ម៉ោះ! ភ្លក្ស​កូន​នំ​គ្រក់ ស្នូល​ខ្យង ទើប​មក​ដល់​ថ្មី

ខ្យល់ អាកាស​ល្អ​បរិសុទ្ធ ពិតជា​ធ្វើ​អោយ​អារម្មណ៍​របស់​យើង ធូរ ស្បើយ ស្រស់ស្រាយ​ពី​ការ​នឿយ ហត់ តែបើ​បាន​មក​អង្គុយ​ញ៉ាំ​អី ជុំ​គ្នា​ហើយ​មើល​ព្រះអាទិត្យ​រាប​លិច ក្រហមឆ្អៅ ​ជាមួយ​ទេសភាព​នៅ​មាត់ទន្លេ ដ៏​សែន​ត្រជាក់​ទៀត​នោះ​មិនដឹង​ជា ល្អ​យ៉ាងណា​ទេ​មែន​អត់?
KSPG.TV គ្រាន់តែ​និយាយ សរសេរ​រៀបរាប់​ហ្នឹង​មានអី​ស្រួល​ចឹ​ង​ឯង មិនដឹង​ទៅ​រក​កន្លែង​ណា​បាន​ល្អ​ចឹ​ង​ទេ នៅ​ភ្នំពេញ​យើង បើ​មាន​ក៏​ការ​ចំណាយ​មិន​ណ​យ​ដែរ ឬ​អាច​ឆ្ងាយ​ទៀត​ផង​មិនដឹង​!
មិន​ពិត​ទេ គិត​ខុស​ហើយ មើល​រំលង​ហើយ​ណា នៅ​ភ្នំពេញ​យើង​មាន​កន្លែង​បែប​នេះ​តើ គឺ​កន្លែង​អង្គុយ​ញ៉ាំ នៅ​ខាងក្នុង​ទីក្រុង​កោះ​ពេជ្រ មាត់ទន្លេ​ ជ្រុងដែលយើងក្រលេក​មើល​ទៅ​មុខ​ ទល់មុខ​សណ្ឋាគារ​សុខា  ​ដែល​តំបន់​នេះ​មាន​​ហាង​អាហារជា​​​ច្រើន​រីក​ស្គុះស្គាយ និង​ប្លែក​ៗ តាម​ការ​រៀបចំ​របស់​ម្ចាស់​ហាង​នីមួយ​ៗ​។​ ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ដដែល​តែ​នៅ​ជ្រុង​ម្ខាង ជាប់​នឹង​ស្ពាន​នាគ​ច្រកចេញ ក្បែរ​មាត់ទន្លេ​នោះ​យើង​ឃើញ​មាន​ហាង​មួយ​ទើបតែ រៀបចំ​រួច​ថ្មី​ៗ មើលទៅ​គួរ​អោយ​ចាប់អារម្មណ៍ ចង់​សាក​ថា​ហាង​នេះ​មាន​អាហារ​អ្វី​ប្លែក​ខ្លះ​។​ ​ហាង Cambo Meatball មាន​លក់​នៅ​អាហារ​ច្រើន​ប្រភេទ និង​ប្លែក​ៗ ជា​ច្រើន​មុខ​រៀបរាប់​មិន​អស់​ទេ បើ​តាម​ការ​សម្ភាស​ម្ចាស់​ហាង តែ​សូម​លើកយក​ខ្លះមក​សរសេរ​សិន​ហើយ ដូច​ជា​៖ កូន​នំគ្រក់ ស្នូល​ខ្យង (តម្លៃ ១២០០០៛ ក្នុងមួយឈុត)​, មី​តុង​យ៉ាំ​, ​ក្តាម បង្គារ លៀស អប់​ទឹកដោះគោ​ស្រស់​  ស្លាបមាន​ស្រែ​ចំហុយ​ស្លឹក​ឈូក បុក​កំពីងរាជ ឆា​ខ្យង​សាច់ និង​អាហារ​ជា​ច្រើន​ប្រភេទ​ទៀត​។ ដូច្នេះ​សំរាប់​ល្ងាច​នេះ​ជា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ផង កុំអោយ​ខកខាន នាំ​គ្នា​ទៅ​ភ្លក់​នូ​វ​រសជាតិ​ឆ្ងាញ់​ប្លែក​នេះ​ទាំងអស់​គ្នា ជា​ពិសេស “​កូន​នំគ្រក់ ស្នូល​ខ្យង​” ក្នុង​វី​ដេ​អូ​ខាងក្រោម​នេះ​។ លេខទូរស័ព្ទទំនាក់ទំនង៖ 010 62 62 06
នំគ្រក់ស្នូលខ្យង
នំគ្រក់ស្នូលខ្យង
នំគ្រក់ស្នូលខ្យង មានលក់នៅហាង Volcano Meatball King ហើយ ទូរស័ព្ទ៖ 010 62 62 06 | 070 53 55 33 អាស័យដ្ឋាន: ជិតសាលា IFL, ខាងក្រោយ Domino Pizza, លើផ្លូវលេខ 118 ខាងក្រោយ KOI Cafe វិដេអូ

