Wednesday, April 24, 2024
spot_img
More

    Latest Posts

    ស្ទើរមិននឹកស្មាន ម៉ាយ៉ាវីន ព្រឺសម្បុរព្រោះព្រលឹង សាន ស្រីឡៃ មកលេង!

    រាជធានីភ្នំពេញ ៖ តារាចម្រៀង ដែលបាត់មុខជាច្រើនខែ អ្នកនាង ម៉ាយ៉ាវីន នៅតែប្រកបវិថីសិល្បៈ មិនទាន់ដកថយឡើយ ។ ក្នុងពេលថ្មីៗនេះ ម៉ាយ៉ាវីន បានទម្លាយរឿងមួយធ្វើអោយ នាងព្រឺសម្បុរតែម្តងក្រោយយល់សុបិន្ត ។ បើទោះពេលវេលារំលងទៅអស់ជាច្រើនថ្ងៃក្នុងព្រឹត្តិការណ៍ សាន ស្រីឡៃ រងការបាញ់ប្រហារពីស្វាមីបាត់កាយទាំងពីរ ក៍មួយរឿងនេះស្ថិតនៅការចងចាំក្នុងអារម្មណ៍ទស្សនិកជនខ្លះនៅឡើយ ។

    អ្នកនាងម៉ាយ៉ាវី ដែលមិនធ្លាប់មានទំនាក់ទំនងណាមួយជិតដិតជាមួយតារាចម្រៀងអភ័ព្ទ សាន ស្រីឡៃ បែរជាយល់សុបិន្តឃើញស្រីឡៃរត់មកឱបនាងញញឹមទឹកមុខស្រពោន ។

    ម៉ាយ៉ាវីនបានអះអាងថា នាងមិនធ្លាប់ជួបអ្នកនាងសាន ស្រីឡៃនៅខាងក្រៅទេ ។ប៉ុន្តែភាពអាណិតតក់ស្លុតក្រោយ នាងត្រូវស្វាមីបាញ់សម្លាប់នាងបានទៅចូលបុណ្យ៧ថ្ងៃ នាវត្តទួលទំពូង។ លុះក្រោយមកស្រាប់តែប៉ុន្មានថ្ងៃមកយល់សុបិន្តដល់ទៅបីបួនថ្ងៃជាប់គ្នា ឃើញស្រីឡៃចេះតែមកឱបញញឹមហាក់ដូចជា មកអរគុណដែលមកចូលរួមបុណ្យរបស់នាង ។
    យ៉ាវីនថានាងមិនតក់ស្លុតពេកឡើយ ដោយគ្រាន់តែឆ្ងល់ហេតុអ្វីនាងចេះតែមកយល់សុបិន្តចឹង បើយើងទាំង២មិនដែលស្គាល់គ្នាឬជួបនៅខាងក្រៅម្តងឡើយ ។

    យ៉ាងណាមិញ នាងគ្មានអ្វីក្រៅពីឧទ្ទិសកុសលជូនវិញ្ញាក្ខន្ឋស្រីឡៃទៅកាន់សុគតិភពឡើយ ។ គួរបញ្ជាក់ដែរថា៖ ម៉ាយ៉ាវីន បានបាត់មុខយូរខែដោយនាងក៍ជាតារាចម្រៀងលេចធ្លោមួយដូងដែរ ។ យ៉ាវីននឹងវិលមកកាន់សិល្បៈវិញ នៅដើមឆ្នាំ២០១៨ ខាងមុខក្រោយអះអាងថា ជីវិតនាងមានតែសិល្បៈជាមុខរបរ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.