Monthly Archives: April, 2020

ស៊ែរទុកឲ្យហើយ! វិធីធ្វើបង្អែមពងមាន់នំអ៊ី ទុកចែកបងប្អូនញ៉ាំ

ចូល​ឆ្នាំ​លើក​នេះ​ទៅ​មិន​បាន​ទៅ​ណា​ តែ​គួរ​ឆ្លៀត​ពេល​ធ្វើ​អាហារ​ឆ្ងាញ់​ៗញ៉ាំ​ជុំ​គ្នា​នៅ​ផ្ទះ​ជា​មួយ​បង​ប្អូន​ ដើម្បី​កុំ​ឲ្យ​ស្ងាត់​ពេក​។​ បង្អែម​ពង​មាន់​នំ​អ៊ី​ ជា​បង្អែម​ទំនង​បំផុត​សម្រាប់​ធ្វើ​ញ៉ាំ​ជុំ​គ្នា​ យក​ទៅ​ចែក​អ្នក​ផ្សេង​ញ៉ាំ​ក៏​បាន​ដែរ​។​ តោះ​រៀន​ធ្វើ​ទាំង​អស់​គ្នា​៖​ គ្រឿង​ផ្សំ​៖​ ម្សៅ​ដំណើប​ ៥០០ ក្រាមទឹក​ ៦ កែវ​ខ្ទិះ​ដូង​ ៣០០​ មីលីលីត្រស្ករ​ស​ ១​ កូន​កែវ​អំបិល​ ១ ចុង​ស្លាប​ព្រា​កាហ្វេម្សៅ​ឆា​ ១ ស្លាប​ព្រា​បាយ​ (ដាក់​ក៏​បាន​អត់​ក៏​បាន​)ពង​មាន់​ ១០ គ្រាប់ខ្ញី​ ៥ ជំនិត​...

នំប៉័ងខ្ទិះ ជាចំណូលចិត្តរបស់អ្នកណា ហើយបើថាឃ្លានហើយមិនចេះធ្វើអាចរៀនបាន

ចេះធ្វើម្ហូបផង ចេះធ្វើនំផង ទើបជាការល្អមានម្ហូបឆ្ងាញ់ៗ និងនំដែលយើងចូលចិត្តទៀត អត់ខ្វល់គេងផ្ទះរាប់ឆ្នាំទៀតក៏បានព្រោះអត់មានខ្វះអីញ៉ាំផង។ ម្យ៉ាងទៀត ក៏មិនស្គមព្រោះថាមិនបានចេញទៅទិញរបស់គេញ៉ាំពិតមែន តែយ៉ាងណាក៏ចេះធ្វើញ៉ាំបានដោយខ្លួនឯងដែរ។ ដូច្នេះថ្ងៃនេះសាកមករៀនធ្វើ នំប៉័ងខ្ទិះ ញ៉ាំទាំងអស់គ្នាម្ដងមើល កុំអោយទំនេរមាត់។ គ្រឿងផ្សំដែលត្រូវមាន៖ នំប៉័ង ចិតចំណិតបញ្ឆិតៗខ្ទិះដូង ២៤០មីលីលីត្រស្ករស ២ស្លាបព្រាបាយអំបិល ១ស្លាបព្រាកាហ្វេម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ របៀបធ្វើ៖ ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់គ្រឿង ស្ករស,...

