Monthly Archives: April, 2020

ស៊ែរចែកគ្នាមើល! រៀនធ្វើចាហួយអូវ៉ាន់ទីនទឹកដូងក្រអូប ញ៉ាំលេងពេលអផ្សុក

អ្នក​ណា​ខ្លះ​ធីម​ អូវ៉ាន់ទីន​ដូច​ Admin ដែរ​? បើ​ចូល​ចិត្ត​ត្រូវ​តែ​ចេះ​ច្នៃ​ប្រឌិត​ សាក​ធ្វើ​យក​​មក​ធ្វើ​ចាហួយ​លាយ​ជា​មួយ​ដូង​ក្រអូប​វិញ​ម្តង​មើល​ ឆ្ងាញ់​ម៉េច​វិញ​ គ្រាន់​តែ​ឃើញ​រូប​ ក៏​ទំនង​ ទ្រាំ​មិន​បាន​ដែរ​ហ្នឹង​។​ តោះ​រៀន​ធ្វើ​ទាំង​អស់​គ្នា៖ គ្រឿង​ផ្សំ​៖​ សាច់​ដូង​ក្រអូប (បើ​អត់​មាន​ ប្រើ​ដូង​ធម្មតា​ក៏​បាន​)ទឹក​ដូង​ក្រអូប (បើ​អត់​មាន​ ប្រើ​ដូង​ធម្មតា​ក៏​បាន​)ម្សៅ​ចាហួយ​ ឬ​សា​រាយអ៉ូ​វ៉ាន់​ទីនស្ករ​សខ្ទិះ​ដូងអំបិល វិធី​ធ្វើ​៖​ ១. កាប​ដូង​ចាក់​ទឹក​ទុក​ រូច​កោស​សាច់​ទុក​មួយ​ឡែក ២. ចាក់​ទឹក​ដូង​ ៦០០ មីលីត្រ​ចូល​ឆ្នាំង​ បន្ទាប់​ដាក់​ម្សៅ​ចាហួយ​ចូល​ ១ ស្លាប​ព្រា​បាយ​...

តោះចង់ចេះធ្វើ សាច់ជ្រូកបំពងស្រួយខ្ញោក មករៀនធ្វើតាមAdmin

អង្គុយៗនឹកឃើញរបស់ឆ្ងាញ់ទៀតហើយ សាច់ជ្រូកបំពងដ៏ស្រួយ គ្រាន់តែស្រមៃថាបានញ៉ាំក៏មានក្ដីសុខដែរ ហើយចុះអ្នកណាខ្លះឃ្លានម្ហូបនេះដូចAdmin ដែរ។ តោះ អ្នកចូលចិត្តញ៉ាំគ្នាយើង មកធ្វើញ៉ាំទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំមិនសូវច្រើនរញ៉េរញ៉ៃនោះទេ គឺថាម៉ាល្មមមិនស្មុគស្មាញអាចធ្វើញ៉ាំបានម៉ាឆ្ងាញ់ណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូបីជាន់ អំបិល ខ្លាញ់ ទឹកសៀងខ្មៅផ្អែម ទឹកម្ទេស ? របៀបធ្វើ៖ ដាក់ដាំទឹកអោយពុះច្រៀកសាច់បីជាន់ជាចម្រៀកវែងប្រហែល មួយតឹក កម្រាស់ពីរធ្នាប់ ដាក់ស្ងោរអោយផុយស្បែកស្រង់យកមក ប្រឡាក់អំបិល អោយប្រៃល្មម ទុកចោល...

មាន់បំពង ស្លាបមាន់បំពង ស្រួយឆ្ងាញ់ធ្វើដោយខ្លួនឯងក៏បានមិនចាំបាច់ទិញគេ

សម័យកូវីដចឹងទិញរបស់គេញ៉ាំ មិចស្ទាវទាល់តែធ្វើញ៉ាំដោយខ្លួនឯងបានស្ទាវ ហើយសុវត្ថិភាពទៀតមិនបាច់បារម្ភរឿងខ្លាចគេធ្វើដោយកង្វះអនាម័យ។ បើថាចង់ធ្វើញ៉ាំដោយខ្លួនឯងដែរតែថាអត់ចេះធ្វើចាំ Admin ទុកពីរបៀបធ្វើ និងគ្រឿងផ្សំអោយនៅខាងក្រោមនេះ ចេះតិចតួចចែកគ្នាដឹងចែកគ្នាធ្វើញ៉ាំទាំងអស់គ្នា។ ? គ្រឿងផ្សំដែលត្រូវមានសម្រាប់សាច់៖ ស្លាបមាន់ (យកត្រឹមគល់ស្លាប) និងសាច់មាន់ ៦០០ក្រាមម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយម្សៅឆាទឹកខ្ញីតៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយស្ករ ១ស្លាបព្រាកាហ្វេអំបិល កន្លះស្លាបព្រាកាហ្វេ ? គ្រឿងផ្សំទឹកជ្រលក់ ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយស្ករខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយទឹកមួយភាគបួននៃកែវទឹកស៊ីអ៊ីវ...

