ការរង់ចាំបានមកដល់ ស្មាតហ្វូនកំលាំងកំពូល តម្លៃទាបត្រឹម €399

One Plus 3

0
3732
One Plus 3 Price

ការ​និយាយ​ខ្សឹបខ្សៀវ​សនិដ្ឋាន​ត​ៗ គ្នា​ថា​ស្មាត​ហ្វូ​ន​កំលាំង​កំពូល​នឹង​ចេញ​បង្ហាញ​សម្រស់​ខ្លួន និង​សមាសធាតុ​យ៉ាងនេះ​យ៉ាងនោះ ឥឡូវ​វា​បាន​បង្ហាញខ្លួន​កាលពី​យប់មិញ​ហើយ គឺ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន One Plus ដែល​សិស្ស​ច្បង One Plus 2 មានឈ្មោះ​ថា One Plus 3 ​ពិតជា​ស្រ​ដៀង​នឹង​ការ​សនិដ្ឋាន​មែន​។

One Plus 3 Design

ទើបនឹង​ចេញ​ចឹ​ង ជា​ធម្មតា​តម្លៃ​ខ្លួន​របស់​ទូរស័ព្ទ​ពិតជា​មាន​តម្លៃ​ថ្លៃ​ខុស​ពី​ធម្មតា​មិន​ខាន តែ​សំរាប់​ទូរស័ព្ទ​មក​ពី​ប្រទេស​ចិន​មួយ​នេះ សុំ​និយាយ​ថា​ទេ មិន​ចឹ​ង​ទេ​តម្លៃ​គឺ​ថេរ​តែ​ម្តង​។ ហើយ​តម្លៃ​របស់​វា​គឺ €399 ដែល​ត្រូវ​នឹង 447 ដុល្លារ​ប៉ុណ្ណោះ​នៅ​សហភាព​អឺរ៉ុប​, 399​ដុល្លារ សម្រាប់​ទីផ្សារ​អា​មេ​រិ​ក​, 403 ដុល្លារ​នៅ​កា​ណា​ដា និង 436 ដុល្លារ​សំរាប់​អង់គ្លេស​៕ “​យី​! កុំ​ចេះ​តែ​ថា 447 ដុល្លារ​តែ​ប៉ុណ្ណោះ ថ្លៃ​ដែរ​ហ្នឹង​” តែ​មិន​ដូច​គិត​ទេ​បើ​ប្រៀបធៀប​នឹង​ស្មាត​ហ្វូ​ន​ដទៃ ចុច​មើល​កំលាំង​របស់​វាទី​នេះ => One Plus 3

One Plus 3 Price

ចឹ​ង​តើ​តម្លៃ​ប៉ុណ្ណឹង សមត្ថភាព​កាមេរ៉ា​ខ្លាំង​ប៉ុណ្ណា? កាមេរ៉ា​ពិតជា​មិន​អន់​ទេ ដោយ​ទូរស័ព្ទ OnePlus 3 នេះ​មាន​ទំហំ 16MP, Sensor ម៉ូ​ដែល IMX298 របស់​ក្រុមហ៊ុន Sony, ប្រើ​បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព​, Auto-focus, Flash LED និង​ថត​វី​ដេ​អូ​បាន​កម្រិត 4K ​នៅ​ទៀត​គឺ​ ​កាមេរ៉ា​ពីមុខ​ទំហំ 8MP សំរាប់​ថតរូប Selfie អ្វី​ដែល​ពិសេស​ថែម​​ទៀត​នោះ​​គឺ​​ អាច​ថត​ជា File RAW បាន​សំរាប់​អ្នកដែល​ជំនាញ​ថត​រូប​ ងាយ​ស្រួល​កែ​ប្រែ​ពណ៌​បន្ថែម​ទៀត​ពេល​ថត​រួច។ លំអិត​ពី​កាមេរ៉ា ចុច​ទី​នេះ OnePlus 3 Camera

OnePlus 3 Camera

តែ​ឥឡូវ​ម៉ោះ​! មើល​ការ​បង្ហាញ​រូបរាង និង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​ជា​វី​ដេ​អូ​សិន​៖