ភ្នំពេញ: ហាង K.E Cafe’ and Louge ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ហាងមានលក់នូវម្ហូបអាហារបែបអ៉ឺរ៉ុបជាច្រើនប្រភេទ ជាមួយនឹងកន្លែងអង្គុយមានផាសុកភាពលម្អដោយរបស់របរឧបករណ៍បុរាណខ្មែរ រុក្ខជាតិពណ៌បៃតងស្រស់ និងជាពិសេសនោះគឺ បរិយាកាសបែបរ៉ូម៉ែនទិច អង្គុយស្តាប់តន្ត្រី លេងស្គីរំអឹលយ៉ាងសប្បាយរីករាយថែមទៀតផង។





ឃ្លានណាស់ មិនទាន់បានញាុំអី ហើយចង់រកកន្លែងអង្គុយបែបរ៉ូមែនទិចមែនទេ? នេះៗណែ៎ ឈុតអាហារសម្រន់គឺ ស៊ាំងវ៉ិចសាច់គោអូស្រ្តាលី | Melbourne Beef Sandwich ជាមួយនឹងភេសជ្ជៈ Chocolate Frappe អ្នកនឹងបាត់ឃ្លាន ហើយទទួលបាននូវភាពសប្បាយរីករាយ មកតាមដល់ផ្ទះតែម្តង។


Melbourne Beef Sandwich ដែលហៅជាភាសាយើងថា “ស៊ាំងវ៉ិចសាច់គោអូស្រ្តាលី” ត្រូវបានចុងភៅធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយត្រូវរំងាស់គ្រឿងផ្សំ រហូតដល់ ៨ម៉ោង ទើបយកគ្រឿងផ្សំមកឆាលាយជាមួយខ្ទឹមបារាំង ផ្ទាប់ជាមួយសាច់គោអូស្ត្រាលីជាសាច់ដ៏ល្អទៀតនោះកាន់តែធ្វើស៊ាំងវ៉ិចមួយកាន់តែពិសេស។




ចឹងកុំភ្លេចណា បើចង់បានកន្លែងអង្គុយញ៉ាំដ៏រ៉ូមែនទិច បែបអ៉ឺរ៉ុប ហើយមានតន្ត្រីកំដរអារម្មណ៍ K.E Cafe and Lounge ជួយបានណាល្ងាចនេះហ្មងទៅចឹង…
អូ៎ភ្លេច! បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 093 876 181 | 098 2011 70