Yearly Archives: 2020

អ៉េមណាស់ គ្រាន់តែឃើញក៏ឃ្លានដែរ​ របៀបធ្វើជ្រក់ត្រចៀកជ្រូក ទំនងពេក

តែប៉ុណ្ណេះ លែងខ្វះអីក្លែមហើយ វិធីធ្វើជ្រក់ត្រចៀកជ្រូក ប្រើតាមរូបមន្តពិសេស​ មើលទៅទំនងដល់ក ហើយនែក៎ ធ្វើទុកញ៊ាំលេងជាមួយបាយក៏បាន ឬបើមានកម្មវិធីម្តងៗ អាចជំនួសគ្រឿងក្លែមបានទៀត។ គ្រឿងផ្សំ - ត្រចៀកជ្រូក- គល់ស្លឹកគ្រៃ 4 គល់ ដំអោយបែក កាត់ខ្លី- ខ្ញី ហាន់ស្តើងៗ- ខ្ទឹមស ៥-១០ កំពឹស ហាន់ស្តើងៗ- រំដេង- ម្ទេស តាមចំនូលចិត្ត-...

ស្រីស្អាតម្នាក់ចែករំលែកវិធីធ្វើស៊ុបប៉េងបោះញ៉ាំ ដើម្បីសម្រកគីឡូ និងស្បែកស្អាត

ចង់​សម្រក​ទម្ងន់​ក្រៅ​ពី​តម​អាហារ​ និង​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ នារី​ស្រស់​ស្អាត​ម្នាក់​បាន​ចែក​រំលែក​អាថ៌​កំបាំង​សម្ងាត់​ ពី​រូប​មន្ត​ធ្វើ​ស៊ុប​ប៉េង​បោះ​ ញ៉ាំ​ទៅ​ស្រក​គីឡូ​ ហើយ​មាន​ស្បែក​ស្អាត​ថែម​ទៀត​។​ ស៊ុប​ប៉េង​បោះ​ ស៊ុប​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​ស្អាត​ គីឡូ​ និង​ក្បាល​ពោះ​ស្រក​រាប​ស្មើ។​ ញ៉ាំ​ជា​អាហារ​ពេល​ព្រឹក​ និង​ល្ងាច​ ជំនួស​ឲ្យ​អាហារ​យើង​ធ្លាប់​ញ៉ាំ​ ចំណែក​អាហារ​ថ្ងៃ​ត្រង់​យើង​ញ៉ាំ​ធម្មតា​ដដែល​។​ តែ​មាន​គ្រឿង​ផ្សំ​ក្នុង​ស៊ុប​ដែល​យើង​គ្រាន់​តែ​ដាក់​ស្ងោរ​យក​ជាតិ​ផ្អែម​ និង​ប្រូតេអ៊ីន​​តែ​ប៉ុណ្ណោះ​​ តែ​យើង​មិន​ញ៉ាំ​វា​នោះ​ទេ​ នោះ​គឺ​ឆ្អឹង​ជំនី​ខ្ចី​។​ ការ​សម្រក​គីឡូ​មិន​មាន​ន័យ​ថា​យើង​មិន​ញ៉ាំ​ប្រូតេអ៊ីន​នោះ​ទេ​ ញ៉ាំ​ប្រូតេអ៊ីន​និង​មាន​ប្រយោជន៍​ដល់​រាង​កាយ​។​ ញ៉ាំ​ប្រូតេអ៊ីន​ចេញ​ពី​សាច់​ ល្អ​ជាង​ញ៉ាំ​ប្រូតេអ៊ីន​ម្សៅ​។ គ្រឿង​ផ្សំ​៖ ប៉េង​បោះ​ខ្ទឹម​បារាំង​ឃ្លោកឆៃថាវការ៉ុតឆ្អឹង​កុបឆ្អឺង​ជំនី​ជ្រូកគល់​ជី​វ៉ាន​ស៊ុយផ្សិត​អំបិល​បង្គា​ក្រៀមស្លឹក​ខ្ទឹម វីធី​ធ្វើ៖ ១. រំងាស់​ទឹក​ស៊ុប​ដោយ​ដាក់​ គល់​ជី​វ៉ាន់​ស៊ុយ​ បង្គា​ក្រៀម​ ឆៃ​ថាវ...

