Yearly Archives: 2020

ភ្លៀងធ្លាក់អត់ដាច់អ៊ីចឹង នៅផ្ទះធ្វើពងមាន់អាំងប័រក្តៅៗញ៉ាំម៉ោះ

ភ្លៀងអត់ឈប់អ៊ីចឹងច្បាស់ជាពិបាកចេញទៅរកអ៊ីញ៉ាំហើយត្រូវអត់? បើពិបាកទៅក្រៅរកអីញ៉ាំ សាកមកធ្វើពងមាន់អាំងប័រខ្លួនឯងញ៉ាំនៅផ្ទះមើល អត់ពិបាកទេ មេឃភ្លៀងអ៊ីចឹងញ៉ាំក្តៅៗលាយម្រេចខ្ទឹមក្រូចឆ្មារ ដឹងតែឆ្ងាញ់ហ្មង។ គ្រឿងផ្សំ៖ ពងមាន់ប័រម្សៅស៊ុបអំបិលម្រេចក្រូចឆ្មាស្ករសខ្ទឹមសម្សៅស៊ុបខ្ទឹមជ្រក់ពងទាកូនជីពងទាកូន គ្រឿងផ្សំ៖ ១. លាយទឹកម្រេច ៖ ចិញ្រ្ចាំខ្ទឹមសអោយល្អិត ដាក់អំបិល ស្ករស ម្សៅស៊ុប ច្របាច់ក្រូចឆ្មា ២. គោះពងមាន់ដាក់ចានធំ ហើយវៃពងអោយបែកចូលគ្នា អោយឡើងសឹមដាក់ម្សៅស៊ុបចូល កុំអោយប្រៃជ្រុល ៣. ពេលអាំង ដាក់កូនចានលើភ្លើង ដាក់ប័រលាបក្នុងចានហើយ សឹមចាក់ពងចូល អាំងយកឆ្អិន រឺល្មមទៅតាមចំនូលចិត្ត។

សប្បាយញ៊ាំហ្មង កៈថៈសាច់អាំងបែបថៃ បញ្ចុះតម្លៃ១០% ពេញ១សប្ដាហ៍

អ្នកដែលចូលចិត្តញ៊ាំសាច់អាំងបែបថៃ ច្បាស់ជាបានស្គាល់រួចមកហើយពីហាង កៈ ថៈ សន្ធរម៉ុក BBQ-Soup-Seafood ព្រោះតែកន្លែងនេះល្បីសាច់អាំងមានរសជាតិឆ្ងាញ់ ជាពិសេសពេលនេះមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ១០% ចំពេលដើមខែថែមទៀតផងបែបនេះរំលងម៉េចបានណ៎ សាច់អាំងឆ្ងាញ់ហើយមានបញ្ចុះតម្លៃចឹងអីណ៎។ ម៉ូយកៈថៈ ដឹងច្បាស់ណាស់ថាកន្លែងនេះមានសាច់ និងគ្រឿងសមុទ្រស្រស់ៗល្អច្រើនប្រភេទដែលអាំងលើឆ្នាំងស្ពានធ្វើអោយសាច់មានក្លិនឈ្ងុយ ជ្រលក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិប្រចាំហាងគឺថាឆ្ងាញ់អស់ស្ទះ។ សម្រាប់ឈុតសាច់អាំងគឺមាន៣ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសដែលមានឈុតធំតម្លៃ១០ម៉ឺនរៀល ឈុតកណ្ដាលតម្លៃ៨ម៉ឺរៀល និងឈុតតូចតម្លៃ៤ម៉ឺនរៀល។ ក្រៅពីសាច់អាំង ហាង កៈថៈ ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ កុម្ម៉ងមួយណាក៏ឆ្ងាញ់មិនខកបំណងដែរណា។ តោះៗ ដើមខែប្រាក់ខែទើបតែធ្លាក់ផង នៅចាំអីទៀតបបួលគ្នាមកដាក់អោយតឹងពោះម្ដងមើល៎...

