Monthly Archives: May, 2020

បានឆ្ងាញ់មាត់ទៀតហើយ បង្អែមត្រសក់ស្រូវខ្នុរ‬ រសជាតិឆ្ងាញ់ណាស់មាក់អើយ?

ម៉ាក់ៗ?‍?ត្រៀមមាត់ឆ្ងាញ់អោយហើយទៅ បង្អែមត្រសក់ស្រូវ បន្ថែមជាមួយខ្នុរទុំឆ្ងាញ់ណាស់ របៀបធ្វើងាយៗទេ គ្រឿងផ្សំក៏មិនច្រើនដែរ សំខាន់រសជាតិឆ្ងាញ់? ✅ គ្រឿងផ្សំ- ត្រសក់ស្រូវទុំ ១ផ្លែ- ខ្នុរទុំ- ខ្ទិះដូង ៤៥០មីលីលីត្រ- ស្ករស ៣០០ក្រាម- អំបិល កន្លះស្លាបព្រាកាហ្វេ- ទឹកកក ដាក់តាមចំណូលចិត្ត- ស្លឹកតើយ ✅ វិធីធ្វើ ១. ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន ខ្នុរហែកតូចៗដូចរូប។២. ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស...

រៀនធ្វើជ្រក់ផ្កាស្នោ ទុកញ៊ាំផ្ទាប់ត្រីអណ្តែងស្រែអាំង រសជាតិនិយាយពីឆ្ងាញ់?

និយាយមែនទិញគេញ៊ាំម្តងៗ ញ៊ាំមិនសូវជាស្និតទេ តែមាត់ចេះតែឃ្លាន ព្រោះឃើញត្រីអណ្តែងស្រែអាំង ជាមួយជ្រក់ផ្កាស្នោ វាទំនងពេក មិនថាចឹងហ្អី!? ចឹងថ្ងៃនេះមិនបាច់ទិញគេទៀតទេ សាករៀនធ្វើញ៊ាំខ្លួនឯងម្តង រូបមន្តមានហើយ ច្នៃម៉ាអស់ដៃទៅ ចាំតែឡើងផ្សារទិញរកត្រីស្រែមក អាំងផ្ទាប់ញ៊ាំម៉ាឆ្ងាញ់ម្តង។ ✅គ្រឿងផ្សំ- ផ្កាស្នោ - សណ្តែកបណ្តុះ- ម្ទេសប្លោកក្រហម - តាសក់ (ដាក់តាមចូលចិត្ត)- អំបិល ស្ករស ទឹកខ្មេះ -...

ស្គាល់កន្លែងឆ្ងាញ់ទាំង១០នេះ ដឹងតែលែងបារម្ភរឿងស្គមហ្មង??

ស្គាល់កន្លែងដែលសាមញ្ញៗតែមានអីញ៉ាំឆ្ងាញ់ៗ គឺជារឿងមួយដ៏ល្អសម្រាប់យើងគ្រប់គ្នាព្រោះថាអាចចាយលុយម៉ាញិបតែបានឆ្ងាញ់មាត់ម៉ាអ៊ែម។ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំអីនៅខាងក្រៅ និងអ្នកដែលចង់ធាត់ថ្ងៃនេះAdmin នាំអោយស្គាល់១០កន្លែងដែលមានលក់អីញ៉ាំសាមញ្ញៗតែឆ្ងាញ់ ហើយតម្លៃសមរម្យទៀត។ ហាង បបរជើងជ្រូកផ្សារអូឡាំពិក គិតចង់ហុតបបរក្តៅៗកម្តៅក្រពះម្តងហី! ចង់ញ៉ាំអត់ម្តុំផ្សារអូឡាំពិកយើងនេះ បបរបាញ់កាញ់ជើងជ្រូក បបរលត បបរត្រី រសជាតិ និងតម្លៃអាចទទួលយកបាន តោះចឹងហុតបែបញើសខ្ចាយម្តងមើល៍ និយាយពីល្បីក៏យូរឆ្នាំហើយដែរ​។ ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។ ហាង...

ប្រហិតស្ងោរ ផ្សារតូចទួលសង្កែនរណាមិនល្បីឆ្ងាញ់ និងត្រូវជាតិខ្លាំងជាមួយទឹកជ្រលក់ពិសេស??