ធ្វើបង្អែមបបរត្នោតក្តៅៗចឹង ឆ្ងាញ់ណាស់មែនអត់?

0
ត្នោត គឺជា​ ដើមឈើ​មួយ​ប្រភេទ របស់​កម្ពុជា ដែល​មានគុណ​ប្រយោជន៍ យ៉ាង​ខ្លាំង ចាប់តាំងពី ឬស ដើម ធាង ស្លឹក ផ្កា ផ្លែ ។ ហើយ​រុក្ខជាតិ​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​បាន​យ៉ាងច្រើន​ដើម្បី​បំពេញ តម្រូវការ​មនុស្ស​បាន​ទាំងអស់​។ ចំណែកឯ​ផ្លែ​របស់​វា​គេ​មិន​ត្រឹមតែ​អាចយក មកញ៉ាំ​លេង​ធម្មតា​ ប៉ុណ្ណោះ​ទេ ដូច​អ្នក​ទាំងអស់​បានដឹង គឺ​គេ​ថែម​ទាំង​អាច​យក​ទៅ​ធ្វើ​ជា ​បង្អែម​ថែម​ទៀត​ផង​។ សំរាប់​ថ្ងៃនេះ KSPG.TV សូម​ណែនាំ អំពី​របៀប​ធ្វើ បង្អែម​បបរ​ត្នោត ។ កុំ អោយ​ខាត​ពេល​យូរ ធ្វើ​ញា​ុំ​ខ្លួនឯង​ក្តៅ​ៗ​ពិតជា​ ឆ្ងាញ់​ណាស់​។ Palm's Seed Porridge Palm's Seed Porridge
ប្រភព ៖ YouTube Channel KonKat