ឃើញហើយ មិនឃ្លានមិនបានហ្មង មីខគោ, ស៊ុបតុងយ៉ាំ និងទឹកជ្រលក់អំបិលមី ដ៏ពិសេសនៅហាង​ សុខមុំមីខគោ

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ នៅប្លុកបាក់ទូក និយាយពីថាល្បីឆ្ងាញ់នោះឆ្ងាញ់លក់តជំនាន់រសជាតិមិននៅតែពិសេសដូចដើមមិនប្រែនោះទេ។ មិនមែនAdmin ចេះតែនិយាយទេណា គឺថាម៉ូយៗដែលមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់បែបនេះមែន ហើយបើចង់ដឹងកាន់តែច្បាស់ថាពិសេសប៉ុណ្ណាមានតែមកញ៊ាំខ្លួនឯងទេ។ ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ បានជាហាងមួយនេះល្បីខ្លាំងបែបនេះ ម៉ោះចាំAdmin ប្រាប់នោះក៏ដោយសារតែមីខគោ និងស៊ុបតុងយ៉ាំ ដែលមានទឹកជ្រលក់អំបិលមី ត្រូវជាតិគ្នាខ្លាំងដែលបានផ្សំគ្រឿងដោយរូបមន្តពិសេស។ ហើយមុខម្ហូបទាំងពីរនេះ ក៏ជាមុខម្ហូបដែលជាប់ឈ្មោះល្បីប្រចាំហាងនេះផងដែរ និងក្រៅពីនេះក៏មានមីប្រហិតសាច់គោ មីសាច់គ្រប់មុខ និងមានច្រើនមុខទៀត។ ណ្ហើយ ចង់ដឹងរសជាតិចង់ឆ្ងាញ់មាត់ឆាប់មកវឺតមកណា ព្រោះថារបស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណា។ សម្រាប់ទីតាំង គឺស្ថិតនៅម្តុំសាលាបឋមសិក្សាបាក់ទូក...

២៥ឆ្នាំមកហើយ ភាពល្បីល្បាញនៅតែមាន រសជាតិមិ​នផ្លាស់ប្តូរ អតិថិជនមកញ៊ាំពេញៗហាង

មិនក្រោម២៥ឆ្នាំនោះទេ ដែលហាងលីណា លក់សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ បន្តបើកលក់មកដល់ពេលបច្ចុប្បន្ននេះ ហើយអតិថិជនកាន់នៅតែបន្តការគាំទ្រ និងពេញចិត្តជាមួយនឹងរសជាតិមុខម្ហូបរបស់ហាងគាត់ ។ សម្រាប់ហាង លីណា ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញ កន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ ប្រជុំដោយភ្ញៀរជាច្រើនរងចាំទិញ ។ ចូលមកដល់ហាង លីណា ធានាមិនខ្វះរបស់ញ៊ាំនោះទេ​ និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអាចទទួលយកបាន សម្រាប់លោកអ្នកដែលចូលចិត្តប្រភេទគ្រឿងក្លែមគឺថាត្រូវចិត្តមិនខានទេ...

ទប់អារម្មណ៍មិនលេបទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង ក្ដាម លៀស ប្រហិតនៅហាង ខ្ចៅស្រីភ្លោះទួលទំពូង

អ្នកចូលចិត្តខ្ចៅ ខ្យង ក្ដាម លៀស ប្រហិត ប្រាកដជាស្គាល់ច្បាស់ហ្មងហាង ខ្ចៅស្រីភ្លោះទួលទំពូង ព្រោះថាកន្លែងនេះល្បីសឹងអីគ្រប់មុខម្ហូបគឺឆ្ងាញ់ៗអស់ស្ទះហើយ។ បែបនេះសម្រាប់អ្នកដែលចង់ភ្លក្សរសជាតិខ្ចៅ ខ្យង ក្ដាម លៀសដែលល្បីប្រចាំហាងនេះ ឆាប់បបួលគ្នាមកលឿនមកណានៅទួលទំពូងយើងនេះតើ។ ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៊ាំចាំ Admin ប្រាប់អោយស្គាល់មីនុយដែលល្បីលក់ដាច់ខ្លាំងប្រចាំហាងនោះគឺមានដូចជា លៀសឆាអំពិលទុំ ខ្ចៅ ខ្យង ក្ដាមស្រែចំហុយ ពងទាកូនឆា និងក្ដាមឆា។ និយាយថាប៉ុន្មានមុខខាងលើ មួយមុខណាក៏ឆ្ងាញ់ដែរ បានញ៊ាំហើយដឹងតែជក់មាត់ជីបៗហ្មង...

