Yearly Archives: 2020

ទៅផ្សារកុំអោយខាត ឆ្លៀតពេលទិញរបស់ទាំងនេះ រៀនធ្វើបង្អែមបាញ់ចាណឺកយ៉ាងឆ្ងាញ់ឱ្យអ្នកផ្ទះញ៊ាំម្តង

គ្រឿងផ្សំ​ - ស្ករត្នោត​ - ល្ងរស​ - អំបិល - ខ្ទិះដូង​ - ម្សៅដំណើប - សណ្តែកលឿង - ម្សៅឆា​ (រូបយន្តហោះ) - ខ្ញី​ ប្រហែល​ ពីរដុំ វិធីធ្វើ​ - របៀបធ្វើទឹកស្ករ មុនដំបូងយកខ្ញីមកហាន់ជាបន្ទះស្តើងៗ​ រួចយកឆ្នាំងដាក់ដាំដោយបើកភ្លើងល្មម​...

រៀនធ្វើញាំស្វាយត្រីឆ្អើរ ដាក់ម្ទេសហិរៗឆ្ងាញ់អស់ស្ទះ ស្រក់ញើសតក់ៗហ្មង

មួយរយៈនេះអ្នកណាខ្លះនៅផ្ទះធ្វើម្ហូបញ៉ាំរាល់ថ្ងៃយូរទៅស្ទើរតែទាល់តម្រិះមិនដឹងធ្វើអីញ៉ាំ អោយឆ្ងាញ់ហើយប្លែកមាត់នោះ។ Admin មិនមែនជាចុងភៅជំនាញអីទេ តែអាចជួយផ្តល់យោបល់ខ្លះៗ និងបង្ហាញពីវិធីធ្វើម្ហូបបានខ្លះដែរណា គឺថាថ្ងៃនេះគួរតែសាកធ្វើ ញាំស្វាយត្រីឆ្អើរ ញ៉ាំម្ដងមើលអាចនិយាយបានថារាងក្រៀមក្រោះបន្តិចមែនប៉ុន្តែឆ្ងាញ់ណាស់ណា។ គ្រឿងផ្សំដែលត្រូវមាន៖ ត្រីឆ្អើរ ស្វាយខ្ចី បង្គារក្រៀមសណ្តែកដីលីងខ្ទឹមស និងខ្ទឹមក្រហមស្ករស ទឹកត្រីម្ទេស របៀបធ្វើ៖ បេះត្រីឆ្អើរជាបំណែកតូចៗចិតសំបកស្វាយ រួចសាប់ រឺ ឈូសជាសសៃៗបុកបង្គារក្រៀម បុកសណ្តែកដីលីង បុកខ្ទឹមស ហាន់ខ្ទឹមក្រហមស្តើងៗដាក់ត្រីឆ្អើរ ស្វាយ បង្គារក្រៀម សណ្តែកដីលីង...

តោះរៀនធ្វើត្រីឆ្អើរ ព្រោះថាអាចទុកបានយូរហើយអាចច្នៃបានជាម្ហូបច្រើនមុខទៀត

កំឡុងពេលនេះស្ត្រីមេផ្ទះភាគច្រើន ច្បាស់ជាគិតគូយ៉ាងខ្លាំងពីរឿងម្ហូបអាហារ ជាពិសេសក៏កំពុងតែស្វែរកប្រភេទអាហារណាដែលធ្វើហើយអាចរក្សាទុកបានរយៈពេលយូរ និងអាចច្នៃយកមកធ្វើជាម្ហូបផ្សេងៗទៀតបានផងដែរ។ ដូច្នេះ ថ្ងៃនេះAdmin និងបង្ហាញអំពីរបៀបធ្វើត្រីឆ្អើរ ដែលយើងអាចរក្សាទុកបានយូររាប់ខែ និងអាចច្នៃចេញជាម្ហូបផ្សេងៗបានផងដែរ។ អ្វីដែលត្រូវមាន៖ ត្រីរៀល រឺប្រភេទត្រីផ្សេងទៀត(តាមចំណូលចិត្ត)ឈើចង្កាក់សម្រាប់ដោតត្រី របៀបធ្វើ៖ យកត្រីមកធ្វើដោយវះពោះ ឆ្កៀលយកអាច៍ត្រីចេញអោយស្អាតអាចកាត់ក្បាលត្រីចោលក៏បាន រឺទុកក៏បានយកត្រីដែលធ្វើរួចយកមកលាងទឹកអោយស្អាតយកត្រីមកដោតជាចង្កាក់ៗយកត្រីមកដាក់ឆ្អើរ ដោយកុំប្រើភ្លើងខ្លាំងពេកជៀសវាងឆាប់ខ្លោចដាក់ឆ្អើររហូតដល់ឆ្អិនល្អ និងក្រៀមស្ងួតសាច់បន្ទាប់មកយកមកដាក់ហាលថ្ងៃបន្ថែម ដើម្បីអោយសាច់ត្រីស្រួយល្អ និងអាចរក្សាទុកបានយូរ សម្រាប់ត្រីឆ្អើរនេះយើងអាចយកមកឆ្នៃចេញជាមុខម្ហូបផ្សេងៗជាបានច្រើន ដូចជាយកមកស្លរសម្លរសម្លក់ ញាំស្វាយត្រីឆ្អើរ ញាំម្កាក់ត្រីឆ្អើរ បុកសណ្ដែកគួរត្រីឆ្អើរ...

