ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយដ៏មានសក្តានុពលនៅក្នុងព្រឹត្តិការណ៍ IFA 2016

0
Ads Banner By Post - LG ថ្មីៗនេះ ក្រុមហ៊ុន LG Electronics នឹងធ្វើការបង្ហាញនូវឧបករណ៍សម្រាប់ប្រើប្រាស់នៅផ្ទះបាយដ៏មានសក្តានុពលបំផុតនៅក្នុងព្រឹត្តិការណ៍ IFA 2016 ។ ក្រុមហ៊ុនធំកំពូលមួយនេះ នឹងធ្វើការដាក់បង្ហាញនូវផលិតផលសម្រាប់ប្រើប្រាស់នូវក្នុងផ្ទះបាយដែលជាបរិបទថ្មីក្នុងការចៃ្នប្រឌិតដ៏អស្ចារ្យ និង ពេញនិយមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះបាយហើយវាអាចដំណើរការបានយ៉ាងល្អឥតខ្ចោះរួមគ្នា។ifa-2016-0 ការពង្រឹងទៅលើសមត្ថភាពរបស់ទូរទឹកកក Door-in-Door របស់ក្រុមហ៊ុន LG ត្រូវបានគេរចនាឡើងផ្តល់នូវភាពងាយស្រួលដល់លោកអ្នកក្នុងការយកនូវម្ហូបអាហារដែលអ្នកយក ញឹកញាប់ជាងគេ ហើយអ្នកអាចធ្វើការរៀបចំនូវម្ហូបអាហាររបស់អ្នកដាក់ទៅតាមកន្លែងដែលអ្នកពេញចិត្ត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះនៅពេលដែលអ្នកបើកទ្វារយកម្ហូបអាហារចេញពីទូទឹកកក វានៅតែរក្សានូវភាពត្រជាក់ដដែលបានកាន់តែប្រសើរជាងមុនដល់ទៅ 41 ភាគរយ ហើយវាបានដាក់នូវដៃទាញ Square Pocket Handle និង Hidden Button ដែល   ផ្តល់ភាពងាយស្រួលក្នុងការចូលទៅយករបស់របរនៅក្នុងទូរទឹកកក។ NatureFRESH ជាមុខងារមួយសម្រាប់ធ្វើការថែរក្សានូវម្ហូបរបស់អ្នកឱ្យនៅស្រស់បានយូរដោយពឹងផ្អែកទៅលើកម្រិតសើម និង សីតុណ្ហភាព។ifa-2016-0 មុខងារ InstaView Door-in-Door ត្រូវបានបំពាក់នូវលើទូទឹកកក LG SIGNATURE ពេលនេះអាចប្រើប្រាស់បាននៅលើម៉ូដែល French-Door និង Side-by-Side របស់ក្រុមហ៊ុន LG ។ អ្នកអាចប្រើប្រាស់នូវមុខងារ InstaView ដើម្បីពិនិត្យមើលថាតើមានអ្វីខ្លះដែលអស់ពីទូរទឹកកកដោយមិនចាំបាច់បើកទ្វារមើលនោះទេព្រោះវាអាចកាត់បន្ថយនូវភាពត្រជាក់បាន។ ចំនែក Wi-Fi Eclipse Display របស់ទូទឹកកកនេះនឹងធ្វើការបង្ហាញនូវកម្រិតសីតុណ្ហភាពដែលមាននៅក្នុងទូរទឹកក និង កន្លែងកកផងដែរ។ ifa-2016-0 ចំនែកម៉ាស៊ីនចំអិនអាហារ NeoChef បានភ្ជាប់ជាមួយនឹងមុខងារកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយវាត្រូវបានរចនារូបរាងកាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។  ថែមទាំងប្រើប្រាស់នូវបច្ចេកវិទ្យា Smart Inverter Technology សម្រាប់កាត់បន្ថយនូវពេលវេលារង់ចាំយូរនៅពេលចម្អិនដែលផ្តល់ពេលវេលាចំណេញសម្រាប់ចុងភៅផងដែរ ហើយដឹងថាតើម្ហូបនេះអាចយកមកកម្តៅបានទៀតឬអត់។ Smart Inverter