បើយើងមកនិយាយពីនំរបស់ខ្មែរយើងវិញ មាននំច្រើនណាស់ដែលអ្នកខ្លះនៅមិនទាន់ដឹង ស្គាល់ ឃើញ ពីរូបរាងរបស់វា ជាក់ស្តែង នំកូននាងដែលល្បី ហើយលក់ដាច់ខ្លាំងនៅខាងក្រោយសាលាវ៉ាន់ដាគណនេយ្យ នៅឯទីក្រុងភ្នំពេញនេះចឹង មានអ្នកខ្លះថា “មិនដែលលឺទេ នំអីគេ នំកូននាងហ្នឹង រាងម៉េចវិញ” ។ បុរសម្នាក់ដែលកាលពីមុនធ្លាប់ជាបុគ្គលិកក្នុងភោជនីយដ្ឋានមួយកន្លែងបានប្រាប់ ក្រុមការងារយើងថា គាត់បានច្នៃ និងរកឃើញរូបមន្តពិសេសដើម្បីកែខៃនំកូននាង ដែលមានប្រភពពីខេត្តបាត់ដំបង អោយមានរសជាតិឆ្ងាញ់ និងមានច្រើនរសជាតិដូចជា នំកូននាង រសជាតិ ពោត, ត្រាវ និង ផ្សិត។ សំរាប់រសជាតិវិញ នំកូននាងពោត ក្រុមការងារអាចនិយាយបាន ឆ្ងាញ់ ស្រួយ ក្តៅៗ ដូចញ៉ាំមាន់បំពង់ចឹង ហើយតម្លៃក៏សមរម្យ ដោយក្នុង ១ប្រអប់ តម្លៃ ៣៥០០៛ បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ ម៉ោង ៦ល្ងាច ។ កុំភ្លេចសាកណា…

