បើកដំណើរការមិនដល់១០ថ្ងៃផង មានអតិថិជនពេញៗ ហាងរៀលថ្ងៃតែម្តង ល្បីកប់ហ្មង ១ម៉ឺនរៀលអាចជ្រើសរើសមីហឹរ៧យ៉ាងបានតាមចិត្ត ហឹរម៉ាហើមអណ្តាតក៏បាន ហឹរម៉ាឆ្ងាញ់ក៏បាន។ គេ Checks-In គ្រប់គ្នាហើយនៅចាំអីទៀត ម៉ោះ! សាកនឹងគេលមើល៍ ខាងក្រោមនេះជាព័ត៌មានបន្ថែម៖
ហាងមីសេអ៊ូល មីហឹរ៧យ៉ាង បច្ចុប្បន្ននេះបានក្លាយជាហាងមីដ៏ពេញនិយម នៅម្តុំបាក់ទូកទៅហើយនេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វា ដោយ១ចាន តម្លៃត្រឹមតែ ១ម៉ឺនរៀលតែប៉ុណ្ណោះសំរាប់មីហឹរសាច់គោ, ៣ដុល្លារ មីហឹរគ្រឿងសមុទ្រ និង ៥ដុល្លារសំរាប់មីហឹរបង្កងយក្ស។
មីហឹរ៧យ៉ាង លេខ៧នេះ ជាចំនួនវាស់កំរិតហឹររបស់មីមួយចាន ដោយលោកអ្នកអាចជ្រើសរើសកំរិតហឹរចាប់ពីលេខ ០ ដល់កំរិតលេខ ៧ ហឹរកប់ហ្មង ធានាថារឹងអណ្តាត ហេតុអីរឹងអណ្តាត បើហឹរម្លឹងៗអ្នកណាទ្រាំញ៉ាំ? សំរាប់អ្នកចូលចិត្តហឹរ ប្រកដជាទ្រាំញ៉ាំបានព្រោះអី មីនេះឆ្ងាញ់ ជូរអែមលម្មត្រូវមាត់តែម្តង ហើយបើចង់សប្បាយជាមួយមិត្តភ័ក្រ្តពេលទៅញ៉ាំជុំគ្នា, កុំភ្លេចលេងល្បែង Challenge គ្នាអ្នកណាញ៉ាំហឹរកំរិត ៧ អស់មុនគេឈ្នះ អ្នកចាញ់ចេញលុយ។
ហើយនេះជាម្ហូបបន្ទាប់បន្សំ ប្រចាំហាងវាក៏ពេញនិយមខ្លាំងដែរក្រៅពីមីហឹរ៧យ៉ាង៖
ហាង មីហឹរ Seoul មីហឹរ៧យ៉ាង
ទូរស័ព្ទ៖ 069 70 20 20 / 069 456 779 / 031 77 97 979
ទីតាំង៖ ទល់មុខសាលាវិទ្យាល័យបាក់ទូក ជាប់នឹងហាងកែសម្ជស្ស គង់ សុជាតិ ជិតក្រុមហ៊ុនយ៉ាម៉ាហា
វីដេអូមីហឹរ៧កំរិត