កន្លងមក ជាទូទៅយើងធ្លាប់តែឮ ពងមាន់អាំងធម្មតា ប៉ុន្តែឥឡូវនេះប្លែកត្រង់ថា អ្នកលក់ក្នុងហាងមួយ បានកែច្នៃអាហារសម្រន់ មួយមុខនេះ ទៅជារៀងប្លែកបន្តិចគឺជា ពងគ្រួចពិសេស ដោយមានលាយគ្រឿងផ្សំអោយកាន់តែមានរសជាតិឆ្ងាញ់បន្ថែមមួយកំរិតទៀត ប៉ុន្តែ ក៏នៅតែមានពងមាន់អាំងផងដែរណា តែមិនមែនធម្មតាទេ ពងមាន់អាំងនេះ គឺសុទ្ធតែ ពងមាន់អាំងស្រែលាក់ខ្លួនថែមទៀតផង ។

នៅហាង Volcano Meatball King ដែលមានលក់អាហរសម្រន់ជាច្រើនមុខ និងតែងតែមានមុខម្ហូបប្លែកៗ មិនដែលដាច់ ដោយសារតែម្ចាស់ហាងតែងតែនាំយកមុខម្ហូបដែលថ្មីៗដើម្បីតំរូវចិត្តអ្នកពិសា មិនដែលអោយទាស់ចិត្តនោះឡើយ។



សំរាប់ការតុបតែងហាងវិញ សឹងតែមិនចាំបាច់ពណ៌នា ពេលដែលឈានជើងចូល គឺត្រូវតែថតរូបមុនសិនដោយសារតែមានរូបគំនូរនៅលើជញ្ជាំងពិតជាគួរអោយចាប់អារម្មណ៍ណាស់ បូករួមទាំងកន្លែងអង្គុយក៏មានផាសុខភាព ត្រជាក់ស្រួលសមស្របសំរាប់ការជួបជុំ មិត្តភក្តិ បងប្អូន ពិភាក្សាគ្នា ហៅម្ហូបមកពិសា អង្កុយសឹងតែភ្លេចខ្លួនតែម្តង។
ហាង Volcano Meatball King IFL
Tel: 017 32 68 32 | 070 53 55 33
ទីតាំងៈ ជិតសាលា IFL, ខាងក្រោយ Domino Pizza, លើផ្លូវលេខ 118