ផ្តល់នូវគំនិតច្នៃប្រឌិតផ្សេងទៀតសម្រាប់អ្នកប្រើប្រាស់ដូចជាការធ្វើទឹកដោះគោយ៉ាអួ ការរំលាយសូកូឡា ឬ ប័រជាដើម។ NeoChef ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Anti-Bacterial Easy Clean Coating ដែលអាចកម្ចាត់បាក់តេរីកាចសាហាវបានដល់ទៅ 99.99%។ ifa-2016 បើនិយាយពី Speed Oven+ របស់ក្រុមហ៊ុន LG ពិតជាងាយស្រួលក្នុងការចំហុយ ព្រោះវាបានប្រើប្រាស់នូវបច្ចេកវិទ្យា Infrared Heating Technology សម្រាប់កាត់បន្ថយនូវពេលវេលាក្នុងការចម្អិនម្ហូប។ LG Speed Oven+ នេះបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Smart Inverter Technology ដែលផ្តល់នូវភាពងាយស្រួលសម្រាប់ចុងភៅគ្រប់រូបធ្វើការផ្លាស់ប្តូរនៅប្រភេទចានសម្រាប់ធ្វើការចម្អិនកាន់តែងាយស្រួលជាងមុន។ បើនិយាយពីម៉ាស៊ីនលាងចាន LG Stream Clean វិញ ម្ចាស់ផ្ទះអាចធ្វើការសម្អាតនូវចានក្រោយពេលញ៉ាំអាហាររួចដោយប្រើប្រាស់នូវបរិមាណទឹកតិចបំផុត។ បច្ចេកវិទ្យា True Steam ប្រើប្រាស់នូវចំហាយកម្តៅសម្រាប់ធ្វើការសម្អាតទៅលើចានដែលស្នឹមពិបាកក្នុងការសម្អាត។ លើសពីនេះទៀត វាបានប្រើប្រាស់នូវបច្ចេកវិទ្យា Quad Wash រួមជាមួយនឹង បច្ចេកវិទ្យា Inverter Direct Drive សម្រាប់ធ្វើការបាញ់លំហូរទឹកនៅក្នុងកម្រិតមួយដ៏ល្អបំផុត។ មួយវិញទៀត បច្ចេកវិទ្យា Inverter Direct Drive ត្រូវបានគេចាត់ទុកជាផ្នែកមួយដ័ល្អបំផុតនេះមានការធានាដល់ទៅ 10 ឆ្នាំ។ ifa-2016-0 លោក Jo Seong-jin ដែលជាអគ្គនាយករបស់ក្រុមហ៊ុន LG Electronics និង Home Appliance & Air Solution Company បញ្ជាក់ថា “ព្រឹត្តិការណ៍ IFA គឺជាកន្លែងមួយដ៏ល្អបំផុតសម្រាប់ធ្វើការបង្ហាញពីគ្រឿងសម្រាប់ប្រើប្រាស់នៅផ្ទះបាយហើយមានការចូលរួមពីគ្រប់ វិស័យឧស្សាហកម្មដែលបានមកបង្ហាញរួមគ្នានៅទីនេះ។ គ្រឿងបរិក្ខារផ្ទះបាយកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន LG បានក្លាយទៅជាបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អតិថិជននៅក្នុងបច្ចេកវិទ្យាសម័យទំនើបនៃការបរិភោគអាហារនៅក្នុងគេហដ្ឋានរបស់អ្នក។” ifa-2016-0 ប្រភព ៖ http://www.lgnewsroom.com/2016/08/lg-suggests-ways-to-unleash-kitchen-potential-at-ifa-2016
សាខារាជធានីភ្នំពេញ 1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា ទូរស័ព្ទ៖ 023 888 199 / 023 888 299 វ៉ិបសាយ៖ www.GGear.com.kh 2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី ទូរស័ព្ទ៖ 023 864 199 វ៉ិបសាយ៖ www.GGear.com.kh

