ដោយមិត្តប្រុសរបស់គាត់ជាអ្នកថែទាំនាង ហើយជាអ្នកបញ្ចុកអាហារឲ្យមិត្តស្រីរបស់គាត់ ផងដែរ។ ចង់ដឹងកាន់តែសូមទស្សនាវីដេ ក្នុងការញុំអាហាររបស់គាត់ទាំងអស់គ្នា….
ដោយមិត្តប្រុសរបស់គាត់ជាអ្នកថែទាំនាង ហើយជាអ្នកបញ្ចុកអាហារឲ្យមិត្តស្រីរបស់គាត់ ផងដែរ។ ចង់ដឹងកាន់តែសូមទស្សនាវីដេ ក្នុងការញុំអាហាររបស់គាត់ទាំងអស់គ្នា….
ប៉ុន្តែឥឡូវនេះយើងបាន ស្គាល់ Roller Coaster មួយទៀតដែលមានប្រវែង វែងជាងគេនៅលើពិភពលោក ក្នុងចំនោម Roller Coaster ផ្សេងទៀត គឺវាស្ថិតនៅតំបន់មួយនៃប្រទេសជប៉ុន ( Nagashima Spa Land Nagashima, Mie,Japan ) Roller Coaster មួយនេះត្រូវបានគេហៅថា World’s longest Roller Coaster –steel Dragon 2000 ដែលប្រវែង ប្រមាណ ៨១៣៣ ហ្វីត ។ ទស្សនាវីដេអូខាងក្រោមទំាងអស់គ្នា ដើម្បីបានព័ត៌មានបន្ថែម…
https://www.youtube.com/watch?v=ZwotBpYzVrk
ពេលនេះកំពូលស្មាតហ្វូន LG V20 បានបង្ហាញវត្តមានជាផ្លូវការណ៍ហើយ អ្វីៗដែលលេចលឺកន្លងមកអំពីវាក៏ ត្រូវបានបញ្ចប់ផង ដែរ។ LG V10 ដែលបង្ហាញខ្លួនកាលពីរឆ្នាំកន្លងទៅគឺជាស្មាតហ្វូនមួយដែលទទួលបានប្រជាប្រិយភាពខ្លាំងទាំងទីផ្សារក្នុងតំបន់ និង ទីផ្សារសកល។ ប៉ុន្តែ អ្វីដែលជាកំហុសឆ្គងមួយរបស់ក្រុមហ៊ុន LG នោះគឺក្រុមហ៊ុនមានភាពយឺតយ៉ាវក្នុងការបញ្ចេញជំនាន់ ថ្មីរបស់វាតែបែរជាមកបង្ហាញចេញស្មាតហ្វូន LG G5 ដែលធ្វើឲ្យ FAN ត្រកូល “V” មានការអន់ចិត្តមិនស្ទើរនោះទេ។ ដោយឡែក ក្នុងឆ្នាំ 2016 នេះ ក្រុមហ៊ុន LG គឺបានធ្វើឲ្យអ្នកប្រើប្រាស់មានភាពភ្ញាក់ផ្អើលខ្លាំងផងដែរជាមួយ LG G5 ដែលជាស្មាតហ្វូនដែល មានលក្ខណះសម្បត្តិពិសេសដាច់គេក្នុងឆ្នាំ 2016 នេះហើយសម្រាប់ពេលនេះ FAN របស់ត្រកូល “V” ក៏បានឃើញវត្តមានជំនាន់ថ្មី ក្នុងត្រកូលមួយនេះផងដែរគឺ LG V20 ដែលទើបប្រកាសចេញក្តៅៗកាលពីថ្មីនេះ។