ទំនងគួរអោយចង់ញ៉ាំមែន ឆាឡុកឡាក់សាច់គោ បែបនេះមិនរៀនធ្វើមិចបាន

ប្រិយមិត្តរបស់ Facetaste ថ្ងៃនេះរកនឹកម្ហូបឃើញហើយរឺនៅ? បើថានៅមិនទាន់ដឹងថាត្រូវធ្វើម្ហូបអីទេ នេះសាកធ្វើឆាឡុកឡាក់សាច់គោ មួយមុខទៅ ព្រោះថាឆ្ងាញ់មិនអន់ឯណាម្ហូបមួយមុខនេះ។ តែម្ហូបឆ្ងាញ់បានក៏ដោយសាចុងភៅដែរ អញ្ចឹងចេះធ្វើហើយនៅចុះ សម្រាប់អ្នកដែរមិនទាន់ចេះអាចមើលពីវិធីចម្អិន និងគ្រឿងផ្សំនៅខាងក្រោមបាន សម្រាប់អ្នកដែលជំនាញអាចចូលរួមខមិនចែករំលែកបន្ថែមផងណា។ គ្រឿងផ្សំដែលត្រូវមាន៖ សាច់គោ ត្រូវជ្រើសយកសាច់ដែលផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមចំណូលចិត្ត )ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ម្រេច ក្រូចឆ្មាខ្ទឹមសម្សៅឆា (លាយជាមួយទឹកបន្តិច...

វិធីធ្វើទឹកសណ្តែកខៀវឆ្ងាញ់ បែបធម្មជាតិ

ធ្លាប់​ប្រាប់​ម្តង​ពី​វិធី​ធ្វើ​ទឹក​សណ្តែក​ស​ ឬ​សណ្តែក​​សៀង​ហើយ​ណា​ ឥឡូវ​ថ្ងៃ​នេះ​ Admin ប្រាប់​ពី​វិធី​ធ្វើ​ទឹក​សណ្តែក​ខៀវ​វិញ​ម្តង​។​ វិធី​ធ្វើ​ និង​គ្រឿង​ផ្សំ​មិន​ខុស​គ្នា​ច្រើនប៉ុន្មាន​ទេ​ បើ​ចេះ​ធ្វើ​ទឹក​សណ្តែក​ស​ហើយ​ ធ្វើ​ទឹក​សណ្តែក​ខៀវ​ដឹងតែងាយហ្មង​​ ធ្វើតែ​មួយ​ភ្លែត​បាន​ញ៉ាំ​ហើយ​។​ របស់​ដែលត្រូវមាន​៖​ សណ្តែក​បាយ (ខៀវ)​ ១ គីឡូ ទឹក ៨ លីត្រស្ករ​ស ១ គីឡូអំបិល​ ១ ស្លាប​ព្រា​កាហ្វេ​ខ្ទិះ​ដូង ១ លីត្រកន្លះស្លឹក​តយ ១០សន្លឹក​ ហាន់​ឲ្យ​ល្អិត វិធី​ធ្វើ៖ ១....

ភ្ញាក់ផ្អើលខ្លាំង! ក្រៅពីញ៉ាំ ដំឡូងបារាំងអាចយកមកធ្វើរឿងទាំងនេះបានទៀត

មើម​ដំឡូង​បារាំង​មាន​សារជាតិ​ចិញ្ចឹម​ល្អ​ៗ​ច្រើន​ចំពោះ​សុខភាព​ ក្រៅ​ពី​យក​មក​ធ្វើ​ជា​អាហារ​ញ៉ាំ​ឆ្ងាញ់​ៗ​ ដឹង​អត់​គេ​​ អាច​យក​វា​ទៅ​ធ្វើ​អី​បាន​ទេ?​ ធានា​ថា​ភ្ញាក់​ផ្អើល​ខ្លាំង​មិន​ខាន​ពេល​បាន​ដឹង​ហើយ​។​ កែ​ខៃ​ម្ហូប​ប្រៃ​ជ្រុល​ យក​ដំឡូង​មក​កែ​ច្នៃ​ម្ហូប​ដែល​ប្រៃ​ជ្រុល​ ប្រហែល​ជា​មាន​មនុស្ស​មិន​ច្រើន​ទេ​បាន​ដឹង​។​ ពេល​ណា​យើង​ជ្រុល​ដៃ​ដាក់​អំបិល​ច្រើន​ចូល​ក្នុង​អាហារ​កំពុង​ចម្អិន​ យើង​គ្រាន់​តែ​កាត់​ដំឡូង​ជា​ដុំ​ធំ​ៗ​ រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​សម្ល ឬ​ឆា​ ចោល​ប្រហែល​ ១៥ ទៅ ២០ នាទី​ បន្ទាប់​មក​យក​វា​ចេញ​។​ ដំឡូង​នឹង​ស្រូប​យក​ជាតិ​ប្រៃ​ ធ្វើ​ឲ្យ​ម្ហូប​លែង​សូវ​ប្រៃ​។​ កម្ចាត់​ស្នាម​ប្រឡាក់​លើ​សំលៀក​បំពាក់ ស្នាម​ប្រឡាក់​នៅ​ជាប់​សំលៀក​បំពាក់​ នឹង​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​សំលៀក​បំពាក់​អ្នក​ចាស់​ មិន​ស្អាត​។​ ដើម្បី​កម្ចាត់​ស្នាម​ប្រឡាក់​នេះ​ យើង​គ្រាន់​តែ​ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ដាក់​ស្ងោរ​ ហើយ​យក​ទៅ​ជូត​នៅ​កន្លែង​ប្រឡាក់​ ទុក​ចោល​...