ហឹរណាស់ម៉ាក់អើយ! សម្លរជូរ ហឹរ ​

0
គ្រឿងផ្សំ
  1. ខ្ញី ៥ចំណិតតូចៗ
  2. គល់ស្លឹកគ្រៃ ២ ដើម
  3. ស្លឹកក្រូចសើច ៥សន្លឹក
  4. ឆ្អឹងជំនីជ្រូកខ្ចី កន្លះគីឡូ
  5. អំបិល កន្លះស្លាបព្រាកាហ្វេ
  6. ស្ករស ១ស្លាបព្រាកាហ្វេ
  7. ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
  8. ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
  9. ម្ទេសគ្រាប់ តាមចំណូលចិត្ត
  10. ម្ទេសបុក តាមចំណូលចិត្ត
  11. ជីជ្រក់ឬ ជីរណា ១ ស្លាបព្រាកាហ្វេ
  12. ក្រូចឆ្មារ តាមចំណូលចិត្ត
វិធីធ្វើ
   

ចង់ញ៉ាំគុយទាវប្រហិតសាច់គោសុទ្ធមែនអត់? តោះ!ទៅតាម៉ាប់១៦៨

0
និយាយពីថាពីមុនវិញ ប្រហិតសាច់គោឆ្ងាញ់ណាស់! តែដោយសារសាច់គោមានតម្លៃថ្លៃ ចឹងហើយសព្វថ្ងៃនេះតែងមានការធ្វើប្រហិតសាច់គោមិនសុទ្ធលាយម្សៅជាដើម ដែលធ្វើអោយគុណភាពរសជាតិប្រហិតនេះធ្លាក់ចុះមិនសូវជាឆ្ងាញ់ដូចកាលពីមុន ហើយមិនតែប៉ុណ្ណោះយើងក៏ពិបាករកទិញប្រហិតសុទ្ធមកញ៉ាំផងដែរ។ ហាងគុយទាវតាម៉ាប់១៦៨ ដែលឈរលើគោលការណ៍ សុខភាពជាចម្បង បានប្រាប់មកខាងយើងថា “ហាងរបស់គាត់មានលក់អាហារពេលព្រឹកដូចជា៖ គុយទាវ មី ស៊ុប ខគោ បាយ និងជាពិសេសនោះគឺថា អ្នកដែលធ្លាប់ញ៉ាំគុយទាវ តែងតែសរសើរពីរសជាតិប្រហិតសាច់គោតែម្តង។ សំរាប់ពេលល្ងាចវិញគាត់ក៏មានលក់ជាប្រភេទស៊ុបផងដែរ”។
គុយទាវ និងខគោប្រហិតសាច់គោសុទ្ធ
គុយទាវ និងខគោប្រហិតសាច់គោសុទ្ធ
ខគោប្រហិតសាច់គោសុទ្ធ
ខគោប្រហិតសាច់គោសុទ្ធ
ចឹងថ្ងៃនេះយើងសូមណែនាំពីរូបរាង និងរសជាតិគុយទាវ មី ខគោ និងស៊ុប ដែលមានលក់ប្រហិតសាច់គោសុទ្ធធ្វើដោយខ្លួនឯង មិនមានលាយសារជាតិគីមី មិនលាយម្សៅ មិនលាយសារជាតិធ្វើអោយស្វិត មកបង្ហាញលោកអ្នកតែម្តង។
ខគោប្រហិតសាច់គោសុទ្ធ
ខគោប្រហិតសាច់គោសុទ្ធ
គុយទាវប្រហិតសាច់គោសុទ្ធគុយទាវប្រហិតសាច់គោសុទ្ធ
គុយទាវប្រហិតសាច់គោសុទ្ធ
ហាងគុយទាវតាម៉ាប់១៦៨ ទូរស័ព្ទ: 012 2222 90 | 069 2222 90 បើកលក់៖ ម៉ោង6ព្រឹក ដល់ម៉ោង 11ព្រឹក សំរាប់គុយទាវ និងពីម៉ោង 2:30រសៀល ដល់ម៉ោង 9យប់សំរាប់ស៊ុប និងគុយទាវ ទីតាំង៖ ផ្ទះលេខ70 ផ្លូវលេខ388 ទួលស្វាយព្រៃ២ ជិតការ៉ាសសាំងតេលា អូ៎ ភ្លេចមួយទៀត ហាងនេះក៏មានទទួលកុំម្ម៉ង់ប្រហិតសាច់គោផងដែរណា៎ គុណភាពជាចំបង ( មិនមានលាយសារជាតិគីមី មិនលាយម្សៅ និងមិនលាយសារជាតិធ្វើអោយស្វិត) តោះ! ចឹងកុំអោយខាតពេលយូរមើលវីដេអូសិន ស្អែកទៅសាកទាំងអស់គ្នាថ្ងៃអាទិត្យនេះ…

ទទួលទាន​មើម​ខ្ញីជួយ​រំលាយ​អាហារ​កាត់​បន្ថយ​អាការ​ចុកសៀត

0
អាការឈឺពោះ អាចបណ្តាលមកពីចំណីអាហារ ក្រោយពេលទទួលទាន ដែលធ្វើឱ្យពោះលោកអ្នកតឹងណែនចុកឆ្អល់ ឬមានអាការភើ ។ លើសពីនេះក៏មានការចុកសៀតរកកល់ក្អួតចង្អោរផងដែរ ។ ទាក់ទងនឹងការចុកឆ្អល់នេះ មានអាហារជាប្រភេទរុក្ខជាតិមួយចំនួនជួយទប់ស្កាត់ផងដែរ អាហារទាំងនោះរួមមាន៖ -ខ្ញី ៖ ជាអាហារមួយប្រភេទជួយព្យាបាលអាការឈឺពោះចុកសៀត អាចជួយរំលាយអាហារ និងធ្វើឱ្យដើរខ្យល់បានស្រួល ។ ក្រៅពីនេះក៏ជួយព្យាបាលគ្រុនផ្តាសាយបំបាត់អាការរកកល់ក្អួតចង្អោរ ឬហើមពោះជាដើម ។ ginger2 មិនត្រឹមតែបប៉ុណ្ណោះទេមើមខ្ញី យើងអាចយកវាទៅធ្វើទឹកខ្ញីបានទៀត ហើយអត្ថប្រយោជន៍មានច្រើនសូមមើលវីដអូទាំងអស់គ្នា! https://www.youtube.com/watch?v=jeXKLs4S_Uc ប្រភព៖ YouTube Channel sliceofpattie

ថ្មីប្លែក! ស៊ាំងវ៉ិចសាច់គោអូស្រ្តាលី

0
ភ្នំពេញ: ហាង K.E Cafe’ and Louge ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ហាងមានលក់នូវម្ហូបអាហារបែបអ៉ឺរ៉ុបជាច្រើនប្រភេទ ជាមួយនឹងកន្លែងអង្គុយមានផាសុកភាពលម្អដោយរបស់របរឧបករណ៍បុរាណខ្មែរ រុក្ខជាតិពណ៌បៃតងស្រស់ និងជាពិសេសនោះគឺ បរិយាកាសបែបរ៉ូម៉ែនទិច អង្គុយស្តាប់តន្ត្រី លេងស្គីរំអឹលយ៉ាងសប្បាយរីករាយថែមទៀតផង។
K.E Cafe
K.E Cafe
K.E Cafe
K.E Cafe
K.E Cafe
K.E Cafe
K.E Lounge
K.E Lounge
K.E ស្គីរំអឹល
K.E ស្គីរំអឹល
ឃ្លានណាស់ មិនទាន់បានញាុំអី ហើយចង់រកកន្លែងអង្គុយបែបរ៉ូមែនទិចមែនទេ?  នេះៗណែ៎ ឈុតអាហារសម្រន់គឺ ស៊ាំងវ៉ិចសាច់គោអូស្រ្តាលី | Melbourne Beef Sandwich ជាមួយនឹងភេសជ្ជៈ Chocolate Frappe អ្នកនឹងបាត់ឃ្លាន ហើយទទួលបាននូវភាពសប្បាយរីករាយ មកតាមដល់ផ្ទះតែម្តង។
Melbourne Beef Sandwich
Melbourne Beef Sandwich
K.E Chocolate
K.E Chocolate Frappe
Melbourne Beef Sandwich ដែលហៅជាភាសាយើងថា “ស៊ាំងវ៉ិចសាច់គោអូស្រ្តាលី” ត្រូវបានចុងភៅធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយត្រូវរំងាស់គ្រឿងផ្សំ រហូតដល់ ៨ម៉ោង ទើបយកគ្រឿងផ្សំមកឆាលាយជាមួយខ្ទឹមបារាំង ផ្ទាប់ជាមួយសាច់គោអូស្ត្រាលីជាសាច់ដ៏ល្អទៀតនោះកាន់តែធ្វើស៊ាំងវ៉ិចមួយកាន់តែពិសេស។
Melbourne Beef Sandwich
Melbourne Beef Sandwich
Melbourne Beef Sandwich & Chocolate Frappe
Melbourne Beef Sandwich & Chocolate Frappe
Melbourne Beef Sandwich & Chocolate Frappe
Melbourne Beef Sandwich & Chocolate Frappe
K.E Cafe
K.E Chocolate Frappe
ចឹងកុំភ្លេចណា បើចង់បានកន្លែងអង្គុយញ៉ាំដ៏រ៉ូមែនទិច បែបអ៉ឺរ៉ុប ហើយមានតន្ត្រីកំដរអារម្មណ៍ K.E Cafe and Lounge ជួយបានណាល្ងាចនេះហ្មងទៅចឹង… អូ៎ភ្លេច! បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 093 876 181 | 098 2011 70