ប្រហិតស្ងោរ គឺជាអាហារសម្រន់មួយប្រភេទដែលមានការពេញនិយម និងល្បីខ្លាំង លោកអ្នកចំនួនបានស្គាល់រួចមកហើយ ដែលស្ថិតនៅម្តុំ ទួលសង្កែ គ្រប់ពេលដែលចង់ញាុំ គឺតែងតែនឹកឃើញដល់ទៅនោះមុនគេ ដូចនេះដើម្បីកាន់តែស្រួលនោះ យើងសូមបង្ហាញទីតាំងថ្មីមួយកន្លែងទៀត គឺសាខារបស់ប្រហិតស្ងោរទួលសង្កែ បានមកដល់ម្តុំសាលាសន្ធរមុខយើងនេះហើយ!​ យើងដឹងហើយថា ប្រហិតស្ងោរ គឺមានការពេញនិយមខ្លាំង ដោយសារតែមានតម្លៃធូរថ្លៃ ជាពិសេសមានរសជាតិឆ្ងាញ់ ហើយការបើកសាខាប្រហិតស្ងោរសាលាសន្ធរមុខក៏មិនខុសពីសាខាប្រហិតស្ងោរទួលសង្កែដែរ គឺមានប្រហិតគ្រប់ប្រភេទ​ មានអាំង មានស្ងោរ ជើងមាន់​ ស្លាបមាន់ និងមានប្រហិតផ្សេងៗជាច្រើនមុខទៀត ហើយលោកអ្នកអាចរើសបានតាមចិត្ត...

ប៉ុណ្ណឹងល្មមលេបទឹកមាត់នៅ! ប្រហិតសាច់ជ្រូកស្រោចទឹកត្រីបុកជូរហឹរ

បើ​គ្នា​យើង​ណា​ចូល​ចិត្ត​ញ៉ាំ​ប្រហិត​សាច់​ជ្រូក​ ចូល​មក​អាន​ចំ​រូបមន្ត​ពិសេស​ហើយ​។​ កុំ​ចាំ​យូរ​ ស្ងោរ​សាច់​ជ្រូក​ឲ្យ​ឆ្អិន​ ស្រោច​ទឹក​ត្រី​បុក​ហឹរ​ៗ​ជូរ​ៗ​ពី​លើ​មក​ ឆ្ងាញ់​កប់​សារី​។​ នេះ​រូប​មន្ត​ធ្វើ​ទាំង​ប្រហិត​ និង​ទឹក​ត្រី​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​ម៉ោ​ ទំនង​ណាស់​! គ្រឿង​ផ្សំ​៖​ ប្រហិត​៖ សាច់​ជ្រូក​ចិញ្ច្រាំ​ហើយ​ ១ គីឡូពង​មាន់​ ២ គ្រាប់ស្ករ​ ២ ស្លាប​ព្រា​បាយអំបិល​ ១ ស្លាប​ព្រា​កាហ្វេម្សៅ​មី​ ៣ ស្លាប​ព្រា​បាយម្សៅ​ Baking Soda ១ ស្លាប​ព្រា​កាហ្វេប្រេង​ល្ង​ ១​...

