Monthly Archives: June, 2020

ចុងសប្ដាហ៍ចង់ឆ្ងាញ់មាត់ ណាត់គ្នាមកជុំនៅហាង តូបប្រហិតដឹងតែសប្បាយមាត់ញ៊ាំហ្មង?

កញ្ញាៗណាខ្លះចូលចិត្តបុកល្ហុង យ៉ាំហិរៗ បែបហូរញើសអីហ្នឹងថ្ងៃអាទិត្យបែបនេះណាត់គ្នាមកហាង តូបប្រហិត វឺតៗមកអោយតែបានមកដល់ដឹងតែសប្បាយឆ្ងាញ់មាត់ញ៊ាំជុំគ្នាម៉ាអ៊ែមហ្មង។ ម៉ូយៗដែលធ្លាប់មកច្បាស់ជាដឹងស្រាប់ហើយថា ហាងនេះសម្បូររបស់ញ៊ាំប៉ុណ្ណានោះ សំខាន់សារេទុកពោះឲ្យនៅទំនេរមកចាំមកដាក់អោយណាណីនៅទីនេះមកណា។ ថ្មីៗនេះហាង តូបប្រហិត ក៏បានបង្កើតមីនុយថ្មីដែលជាចំណីមាត់យ៉ាងមានរសជាតិដែលមានដូចជា៖ ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ ជាពិសេសបានមកដល់កុំភ្លេចញ៊ាំជាមួយមុខម្ហូបពេញនិយមប្រចាំហាងដែលម៉ូយៗមកកាលណាក៏មិនដែររំលងនោះគឺ ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង បុកក្ដាមស្រែ ហើយក៏មានសាច់ជ្រូកបីជាន់បំពង ព្រុយត្រីសាម៉ុនយ៉ាងមានរសជាតិផងដែរ។ និយាយទៅគឺថាអោយតែបានមកដល់មិនបាច់បារម្ភទេ អារឿងម្ហូបឆ្ងាញ់ៗហ្នឹងគឺមិនខ្វះសោះឡើយ។ ណ្ហើយថ្ងៃអាទិត្យបែបនេះផងនៅចាំអីទៀតខលណាត់គ្នាអោយលឿនមកព្រោះថាហាងចាប់បើកពីម៉ោង ១១ព្រឹក ដល់ម៉ោង...

តោះចុងសប្ដាហ៍ ទំនេរៗណាត់គ្នាមកចាក់ខ្ចៅសាងស្នេហ៍ក្រោយសាលាបាក់ទូក?

សិស្សសាលាបាក់ទូកណាខ្លះដែលជាម៉ូយខ្ចៅសាងស្នេហ៍ ព្រោះថានៅទីនេះសម្បូរអីញ៉ាំច្រើនមុខណាស់មាន​ ខ្ចៅ ខ្យង ពងទាកូន លៀស ក្តាមចំហុយ ពងក្រួច សុទ្ធតែឆ្ងាញ់ៗ ហើយអ្នកណាមកញ៊ាំអីហើយធ្លាប់មានប្រវត្តិសាងស្នេហ៍នៅទីនេះខ្លះ។ រឿងដ៏ពិសេស ម៉ូយៗមានដឹងអត់ហាង ខ្ចៅសាងស្នេហ៍បើកដំណើរលក់មកដល់បច្ចុប្បន្ននេះមានរយៈពេលជាង២០ឆ្នាំហើយណា ហើយលឺថាអ្នកដែលមានប្រវត្តិសាងស្នេហ៍នៅទីនេះខ្លះមានគ្រួសារកូនមួយ កូនពីរអស់ហើយ។ ដូចនេះសម្រាប់អ្នកដែលមិនទាន់បានមកញ៊ាំនៅទីនេះគួរតែណាត់គ្នាមកភ្លក្សរសជាតិម្ដងហើយ ព្រោះថាពេលនេះហាងក៏មានបន្ថែមមុខម្ហូបថ្មីគឺ៖ ពងក្រួចឆាអំពិលទុំ ពងទាកូនឆាអំពិលទុំ និងលៀសឆាអំពិលទុំ ដ៏មានរសជាតិ។ អ្នកដែលមានគម្រោងចង់ទៅញ៊ាំ ណាត់គ្នាមកលឿនមកណាព្រោះថាតម្លៃក៏សមរម្យដោយពងក្រួចឆាអំពិលទុំ ១ចានតម្លៃ១០០០០៛ ពងទាកូនឆាអំពិលទុំ១ចានតម្លៃ៨៥០០៛...

