Monthly Archives: April, 2020

រូបមន្តធ្វើមាន់អាំង ទាអាំង ដ៏ឈ្ងុយឆ្ងាញ់មានគ្រឿងផ្សំប៉ុន្មានមុខហ្នឹងសោះ

ថ្ងៃនេះកាន់តែងាយស្រួលជាងសព្វដងទៀតហើយ ដោយមិនត្រូវស្លរ រឺឆាទៀតនោះទេ តែថ្ងៃនេះយើងមករៀនពីរបៀបធ្វើមាន់ អាំងទាអាំងម្ដង ប្រលាក់គ្រឿងងាយតែរសជាតិឆ្ងាញ់ម៉ាអ៊ែម។ រូបមន្តគ្រឿងប្រលាក់មាន់ និងទាមាននៅខាងក្រោមនេះណា អាចសាកធ្វើញ៉ាំបាន គឺថាដឹងតែឆ្ងាញ់ហ្មងហើយ។ ? គ្រឿងផ្សំដែលត្រូវមាន៖ មាន់ រឺទាម្សៅស៊ុបខ្ទឹមសរកិនស្ករសល្ងប្រេងខ្យងប្រេងល្ងម្ទេសម៉ត់ម្ទេសស្រស់កិន ? របៀបធ្វើ៖ លាយប្រេងខ្យង ប្រេងល្ង ម្ទេសម៉ត់ ម្ទេសស្រស់កិន ស្ករស ម្សៅស៊ុប ល្ង ចូលឲ្យរលាយ ហើយភ្លក់តាមចំណូលចិត្តដាក់ទា រឺមាន់ប្រលាក់...

ប្លែកពីគេដាច់! ហាងកាហ្វេនេះតុបតែងបែបបរិយាកាសនៅសមុទ្រកាត់វាលស្រែ

អាច​និយាយ​ថា​ពិត​ជា​​ចម្លែក​មែន​ ពី​ការ​តុប​តែង​ហាង​កាហ្វេ​មួយ​កន្លែង​ឈ្មោះ​ថា​ The Aileen Cafe ស្ថិត​នៅ​ក្នុង​ខេត្ត​ Pathum Thani ប្រទេស​ថៃ​។​ ទេស​ភាព​បែប​ស្រុក​ស្រែ​ តែ​កែ​ច្នៃ​ជា​បរិយាកាស​បែប​សមុទ្រ​ មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​។​ មើល​រូប​ភាព​សិន​ យើង​នឹង​សរសើរ​ពី​ការ​តុប​តែង​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​ហាង​កាហ្វេ​មួយ​នេះ​។ ការ​តុប​តែង​នេះ​គេ​ប្រើ​ពណ៌​ពីរ​ ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ពណ៌​ស​និង​ផ្កា​ឈូក​។​ គេ​យក​ដី​ខ្សាច់​ចាក់​ធ្វើ​ជា​ទី​ធ្លា​ខាង​ក្រៅ​ ដោយ​មាន​លំអ​​កៅអី​ដូច​នៅ​មាត់​សមុទ្រ​បះ​បិត​ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ ទេស​ភាព​នៅ​ខាង​មុខ​​ត្រូវ​បាន​ជំនួស​ដោយ​វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី និង​ដើម​ត្នោត​វិញ​ មិន​មែន​ជា​សមុទ្រ​ និង​ដើម​ដូង​ទេ​...

