ក្រុមហ៊ុន LG បញ្ចេញនូវឧបករណ៍ សម្រាប់ផ្ទះបាយដ៏មានសក្តានុពលនៅក្នុងព្រឹត្តិការណ៍ IFA 2016

LG SUGGESTS WAYS TO UNLEASH KITCHEN POTENTIAL AT IFA 2016

0
1099
ifa-2016

Ads Banner By Post - LG

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics នឹងធ្វើការបង្ហាញនូវឧបករណ៍សម្រាប់ប្រើប្រាស់នៅផ្ទះបាយដ៏មានសក្តានុពលបំផុតនៅក្នុងព្រឹត្តិការណ៍ IFA 2016 ។ ក្រុមហ៊ុនធំកំពូលមួយនេះ នឹងធ្វើការដាក់បង្ហាញនូវផលិតផលសម្រាប់ប្រើប្រាស់នូវក្នុងផ្ទះបាយដែលជាបរិបទថ្មីក្នុងការចៃ្នប្រឌិតដ៏អស្ចារ្យ និង ពេញនិយមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះបាយហើយវាអាចដំណើរការបានយ៉ាងល្អឥតខ្ចោះរួមគ្នា។ifa-2016-0

ការពង្រឹងទៅលើសមត្ថភាពរបស់ទូរទឹកកក Door-in-Door របស់ក្រុមហ៊ុន LG ត្រូវបានគេរចនាឡើងផ្តល់នូវភាពងាយស្រួលដល់លោកអ្នកក្នុងការយកនូវម្ហូបអាហារដែលអ្នកយក ញឹកញាប់ជាងគេ ហើយអ្នកអាចធ្វើការរៀបចំនូវម្ហូបអាហាររបស់អ្នកដាក់ទៅតាមកន្លែងដែលអ្នកពេញចិត្ត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះនៅពេលដែលអ្នកបើកទ្វារយកម្ហូបអាហារចេញពីទូទឹកកក វានៅតែរក្សានូវភាពត្រជាក់ដដែលបានកាន់តែប្រសើរជាងមុនដល់ទៅ 41 ភាគរយ ហើយវាបានដាក់នូវដៃទាញ Square Pocket Handle និង Hidden Button ដែល   ផ្តល់ភាពងាយស្រួលក្នុងការចូលទៅយករបស់របរនៅក្នុងទូរទឹកកក។ NatureFRESH ជាមុខងារមួយសម្រាប់ធ្វើការថែរក្សានូវម្ហូបរបស់អ្នកឱ្យនៅស្រស់បានយូរដោយពឹងផ្អែកទៅលើកម្រិតសើម និង សីតុណ្ហភាព។ifa-2016-0

មុខងារ InstaView Door-in-Door ត្រូវបានបំពាក់នូវលើទូទឹកកក LG SIGNATURE ពេលនេះអាចប្រើប្រាស់បាននៅលើម៉ូដែល French-Door និង Side-by-Side របស់ក្រុមហ៊ុន LG ។ អ្នកអាចប្រើប្រាស់នូវមុខងារ InstaView ដើម្បីពិនិត្យមើលថាតើមានអ្វីខ្លះដែលអស់ពីទូរទឹកកកដោយមិនចាំបាច់បើកទ្វារមើលនោះទេព្រោះវាអាចកាត់បន្ថយនូវភាពត្រជាក់បាន។ ចំនែក Wi-Fi Eclipse Display របស់ទូទឹកកកនេះនឹងធ្វើការបង្ហាញនូវកម្រិតសីតុណ្ហភាពដែលមាននៅក្នុងទូរទឹកក និង កន្លែងកកផងដែរ។