ចៃយ៉ខ្ចប់ បែបទំនើប

0
គ្រឿងផ្សំ
  1. សំបកចៃយ៉
  2. ពងមាន់ ១ គ្រាប់
  3. ហតដក តាមតំរូវការ
  4. ឈីស តាមចំណង់ចំណូលចិត្ត
  5. ប្រេងឆា
  6. ទឹកប៉េងប៉ោះ
វិធីធ្វើ?

LG K10LTE មានវត្ដមាននៅលើទីផ្សារហើយ!!

0
Ads Banner By Post - LG ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនៅផលិតផលម៉ាក់ LG ប្រចាំព្រះរាជាណាចក្រកម្ពុជា និង បង្ហាញខ្លួននូវ ទូរស័ព្ទ ស្មាតហ្វូនស៊េរីថ្មីមួយទៀត គឺ LG K10 LTE ដែលអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត 4G និង ជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី ដែលមានលក្ខណៈពិសេស និង គុណសម្បិត្ត ជាច្រើនពេលនេះទូរស័ព្ទស្មាតហ្វូន LG K10LTE មានវត្ដមានចេញលក់នៅលើទីផ្សារ ហើយ។ LG K10 LTE គឺជាទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីដែលមានទំហំអេក្រង់ធំរហូត 5.3 អ៊ីញ FHD ដូចទៅនិង LG K10 ដែរគ្រាន់តែ LG K10 LTE មានទំហំកាមេរ៉ាខាងក្រោយ 13 MP ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ និង មានលឿនល្បឿនដែលអាចចាប់ រូបភាព បានយ៉ាងរហ័សព្រមទាំងបូករួមជាមួយកាមេរ៉ាខាងមុខ 5 MP ដែលអាចធ្វើអោយលោកអ្នកងាយស្រួសក្នុងការថត រូប Selfie ហើយក៏ មាន  Flash ជួយជំនួយពន្លឺក្នុងការថតរូបទោះបីជាលោកអ្នកសិត្ថនៅទីកន្លែកងងឹត រឺ កន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ ក៏ដោយ ក៏យើងនៅតែអាចថតរូបភាពបានស្រស់ស្អាត ។ LG K10 LTE នេះផងដែល  ក៏ត្រូវភ្ជាប់មកជាមួយអង្គគណនា  Octa- Core ល្បឿន 1.2 GHz  Android ជំនាន់ Marshmallow 6.0   រួមជាមួយទំហំ RAM 2 GB ព្រមទាំងមាន មេម៉ូរី 16 GB ផ្ទុកក្នុងម៉ាស៊ីនស្រាប់ហើយជាមួយថ្ម 2300 mAh  កាន់ថ្មបានយូនិងអាចដោះដូថ្មបានភ្លាមៗ យ៉ាងរហ័សទាន់ចិត្ត ។  កាន់តែពិសេស ទៅទៀត LG K10 LTE  ក៏អាចប្រើជាមួយនិងបច្ចេកវិទ្យា  អ៊ីនធើណេត 4G ដែលមានល្បឿនលឿនដើម្បីជំនួយក្នុងការលេងកម្សន្តរបស់លោកអ្នកបានថែមទៀត។ មិនតែប៉ុណ្ណោះ LG K10 LTE  ក៏មានអេក្រង់ធំ ព្រមទាំងអាចប្រើបានស៊ីម2  ថ្មកាន់បានយូរហើយព្រមទាំងមានតម្លៃសមរម្យ ។  សូមអតិថិជនទាំងអស់អញ្ជើញមកទស្សនានិងធ្វើការតេស៍សាកល្បងជាមួយទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី LG K10 LTE  នៅគ្រប់សាខា LG BrandShop និង កុំភ្លេចសាកសួររកប័ណ្ណធានាពីក្រុមហ៊ុន។ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ 023 222 699
lg-k10-lte
lg-k10-lte
lg-k10-lte
lg-k10-lte

