និយាយពីមុខម្ហូបមួយចំនួន ទាំងគេទាំងយើងទាល់តែឃើញមុខម្ហូបណាមានពណ៌ សម្រស់ គួរអោយចង់ញ៉ាំទើបគិតថាឆ្ងាញ់ តែថ្ងៃនេះយើងសុំចេញវីដេអូម្ហូបមួយមុខ ដែលវាអាចបកស្រាយថា ម្ហូបសម្រស់មិនបាន ក៏មានរសជាតិឆ្ងាញ់ មិនចាំបាច់ទាល់តែស្អាត មានពណ៌ ល្អមើលទើបឆ្ងាញ់នោះទេ។
ស៊ុបខួរជ្រូកផាកឡូវ មានទឹកស៊ុបថ្លា មានបន្លែលម្អខ្លះមិនស្រស់ឆើតឆាយដូចម្ហូបដទៃតែ ស៊ុបមួយឆ្នាំងនេះបង្អួតខ្លួនដោយរសជាតិដ៏សែនឆ្ងាញ់ លាយឡំរសជាតិហឹរលម្ម ភាយក្លិនឈ្ងុយពេលដាក់ចូលមាត់ ហើយម្ចាស់ហាង ក៏មិនបណ្តោយអោយម្ហូបនេះស្ទើរសម្រស់ដែរ ដោយមានជាប្រភេទស្រា Cocktails ប្លែកៗ សម្រស់ពណ៌ស្រស់ៗ អមដោយរសជាតិផ្លែឈើ ដែលវាជួយធ្វើអោយការស៊ុបនេះ កាន់តែអ៊ែម កាន់តែរ៉ូមែនទិច។
ក្រៅពីស៊ុបខួរជ្រូកផាកឡូវ The Chill Pub & Restaurant ក៏មានស៊ុបជាច្រើនជម្រើសផ្សេងទៀត និងម្ហូបពិសេសៗ ដូចជាខាងក្រោម៖
កាន់តែអ៊ែម មួយកំរិតទៀតនោះគឺ ហាងនេះមានជា ប្រភេទស្រាក្រឡុក រូបរាងប្លែកៗ និងមានរសជាតិឆ្ងាញ់ ហើយបើលោកអ្នកញ៉ាំចំពេល Happy Hour 4PM – 6PM និង ចាប់ពី ម៉ោង 10PM – 12AM លោកអ្នកនឹងទទួលបាន Cocktails free ១កែវ ( Cocktails buy 1 get 1)។
The Chill Pub & Restaurant
ទូរស័ព្ទ៖ 089 2 8888 7 | 098 6666 70
ទីតាំង៖ ក្នុងផ្សារទំនើប អ៊ីអន ជាប់ច្រក B – Delight Plaza
វីដេអូ