Monthly Archives: June, 2020

អ៊ែមអស់ទាស់បញ្ចុះតម្លៃ២០% ពេញមួយខែសម្រាប់មុខម្ហូបថ្មី មីបំពងស៊ុបឆ្នាំងដីពិសេស

ដើមខែនាំលាភនាំសំណាង មានដំណឹងល្អសម្រាប់ហ្វេនៗដែលតាមដាន Facetaste ថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាមកស្គាល់ហាងមួយកន្លែងដែលមានមីនុយថ្មីរសជាតិឆ្ងាញ់ប្លែក ថែមទាំងមានការប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ២០% ពេញមួយខែមិថុនា ឆ្នាំ២០២០ នេះតែម្ដង នោះគឺហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស ។ គ្រាន់តែឃើញឈ្មោះហាង ច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាហាង​ ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស គឺល្បីលក់ដាច់ខ្លាំងម្ហូបប្រចាំហាងគឺ ស៊ុបកន្ធាយ និងកន្ធាយដុតអំបិលម្ទេស ដែលពីរមុខនេះហើយធ្វើអោយអតិជនគាំទ្រខ្លាំង...

តោះ! បបួល Crush ទៅធ្វើរឿង ៧ យ៉ាងនេះនៅកោះស្តេច​

កោះ​ស្តេច​ជា​កោះ​មួយ​ដែល​ខុស​ពី​គេ​ ដោយ​សារ​វា​ជា​ប្រភេទ​ប្រជុំ​កោះ​ ហើយ​មាន​សកម្មភាព​ច្រើន​ ដែល​យើង​គួរ​ធ្វើ​ពេល​ទៅ​លេង​ទី​នោះ​ ហើយ​បើ​ចង់​ជិះ​ទូក​ពី​កោះ​មួយ​ទៅ​កោះ​មួយ​ មិន​ចំណាយ​ពេល​ច្រើន​ទៀត​។​ អ្នក​ចូល​ចិត្ត​ដើរ​កំសាន្ត​លើ​ដែន​កោះ​ គួរ​តែ​មក​លេង​កោះ​មួយ​នេះ​ ហើយ​ខាង​ក្រោម​ជា​សកម្មភាព​ដែល​គួរ​ធ្វើ​ពេល​ទៅ​ដល់​៖ ដើរ​មើល​ភូមិ​របស់​អ្នក​ស្រុក​កោះ​ស្តេច​ ​ ដោយ​សារ​តែ​វា​ជា​ដែន​ដី​កោះ​ ចំនួន​អ្នក​ភូមិ​ដែល​រស់​នៅ​លើ​ទី​នោះ​មិន​មាន​ច្រើន​ណាស់​ណា​ទេ តែ​របៀប​រស់​នៅ​អាច​នឹង​ប្លែក​ពី​យើង​អ្នក​ទី​ក្រុង​ ភាគ​ច្រើន​ពួក​គាត់​ប្រកប​របរ​នេសាទ​ និង​លក់​ឥវ៉ាន់​តិចតួច​​។​ ទៅ​លេង​ឆ្នេរ​ដូង​ ឆ្នេរ​ដូង​ជា​ឆ្នេរ​ដែល​ស្ថិត​លើ​កោះ​ស្តេច​ យើង​អាច​ងូត​ទឹក​លេង​បាន តែ​វា​មាន​ជម្រៅ​ជ្រៅ​បន្តិច​ អ្នក​មិន​ចេះ​ហែល​ទឹក​ គួរ​លេង​កៀន​ៗ​បាន​ហើយ​។ ទៅ​លេង​ពយ​បារាំង​ ឆ្នេរ​នេះ​អាច​ងូត​ទឹក​បាន​ ហើយ​មាន​ស្ពាន​ឲ្យ​ថត​រូប​លេង​។ ជិះ​ទូក​ទៅ​មើល​ផ្កា​ថ្ម ស្ទូច​ត្រី​ និង​ដើរ​លេង​តាម​កោះ ទៅ​លេង​កោះ​ស្មាច់ កោះ​នេះ​មាន​ទី​តាំង​ជិត​កោះ​ស្តេច​ យើង​អាច​ទៅ​ងូត​ទឹក​លេង​បាន​ស្រួល។ ទៅ​លេង​ឆ្នេរ​កោះ​រីក​រាយ​ ឬ​កោះ​ខ្មោច ចេញ​ពី​កោះ​ស្មាច់​ នៅ​ជិត​នោះ​មាន​កោះ​រីក​រាយ​...