ការជួបគ្នារវាងក្រុមខ្លាំងទាំង២ ក្នុងទីក្រុង Manchester

0
នៅសល់តែមួយថ្ងៃទៀតទេ ការប្រកួតដ៏ធំក្នុងទីក្រុង Manchester នឹងត្រូវបានចាប់ផ្តើមហើយ។ ការប្រកួតនឹង សំដៅទៅលើការ ជួបគ្នារវាងក្រុមយក្សទាំង២ក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស គឺ Manchester United និង Manchester City។ ក្រុមទាំង២នេះ ធ្លាប់បានជួបគ្នារហូតដល់ទៅ 171ដង រូចមកហើយ ដែលក្នុងនោះក្រុម Manchester City ឈ្នះ 49ប្រកួត, ក្រុម Manchester United ឈ្នះ 71ប្រកួត និងស្នើរគ្នា 51ប្រកួត។ ហើយរឿងដែលគួរអោយកត់សំគាល់សំរាប់ការប្រកួតនេះផងដែរ គឺជាការប៉ះគ្នា រវាងគ្រូបង្វឹកកំពូលទាំង២ លោក Jose Mourinho និងលោក Pep Guardiola។ លើសពីនេះទៅទៀត គេចង់ដឹងថាតើខ្សែការពារ ដល់ល្អ របស់ Man City គឺកីឡាករ John Stones អាចជួយទប់ស្កាត់នៅខ្សែប្រយុទ្ធ Zlatan Ibrahimovic បានដែរ ឫទេ? សំរាប់ការ ប្រកួតរាត្រីថ្ងៃស្អែកនេះ គឺក្រុម Man City មានបញ្ហាត្រង់តំបន់ប្រយុទ្ធ ដោយសារកីឡការ Sergio Aguero ត្រូវបានជាប់ពិន័យ ដូច្នេះមិនអាចជួយក្រុមបាននោះទេ។ ចំណែកក្រុមបិសាចក្រហម Man Untied ក៏មានបញ្ហានៅត្រង់តំបន់ការពារផងដែរ ដោយសារ កីឡាករមួយចំនួនកំពុងមានរបួសផងដែរ។
Jose Mourinho and Pep Guardiola
Jose Mourinho and Pep Guardiola
John Stones & Zlatan Ibrahimovic
John Stones & Zlatan Ibrahimovic
ប៉ុន្តែសំរាប់ការវិភាគ គឺគេនៅតែជឿជាក់ទៅលើក្រុមបិសាចក្រហម Man United ជាងក្រុមមេឃខៀវ Man City។ អាស្រ័យហេតុនេះ សូមកុំភ្លេចចាំមើលទាំងអស់គ្នាថាតើ Man United ឫ Man City ជាអ្នកទទួលបាន ជ័យជំនះ? https://www.youtube.com/watch?v=h4Rqsp13VRw

តើលោកអ្នកពេញចិត្ត កាសឥតខ្សែរបស់ Apple ទេ?

