សើច​ជាមួយ Larva វគ្គ​ថ្មី​ទៀត​ហើយ

ម៉ោង​នេះ​ពេល​នេះ​អាច​មាន​អ្នកខ្លះ​ ​ធុញថប់​ពី​ការងារ ចឹ​ង​មោះ​! សំរួល​អារម្មណ៍​តិច​សិន ជាម​ួ​យ​ក្រុមការងារ KSPG.TV នឹង​បង្ហាញ​នៅ​វី​ដេ​អូ​ថ្មី​របស់ តុក្កតា Larva ដែល​មាន​លក្ខណៈ​កំប្លែង​។ វគ្គ​ថ្វី​នេះ គឺ​ផ្តោត​ទៅ​លើ​ភាព​ចំលែក​ផ្សេង​របស់​តុក្កតា Larva​។ ពេល​ខ្លះ គឺ​ពួក​គេ​មានកំ​លាំង​ខ្លាំង ចេះ​ប្តូរ​វិញ្ញាណ និង​ចេះ​ប្រើ​សីល​ទៀត​ផង​។ ប៉ុន្តែ​ក្នុង​ឆាក​ទាំងអស់ គឺ​ពោល​ពេញ​ទៅ​ដោយ​ការ​កំប្លែង​។ អាស្រ័យ​ដូច្នេះ បើ​បងប្អូន​ចង់​ដឹង​ថាវ​គ្គមាន​ភាព​កំប្លែង​យ៉ាងណា សូម​មើល​នៅ​វី​ដេ​អូ​ខាងក្រោម​៖

ប្រយោជន៍ 10 ​យ៉ាង​ពី Green Tea ដែលនឹកស្មានមិនដល់

បើ​និយាយ​ពី តែ អ្នក​ប្រាកដជា​នឹកឃើញ​ក្លិនដ៏ប្រហើរ​របស់​វា​ជា​ក់​ជា​មិន​ខាន ជា​ពិសេស​សំរាប់​ពេល​បច្ចុប្បន្ន​នេះ​គឺ​ តែ​បៃតង​តែ​ម្តង​។​ ការ​ផឹក​តែ​ជុំ​គ្នា និយាយ​ពី​នេះ​ពី​នោះ ជា​អ្វី​ដែល​មនុស្ស​បច្ចុប្បន្ននិយម​ធ្វើ​។ តែ​ពួក​គេ​មិន​បានដឹង​ថា តែ​បៃតង​មានគុណ​សម្បត្តិ​អស្ចារ្យ​យ៉ាងណា​ទេ​។ បើ​ចង់​ដឹង​ច្បាស់ សូម​ទស្សនា​វិ​ដេ​អូ​ខាងក្រោម​៖
greentea-01
Green Tea
greentea-02
Green Tea

តើអ្នកដែលយល់អារម្មណ៍ស្រ្តីម្នាក់ដែលដើរតួជាឪពុកផង ជាម្តាយផងទេ?