ជួបជុំ​បងប្អូន ចង់ដាក់ម៉ាតយពីរតយអី សាកធ្វើ ៥ មុខទុកក្លែម ដឹងតែជាតិហ្មង

ជិត​ដល់​ថ្ងៃសម្រាក​ចុងសប្តាហ៍ហើយ មានគម្រោងទៅដើរលេងណាអត់? ឬក៏ដេកផ្ទះទៀតហើយ ចុះបើដេកផ្ទះមានអីមិនល្អ ហៅបងប្អូនជុះគ្នា ដាក់ម៉ាតយពីរតយមើល កុំឲ្យអផ្សុក​។​ មានតែតយអត់គ្រឿងក្លែមម៉េចកើត ម្ហូប ៥ មុខនេះជួយបាន ធានាថាយកធ្វើគ្រឿងក្លែមដឹងតែជាតិហ្មង។ សាច់ជ្រូកបីជាន់លីងជាមួយអំបិលម្ទេស ចុចលើរូបដើម្បីមើលវិធីធ្វើ ប៉ាតេញ៉ាំសណ្តែកដីហឹរៗ ចុចលើរូបដើម្បីមើលវិធីធ្វើ ពោះវៀនតាន់ជ្រូកបំពង ចុចលើរូបដើម្បីមើលវិធីធ្វើ បង្គាបំពងឆាពងទាប្រៃ ចុចលើរូបដើម្បីមើលវិធីធ្វើ សាច់ក្តាមឆាម្រះព្រៅ ចុចលើរូបដើម្បីមើលវិធីធ្វើ ម៉ាតយពីរតយក៏ដោយ បើស្រវឹងហើយត្រូវដេក មិនត្រូវបើកបរ ឬបញ្ចេញសកម្មភាពរំខាន់អ្នកដ៏ទៃទេ។ ចូរកុំផឹករហូតបាត់បង់ស្មារតី។

ប្រហុកខ្ទិះ អន្លក់បន្លែធម្មជាតិស្រស់ៗ ឆ្ងាញ់អស់ស្ទះហើយ??

ប្រហុកខ្មែរយើងធ្វើពីត្រីបឹង និងត្រីទន្លេរសជាតិឆ្ងាញ់តិចអី ហើយក៏ល្បីដល់ជនបរទេសដែរ ថ្វីត្បិតអ្នកខ្លះចាញ់ក្លិនបន្តិចមែន។ ហើយសម្រាប់អ្នកទាំងអស់គ្នាចូលចិត្តមួយណាក្នុងចំណោមប្រហុកឆៅ ចំហុយ រំលីក្រសាំង រឺប្រហុកខ្ទិះ? ថ្ងៃនេះ Admin បង្រៀនរូបមន្តធ្វើប្រហុកខ្ទិះ យ៉ាងឈ្ងុយឆ្ងាញ់ បើបានអន្លក់ជាមួយបន្លែធម្មជាតិស្រស់ៗទៀតរសជាតិកើនថ្វេរដង។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូកចិញ្ច្រាំ ៣ខាំប្រហុក ២ខាំខ្ទិះដូង ១០០មីលីលីត្រស្ករក្រហម ១ខាំ សណ្ដែកដី ១ខាំ គ្រឿងបុក ១ខាំ...