ងាយៗ! ធ្វើចាហួយឪឡឹកញ៉ាំនៅផ្ទះ ឆ្ងាញ់ ហើយជួយបំពេញជាតិទឹកទៀត

ឪឡឹក​ល្អ​ចំពោះ​សុខភាព​ ព្រោះ​វា​មាន​ជាតិ​ទឹក​ ៩០%​ ហើយ​។​ ញ៉ាំ​ច្រើន​ល្អ​ តែ​បើ​ញ៉ាំ​ស្រស់​ដដែល​ៗ​ច្បាស់​ជា​ធុញ​ហើយ​មែន​អត់​?​ សាក​យក​មក​ច្នៃ​ធ្វើ​ចាហួយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ប្លែក​មាត់​ហ្មង​ ក្លា​សេ​ឲ្យ​ត្រជាក់​ៗ​ ដាក់​ឲ្យ​ពេញ​ទូរ​ទឹកកក​មើល​ ដឹង​តែ​សប្បាយ​ញ៉ាំ​ហ្មង​! គ្រឿង​ផ្សំ​៖​ ឪឡឹក​ទុំ ១​ចំហៀងស្ករ​ ៤០ក្រាម​ម្សៅ​ចាហួយ ឬ​បន្ទះ​ចាហួយ ២០ក្រាមទឹក​ដោះ​គោ​ជូតំណាប់​ដូង (ដាក់​ក៏​បាន​អត់​ក៏​បាន​) វិធី​ធ្វើ​៖​ ១. ចិត​សម្បក​ឪឡឹក​អោយ​ស្អាត​ រួច​យក​ទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​អោយ​ម៉ដ្ឋ​។ ២.យក​ទឹក​ឪឡឹក​ដាក់​ក្នុង​ឆ្នាំង​ រួច​ដាក់​ដាំ​លើ​ភ្លើង​ សឹម​ចាក់​ម្សៅ​ចាហួយ​ចូល​កូរ​អោយ​សព្វ​ រហូត​​រលាយ​ម្សៅ​និង​ទឹក​ឪឡឹក​ជា​សាច់​មួយ​។ ៣. បន្ទាប់​មក​ចាក់​ទឹក​ចាហួយ​ក្នុង​កែវ​សម្រាប់​ទទួល​ទាន​ (កុំ​អោយ​ពេញ) រួច​យក​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​...

ចង់ស្លរសម្លរម្ជូរគ្រឿងសាច់គោឆ្ងាញ់ មើលតិចនិកងាយៗទាំងនេះ

សម្រាប់សម្លរម្ជូរគ្រឿងសាច់គោ គឺជាម្ហូបសាមញ្ញណាស់ ហើយក៏ធ្លាប់ញ៊ាំញឹកញាប់ដែរ តែសម្រាប់រសជាតិអាចនឹងមិនដូចគ្នាទេ គឺទៅតាមស្នាដៃចុងភៅ ឬតិចនិកអ្នកចម្អិនផ្ទាល់តែម្តង ដូចនេះសម្រាប់អ្នកមិនធ្លាប់ស្លរពីមុនមកទេ អាចមើលតាមវិធីនេះបាន រសជាតិធានាថាឆ្ងាញ់។ ☑️ គ្រឿងផ្សំ - សាច់គោ ២ខាំ ហាន់ស្តើងៗ- គ្រឿងបុក ២ ស្លាបព្រាបាយ- ម្ទេសក្រៀមត្រាំទឹកយកមកចិញ្ច្រាំ ១ ស្លាបព្រាបាយ- អំពិលទុំ ២ ស្លាបព្រាបាយ- ត្រកួតកាត់កង់ៗ- ម្ទេសខ្មាំង...

បុកកាពិរសជាតិម៉ាអ៊ែម អាចសាកបញ្ចេញថ្វីដៃធ្វើអោយគ្រួសារបានញ៉ាំណា ព្រោះថាវិធីធ្វើមានខាងក្រោម