ទាក់ភ្នែកទាក់អារម្មណ៍ គួរឲ្យចង់ទៅចំការផ្លែលម៉ើ ដ៏ស្រស់ស្អាតក្បែរជើងភ្នំកំពុងពេញប្រមូលផលយ៉ាងចាស់ដៃ

សព្វដងគ្រប់គ្នាពេលទិញផ្លែឈើទុកទទួលទាន គឺតែងតែទៅទិញពីផ្សារហើយមែនអត់? ហើយចុះដែលគិតចង់ផ្លាស់ប្ដូរទម្លាប់នេះអត់ Admin គិតថាដើម្បីទទួលបានផ្លែឈើធម្មជាតិៗពិត ពេលមានថ្ងៃណាទំនេរគួរណាស់តែទៅទិញដល់ចំការផ្ទាល់ម្ដងសម្រាប់អ្នកដែលមានស្គាល់ចំការដំណាំហូបផ្លែដែលនៅមិនឆ្ងាយពីកន្លែងដែលយើងរស់នៅ នោះនឹងលែងបារម្ភរឿងខ្លាចមិនដឹងប្រភពច្បាស់លាស់នៃផ្លែឈើដែលយើងត្រូវទទួលទានហើយមួយទៀត យើងបានទៅដល់ចំការបែបនេះ គឺច្បាស់ជាទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយដំណាំធម្មជាតិដ៏ស្រស់ត្រកាលក្នុងចំការផងដែរ។ ថ្មីៗនេះ Admin បានឃើញផេក ទៅលេងបន្ទាយស្រី បានបង្ហោះនូវចំការលម៉ើ មួយកន្លែងដែលមានចំនួនជិត ៣០០ដើម ត្រូវបានដាំនៅលើផ្ទៃដីនៃចំការ ដែលស្ថិតនៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងពេញប្រមូលផលយ៉ាងចាស់ដៃ ហើយអ្វីដែលសំខាន់ទៀតនោះគឺចំការមួយនេះស្ថិតនៅក្បែរជ្រលងភ្នំធ្វើអោយមានទេសភាពយ៉ាងស្រស់ត្រកាល ដែលអាចអោយអ្នកដែបានទៅដល់ចំការទទួលបានលម៉ើ ធម្មជាតិពិតៗដែលជាកសិផលរបស់កសិករខ្មែរយើងហើយក៏បានឃើញទេសភាពធម្មជាតិយ៉ាងស្រស់ស្អាតថែមទៀត។ ម៉េចហើយលឺហើយចាប់អារម្មណ៍អត់...

ជាមួយស៊ុបស៊ីឈ័ន គឺដឹងតែបែកញើសខ្ចាយតែម្តង រសជាតិបែបហិរៗ មីនុយថ្មី ពីហាងស៊ុបហុយហុយ

ប្រាកដជាមិនអាចរំលងបានទេ ចំថ្ងៃចុងសប្តាហ៍ទៀតផង បបួលគ្នីគ្នាមកអោយអស់កុំអោយសល់អ្នកណាម្នាក់ មកសាករសជាតិទឹកស៊ុបថ្មី ពីហាងស៊ុប ហុយហុយ គឺស៊ុបស៊ីឈ័ន រសជាតិបែបហិរៗ ឆ្ងាញ់ជាប់មាត់តែម្តង បន្ថែមជាមួយការប្រូម៉ូសិន លៀសសមុទ្រ១ចាន រយៈពេល១សប្តាហ៍ពេញតែម្តង។ មិនថាជាម៉ូយចាស់ឬម៉ូយថ្មីទេ អោយតែនឹកដល់ពេលវេលាជួបជុំមិត្តភក្តិ តែងតែនឹកដល់ហាង ស៊ុបហុយហុយ ដោយសារតែជម្រើស មុខម្ហូបគឺស៊ុប ដែលផ្តល់នូវរសជាតិឆ្ងាញ់ពិសា សាច់មានច្រើនមុខ សម្បូរបែប ទីធ្លាធំទូលាយ ងាយស្រួលក្នុងការទទួលទាន មិនតែប៉ុណ្ណោះ...