មិនមែនស្ងោរ មិនមែនចៀន តែនេះជាវិធី ២ យ៉ាងស្រុះពងទាឲ្យ​ឆ្ងាញ់

គ្រាន់​តែ​ចង់​ញ៉ាំ​ពង​ទា​ស្រុះ​ ហើយ​មាន​រូប​រាង​ស្អាត​ មិន​បែក​ ក៏​មាន​តិច​និក​របស់​គេ​ដែរ​។​ ពង​ទា​យក​ទៅ​ចំហុយ​បើ​មិន​ប្រយ័ត្ន​វា​នឹង​បែក​ ដូច​នេះ​ចុងភៅ​ណែ​នាំ​ឲ្យ​ប្រើ​វិធី​ ២ មុខ​នេះ​៖ វិធី​ទី​១​​៖ យក​ពង​ទា​ស្រុះ​ក្នុង​វែក មុន​ដំបូង​ត្រូវ​ដាំ​ទឹក​​ បន្ទាប់​មក​គោះ​ពង​ទា​ដាក់​ចាន​។​ ពេល​ទឹក​ពុះ​ហើយ​ យក​វែក​ដាក់​ទៅ​ក្នុង​ទឹក​កំពុង​ពោះ​ តែ​មិន​ត្រូវ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​វែក​ទេ​ បន្ទាប់​មក​យក​ពង​ទា​គោះ​ហើយ​ដាក់​ចូល​។​ ពេល​ចាក់​ចូល​ហើយ​ពង​ទា​នឹង​ឡើង​ពណ៌​ស​ ​ភ្លាម​ ត្រូវ​ចាំ​ដល់​ផ្នែក​ពណ៌​ស​ឡើង​រឹង​ សឹម​ដាក់​វា​ស្រុះ​ក្នុង​ទឹក​តែ​ម្តង​ ដើម្បី​ឲ្យ​ឆ្អិន​ល្អ​។ ចំពោះ​ពេល​ អាស្រ័យ​លើ​ តើ​យើង​ចូល​ចិត្ត​ញ៉ាំ​ពង​ទា​ឆ្អិន​កម្រិត​ណា​។​ វិធី​ទី​២​៖ ស្រុះ​ដាក់​ចាន​ យក​ចាន​តូច​ល្មម​ ដាក់​ទឹក​ចូល​បន្តិច​...

ទំនងណាស់! បង្អែមសាគូស្រូបទឹកខ្ទះដូង គួរឲ្យចង់ញ៉ាំ ហើយ​ស្រួល​ធ្វើទៀត

រូបរាងក៏ល្អ គ្រឿងផ្សំ​ និង​វិធីធ្វើកាន់តែងាយធ្វើ។​ ចង់​ប្លែក​មាត់សាកធ្វើញ៉ាំមើល ជួយចែករំលែកឲ្យ​អ្នក​ចូល​ចិត្តបង្អែមបាន​ឃើញ និង​សាកធ្វើញ៉ាំផង។ គ្រឿងផ្សំ៖ ពោត ២ ខាំម្សៅ​គ្រាប់សាគូ ៣ ខាំសាច់ដូងស្ករស ២ ខាំកន្លះអំបិលខ្ទិះដូង ២០០ មីលីលីត្រម្សៅឆាទឹកស្លឹកតយ វិធីធ្វើ៖ ១. ដំបូងយកសាគូទៅត្រាំទឹកឲ្យរីក រួចដាក់ដាំទឹកអោយពុះ ចាក់សាគូចូល រួចកូរម្ដងបន្តិចៗ ហើយចាក់ទឹកស្លឹកតយចូលកូររហូត ដល់ឆ្អិនសាគូ រួចហើយដាក់ស្ករស អំបិល សាច់ដូងហើយនិងពោត...

អស់ស្ទះបញ្ចុះតម្លៃ២0% លើសាច់អាំងគ្រប់មុខពីហាង HENG MAN BBQ សាច់អាំងទឹកកាពិ

ដំណឹងល្អមកដើមខែហ្មង តែប៉ុណ្ណេះត្រៀមតែពោះត្រៀមតែមាត់ញ៊ាំម៉ាសប្បាយទៅ បើលេងសុទ្ធតែបញ្ចុះតម្លៃ ២0% លើសាច់អាំងគ្រប់មុខចឹងអី។ ចំពោះការប្រម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេសនេះគឺចាប់ពីថ្ងៃទី0៤ ខែមិថុនា រហូតដល់ ថ្ងៃទី១0 ខែមិថុនា ឆ្នាំ២0២0។ ធ្លាប់បានមកញ៊ាំនៅហាង HENG MAN BBQ ហើយនៅសាច់អាំងនៅទីនេះឆ្ងាញ់ណាស់ណ៎ា អតិថិជនគាំទ្រយ៉ាងខ្លាំងបើគិតរហូតមកដល់ពេលនេះគឺមានរយៈពេលជិត ៩ឆ្នាំហើយណា។ ដើម្បីផ្គាប់ចិត្តអតិថិជនកាន់តែខ្លាំងពេលនេះហាងក៏បានបង្កើតនូវរសជាតិទឹកជ្រលក់ថ្មី រសជាតិឆ្ងាញ់ជាប់ចិត្តនោះគឺ «ទឹកកាពិ » ដែលល្បីនឹងកំពុងពេញនិយមចូលចិត្តពិសារជាមួយសាច់អាំង សំរាប់អតិថិជនគ្រប់វ័យដែលបានញ៊ាំហើយច្បាស់ជាលាន់មាត់សរសើរហ្មង។ ហាង HENG...