បាយគោដុតផ្សារថ្មី១ ល្បីសឹងអី ល្បីថាឆ្ងាញ់ ហើយអ្នកលក់រួសរាយទៀត បែបនេះត្រូវតែមកសាក?

និយាយមិនអួតទេ គឺបាយគោដុតផ្សារថ្មី១ល្បីមែនភ្ញៀវច្រើនណាស់​ទាំងប្រុសទាំងស្រី មកញ៊ាំពេញៗហាង ហើយមានទាំងអ្នកឈររង់ចាំទៀត។ ភ្ញៀវច្រើនៗបែបនេះក៏ដោយសារតែរសជាតិបាយគោដុតរបស់ហាងគាត់ឆ្ងាញ់ លក់យូរឆ្នាំល្បីខ្លាំង មានតម្លៃសមរម្យ និងមានអ្នកលក់រួសរាយចាំទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ទៀត។ បើនិយាយពីរឿងទំនងនោះគឺថាទំនង​ម៉ាទំហឹងហ្មង បន្ទះដែករូបគោ មានសាច់គោ ពងទា ត្រីខ និងបន្លែ ដែលភាយក្លិនឈ្ងុយមកម្ដងៗ ស្ទើតែទ្រាំមិនបានចង់ញ៉ាំទាំងក្តៅភ្លាមៗហ្មង។ សម្រាប់ភ្ញៀវដែលមកធ្លាប់ញ៉ាំហើយតែងសរសើរថាឆ្ងាញ់គ្រប់ៗគ្នា។ អ្វីដែល Admin មិនខ្លាចនិងយាយថាល្បីនោះក៏ព្រោះតែ នៅពីមុខហាងគាត់មានភ្ញៀវឈររង់ចាំទិញ ជាហូហែរ ម្ចាស់ហាងគាត់ប្រាប់មកក្រុមការងារថា១ថ្ងៃលក់អស់ ១០០០ចានអីលក់គ្មានសល់ទេ ចឹងមិនមែនលំៗណា ប៉ុណ្ណឹងហើយរឿងអីថាមិនល្បីទៀតហ្អី។ ក្រៅពីបាយគោដុត...

៥០%បញ្ចុះតម្លៃពីថ្ងៃនេះដល់ថ្ងៃទី២៥ ជាមួយសាច់អាំង៣រសជាតិ ពីហាង GrillHouse BBQ & Beer

សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង មានកម្មវិធីពិសេសបញ្ចុះតម្លៃរហូតដល់៥០% ពីម៉ោង៤រសៀល រហូតដល់ម៉ោង៧យប់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ ពិសេសតិចអីល្បីឆ្ងាញ់ហើយ មានបញ្ចុះតម្លៃរហូតដល់៥០% យូរថ្ងៃបែបនេះទៀត សប្បាយដៃទៅញ៊ាំហ្មង។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ...

រមនីយដ្ឋានក្បែរក្រុង ២ កន្លែង សម្បូរម្ហូបឆ្ងាញ់ៗ និងកន្លែងថតរូបស្អាត ជិះតែម៉ាភ្លែតដល់ហើយ

ថ្ងៃ​អាទិត្យចង់ចេញ​ក្រៅក្រុង តែមិនចង់ទៅឆ្ងាយ អាចសាកបបួលគ្រួសារ ឬមិត្តភក្តិ ទៅរមនីយដ្ឋាន ២ កន្លែងនេះបាន​។​ ជិះតាមផ្លូវជាតិលេខ ១ ទៅដូចគ្នា សំខាន់មិនត្រឹមតែមានអាហារឆ្ងាញ់បែបស្រុកស្រែទេ ថែមទាំងសម្បូរកន្លែងថតរូបស្អាត ទុកបង្អួតមិត្តភក្តិទៀតផង។​ រមណីយដ្ឋាន​សួន​មនោរម្យ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ភ្នំពេញ​ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ១​ ប្រហែល​៦​គីឡូ​ម៉ែត្រ​ គឺ​នៅ​ខាង​ស្តាំ​ដៃ​ផ្ទាល់​តែ​ម្តង​ ឈ្មោះ​ថា​ រមណីយ​ដ្ឋា​ន​ សួន​មនោរម្យ​ ពេល​ក្រឡែក​មើល​ពី​ខាង​ក្រៅ​ទៅ​ឃើញ​មាន​សួន​ចម្រុះ​ពណ៌​ខៀវ​ខ្ចី​ អម​ដោយ​កញ្ចុះ​ជា​ច្រើន​ ដែល​ធ្វើ​អោយ​អ្នក​មក​កំសាន្ត​មាន​អារម្មណ៍​ស្រស់​ស្រាយ​តែ​ម្តង​។ រមណីយដ្ឋាន​ សួន​មនោរម្យលេខ​ទំនាក់​ទំនង​ ៖...