LG V20 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលផ្តោតសំខាន់ទៅភាពងាយស្រួលក្នុងការប្រើប្រាស់ សមត្ថភាព កម្មវិធីកម្សាន្ត និងកាមេរ៉ា ថតរូប។ ហើយពត៌មានលេចលឺកន្លងមកហាក់មានភាពផ្ទុយស្រឡះច្រើនពីអ្វីដែល LG V20 មាន។ LG V20 មិនមែនជាស្មតហ្វូន Modular Design ដូច G5 នោះទេ តួរខ្លួនរបស់ LG V20 ស្រោបដោយលោហះធាតុលាយជាមួយល្បាយផ្លាស្ទីកប្រភេទ MIL-STD 810G ដែលការពារពីការឆ្លងចរន្តឆក់បានយ៉ាងមានសុវត្ថិភាពខ្ពស់បំផុត និងមិនអោយចម្លងកំដៅទៀតផង។ វ័ណ្ឌជុំវិញតួរ គឺជាដែល អ៊ីណុកមានសន្ទះខាងក្រោយផលិតពីសារធាតុ Silicon អាចដោះចេញបានដោយការចុចប៊ូតុងមួយនៅចំហៀងខាងស្តាំរបស់វា។ដោយឡែកសម្រាប់ថ្មរបស់វាវិញក៏អាចដោះចេញបានផងដែរ ហើយរន្ធដាក់ស៊ីមកាតគឺស្ថិតនៅផ្នែកខាងក្រោយសន្ទះនេះដែលម្តង។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះត្រង់ថា LG អាចនឹងដាក់បន្ថែមថ្មសាគួរមួយទៀតសម្រាប់ដោះដូរ ព្រមជាមួយឧបករណ៍សម្រាប់ សាកថ្មផងដែរ ដែលនឹងផ្តល់ភាពកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ហើយក៏អាចកំដរការប្រើប្រាស់បានមួយថ្ងៃពេញតែម្តង។

នៅផ្នែកខាងក្រោយរបស់ LG V20 មានបង្កប់ដោយ កាមេរ៉ាចំនួនពីរអមដោយអំពូល Flash ពីរគ្រាប់ និងស៊ិនស័រចាប់រូបភាពចំនួនពីរ ផងដែរ។ កាមេរ៉ារបស់ V20 មានទំហំ 16 មេហ្គាភិចសែល មានអាប់ផាច់ឆ័រ f/1.8 ដែលអាចចាប់រូបភាពបានក្នុងកម្រិត 78 ដឺក្រេ ភ្ជាប់ ជាមួយមុខងារ ទប់រំញ័រកាមេរ៉ា OIS និងអមដោយអំពូល ភ្លើងជំនួយប្រភេទ Hybrid Auto Focus ពីរគ្រាប់។ ចំពោះកាមេរ៉ាមុខ វិញគឺមានទំហំ 8.0 មេហ្គាភិចសែលមានអាប់ផាច់ឆ័រ f/2.4 និងអាចថតរូបបានកម្រិត 135 ដឺក្រេ។ និយាយរួមកាមេរ៉ា V20 គឺដូចគ្នា ទៅនឹងកាមេរ៉ា LG G5 ដែរ។ ផ្ទៃផ្នែកខាងមុខវិញគឺបានក្រាលដោយកញ្ចក់អេក្រង់ប្រភេទថ្មី IPS Quantum ទំហំ 5.7” ដែលអាច បង្ហាញរូបភាពបានក្នុងកម្រិត Quad-HD ជាមួយកម្រិតភាពច្បាស់ 513ppi។ តាមការឲ្យដឹងពី LG កញ្ចក់អេក្រង់ប្រភេទថ្មីនេះ អាចបង្ហាញរូបភាពបានច្បាស់ជាងកញ្ចក់អេក្រង់ប្រភេទ AMOLED។ នៅផ្នែកខាងលើបង្កប់ដោយកញ្ចក់អេក្រង់ទីពីរដែលហៅថា “Strip” ដូច V10 ដែរ ប៉ុន្តែ LG បានធ្វើកំនែប្រែច្រើននៅលើកញ្ចក់អេក្រង់ទីពីរនៅលើ LG V20 