នំប៉ាវ គេធ្វើចឹងសោះ ស្មានតែលំបាកខ្លាំង

សម្រាប់អ្នកចូលចិត្តញ៉ាំនំប៉ាវ មានគិតចង់បញ្ចេញស្នាដៃធ្វើញ៉ាំដោយខ្លួនឯងរឺអត់? Admin គិតថាបើរបស់យើងចូលចិត្តញ៉ាំ យើងគួរតែចេះធ្វើព្រោះបើមិនមានគេលក់ ក៏យើងអាចធ្វើញ៉ាំដោយខ្លួនឯងបានមិនបា​ច់ខ្វល់។ របៀបធ្វើមាននៅខាងក្រោមនេះ ហើយបើអ្នកណាធ្វើច្រើនពេលឆ្អិនហើយកុំភ្លេចចែកAdmin ខ្លះផងណា។ ? គ្រឿងផ្សំម្សៅនំប៉ាវ៖ ម្សៅមី ៥០០ក្រាមស្ករស ១០០ ក្រាមម្សៅនំដុត (baking powder) ២ស្លាបព្រាកាហ្វេម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេអំបិល កន្លះស្លាបព្រាបាយទឹកដោះគោ ៤០០មីលីលីត្រប្រេងឆា ១ ស្លាបព្រាបាយទឹក ១៥០មីលីលីត្រ ?...

វិធីរៀនធ្វើស្រាក្រឡុកផ្លែឈើ ញ៉ាំបានភ្លាមៗ

អ្នក​មិន​ចេះ​ញ៉ាំ​ស្រា​​បៀរ​ ក៏​អាច​សាក​ធ្វើ​ស្រា​ក្រឡុក​នេះ​ញ៉ាំ​បាន​ដែរ​ ព្រោះ​មាន​រសជាតិ​ជូរ​អែម​របស់​ផ្លែ​ឈើ​ដែល​យើង​ដាក់​ចូល​គ្នា​ មិន​ល្វីង​ខ្លាំង​ដូច​បៀរ​ទេ​។​ មាន​កម្មវិធី​តិច​តួច​នៅ​ផ្ទះ​អី​សាក​ធ្វើ​ញ៉ាំ​ជុំ​គ្នា​មើល​ អស់​លុយ​តិច​ទេ​ ហើយ​បាន​ច្រើន​ទៀត​។​ របស់​ត្រូវ​ការ៖ ផ្លែ​ឈើ​ ដាក់​តាម​ចំណូល​ចិត្ត​ មាន​ដូច​ជា​ ឪឡឹក​ ក្រូច​លឿង​ ប៉ោម​ ទំពាំងបាយ​ជូរ​ ក្រូច​ឆ្មារ ជា​ដើម​ ឬ​អាច​បន្ថែម​ផ្លែ​ឈើ​ណា​ដែល​យើង​ចូល​ចិត្ត​ទៀត​ក៏​បាន​ទឹក​ក្រូច​ស្ព្រៃ​ដប​ធំ​ ១ ដបស្រា​ ជីន​រ៉ូ​ ២ ដបSpy ២ ដបទឹកកក ដាក់តាមបរិមាណទឹក...

ម្ហូប ៥ មុខសម្រាប់អ្នកខ្ជិល ស្រួលធ្វើ ចំណាយអស់តិច ហើយឆ្ងាញ់

រដូវ​កាល​ត្រូវ​រៀន​ពី​ផ្ទះ​ និង​ធ្វើ​ការ​ពី​ផ្ទះ​ ជា​ពិសេស​អ្នក​មិន​នៅ​ជា​មួយ​ប៉ា​ម៉ាក់​ច្បាស់​ជា​ពិបាក​រឿង​ម្ហូប​ញ៉ាំ​ ណា​មួយ​គ្មាន​ពេល​ ហើយ​បើ​ចង់​កុម្ម៉ង់​គេ​ពី​ក្រៅ​មក​ក៏​មិន​ស្រួល​ដែរ​ ហើយ​អស់​លុយ​ច្រើន​ទៀត​។​ អ៊ី​ចឹង​ថ្ងៃ​ហ្នឹង​ចាំ​ Admin ណែ​នាំ​ម្ហូប​ប៉ុន្មាន​មុខ​នេះ​ស្រួល​ធ្វើ​ មិន​ត្រូវ​ការ​គ្រឿង​ច្រើន​ ហើយ​ឆ្ងាញ់​ទៀត​។​ ១. ពង​ទា​ស្ងោរ​ជូរ​ហឹរ គ្រឿង​ផ្សំ​៖​ ពង​ទា​ ៤ គ្រាប់​ , ទឹក​ក្រូច​ឆ្មា​ , ស្ករ​ , ទឹក​ត្រី​ , ម្ទេស​ ,...