ធ្វើទឹកផាសិនញ៉ាំ នឹងទទួលបានប្រយោជន៍ពិសេស ៦ យ៉ាងសម្រាប់សុខភាព

ផ្លែ​ផាសិន​ជា​ប្រភេទ​ក្រូច​វល្លិ៍​ម៉្យាង​ដែល​សម្បូរ​វីតាមីន​ច្រើន​ប្រភេទ​ដូច​ជា​ វីតាមីន​ A,C, B12 ជាតិ​ដែក​ និង​ប៉ូតាស្យូម​ ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​ ១. ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​៖​ ផាសិន​ ១០០​ ក្រាម​ មាន​ផ្ទុក​វីតាមីន​ C ៣០ មីលីក្រាម​ ដែល​ជា​វីតាមីន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ សូម្បី​តែ​ជំងឺ​មហារីក​។ ២. បង្ការ​ការ​គេង​មិន​លក់​៖​ ផឹក​ទឹក​ផាសិន​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ កាត់​បន្ថយ​ស្ត្រេស​ និង​ការ​គេង​មិន​លក់​។​ ៣. ជំនួយ​ភ្នែក​៖​...

រូបមន្តឆុងតែក្រូចឆ្មារឆ្ងាញ់ ទុកលុយសិន សាកធ្វើញ៉ាំខ្លួនឯងវិញ

តែ​ក្រូច​ឆ្មារ​មិនថា​ក្រហម​ មិន​ថា​បៃ​តង​ គ្នា​យើង​ម្នាក់​ៗ​ admin ជឿថាចូលចិត្តញ៉ាំគ្រប់គ្នា​ មិនខុសពី admin ទេ។​ យកលុយឲ្យអ៊ីលក់មុខផ្ទះរាល់ថ្ងៃ តែតាំងពីដឹងរូបមន្តឆុងខ្លួនឯងមក ឃើញ​ថា​សល់មួយថ្ងៃ​យ៉ាងហោច​ក៏​ ៣០០០ រៀល​ដែរ​។​ សាក​ផ្អាក​យកលុយឲ្យគេ ហើយប្តូរមកធ្វើខ្លួនឯងវិញមើល​៖ គ្រឿងផ្សំ៖ តែក្រហម ១ ស្លាបព្រាបាយស្ករស ៤ ស្លាបព្រាបាយក្រូចឃ្វិច ៦ ផ្លែឬក្រូចឆ្មាទឹកកកអនាម័យទឹកក្តៅ វិធីធ្វើ៖ ១. យកតែក្រហម ១ ស្លាបព្រាបាយ...

ហូបបាយនៅ? បើមិនដឹងធ្វើអីញ៉ាំ សាកធ្វើប្រហុកចំហុយញ៉ាំមើល៍

ប្រហុកចំហុយជាម្ហូបខ្មែរ ដែលបរទេសភ្លក្សហើយ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ខ្លាំង។​ សម្រាប់អ្នកចូលចិត្តញ៉ាំប្រហុក នៅផ្ទះថ្ងៃសម្រាក សាកធ្វើញ៉ាំជាមួយបាយក្តៅៗមើល៍ ថែមអន្លក់អន្លៃបន្តិច ដឹងតែញ៉ាំលិឍដៃហ្មង។ គ្រឿងផ្សំ៖ ប្រហុក ១ ខាំសាច់ជ្រូកបីជាន់ ១ ខាំខ្ទឹមក្រហម ១ ស្លាបព្រាបាយស្លឹកខ្ទឹម និងម្ទេស ១ ស្លាបព្រាបាយម្រេច ១ ស្លាបព្រាកាហ្វេអំបិល ១ ស្លាបព្រាកាហ្វេស្ករស ១ ស្លាបព្រាបាយកំពង់បីចេង មិនដាក់ក៏បានពងទា...