អាហារថ្ងៃត្រង់ដ៏ប្លែកនៅ ហាង DIZZ BBQ AND COCKTAIL មិនមកភ្លក្សមិនបានបាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី

ចង់ញ៊ាំអាហារពេលថ្ងៃអោយប្លែកមាត់ខុសពីបាយ ហើយទទួលបានរសជាតិឆ្ងាញ់មើលតែចំណងជើងខាងលើក៏ដឹងថាAdmin ចង់ណែរនាំទៅណាដែរ?។ ឈ្មោះមុខម្ហូបគេឡើងប្លែកចឹងអី មិនអាចរំលងបានទេ គួរតែសារេណាត់គ្នាមកប្តូររសជាតិអាហារពេលថ្ងៃម្ដងនេះម្ដងមើល៎។ តោះៗ មកដឹងថាហាង DIZZ BBQ AND COCKTAIL បានបង្កើតមីនុយថ្មីនេះមានអ្វីប្លែក និងពិសេសខ្លះចាំAdminខ្សឹបប្រាប់អោយដឹង គឺថាមានដូចជា បាញ់ស្រ៊ុងស៊ុបហិរ នំបញ្ចុកស៊ុបត្រី និងមានបាញ់ហយទឹកកាពិថែមទៀតផង។ អ្វីដែលពិសេសសម្រាប់បាញ់ស្រ៊ុងស៊ុបហិរ គឺថាឈ្មោះប្លែករសជាតិប្លែកថ្មី ហើយក្នុងនោះមានប្រភេទសាច់បាក់សៀក ឆ្អឹងស៊ុប សាច់ជ្រូកចិញ្ច្រាំ សាច់ប៉ាតេ និងពងទា។...

ស្គាល់សាច់ជ្រូកយំអត់? បើអត់ដែល ធ្វើញ៉ាំទាំងទាំងអស់គ្នា

អ្នកណាខ្លះចូលចិត្តសាច់ជ្រូកអាំង មានជាតិទឹក រសជាតិហឹរៗ? ញ៉ាំសាច់ជ្រូកយំហើយសង្ស័យតែមនុស្សយំវិញម្តងទេ ព្រោះសាច់ជ្រូកមានរសជាតិហឹរ។ មើលទៅទំនងណាស់ តោះសាកធ្វើញ៉ាំ៖ គ្រឿងផ្សំ៖ សាច់កជ្រូក ១ គីឡូម្រេច​ ខ្ចឹមស និងគល់ជីវ៉ាន់ស៊ុយបុកឲ្យម៉ដ្ឋចូលគ្នា ១ ស្លាបព្រាបាយទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយប្រេងខ្យង ២ ស្លាបព្រាបាយទឹកត្រី ២ ស្លាបព្រាបាយម្ទេសហ៊ុយ ២ ស្លាបព្រាបាយអង្ករលីង ២ ស្លាបព្រាបាយជីវ៉ាន់ស៊ុយ និងបន្លែសាឡាដ...

តិចអត់ដឹង! ក្រៅពីជួយឲ្យស្រវឹងបំបាត់ទុក្ខ បៀរក៏ជួយដល់សុខភាព និង សម្រស់ដែរ

ស្រាបៀរមិនសូវល្អចំពោះសុខភាពមែន តែបើយើងផឹកវាក្នុងកម្រិត និងរបៀបត្រឹមត្រូវមួយ វានឹងជួយផ្តល់ប្រយោជន៍ដល់សុខភាពយើង។ វាជាប្រភេទភេសជ្ជៈដែលសម្បូរដោយវីតាមីន និងជាតិរ៉ែ ថ្ងៃនេះ admin នឹងរៀបរាប់ពីសារប្រយោជន៍ ៦ យ៉ាងពីស្រាបៀរឲ្យអ្នកទាំងអស់គ្នាបានដឹង៖ ១. ជួយឲ្យស្បែកភ្លឺ ញ៉ាំស្រាបៀរ ១ កែវអាចជួយឲ្យស្បែកនារីៗយើងភ្លឺថ្លា និងរលោង។ ដោយសារតែបៀតសម្បូរដោយជាតិវីតាមីន ប្រូតេអ៊ីន និងពពួកអាស៊ីតអាមីណូ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកខូច ប្រែមកជារឹងមាំ សុខភាពល្អ ស្អាតទាំងក្រៅ និងក្នុង។ ២....

អ៊ែមណាស់ មានមួយកំប្លេហ្មង The Connected Café មានទាំងកាហ្វេ អាហារពេលព្រឹក ថ្ងៃ ល្ងាច និងស៊ុប?

The Connected Café ពិតជាពិសេសណាស់សម្រាប់អ្នកដែលចង់ទៅអង្គុយតែមួយកន្លែងតែអាចអង្គុយញ៊ាំកាហ្វេ ពិភាក្សាការងារ ធ្វើកិច្ចការសាលា និងអាចទទួលទានអាហារបានច្រើនមុខ ច្រើនពេលមិនថាពេលព្រឹក ថ្ងៃ នឹងល្ងាចនោះទេគឺមានបម្រើជូនមួយកំប្លេតែម្ដង។ ជាពិសេសក៏មានស៊ុបនិស្ស័យ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង។ ម៉ោះៗ សម្រាប់អ្នកដែលចង់មកញ៊ាំអាហារឆ្ងាញ់ៗនៅThe Connected Café ចាំAdmin ខ្សឹបប្រាប់អោយដឹងពីមុខម្ហូបឆ្ងាញ់ៗ និងចំណុចពិសេសនៅទីនេះអោយដឹងតិចចុះណា គឺថាបាយសាច់ភ្លៅទា​ បាឆាកាពិ ​ បបរសាច់ជ្រូក បបរត្រី បបរសាមចូក...