តិចនិក ធ្វើម្ហូបងាយៗ តែឆ្ងាញ់មិនចាញ់ម្ហូបដែលមានគ្រឿងផ្សំច្រើនៗ

និយាយពីរឿងធ្វើម្ហូប ម្នាក់ៗច្បាស់ជាខ្ចិលមិនចង់ធ្វើព្រោះរឿងគ្រឿងផ្សំច្រើន ទិញមុខខ្វះក្រោយទិញក្រោយខ្វះមុខ។ បើខ្ចិលបែបនេះសាកមករៀនធ្វើម្ហូបណាដែលងាយៗ គ្រឿងផ្សំតិច និងអាចធ្វើលឿនឆាប់បានញ៉ាំទៅ។ Admin គិតថាបើចង់ធ្វើម្ហូបដែលងាយៗគួរតែសាកធ្វើស្ងោរជ្រក់ក្រៅឆ្នាំង តោះៗ ព្រោះថារបៀបធ្វើគឺមាននៅខាងក្រោមនេះអាចយកទៅរៀនធ្វើបានណា។ គ្រឿងផ្សំដែលត្រូវមាន៖ ត្រីងៀត ១ កន្ទុយពងមាន់ឬពងទា ២គ្រាប់ប៉េងប៉ោះ ១ផ្លែស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បានជីជ្រក់ និងម្ទេសហិរ១គ្រាប់ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេទឹកស៊ុប ២វែកន្លះទឹកត្រី ១ស្លាបព្រាបាយអំបិល ១/២ស្លាបព្រាកាហ្វេ របៀបធ្វើ៖ យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន...

ប្លែកឆ្ងាញ់សាហាវទៀតហើយ មិនធ្វើញ៉ាំមិនបាន បុកកំពឹសអំពិលខ្ចី ឃើញហៀរទឹកមាត់

និយាយរឿងម្ហូប គឺមានច្រើនមុខច្រើនជាតិសាសន៍​ ហើយអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំម្ហូបបែបណាដែរ? តែAdmin គិតថាក្នុងកាលៈទេសៈនេះរឿងចូលចិត្តញ៉ាំម្ហូបណាមិនសំខាន់ អ្វីដែលសំខាន់សួរខ្លួនឯងថាចេះធ្វើបានប៉ុន្មានមុខហើយ ពេលធ្វើហើយរសជាតិអាចញ៉ាំបានរឺអត់? ហាសហា គ្រាន់តែសួរលេងទេណា​ តិចខឹងអីទៅ ម៉ោះដើម្បីជាកាដូ លួងចិត្តវិញ ថ្ងៃនេះមានម្ហូបប្លែកទៀតហើយសម្រាប់អ្នកទាំងអស់គ្នារៀនធ្វើ ដែលគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោមនេះ។ គ្រឿងផ្សំដែលត្រូវមាន៖ កំពឹសក្តឹបអំពិលខ្ទឹមក្រហមខ្ទឹមស ម្ទេសអម ជីវែងជីនាងវង ជីម្លូរត្រប់ ត្រសក់គល់ខ្ទឹម ពពាយសណ្តែកគួរប្រហុក (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត)ខ្ញី (ដាក់់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត) របៀបធ្វើ៖ ត្រូវលាងកំពឹសអោយស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ច្រែង...