កំពឹសចៀន អាហារសម្រន់ដែលងាយធ្វើ និងមានរសជាតិឆ្ងាញ់ ដែលគួររៀនធ្វើញ៊ាំកុំអោយទំនេរមាត់?

គ្រាន់តែនិយាយដល់កំពឹសចៀន ច្បាស់ជាមានអ្នកខ្លះនឹកដល់កាលពីកុមារភាព ដែលធ្លាប់ទិញញ៊ាំនៅសាលារៀនជាមួយមិត្តភក្តិអីហើយ។ សម្រាប់ Admin ប្រហិតចៀននេះគឺជាទីពេញចិត្តហ្មងហើយកាលរៀនបឋមសិក្សា ជាពិសេសថ្ងៃណាខ្វះលុយ បបួលមិត្តភក្ដិចូលលុយគ្នាទិញហើយកាច់ចែកគ្នាញ៊ាំ តោះអ្នកណាធ្លាប់មានអនុស្សវរីយ៍បែបនេះខ្លះឆាប់ខលបបួលមិត្តចាស់មកធ្វើកំពឹសចៀននេះញ៊ាំរំលឹកនឹកអនុស្សវរីយ៍កម្សត់កម្រជាមួយគ្នា។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ កំពឹស ៣០០ក្រាមម្សៅអង្ករ ១០០ក្រាមម្សៅសូដា កន្លះស្លាបព្រាកាហ្វេទឹក ១០០មីលីលីត្រអំបិល កន្លះស្លាបព្រាកាហ្វេប្រេងឆា ១៥០ ទៅ២០០មីលីលីត្រ ▶️ គ្រឿងផ្សំអំបិលក្រូចឆ្មារ៖ អំបិល ១ស្លាបព្រាកាហ្វេម្រេចគ្រាប់ខ្មៅ ១ស្លាបព្រាកាហ្វេក្រូចឆ្មារ ២ផ្លែ ▶️ របៀបចៀនកំពឹស៖ លាងកំពឹសអោយស្អាតជាមួយទឹកសាប...

ចុងសប្ដាហ៍ ឃ្លានលតឆា មីឆា ចេញម៉ូតូចេញឡានមកម្ដុំសាលាអង្គអេងមកដឹងតែបានញ៊ាំឆ្ងាញ់មាត់

លតឆា មីឆា នរណាមិនស្គាល់លក់ជាង១០ឆ្នាំហើយ ល្បីឆ្ងាញ់សឹងអីអ្នកខ្លះញ៊ាំតាំងពីកម្លោះក្រមុំ រហូតដល់កូនមួយ កូនពីរហើយ។ លឺតែប៉ុណ្ណេះអ្នកដែលមិនធ្លាប់បានមកញ៊ាំច្បាស់ជាចង់ស្គាល់ហើយមើលទៅ កន្លែងឆ្ងាញ់Adminមិនដែលកំណាញ់លាក់បាំងអីទេ គឺហាង ពិសិដ្ឋ លតឆាអង្គអេង នៅលើផ្លូវ២៩២ ម្ដុំសាលាអង្គអេងហ្នឹងឯង។ សម្រាប់ហាង លតឆា មីឆា មួយនេះល្បីមានភ្ញៀវមកញ៊ាំជាហូរហែរនោះដោយសារទឹកត្រីស្រូបមី និងលត គឺធ្វើដោយម្ចាស់ហាងផ្ទាល់ប្រើរូបមន្តពិសេសដោយប្រើតែក្រូចឆ្មារ និងអំពិលទុំតែប៉ុណ្ណោះដោយមិនមានប្រើសារធាតុអ្វីផ្សេងៗរឺទឹកខ្មេះនោះទេ។ រីឯលត និងមីគឺសុទ្ធតែថ្មីៗ ហើយក្នុងការចម្អិន គឺមិនមានប្រើប្រាស់ប៊ីចេង រឿងពិសេសមួយទៀតដែលអ្នកទាំងអស់គ្នាមកដល់ហើយត្រូវតែញ៊ាំគឺសាច់ប៉ាតេ...