0
ក្រុមហ៊ុន Apple សម្រេចិត្តដករន្ធកាសប្រភេទ 3.5mm ចេញពី iPhone 7 និង 7 Plus  ត្រូវដោតកាស តាមរន្ធ USB Lightning វិញ ហើយក្រុមហ៊ុនក៏បានបន្ថែមផលិតផលមួយមកវិញ នោះគឺកាសស្ដាប់ឥតខ្សែ AirPods។ airpods-with-iphone-7 airpods-with-iphone-7 កាសនេះ អាចភ្ជាប់ទៅកាន់ Phone, iPad, Apple Watch ឬ កុំព្យូទ័រ Mac ដោយគ្រាន់តែបើកប្រអប់កាសវានឹងចាប់ផ្ដើមតភ្ជាប់ភ្លាម កាសនេះគ្មានប៊ូតុងសម្រាប់ចុចឡើយប៉ុន្តែនៅពេលភ្ជាប់នឹង iPhone ហើយក្នុងករណីដែលមានទូរស័ព្ទហៅចូលមក អ្នកអាចទទួលទូរស័ព្ទបានដោយគ្រាន់តែគោះលើកាស ហើយការរចនារូបរាងគឺដូចទៅកាសធម្មតាដែរ តែខុសគ្នាត្រង់អត់មានខ្សែ ចំពោះថមពលថ្មរបស់កាសនេះអាចឲ្យប្រើបានរយៈពេល 5 ម៉ោង សម្រាប់ការសាកថ្មមួយដង។ AirPods ក៏មានការរិះគន់ពីសំណាក់អ្នកប្រើប្រាស់មួយចំនួនដោយ មិនពេញចិត្តដូចជា ការសាកថ្ម ដោយសារមានតម្លៃថ្លៃ ពួកគេព្រួយបារម្ភថាវានឹងងាយបាត់។ airpods-with-iphone-7 airpods-with-iphone-7 03airpods-with-iphone-7AirPods នឹងមានដាក់លក់នៅលើទីផ្សារបរទេសនាចុងខែតុលា ដោយមានតម្លៃ ១៥៩ ដុល្លារ

ហៃឡើងចឹង ! លោកតាអាយុ ៧៣ ឆ្នាំហើយនៅបង្កើតកំណត់ត្រាពិភពលោកបានទៀត

0
សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ កញ្ញា ២០១៦ផ្សាយថា លោកតា Toshio Tominaga ជនជាតិជប៉ុនអាយុ ៧៣ឆ្នាំ បានបង្កើតឯតទគ្គពិភពលោកជាអ្នកហែលទឹកអាយុច្រើនបំផុត ដោយហែលឆ្លងច្រកសមុទ្រ «Tsuaaru» នៅភាគខាងជើងជប៉ុន ដែលជាផ្នែកមួយនៃដៃសមុទ្រវែងបំផុតនៅលើពិភពលោក ។ Toshio Tominaga ដៃសមុទ្រ «Tsugaru» មានចំណុចតូចត្រឹម១៩,៥គីឡូម៉ែត្រ ប៉ុន្តែលោកតា Tominaga ហែលទឹកបានចម្ងាយ៣៨គីឡូម៉ែត្រ ដោយចេញដំណើរឆ្ពោះទៅទិសខាងជើងដើម្បីប្រឆាំងនឹងចរន្តទឹកដែលបោកបក់ឆ្ពោះទៅទិសខាង កើត ។ Toshio Tominaga លោកតា Masayuki Moriya ជាសមាជិកក្នុងក្រុមអ្នកទ្រទ្រង់ការបង្កើតឯតទគ្គកម្មពិភពលោកបញ្ជាក់ថា លោកតាTominaga  អស់កម្លាំង និងត្រូវឈប់សម្រាកក្រោយហែលទឹកបង្កើតឯតទគ្គកម្មបានដោយជោគជ័យ ។ Toshio Tominaga លោកតា Tominaga ចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង៥ និង២៨នាទីថ្ងៃទី៧ កញ្ញា ម៉ោងនៅក្នុងស្រុក និងទៅដល់គោលដៅនៃច្រក  Stugaru នៅវេលាម៉ោង៩និង៥៨នាទី ។ ហេតុដូច្នេះហើយទើបធ្វើឱ្យគាត់ក្លាយជាអ្នកហែលទឹកមានអាយុច្រើនបំផុតនៅលើពិភពលោកបានជោគជ័យ ។ សូមទស្សនាវីដេអូខាងក្រោម ។
ប្រភព៖ YouTube Channel Vanguardia https://www.youtube.com/watch?v=oDzgAMm-iYQ ប្រភព៖ YouTube Channel AFPBB News