ការរង់ចាំបានមកដល់ ស្មាតហ្វូនកំលាំងកំពូល តម្លៃទាបត្រឹម €399

ការ​និយាយ​ខ្សឹបខ្សៀវ​សនិដ្ឋាន​ត​ៗ គ្នា​ថា​ស្មាត​ហ្វូ​ន​កំលាំង​កំពូល​នឹង​ចេញ​បង្ហាញ​សម្រស់​ខ្លួន និង​សមាសធាតុ​យ៉ាងនេះ​យ៉ាងនោះ ឥឡូវ​វា​បាន​បង្ហាញខ្លួន​កាលពី​យប់មិញ​ហើយ គឺ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន One Plus ដែល​សិស្ស​ច្បង One Plus 2 មានឈ្មោះ​ថា One Plus 3 ​ពិតជា​ស្រ​ដៀង​នឹង​ការ​សនិដ្ឋាន​មែន​។ One Plus 3 Design ទើបនឹង​ចេញ​ចឹ​ង ជា​ធម្មតា​តម្លៃ​ខ្លួន​របស់​ទូរស័ព្ទ​ពិតជា​មាន​តម្លៃ​ថ្លៃ​ខុស​ពី​ធម្មតា​មិន​ខាន តែ​សំរាប់​ទូរស័ព្ទ​មក​ពី​ប្រទេស​ចិន​មួយ​នេះ សុំ​និយាយ​ថា​ទេ មិន​ចឹ​ង​ទេ​តម្លៃ​គឺ​ថេរ​តែ​ម្តង​។ ហើយ​តម្លៃ​របស់​វា​គឺ €399 ដែល​ត្រូវ​នឹង 447 ដុល្លារ​ប៉ុណ្ណោះ​នៅ​សហភាព​អឺរ៉ុប​, 399​ដុល្លារ សម្រាប់​ទីផ្សារ​អា​មេ​រិ​ក​, 403 ដុល្លារ​នៅ​កា​ណា​ដា និង 436 ដុល្លារ​សំរាប់​អង់គ្លេស​៕ “​យី​! កុំ​ចេះ​តែ​ថា 447 ដុល្លារ​តែ​ប៉ុណ្ណោះ ថ្លៃ​ដែរ​ហ្នឹង​” តែ​មិន​ដូច​គិត​ទេ​បើ​ប្រៀបធៀប​នឹង​ស្មាត​ហ្វូ​ន​ដទៃ ចុច​មើល​កំលាំង​របស់​វាទី​នេះ => One Plus 3One Plus 3 Price ចឹ​ង​តើ​តម្លៃ​ប៉ុណ្ណឹង សមត្ថភាព​កាមេរ៉ា​ខ្លាំង​ប៉ុណ្ណា? កាមេរ៉ា​ពិតជា​មិន​អន់​ទេ ដោយ​ទូរស័ព្ទ OnePlus 3 នេះ​មាន​ទំហំ 16MP, Sensor ម៉ូ​ដែល IMX298 របស់​ក្រុមហ៊ុន Sony, ប្រើ​បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព​, Auto-focus, Flash LED និង​ថត​វី​ដេ​អូ​បាន​កម្រិត 4K ​នៅ​ទៀត​គឺ​ ​កាមេរ៉ា​ពីមុខ​ទំហំ 8MP សំរាប់​ថតរូប Selfie អ្វី​ដែល​ពិសេស​ថែម​​ទៀត​នោះ​​គឺ​​ អាច​ថត​ជា File RAW បាន​សំរាប់​អ្នកដែល​ជំនាញ​ថត​រូប​ ងាយ​ស្រួល​កែ​ប្រែ​ពណ៌​បន្ថែម​ទៀត​ពេល​ថត​រួច។ លំអិត​ពី​កាមេរ៉ា ចុច​ទី​នេះ OnePlus 3 Camera OnePlus 3 Camera តែ​ឥឡូវ​ម៉ោះ​! មើល​ការ​បង្ហាញ​រូបរាង និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​ជា​វី​ដេ​អូ​សិន​៖

ការផលិតរថយន្ត Range Rover ដែលយើងមិនធ្លាប់ឃើញពីមុនសោះ

ក្នុង​វិ​ស័យ​ឧស្សាហកម្ម​ផលិត​រថ​យន្ត កាន់តែ​រីក​ចម្រើន​ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បី​ៗជុំវិញ​ពិភពលោក រិះរក​គំនិត​ថ្មី​ៗ ទៅលើកត្តាសំខាន់ៗរួម​មាន ប្រព័ន្ធសុ​វត្ថិភាព ផា​សុខភាព រូបរាង បច្ចេកវិទ្យាថ្មីៗ ជាដើម ដើម្បី​ប្រកួតប្រជែង​ដណ្តើម​យកចំណែកទីផ្សារ ។ Range Rover Range Rover ជាក់ស្តែង​ក្រុមហ៊ុន Range Rover គឺជា​ក្រុម​ដែល​វ័យ​ចំណាស់​មួយ ដែល​មាន​អាយុកាល 68​ឆ្នាំ​មក​ហើយ (​ឆ្នាំ 1948) ក្រុមហ៊ុន​ចក្រភព​អង់គ្លេសមួយនេះ បាន​វិ​វឌ្ឍ​ន៍​ខ្លួន​ក្លាយ​ទៅ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​យើង​តែ​ម្តង​។ Range RoverRange Rover ដោយឡែក​ថ្ងៃនេះ KSPG.TV សូមលើកយក​ការ​ផលិត Range Rover Evoque មក​បង្ហាញ​ជូន​​…

