ទូរ​ទស្ស​ន៍ LG OLED TV​ ទទួល​បាន​ពាន់រង្វាន់​របស់​សហ​គម​ន៍​អឺរ៉ុប 5 ឆ្នាំ​ជាប់​ៗ​គ្នា

0
Ads Banner By Post - LG រយះពេល 5 ឆ្នាំជាប់គ្នា ដែលក្រុមហ៊ុន LG Electronics នៅតែរក្សាឈ្មោះនិងតំណែងជាទូរទស្សន៍ឆ្នើមល្អផ្ដាច់គេនៅក្នុងកម្មវិធីពានរង្វាន់ EISA (European Imaging And Sound Association) ដែលមានការអញ្ជើញចូលរួមពីក្រុមអ្នកជំនាញ និង អ្នកសារព័ត៍មានរបស់ទស្សនាវដី្ដល្បីៗ ចំនួន 50 ទស្សនាវដ្ដីដែលមកពី 20 ប្រទេស នៃទ្វីបអឺរ៉ុប ដែលជាគណៈកម្មការវាយតម្លៃទៅលើផលិតផល បច្ចេកវិទ្យា និង សមត្ថភាពនៃការចៃប្រឌិត ។ LG  OLED TV ជ័យលាភីពានរង្វាន់នៅក្នុងកម្មវិធីទូរទស្សន៏ស៊េរីខ្ពស់នៃទ្វីបអីរ៉ុប ( European Hight- End TV award Winner ) នេះ ទូរទស្សន៍អេក្រង់ OLED TV របស់ ក្រុមហ៊ុន LG ម៉ូដែល (65G6 ) ត្រូវបានគេវាយតម្លៃ និង វិនិច្ឆ័យទៅលើ “ Truly Sate – of- the art “ ដែលមានការចាប់អារម្មណ៍ជាច្រើនចំពោះសមត្ថភាពខ្ពស់នៃពណ៍ខ្មៅដិចដែលធ្វើអោយរូបភាពច្បាល់ល្អមិនគួរអោយជឿ។ គណៈកម្មការត្រួតពិនិត្យបានសរសើរថាទូរទស្សន៍ OLED TV គឺជាបច្ចេកវិទ្យាចុងក្រោយគេ បង្អល់ដែលទទួលស្គាល់ជាមួយនូវបច្ចេកវិទ្យា HDR 10 នឹង Dolby Vision ។ LG  OLED TV លោក Brain Kwon ដែលជាប្រធានក្រុមហ៊ុនរបស់ LG Home Entertainment របស់ក្រុមហ៊ុន LG Electronics បានមានប្រសាសន៍ “ យើងមានកិក្ដិយសក្នុងការទទួលបានពានរង្វាន់ EISA ដ៏ល្បីល្បាយបំផុតសម្រាប់រយះពេល 5 ឆ្នាំជាប់ៗគ្នា មកហើយ។ ការទទួលស្គាល់នេះបានបញ្ជាក់អោយឃើញថាទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG គឺជាការកោតសរសើរដ៏ឆ្នើមទៅលើវិស្វកម្ម ជាមួយរូបភាព ច្បាល់ និង ការរចនាដ៏អសា្ចរ្យ ។ LG  OLED TV ប្រភេទទូរទស្សន៏មួយផ្សេងទៀតរបស់ក្រុមហ៊ុន LG គឺម៉ូដែល LG UH77០V ដែលជាប្រភេទ Super UHD TV ក៏គឺត្រូវបានទទួលស្គាល់ដោយពាន់រង្វាន់អឺរ៉ុប ( European Smart TV Award ) ដូចគ្នាដែលដោយសារតែបច្ចេកវិទ្យា Smart TV ដ៏គួរអោយចាប់អារម្មណ៍ជាមួយនិងប្រតិបត្ដិការ Web OS 3.0 ដែលជាការវិត្ដន៍ចុងក្រោយគេបង្អស់របស់បច្ចេកវិទ្យា Smart TV ។ LG  OLED TV សូម្បីតែទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន LG គឺ LG G5 ក៏ទទួលបានពានរង្វាន់ ( European Mobile Innovation Award ) ផងដែរដែលនិយាយពីការ ចៃប្រឌិតសំរាប់បច្ចេកវិទ្យា និង រូបរាងដ៏អស្ចារ្យ ។LG  OLED TV

ញ័រសាច់តិចអី បើដេកជាមួយខ្មោចប៉ុន្មានយប់ចឹង !