មិនស្រក់ទឹកមាត់មិនបានជាមួយខ្ចៅ ខ្យង លៀស ក្ដាមស្រែឆាអំបិលម្ទេស ជាពិសេសដឹកដល់ផ្ទះទៀត

មិនធម្មតាទេមកលើកនេះ ផ្គាប់ចិត្តអ្នកចូលចិត្តញ៉ាំ លៀស ខ្ចៅ ខ្យង ក្ដាមស្រែ និងគ្រឿងសមុទ្រមិនស្ទើរទេ ព្រោះថាចុងភៅដ៏ចំណាន ប្រចាំហាងបានយករបស់ទាំងអស់នេះមកឆាជាមួយអំបិលម្ទេស ឆ្ងាញ់ប្លែកសាហាវហ្មង និងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះថែមមទៀតផង។ សំណព្វចិត្តណាខ្លះ មិនទាន់បានទៅភ្លក់របស់ទាំងអស់នេះ មើលសារេកុម្ម៉ងញ៉ាំមួយឈុត ពីរទៅណាដឹងតែឆ្ងាញ់មាត់សាហាវហ្មង។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នា បុកល្ហុង នំបញ្ចុក៣សាសន៍...

ធ្លាប់ញ៊ាំដំណាប់កន្ទួត ឬកន្ទួតឆឹងស្ករអត់? ចង់ធ្វើទុកញ៊ាំលេង តោះចាប់ផ្តើមធ្វើទាំងអស់គ្នា!

គ្រឿងផ្សំ ផ្លែកន្ទួត ៥០០ក្រាមទឹក ៧០០មីលីលីត្រ,កំបោរក្រហម ៣០ក្រាមអំបិល ១០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ វិធីធ្វើ យកកន្ទួតដាំត្រាំទឹកដាក់កំបោរក្រហម និងអំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកមួយឡែក ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកមួយឡែក រួចហើយស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករចូល  បន្ទាប់មកដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច

ម៉ោះៗ មកដឹងវិធីធ្វើ គីមឈី ទុកញ៉ាំកំឡុងពេលពួននៅក្នុងផ្ទះ

ដំណាក់កាលនេះចេះធ្វើរបស់ញ៉ាំកាន់តែច្រើនកាន់តែល្អ ព្រោះថាក្នុងដំណាក់កាលដែរមិនទុកចិត្តក្នុងការចេញទៅញ៉ាំនៅខាងក្រៅ រឺទិញរបស់គេញ៉ាំផ្ដេសផ្ដាស។ ដូចនេះមករៀនធ្វើរបស់ងាយៗ និងអាចរក្សាទុកបានច្រើនថ្ងៃដើម្បីងាយស្រួលមិនតម្រូវអោយចេញទៅក្រៅញឹកញាប់ តោះថ្ងៃនេះរៀនពីរបៀបធ្វើ គីមឈី ទាំងអស់គ្នា។ គ្រឿងផ្សំដែរត្រូវមាន៖ ស្ពៃបូកគោស្រស់ ១ គីឡូក្រាម អំបិលក្រួស ២៥០ ក្រាម ស្លឹកខ្ទឹម ១០០ ក្រាម ការ៉ុត ២ ផ្លែ ខ្ទឹមបារាំង ២ ផ្លែ អំបិលម៉ត់...

