Monthly Archives: April, 2020

បង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ និយាយថាឆ្ងាញ់នោះឆ្ងាញ់

គ្រាន់តែនឹកឃើញ ក៏ឃ្លានតែម្ដងបង្អែមតៅស៊ន ញ៉ាំជាមួយឆាខ្វៃ គឺថាឆ្ងាញ់ណាស់ ចុះអ្នកណាខ្លះចូលចិត្តញ៉ាំបង្អែមនេះដូចAdmin ដែរ។ បើចូលចិត្តញ៉ាំ ហើយពេលនេះឃ្លានចង់ញ៉ាំគួរតែសាកមករៀនធ្វើទាំងអស់គ្នា ព្រោះថាពេលនេះចង់ញ៉ាំពិបាករកទិញណាស់ សម័យកូវីដមិនសូវមានអ្នកលក់ទេ។ ម៉ោះ វិធីធ្វើងាយៗមាននៅខាងក្រោមនេះណា អានលេងៗហើយ រៀនធ្វើញ៉ាំហ្មងទៅដើម្បីបំពេញក្ដីសុខអោយក្រពះ។ គ្រឿងផ្សំដែលត្រូវមាន៖ សណ្តែកបាយ 3ខាំម្សៅឆា ២ស្លាបព្រាខ្ទិះដូងស្ករ ៥ខាំអំបិល ១ចុងស្លាបព្រាកាហ្វេទឹក ១លីត្រ របៀបធ្វើ៖ ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹកដាក់ចំហុយ...

ចេកឆាបស្រួយស្រឹបឆ្ងាញ់ ធ្វើទុកញ៉ាំបានយូរមិនពិបាកធ្វើសោះ

ចេកឆាបបើធ្វើទុកញ៉ាំចំណេញណាស់ ព្រោះថាយើងអាចរក្សាទុកបានយូរ ធ្វើតែម្ដងអាចញ៉ាំបានរាប់ខែឯណោះ។ បែបនេះ មានអ្នកណាចាប់អារម្មណ៍ចង់រៀនធ្វើទេ ព្រោះថាងាយៗមិនពិបាកធ្វើសោះឡើយ គ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមនេះ សម្រាប់អ្នកដែលធ្វើហើយចែកAdmin ខ្លះផងទុកញ៉ាំកុំអោយទំនេរមាត់ យើងបានធាត់ទាំងអស់គ្នា។ គ្រឿងផ្សំដែលត្រូវមាន៖ ផ្លែចេកមិនទាន់ទុំចំនួន ២ស្និត (ស្ទើរទុំ)ស្ករស ឬស្ករត្នោត ១គីឡូក្រាមអំបិល ១ស្លាបព្រាកាហ្វេកំបោរស ១ស្លាបព្រាបាយ របៀបធ្វើ៖ យកកំបោរទៅកូរជាមួយទឹក៣លីត្រឲ្យសព្វរួចទុកឲ្យរងថ្លាចេកបកសំបកចេញឲ្យស្អាត រួចលាងទឹកឲ្យស្អាត យកទៅត្រាំជាមួយទឹកកំបោររក្សាទុក រយៈពេល ២ម៉ោងក្រោយពីត្រាំអស់រយៈពេល ២ម៉ោងមកស្រង់យកចេកចេញលាងទឹកធម្មតា​ឲ្យស្អាតរួចទុកឲ្យស្រស់ទឹកចិតចេកជាបន្ទះស្ដើងៗ...

ខែនេះសម្បូរត្នោតស្រាប់ ងាយទិញយកមកធ្វើបង្អែមណាស់ មកដឹងពីរបៀបធ្វើបង្អែមបបរត្នោតឆ្ងាញ់

សម្រាប់បងប្អូនស្រុកស្រែចំការ ប្រាកដជាធ្លាប់ញ៊ាំបបរត្នោត ខែនេះគឺសម្បូរណាស់ ហើយបច្ចុប្បន្ននេះនៅភ្នំពេញយើងក៏មានបងប្អូនយកមកលក់ច្រើនដែរ មោះថ្ងៃនេះគឺចំថ្ងៃអាទិត្យស្រាប់ ឆ្លៀតចូលផ្សារតិច រកមើលគ្រឿង រៀនធ្វើញ៊ាំទាំងអស់គ្នាណា៖ របៀបធ្វើបង្អែមបបរត្នោត☑️ គ្រឿងផ្សំ- ត្នោត ២០រឺ៣០ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ- អង្ករដំណើប ២ ចានចង្កឹះពេញលាងឲ្យស្អាត- ស្ករសរ ៤០០ ក្រាម- អំបិល ២ ស្លាបព្រាកាហ្វេ-...