0
តើអ្នកមានបំណងគិតថា ចង់ចំណាយពេលមួយយប់នៅជាមួយខ្មោចម៉ាំមីដែរឬទេ? បើយើងស្តាប់ទៅហាក់បីដូចជាចម្លែក តែវាមិនចម្លែកទេ សម្រាប់មេកន្ទ្រាញម្នាក់នៅភូមិ Wogi នាខេត្ត Papua ប្រទេសឥណ្ឌូនេស៊ី ។ Eli Mabel ដែលជាមេកន្ទ្រាញកុលសម្ព័ន្ធ Dani បានចំណាយពេលជាច្រើនយប់នៅជាមួយនឹងសាកសពម៉ាំមី ។ សាកសពនោះ ត្រូវបានគាត់ប្រាប់ថា គឺជារាងកាយរបស់បុព្វការីជន ដែលធ្លាប់បានកាន់កាប់កុលសម្ព័ន្ធកាលពី២៥០ឆ្នាំមុន ។ Papuan tribe preserves ancient rite of mummification តាមប្រសាសន៍របស់លោកបណ្ឌិត Semiarto Aji Purwanto ដែលជាសាស្ត្រាចារ្យខាងផ្នែកនរវិទ្យា និងជាអ្នកជំនាញសិក្សាពីវប្បធម៌របស់ជនជាតិភាគតិច Dani បានឲ្យដឹងថា ជនជាតិភាគតិចខាងលើ បានយកសាកសពជីដូនជីតាគេ ដែលបានស្លាប់យកទៅហាលថ្ងៃឱ្យក្រៀម រួចហើយយកទៅលាក់ទុកនៅក្នុងរូងភ្នំ ដើម្បីឆ្អើរភ្លើងបន្ថែម ។ លោកបណ្ឌិតបានបន្តថា ការធ្វើដូច្នេះ គឺមកពីពួកគេយល់ថា សាកសពដូនតាទាំងនោះ បានជួយផ្តល់នូវសេចក្តីចម្រើនដល់កុលសម្ព័ន្ធទាំងមូល ។ លោកបន្តទៀតថា ទំនៀមទម្លាប់នេះ មិនសូវជាមានការអនុវត្តប៉ុន្មានទេ នៅកុលសម្ព័ន្ធ Dani តាំងពីមានការហូរចូលនូវគ្រឹស្តសាសនា ។ ប្រភព៖ គង់ រិទ្ឋរីណា Papuan tribe preserves ancient rite of mummification
ប្រភព៖ YouTube Channel EriGIA007

អស្ចារ្យ! Emperor I​ រូបរាងស្អាតមិនធម្មតា តម្លៃ​ជាងលានដុល្លារ

0
ក្រុមហ៊ុន Scaldarsi Motors បានផលិតរថយន្តដ៏ប្រណិតដែលរចនាចេញពី Mercedes-Benz Rocket 900 Maybach ដែលមានឈ្មោះថា Emperor I ។ Emperor I ការរចនាម៉ូតយ៉ាងពិសេស ខុសពីរថយន្តដទៃ ទាំងការរចនាម៉ូតនៅខាងក្រៅ និងខាងក្នុងរថយន្ត បូករួមយ៉ាន់យ៉ាងស្រស់ស្អាត ចំពោះការរចនាម៉ូតខាងក្នុងវិញ មានសារធាតុស្បែកសត្វ ចំនួន២៤ប្រភេទខុសៗគ្នា, ប្រភេទឈើ ៧៨ប្រភេទខុសគ្នា និងមានចំនួន ១៦ពណ៌សម្រាប់អតិថិជនជ្រើសរើស។ Emperor I Emperor I Emperor I ហើយកម្លាំងម៉ាស៊ីនវិញ ប្រភេទ V12 ចំណុះ 6,2 លីត្រ ទំហំ 888សេស ដែលអាចឲ្យរថយន្តបង្កើនសន្ទុះល្បឿន ពី ០-១០០ គ.ម/ម៉ោង ចំណាយពេលត្រឹម ៣,៧ វិនាទី ដែលរថយន្តប្រភេទនេះផលិតតែចំនួន ១០ប៉ុណ្ណោះ ហើយចំពោះតម្លៃវិញ $1.5 លានដុល្លារ។ Emperor I Emperor I Emperor I https://www.youtube.com/watch?v=bsLlq-GKQ28