ហាង ៤កន្លែងដែលមានរបស់ឆ្ងាញ់ៗញ៉ាំ និងបន្តបើកជាធម្មតាជូនអតិថិជន

អារម្មណ៍ពេលនេះចេញក្រៅខ្លាច ចុះបើនៅតែក្នុងផ្ទះបានអីញ៉ាំទៅ រឿងនេះពិបាក និងសម្រេចសម្រាប់គ្រប់គ្នា។ តែយ៉ាងណាបើថាឃ្លានហើយពេលចេញក្រៅដាច់ខាតត្រូវតែពាក់ម៉ាស់អោយបានជាប់ និងមានដាក់អាល់កុលជាប់តាមខ្លួនជាប្រចាំសម្រាប់ទុកលាងដៃ គឺជារឿងល្អព្រោះថាបើយើងរក្សារអនាម័យបានល្អកូវីដ១៩ មិនអាចមកក្បែរយើងបានទេ ដូច្នេះយើងក៏ទៅញ៉ាំរបស់ឆ្ងាញ់ៗរបស់ឆ្ងាញ់នៅហាងទាំង ៤ខាងក្រោមបានយ៉ាងរីករាយដោយទៅទិញយកមកញ៉ាំនៅផ្ទះ រឺញ៉ាំនៅហាងហ្មងក៏បានដែរ។ ហាង ដារ៉ាអាកោខ្ទិះ និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចាក់ក្រចន្ទធម្មតា នំចាក់ក្រចន្ទស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញទាំងអស់...

ល្បីអីល្បីទៅ សំខាន់ពងមាន់អាចធ្វើម្ហូបបានច្រើនមុខ​ ឆ្នៃបានច្រើនយ៉ាង

១. ពងមាន់ស្ងោ ២.ពងមាន់ចៀន ៣. ជ្រក់ពងមាន់ ៤. ពងមាន់អាំង ៥. ពងមាន់អាំងដាក់ចាន ៦. បង្អែមផ្លែឈើពងមាន់ស្រស់ ៧. បង្អែមពងមាន់ ៨. ទឹកក្រឡុកដាក់ថែមពងមាន់

ប្លែកមាត់! បង្អែមតៅហ៊ូទឹកខ្ចី ឬទឹកស្ករ ទំនងអស់ទាស់ សាករៀនធ្វើញ៉ាំទាំងអស់គ្នា

បំណាច់​ថា​គេ​ឲ្យ​នៅ​តែ​ផ្ទះ​ហើយ​ កុំ​គិត​តែ​ពី​កាន់​ទូរសព្ទ​ហើយ​គេង​ ត្រូវ​រៀន​ធ្វើ​អី​ថ្មី​ៗ​ ប្លែកៗ​ ដូច​គេ​ថា​ពេល​វេលា​ជា​មាស​ប្រាក់​នោះ​អី​។​ បង្អែម​តៅ​ហ៊ូ​ទឹក​ខ្ចី​ ឬ​ទឹក​ស្ករ​ អ្នក​ខ្លះ​ប្រហែល​ធ្លាប់​ញ៉ាំ​ហើយ​ តែ​អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​មិន​ស្គាល់​ផង​។​ ទាន់​ទំនេរ​នៅ​ផ្ទះ​ សាក​មក​រៀន​ធ្វើ​ញ៉ាំ​ទាំង​អស់​គ្នា​។​ គ្រឿង​ផ្សំ​៖ សណ្តែក​សៀង​ ១ ខាំ ទឹក​ឆ្អិន​ ១​លីត្រ ស្លឹក​តយ ៥ សន្លឹក ម្សៅ​ចាហួយ​ ឬ​សារាយ​ ១០ ក្រាម ស្ករ​ស​ ២...