បបរគ្រឿងសាច់មាន់ ជាតិអស់ស្ទះហ្មងហើយ អាចធ្វើញ៉ាំលក្ខណៈគ្រួសារដោយងាយៗ

រដូវកាលកូវីដ ជារដូវការដែលធ្វើអោយគ្រួសារបានញ៉ាំបាយជុំគ្នាយ៉ាងមានក្ដីសុខ ព្រោះតែម្នាក់ៗមិនសូវចេញទៅញ៉ាំនៅខាងក្រៅផ្ដេសផ្ដាស។ ហើយចុះមេចុងភៅ ពិបាករកនឹកធ្វើម្ហូបទេរាល់ថ្ងៃ បើថាទាល់មែនទែនហើយសាកមកធ្វើបបរគ្រឿងសាច់មាន់ ញ៉ាំម្ដងមើល៎ និយាយពីថាជាតិអស់ស្ទះហើយ បើមិនជឿសាកធ្វើញ៉ាំទៅគ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមធ្វើម្ដងញ៉ាំបានមួយគ្រួសារធំហ្មង តែមិនស្រួលអាចចែកដល់អ្នកជិតខាងថែមទៀត។ គ្រឿងផ្សំដែលត្រូវមាន៖ មាន់ ១ក្បាល ប្រហែល ១គីឡូកន្លះថ្លើម បេះដូង ឈាម (ជ្រូក) ១គីឡូស្ករ ១ស្លាបព្រាបាយម្សៅស៊ុប ៣ស្លាបព្រាបាយទឹកត្រី ២ស្លាបព្រាបាយអំបិល ១ស្លាបព្រាកាហ្វេបង្គាក្រៀម...

ថ្ងៃអាទិត្យ អត់ចេញក្រៅផ្ទះ តោះបញ្ចេញស្នាដៃម្តងមើល៍ របៀបធ្វើ បាយឆាកាពិ ងាយៗ ហើយឆ្ងាញ់ទៀត

ថ្ងៃអាទិត្យជាថ្ងៃឈប់សំរាក ណាមួយយើងក៏មិនចេញដើរទៅណាមកណាដែរ ចឹងមានតែធ្វើម្ហូបញ៊ាំនៅផ្ទះ មោះបាយឆាកាពិ ងាយធ្វើ រសជាតិក៏ឆ្ងាញ់ដែរ។ របៀបធ្វើបាយឆាកាពិ ☑️ គ្រឿងផ្សំ- បង្គារក្រៀម- ពងទា ២ ឬ ៣ គ្រាប់- អង្ករ ២០០ ក្រាម- ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស- ខ្ទឹមសរ ជីវ៉ាន់ស៊ុយ- សាច់ជ្រូក...

បង្គាបំពងឆាពងទាប្រៃ គ្រាន់តែឮឈ្មោះក៏ដឹងថាឆ្ងាញ់ដែរ

ធ្លាប់​ញ៉ាំ​អត់​? ប្រហែល​ជា​អត់​ដែល​ទេ​មែន​អត់​ មុខ​ម្ហូប​មួយ​មុខ​នេះ​រៀង​ប្លែក​បន្តិច​ កុំ​ឲ្យ​គ្នា​យើង​ស្មុគ​ចិត្ត​ មិន​ដឹង​ថ្ងៃ​ហ្នឹង​ធ្វើ​អី​ញ៉ាំ​បាយ​ ចាំ​ Admin បង្ហាញ​ម្ហូប​ប្លែក​ ១ មុខ​នេះ​ឲ្យ​សាក​ធ្វើ​ញ៉ាំ​យក​ចិត្ត​អ្នក​ផ្ទះ​ម្តង​។​ គ្រឿង​ផ្សំ​៖​ បង្គា​ ២០០​ក្រាម (បក​សំបក)ម្សៅ​ ឆា ១​ស្លាប​ព្រា​បាយពងទា​ប្រៃ​ស្ងោរ​ឆ្អិន​ ៣-៤​គ្រាប់​ (យក​តែ​ពង​ក្រហម)ស៊ុត​ ១​គ្រាប់ (យក​ផ្នែក​ពណ៌​ស​)ទឹក​ធម្មតា​ បន្តិចទឹក​ប្រេង​ខ្យង​ ២-៣​ស្លាប​ព្រាកាហ្វេស្ករស​ ១​ស្លាប​ព្រាកាហ្វេអំបិល​ ១​ចុង​ស្លាប​ព្រា​កាហ្វេម្រេច​ម៉ដ្ឋ ១​ចុង​ស្លាប​ព្រា​កាហ្វេស្លឹក​ខ្ទឹម​ហាន់​ល្អិតៗ វិធី​ធ្វើ​៖ ១. យក​បង្គា​លាយ​ជា​មួយ​​ស៊ុត​ពណ៌​ស...