ដឹងតែត្រូវមាត់តែម្ដង ជាមួយនិងម្ហូបស្រុកស្រែ គឺបុកកាពិ ដែលជាម្ហូបដែលមានក្លិនមិនសូវល្អតែរសជាតិឆ្ងាញ់ម៉ាអ៊ែម បានញ៉ាំហើយច្បាស់ជាចង់ញ៉ាំទៀតជាក់ជាមិនខាន។ ម៉ោះៗ បើចង់ដឹងថារសជាតិបែបណា គួរតែបញ្ចេញស្នាដៃតាមរបៀបធ្វើខាងក្រោមបានណា ព្រោះថាបានបង្ហាញអស់ហើយពីគ្រឿងផ្សំ និងរបៀបធ្វើ។ គ្រឿងផ្សំដែលត្រូវមាន៖ កាពិម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហមស្ករទឹកត្រីបង្គាក្រៀមត្រប់លំញង របៀបធ្វើ៖ ត្រូវបុកម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់កាពិ ៣ស្លាបព្រាបាយចូល ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ ស្ករ៣ស្លាបព្រាបាយ ទឹកត្រី២ស្លាបព្រាបាយ បង្គាក្រៀម ២ស្លាបព្រាបាយ និងចុងក្រោយដាក់ត្រប់ពុតលំញងរួចជាការស្រេច៕

ជើងជ្រូកបំពងស្រួយស្រឹប ជ្រលក់ទឹកត្រីបុកទៀតឆ្ងាញ់តិចអី

ភ្លេចខ្លួនថ្ងៃនេះ ថ្ងៃចូលឆ្នាំហើយតើ ហើយចុះមានម្ហូបអ្វីខ្លះហើយសម្រាប់ញ៉ាំជាមួយគ្រួសារ? បើថានៅមិនទាន់គិតចេញថាត្រូវធ្វើអ្វីទេ តោះមកធ្វើជើងជ្រូកបំពងញ៉ាំហ្មងទៅ រសជាតិឆ្ងាញ់មិនអន់ទេណា គឺថាស្រួយស្រឹបជាពិសេស ពេលជ្រលក់ជាមួយទឹកជ្រលក់ទៀតនិយាយពីថាឆ្ងាញ់អើយឆ្ងាញ់ រូបមន្តរបៀបធ្វើមាននៅខាងក្រោមណាអាចធ្វើញ៉ាំបានម៉ាអ៊ែម។ គ្រឿងផ្សំដែលត្រូវមាន៖ ជើងជ្រូក(ជើងមុខ)១គ.ក្រអុបឆឺយ(ឈើឯម) ៣ចំណិតប៉ូចកាក់ ៤ផ្កាខ្ទឹមស ៨ទៅ ១០កំពឹសម្រេចគ្រាប់ ១០គ្រាប់ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយទឹកម្ទេស ៣ស្លាបព្រាបាយប្រេងឆា សម្រាប់បំពង ២វែកសម្លបន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ...

ចូលផ្សារកុំអោយខាត រកទិញគ្រឿងផ្សំ ធ្វើបង្អែមពងមាន់​ ទំនងញ៊ាំណាស់

មើលរូបមន្តបណ្តើរៗទៅ ចូលដើរផ្សារលើកក្រោយឆ្លៀតរកទិញគ្រឿងផ្សំទាំងនេះ យកមកធ្វើបង្អែមពងមាន់ ទុកញ៊ាំជាមួយគ្រួសារពេលទំនេរ។ ☑️ គ្រឿងផ្សំ- ទឹក 6 កែវ- ខ្ទិះដូង 300 មីលីលីត្រ- ស្ករស ១កូនកែវ- អំបិលមួយចុងស្លាបព្រាកាហ្វេ- ម្សៅឆា 1ស្លាបព្រាបាយ មិនដាក់ក៏បានតាមចំណូលចិត្ត- ពងមាន់ 10 គ្រាប់- ខ្ញី ៥ ជំនិត ដាក់ក៏បាន...