បង្អែមបបរពោត ធ្វើញ៊ាំក្រោយបាយហើយ?ដឹងតែឆ្ងាញ់ ដោយប្រើរូបមន្តពិសេសនេះ!

ក្រោយបាយថ្ងៃរួច ម៉ោងប្រហែលជា២ ឬ៣ ហ្នឹងចាប់ផ្តើមឃ្លានទៀតហើយ ចឹងបើបានបង្អែមបបរពោត១ចាន ២ចាន មិនដឹងថាឆ្ងាញ់ប៉ុណ្ណាទេ មោះចឹងរូបមន្តមានស្រាប់ ចេញទៅរកគ្រឿងផ្សំ ធ្វើទុកញ៊ាំកុំអោយក្រពើរះ ក្រពះរើ? ☑️ គ្រឿងផ្សំ- ពោតខ្ចី 5 ផ្លែ ឈូសយកសាច់- ស្ករស កន្លះគីឡូ- ខ្ទិះដូងដើម ១ ចានចង្កឹះ ខ្ទិះដូងចុង ១ចានគោម- អំបិល...

បើមិនឆ្ងាញ់ មិនខ្ចីយកលុយ?សម្លរកកូរត្រី របៀបផ្សំគ្រឿងពិសេស

ចប់ចូលឆ្នាំហើយ ឆា ចៀន ដុត ប្រហែលជាទ្រលាន់ហើយដែរ ចឹងមានតែងាកមករកសម្លរបែបខ្មែរវិញម្តងទើបបាន នោះគឺសម្លរកកូរត្រី ធ្វើតាមរូបមន្តនេះធានាថាឆ្ងាញ់ជាប់មាត់ចឹងហ្មង? ☑️គ្រឿងផ្សំ- ត្រី 350ក្រាម- អង្ករលីង 200ក្រាម- ស្លឹកគ្រៃ 5 គល់- រមៀត 3 មើម- ខ្ទឹមស 3 កម្ពឹស- ល្ហុង 400 ក្រាម-...

ចេកឆឹងស្ករ ងាយស្រួលធ្វើដល់ម្លឹង គួរតែរៀនធ្វើញ៉ាំហើយ

រាល់ថ្ងៃរៀនធ្វើទាំងម្ហូប ទាំងបង្អែម ចាំមើលតែពេលចប់សម័យកូវីដ អាចមានសមត្ថភាពបើកហាងបានហើយព្រោះថាម្នាក់ៗក្លាយជាចុងភៅជំនាញរៀនធ្វើសឹងគ្រប់មុខអស់ហើយហ្នឹង។ សម្រាប់ថ្ងៃនេះ បើអាចសាកមកធ្វើចេកឆឹង ញ៉ាំព្រោះថាម្សិលមិញថ្ងៃសីល ប្រហែលជាមានចេកសែនជំនាងផ្ទះហើយ បែបនេះគួរតែយកមកឆឹងមក ដឹងតែបានញ៉ាំម៉ាឆ្ងាញ់មាត់ហើយ។ សម្រាប់របៀបធ្វើ គឺមាននៅខាងក្រោម មើលហើយគួរណាស់តែធ្វើព្រោះថាងាយៗខ្លាំងមែនទែន។ គ្រឿងផ្សំដែលត្រូវមាន៖ ចេកណាំវ៉ាទុំស្រគៀល (កុំទុំពេក)ស្ករក្រហមកំបោរអំបិល របៀបធ្វើ៖ ចេកត្រូវបកសំបក ដាក់ត្រាំក្នុងទឹកកំបោរឲ្យបានកន្លះម៉ោង ទៅ១ម៉ោង ហើយស្រង់ឡើងលាងទឹកឲ្យស្អាត ដាក់អោយស្រស់ទឹកចាក់ស្ករក្រហមចូលឆ្នាំង និងកូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឲ្យសព្វ ដាក់អំបិលមួយចឹប...

