Friday, April 26, 2024
spot_img
More

    Latest Posts

    ដល់ម្លឹង! នាយចឺម​ដាក់កំហិត​ខ្លួនឯងដាច់​ខាត១ឆ្នាំ​ទៀតត្រូវល្បីកប់ដូច​សិរីមន្ត

    រាជធានីភ្នំពេញ ៖ តារាកំប្លែងទើបលាឈប់ពីក្រុមកំប្លែងសុីធីអិន ដើម្បីពង្រឹងទីផ្សារចម្រៀងនាយចឺម ហាក់ប្រែប្រួលកេរ្តីឈ្មោះបន្ទាប់ពីវិវត្តន៍ខ្លួនមកធ្វើជាអ្នកចម្រៀងវិញ ។ មានការទម្លាយថានាយចឺមបានផ្តល់ភាពជឿជាក់លើខ្លួនឯងថា លោកនឹងល្បីមិនចាញ់រៀមច្បង សិរីមន្តមិនអោយផុតឆ្នាំក្រោយឡើយ ។

    អាចទៅរួចបានប៉ុណ្ណាជាមួយសិរីមន្តដែលជាតារាចម្រៀង មានទឹកដមសំឡេងខ្ពស់ពិបាករកគូប្រៀប ប្រសិនបើនាយចឺម ជើងថ្មីសុទ្ឋតែចេញកាលបរិច្ឆេទល្បីអោយដូចសិរីមន្តមិនអោយផុតឆ្នាំក្រោយ ។ ទស្សនិកជនភាគច្រើនបានគិតថានេះជាការប្រៀបធៀបជ្រុល ប្រសិនបើនោះជាសំដីចេញពីនាយចឺមមែន ដោយសារតែទីផ្សារសិល្បៈរមែងមិនទៀងទាត់ឡើយអាចងើបអាចឡើងមើលមិនឃើញ ។ ដូចនេះអ្វីៗមានតែពឹងលើសមត្ថភាព ការព្យាយាមរំលេចអ្វីថ្មីៗ ហើយនឹងប្រជាប្រិយភាពត្រូវរក្សាដោយចរិកលក្ខណៈនៅខាងក្រៅផងដែរ។

    គួរបញ្ជាក់ផងដែរនាយចឺមតាំងពីខេមរៈ សិរីមន្តលាឈប់ជាតារាសាន់ដេមកខាងក្រុមហ៊ុននេះបានចេញចម្រៀងលំដាប់យុវវ័យជាច្រើនអោយតារាកំប្លែងរលកក្រោយនាយចឺមច្រៀងជាប្រចាំរហូតមានការគាំទ្រយ៉ាងពេញទំហឹងពីអ្នកស្តាប់ទើបសម្រេចរក្សានាយចឺមទុកធ្វើជាគ្រាប់ពេជ្រនៅសាន់ដេរ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.