តែទឹកកកគល់ស្លឹកគ្រៃ ដាក់ចាហួយស្លឹកតយ ស្រួលធ្វើ ញ៉ាំទៅជួយឲ្យអារម្មណ៍ស្រស់ស្រាយ

ស្លឹក​គ្រៃ​ជា​ក្លិន​មួយ​ដែល​គេ​និយម​ប្រើ​នៅ​កន្លែង​ស៉្បា​ ម៉ាស្សា​ជា​ដើម​ ព្រោះ​វា​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ និង​ជួយ​រំសាយ​ស្ត្រេស​បាន​។​ ស្លឹក​តយ​វិញ​មាន​ក្លិន​ឈ្ងុយ​ គេ​ចូល​ចិត្ត​ប្រើ​វា​ដាក់​ជា​មួយ​បង្អែម​ផ្សេង​ៗ​ ព្រោះ​ជួយ​ធ្វើ​ឲ្យ​មាន​ក្លិន​កាន់​តែ​ល្អ​។​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​សាក​មក​ធ្វើ​តែ​ទឹកក​គល់​ស្លឹក​គ្រៃ​ ដាក់​ចាហួយ​ស្លឹក​តយ​ញ៉ាំ​ម្តង​មើល​ ធានា​ថា​ញ៉ាំ​ហើយ​អារម្មណ៍​មិន​ខាន​។​ គ្រឿង​ផ្សំ​៖​ សម្រាប់​តែ៖ ស្លឹក​តយ​ ៥ ទៅ ៦ សន្លឹក (ត្រូវ​លាង​សម្អាត​ឲ្យ​បាន​ស្អាត)គល់​ស្លឹក​គ្រៃ​ ២ គល់ទឹក​ ១ លីត្រ​កន្លះស្ករ​ ឬ​ទឹក​ស្ករ​ តាម​ចំណូល​ចិត្ត​ សម្រាប់​ចាហួយ៖ ស្លឹក​តយ​ ៦ សន្លឹកទឹក​ ជិត​...

ជ្រក់ឆៃប៉ូវ រូបមន្តពិសេស ឆ្ងាញ់ ហើយទុកបានយូរ

ជ្រក់​ឆៃ​ប៉ូវ​ រូប​មន្ត​ពិសេស​ ធ្វើ​ទុក​ញ៉ាំ​ជា​មួយ​បបរ​ស​ ពេល​ព្រឹក​ក៏​បាន​ ញ៉ាំ​ជា​មួយ​ពោត​ស្ងោរ​រឹត​តែ​ឆ្ងាញ់​ បើ​បាន​បាយ​ក្តៅ​ៗ​ ទៀត​មិន​បាច់​និយាយ​។ ​ម៉ោះ​រៀន​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​​ សល់​លុយ​បាយ​ព្រឹក​ ដាំ​តែ​បបរ​មួយ​ឆ្នាំង​មក​រួច​មួយ​ពេល​ហើយ​។​ គ្រឿង​ផ្សំ​៖ ឆៃ​ប៉ូវ​ប្រៃ កន្លះ​គីឡូខ្ទឹម​ក្រហម ១០០​ក្រាម​ហាន់​តូចៗខ្ទឹម​ស ១០០​ក្រាម​ហាន់​តូច​ៗម្ទេស​ហាន់​ (ដាក់​តាម​ចំណូល​ចិត្ត)ស្ករ​ស ១៥០​ក្រាមទឹក​ក្រូច​ឆ្មារ​ ៥ស្លាប​ព្រា​បាយ។ វិធី​ធ្វើ​៖ ១. យក​ឆៃ​ប៉ូវ​លាង​ទឹក​អោយ​ស្អាត​ ហាន់​ជា​សរសៃ​តូច​ៗ​ល្មម​ រួច​ដាក់​ត្រាំ​ទឹក​ប្រហែល​ ១​ម៉ោង​ ហើយ​ស្រង់​ចេញ​ទុក​អោយ​ស្ងួត​ទឹក​ ២. បន្ទាប់​មក​យក​ឆៃ​ប៉ូវ​លាយ​ជា​មួយ​ខ្ទឹម​ក្រហម​ ខ្ទឹម​ស​ ម្ទេស​...