Iceland វាយបក ១​គ្រាប់​ទប់​ស្មើ នូវ​ការ​ស៊ុត​រាប់​មិន​អស់​របស់ Portugal

វគ្គ​សន្សំ​ពិន្ទុ​របស់​ព្រឹត្តិការណ៍ Euro 2016 កាលពី​យប់មិញ​នេះ​ក្រុម ជំរើសជាតិ​អ៊ី​ស្លង់ ពិតជា​សំណាង​ដោយសារ​ខ្លួន​មិន​បណ្តោយ​អោយ​ការ​សម្រុក​ស៊ុត​ជា​ច្រើន​គ្រាប់​របស់ ព័រ​ទុ​យ​ហ្គា​ល់ បំប៉ោង​សំណាញ់​ទី​របស់​ខ្លួន​បាន​ច្រើន​នោះ​គឺ ត្រឹមតែ ១​គ្រាប់​ប៉ុណ្ណោះ ដែល​១​គ្រាប់​នេះ ខ្លួន​បាន​ដណ្តើម​មក​វិញ​អោយ​លទ្ធផល​ត្រឹម​ស្មើគ្នា ១-១ ពេល​បញ្ចប់​ការ​ប្រកួត ។
AFP-Odd Andersen
Iceland’s goalkeeper Hannes Thor Halldorsson (R) saves a ball during the Euro 2016 match between Portugal and Iceland in Saint-Etienne on June 14, 2016
ប្រទេស ព័រ​ទុ​យ​ហ្គា​ល់ ដែល​គេ​ដឹង​ថា​មាន​ជើង​ខ្លាំង​ខ្សែ​ប្រ​យ​ទ្ធ Ronaldo ជា​កូនក្រុម និង​សមាជិក​ក្រុម​ប្រយុទ្ធ​ជា​ច្រើន​ទៀត បាន​ព្យាយាម​សម្រុក​ស៊ុត​ប​ម្បុ​ក​សំណាញ់​ទី យ៉ាងច្រើន​រហូត​ដល់ ២៦​ដង តែ​បាន​សំរេច​តែ ១​គ្រាប់​គត់ គឺ​នៅ​នាទី​៣១ បាល់​មួយ​គ្រាប់​បាន​រមៀល​ចូល​ទី ដោយ​ខ្សែបម្រើ Nani ​ប៉ុន្តែ​អ៊ី​ស្លង់ មិន​បណ្តោយ​អោយ​ការ​ប្រកួត​ចប់​ទៅ​ដោយ​លទ្ធផល​ចាញ់​នោះ​ទេ ដោយនៅ​នាទី​៥០ ខ្សែបម្រើ Birkir Bjarnason ស៊ុត​ឲ្យ តាម​ស្មើ ១-១ វិញ​។ Iceland vs Portugal Sort Detail
Birkir Bjarnason
AFP-Francisco-Leong / Iceland’s midfielder Birkir Bjarnason celebrates the team’s first goal during the Euro 2016 match against Portugal in Saint-Etienne on June 14, 2016
Cristiano Ronaldo
AFP-Francisco-Leong / Portugal’s forward Cristiano Ronaldo reacts during the Euro 2016 match between Portugal and Iceland in Saint-Etienne on June 14, 2016
Nani
AFP – Jeff Pachoud / Portugal’s forward Nani celebrates the team’s first goal during the Euro 2016 match between Portugal and Iceland in Saint-Etienne on June 14, 2016
Cristiano Ronaldo
AFP – Odd Andersen / Portugal’s forward Cristiano Ronaldo prepares for a free kick during the Euro 2016 match between Portugal and Iceland in Saint-Etienne on June 14, 2016
វីដេអូ Highlight: Iceland 1-1 Portugal [fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1781965505372965/” width=”696″ height=”400″ onlyvideo=”1″]   [fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1781980742038108/” width=”696″ height=”400″ onlyvideo=”1″]    