ពាក្យ ចាស់​ពោល​ថា​ ស្រី្ត មាន​ដៃ​ មួយ​ស្មើ នឹង​ដៃ​មួយ​រយ ក្នុង​ពេល​តែ​មួយ​គាត់​អាច បំពេញ ការងារ ជា​ច្រើន​ដែល យើង មិន​អាច​ធ្វើ​បាន​។​ ប៉ុន្តែ​ស្រប​ពេល​ដែល​គាត់​បំពេញ ការងារ​ទាំងនោះ​គ្មាន​នរណា ម្នាក់​អាច​យល់ ពី​អារម្មណ៍ របស់ គាត់​បាន​ឡើយ​។​ ជា​ពិសេស​អ្នក​ម្តាយ​ដែល​បាន​បាត់បង់​ស្វាមី ដូច្នេះ បន្ទុក គ្រួសារ​ទាំងមូល​ត្រូវ ធ្លាក់​មក លើ​គាត់​ទាំងស្រុង ហើយ​ពេល​ខ្លះ​គាត់​ក៏​អាច​មានការ​បាក់ទឹកចិត្ត និង​មាន​អារម្មណ៍ ថា​នឿយហត់ ជា​ខ្លាំង ដោយ​មិនដឹង​ថា​ត្រូវ​ប្រាប់​អ្នក​ណា ។​ យ៉ាង ណា មិញ វី​ដេ​អូ ខាងក្រោម​នេះ​បាន​បង្ហាញ គ្រប់​រូបភាព ពី អារម្មណ៍​អ្នក​ម្តាយ ។
Mother
Mother
Mother
Mother
សូមទស្សនា វីដេអូ នេះហើយ អ្នកទាំងអស់គ្នានឹងដឹងថាមួយចំណែកតូចនៃការជួយចែករំលែក របស់អ្នក អាច​ ធ្វើអោយអ្នកម៉ាក់ជាទីស្រលាញ់មានអារម្មណ៍សប្បាយចិត្តឡើងវិញជាពិសេសអ្នកម៉ាក់ដែលបាត់ ​បង់ស្វាមី។ តោះចូលរួមអនុវត្តន៍ទាំងអស់គ្នា!!!
ប្រភពពី YouTube Channel Viddsee អត្តបទ៖ Ms. Pich Sreymom

នំ​កូន​នាង ស្នាដៃ​កូន​ខ្មែរ​រសជាតិ​ឆ្ងាញ់​កប់​ម៉​ង

បើ​យើង​មក​និយាយ​ពី​នំ​របស់​ខ្មែរ​យើង​វិញ មាន​នំ​ច្រើន​ណាស់​ដែល​អ្នកខ្លះ​នៅ​មិន​ទាន់​ដឹង ស្គាល់ ឃើញ ពី​រូបរាង​របស់​វា ជាក់ស្តែង នំ​កូន​នាង​ដែល​ល្បី ហើយ​លក់ដាច់​ខ្លាំង​នៅ​ខាងក្រោយ​សាលា​វ៉ា​ន់​ដា​គណនេយ្យ នៅ​ឯ​ទីក្រុង​ភ្នំពេញ​នេះ​ចឹ​ង មាន​អ្នកខ្លះ​ថា “​មិន​ដែល​លឺ​ទេ នំ​អី​គេ នំ​កូន​នាង​ហ្នឹង រាង​ម៉េច​វិញ​” ។ បុរស​ម្នាក់​ដែល​កាលពីមុន​ធ្លាប់​ជា​បុគ្គលិក​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​បាន​ប្រាប់ ក្រុមការងារ​យើង​ថា គាត់​បាន​ច្នៃ និង​រក​ឃើញ​រូបមន្ត​ពិសេស​ដើម្បី​កែខៃ​នំ​កូន​នាង ដែល​មាន​ប្រភព​ពី​ខេត្តបាត់ដំបង អោយ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ច្រើន​រសជាតិ​ដូច​ជា នំ​កូន​នាង រសជាតិ ពោត​, ត្រាវ និង ផ្សិត​។ សំរាប់​រសជាតិ​វិញ នំ​កូន​នាង​ពោត ក្រុមការងារ​អាច​និយាយ​បាន ឆ្ងាញ់ ស្រួយ ក្តៅ​ៗ ដូច​ញ៉ាំ​មាន់​បំពង់​ចឹ​ង ហើយ​តម្លៃ​ក៏​សមរម្យ ដោយ​ក្នុង ១​ប្រអប់ តម្លៃ ៣៥០០៛ បើក​លក់​ចាប់ពី​ម៉ោង ៧​ព្រឹក ដល់ ម៉ោង ៦​ល្ងាច ។ កុំ​ភ្លេច​សាក​ណា…
នំកូននាង
នំកូននាង ត្រាវ
នំកូននាង
នំកូននាង ពោត