តិចនិកលាង ខ្យង លៀស និងគ្រែង ឲ្យជ្រះដីអស់គ្មានសល់បានយ៉ាងងាយ

ពពួក​ខ្យង ខ្ចៅ​ លាស​ គ្រែង​អី​ហ្នឹង​ គឺ​យក​មក​ច្នៃ​ចេញ​ជា​ម្ហូប​ឆ្ងាញ់​ៗ​ស្រួល​​ណាស់​ តែ​អី​ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​ឈឺ​ក្បាល​គឺ​ វា​មាន​ដី​នៅ​ជាប់​ទាំង​ក្រៅ​និង​ក្នុង​ ដែល​ពិបាក​សម្អាត​ ស្រួល​មិន​ស្រួល​ធ្វើ​ឲ្យ​ម្ហូប​លែង​ឆ្ងាញ់​ទៀត​។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ អាច​យក​ដី​ចេញ​បាន​គ្មាន​សល់​។ ចំពោះ​លាស​សមុទ្រ​៖​ រៀប​ចំ​ទឹក​អំបិល​ដាក់​ចាន​ដែក​ ចិត​ម្ទេស​ពីរ​បី​ជំនិត​ដាក់​ចូល​ រួច​ដាក់​វា​ត្រាំ​ក្នុង​ទឹក​នេះ​ចោល​ ១​ ទៅ​ ២​ម៉ោង​ វា​នឹង​លាង​សម្អាត​របស់​កខ្វក់​ និង​ដី​ខ្សាច់​ចេញ​អស់​។​ ម៉្យាង​ទៀត​យើង​អាច​ត្រាំ​វា​ចោល​ក្នុង​ទឹក​បាយ​ តែ​វិធី​នេះ យើង​ត្រូវ​ត្រាំ​វា​ទុក​ចោល​ ១​ យប់​...

ច្នៃខ្លួនឯងនៅផ្ទះ រសជាតិមិនចាញ់ហាងទេ មីអ៊ីតាលីសាច់ចិញ្ច្រាំ ប្រហិតសាច់គោ

ទំនង​ដែរ​តើ​ ធ្លាប់​ញ៉ាំ​មី​អ៊ី​តា​លី ឬ​គេ​ហៅ​ថា​ស្ពាគីទី​អត់​?​ ជឿ​ថា​ច្បាស់​ជា​ធ្លាប់​ញ៉ាំ​ហើយ​ និយាយ​ដល់​ក៏​ឃ្លាន​ដែរ​ហើយ​ត្រូវ​អត់​ ឥឡូវ​មក​ច្នៃ​ដាក់​ប្រហិត​សាច់​ថែម​នៅ​ផ្ទះ​ខ្លួន​ឯង​មើល​ កាន់​តែ​ឆ្ងាញ់​ម៉េច​វិញ​!​ ចាំ​ Admin ប្រាប់​វិធី​ធ្វើ​។ គ្រឿង​ផ្សំ​៖​ សរសៃ​មី​អ៊ីតាលី (Spaghetti) ១​ដុំសាច់​ជ្រូក ១០០ក្រាម ​ចិញ្ច្រាំប្រហិត​សាច់​គោ ៤-៦​គ្រាប់ ហាន់​ជា​បន្ទះម្ទេស​ប្លោក ប៉េង​បោះ ការ៉ុត ខ្ទឹមបារាំង (តាម​ចំណង់​ចំណូល​ចិត្ត) ១ផ្លែល្មម កាត់​ជា​ដុំ​តូចៗទឹក​ប៉េងប៉ោះ​ ១ក្រឡខ្ទឹម​ស​ចិញ្ច្រាំ​ អំបិល...