ចេកសាយឿ ប្រើគ្រឿងផ្សំតែ ៥មុខធ្វើញ៉ាំបានម៉ាឆ្ងាញ់

និយាយពីថារៀនធ្វើម្ហូប ធ្វើបង្អែម និងនំ ញ៉ាំរាល់ថ្ងៃបែបនេះ គីឡូឡើងបានប៉ុណ្ណាហើយ? បើថានៅមិនទាន់គ្រប់ ៨០គីឡូទេ តោះរៀនធ្វើចេកសាយឿ ញ៉ាំទៀតសម្រាប់ថ្ងៃនេះ។ និយាយលេងទេណា ញ៉ាំផងហាត់ប្រាណផងទើបសុខភាពល្អ កុំបណ្ដោយខ្លួនអោយឡើងគីឡូជ្រុលមិនមែនជាការល្អនោះទេ។ ម៉ោះៗ ងាកមកមើលពីវិធីធ្វើចេកសាយឿ វិញរឿងគីឡូទុកមួយឡែកសិនចុះ។ គ្រឿងផ្សំដែលត្រូវមាន៖ ចេកចាស់ (កុំទុំពេក)គ្រាប់សាគូរខ្ទិះដូងល្ងរស្ករ អំបិលបន្តិច របៀបធ្វើ៖ យកចេកទៅស្ងោរអោយឆ្អិនរួចចិតជាបន្ទះៗដាក់ដាំខ្ទិះដូងអោយពុះ រួចដាក់សាគូចូលទុកអោយរីកឆ្អិន ហើយដាក់ស្ករ និង អំបិលចូលបន្តិច ធ្វើអោយខាប់...

វិធីឆុងកាហ្វេទឹកកកបែបថៃ ញ៉ាំនៅផ្ទះខ្លួនឯង ឆ្ងាញ់មិនចាញ់កាហ្វេនៅហាងប្រ៊េនៗទេ

អ្នក​ណា​ខ្លះ​ញៀន​កាហ្វេ​រាល់​ព្រឹក?​ អ្នក​ចូល​មើល​ហ្នឹង​ដឹង​តែ​ចូល​ចិត្ត​កាហ្វេ​ហើយ​បាន​ចូល​មើល​មែន​អត់​?​ គេ​ឲ្យ​នៅ​តែ​ផ្ទះ​អ៊ីចឹង​ ចង់​ទៅ​ទិញ​កាហ្វេ​ជិត​ៗ​ផ្ទះ​ផឹក​ក៏​ពិបាក​ បើ​កុម្ម៉ង់​ពី​ហាង​មក​ញ៉ាំ​រាល់​ថ្ងៃ​វា​ចុះ​លុយ​ដែរ​ អ៊ីចឹង​មាន​តែ​រៀន​ធ្វើ​ខ្លួន​ឯង​ទេ​សល់​លុយ​ ហើយ​មាន​សុវត្ថិភាព​ជាង​។​ តោះ​សាក​រៀន​ធ្វើ​កាហ្វេ​ទឹកកក​បែប​ថៃ​ផឹក​ទាំង​អស់​គ្នា​៖​ របស់​ត្រូវ​ការ​៖​ កាហ្វេ​កិន​ហើយ​ ៣ ស្លាប​ព្រា​កាហ្វេ​ (ប្រើ​កាហ្វេ​ម៉ាក​អី​ក៏​បាន​)ទឹក​ក្តៅ​ដាំ​ពុះ​ ជិត​ ១ កែវទឹក​ដោះ​គោ​ខាប់​ ២ ស្លាប​ព្រា​កាហ្វេស្ករ​ស​ ២ ស្លាប​ព្រា​កាហ្វេអំបិល​ ១​ ជឹបទឹក​កកក​ ១​កែវទឹក​ដោះ​គោ​ស្រស់​ ២ ឬ​ ៣...

