បង្កើន​ការ​ទទួលទាន​ផ្លែ​ចេកអាច​ជួយ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

0
1380
cavendish-bananas

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បង្កើនការទទួលទានផ្លែចេក តែកាត់បន្ថយការទទួលទានប្រភេទនំស្រួយ អាចទប់ស្កាត់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន ។ ផ្លែចេកទុំត្រូវគេដឹងថាសម្បូរដោយប៉ូតាស្យូមដែលមានប្រសិទ្ធភាពទប់ស្កាត់កម្រិតឈាមមិនឱ្យឡើងខ្ពស់ ។ ចំណែកប្រភេទនំស្រួយត្រូវគេរកឃើញថា មានអំបិលច្រើន ដូច្នេះកាត់បន្ថយការទទួលទានមានន័យកាត់បន្ថយការប្រើប្រាស់អំបិលផងដែរ ។

maxresdefault

ការសិក្សាមួយបានរកឃើញថា បុគ្គលដែលចូលចិត្តទទួលទានចេកទុំ ប្រឈមនឹងការកើតជំងឺដាច់សរសៃឈាមខួរក្បាលក្រោម២៤ភាគរយ ។ ប្រសិទ្ធភាពនេះត្រូវបានក្រុមអ្នកស្រាវជ្រាវគេហទំព័រ bmj.com ពន្យល់ថា ខណៈគេបង្កើនការទទួលទានចេកនោះ ប៉ូតាស្យូមនឹងឡើងខ្ពស់ ដូច្នេះកម្រិតសម្ពាធឈាមក៏ត្រូវបានកែលំអផងដែរ ។ ចេកមួយផ្លែត្រូវគេរកឃើញថាមានផ្ទុកសារធាតុប៉ូតាស្យូមប្រមាណជា៤២០មីល្លីក្រាម ។

367377

ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Clare Walton មកពីសមាគមមូលនិធិជំងឺដាច់សរសៃឈាមខួរក្បាលរបស់ចក្រភពអង់គ្លេសបានថ្លែងថា របបអាហារដែលផ្តល់នូវសុខភាពគឺជាផ្នែកសំខាន់មួយគ្រប់គ្រងហានិភ័យជំងឺដាច់សរសៃឈាម ។ លោកស្រីបានបន្ថែមថា៖ «សម្ពាធឈាមឡើងខ្ពស់ជាកត្តាប្រឈមធំជាងគេតែមួយគត់របស់ជំងឺដាច់សរសៃឈាម។ ដូច្នេះការផ្លាស់ប្តូររបបអាហារជាវិធីមួយយូរអង្វែងដើម្បីរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា។ ជាក់ស្តែង ការសិក្សាលើកនេះគឺបានបង្ហាញថា កាត់បន្ថយការទទួលទានអំបិល និងបង្កើនការទទួលទានអាហារសម្បូរដោយប៉ូតាស្យូមដូចជាផ្លែចេកជាដើមមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យពីជំងឺដាច់សរសៃឈាមបាន» ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានព្រមានថា  គេមិនគួរប្រើថ្នាំជំនួយប៉ូតាស្យូមនោះទេលើកលែងទទួលបានការយល់ព្រមពីគ្រូពេទ្យ៕

ប្រភពដោយ ៖ ឈិត គឹមឆុន

កាន់តែពិសេសនោះទៀតផ្លែចេកទុំក៏អាចយកទៅធ្វើជានំប័ុងបានផងដែរ សូមមើលវីដេអូទាំងអស់គ្នា!

ប្រភព៖ YouTube Channel Allrecipes