អ៊ែមអស់ទាស់បញ្ចុះតម្លៃ២០% ពេញមួយខែសម្រាប់មុខម្ហូបថ្មី មីបំពងស៊ុបឆ្នាំងដីពិសេស

ដើមខែនាំលាភនាំសំណាង មានដំណឹងល្អសម្រាប់ហ្វេនៗដែលតាមដាន Facetaste ថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាមកស្គាល់ហាងមួយកន្លែងដែលមានមីនុយថ្មីរសជាតិឆ្ងាញ់ប្លែក ថែមទាំងមានការប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ២០% ពេញមួយខែមិថុនា ឆ្នាំ២០២០ នេះតែម្ដង នោះគឺហាង ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស ។ គ្រាន់តែឃើញឈ្មោះហាង ច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាហាង​ ពោះគោអាំង ទឹកប្រហុកសាច់បង្គាពិសេស គឺល្បីលក់ដាច់ខ្លាំងម្ហូបប្រចាំហាងគឺ ស៊ុបកន្ធាយ និងកន្ធាយដុតអំបិលម្ទេស ដែលពីរមុខនេះហើយធ្វើអោយអតិជនគាំទ្រខ្លាំង...

តោះ! បបួល Crush ទៅធ្វើរឿង ៧ យ៉ាងនេះនៅកោះស្តេច​

កោះ​ស្តេច​ជា​កោះ​មួយ​ដែល​ខុស​ពី​គេ​ ដោយ​សារ​វា​ជា​ប្រភេទ​ប្រជុំ​កោះ​ ហើយ​មាន​សកម្មភាព​ច្រើន​ ដែល​យើង​គួរ​ធ្វើ​ពេល​ទៅ​លេង​ទី​នោះ​ ហើយ​បើ​ចង់​ជិះ​ទូក​ពី​កោះ​មួយ​ទៅ​កោះ​មួយ​ មិន​ចំណាយ​ពេល​ច្រើន​ទៀត​។​ អ្នក​ចូល​ចិត្ត​ដើរ​កំសាន្ត​លើ​ដែន​កោះ​ គួរ​តែ​មក​លេង​កោះ​មួយ​នេះ​ ហើយ​ខាង​ក្រោម​ជា​សកម្មភាព​ដែល​គួរ​ធ្វើ​ពេល​ទៅ​ដល់​៖ ដើរ​មើល​ភូមិ​របស់​អ្នក​ស្រុក​កោះ​ស្តេច​ ​ ដោយ​សារ​តែ​វា​ជា​ដែន​ដី​កោះ​ ចំនួន​អ្នក​ភូមិ​ដែល​រស់​នៅ​លើ​ទី​នោះ​មិន​មាន​ច្រើន​ណាស់​ណា​ទេ តែ​របៀប​រស់​នៅ​អាច​នឹង​ប្លែក​ពី​យើង​អ្នក​ទី​ក្រុង​ ភាគ​ច្រើន​ពួក​គាត់​ប្រកប​របរ​នេសាទ​ និង​លក់​ឥវ៉ាន់​តិចតួច​​។​ ទៅ​លេង​ឆ្នេរ​ដូង​ ឆ្នេរ​ដូង​ជា​ឆ្នេរ​ដែល​ស្ថិត​លើ​កោះ​ស្តេច​ យើង​អាច​ងូត​ទឹក​លេង​បាន តែ​វា​មាន​ជម្រៅ​ជ្រៅ​បន្តិច​ អ្នក​មិន​ចេះ​ហែល​ទឹក​ គួរ​លេង​កៀន​ៗ​បាន​ហើយ​។ ទៅ​លេង​ពយ​បារាំង​ ឆ្នេរ​នេះ​អាច​ងូត​ទឹក​បាន​ ហើយ​មាន​ស្ពាន​ឲ្យ​ថត​រូប​លេង​។ ជិះ​ទូក​ទៅ​មើល​ផ្កា​ថ្ម ស្ទូច​ត្រី​ និង​ដើរ​លេង​តាម​កោះ ទៅ​លេង​កោះ​ស្មាច់ កោះ​នេះ​មាន​ទី​តាំង​ជិត​កោះ​ស្តេច​ យើង​អាច​ទៅ​ងូត​ទឹក​លេង​បាន​ស្រួល។ ទៅ​លេង​ឆ្នេរ​កោះ​រីក​រាយ​ ឬ​កោះ​ខ្មោច ចេញ​ពី​កោះ​ស្មាច់​ នៅ​ជិត​នោះ​មាន​កោះ​រីក​រាយ​...

Most Read