ឆ្ងាញ់សាឡប់ ខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូងដុតទឹកត្រី ៣រសជាតិពីហាង Best FOOD

ថ្មីពិសេសមិនអោយខកបំណងទេមកលើកនេះ ហាង Best FOOD បាននាំយកមីនុយខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូងស្រោចទឹកត្រី ៣រសជាតិ យ៉ាងឆ្ងាញ់ជក់មាត់ជីបៗ។ ណាត់គ្នាមកចង់ដឹងរសជាតិថាពិសេសបែបណានោះ Admin មិនមែនចេះតែនិយាយទេ មកដាក់មួយឈុតពីរមកណា។ ម៉ូយៗ Best FOOD ប្រាកដជាស្គាល់ច្បាស់ហើយជាមួយហាងមួយនេះដែរពូកែច្នៃប្រឌិតមុខម្ហូបថ្មីៗជានិច្ចជាពិសេសរឿងគ្រឿងសមុទ្រហ្នឹងហ្មង តែងតែមានមុខម្ហូបប្លែកមិនដែរចេះស្ងាត់ម៉េច។ សម្រាប់មីនុយថ្មីនេះ គឺមានខ្ចៅខ្យងប៉ារ៉ា លៀសធំ អប់ទឹកដូង ស្រោចជាមួយទឹកត្រីអំពិលទុំ ទឹកត្រីកោះកុងក្រហម និងទឹកត្រីកោះកុងខៀវ...

វិធីធ្វើដំណាប់ម្នាស់ រសជាតិឆ្ងាញ់ពិសារ ទុកញ៉ាំបានយូរ

មិនខ្វះទេ នៅតាមផ្សារទំនើប​ ផ្សារធម្មតា ឬនៅតាមផ្លូវ ទៅខេត្ត ច្បាស់ជាធ្លាប់ឃើញគេលក់ដំណាប់ម្នាស់នេះច្រើនហើយ​។​ កុំឲ្យពិបាកទិញគេពេលទៅដើរលេង រៀនធ្វើច្រកថង់ទុកខ្លួនឯង​វិញ អស់លុយតិចទៀត អត់ពិបាកធ្វើទេ៖ គ្រឿងផ្សំ៖ ម្នាស់ទុំ ១ផ្លែស្ករស ១២០ ក្រាមអំបិល ១/៤ ស្លាបព្រាកាហ្វេទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេទឹកឃ្មុំ ២០ មីលីលីត្រMaltose ១០ ក្រាម វិធីធ្វើ៖ ១. យកម្នាស់ចិតសម្បកឲ្យស្អាត រួចចិតជាចំនិតតូចៗ...

មូលហេតុអស្ចារ្យ ៧ យ៉ាងដែលយើងគួរធ្វើទឹកផ្លែស្រកានាគញ៉ាំ

ផ្លែ​ស្រកា​នាគ​ជា​ផ្លែ​ឈើ​ម៉្យាង​ មាន​នៅ​តំបន់​ត្រូពិក​ សាច់​​របស់​វា​មាន​ ២ ប្រភេទ​ សាច់​ខាង​ក្នុង​ពណ៌​ស​ និង​ មួយ​ប្រភេទ​ផ្សេង​ទៀត​ពណ៌​ក្រហម​ តែ​សម្បក​វា​មាន​ពណ៌​ក្រហម​ដូច​គ្នា​។​ វា​មាន​រសជាតិ​ផ្អែម​ ហើយ​មាន​គ្រាប់​នៅ​ជាប់​សាច់​តែ​ម្តង​។​ លើស​ពី​នេះ​វា​មាន​គុណ​ប្រយោជន៍​សំខាន់​ៗ​ដល់​ទៅ​ ៧ យ៉ាង​សម្រាប់​សុខភាព​៖ ១. សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ ដូច​ជា​៖ កាឡូរី​ ១៣៦ប្រូតេអ៊ីន​ ៣ ក្រាមខ្លាញ់​ ០ ក្រាមកាបូអ៊ីដ្រាត​ ២៩ ក្រាមជាតិ​កាក​សរសៃ​ ៧...