ប្រហិតស្ងោរ និងប្រហិតបំពងចូលចិត្តញ៊ាំមួយណាជាង? ហាងទាំង៥នេះទៅមួយណាក៏បាន?

ប្រហិតជាអាហារសម្រន់មួយបែបដែលពេញនិយមខ្លាំងមែនទែន ជាពិសេសសម្រាប់យុវវ័យតែម្ដង ហើយយើងឃើញថាប្រហិតក៏មានច្រើនប្រភេទច្រើនរសជាតិថែមទៀត។ សម្រាប់អ្នកទាំងអស់គ្នាដែលកំពុងអានអត្ថបទនេះចូលចិត្តញ៊ាំប្រហិតប្រភេទអ្វីដែរ ហើយចូលចិត្តញ៊ាំបំពង រឺក៏ស្ងោរ? ម៉ោះ ចូលចិត្តស្ងោរក៏បាន បំពងក៏បានព្រោះថាខាងក្រោមនេះមានបង្ហាញហាងប្រហិតដែលល្បីឆ្ងាញ់នៅភ្នំពេញយើង ចាប់អារម្មណ៍មួយណាទៅញ៊ាំមួយហ្នឹងតាមចំណូលចិត្ត។ ហាង ខេមរាជប្រហិតស្ងោរ ហាង ខេមរាជប្រហិតស្ងោរលេខទូរសព្ទ៖ 015 555 002 / 012 492 701ទីតាំង៖ បណ្ដោយផ្លូវលេខ៩០០ ផ្សារតូចទួលសង្កែ ហាង MOOL ហាង MOOLលេខទូរស័ព្ទ៖ 096...

ទៅទិញសាច់ជ្រូក បើឃើញសញ្ញា ៣ នេះ កុំទិញឲ្យសោះ ប្រយ័ត្នប៉ះជ្រូកឈឺ ឬងាប់

សាច់​ជ្រូក​ជា​សាច់​ងាយ​រក និង​សម្បូរ​គេ​លក់​ច្រើន​ជាង​គេ​ អ្នក​ខ្លះ​អាច​នឹង​ញ៉ាំ​រាល់​ថ្ងៃ​ក៏​មាន​។​ ដោយ​សារ​តែ​តម្រូវ​ការ​ច្រើន​ អ្នក​លក់​ខ្លះ​លក់​ឲ្យ​យើង​លាយ​សាច់​ជ្រូក​ឈឺ​ ឬ​ងាប់​ក៏​មាន​ដែរ​ យក​ទៅ​ញ៉ាំ​មិន​ស្រួល​អាច​មាន​បញ្ហា​សុខភាព​ទៀត​។​ ដើម្បី​ចៀស​វាង​ទិញ​ប៉ះ​សាច់​មិន​ល្អ​ គួរ​តែ​មើល​លើ​ ៣ ចំនុច​នេះ​៖ ១. មើល​ស្បែក​ជ្រូក​ ជា​ធម្មតា​ស្បែក​ជ្រូក​ដែល​ឆ្លង​ជំងឺ​ តែង​មាន​ស្នាម​ក្រហម​អ៊ុច​ៗ​ ជា​មួយ​នឹង​រោម​ពណ៌​ស្វាយ​លើ​ជើង​។​ ស្នាម​នេះ​ដោយ​សារ​តែ​ជ្រូក​ងាប់​ ដោយ​មិន​បាន​បាត់​បង់​ឈាម​ ឬ​មក​ពី​វា​ឆ្លង​ជំងឺ​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ហើយ​ខ្លាញ់​ច្រើន​តែ​មាន​ពណ៌​ក្រហម ឬ​លឿង​។​ ចំពោះ​សាច់​ជ្រូក​ល្អ​វិញ​ ស្បែក​វា​ពណ៌​ស​ មាន​ឈាម​ក្រោម​រោម​ពណ៌​ក្រហម​ ខ្លាញ់​វា​មាន​ពណ៌​ស​...

