ម៉ិកស៊ិក៖ តាមប្រភពព័ត៌មាន AP បានឲ្យដឹងថា អ្នកដំណើរនៅជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ Aeromexico មានការភ័យខ្លាចគ្រប់គ្នា ព្រោះមានពស់នៅលើយន្តហោះ ពេលកំពុងជិះនៅលើអាកាស។ នៅ ពេលដែលមានរឿងនេះកើតឡើង វាធ្វើឲ្យមហាជនគិតដល់ ភាពយន្តហូលីវូដល្បីមួយមានចំណងជើងថា “Snakes on a Plane” ឬ “ពស់នៅលើយន្តហោះ”។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ នៅពេលជើងហោះហើរខាងលើធ្វើដំណើរចេញពី Torreonនៅ ក្នុងប៉ែកខាងជើងនៃទីក្រុងម៉ិកស៊ិក។ អ្នកដំណើរបានឃើញពស់ពណ៌ខៀវមួយក្បាលប្រវែងប្រហែល ៣ហ្វីត (ប្រហែល១ម៉ែត្រ) ចេញពីពិដានកន្លែងដាក់ឥវ៉ាន់។
 បន្ទាប់ពីដឹងថាមានពស់បែបនេះ អ្នកបើកយន្តហោះបានសុំចុះចតជាបណ្តោះអាសន្ន នៅទីក្រុងម៉ិកស៊ិកដដែល រយៈពេល ១០នាទី ហើយឲ្យអ្នកដំណើរចេញពីយន្តហោះទៅក្រៅសិន ដើម្បីឲ្យក្រុមការងារចាប់សត្វពស់ ចេញ។
បន្ទាប់ពីដឹងថាមានពស់បែបនេះ អ្នកបើកយន្តហោះបានសុំចុះចតជាបណ្តោះអាសន្ន នៅទីក្រុងម៉ិកស៊ិកដដែល រយៈពេល ១០នាទី ហើយឲ្យអ្នកដំណើរចេញពីយន្តហោះទៅក្រៅសិន ដើម្បីឲ្យក្រុមការងារចាប់សត្វពស់ ចេញ។
ក្រុមហ៊ុនអាកាសចរណ៍ Aeromexico រាយការណ៍ថា នឹងធ្វើការស៊ើបអង្កេតរកមើលថាតើពស់ហ្នឹងចូលក្នុង យន្តហោះ បានដោយរបៀបណា ហើយនឹងចាត់វិធានការតឹងរឹងដើម្បីកុំឲ្យមានរឿងអញ្ចឹងកើតឡើងទៀត៕
https://www.youtube.com/watch?v=fcOcfV4E_4k