តោះ!! កុំដេកទំនេរ មើលសារេធ្វើបង្អែមចេកខ្ទិះញ៉ាំប៉ូវកម្លាំងបង្កើនថាមពល

រាងកាយយើងត្រូវការថាមពលជាចាំបាច់ ដើម្បីបំពេញសកម្មភាពការងារប្រចាំថ្ងៃ ដូច្នេះយើងញ៉ាំតែបាយ និងម្ហូប គឺមិនគ្រប់គ្រាន់នោះទេ ត្រូវតែញ៉ាំបង្អែមបំពេញជាតិស្ករដែលធ្វើអោយរាងកាយមានថាមពលកាន់តែខ្លាំង។ បែបនេះគួរតែរៀនធ្វើបង្អែមណាដែរងាយធ្វើងាយចម្អិនមិនប្រើពេលយូរតែឆ្ងាញ់ ម៉ោះបែបនេះAdmin សុំបង្រៀនពីរបៀបធ្វើបង្អែមចេកខ្ទិះ ដែលមានរសជាតិឆ្ងាញ់គ្រប់គ្នាចូលចិត្តញ៉ាំ និងចំណាយពេលមិនយូរសម្រាប់ចម្អិន។ គ្រឿងផ្សំដែលត្រូវមាន៖ ចេក១ស្និតខ្ទិះដូង៨៥០ mlស្ករស ៤០០ក្រាមអំបិល១ ស្លាបព្រាកាហ្វេគ្រាប់សាគូ​​ ល្ងរ​ របៀបធ្វើ៖ បកសំបកចេកលាងជាមួយទឹកអំបិលអោយស្អាត រួចចិតវាជាចំណិតៗដាក់ដាំទឹករំងាស់ចេក៣នាទីដើម្បីអោយចេកទន់ដាក់ទឹកខ្ទិះដូង អំបិល និងគ្រាប់សាគូចូលរហូតដល់ឆ្អិនដាក់ស្ករ ចូលឆ្នាំងកូរចូលគ្នា ឲ្យសប់ ទុករម្ងាស់ គ្របវាទុកចាំពុះម្តងទៀតហើយចាំលើកចុះស្រោចខ្ទិះដូងដើមដែលយើងបានពូតទុក និងរោយល្ងរ...

នៅផ្ទះយូរពេកអផ្សុកមិនដឹងធ្វើអី មោះងាកមករៀនធ្វើជ្រក់ជើងមាន់ ទុកញ៊ាំកំដរមាត់វិញម្តង

ជាការពិតណាស់ ពេលនៅផ្ទះមិនសូវបានចេញក្រៅ​ គ្រប់គ្នាប្រាកដជាធុញ អផ្សុក មិនដឹងថាត្រូវធ្វើអីទេ ក្រៅពីអង្គុយចុចទូរសព្ទមើលហ្វេសប៊ុក លេងហ្គេម ដឹងតែសេដហើយ មោះចឹងថ្ងៃនេះ ចេញក្រៅទិញជើងមាន់ស្រស់ៗ យកមករៀនធ្វើជ្រក់ជើងមាន់ទុកញ៊ាំលេង កំដរមាត់ កាត់បន្ថយភាពអផ្សុក ធានាថាបើប្រើរូបមន្តនេះហើយ រសជាតិដឹងតែឆ្ងាញ់មិនចាញ់ចុងភៅជំនាញទេណា។ គ្រឿងផ្សំ ជើងមាន់ស្រស់ 1kgស្ករស3វែកទឹកត្រី2វែកទឹកក្រូចឆ្មា3វែកអំបិលស1វែកម្សៅស៊ុប1ស្លាបព្រាកាហ្វេរខ្ទឹមស 2ដុំម្ទេស 5-10 ឬ ច្រើនតាមចំណង់ចំណូលចិត្តគល់ស្លឹកគ្រៃ3ដើមស្លឹកក្រូចសើច 1/2រំដេង 1/2 របៀបធ្វើ យកជើងមាន់លាងទឹកអោយស្អាត...

ធ្វើងៀតត្រីតាមរូបមន្តបែបណាទើបឆ្ងាញ់? ងាយៗ មើលតែបន្តិចអាចធ្វើបានម៉ាឆ្ងាញ់

កំឡុងពេលនេះ រៀនធ្វើម្ហូបញ៉ាំនៅផ្ទះដោយខ្លួនឯង អាចនិយាយបានថាជារឿងមួយដ៏ល្អ ព្រោះមិនចាំបាច់ចេញទៅខាងក្រៅដែលអាចប្រឈមបញ្ហាផ្សេងៗ ជាពិសេសទាក់ទង និងបញ្ហាសុខភាពតែម្ដង។ ដូច្នេះថ្ងៃនេះ Admin និងបង្ហើបអំពីរបៀបធ្វើងៀតត្រីទុកញ៉ាំបានម៉ាឆ្ងាញ់តាមវិធីងាយៗ អ្នកណាក៏អាចធ្វើបានតាមខាងក្រោមនេះ ៖ គ្រឿងផ្សំដែលត្រូវមាន៖ អាចជា ត្រីឆ្តោ, ត្រីឆ្លាំង, ត្រីពោ រឺក៏ ត្រីរសតាមដែលយើងចូលចិត្ត ចំនួន៣គីឡូ (ធ្វើហើយ)អំបិល ១ខាំស្ករ ២ខាំប៊ីចេងបន្តិច(តាមចំណូលចិត្ត) របៀបធ្វើ៖ ត្រី (ស្រស់ល្អ...

Most Read