បន្ទាប់ពីបានទទួលជ័យជំនះ 2-0 លើក្រុមទីម័រខាងកើតក្នុងជំនួបមិត្តភាព កាលពីរាត្រីថ្ងៃអាទិត្យ។ ពេលនេះ ក្រុម ជំរើសជាតិកម្ពុជាត្រូវត្រៀមខ្លួនដើម្បីប៉ះជាមួយក្រុមឆាយនីសតៃប៉ិ ក្នុងទឹកដីតៃប៉ិ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំទី២០១៦ និងនៅទឹកដីកម្ពុជាវិញក្នុងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦។ ក្រុមជំរើសជាតិកម្ពុជា បានចាក់ចេញពីមាតុប្រទេសហើយកាលពីព្រឹកនេះ វេលាម៉ោង ១០ ។


ក្នុងប្រវត្តិជួបគ្នាកន្លងមក គឺក្រុមទាំង២ ធ្លាប់បានប្រកួតមិត្តភាពជាមួយគ្នាម្តងនៅក្នុងខែតុលា ឆ្នាំ ២០១៤។ ដែលនៅពេលនោះ គឺក្រុមជំរើសជាកម្ពុជាបានយកឈ្នះក្រុមឆាយនីសតៃប៉ិក្នុងលទ្ធផល 2-0។
តើក្រុមជំរើសជាកម្ពុជាអាចរក្សាប្រវត្តិឈ្នះបានដែរ ឫទេ? សូមចូលរួមគ្រាំទ្រវិស័យកីឡារបស់យើង…