ឃ្លានបាញ់ឆែវឆ្ងាញ់ ឆ្លងមកត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាដឹងតែសប្បាយមាត់ញ៊ាំហ្មង

ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។ សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ ហេង សុខា នៅទល់មុខអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មានពងមាន់អាំង ពងទាកូន សង្វាក់ ក្រួចបំពង សាច់គោអាំងពោះគោទឹកប្រហុក...

មែនលំៗទេណា! រូបមន្តធ្វើពងទាប្រៃពិសេស តែមិនមែនធ្វើមកពីសេះទេ?

សូម្បី​តែ​ពង​ទាប្រៃក៏​មានរូបមន្តពិសេស​ដែរ តែកុំច្រលំ​មិនមែនធ្វើមកពីសេះទេ​។ ចង់ដឹងថាពិសេសម៉េចខ្លះ រសជាតិខុសគ្នាពីពងទាប្រៃម៉េចខ្លះ មក​មើល​វិធីធ្វើ ហើយ ភ្លក្សទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ពងទា មើមខ្ទឹមស ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ផ្លែក្រូចឆ្មារ និងម្ទេសទុំ វិធីធ្វើ៖ ១. ជាដំបូងយើងត្រូវលាងសម្អាតពងថ្នមៗ ប្រយ័ត្នបែកដោយប្រើដែកដុសឆ្នាំងដើម្បីអោយវាសឹកសម្បកពងទាខ្លះៗងាយស្រួលក្នុងការជ្រាបចូលនៃរសជាតិពេលដែលយើងដាក់ត្រាំក្នុងក្រឡ ២. បន្ទាប់មកយើងត្រូវលាងសម្អាតដោយទឹកស្អាតចំនួនពីរដងទៀត រួចស្រង់ដាក់ក្នុងកញ្រ្ចែងអោយស្រស់ទឹក ៣. រួចហើយយើងត្រូវត្រៀមគ្រឿងផ្សំជាឱសថបុរាណទាំងនេះ មានដូចជា មើមខ្ទឹមសដំតិចៗ ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ...

ទៅកែបញ៉ាំក្តាម ហើយគេងកន្លែងមួយនេះមើលទៅឡើងហៃសូ

សៅរ៍​អាទិត្យ​អី​បើ​ស្ត្រេស​ពេក​ អាច​ទៅ​ជិតៗ​ត្រឹម​កែប​អី​ក៏​បាន​ដែរ​។​ នឹក​ដល់​កែប​ច្បាស់​ជា​នឹក​ឃើញ​គ្រឿង​សមុទ្រ​មុន​គេ​ហើយ​មែន​អត់​ ជា​ពិសេស​ក្តាម​នឹង​ហ្មង​។​ ក្រៅ​ពី​ទៅ​ផ្សារ​ក្តាម​ ទិញ​គ្រឿង​សមុទ្រ​ញ៉ាំ​ស្រស់​ៗ​ អង្គុយ​មើល​ទឹក​សមុទ្រ​ គួរ​តែ​ទៅ​គេង​ និង​ស្នាក់​នៅ​ណា​ទើប​ល្អ​?​ រីសត​មួយ​កន្លែង​នេះ​នៅ​កែប​ទំនង​ណាស់​ សាង​សង់​ម៉ូដ​បែប​ទំនើប​ មាន​ទាំង​អាង​ហែល​ទឹក​ និង​កន្លែង​លេង​ទៀត​ អ្នក​ខ្លះ​ទៅ​ដល់​កែប​ហើយ​ មក​វិញ​ថា​ស្តាយ​ក្រោយ​ ព្រោះ​អត់​បាន​ទៅ​គេង​នៅ​កន្លែង​ហ្នឹង​។​ ចង់​ដឹង​កន្លែង​ហ្នឹង​ឡូយ​ហើយ​ទំនើប​ម៉េច​ខ្លះ​ បាន​ម្នាក់​ៗ​ស្តាយ​ក្រោយ​ម៉េស​ មើល​រូប​ភាព​សិន​៖ កន្លែង​នេះ​មាន​ឈ្មោះ​ថា​ Adventure Dome Resort មាន​ចម្ងាយ​តែ​ ៣,៧...

Most Read