រាជធានីភ្នំពេញ៖ កំពូលសម្រស់របស់ប្រទេសថៃ គឺនាង ណាំតាន់ ចាលីតា (Namtan Chalita) ដែលជាបវរកញ្ញាចក្រវាលរបស់ថៃសម្រាប់ឆ្នាំ២០១៦ (Miss Thailand Universe 2016) ឆក់បានឱកាសអស្ចារ្យមួយក្នុងឧស្សាហកម្មកំសាន្តរបស់ថៃ។ ឡូយបំផុតនោះ គឺនាងនឹងចាប់ដៃគូសម្តែង ក្នុងតួអង្គជាដៃគូស្នេហាជាមួយលោក ស្មាត គ្រីសាដា (Smart Krissada) កំពូលបុរសសង្ហានិងជាតារាសម្តែងថៃបុរសជួរមុខ សម្រាប់រឿងភាគទូរទស្សន៍។ ហើយនេះគឺជាការសម្តែងលើកដំបូងសម្រាប់នាងដែលឆក់បានឱកាសសម្តែងជាមួយកំពូលតារាសម្តែងល្បី។
យោងតា Daradaily បានឱ្យដឹងថា រឿងភាគទូរទស្សន៍ថ្មីដែលបវរកញ្ញាចក្រវាលថៃ ២០១៦ នឹងសម្តែងនោះគឺមានចំណងជើងថា «Saab Krasue»ដែលផលិតនិងដឹកនាំដោយអ្នកដឹកនាំដ៏ល្បីប្រចាំប្រទេសថៃគឺ Ea Isariya ហើយនឹងចាក់បញ្ចាំងក្នុងកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃ ៕