ចម្លែកម្ល៉េះ ! ស្ត្រីម្នាក់សុខចិត្តរំលូតកូនដើម្បីបងប្រុស

Hardest decision! Woman who terminated her pregnancy to save her big brother's life

0
897
Hardest decision! Woman who terminated her pregnancy

ចិន៖ វាពិតជាពិបាកណាស់ក្នុងការសម្រេចចិត្ត។ បើចង់ទុកកូនដំបូងដែលនៅក្នុងផ្ទៃ គឺត្រូវបណ្តាយឲ្យបងប្រុសបង្កើតដែលធ្លាប់មានគុណមកលើខ្លួនបាត់បង់ជីវិត។ បើចង់ជួយបងប្រុស មានតែទៅពេទ្យទំលាក់កូនដែលមិនទាន់បានឃើញពន្លឺថ្ងៃ។ ជម្រើសទីពីរគឺជាអ្វីដែលស្រ្តីម្នាក់នៅប្រទេសចិនជ្រើសរើសយក។ តើមានរឿងអ្វីកើតឡើងបានជា ស្រ្តីម្នាក់នោះត្រូវតែធ្វើការសម្រេចចិត្តដោយមានតែជម្រើសពីរបែបនេះ?

Yang Li អាយុ ២៤ឆ្នាំ ដែលរស់នៅទីក្រុងហាងចូវ មានផ្ទៃពោះបីខែ នៅពេលដែលនាងបានលឺដំណឹងអាក្រក់ពីបងប្រុសរបស់នាង ឈ្មោះថា Yang Jun។ Yang Jun ដែលមានអាយុ ២៩ឆ្នាំ នឹងត្រូវស្លាប់បើសិនជាមិនបានធ្វើការវះកាត់ដាំខួរឆ្អឹង ដែលការវះកាត់នេះតម្រូវឲ្យមានការបរិច្ចាគខួរឆ្អឹងពីសំណាក់មនុស្សដែលមានប្រភេទខួរឆ្អឹងដូចគ្នា។ គួរបញ្ជាក់ថា Yang Jun មានជម្ងឺមហារីកកូនកណ្តុរ ដែលបានលាប់ឡើងវិញ បន្ទាប់ពីមានការព្យាបាលជាច្រើនលើកច្រើនសាររួចមក។  គ្រូពេទ្យប្រាប់ Yang Jun ថាមានតែខួរឆ្អឹងរបស់ប្អូនស្រីគាត់ទេដែលមានប្រភេទដូចគ្នា។

Hardest decision! Woman who terminated her pregnancy

ក្នុងនាមជាបងប្រុស Yang Jun ដំបូងឡើយមិនហ៊ានប្រាប់រឿងនេះឲ្យប្អូនស្រីរបស់ខ្លួន Yang Li ដឹងទេ ព្រោះនាងកំពុងតែមានផ្ទៃពោះ ហើយបើឲ្យនាងបរិច្ចាគខួរឆ្អឹង គឺនាងត្រូវបាត់បង់កូនហើយ ព្រោះគ្រូពេទ្យប្រាប់ថា វាអាចនឹងប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ។ តែនៅពេលដែលគាត់គិតដល់កូនស្រីរបស់គាត់ដែលមានអាយុ ៧ឆ្នាំ និង ប្រពន្ធ គាត់ពិតណាស់មិនចង់ឃើញពួកគេរស់នៅដោយគ្មានរូបគាត់ឡើយ។ ចុងក្រោយទើបគាត់ដាច់ចិត្តប្រាប់ Yang Li។

បន្ទាប់ពីបានពិភាក្សាជាមួយគ្រូពេទ្យជំនាញ និង ប្តីរបស់នាងហើយ  Yang Li សម្រេចចិត្តជ្រើសរើសយកបងប្រុស ដោយនាងសុខចិត្តឲ្យពេទ្យទំលាក់កូននៅក្នុងផ្ទៃ ៣ខែចោល។ នាងដឹងថា កូនពិតជាសំខាន់ណាស់ចំពោះនាងនិងប្តី តែបងប្រុសដែលធ្លាប់មានគុណចំពោះនាងសំខាន់ជាង។

គ្រូពេទ្យមិនទាន់កំណត់កាលបរិច្ឆេទវះកាត់ដាំខួរឆ្អឹងនៅឡើយទេ ព្រោះថា Yang Li ត្រូវសម្រាកបន្ទាប់ពីការរំលូតកូនមួយរយៈ។ តែគ្រូពេទ្យមានសង្ឃឹមខ្ពស់ក្នុងការវះកាត់របស់ Yang Jun ព្រោះទាំងខ្លួនគេនិងប្អូនស្រីគេសុទ្ធតែមានប្រភេទខួរឆ្អឹងដូចគ្នា។

Hardest decision! Woman who terminated her pregnancy

អ្វីដែលជាទុក្ខលំបាកវេទនា គឺ លុយ។ Yang Jun បានចំណាយថវិកាជាច្រើនក្នុងការព្យាបាលកាលពីមុន ប្រហែលជា ៤៤៥០០ដុលា្ល ដែលតម្រូវឲ្យគាត់ជាប់បំណុលជាង ៣០០០០ដុល្លា។ ចំពោះការព្យាបាលដាំខួរឆ្អឹងនាពេលខាងមុខនេះ តម្រូវឲ្យរូបគាត់ចំណាយអស់ប្រហែល ៦០០០០ដុល្លាទៀត។

ដោយឃើញដូចនេះ លោកវេជ្ជបណ្ឌិត Cao Lihong  បានប្រកាសសួររកថវិកាសប្បុរសពីសំណាក់សប្បុរសជន ដែលមានចិត្តចង់ជួយពីរនាក់បងប្អូននេះ។

រឿងរ៉ាវនេះត្រូវបានល្បីពេញប្រព័ន្ធសង្គមប្រទេសចិន ដែលមានមនុស្សជាច្រើនហៅនាងថាជាប្អូនស្រីក្លាហានហ៊ានពលីកូនដើម្បីបងប្រុស។ តែក៏មានអ្នកខ្លះរិះគុណចំពោះការសម្រេចចិត្តរបស់នាងដែរ។

ប្រភព៖ YouTube Channel PatrynWorldLatestNew