Monday, November 25, 2024
spot_img
More

    Latest Posts

    មានអាថ៌កំបាំងអ្វី? តារាកំប្លែងស្រីអុីត បញ្ចេញសារទុក្ខព្រួយ!

    រាជធានីភ្នំពេញ ៖ មិនដឹងថា អ្នកនាងស្រី អុីត តារាកំប្លែងទើបឡើងកូដបែរជា បង្ហាញសារសោកសៅកម្សត់នៃជីវិត នៅលើបណ្តាញសង្គម គ្រាដែលតារារូបនេះ រមែងបង្ហាញស្នាមញញឹមសប្បាយជូន អ្នកគាំទ្រផុតពីភាពសៅហ្មង ។
    ក្នុងសំណេរសារ របស់ស្រី អុីតបានលើកឡើងថា ជីវិតអើយជីវិត ក្រក៏ពិបាក មានក៏ពិបាក គ្រប់បែបយ៉ាងធ្លាក់លើខ្លួនខ្ញុំតែម្នាក់ ខំប្រឹងក៏ខ្លួនឯង ស៊ូក៏ខ្លួនឯង តើខ្ញុំមិនអានិតខ្លួនឯងខ្លះទេអី ខ្ញុំតែងតែធ្វើល្អ ខ្ញុំធ្វើបុណ្យដាក់ទៀន អោយផុតពីអ្វីៗដែល ខ្ញុំមិនសប្បាយចិត្ត។

    ស្ទើតែពាក់កណ្ដាលជីវិតទៅហើយ តើជីវិតខ្ញុំទទួលបានអីខ្លះ ទទួលបានតែកម្មមកដាក់ខ្លួន យប់ព្រឹកៗដើរដូចមាន់ ទោះជាហត់នឿយក៏ទ្រាំ អោយតែទទួលបាននៅអ្វី ដែលល្អដែលជោគជ័យ ចុះពេលដែលខ្ញុំមិនសប្បាយចិត្ត ខ្ញុំពិបាកចិត្ត ខ្ញុំុគិតច្រើន ស្ទើរឆ្កួត ស្ទើរតែគ្មានច្រកចេញ មានអ្នកណាម្នាក់យល់ពីអារម្មណ៏ ពីចិត្តខ្លះទេ ខ្ញុំជឿថាណាស់ហើយ ទោះជាខ្ញុំគិតច្រើនតទៅទៀត ក៏អត់តំលៃ យ៉ាងណាៗក៏អត់ន័យ គ្មានថ្ងៃយល់ មានតែចិត្តខ្ញុំទេ ហើយខ្ញុំយល់ ចឹងហើយបានថាការស្រលាញ់ ការទ្រាំ ការស៊ូ របស់មនុស្សម្នាក់ៗ មានកំណត់ ។

    ទោះបីជាយ៉ាងណា មិត្តភក្តិអ្នកគាំទ្រចង់អោយ នាងអុីត ធ្វើការដោយសប្បាយចិត្ត ហើយត្រឡប់មកផ្តល់ស្នាមញញឹមជាថ្មី គ្រាដែលនាងកំពុងត្រូវបានមហាជនស្រឡាញ់គាំទ្រ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.