អស់ទាស់ម៉ង iPhone 7 ស្រោបមាស ពេជ្រ ឡើងញាក់សាច់

0
សំរាប់ iPhone 7 និង 7 Plus នឹងចេញលក់នាពេលឆាប់ៗនេះហើយ គឺនៅខែកញ្ញា ២០១៦ ។ ដោយឡែក ក្រុមហ៊ុនមួយដែលមានឈ្មោះថា Legend ដែលក្រុមហ៊ុននេះ មានជំនាញខាងការកែច្នៃទូរស័ព្ទ ស្មាតហ្វូន នានា អោយក្លាយជាគ្រឿងអលង្ការ ដែលមានតម្លៃ នឹងមានភាពទាក់ទាញ បានបើកប្រកាសអោយអតិថិជនធ្វើការកុម្មង់ iPhone 7 និង iPhone 7 Plus ដោយមានការស្រោបមាស ប្រភេទ ២៤k ដាំពេជ្រកម្រិត ៣៦០ VVS1 និងអមជាមួយស្បែកក្រពើ និងស្បែកពស់ផ្លាន់ ថែមទៀតផង។ 24k_gold_iphone24k_gold_iphone24k_gold_iphone សំរាប់តម្លៃដែលកែច្នៃ រូចមាន តម្លៃ ៣៣០០ដុល្លារ ឡើង និងម៉ូដែលពិសេសៗផ្សេងទៀតដែលមានដាំត្បូងកណ្ដៀងទំហំ 0.6 ការ៉ាត់មានតម្លៃ ៣៨០០ ដុល្លារ។
ប្រភព៖ YouTube Channel MobySmartCat  

អស្ចារ្យ! គ្រាប់​អាល់​ម៉ុ​ន​ផ្តល់​ផល​ល្អ​ឥត​ខ្ចោះ​លើ​ការ​រំលាយ​អាហារ

0
ប្រសិនលោកអ្នកកំពុងសម្លឹងរកការទទួលបានថាមពលបន្ថែម សូមក្រឡេកមើលគ្រាប់ធុញ្ញជាតិមួយប្រភេទដូចខាងក្រោមនេះ ហើយវានឹងជួយឱ្យការរំលាយអាហាររបស់អ្នកមានភាពល្អប្រសើរឡើងតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ៖ Almond-Tree-Badam-Tree គ្រាប់ផ្លែអាល់ម៉ុន ៖ គ្រាប់អាល់ម៉ុនផ្តល់ផលល្អឥតខ្ចោះលើការរំលាយអាហារ ។ សារធាតុចិញ្ចឹមសន្ធឹកសន្ធាប់ក្នុងគ្រាប់ផ្លែឈើនេះបានជួយបង្កើនការរំលាយអាហារនិងកាត់បន្ថយទំហំចង្កេះ ។ អត្ថប្រយោជន៍របស់វាមួយផ្សេងទៀតគឺជួយឱ្យរាងកាយដុតបំផ្លាញខ្លាញ់ ជាពិសេសខ្លាញ់ដែលនៅបរិវេណក្បាលពោះ ។ ចំណែកសារធាតុសរសៃរបស់វាជួយបង្កើនការរំលាយអាហារក្នុងរាងកាយ តាមរយៈការរំលាយអាហារ ។ អត្ថប្រយោជន៍ចុងក្រោយរបស់អាល់ម៉ុនគឺផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូដែលមានសមត្ថភាពបង្កើនការដុតរំលាយអាហារ ៕ ហើយគ្រាប់ធុញ្ញជាតិនេះក៏អាចយកមកធ្វើជាបង្អែមដំណាប់បានដែរ សូមមើលពីរបៀបធ្វើទាំងអស់គ្នា

ចង់ដឹងដែរអត់ត្រីសូម៉ុងមានអត្ថប្រយោជន៍ប៉ុណ្ណា?