ចាហួយដូង ឆ្ងាញ់មិនធម្មតាជាមួយនឹង វិធីធ្វើដោយងាយៗថែមទៀត

ចាហួយដូង គឺអាចចាត់ទុកថាជាបង្អែមម្យ៉ាង ដែលងាយស្រួលក្នុងការធ្វើ សម្រាប់ទុកញ៉ាំជាលក្ខណៈគ្រួសារ ព្រោះថាត្រូវប្រើគ្រឿងផ្សំតិច និងមិនត្រូវការចំណាយពេលយូរថែមទៀត។ ដូចនេះគួរតែធ្វើទុកញ៉ាំ សម្រាប់ពេលក្រោយបាយ ហើយបើបានដាក់ក្លាសេត្រជាក់ៗទៀត រសជាតិកាន់តែអ៊ែមហ្មង។ វិធីធ្វើងាយៗ មាននៅខាងក្រោមអាចមើល និងរៀនធ្វើបានណា។ គ្រឿងផ្សំដែលត្រូវមាន៖ ដូងខ្ចី ១ ផ្លែម្សៅចាហួយ ១ ស្លាព្រាបាយកន្លះស្ករស ២ ស្លាព្រាបាយអំបិល ១ ចុងស្លាបព្រាកាហ្វេខ្ទិះដូងដើម ១ កូនចាន របៀបធ្វើ៖...

ធ្លាប់ធ្វើនំអន្សមខ្នុរញ៊ាំអត់?មោះ!​ ចាប់ផ្តើមបញ្ចេញថ្វីដៃផ្ទាល់ខ្លួន ធ្វើតាមរូបមន្តពិសេសនេះ

ថ្ងៃនេះចូលឆ្នាំល្មម សម្រាប់ស្ត្រីមេផ្ទះប្រសិនបើមិនសូវរវល់ជាមួយការងារច្រើនទេ អាចឆ្លៀតសាកធ្វើនំអន្សមខ្នុរ ជាមួយរូបមន្តពិសេសនេះ ធានារសជាតិ ឆ្ងាញ់មិនចាញ់ចុងភៅ ឬអ្នកលក់នៅផ្សារប៉ុន្មានទេ វិធីធ្វើងាយៗណាស់ ☑️គ្រឿងផ្សំ– អង្ករដំណើប ១គីឡូត្រាំទឹក មួយសន្ទុះលាងស្រង់ទុក– សាច់ខ្នុរហែកជាចំរៀកតូច ១ចាន– ខ្ទិះដូង ៤០០មីលីលីត្រ– សាច់ដូងកោស ១ចាន– អំបិល កន្លះស្លាបព្រាកាហ្វេ– ស្ករស ១៥០ក្រាម– ស្លឹកចេក ១ដុំហែកតូចៗល្មម ☑️វិធីធ្វើ1. មុនដំបូងយកឆ្នាំងដាក់លើភ្លើង...

អីយ៉ា ខែសម្បូរធុរេនបែបនេះ តោះសាកមកធ្វើបាយដំណើបទុរេនញ៉ាំលេង កុំអោយស្គម

ធុរេន គឺឆ្ងាញ់ស្រាប់ហើយ តែបើយើងយកមកធ្វើជាបាយដំណើបធុរេនទៀត នោះគឺពិតជាឆ្ងាញ់ថែមមួយកម្រិតទៀត។ បែបនេះនៅចាំអីទៀត ខែនេះសម្បូរធុរេនផង សារេទិញ២ ទៅ​ ៣គីឡូមកធ្វើញ៉ាំលេងកុំអោយស្គម ហើយសម្រាប់វិធីធ្វើអាចមើលខាងក្រោមបានណា។ គ្រឿងផ្សំដែលត្រូវមាន៖ ធុរេន អង្ករដំណើបស្លឹកតយខ្ទិះដូងស្ករស អំបិល របៀបធ្វើ៖ ដាំខ្ទិះដូង ថែមទឹកតិច ចងស្លឹកតើយដាក់ចូល ពេលទឹកពុះ ដាក់ធុរេន រំងាស់អោយផុយសាច់ធុរ៉េនបន្តិច ហើយដាក់ស្ករស ដាក់អំបិល១ចឹប ភ្លក់មើលល្មមលើកឡើង បើចង់ខាប់ បន្ថែមម្សៅឆាកូរលាយទឹកចាក់ចូល សម្រាប់បាយដំណើប អង្ករដំណើប៤កំប៉ុង...

Most Read