85 លានផោនសម្រាប់ក្លឹបដែលចង់បាន Yannick Ferreira Carrasco

0
695

តាមពាក្យចចាមអារ៉ាមបានបញ្ជាក់ថាក្រុម Arsenal កំពុងតែធ្វើការពិភាក្សាក្នុងការនាំយកកីឡាករ Yannick Ferreira Carrasco ពីក្រុម Atletico Madrid របស់ក្របខណ្ឌអេស្ប៉ាញ។ ប៉ុន្តែក៏មិនមែនជាការ​ងាយស្រួល​នោះ​ដែរ ពីព្រោះក្លឹប Manchester United នឹង Chelsea ក៏ចាប់អារម្មណ៏ទៅលើកីឡាកររូបនេះ ផងដែរ។ សម្រាប់ក្លឹប Atletico Madrid អាចនឹងលក់ក្នុងតំលៃ 85 លានផោន ប្រសិនជាមានក្លឹបផ្សេងចង់បាន។ កីឡាករ Carrasco មានអាយុ 23ឆ្នាំ បានបង្ហាញខ្លួន 19ប្រកួតនៅក្នុងរដូវកាលនេះ នឹងអាចរកគ្រាប់បាល់បាន 10គ្រាប់ អោយក្រុម Atletico Madrid។