អាហារពេលព្រឹក ៤ មុខនេះ ឆ្ងាញ់ស្រួលញ៉ាំ តែមិនល្អចំពោះសុខភាព និងធ្វើឲ្យធាត់

ដូច​យើង​ដឹង​ស្រាប់​ហើយ​អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​។​ ដូចនេះ​ហើយ​ទើប​យើង​ត្រូវ​ញ៉ាំ​វា​ កុំ​ឲ្យ​ខក​ខាន​ឲ្យ​សោះ​។​ ដោយ​សារ​តែ​រាង​កាយ​ត្រូវ​ការ​ថាមពល​ច្រើន​ ដូច​នេះ​ហើយ​បើ​វា​មិន​ទទួល​បាន​​អាហារូបត្ថម្ភ ឬ ថាមពល​នៅ​ពេល​ព្រឹក ការ​អស់​កម្លាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ថ្ងៃ​ក្រោយ​។​ អាហារ​ពេល​ព្រឹក​ដែល​យើង​ជ្រើសរើស​គួរ​តែ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​រាង​កាយ​ មិន​គួរ​ញ៉ាំ​អាហារ​ដែល​ផ្តល់​ប្រយោជន៍​តិច​តួច​ដល់​រាង​កាយ​ ហើយ​ធ្វើ​ឲ្យ​យើង​ធាត់​ទេ​៖​ ស៊ាំង​វុិច ​ស៊ាំង​វ៉ិច​ជា​អាហារ​ពេល​ព្រឹក​ពេញ​និយម​ នរណា​ៗ​ក៏​ចូល​ចិត្ត​ ព្រោះ​វា​លឿន​ និង​ងាយ​ស្រួល​ តែ​វា​មិន​មាន​ផល​ល្អ​ច្រើន​ចំពោះ​រាង​កាយ​ទេ​ ថែម​ទាំង​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់​ទៀត​។​ ជា​ពិសេស​អ្នក​ដែល​ប្រញាប់​ទៅ​ធ្វើ​ការ​ តែង​តែ​ជ្រើស​រើស​អាហារ​ប្រភេទ​នេះ​ តែ​បើ​ថ្ងៃ​ណា​មួយ​យើង​ធាត់​ កុំ​សង្ស័យ​ថា​ម៉េច​បាន​គីឡូ​ឡើង​អត់​ឈប់​។​ ទឹក​ផ្លែ​ឈើ​​​កំប៉ុង ឬ​ក្រដាស​ ប្រាកដ​ណាស់​ថា​ញ៉ាំ​ទឹក​ក្រូច​ល្អ​សម្រាប់​រាង​កាយ​ តែ​យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្រូច​ដែល​ច្របាច់​ស្រស់​ៗ​ដោយ​ខ្លួន​ឯង​ ដោយ​សារ​តែ​រាង​កាយ​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ពី​ផ្លែ​ឈើ​សុទ្ធ​ ដែល​គ្មាន​លាយ​គ្រឿង​ផ្សំ​ផ្សេង​ៗ​។​...

គ្រាន់តែញ៉ាំផាសិន ១ ផ្លែរាល់ថ្ងៃ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្មានមិនដល់

ផ្លែ​ផាសិន​មាន​រសជាតិ​ផ្អែម​ ហើយ​ជូរ​ ហើយ​មាន​ក្លិន​ផ្សេង​ៗ​គ្នា​នៅ​ពេល​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ផលិត​ផល​សម្រាប់​ប្រើ​ក្នុង​បន្ទប់​ទឹក​ និង​ ទៀន​។​ យើង​អាច​ញ៉ាំ​តែ​សាច់​​ និង​គ្រាប់​វា​ប៉ុណ្ណោះ​ ហើយ​វា​មាន​គុណ​ប្រយោជន៍​ដល់​សុខភាព​ច្រើន​ណាស់​ ។ ក្នុង​ផាសិន​មួយ​ផ្លែ​មាន​៖ ១៧ កាឡូរីជាតិ​កាក​សរសៃ​ ២ ក្រាម៦% ទៅ ៧% នៃ​វីតាមីន​ C យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ១% ទៅ ២% នៃ​វីតាមីន​ A យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ១,៦% ទៅ ៣,៦%...

