iPhone 7 Plus កាមេរ៉ាភ្លោះញាក់សាច់ម៉ង​

iPhone 7 plus Dual Cameras

0
4225

ការប្រកាសផ្លូវការរបស់ក្រមហ៊ុន Apple គឺស្មាតហ្វូនជំនាន់ចុងក្រោយគឺ iPhone 7 និង iPhone 7 plus បានបញ្ចេញកាលពីយប់មិញ ដើម្បីជំរះមន្ទិលសង្ស័យនូវពាក្យចចាមអារ៉ាមកន្លងមក។

iPhone 7 Plus dual-cameras iPhone 7 Plus dual-cameras

អ្វីដែលអស្ចាត្យ របស់ iPhone 7 និង 7 Plus នោះគឺកាមេរ៉ាភ្លោះទំហំ ១២ MP លើ iPhone 7 មានការអាប់ដេត ដោយមាន Aperture f/1.8 ធំជាងមុនអាចឲ្យពន្លឺចូលបានល្អ ខ្លាំងខាងថតរូបនៅទីងងឹត ហើយថែមទាំងមានបច្ចេកវិទ្យាទប់លំនឹងរូបភាព OIS។ ភ្លើង Flashក៏អាប់ដេតថ្មីដោយពេលនេះមានដល់ទៅ ៤ គ្រាប់ជាប្រភេទភ្លើង LED អាចជះពន្លឺបានល្អនៅទីងងឹត។ កាមេរ៉ាខាងមុខសម្រាប់ Selfie បានបង្កើនទំហំពី ៥ MP ទៅដល់ ៧ MP ដែលអាចថតវីដេអូបានក្នុងកម្រិត FullHD 1080p។

iPhone 7 Plus dual-cameras

ទំហំអេក្រង់របស់ iPhone 7 និង 7 Plus នៅរក្សាត្រឹម ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ ដដែល ប៉ុន្តែអេក្រង់ Retina HD នេះភ្លឺជាងមុន ២៥% រួមជាមួយនឹងបច្ចេកវិទ្យា wider color gamut អាចបង្ហាញរូបភាពពណ៌យ៉ាងស្រស់ស្អាត។ ត្បិត Apple មិនបានបញ្ជាក់ពីទំហំថ្ម iPhone ជំនាន់ថ្មី ប៉ុន្តែបានឲ្យដឹងថា iPhone 7 ប្រើបានយូរជាង iPhone 6s ២ ម៉ោង ហើយ iPhone 7 Plus ប្រើបានយូរជាង iPhone 6s Plus ១ ម៉ោង។

សូមទស្សនាវីដេអូខាងក្រោម។

ប្រភព៖ YouTube Channel CNET

ប្រភព៖ YouTube Channel CNET