មេឃកំពុងតែក្តៅ បើបានការ៉េមចេកត្រជាក់ៗ ធ្វើដោយខ្លួនឯង មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេណ៎!

មោះកុំអោយខាតពេលយូរ ដេកនៅតែផ្ទះអ្នកណាមិនធុញនោះ តែបើធុញរកអ្វីធ្វើដើម្បីចំណេញ របៀបធ្វើការ៉េមចេក ត្រជាក់ៗ ទប់ស្កាត់អាកាសធាតុក្តៅ ត្រជាក់ដល់បេះដូង ហើយរសជាតិឆ្ងាញ់ទៀតផង ធ្វើតាមរូបមន្តនេះ! របៀបធ្វើ និងគ្រឿងផ្សំ* ចេកទុំ ១ចំហៀងស្និត (ចេកទឹក) ធ្វើឲ្យបែក- ខ្នុរទុំ ១ដុំបេះជាសសៃ- ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ- សាច់មៀន ១ចាន- សណ្តែកដីលីង ១ចាន- ទឹកដោះគោ កន្លះកំប៉ុង-...

ទិញថែមៗ យ៉ាងពិសេសមិនធ្លាប់មានពី ហាង Black Canyon ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30

Black Canyon ហាងដែលល្បីខ្លាំងក្នុងប្រទេសថៃ មាន ៤សាខានៅក្នុងរាជធានីភ្នំពេញ(ផ្សារអ៊ីអន១ ផ្សារអ៊ីអន២ ផ្សារស្ទឹងមានជ័យ និងច្បារអំពៅ) មាន Promotion ពិសេសសម្រាប់បងប្អូនដែលធ្វើការកម្មង់មុខម្ហូបពីហាងផ្ទាល់យកទៅញ៉ាំនៅផ្ទះ និងទទួលបានការFree ភេសជ្ជៈមួយកែវភ្លាមៗ និងទិញភេសជ្ជះទាំង៥ មុខខាងក្រោម មួយ ថែម មួយ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែ មេសា 2020។ តោះៗ...

ស្មានតែពិបាក សាច់ក្រកឆ្ងាញ់តាមពិតគេធ្វើងាយៗចឹងសោះហ្នឹង

មិនធ្លាប់ដឹងពីមុនមកសោះ ស្មានតែសាច់ក្រក ពិបាកធ្វើខ្លាំងណាស់ហើយ តាមពិតងាយៗចឹងសោះហ្នឹង។ អ្នកណាខ្លះដែលចូលចិត្តញ៉ាំ ហើយមានចំណាប់អារម្មណ៍ចង់រៀនធ្វើទុកញ៉ាំអត់ មិនបាច់ទិញគេទេធ្វើដោយខ្លួនឯងក៏បានងាយៗចឹងសោះ។ ម៉ោះៗ រៀនធ្វើទាំងអស់គ្នា វិធីងាយៗមានដូចខាងក្រោម៖ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូក ឬ សាច់គោ ៥គីឡូអំបិល ១ស្លាបព្រាបាយប្រេងខ្យង ២ស្លាបព្រាបាយស្ករ ២ស្លាបព្រាបាយស្រាស ១ស្លាបព្រាបាយបាយ កន្លះចានចង្កិះស្លឹកក្រូចសើច ១០សន្លឹករំដេងបុកម៉ដ្ធ ១ស្លាបព្រាបាយពោះវៀនជ្រូកសម្រាប់ច្រកសាច់ របៀបធ្វើ៖ យកសាច់ និង គ្រឿងផ្សំខាងលើ...

Most Read