0
ប្រសិនលោកអ្នកកំពុងសម្លឹងរកការទទួលបានថាមពលបន្ថែម ចូរអ្នកក្រលេកមើលអាហារដូចខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយវានឹងជួយឱ្យការរំលាយអាហាររបស់អ្នកមានភាពល្អប្រសើរឡើងតែក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ៖ Salmon
Salmon
Salmon
  ត្រីសូម៉ុង ៖ ត្រីប្រភេទនេះត្រូវគេរកឃើញថាសម្បូរទៅដោយខ្លាញ់អូមេហ្គា-៣ ។  ខ្លាញ់ប្រភេទនេះដែលស្ថិតក្នុងទម្រង់ជា DHA (អាស៊ីត Docosahexaenoic) គឺមានប្រសិទ្ធភាពកាត់បន្ថយការឡើងទម្ងន់និងព្រមទាំងជួយធ្វើឱ្យប្រសើរដល់សុខភាពខួរក្បាលក៏ដូចជាជំងឺធ្លាក់ទឹកចិត្ត ។ បន្ថែមពីលើនេះទៀត អាស៊ីតអាមីណូនៅក្នុងត្រីសូម៉ុងក៏នឹងជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញកាឡូរីបានកាន់តែច្រើនផងដែរ ។ បើអ្នកដឹងពីអត្ថប្រយោជន៍វាហើយ សាកមើលពីរបៀបធ្វើអាហារនេះមើល!

ផ្អែមត្រជាក់ ជាមួយទឹកកកឈូសត្រឡោកដូង

0
បច្ចុប្បន្ននេះ យើងឃើញថាមានមនុស្សជាច្រើនដែលចូលចិត្តញាំុអាហារជួបជុំគ្នានៅតាមហាង មិនថាជាលក្ខណៈយុវវ័យ ឬជាគ្រួសារឡើយ។ ដូច្នេះហើយពួកគាត់តែងតែរិះរកហាងអាហារដែលថ្មីៗ ប្លែកៗ ជាពិសេសនោះវាមានរសជាតិឆ្ងាញ់។
ទឹកកកឈូសត្រឡោកដូង
ទឹកកកឈូសត្រឡោកដូង 5000៛
នៅក្នុងចំណោមហាងទាំងនោះ ខ្ញុំណែនាំហាងមួយដែលមានឈ្មោះថា ផ្ទះអ្នកបាត់ដំបង ដែលមានលក់សង្វាក់នំបញ្ចុកឆ្ងាញ់ពិសា និងអ្វីដែលកាន់តែពិសេសសំរាប់ថ្ងៃនេះដែលយើងចង់បង្ហាញនោះគឺ បង្អែមត្រជាក់ជាប់ចិត្តដែលយើងធ្លាប់ស្គាល់ពីមុន ក៏ប៉ុន្តែហាងមួយនេះមានចំណុចមួយដែលធ្វើឲ្យបង្ហែមនេះប្លែកទាំងរសជាតិ និងឈ្មោះ តើចង់ស្គាល់ថាវាមានរសជាតិបែបណា និងឈ្មោះអីអត់? គឺទឹកកកឈូសត្រឡោកដូងផ្អែមត្រជាក់ ឆ្ងាញ់  ចំពោះតម្លៃរបស់បង្អែមមួយនេះគឺមានតម្លៃសមរម្យដែលលោកអ្នកអាចទទួលយកបាន។
គោគេច
គោគេច
អូ៎ មុននឹងពិសារបង្អែម គួរតែមាន អាហារសម្រន់សិនមែនហេ៎? សំរាប់ហាងនេះមាន មានអាហារជាច្រើនប្លែកៗខុសពីគ្នាដូចជាគោគេចជាដើម ហើយក៏មានការលក់ជាអាហារពេលព្រឹក នឹងអាហារសម្រន់ជាច្រើនមុខទៀត។ ជាមួយគ្នានេះដែរលោកអ្នកក៏អាចទៅស្វែងរកទីតាំងទាំង៣សាខាដែលមានដូចជា៖ សាខាទី១ ទីតាំង ផ្ទះលេខ ៨ ផ្លូវ៥៤៨ ក្រោយសាលាបឋមសិក្សាទួលគោក Tel 0968349472 សាខាទី២ ផ្ទះលេខ១០ ផ្លូវ១៩១ ក្រោយសាលាវ៉ាន់ដា បត់តាម France café Tel 012542562 សាខាទី៣ ផ្ទះលេខ ១៦ ផ្លូវ១១២ ដេអិន ជិតសាលាបញ្ញសាស្រ្តទួលគោក Tel 069472629 បើចង់ដឹងថាវាមានរសជាតិពិសេសប៉ុណ្ណាសូមមើលវីដេអូទាំងអស់គ្នា