នេះដូចជាវាអាចបង្ហាញទំហំអក្ស របានធំច្បាស់ជាងអេក្រង់ទីពីររបស់ V10 50% និងមានកម្រិតភាពច្បាស់ដូចគ្នាទៅនឹងអេក្រង់ពេញរបស់វាដែរគឺ 513ppi។ LG V20 គឺជាកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ “High-End” ដែលអាចប្រគូតប្រជែងទីផ្សារជាមួយ និងកំពូលស្មាតហ្វួនដទៃដែលទើបប្រកាស ចេញថ្មីៗ នេះផងដែរ។

LG V20 ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 820 SoC មិនមែន 821 ដូចពត៌មានដែលបានលើកឡើងកន្លង មកទេ។ LG V20 ភ្ជាប់មកជាមួយអង្គផ្ទុកទិន្នន័យបណ្តោះអាសន្ន “RAM” ប្រភេទ LPDDR4 ទំហំ 4GB មានម៉េមូរីផ្ទុកទិន្នន័យ ស្រាប់ក្នុងម៉ាស៊ីនប្រភេទ UFS ទំហំ 64 GB និងមានថ្មដែលអាចដោះចេញបានទំហំ 3,200mAh ភ្ជាប់ជាមួយបច្ចេកវិទ្យាសាកថ្ម ល្បឿនលឿន Qualcomm Quick Charge 3.0។ LG V20 គឺជាកំពូលស្មាតហ្វូនដំបូងគេក្នុងពិភពស្មាតហ្វូនក្នុងលោកដែល បានដំណើរការដោយប្រតិបត្តិការ Android ជំនាន់ចុងក្រោយបំផុតគឺ Android 7.0 Nougat ចេញពីប្រអប់ និងប្រើ យួរស័រអ៊ីនធើហ្វេស LG UX 5.0 Plus ហើយវាក៏ជាស្មាតហ្វូនដែលបំពាក់ដោយប្រព័ន្ធសម្លេងខ្នាត 32bit-Hi-Fi Quad DAC របស់ក្រុមហ៊ុន ESS Technology ដែលជាក្រុមហ៊ុនផលិតឈីបសម្លេងដ៏ល្បីល្បាញមួយក្នុងភពលោកដែលធ្វើឲ្យសម្លេង របស់វា បានលឺខ្លាំងពិរោះរណ្តំគ្មានគូប្រៀប។ ក្រៅពីនេះ LG V20 នៅមានភ្ជាប់មកជាមួយនូវទ្រនាប់សំគាល់ក្រយ៉ៅម្រាមដៃនៅផ្នែក ខាងក្រោយដូច G5 ដែរ ភ្ជាប់នូវបន្ទះ NFC, ប្លូធូស v4.2, ប្រើនូវឈីបប្រព័ន្ធសេវា LTE X12 Cat12 និងមានរន្ធដោតចម្លងទិន្នន័យ សាកបញ្ចូលថ្មប្រភេទ “C” “USB Type-C”។

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានដាក់លក់លើទីផ្សារកូរ៉េខាងត្បូងក្នុងខែកញ្ញានេះប៉ុន្តែ សម្រាប់ទីផ្សារសកល គឺមិនទាន់ ដឹងច្បាស់នៅឡើងយទេ។ ជម្រើសមានបីរពណ៌គឺ ខ្មៅប្រផេះ ទឹកប្រាក់ និងផ្កាឈូក។ ផ្អែកលើគុណសម្បត្តិរបស់ LG V20 ខាងលើនេះ តើប្រិយមិត្តទាំងអស់គ្នាចាប់អារម្មណ៍ចង់ផ្លាស់ប្តូរទូរស័ព្ទមកប្រើ LG V20 ដែរឬទេមើលទៅ?