កម្ពុជា នឹង​ប៉ះ ឆាយ​នី​ស​តៃប៉ិ ក្នុង​ជំនួប AFC Asian Cup 2019

បន្ទាប់​ពី​បាន​ទទួល​ជ័យ​ជំនះ 2-0 លើ​ក្រុម​ទី​ម័​រ​ខាងកើត​ក្នុង​ជំនួប​មិត្តភាព កាលពី​រាត្រី​ថ្ងៃអាទិត្យ​។ ពេល​នេះ ក្រុម ជំរើសជាតិ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ប៉ះ​ជាមួយ​ក្រុម​ឆាយ​នី​ស​តៃប៉ិ ក្នុង​ទឹកដី​តៃប៉ិ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​ទី​២០១៦ និង​នៅ​ទឹកដី​កម្ពុជា​វិញ​ក្នុង​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​។ ក្រុម​ជំរើសជាតិ​កម្ពុជា បាន​ចាក់​ចេញពី​មាតុប្រទេស​ហើយ​កាលពី​ព្រឹក​នេះ វេលា​ម៉ោង ១០ ។
Prak Monyudom
Prak Monyudom
Prak Monyudom
Prak Monyudom at Airport
ក្នុង​ប្រវត្តិ​ជួប​គ្នា​កន្លង​មក គឺ​ក្រុម​ទាំង​២ ធ្លាប់​បាន​ប្រកួត​មិត្តភាព​ជាមួយ​គ្នា​ម្តង​នៅ​ក្នុង​ខែតុលា ឆ្នាំ ២០១៤​។ ដែល​នៅ​ពេល​នោះ គឺ​ក្រុម​ជំរើស​ជា​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឆាយ​នី​ស​តៃប៉ិ​ក្នុង​លទ្ធផល 2-0​។
តើ​ក្រុម​ជំរើស​ជា​កម្ពុជា​អាច​រក្សា​ប្រវត្តិ​ឈ្នះ​បាន​ដែរ ឫ​ទេ? សូម​ចូលរួម​គ្រាំ​ទ្រ​វិស័យ​កីឡា​របស់​យើង​…

ងាយៗក្នុងការធ្វើ​ ម្ទេសជ្រក់ និង ខ្ទឹមជ្រក់

0
ជាទូទៅ ម្ទេសជ្រក់ និង ជ្រក់ខ្ទឹម គឺជាគ្រឿងផ្សំបន្ថែម រសជាតិមួយដែលដាក់ក្នុងមុខម្ហូប ដូចជា បបរ ស៊ុប​ ជ្រលក់ជាមួយប្រហិត ពងទាកូន និងមុខម្ហូបផ្សេងៗទៀតទៅតាមចំនង់ចំនួល​អ្នកពិសា។ ហើយសំរាប់អ្នកខ្លះទៀតសឹងតែអត់វាមិនបានតែម្តង វាហាក់បី ដូចជាស្ទើរអ្វីម្យ៉ាង ឬក៏ថាមិនឆ្ងាញ់តែម្តង  ។
Pickled Garlic
Pickled Garlic
Pickled chili
Pickled chili
ដូច្នេះនាពេលនេះ​ KSPG.TV​ សូមណែនាំនូវវីដេអូ ខាងក្រោមនេះ ដើម្បីរៀនធ្វើដោយខ្លួនឯងដោយមិនចាំបាច់ ទៅទិញនៅទីផ្សារទៀតឡើយ​ហើយអាចរក្សាទុកនៅផ្ទះខ្លួនតែម្តង ​។
Meatball Chilli
Meatball Chilli
ប្រភពពី Youtube Channel KonKat
ប្រភពពី Youtube Channel KonKat  