ម៉ោះៗ មកមើលវិធីធ្វើបង្អែមលតខៀវ ដាក់ទឹកកកត្រជាក់ៗ ផ្អែមៗ ញ៉ាំប៉ូវកម្លាំងមិនធម្មតា

ជួប​គ្នា​ម្តង​ទៀត​ហើយ​ ជា​មួយ​រូប​មន្ត​បង្អែម​លត​ខៀវ​ សម្រាប់អ្នក​ចូល​ចិត្ត​ផ្អែម​ៗ​ ត្រជាក់​ៗ​ គ្រាន់​តែ​ថែម​ទឹកកក​ចូល​បន្តិច​ទៅ​ រសជាតិ​អ៊ែម​​ ញ៉ាំ​ទៅ​មាន​កម្លាំង​ប្រឹស​ហ្មង​។​ គ្រាន់​តែ​ឃើញ​រូប​ចង់​ញ៉ាំ​បាត់​ទៅ​ហើយ​ ចុះ​ទម្រាំ​បាន​ធ្វើ​ញ៉ាំ​ទៀត​ឆ្ងាញ់​ប៉ុណ្ណា​ទៅ​។​ គ្រឿង​ផ្សំ​៖ ម្សៅ​អង្ករ​ (ខ្សាយ) ២០០ ក្រាមទឹក​ស្លឹក​តយ​អំបិលស្ករ​ត្នោត​ (ស្ករ​ដុំ)ខ្ទិះ​ដូង វិធី​ធ្វើ​៖ ១. មុន​ដំបូង​អ្នក​ត្រូវ​យក​ស្លឹក​តយ​ទៅ​កិន​ជា​មួយ​ទឹក​ កិន​អោយ​ម៉ដ្ឋ​បន្ទាប់​មក​ត្រង​យក​តែ​ទឹក​ស្លឹក​តយ​។ ២. បន្ទាប់​មក​ចាក់​ម្សៅ​អង្ករ​ដាក់​ចាន​ ហើយ​ចាក់​ទឹក​ស្លឹក​តយ​ចូល​កូរ​អោយ​សព្វ​ ហើយ​យក​ទៅ​ត្រង​ម្ដង​ទៀត​ដើម្បី​កុំ​អោយ​មាន​កំទេច ។៣.បន្ទាប់​មក​យក​ទៅ​កូរ​លើ​ភ្លើង​ កូរ​រហូត​ដល់​ខាប់​ល្មម​។៤. ​បន្ទាប់​ពី​នោះ​មក​អ្នក​ត្រូវ​យក​ពុម្ព​ដែល​សម្រាប់​ធ្វើ​លត​ រួច​ហើយ​យក​ម្សៅ​ដែល​បាន​កូរ​ឆ្អិន​ដួស​ដាក់​ក្នុង​ពុម្ព​នោះ​បន្ទាប់​មក​យក​សំភារៈ​សង្កត់​ដែល​គូរ​គ្នា​ជា​មួយ​ពុម្ព​សង្កត់​ពេល​នោះ​អ្នក​និង​ទទួល​បាន​ជា​រាង​បង្អែម​លត​ នៅ​ពេល​ដែល​ធ្វើ​ត្រូវ​មាន​ទឹក​ដែល​មាន​ទឹកកក​ដាក់​ត្រង់​ពី​ក្រោម​។ ៥. វិធី​ធ្វើ​ទឹក​ខ្ទិះ​ដូង​...

តាមពិតស្រួលធ្វើចឹងសោះ! របៀបធ្វើទឹកត្រលាចឆ្ងាញ់ ញ៉ាំទៅត្រជាក់ក្នុងល្អសម្រាប់សុខភាព

ប្លែក​ទៀត​ហើយ​! គឺ​ថា​មុខ​ម្ហូប​ បង្អែម​ ប្លែក​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​ចេះ​ធ្វើ​ច្រើន​ហើយ​ត្រូវ​អត់​ តាំង​ពី​ចូល​ដល់​សម័យ​កូវីដ​មក​។​ មាន​ទៅ​ខាត​អី​ ចេះ​ច្រើន​អញ្ចឹង​ល្អ​ណាស់ ថ្ងៃ​ក្រោយ​ចង់​ញ៉ាំ​ធ្វើ​ខ្លួន​ឯង​ មិន​ពិបាក​ទៅ​ទិញ​គេ​។​ ឥឡូវ​ថ្ងៃ​នេះ​មក​រៀន​ធ្វើ​ទឹក​ត្រលាចវិញ​ម្តង​ ព្រោះថាល្អណាស់ចំពោះសុខភាពផឹក​ទៅធ្វើអោយ​ត្រជាក់​ក្នុងរាងកាយ​ ដែលត្រូវ​ជា​មួយ​អាកាស​ធាតុ​ក្តៅ​ដូចរាល់ថ្ងៃនេះ។​ គ្រឿង​ផ្សំ​៖ ត្រលាច​ចាស់​ ២ ទៅ ៣ ផ្លែស្លឹក​តយ​ ៣ ទៅ ៤ សន្លឹកស្ករ​ស​ (ប្រើ​តាម​បរិមាណ​ទឹក)អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ វិធី​ធ្វើ​៖​ ១. កាត់​ត្រលាច​ជា​កង់​ធំ​ៗ...