ពេលដែលយើងដឹងពីអត្ថប្រយោជន៍របស់វាហើយនោះ មកមើលពីរបៀបធ្វើម្ហូបទាំងអស់គ្នា!




ហើយជាពិសេសទៀតនោះ ក្រុមហ៊ុន Apple បានបន្ថែម 2 ពណ៌ទៀត ពណ៌ខ្មៅរលោង (Jet Black) និង ពណ៌ខ្មៅ ហើយចំណុចពិសេសមួយទៀតនោះគឺមានបច្ចេកវិទ្យាការពារមិនងាយជ្រាបទឹក IP67 អាចនៅក្រោម ទឹកជម្រៅ 1ម៉ែត្រ រយៈពេល 30នាទី។
ប្រព័ន្ធបញ្ចេញសំឡេងនៅលើ iPhone 7 និង 7 Plus អាចបញ្ចេញសំឡេងបានឮជាង iPhone 6s ដល់ទៅ ២ ដងជាប្រភេទសំលេង Stereo កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល Aperture ទំហំ f1/8 ដែលអាចថតរូបបានល្អជាងមុននៅទីងងឹត ហើយថែមទាំងមានបច្ចេកវិទ្យាទប់លំនឹងរូបភាព OIS ថតវីដេអូ បានដល់ កម្រិត 2160 ភិចសែល ក្នុងល្បឿន 30 fps រីឯកាមេរ៉ា មុខទំហំ 7 មេហ្គាភិចសែល ដែលល្អសម្រាប់ថត Selfieដោឡែកកាមេរ៉ាលើ iPhone 7 Plus ហាក់ខុសប្លែកពី iPhone 7 ដោយមានកាមេរ៉ាភ្លោះ ដែលមានទំហំ 12 មេហ្គាភិចសែល ហើយពេលដែលកាមេរ៉ាទាំង2រួមបញ្ចូលគ្នា ដែលអាចថតរូបភាពព្រិលក្រោយ ច្បាស់មុខបាន។
iPhone 7 ជំនាន់ថ្មីនេះ ប្រើប្រាស់បន្ទះឈីប Apple A10 Fusion ល្បឿន 2.4GHz ជាមួយ CPU 4 គ្រាប់ ដែលខ្លាំងជាង iPhone ជំនាន់មុនដំបូង 120 ដង រ៉េមទំហំ 2GB ប្រភេទ LPDDR4 ដែលអាចលេងហ្គេមដែលមានក្រាហ្វិកខ្ពស់ ឥតទាក់ អង្គផ្ទុកទិន្នន័យលែងមាន 16GB ទៀតហើយ ដោយចាប់ផ្តើមពី 32GB 128GB និង 256GB ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS10។
ទំហំអេក្រង់របស់ iPhone 7 និង 7 Plus នៅរក្សាត្រឹម 4,7 អ៊ីញ និង 5,5 អ៊ីញ ដដែល ប៉ុន្តែអេក្រង់ Retina HD នេះភ្លឺជាងមុន 25% ចំពោះទំហំថ្ម iPhone ជំនាន់ថ្មីប្រើបានយូរជាង iPhone 6s ប្រើបានយូរជាង iPhone 6s Plus រហូតដល់ 1-2 ម៉ោង។
https://www.youtube.com/watch?v=wwswXnNzX08
ការសិក្សាមួយបានរកឃើញថា បុគ្គលដែលចូលចិត្តទទួលទានចេកទុំ ប្រឈមនឹងការកើតជំងឺដាច់សរសៃឈាមខួរក្បាលក្រោម២៤ភាគរយ ។ ប្រសិទ្ធភាពនេះត្រូវបានក្រុមអ្នកស្រាវជ្រាវគេហទំព័រ bmj.com ពន្យល់ថា ខណៈគេបង្កើនការទទួលទានចេកនោះ ប៉ូតាស្យូមនឹងឡើងខ្ពស់ ដូច្នេះកម្រិតសម្ពាធឈាមក៏ត្រូវបានកែលំអផងដែរ ។ ចេកមួយផ្លែត្រូវគេរកឃើញថាមានផ្ទុកសារធាតុប៉ូតាស្យូមប្រមាណជា៤២០មីល្លីក្រាម ។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Clare Walton មកពីសមាគមមូលនិធិជំងឺដាច់សរសៃឈាមខួរក្បាលរបស់ចក្រភពអង់គ្លេសបានថ្លែងថា របបអាហារដែលផ្តល់នូវសុខភាពគឺជាផ្នែកសំខាន់មួយគ្រប់គ្រងហានិភ័យជំងឺដាច់សរសៃឈាម ។ លោកស្រីបានបន្ថែមថា៖ «សម្ពាធឈាមឡើងខ្ពស់ជាកត្តាប្រឈមធំជាងគេតែមួយគត់របស់ជំងឺដាច់សរសៃឈាម។ ដូច្នេះការផ្លាស់ប្តូររបបអាហារជាវិធីមួយយូរអង្វែងដើម្បីរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា។ ជាក់ស្តែង ការសិក្សាលើកនេះគឺបានបង្ហាញថា កាត់បន្ថយការទទួលទានអំបិល និងបង្កើនការទទួលទានអាហារសម្បូរដោយប៉ូតាស្យូមដូចជាផ្លែចេកជាដើមមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមបាន» ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានព្រមានថា គេមិនគួរប្រើថ្នាំជំនួយប៉ូតាស្យូមនោះទេលើកលែងទទួលបានការយល់ព្រមពីគ្រូពេទ្យ៕
ប្រភពដោយ ៖ ឈិត គឹមឆុន
កាន់តែពិសេសនោះទៀតផ្លែចេកទុំក៏អាចយកទៅធ្វើជានំប័ុងបានផងដែរ សូមមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel Allrecipes
អ្វីដែលអស្ចាត្យ របស់ iPhone 7 និង 7 Plus នោះគឺកាមេរ៉ាភ្លោះទំហំ ១២ MP លើ iPhone 7 មានការអាប់ដេត ដោយមាន Aperture f/1.8 ធំជាងមុនអាចឲ្យពន្លឺចូលបានល្អ ខ្លាំងខាងថតរូបនៅទីងងឹត ហើយថែមទាំងមានបច្ចេកវិទ្យាទប់លំនឹងរូបភាព OIS។ ភ្លើង Flashក៏អាប់ដេតថ្មីដោយពេលនេះមានដល់ទៅ ៤ គ្រាប់ជាប្រភេទភ្លើង LED អាចជះពន្លឺបានល្អនៅទីងងឹត។ កាមេរ៉ាខាងមុខសម្រាប់ Selfie បានបង្កើនទំហំពី ៥ MP ទៅដល់ ៧ MP ដែលអាចថតវីដេអូបានក្នុងកម្រិត FullHD 1080p។
ទំហំអេក្រង់របស់ iPhone 7 និង 7 Plus នៅរក្សាត្រឹម ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ ដដែល ប៉ុន្តែអេក្រង់ Retina HD នេះភ្លឺជាងមុន ២៥% រួមជាមួយនឹងបច្ចេកវិទ្យា wider color gamut អាចបង្ហាញរូបភាពពណ៌យ៉ាងស្រស់ស្អាត។ ត្បិត Apple មិនបានបញ្ជាក់ពីទំហំថ្ម iPhone ជំនាន់ថ្មី ប៉ុន្តែបានឲ្យដឹងថា iPhone 7 ប្រើបានយូរជាង iPhone 6s ២ ម៉ោង ហើយ iPhone 7 Plus ប្រើបានយូរជាង iPhone 6s Plus ១ ម៉ោង។
សូមទស្សនាវីដេអូខាងក្រោម។
ប្រភព៖ YouTube Channel CNET
ប្រភព៖ YouTube Channel CNET