អស់ទាស់ម៉ង ! ការផាត់ទំរង់មុខរាងផតនេះ

បច្ចុប្បន្ន​ មនុស្សស្រីភាគច្រើន តែងតែចង់មានមុខ​ ទំរង់រាង​ផតបែបសិចស៊ី។ ហើយរហូតដល់ថ្នាក់មានស្ត្រីមួយចំនួន ទៀតធ្វើការវះកាត់កែសម្ផស្ស ថែមទៀតផង។​ យ៉ាងណាមិញការ​ផាត់មុខ​ក៍ ជា​វិធីសាស្រ្ត​ដ៏​ល្អ ដែលសម្រាប់ ​ជួយលើកសម្រស់ ដើម្បីទទួលបាន មុខរាងផត ដែលអ្នកចង់បាននោះ ប៉ុន្តែអ្នកមានដឹងពីតិចនិកនូវការផាត់មុខហ្នឹងអត់ ?​ នៅពេលនេះ​ KSPG.TV សូមបង្ហាញ វីដេអូមួយនេះដើម្បីបង្កើនចំនេះដឹងលោកអ្នក​បន្ថែមទៀត ។  Get Cheekbones  Get Cheekbones
ប្រភប៖ YouTube Channel Stephanie Lange

លោក Tony Jaa បញ្ចេញក្បាច់ថ្មីវ៉ៃការពារសត្វដំរី

អង្គការ ការពារ​សត្វព្រៃ WWF និង​មន្ត្រី​អនុរក្ស​អង្គការ WildAid ក្នុង​ប្រទេស​ថៃ បាន​បើក​យុទ្ធនាការ​រួម​គ្នា​ដើម្បី បញ្ឈប់​ការ​ជួញដូរ​ភ្លុក​ដំរី និង​បញ្ឈប់​ការ​សម្លាប់​ដំរី​យក​ភ្លុក ។ ការសម្លាប់ដោយសារ ​គេ​ជឿ​ថា ប្លុក​ដំរី អាច​ជួយ​ការពារ​ពី​ខ្មោច ព្រាយ​បី​សាច​នានា និង​គេ​ជឿ​ថា​របស់​នាំ​សំណាង។ យុទ្ធនាការ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះត្រូវបាន ចូលរួម​សម្តែងដោយ​លោក Tony Jaa ។ Tony Jaa លោក Tony Jaa “ដែលមានឈាមជ័រជាខ្មែរ តួឯក​ក្នុង​រឿង កែង​ឆេះ​ជង្គង់​ហោះ​” ដែល​មាន​ដើម​កំណើត​ក្នុង ខេត្ត​សុរិន្ទ ភាគ​ឦសាន​នៃ​ប្រទេស​ថៃ  ដែល​ជា​ខេត្ត​សម្បូរ​សត្វ​ដំរី​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ថៃ លោក​បាន​ថ្លែង​ថា “​លោក​មាន​បំណង​លះបង់​ខ្លួន​ដើម្បី​ការពារ​សត្វ​ដំរី​”​។ សូមទស្សនាវីដេអូទស្សនាទាំងអស់គ្នា…

ចង់​សាក ចង់​ស្គាល់​រសជាតិ​សង្វា​ក់​អាំង​ដ៏​ឆ្ងាញ់ មិនបាច់​ទៅ​បាត់ដំបង​ក៏​បាន?

