្នំពេញ ៖ មិនដឹងថា អ្នកនាងស្រី អុីត តារាកំប្លែងទើបឡើងកូដបែរជា បង្ហាញសារសោកសៅកម្សត់នៃជីវិត នៅលើបណ្តាញសង្គម គ្រាដែលតារារូបនេះ រមែងបង្ហាញស្នាមញញឹមសប្បាយជូន អ្នកគាំទ្រផុតពីភាពសៅហ្មង ។ ក្នុងសំណេរសារ របស់ស្រី អុីតបានលើកឡើងថា ជីវិតអើយជីវិត ក្រក៏ពិបាក មានក៏ពិបាក គ្រប់បែបយ៉ាងធ្លាក់លើខ្លួនខ្ញុំតែម្នាក់ ខំប្រឹងក៏ខ្លួនឯង ស៊ូក៏ខ្លួនឯង តើខ្ញុំមិនអានិតខ្លួនឯងខ្លះទេអី ខ្ញុំតែងតែធ្វើល្អ ខ្ញុំធ្វើបុណ្យដាក់ទៀន អោយផុតពីអ្វីៗដែល ខ្ញុំមិនសប្បាយចិត្ត។ ស្ទើតែពាក់កណ្ដាលជីវិតទៅហើយ តើជីវិតខ្ញុំទទួលបានអីខ្លះ ទទួលបានតែកម្មមកដាក់ខ្លួន យប់ព្រឹកៗដើរដូចមាន់ ទោះជាហត់នឿយក៏ទ្រាំ អោយតែទទួលបាននៅអ្វី ដែលល្អដែលជោគជ័យ ចុះពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំពិបាកចិត្ត ខ្ញុំុគិតច្រើន ស្ទើរឆ្កួត ស្ទើរតែគ្មានច្រកចេញ មានអ្នកណាម្នាក់យល់ពីអារម្មណ៏ ពីចិត្តខ្លះទេ ខ្ញុំជឿថាណាស់ហើយ ទោះជាខ្ញុំគិតច្រើនតទៅទៀត ក៏អត់តំលៃ យ៉ាងណាៗក៏អត់ន័យ គ្មានថ្ងៃយល់ មានតែចិត្តខ្ញុំទេ ហើយខ្ញុំយល់ ចឹងហើយបានថាការស្រលាញ់ ការទ្រាំ ការស៊ូ របស់មនុស្សម្នាក់ៗ មានកំណត់ ។ ទោះបីជាយ៉ាងណា មិត្តភក្តិអ្នកគាំទ្រចង់អោយ នាងអុីត ធ្វើការដោយសប្បាយចិត្ត ហើយត្រឡប់មកផ្តល់ស្នាមញញឹមជាថ្មី គ្រាដែលនាងកំពុងត្រូវបានមហាជនស្រឡាញ់គាំទ្រ ៕

ឡូយកប់! បរវកញ្ញាចក្រវាលថៃ ២០១៦ ជាដៃគូស្នេហាជាមួយលោក ស្មាត គ្រីសាដា

រាជធានីភ្នំពេញ៖ កំពូលសម្រស់របស់ប្រទេសថៃ គឺនាង ណាំតាន់ ចាលីតា (Namtan Chalita) ដែលជាបវរកញ្ញាចក្រវាលរបស់ថៃសម្រាប់ឆ្នាំ២០១៦ (Miss Thailand Universe 2016) ឆក់បានឱកាសអស្ចារ្យមួយក្នុងឧស្សាហកម្មកំសាន្តរបស់ថៃ។ ឡូយបំផុតនោះ គឺនាងនឹងចាប់ដៃគូសម្តែង ក្នុងតួអង្គជាដៃគូស្នេហាជាមួយលោក ស្មាត គ្រីសាដា (Smart Krissada) កំពូលបុរសសង្ហានិងជាតារាសម្តែងថៃបុរសជួរមុខ សម្រាប់រឿងភាគទូរទស្សន៍។ ហើយនេះគឺជាការសម្តែងលើកដំបូងសម្រាប់នាងដែលឆក់បានឱកាសសម្តែងជាមួយកំពូលតារាសម្តែងល្បី។ យោងតា Daradaily បានឱ្យដឹងថា រឿងភាគទូរទស្សន៍ថ្មីដែលបវរកញ្ញាចក្រវាលថៃ ២០១៦ នឹងសម្តែងនោះគឺមានចំណងជើងថា «Saab Krasue»ដែលផលិតនិងដឹកនាំដោយអ្នកដឹកនាំដ៏ល្បីប្រចាំប្រទេសថៃគឺ Ea Isariya ហើយនឹងចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ ៕