លុប​បំបាត់​ស្នាម​ឆ្កូត​លើ​រថយន្តលោកអ្នក ដោយវិធីសាស្រ្តដ៏សាមញ្ញមួយនេះ

0
ថ្នាំដុះធ្មេញ​ គឺ​ជារបស់​មួយ​ដែល​យើង​ទាំងអស់​គ្នា​មិន​អាច​ខាន​បាន ហើយ​វា​ក៏​មាន​សារ​ប្រយោជន៍​ច្រើន​ណាស់ ដែល​យើង​ទាំងអស់​គ្នា​នឹក​ស្មាន​មិន​ដល់​។ នៅ​ពេល​ដែល​រថយន្ត​មាន​ស្នាម កោស តិច​តួច លោក​អ្នក​តែងតែ​យក​រថយន្ត ទៅ​ឲ្យ​ជាង ដើម្បី​ប៉ូ​លា​រថយន្ត​ជាទី​ស្រឡាញ់​របស់​លោក​អ្នក​។
Remove scratches from the car
Remove scratches from the car
Remove scratches from the car
Remove scratches from the car
តែ​ឥឡូវ​លោក​អ្នក​មិនបាច់​បារ​ម្ម​ណ៍​បញ្ហា​ទាំងនោះ​ទេ លោក​អ្នក​អាច​បំបាត់​ស្នាម កោស ឆ្កូត ទាំងនោះ​បាន​ដោយ​ងាយ​ៗ ដោយ​ខ្លួនឯង​នៅផ្ទះ ដោយ​គ្រាន់តែប្រើ​​ថ្នាំដុះធ្មេញប៉ុណ្ណោះ។
Remove scratches from the car
Remove scratches from the car
Remove scratches from the car
Remove scratches from the car
តោះ​! ទស្សនា​វី​ដេ​អូ​ទាំងអស់​គ្នា…

ការ​ក្រងសក់​ ម៉ូតនេះ​ ឡូយអត់?

0
របៀបក្រងសក់ ពិតជាមានច្រើនប្រភេទណាស់ទៅតាមម៉ូតដែលយើងចង់បាន ហើយក៏អាស្រ័យទៅតាម ប្រវែងសក់នីមួយៗ ដូចជាសក់ខ្លី ល្មម ឬក៏ វែងដែរ ។ ប៉ុន្តែថ្ងៃនេះ KSPG.TV សូមបង្ហាញវីដេអូ​មួយ​សំរាប់សក់វែងសិន ។
Braid hair
Braid hair
ម៉ូតនេះមានភាពសាមញ្ញ ថ្លៃថ្នូរ និងមានភាពងាយស្រួល អាច ធ្វើបានដោយខ្លូនឯង​បានថែមទៀតផង ។ តោះ អោយកាន់តែរឹតតែច្បាស់ មើលវីដេអូទាំងបីខាងក្រោមនេះទាំងអស់គ្នា…
Braid hair
Braid hair
ប្រភពពី YouTube Channel Bebexo