ហាង​អាហារ នៅ​ខាងក្រោយ​សាលា​វ៉ា​ន់​ដា ជា​ញឹកញាប់​យើង​តែងតែ​លើកយក​មក​បង្ហាញ​លោក​អ្នក​ដោយសារ​តែ តំបន់​នេះ​មាន​ហាង​អាហារ​ច្រើន ប្លែក​ៗ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ងាយស្រួល​រក​។ ក្នុង​ចំណោម​ហាង​ជា​ច្រើន ក្នុង​នោះ​ដែរ ក៏​មាន​ហាង​ថ្មី​មួយទៀត ដែល​ទើបតែ​ចាប់​ដំណើរការ​លក់ ហើយ​ក៏​ជា​សាខា​ទី​២ របស់​ខ្លួន នោះ​គឺ​ហាង ផ្ទះ​អ្នក​បាត់ដំបង​។ ហាង​មួយ​នេះ ស្តាប់​ទៅ​ដូច​ជា​ប្លែក និង​គិត​ក្នុង​ចិត្ត ឆ្ងល់​ថា “​តើ​មាន​លក់​អាហារ​អ្វីខ្លះ​ដែល​ទាក់ទង នឹង​ខេត្តបាត់ដំបង​ម៉​ង? បាន​ដាក់​ឈ្មោះ​ចឹ​ង​” ។ ពិត​ណាស់ មិន​ខុស​ទេ ហាង​នេះ ពិតជា​បាន​នាំ​យក​អាហារ​ដែល​ល្បី​ៗ មក​ពី​ខេត្តបាត់ដំបង​មែន ដែល​មាន​ដូច​ជា​៖ សង្វា​ក់​អាំង នំ​បញ្ចុក​ (6500៛ មួយ​ឈុត), ស៊ុប​ផ្សិត​ខួរ​ចំហុយ​, មី​កូ​ឡា​, មី​ក្រហម​បន្ទះ​ដែក​, ស៊ុប​មាន់​ខ្មៅ​មី​ក្រហម, កា​រ៉េ​ម​កូន​ត្រឡោក​ដូង​, គោ​គេច​-​ល​-​។ តែ​សំរាប់​ថ្ងៃនេះ​មុខម្ហូប​ពិសេស ដែល​យើង​ដាក់​បង្ហាញ​ជា​វី​ដេ​អូ​នៅ​ខាងក្រោម​នេះ គឺ សង្វា​ក់​អាំង បាត់ដំបង ផ្ទាប់​នំ​បញ្ចុក ព្រោះថា វា​ជា​អាហារ​ដែល​ល្បីឈ្មោះ​មួយ នៅ​បាត់ដំបង និង​មាន​រសជាតិ​ឆ្ងាញ់​។ សរសេរ​ច្រើន​ចឹង​ហើយ​​ក៏​មិនដឹង​ថា ទំនង​ម៉េច​ដែរ​ម៉ោះ​! ចុច​មើល​ទាំងអស់​គ្នា​ម៉​ង​ទៅ​៖
ខួរចំហុយ
ស៊ុបផ្សិត ខួរចំហុយ 5000៛
មីកូឡា
មីកូឡា
គោគេចពិសេស
គោគេចពិសេស 12000៛
គោគេចពិសេស
គោគេចពិសេស 12000៛
មីក្រហមបន្ទះដែក
មីក្រហមបន្ទះដែក 8000៛
បាយឆាបន្ទះដែក 8000៛
បាយឆាបន្ទះដែក 8000៛
ហាងផ្ទះអ្នកបាត់ដំបងមាន៣ សាខា៖
  • សាខាទី១ ទីតាំងជិតសាលាបញ្ញាសាស្រ្ត DN, Tel: 069 47 26 29
  • សាខាទី២ ទីតាំងក្រោយសាលាវ៉ាន់ដា (បើជិះមកពីខាងផ្សារដើមគរ ផ្លូវក្រោយសាលាវ៉ាន់ដា ជិតដល់សាលា បត់ស្តាំ 20ម៉ែត្រ), Tel: 012 542 562 / 096 499 58 98
  • សាខាទី៣ ទីតាំងមុខវិទ្យាល័យជាស៊ីមបឹងកេងកង, Tel: 077 98 87 37
ផែនទី សំរាប់ទីតាំង វ៉ាន់ដា
ផែនទី សំរាប់ទីតាំង វ៉ាន់ដា