ប៉ុណ្ណឹងហើយ មិនធ្វើញ៊ាំទៀតហ្អី! នំស្លឹកតយស្នូលដូង ទំនងខ្លាំងណាស់

ទំនងគួរអោយចង់ញ៊ាំមែន គ្រាន់តែឃើញចង់ញ៊ាំតែម្តង នំស្លឹកតយស្នូលដូង រូបរាងក៏ខ្យូតៗទៀត តោះចាប់ឡើងផ្សារស្វែងរកគ្រឿងផ្សំ សាកល្បងធ្វើទាំងអស់គ្នា។ គ្រឿងផ្សំ ម្សៅសម្រាប់ធ្វើនំ (ម្សៅមី, ម្សៅស្រូវសាលី…) ២០០ក្រាមស្លឹកតើយ ៤សន្លឹកទឹក ៣០០មីលីលីត្រខ្ទិះដូង ១០០មីលីលីត្រស៊ុត ១គ្រាប់ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេអំបិល ១/២ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំស្នូល ទឹក ១០០មីលីលីត្រស្ករត្នោត ១០០ក្រាមស្លឹកតយ ១សន្លឹកសាច់ដូងកោស ១៥០ក្រាម។ វិធីធ្វើ ១.ធ្វើស្នូលដូង យកឆ្នាំងដាំទឹកដាក់ស្ករត្នោត និងស្លឹកតយ ចូល កូរចូលគ្នាអោយរលាយស្ករ រួចដាក់សាច់ដូងកោសចូលច្របល់ចូលគ្នាអោយសព្វល្អ...

បង្អែមបបរសណ្ដែកខ្មៅ ងាយធ្វើជាទីបំផុតដែលអ្នកគួរតែធ្វើញ៊ាំក្រោយពេលបាយ?

ជាទូទៅស្ទើរតែគ្រប់គ្រួសារហើយដែលតែងតែមានបង្អែមសម្រាប់ទុកញ៊ាំពេលក្រោយបាយ ដែលគេតែងនិយាយថាញ៊ាំបង្អែមលាងមាត់។ ចុះសម្រាប់អ្នកដែលកំពុងអាននេះវិញ ចូលចិត្តធ្វើបង្អែមទុកញ៊ាំក្រោយពេលបាយដែររឺយ៉ាងណា? ថ្ងៃនេះAdmin និងបង្ហាញពីរបៀបធ្វើបង្អែមបបរសណ្ដែកខ្មៅ ដែលមានភាពងាយស្រួលជាទីបំផុត។ គ្រឿងផ្សំដែលត្រូវមាន៖ សណ្តែកខ្មៅ ៣០០ក្រាមស្ករត្នោត រឺស្ករស ២០០ក្រាមខ្ទិះដូង ៧៥០មីលីលីត្រអំបិល ១ចុងស្លាបព្រាកាហ្វេ របៀបធ្វើ៖ ដំបូងត្រូវយកសណ្តែកទៅលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្ងោរឲ្យឆ្អិន ហើយធ្វើការស្រង់ទុកមួយឡែកបន្ទាប់មកត្រូវដាក់ខ្ទិះដូងចូលឆ្នាំង រួចដាក់ស្ករត្នោត អំបិលចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់សណ្តែកចូល កូរឲ្យសព្វល្អ និងទុកអោយឆ្អិនរួចជាការស្រេច។ នៅពេលដែលអ្នកញ៊ាំ ត្រូវបន្ថែមខ្ទិះដូងដើម ទឹកដោះគោខាប់...

