ម្ហូបអាហារដែលមានឈ្មោះប្លែកៗ សំរាប់យើងម្នាក់ៗតែងតែចង់សាក ចង់ស្គាល់រូបរាង និងចំនុចពិសេសនោះគឺ រសជាតិតែម្តង។ ថ្ងៃនេះ កោះសន្តិភាព TV សូមណែនាំនូវ ម្ហូបមួយមុខដែលមានឈ្មោះថា ស្តេចគោស៊ីម្អម ប្លែកណាស់មែនទេអ្នកទាំងអស់គ្នា? ម្ហូបនេះសម្រាប់អ្នកដែលចូលចិត្តដើរលេងយប់ ក៏ដូចជាអតិថិជនដែលស្វែងរកអាហារញ៉ាំប្លែកៗនៅពេលយប់។
ភោជនីយដ្ឋាន កៅដាយ ០០១ មានបម្រើនៅម្ហូបអាហារ គ្រឿងក្លែម បែបរ៉ូមេនទិច មានតន្ត្រីកំដរ ហើយមិនតែប៉ុណ្ណោះក៏មានជាបន្ទប់ខារ៉ាអូខេ ផងដែរ។
ហើយម្ហូបដែលភ្ញៀវប្រចាំភោជនីយដ្ឋានកៅដាយ០០១ តែងតែនិយមចូលចិត្តហៅ រួមមានដូចជា៖ ភ្លាកន្ធំថេត, កង្កែបស្រវឹងកៅដាយ០០១, ពោះតាន់អប់ឆ្នាំងដី, ភ្លាក្តាមថ្មពិសេស, ខួរគោពិសេសកៅដាយ និងល្បីប្រចាំហាងមួយមុខទៀតនោះគឺ ស្តេចគោស៊ីម្អម នេះហើយ។
ស្តេចគោស៊ីម្អម ជាស៊ុបជើងគោ ដែលមានរសជាតិជូរអ៊ែម អមដោយបន្លែម្អម ជី ម្ទេស ក្លិនឈ្ងុយ លើកមកហ៊ុយៗ គួរអោយចង់ញ៉ាំណាស់ មិនទាន់ឃើញផ្ទាល់ផង អ្នកទាំងអស់គ្នាកំពុងស្រក់ទឹកមាត់បាត់ហើយ ចឹងកុំអោយស្តាយក្រោយ សាកទៅញ៉ាំជុំគ្រួសារ ឬមិត្តភ័ក្ត្រក៏បាន ល្ងាចនេះ។
ភោជនីយដ្ឋាន កៅដាយ ០០១ ដែលមានអាស័យដ្ឋាន នៅផ្ទះលេខ ៦៩ ផ្លូវ ២០៥ កៅដាយ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 012 82 64 52 / 015 60 54 45 / 010 90 00 01 ក៏បាន។
វីដេអូ ស្តេចគោស៊ីម្អម