ស្វែង​យល់​ការ​ជ្រើសរើស​វ៉ា​លី​ស ឲ្យ​សម​ស្រប​សំរាប់​ការ​ធ្វើ​ដំណើរ របស់​លោក​អ្នក

ថ្ងៃនេះ​ខាង​ហាង Central Mall បាន​ចែករំលែក​នៅ​ការ​ជ្រើសរើស​វ៉ា​លី​ស​ដែល​សម​ស្រប​សំរាប់​ការ​ធ្វើ​ដំណើរ របស់​លោក​អ្នក​។ បុគ្គលិក Central Mall បាន​និយាយ​ថា​៖
“​មុន​ពេល​ជ្រើសរើស​វ៉ា​លី​ស​សំរាប់​ការ​ធ្វើ​ដំណើរ អ្នក​គួរ​គិត​ពី​តំរូវការ​របស់ អ្នកជា​មុន បើសិនជា​អ្នក​មានការ​ធ្វើ​ដំណើរ ពីរ​បី​ដង ក្នុង​មួយ​ឆ្នាំ​អាច​ជ្រើសរើស យក​ប្រភេទ​សាច់​ក្រណាត់​ដែល​វា​ជួយ​អោយ​អ្នក​ងាយស្រួល ក្នុង​ការ​ផ្ទុក​សម្ភារៈ​។ ប្រសិនបើ​មាន​កត្តា​សំខាន់​ណាមួយ​នៃ​ការ​ធ្វើ​ដំណើរ​របស់​អ្នក តំរូវ​អោយ​អ្នក​យក​តាម​នូវ​សម្ភារៈ ដែល​ងាយ​ប្រេះ​បែក អ្នក​គួរ​ជ្រើសរើស​វ៉ា​លី​ស ដែល​មាន​ប្រភេទ​ជ័រ​ស្វិត​។ ប្រសិនបើ​ការ​ធ្វើ​ដំណើរ​នោះ ផ្តោត​សំខាន់​លើ​ទំងន់ អ្នក​អាច​ជ្រើស​យក​វ៉ា​លី​ស ដែល​ជា​ប្រភេទ​សាច់​ក្រណាត់ រឺ​ប្រភេទ​ជ័រ​ស្វិត ក៏​បាន​តែ​ត្រូវ​រើស​យក​វ៉ា​លី​ស ដែល​មាន​ទំងន់​ស្រាល​ជាង​ធម្មតា​។​”
រូបភាព​នេះ​បង្ហា​ពី​លក្ខណៈ​ខុស​គ្នា​រវាង​វ៉ា​លី​ស​ប្រភេទ​ជ័រ​ស្វិត និង​ប្រភេទ​សាច់​ក្រ​ណាស់​៖ Luggage វី​ដេ​អូ​នេះ​បង្ហាញ​សភាព​រឿង​មាំ​របស់​វ៉ា​លី​ស​ម៉ាក Victorinox
  ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ហាង Central Mall – Phnom Penh មា​នទី​តាំងនៅ​កាច់ជ្រុង​ខាងលិច​ផ្សារ​ធំ​ថ្មី​។ សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៣០០​។

Samsung​ Galaxy​ C5​ មានរូបរាងស្អាតមិនធម្មតា!

Samsung បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន គឺ Samsung Galaxy C5 ហើយ​ស្មា​ត​ហ្វូ​ន​នេះ​មាន​កម្រាស់​ស្តើង ត្រឹមតែ 6.7 ម​ម និង​ទំងន់​ត្រឹមតែ 143 ក្រាម តែ​ប៉ុណ្ណោះ​។
samsung-galaxy-c5
samsung-galaxy-c5
samsung-galaxy-c5
samsung-galaxy-c5
ចំពោះ​កំលាំង​ម៉ាស៊ីន​របស់​វា​វិញ CPU 1.5GHz ដែល​មាន CPU ចំនួន ៨​គ្រាប់ ដែល​ប្រើ​បន្ទះ​ឈី​ប​ប្រភេទ Qualcomm Snapdragon 617  អមដោយរ៉េ​ម​ទំហំ 4GB, អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន 32GB/64GB និង​អាច​បង្កើន​ទំហំ​បាន 128GB ។ ហើយ​កាមេរ៉ា​ក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល និង​Dual LED flash ដែល​អាច​ថតរូប​បាន​កម្រិត Full-HD  f/1.9 និង​កាមេរ៉ា​ខាង​មុខ​ទំហំ 8.0 មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​រូប​បាន​ច្បាស់​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប selfies​។
samsung-galaxy-c5
samsung-galaxy-c5
Samsung Galaxy C5 ក៏​បំពាក់​នូវ​បច្ចេកវិទ្យា Fingerprint Sensor សម្រាប់​ដោះ​សោ ​ទំហំ​ថ្ម 2,600mAh ហើយ​ដំណើរការ Android 6.0 Marshmallow និង​មាន​៤ ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​មាស ពណ៌​ស៊ី​ជម្ពូរ ពណ៌​ទឹកប្រាក់ និង​ពណ៌​ប្រផេះ​។ https://www.youtube.com/watch?v=bgKQ4LnBDo8