តិចនិកញ៉ាំអាហារដោយមិនបាច់តម ៦ យ៉ាង ជួយសម្រកបាន ១០ គីឡូក្នុងរយៈពេលកន្លះឆ្នាំ

ម្ហូបឆ្ងាញ់ៗភាគច្រើនសុទ្ធតែមានជាតិស្ករ និង​ខ្លាញ់ច្រើន។ សារធាតុសូដ្យូមក៏ជាឧបសគ្គក្នុងផែនការសម្រកគីឡូរបស់យើងដែរ ចំពោះការជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ អាចធ្វើឲ្យសម្រកគីឡូបានយ៉ាងមានប្រសិទ្ធភាព។ ថ្ងៃនេះយើងនឹងប្រាប់ពីតិចនិកញ៉ាំអាហារ ៦ យ៉ាង ដោយមិនមានជាតិខ្លាញ់ និងស្ករ សម្រាប់អ្នកទាំងអស់គ្នា។ នឹងទទួលបានលទ្ធផល ស្រកអស់ ១០ គីឡូត្រឹមរយៈពេលកន្លះឆ្នាំ នៅចាំអីទៀត អ្នកខ្ជិលហាត់ប្រាណ សាកញ៉ាំទាំងអស់គ្នា៖ ១. ជ្រើសរើសអាហារណាដែលមិនសូវប្រើទឹកជ្រលក់ ២. ញ៉ាំស៊ុបឲ្យបានច្រើន ៣. ញ៉ាំចម្អិនអាហារដោយស្ងោរ ឬចំហុយ ៤. ញ៉ាំអាហារស្រស់ឲ្យបានច្រើនជាង អាហារកែច្នៃ ៥....

ជិតដល់ថ្ងៃឈប់ហើយ រៀនធ្វើស៊ុបពងទាកូន ញ៉ាំជុំគ្រួសារម្តង

សល់តែ ២ សប្តាហ៍ទៀត ដល់ថ្ងៃឈប់សម្រាកសងថ្ងៃចូលចិត្តញ៉ាំហើយ។ បើអត់មានគម្រោងដើរទៅណា នៅផ្ទះជុំបងប្អូន កូនចៅអី សាករៀនធ្វើស៊ុបពងទាកូននេះញ៉ាំមើល។ គ្រឿងផ្សំ៖ ពងទាកូន ១០ គ្រាប់ផ្សិតចំបើង ៤ ខាំ (ពុះជាពីរ)ប្រហិតសាច់គោ ៥ ខាំ (ពុះជាពីរ)គល់ស្លឹកគ្រៃ ២ គល់ ដំអោយបែក កាត់ខ្លីស្មមស្លឹកក្រូច ៤ សន្លឹកខ្ទឹមស ៤...

Sky bar ១០ កន្លែង ឡើងទៅអង្គុយផឹកកាត់ស្ត្រេស មើលទេសភាពស្អាតកប់ពេលរាត្រី

ចង់ផ្លាស់ប្តូររសជាតិផឹកស្រាក្រឡុក លើអាកាស មើលទេសភាពជុំវិញក្រុងនាពេលរាត្រីអី អាចពិចារណា ស្កាយបារ ១០ កន្លែងនេះបានណា។ កុំភ័យថាខ្លាចអស់លុយច្រើន ចំណាយអស់យ៉ាងហោចណាស់ត្រឹម 10$ ចាត់ទុកថាយកស្ត្រេសទៅបោះចោលតាមខ្យល់ចុះ យូរៗម្តងមានទៅបញ្ហាអី កុំឲ្យតែទៅរាល់ថ្ងៃមិនថាអ៊ីចឹង សំខាន់ជីវិតគួរតែស្គាល់ឲ្យគ្រប់រសជាតិ ទើបមានន័យ។ បើអត់ដឹងសម្រេចថាទៅមួយណា មើលលេងៗខាងក្រោមឲ្យហើយ ស្រួសសម្រេចចិត្ត។ ១. Celeste Revolving Restaurant Celeste ជាស្កាយបារវិល 360 ដឺក្រ...

Most Read