ចេកអាំងស្រូបទឹកស្ករខ្ទិះដូង មិនត្រឹមតែឈ្ងុយទេ រសជាតិក៏ឆ្ងាញ់អស់ស្ទះដែរ

តោះៗ អ្នកដេកផ្ទះមិនទៅណា យើងនាំគ្នារៀនធ្វើចេកអាំងញ៉ាំ កុំខ្វល់ជ្រួលជើងទៅស្រុកតាមគេអីអត់ល្អទេ។ ឆ្នាំនេះអត់បានទៅ យើងអាចទៅឆ្នាំក្រោយបាន តែបើដើរឆ្វេចឆ្វាចជួបកូវីដដឹងតែទុក្ខធ្ងន់ហើយ មិនមែនតែយើងម្នាក់ទេ គឺមានក្រុមគ្រួសារយើងទៀតក៏ថាបាន។ ម៉ោះដើម្បីសុវត្ថិភាព យើងរៀនធ្វើម្ហូប ធ្វើនំ និងបង្អែមញ៉ាំនៅផ្ទះយើងវិញជារឿងដ៏ល្អ និងជាជម្រដ៏ឆ្លាតវៃ។ តោះៗ រៀបរាប់ហូរហែរបន្តិចហើយ ម៉ោះងាកមកមើលពីរបៀបធ្វើ និងគ្រឿងផ្សំដែលត្រូវមានសម្រាប់ធ្វើចេកអាំងយើងវិញម្ដង គឺមាននៅខាងក្រោមនេះ។ គ្រឿងផ្សំដែលត្រូវមាន៖ ចេកណាំវ៉ា ចេកទុំ ១ ស្និតសាច់ដូងខ្ចី កោសជាសរសៃ...

តោះរៀនធ្វើ ងាវស្រុះ ទឹកជ្រលក់ ២ រសជាតិ ឃើញហើយស្រក់ទឹកមាត់

ម៉ោះ​បបួល​គ្នា​ធាត់​ ចាប់​អា​វីដៗ​ហ្នឹង​ចប់​ ចាំ​សម្រក​វិញ​ក៏​បាន​ដែរ​។​ បើ​ជ្រុល​ជា​នៅ​ផ្ទះ​ហើយ​ ឆ្លាត​ពេល​ធ្វើ​ញ៉ាំ​ឲ្យ​ឆ្ងាញ់​ៗ​ ឆ្អែត​ៗ​ ហ្មង​ទៅ​ កុំ​គិត​ច្រើន​។​ សាក​ធ្វើ​ទឹក​ជ្រលក់​ ២ មុខ​នេះ​ញ៉ាំ​ជា​មួយ​ងាវ​ស្រុះ​មើល​ ឆ្ងាញ់​សាហាវ​ណាស់​ណា​។ គ្រឿង​ផ្សំ​៖ ងាវ​ ១គីឡូ នំ​បញ្ចុក​ (តាម​ចំណូល​ចិត្ត)បន្លែ​អន្លក់​មាន​ ត្រ​សក់ សាលាដ ស្លឹក​ម្លូ ស្ពៃ​បូក​គោ ជីរ​គ្រប់​មុខ​…(តាម​ចំណូល​ចិត្ត) សម្រាប់​ទឹក​ត្រី​បុក៖  ខ្ទឹម​ស ១០-១៥​គ្រាប់ម្ទេស ១៥-២០​គ្រាប់ស្ករ ១​ស្លាប​ព្រាបាយទឹក​ក្រូច​ឆ្មារ​ ៥-៦ស្លាប​ព្រា​បាយទឹក​ត្រី ៣​ស្លាប​ព្រា​បាយ សម្រាប់​ទឹក​អំពិល​ទុំ៖ ទឹក​ធម្មតា​...

Most Read