បច្ចេកទេសថតស្ពតប៊ឺហ្គីនេះ ពិតជាមិនសរសើរមិនបានមែន!

0
វីដេអូស្ពតពាណិជ្ជកម្ម Slow Motion ត្រឹម១៦វិនាទីមួយនេះ មើលមួយភ្លេតយើងគ្រប់គ្នាប្រាកដថាអ្នកផលិតប្រើកម្មវិធីកាត់តមិនខាន តែវាមិនដូច្នេះទេ។ ស្ពតមួយនេះត្រូវបានអ្នកជំនាញ ផលិតនូវម៉ាស៊ីន Robotic ដើម្បីធ្វើដំណើរការទំលាក់ចំណិតគ្រឿងផ្សំរបស់ប៊ឺហ្គី ហើយថតជា One Slow Motion Shot (ថតតែម្តងជាលក្ខណៈយឺតៗ) តែម្តង។
Robotic
Robotic
Robotic ចង់ដឹងថាតើ គេថតយ៉ាងណានោះចុចមើលវីដេអូខាងក្រោមទាំងអស់គ្នា…

មនុស្សជុំវិញពិភពលោកស្រក់ទឹកភ្នែក ពេលឃើញស្ថានភាពកុមារម្នាក់នេះ

រូបថតកុមារាម្នាក់ដែលមានការចែករំលែកយ៉ាងសំបើមនៅតាមបណ្តាញសង្គម គឺជារូបថតរបស់កុមារាជនជាតិស៊ីរីអាយុ៥ឆ្នាំ ដែលរូបគេត្រូវបានមនុស្សម្នាដាក់ងារថាជាកុមារាឡានពេទ្យ។ ស្ថានភាពរបស់កុមារាដែលមានរបួសពេញខ្លួនម្នាក់នោះ អាចឲ្យគេដឹងពីការវិវត្តន៍របស់សង្គ្រាមផ្ទៃក្នុង (សង្គ្រាមស៊ីវិល)នៅក្នុងប្រទេសស៊ីរី។ អង្គការវេជ្ជសាស្ត្រស៊ីរី-អាមេរិកបានប្រាប់មកបណ្តាញផ្សព្វផ្សាយអូស្ត្រាលីថា ក្មេងប្រុសកំសត់ខាងលើមានឈ្មោះថា Omran Daqneesh ដែលត្រូវបានគេជួយសង្គ្រោះពីការទំលាក់គ្រាប់បែកនៅអាលីប៉ូ (Aleppo) ភាគខាងជើងរបស់ប្រទេសស៊ីរីកាលពីថ្ងៃពុធ។ វេជ្ជបណ្ឌិតព្យាបាល Omranបានប្រាប់ Daily Telegraph ថា Omran ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យក្នុងតំបន់មកជួយសង្គ្រោះនៅក្រៅប្រទេស ក្រោយយប់ថ្ងៃកើតហេតុ។ គួរបញ្ជាក់ដែរថា សង្គ្រាមផ្ទៃក្នុងនៅប្រទេសស៊ីរីបានឆក់យកជីរិតមនុស្សរាប់សែននាក់រួមទាំង ជីវិតកុមារមិនដឹងអីជាច្រើន។ Omran Daqneesh បើនិយាយពីស្ថានភាពក្នុងតំបន់អាលីប៉ូ (Aleppo) ដែលជាភាគខាងជើងប្រទេសស៊ីរីវិញ យើងដឹងថាតំបន់នេះបានទទួលរងគ្រោះអស់រយៈពេលប្រាំឆ្នាំហើយតាំងពីចាប់ផ្តើមសង្គ្រាមដំបូង។ យោងតាមគណៈកម្មាការឯករាជ្យអន្តរជាតិសម្រាប់ការស៊ើបអង្កេតលើសារធារណៈរដ្ឋស៊ីរី បានឲ្យដឹងថា មន្ទីរសុខភាពយ៉ាងតិចណាស់២៥កន្លែងនៅក្នុងតំបន់អាលីប៉ូ (Aleppo) ត្រូវបាន ខូចខាតពីសង្គ្រាមក្នុងមួយឆ្នាំចុងក្រោយនេះ។ គណៈកម្មាការខាងលើបានបន្តថា ការទទួលយកសេវាព្យាបាលនៅតំបន់នោះភាគច្រើនមិនអាចទៅរួចទេ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវជំរុញឲ្យមានការលូកដៃចូលពីសំណាក់អន្តរជាតិឲ្យបានមុនពេលប្រជាជនក្នុងប្រទេសទាំងមូលស្លាប់បាត់បង់ជីវិត។ ប្រជាជននៅក្នុងប្រទេសស៊ីរីប្រាប់ថា ខ្លួនមិនត្រូវការការអាណិតអាសូរឬការបន់សុំឲ្យមានសន្តិភាពនោះទេ តែខ្លួនត្រូវការការជួយសង្គ្រោះជាបន្ទាន់។ ប្រភព៖ www.huffingtonpost.com

ក្មេងស្រីអភ័ព្វកើតជំងឺចម្លែកបានបាត់បង់ជីវិតហើយ

មនុស្សយើងកើតមកនៅលោកនេះអ្វីដែលខ្លាចបំផុតគឺវ័យចាស់ជរា។ មានក្មេងស្រីវ័យជំទង់ម្នាក់មានឈ្មោះថា Ana Rochelle ដែលរស់នៅក្នុងប្រទេស ហ្វីលីពីន ដែលាមានមុខចាស់ជាងគេនៅអាស៊ី ដែលគាត់មានអាយុត្រឹមតែ ១៩ឆ្នាំ ប៉ុន្តែរូបរាងកាយចាស់ជរាជាងអាយុ នេះដោយសារតែគាត់កើតជំងឺចម្លែកកម្រម្យ៉ាងដែលមានឈ្មោះថា Hutchinson-Gilford ដែលធ្វើអោយរាងកាយគាត់ចាស់ជាងអាយុរហូតទៅដល់ ៨ដង លោកគ្រូពេទ្យបានប្រាប់ថារូបរាងកាយរបស់គាត់មើលទៅដូចជាវ័យ ១៣៦ឆ្នាំចឹង។ Ana Rochelle Ana Rochelle Ana Rochelle 04 Ana Rochelle Ana Rochelle ហើយនៅពេលថ្មីៗនេះក្មេងស្រីដ៏អភ័ព្វម្នាក់នេះបានបាត់បង់ជីវិតទៅហើយ ទោះបីជាអាយុខ្លីក៏ដោយ នៅថ្ងៃខួបគម្រប់វ័យ ១៨ឆ្នាំ កន្លងទៅ នាងមានពិធីជប់លៀងដ៏អស្ចារ្យមួយ ដោយនាងអាចអង្គុយលើបល្ល័ង្ក បំពាក់មកុដ និងស្លៀកសំលៀកបំពាក់ច្រើនប្រភេទ ប្រៀបដូចជាម្ចាស់ក្សត្រីមួយអង្គ និងលើសពីនេះ នាងបានថត Selfie ជាមួយ idol របស់គាត់ គឺអ្នកចម្រៀងល្បីឈ្មោះ Sarah Geronimo ។