តោះ រៀនធ្វើ ជ្រក់ស្ពៃ ទុកនៅផ្ទះសំរាប់រដូវភ្លៀងនេះ

0
ជ្រក់ស្ពៃ គឺជា​ម្ហូប​ដ៏​សាមញ្ញ ចាំបាច់ និង​ជួយ​បង្កើន​រសជាតិ អោយ​មុខម្ហូប​ដទៃ ក៏​ដូច​ជា​កាត់​បន្ថយ​ភាព​ទ្រលាន់ នឹង​អាហារ​ផ្សេង​ៗ​ទៀត​ផងដែរ​ ។ សំរាប់​ប្រជាជនខ្មែរ យើ់ង​ច្រើន​តែ​ទិញ​ពី​បណ្តា ​ទីផ្សារ​នានា យក​មក​ទុកជា​អាហារ​បំរុង​នៅផ្ទះ​។ ជ្រក់ស្ពៃ ​នេះ អាច​រក្សា​ទុក​បាន​យូរ ដែល​ភាគច្រើន​គេ​យក​ទៅ​ញា​ុំ​ជាមួយ ត្រីអាំង ធ្វើជាសម្លរ ឬ ក៏​ម្ហូប​ជា​ច្រើន​មុខ​ទៀត គឺ​មាន​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​ជ្រក់​ផ្សេង​ៗ​ទៀត​នោះ​ទេ ។ សំរាប់​ថ្ងៃនេះ KSPG.TV បាន​នាំ​មក​នូវ​វីដេ​អូ មួយ​ដែល​បង្ហាញ​ពី​របៀប​ធ្វើ​វា​ ដោយ​ខ្លូនឯង​តែ​ម្តង ។ Pickled Green1 . JPG Pickled Green Mustard Pickled Green Mustard ម៉ោះ រៀន​ធ្វើ ​មើល ងាយ​ៗ​ទេ​ ដើម្បី​ស្តុក​ទុក​ខ្លួនឯង សំរាប់​រដូវភ្លៀង​នេះ​!

ថា​តើ​សកម្មភាព​ថត​ក្រៅ​ឆាក រឿង Warcraft នេះ​អស្ចារ្យ​ប៉ុណ្ណា? បាន​ប៉ុន្មាន​ថ្ងៃ​សោះ រកបាន ២០​លាន​ដុល្លារ​ជាង

ថ្ងៃមុន KSPG.TV បាន​​​លើក​យក Trailer រឿង Warcraft រួច​ម្តង​មក​ហើយ ដែល​ជា​រឿង​យក​ចេញពី Game Warcraft ដែល​ជា Game ល្បី​មួយ​នៅ​លើ​ពិភពលោក​។ រឿង Warcraft ត្រូវ​បាន​ចាក់​បញ្ចាំង​ទូរ​ទាំង​ពិភពលោក រួម​ទាំង​កម្ពុជា យើង​ផង​ដែរ ហើយ​រឿង​នេះ ដែល​រក​ប្រាក់​ចំណូល​បាន​ជាង 24 លាន​ដុល្លារ (10-12 ខែមិថុនា ឆ្នាំ​2016)  នៅជុំវិញ​ពិភពលោក។ Warcraft-behind Warcraft-behind ដោយឡែក​ថ្ងៃនេះ KSPG.TV សូម​លើកយក​សកម្មភាព​ថត​ក្រៅ​ឆាក​ខ្លះ​ៗ​វិញ​ម្តង​មើល ហេតុ​អ្វី​បានជា​រឿង​នេះ​អាច​រក​ចំណូល​បាន​ច្រើនយ៉ាងនេះ? តោះ​! ទស្សនា​សកម្មភាព​ថត​ទាំងអស់​គ្នា​… Warcraft-behindWarcraft-behind