ដឹងតិចនិកសម្ងាត់ ៧ យ៉ាងនេះ មិនចាំបាច់ស្រក់ញើស ក៏បានរាងស្អាតដូចម៉ូឌែលដែរ

គ្រប់​គ្រង​ការ​ញ៉ាំ​របស់​យើង​គឺ​សំខាន់​ជាង​ការ​ហាត់​ប្រាណ​ទៀត​ បើ​សិន​ជា​ចង់​បាន​រាង​ស្អាត​។​ បើ​សិន​ជា​ហាត់​ប្រាណ​ច្រើន​ម៉ោង​ ខ្លាំង​ៗ​ តែ​មាត់​នៅ​តែ​ទំពារ​មិន​ឈប់​ គីឡូ​ក៏​មិន​ស្រក​តាម​បំណង​ដែរ​។​​ ថ្ងៃ​នេះ​ admin និង​បង្ហាញ​ពី​គន្លឹះ​ធ្វើ​ឲ្យ​ទទួល​បាន​រាង​ស្អាត​ ដោយ​មិន​ចាំ​បាច់​ពឹង​លើ​ការ​ហាត់​​ប្រាណ​។​ ១. និយាយ​ថា​ទេ​ចំពោះ​របស់​ផ្អែម​ ស្ករ​គឺ​ជា​កត្តា​ចាំ​បាច់​ខ្លាំង​ជាង​គេ​បំផុត​ ដែល​ធ្វើ​យើង​ឡើង​គីឡូ​ដោយ​មិន​ដឹង​ខ្លួន​។​ ​ស្ករ​ភាគ​ច្រើន​​មាន​នៅ​ក្នុង​​បង្អែម នំ​កញ្ចប់​ ដែល​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​លេង​ បើ​សិន​ជា​យើង​ឈប់​ញ៉ាំ​របស់​ទាំង​នោះ​ យើង​នឹង​សម្គាល់​ឃើញ​ថា​គីឡូ​នឹង​ស្រក​លឿន​។​ បើ​ចង់​ស្រក​គីឡូ​ដោយ​មិន​ចាំ​បាច់​ហាត់​ប្រាណ​ គួរ​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​បង្អែម​។ ២. ផឹក​តែ​បៃតង​ឲ្យ​បាន​ច្រើន តែ​បៃតង​ជា​ភេសជ្ជៈ​សុខភាព​សំខាន់​ ក្នុង​ការ​សម្រក​គីឡូ​។​ តែ​បៃតង​​ជួយ​ទប់​សកម្ម​ភាព​នៃ​អង់ស៊ីម​ប្រូតេអ៊ីន​ ដែល​ជួយ​កាត់​បន្ថយ​ការ​ស្រូប​យក​ប្រូតេអ៊ីន​ និង​អាស៊ីត​អាមីណូ​ច្រើន​ចូល​ក្នុង​រាង​កាយ​។​...

រៀនធ្វើគីមឈីត្រសក់បែបកូរ៉េញ៉ាំ ក្លែមរឿង Oppa នៅផ្ទះ

អ្នក​ណាខ្លះចូលចិត្តមើលរឿងកូរ៉េហើយលង់ស្នេហ៍ oppa? បើ admin វិញមិនត្រឹមតែលង់ស្នេហ៍ oppa ទេ តែឃ្លានទាំងម្ហូបកូរ៉េទៀត ព្រោះអីឃើញតួគេញ៉ាំទំនងពេក។ បើបានមើលរឿងបណ្តើរញ៉ាំអាហារបែបកូរ៉េបណ្តើរដឹងតែមានក្តីសុខខ្លាំងៗហ្មង! គ្រឿងផ្សំ៖ ត្រសក់ ១ គីឡូក្រាមម្ទេសម៉ត់ ៥ ស្លាព្រាទឹកត្រីមួយស្លាព្រាប៊ីចេង ២ ស្លាព្រាកាហ្វេស្លឹកខ្ទឹមមានកម្រិតស្មើនិងការ៉ុតនៅពេលជិតហើយខ្ទឹមបារាំង ១ មើមការ៉ុត ១ មើម ល្ង វិធីធ្វើ៖ ១. ដំបូងអ្នកត្រូវពុះត្រសក់ជា ៤ ប៉ុន្តែមិនត្រូវឲ្យដាច់នោះទេ...