ចង់ចេះធ្វើ កង្កែបបោក ឆ្ងាញ់កុំភ្លេចចូលមើលពីវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវមានទាំងអស់គ្នាណា

ឃើញថាប៉ុន្មានថ្ងៃនេះចាប់ផ្ដើមមានភ្លៀងធ្លាក់ជាបណ្ដើរៗហើយ សម្រាប់អ្នកតាមខេត្តប្រហែលអាចរកកង្កែបបានញ៉ាំហើយមើលទៅភ្លៀងប៉ុន្មានថ្ងៃនេះ។ និយាយពីរឿងកង្កែប គឺថាយកមកឆាក្ដៅ ឆាគ្រឿង អាំងក៏ឆ្ងាញ់ តែបើចង់កាន់តែឆ្ងាញ់ទៀតនោះគឺ អាចយកមកធ្វើជាកង្កែបបោក នោះកាន់តែពិសេស។ ចំពោះរូបមន្តធ្វើ និងគ្រឿងផ្សំដែលត្រូវមាន Admin ទុកនៅខាងក្រោម បើចាប់អារម្មណ៍អាចចូលមើល សម្រាប់ធ្វើញ៉ាំបានណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ កង្កែប ៣គីឡូសាច់ជ្រូកបីជាន់ កន្លះគីឡូគ្រឿងបុក ១ចានចង្កឹះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស...

បង្អែមចាប់ឆាយ ឆ្ងាញ់ហើយពណ៌ចម្រុះគួរអោយចង់ញ៉ាំថែមទៀត

បង្អែមចាប់ឆាយ គ្រាន់តែឃើញចង់ញ៉ាំតែម្ដងហើយ ព្រោះថាមានដំឡូង ត្រាវ និងល្ពៅ ពណ៌ខ្យូតៗដាក់ចូលគ្នាចេញពណ៌យ៉ាងចម្រុះទាក់ទាញខ្លាំងមែនទែន។ ចង់ដឹងទេថាបង្អែមដែលគួរអោយចង់ញ៉ាំនេះ មានគ្រឿងផ្សំ និងរបៀបធ្វើយ៉ាងដូចម្ដេចខ្លះ កុំភ្លេចចូលមើលនៅខាងក្រោមណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ សណ្ដែកបាយ ១កំប៉ុងស្ទើរខ្ទិះដូង កន្លះគីឡូ (ខ្ទិះចុង និងខ្ទិះដើម)ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)ដូងខ្ចី ១ផ្លែ (កោសសាច់បាន)សណ្ដែកដី លីង ឬស្ងោរអោយផុយគ្រាប់សាគូមូល ១ខាំ...

ការ៉េមដំឡូងពណ៌ស្វាយ គ្រាន់តែឃើញក៏ជ្រួលជើងចង់ធ្វើញ៉ាំដែរ

ការ៉េមពណ៌ស្វាយធ្វើដោយដំឡូងបែបនេះ គ្រាន់ឃើញឃ្លានហ្មងជាមួយពណ៌ដ៏ឆើតឆាយ ធ្វើឡើងដោយធម្មជាតិមិនមានប្រើពណ៌គីមីបែបនេះ។ បើមើលហើយឃ្លានគួរតែរៀនធ្វើ ព្រោះមិនបើទិញគេញ៉ាំខ្លាចគេប្រើរបស់មិនល្អបែបនេះសាកធ្វើញ៉ាំដោយខ្លួនឯងជារឿងដែរល្អ ដោយសារវិធីធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ ដំឡូងពណ៌ស្វាយ 230gដំឡូងផ្អែម350gទឹកដោះគោស្រស់ទឹកដោះគោខាប់ផ្អែមខ្ទះដូង 110gស៊ុតក្រហម 3គ្រាប់ ? របៀបធ្វើ៖ ចំហុយ ឬដុតដំឡូងឲ្យឆ្អិន, បកសំបកហើយយកទៅកិន 150gទឹកដោះគោស្រស់និងខ្ទិះដូង200ក្រាមនៃទឹកដោះគោស្រស់ នៅសល់ដាក់ដាំជាមួយទឹកដោះគោខាប់ រហូតទឹកដោះគោរលាយវាយស៊ុតក្រហមឲ្យសព្វ ពេលទឹកដោះគេាពុះតិចៗយកមកចាក់ចូលចានស៊ុតដៃ១ចាក់ដៃ១កូររហូតអស់រួចចាក់ត្រឡប់ស៊ុតនិងទឹកដោះគេាចូលឆ្នាំងវិញបើកភ្លើងតិចៗកូរឲ្យខាប់តិចលាយល្បាយ និងដំឡូងបញ្ចូលគ្នាឲ្យសព្វទុកឲ្យត្រជាក់ចាំដាក់ចូលទូរទឹកកកទុកអោយកករួចជាការស្រេច៕

Most Read