ត្រៀមសម្រាប់ពេលល្ងាចនេះ របៀបធ្វើកង្កែបបោក​ប្រឡាក់គ្រឿងឆ្ងាញ់

តោះថ្ងៃនេះមានអ្វីពិសេសទៀតហើយ សម្រាប់បងប្អូនមួយចំនួនប្រហែលជាចំថ្ងៃឈប់សំរាក ចឹងក៏ជាពេលដែលត្រូវបញ្ចេញស្នាដៃចុងភៅដៃឯកហើយ ត្រៀមម្ហូបជួបជុំគ្រួសារពេលល្ងាច ដូចនេះ​មុខម្ហូបកង្កែបបោក​ប្រឡាក់គ្រឿង អាចជាជម្រើសល្អមួយសម្រាប់លើកយកចម្អិនហើយ សម្រាប់រូបមន្តក៏មានស្រាប់ដែរ។ គ្រឿងផ្សំ - កង្កែប ៣គីឡូ- សាច់ជ្រូកបីជាន់ កន្លះគីឡូ- គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)- ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ- ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត-...

នំបញ្ចុកដុះផ្សិត ឆ្ងាញ់ម៉ាទំហឹង បានសាកច្បាស់ជាចាប់មាត់ជីបៗ?

អ្នកដែល​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ ២០០ ម្តុំ​ជិត​សាលា​វិទ្យាល័យ​ស៊ី​សុ​វ​ត្តិ ច្បាស់ជាមាន​អារម្មណ៍​ថា​មាន​ក្លិនឈួល ឈ្ងុយហោះហើរ​កាត់​ច្រមុះ​របស់​អ្នកជាមិនខាន ក្លិនដ៏ឈ្ងុយនេះគឺចេញពី​ឆ្នាំង​ដ៏​ធំ​ដែល​កំពុង​ពុះដែលជាទឹកស៊ុបរបស់នំបញ្ចុកដុះផ្សិត ដែល​ល្បី​ត​ៗ គ្នា​ថាមានរសជាតិ​ឆ្ងាញ់​​ពិសេស។ គ្រាន់តែរំលឹកប៉ុណ្ណឹងច្បាស់ជាមានម៉ូយៗដែលធ្លាប់ទៅញ៊ាំនឹកឃើញរសជាតិដ៏ឆ្ងាញ់ នឹងមានអារម្មណ៍ថាហេវចង់ទៅញ៊ាំជាមិនខាន។ សម្រាប់អ្នកដែលមិនទាន់បានញ៊ាំគួរតែមកសាកដែលលោកអ្នកអាចមានជម្រើសញ៊ាំនំបញ្ចុកដុះផ្សិត តម្លៃ៨០០០៛, នំបញ្ចុកដុះផ្សិតប្រហិតយក្ស តម្លៃ១៥០០០៛, ស៊ុបក្បាលត្រីឈុតធំ តម្លៃ៣០០០០៛, មីដុះផ្សិត គុយទាវដុះផ្សិត មីសួរដុះផ្សិត តម្លៃ៩០០០៛, បបរលតត្រី បបរនុយមាន់ បបរបាញ់កាញ់ជ្រូក តម្លៃ៨០០០៛។ នៅចាំអីទៀតសុទ្ធតែពិសេស និងមានតម្លៃសមរម្យបែបនេះហើយ...

បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង មើលភ្លាមឃ្លានភ្លាមហ្មង!

ពិតជាល្អសម្រាប់ម៉ាក់ៗ គ្រាន់ពេលទំនេរសាកល្បងធ្វើ បញ្ចេញស្នាដៃ ជូនមនុស្សជាទីស្រលាញ់ ញ៊ាំឆ្ងាញ់ម្តង បង្អែមនំបាញ់ឌុកស្រូបខ្ទិះដូង គ្រាន់តែឃើញនឹកឃ្លានភ្លាមតែម្តង។ គ្រឿងផ្សំ - ម្សៅអង្ករខ្សាយ ១៥០ក្រាម- ម្សៅឆា ១៥០ក្រាម- ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, ទឹក ១០៨០មីលីលីត្រ)- អំបិល ១ស្លាបព្រាកាហ្វេ- ល្ងរលីង ដាក់តាមការចូលចិត្ត- ស្ករត្នោត- ខ្ទិះដូង​- ខ្ញី វិធីធ្វើនំ ១. ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ,...

Most Read