អ្នកកំពត ត្រៀមឆ្ងាញ់មាត់ទៅហាង ផ្ទះម្ទេស ដែលល្បីនៅភ្នំពេញបានមកដល់ហើយ

ដឹងតែសប្បាយមាត់ញ៉ាំម្ហូបឆ្ងាញ់ៗហើយអ្នកកំពតយើងអើយ ព្រោះថាពេលនេះហាង ផ្ទះម្ទេស ដែលល្បីនៅភ្នំពេញបានមកបើកសាខាទី២ នៅក្រោយផ្សាររាត្រីម្ដុំរង្វង់មូលធុរេនយើងហ្នឹង។ ត្រៀមតែទូរសព្ទខលណាត់គ្នាមកញ៉ាំមក ព្រោះថាសម្បូរម្ហូបឆ្ងាញ់ៗមិនខ្វះទេ។ Admin សូមបង្ហើបអោយដឹងតិចចុះ ហាង ផ្ទះម្ទេស គឺជំនាញហើយលើបុកល្ហុង ញាំ បំពង អាំង ឆា និងម្ហូបដែលជាប្រភេទគ្រឿងសមុទ្រអីហ្នឹង និយាយពីថាមួយមុខណាក៏រសជាតិពិសេសអស់ស្ទះដែរ។ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណាល្ងាចនេះ បបួលពួកម៉ាកសំណព្វចិត្តដៃគូរដើញ៉ាំមកសាកមកណា Admin ធានាថាដឹងតែពេញចិត្តស្ដូកហើយ ព្រោះថាគ្រាន់តែចាប់បើកភ្លាមភ្ញៀវឡើងពេញៗហាងហ្មងហើយ។ លឿនៗណា​ សម្រាប់អ្នកមិនទាន់បានស្គាល់...

ស្រក់ទឹកមាត់! ដល់ខែសម្បូរផ្លែបំពេញរាជ្យហើយ សាកធ្វើបំពេញរាជ្យទឹកត្រីស្ករកាពិហឹរញ៉ាំមើល

ខែនេះនៅតាមផ្ទះអ្នកមានដើម្បីបំពេញរាជ្យ ច្បាស់ជាមានផ្លែពេញដើមមិនខាន កុំទុកឲ្យទុំជ្រុះចោល សាកមកធ្វើបំពេញរាជ្យទឹកត្រីស្ករកាពិហឹរញ៉ាំមើល ឆ្ងាញ់ណាស់ណា ចេះហើយចង់ធ្វើលក់ក៏បានដែរ ព្រោះវាមានរសជាតិប្លែកជាងបំពេញរាជ្យយើងត្រាំធម្មតា។ គ្រឿងផ្សំ៖ បំពេញរាជ្យ ឬកំពីងរាជ្យ ២-៣ផ្លែធំល្មមទឹក ១ចានគោមអំបិល ១ ស្លាបព្រាបាយស្ករត្នោត ១ កូនចានចង្កឹះទឹកត្រី ៤ ស្លាបព្រាបាយកាពិ ១/៤ ស្លាបព្រាបាយម្ទេសហុយ ២ ស្លាបព្រាកាហ្វេម្ទេសហាន់ ១ ស្លាបព្រាបាយ ឬតាមចំណូលចិត្តខ្ទឹមក្រហមហាន់ស្តើងៗ...

តោះធ្វើតៅហ៊ូបំពងទឹកអំពិលទុំញ៉ាំ កុំឲ្យទំនេរមាត់ថ្ងៃឡើង

បើចង់ញ៉ាំក៏មិនមានគេធ្វើលក់ដែរណា មានតែធ្វើញ៉ាំខ្លួនឯងទេ ថ្ងៃឡើងងើបពីដេកមកច្បាស់ជាឃ្លាននេះឃ្លាននោះមិនខាន។​ សាកមកធ្វើតៅហូបំពងទឹកអំពិលទុំញ៉ាំមើល ឲ្យ​ប្លែកមាត់ម្តង៖ គ្រឿងផ្សំ៖ តៅហ៊ូ ២-៣ ដុំស្ករ ៤ស្លាបព្រាបាយទឹកអំពិលទុំ ៤ស្លាបព្រាបាយទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយល្ងស ១ស្លាបព្រាបាយម្ទេសក្រៀម ២-៣គ្រាប់(មិនដាក់ក៏បាន) ​វិធីធ្វើ៖ ១.យកតៅហ៊ូលាងទឹកឲ្យស្អាតកាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើរ២.ដាំខ្ទះឲ្យក្តៅ ដាក់ស្ករ ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នា ហើយលើកចុះពីចង្រ្កាន ៣.បន្ទាប់មកយកតៅហ៊ូបំពងហើយដាក់ចាន រួចស្រោចទឹកជ្រលក់ដែលឆាហើយពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រេច។

Most Read