ifa-2016-0

ចំនែកម៉ាស៊ីនចំអិនអាហារ NeoChef បានភ្ជាប់ជាមួយនឹងមុខងារកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយវាត្រូវបានរចនារូបរាងកាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។  ថែមទាំងប្រើប្រាស់នូវបច្ចេកវិទ្យា Smart Inverter Technology សម្រាប់កាត់បន្ថយនូវពេលវេលារង់ចាំយូរនៅពេលចម្អិនដែលផ្តល់ពេលវេលាចំណេញសម្រាប់ចុងភៅផងដែរ ហើយដឹងថាតើម្ហូបនេះអាចយកមកកម្តៅបានទៀតឬអត់។ Smart Inverter ផ្តល់នូវគំនិតច្នៃប្រឌិតផ្សេងទៀតសម្រាប់អ្នកប្រើប្រាស់ដូចជាការធ្វើទឹកដោះគោយ៉ាអួ ការរំលាយសូកូឡា ឬ ប័រជាដើម។ NeoChef ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Anti-Bacterial Easy Clean Coating ដែលអាចកម្ចាត់បាក់តេរីកាចសាហាវបានដល់ទៅ 99.99%។

ifa-2016

បើនិយាយពី Speed Oven+ របស់ក្រុមហ៊ុន LG ពិតជាងាយស្រួលក្នុងការចំហុយ ព្រោះវាបានប្រើប្រាស់នូវបច្ចេកវិទ្យា Infrared Heating Technology សម្រាប់កាត់បន្ថយនូវពេលវេលាក្នុងការចម្អិនម្ហូប។ LG Speed Oven+ នេះបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Smart Inverter Technology ដែលផ្តល់នូវភាពងាយស្រួលសម្រាប់ចុងភៅគ្រប់រូបធ្វើការផ្លាស់ប្តូរនៅប្រភេទចានសម្រាប់ធ្វើការចម្អិនកាន់តែងាយស្រួលជាងមុន។ បើនិយាយពីម៉ាស៊ីនលាងចាន LG Stream Clean វិញ ម្ចាស់ផ្ទះអាចធ្វើការសម្អាតនូវចានក្រោយពេលញ៉ាំអាហាររួចដោយប្រើប្រាស់នូវបរិមាណទឹកតិចបំផុត។ បច្ចេកវិទ្យា True Steam ប្រើប្រាស់នូវចំហាយកម្តៅសម្រាប់ធ្វើការសម្អាតទៅលើចានដែលស្នឹមពិបាកក្នុងការសម្អាត។ លើសពីនេះទៀត វាបានប្រើប្រាស់នូវបច្ចេកវិទ្យា Quad Wash រួមជាមួយនឹង បច្ចេកវិទ្យា Inverter Direct Drive សម្រាប់ធ្វើការបាញ់លំហូរទឹកនៅក្នុងកម្រិតមួយដ៏ល្អបំផុត។ មួយវិញទៀត បច្ចេកវិទ្យា Inverter Direct Drive ត្រូវបានគេចាត់ទុកជាផ្នែកមួយដ័ល្អបំផុតនេះមានការធានាដល់ទៅ 10 ឆ្នាំ។

ifa-2016-0

លោក Jo Seong-jin ដែលជាអគ្គនាយករបស់ក្រុមហ៊ុន LG Electronics និង Home Appliance & Air Solution Company បញ្ជាក់ថា “ព្រឹត្តិការណ៍ IFA គឺជាកន្លែងមួយដ៏ល្អបំផុតសម្រាប់ធ្វើការបង្ហាញពីគ្រឿងសម្រាប់ប្រើប្រាស់នៅផ្ទះបាយហើយមានការចូលរួមពីគ្រប់ វិស័យឧស្សាហកម្មដែលបានមកបង្ហាញរួមគ្នានៅទីនេះ។ គ្រឿងបរិក្ខារផ្ទះបាយកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុន LG បានក្លាយទៅជាបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អតិថិជននៅក្នុងបច្ចេកវិទ្យាសម័យទំនើបនៃការបរិភោគអាហារនៅក្នុងគេហដ្ឋានរបស់អ្នក។”

ifa-2016-0

ប្រភព ៖ http://www.lgnewsroom.com/2016/08/lg-suggests-ways-to-unleash-kitchen-potential-at-ifa-2016

សាខារាជធានីភ្នំពេញ

1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh

2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh