ថ្មើរ ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ តែថ្ងៃនេះយើងសូមណែនាំស៊ុបមួយដែលមានឈ្មោះថា ស៊ុបម្រះ។
ស៊ុបនេះអ្នកទាំងអស់គ្នា ធ្លាប់បានលឺ បានដឹងហើយថា ស៊ុបយ៉ាងម៉េច រសជាតិយ៉ាង ដោយម្រះ និងសាច់ទាំងអស់យើងត្រូវចំហុយវាក្នុងឆ្នាំង ជាមុន បន្ទាប់មកបានយើងដួសញ៉ាំ ទាំងស៊ុបកំពុងពុះជាការស្រេច អូ៎ភ្លេច បើបានញ៉ាំជុំគ្នាមិនដឹងជាល្អយ៉ាងណាទេ ព្រោះថាមួយឈុតតម្លៃត្រឹមតែ ៥០០០០៛ អាចញ៉ាំបានពី ៣ទៅ៤ នាក់ដែរ ជាពិសេសនោះទីតាំងហាងល្អ សំរាប់លំហែរអារម្មណ៍ទៀត ក្នុងបរិវេណកោះពេជ្រ បែរមុខទៅមាត់ទន្លេ ទល់ខ្នងជាមួយហាងលក់នាឡិកា រ៉ូមែនសុន។
ក្រៅពីស៊ុបម្រះ ហាងស៊ុប Yum Yum ក៏មានជាម្ហូប និងស៊ុបផ្សេងៗទៀតផងដែរ ដូចជា៖ ស៊ុបគោឆ្នាំងតូច ១៣០០០៛, ពោះគោក្រឡុក ១៨០០០៛, សសៃកែងឆាក្តៅ ១៤០០០៛, អណ្តាតគោដុតពងអង្ក្រង ១៤០០០៛ និងម្ហូប ភេសជ្ជៈជាច្រើនមុខទៀត។
ហាង Yum Yum Soup
Tel: 016 693 111 | 096 999 28 88
ទីតាំង៖ ក្នុងបរិវេណកោះពេជ្រ បែរមុខទៅមាត់ទន្លេ ទល់ខ្នងជាមួយហាងលក់នាឡិកា រ៉ូមែនសុន
ចង់ដឹងថាវាមានរសជាតិប្លែកយ៉ាងណាណោះកុំភ្លេចមើលវីដេអូខាងក្រោម ហើយសាកទាំងអស់គ្នាណា៖