មុខងារ​ពិសេសៗ​ និង​លក្ខណៈ​សម្បត្តិ របស់​ iPhone 7

iPhone 7

0
1450
iPhone7

កាលពីយប់មិញ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ចុងក្រោយ iPhone 7 និង 7 Plus ដែលមានកំលាំងម៉ាស៊ីន កាន់តែខ្លាំង ជាងមុន ជាពិសេសនោះ អមជាមួយមុខងារ ពិសេសៗ ជាច្រើនទៀតផង។ iPhone 7 មានរូបរាងស្ទើរដូចទៅនឹង iPhone 6 ផ្ទៃខាងមុខ ជាមួយប៊ូតុង Home ដដែល ប៉ុន្តែការផ្លាស់ប្តូរដ៏ធំប៊ូតុង Home ដោយអាចបញ្ជាដំណើរការបានមិនចាំបាច់ប្រើកម្លាំងខ្លាំងចុចដូចប៊ូតុង Home ជំនាន់មុនៗឡើយ ពោលគ្រាន់តែយកម្រាមដៃដាក់ពីលើថ្នមៗតែប៉ុណ្ណោះ ចំពោះខ្សែអង់តែនប្តូ ទៅជ្រុងគែម លើក្រោមវិញ ប៊ូតុង Power នៅផ្នែកខាងស្តាំ ដដែល កុងតាក់បិទ បើក Silent និងប៊ូតុង សំលេងនៅផ្នែក ខាងឆ្វេង ដដែល ហើយការផ្លាស់ប្តូរមួយទៀតគឺលែងគ្មានរន្ធដោតកាស ជំនួសដោយការប្រើរន្ធកាស ជាមួយរន្ធ Lightning និងមានតំណរ បំបែកទៅរន្ធដោតកាស 5mm។

iPhone7 iPhone7

ហើយជាពិសេសទៀតនោះ ក្រុមហ៊ុន Apple បានបន្ថែម 2 ពណ៌ទៀត ពណ៌ខ្មៅរលោង (Jet Black) និង ពណ៌ខ្មៅ ហើយចំណុចពិសេសមួយទៀតនោះគឺមានបច្ចេកវិទ្យាការពារមិនងាយជ្រាបទឹក IP67 អាចនៅក្រោម ទឹកជម្រៅ 1ម៉ែត្រ រយៈពេល 30នាទី។

iPhone7

ប្រព័ន្ធបញ្ចេញសំឡេងនៅលើ iPhone 7 និង 7 Plus អាចបញ្ចេញសំឡេងបានឮជាង iPhone 6s ដល់ទៅ ២ ដងជាប្រភេទសំលេង Stereo កាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល Aperture ទំហំ f1/8 ដែលអាចថតរូបបានល្អជាងមុននៅទីងងឹត ហើយថែមទាំងមានបច្ចេកវិទ្យាទប់លំនឹងរូបភាព OIS ថតវីដេអូ បានដល់ កម្រិត 2160 ភិចសែល ក្នុងល្បឿន 30 fps រីឯកាមេរ៉ា មុខទំហំ 7 មេហ្គាភិចសែល ដែលល្អសម្រាប់ថត Selfieដោឡែកកាមេរ៉ាលើ iPhone 7 Plus ហាក់ខុសប្លែកពី iPhone 7 ដោយមានកាមេរ៉ាភ្លោះ ដែលមានទំហំ 12 មេហ្គាភិចសែល ហើយពេលដែលកាមេរ៉ាទាំង2រួមបញ្ចូលគ្នា ដែលអាចថតរូបភាពព្រិលក្រោយ ច្បាស់មុខបាន។

iPhone7 iPhone7
iPhone 7 ជំនាន់ថ្មីនេះ ប្រើប្រាស់បន្ទះឈីប Apple A10 Fusion ល្បឿន 2.4GHz ជាមួយ CPU 4 គ្រាប់ ដែលខ្លាំងជាង iPhone ជំនាន់មុនដំបូង 120 ដង រ៉េមទំហំ 2GB ប្រភេទ LPDDR4 ដែលអាចលេងហ្គេមដែលមានក្រាហ្វិកខ្ពស់ ឥតទាក់ អង្គផ្ទុកទិន្នន័យលែងមាន 16GB ទៀតហើយ ដោយចាប់ផ្តើមពី 32GB 128GB និង 256GB ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS10។

iPhone7
ទំហំអេក្រង់របស់ iPhone 7 និង 7 Plus នៅរក្សាត្រឹម 4,7 អ៊ីញ និង 5,5 អ៊ីញ ដដែល ប៉ុន្តែអេក្រង់ Retina HD នេះភ្លឺជាងមុន 25% ចំពោះទំហំថ្ម iPhone ជំនាន់ថ្មីប្រើបានយូរជាង iPhone 6s ប្រើបានយូរជាង iPhone 6s Plus រហូតដល់ 1-2 ម៉ោង។

iPhone7

https://www.youtube.com/watch?v=wwswXnNzX08